២. អ្វីជាតថភាពនៃសេចក្ដីពិត ហើយអ្វីជាការចែងមកនិងគោលលទ្ធិ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ព្រះជាម្ចាស់ គឺជាព្រះដ៏សកម្ម មានន័យថា៖ គ្រប់កិច្ចការរបស់ទ្រង់ គឺជាសកម្មភាពពិត គ្រប់ព្រះបន្ទូលដែលទ្រង់មានបន្ទូល គឺជាសកម្មភាពពិត និងគ្រប់សេចក្តីពិតដែលទ្រង់សម្តែង គឺជាសកម្មភាពពិត។ គ្រប់យ៉ាងដែលមិនមែនជាព្រះបន្ទូលរបស់ទ្រង់ គឺគ្មានខ្លឹមសារ គ្មានវត្តមានពិត និងមិនត្រឹមត្រូវ។ សព្វថ្ងៃនេះ ព្រះវិញ្ញាណបរិសុទ្ធនឹងនាំផ្លូវមនុស្សចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សត្រូវព្យាយាមទទួលបានសិទ្ធិចូលទៅក្នុងការពិត នោះពួកគេត្រូវស្វែងរកការពិត និងស្គាល់ការពិតជាមុនសិន បន្ទាប់ពីនោះ ពួកគេត្រូវឆ្លងកាត់ការពិត និងរស់នៅតាមការពិត។ នៅពេលមនុស្សស្គាល់ការពិតកាន់តែច្រើនហើយ នោះពួកគេអាចដឹងថា តើពាក្យសម្តីរបស់អ្នកដទៃពិត ឬអត់ បានកាន់តែច្រើន ហើយនៅពេលមនុស្សស្គាល់ការពិតកាន់តែច្រើន នោះពួកគេនឹងមានសញ្ញាណកាន់តែតិច។ នៅពេលមនុស្សឆ្លងកាត់ការពិតកាន់តែច្រើន នោះពួកគេនឹងស្គាល់ពីទង្វើរបស់ព្រះនៃការពិតកាន់តែច្រើន ហើយវាកាន់តែងាយស្រួលដើម្បីឲ្យពួកគេផ្តាច់ខ្លួនចេញពីនិស្ស័យខូចអាក្រក់របស់ខ្លួន ដែលជានិស្ស័យសាតាំង។ កាលណាមនុស្សមានការពិតកាន់តែច្រើន នោះពួកគេនឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ ហើយពួកគេកាន់តែស្អប់ខ្ពើមសាច់ឈាម ហើយស្រឡាញ់សេចក្តីពិតកាន់តែខ្លាំង។ នៅពេលពួកគេមានការពិតកាន់តែច្រើន នោះពួកគេនឹងកាន់តែខិតជិតខ្នាតគំរូនៃការទាមទាររបស់ព្រះជាម្ចាស់។ មនុស្សដែលព្រះជាម្ចាស់ទទួលយកគឺជាមនុស្សដែលមានការពិត ស្គាល់ការពិត និងជាមនុស្សដែលបានស្គាល់ពីទង្វើពិតរបស់ព្រះជាម្ចាស់ តាមរយៈបទពិសោធន៍ឆ្លងកាត់ការពិត។ នៅពេលអ្នកសហការជាមួយព្រះជាម្ចាស់ តាមការអនុវត្តជាក់ស្ដែង និងលត់ដំខ្លួនឯងកាន់តែច្រើន នោះអ្នកនឹងទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធកាន់តែច្រើន អ្នកនឹងទទួលបានការពិតកាន់តែច្រើន ហើយអ្នកនឹងត្រូវព្រះជាម្ចាស់បំភ្លឺគំនិតកាន់តែច្រើន ដែលហេតុនេះហើយ ការយល់ដឹងរបស់អ្នកអំពីទង្វើពិតប្រាកដរបស់ព្រះជាម្ចាស់នឹងកាន់តែទូលំទូលាយ។ ប្រសិនបើអ្នកអាចរស់នៅ ក្នុងពន្លឺបច្ចុប្បន្ននៃព្រះវិញ្ញាណបរិសុទ្ធបាន នោះមាគ៌ាបច្ចុប្បន្នទៅកាន់ការអនុវត្តភាពជាក់ស្ដែងនឹងកាន់តែច្បាស់ចំពោះអ្នក ហើយអ្នកនឹងកាន់តែអាចផ្តាច់ខ្លួនឯង ចេញពីសញ្ញាណសាសនា និងទម្លាប់ពីអតីតកាល។ ថ្ងៃនេះ ការពិតគឺជាផ្តោតអារម្មណ៍៖ បានន័យថា នៅពេលមនុស្សមានការពិតកាន់តែច្រើន នោះការយល់ដឹងពីសេចក្តីពិតរបស់ពួកគេនឹងកាន់តែច្បាស់ ហើយការយល់ដឹងរបស់ពួកគេពីបំណងរបស់ព្រះជាម្ចាស់នឹងកាន់តែទូលំទូលាយ។ ការពិតអាចយកឈ្នះលើគ្រប់ន័យពាក្យ និងគោលលទ្ធិនានា វាអាចយកឈ្នះលើគ្រប់ទ្រឹស្តី និងជំនាញ ហើយនៅពេលមនុស្សផ្តោតអារម្មណ៍លើការពិតកាន់តែច្រើន នោះពួកគេនឹងស្រឡាញ់ព្រះជាម្ចាស់កាន់តែខ្លាំង ហើយនឹងស្រេកឃ្លានព្រះបន្ទូលរបស់ទ្រង់កាន់តែខ្លាំងដែរ។ ប្រសិនបើអ្នកតែងតែផ្តោតអារម្មណ៍លើការពិតជានិច្ច នោះទស្សនៈវិជ្ជាសម្រាប់ការរស់នៅ សញ្ញាណសាសនា និងចរិតពីកំណើតរបស់អ្នកនឹងត្រូវបានជម្រុះចោលដោយឯកឯង ដោយសារការធ្វើតាមកិច្ចការរបស់ព្រះជាម្ចាស់។ មនុស្សដែលមិនព្យាយាមទទួលយកការពិត ហើយគ្មានការយល់ដឹងពីការពិត ទំនងជាព្យាយាមទទួលយកអ្វីដែលហួសវិស័យធម្មជាតិ ហើយងាយនឹងចាញ់បញ្ជោតគេ។ ព្រះវិញ្ញាណបរិសុទ្ធគ្មានមធ្យោបាយនឹងធ្វើការក្នុងមនុស្សជំពូកនេះនោះទេ ដែលហេតុនេះហើយ ពួកគេមានអារម្មណ៍ទទេស្អាត ហើយជីវិតរបស់ពួកគេគ្មានន័យនោះទេ។

ដកស្រង់ពី «វិធីស្គាល់ការពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការប្រកាន់ខ្ជាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការអាចពន្យល់អំពីព្រះបន្ទូលទាំងនេះដោយគ្មានការលាក់លៀម មិនមែនមានន័យថាអ្នកមានការពិតនោះទេ ព្រោះអ្វីៗមិនមែនសុទ្ធតែធម្មតាដូចដែលអ្នកស្រមើស្រម៉ៃនោះឡើយ។ មិនថាអ្នកមានការពិតឬអត់នោះទេ គឺវាមិនអាស្រ័យលើអ្វីដែលអ្នកនិយាយឡើយ តែវាគឺអាស្រ័យលើអ្វីដែលអ្នករស់នៅវិញ។ មានតែក្នុងគ្រាដែលព្រះបន្ទូលក្លាយជាជីវិតរបស់អ្នក និងជាការបើកសម្ដែងពីលក្ខណៈដើមរបស់អ្នកទេ ទើបអាចនិយាយបានថាអ្នកមានការពិត ហើយមានតែនៅពេលនោះទេ ទើបអ្នកអាចត្រូវបានរាប់ថាបានទទួលការយល់ដឹងអំពីការពិត និងភាពខ្ពង់ខ្ពស់ពិតប្រាកដ។ អ្នកត្រូវតែអាចទ្រាំទ្រការសាកល្បងក្នុងរយៈពេលយូរ ហើយអ្នកត្រូវតែអាចរស់នៅក្នុងភាពដែលព្រះជាម្ចាស់ត្រូវការ។ សេចក្ដីនេះមិនមែនត្រឹមតែជាការប្រព្រឹត្ដផ្នែកឥរិយាបថទេ តែវាត្រូវតែកើតចេញពីអ្នកដោយរលូន។ មានតែបែបនេះទេ ទើបអ្នកនឹងមានការពិត ហើយពេលនោះអ្នកនឹងទទួលបាននូវជីវិត។ ខ្ញុំនឹងប្រើប្រាស់ឧទាហរណ៍មួយអំពីទុក្ខលំបាករបស់អ្នកស៊ីឈ្នួលដែលគ្រប់គ្នាបានដឹង៖ គ្រប់គ្នាសុទ្ធតែអាចផ្ដល់នូវទ្រឹស្ដីដ៏ប្រសើរបំផុតទាក់ទិននឹងអ្នកស៊ីឈ្នួល ហើយគ្រប់គ្នាមានការយល់ដឹងគួរសមអំពីការងារនេះ ពួកគេនិយាយពីការងារនេះ ហើយពាក្យសម្ដីនីមួយៗរបស់គេសុទ្ធតែប្រសើរជាងអ្នកនិយាយចុងក្រោយ គឺដូចជាការប្រកួតប្រជែងយ៉ាងនោះដែរ។ យ៉ាងណាក្ដី ប្រសិនបើមនុស្សមិនបានឆ្លងកាត់ទុក្ខលំបាកដ៏ធំមួយទេ នោះវាជាការលំបាកណាស់ក្នុងការពោលថា គេមានទីបន្ទាល់ល្អនៅជាប់នឹងខ្លួន។ សរុបមក ការរស់នៅរបស់មនុស្សនៅតែមានចំណុចខ្វះខាត គឺមានភាពផ្ទុយទៅនឹងការយល់ដឹងរបស់គេទាំងស្រុង។ ដូចនេះ វាមិនទាន់ក្លាយជាភាពខ្ពង់ខ្ពស់ពិតប្រាកដរបស់មនុស្សនៅឡើយទេ ហើយវាក៏មិនទាន់ជាជីវិតរបស់ពួកគេដែរ។ ដ្បិតការយល់ដឹងរបស់មនុស្សមិនទាន់បានចូលមកដល់ការពិត ភាពខ្ពង់ខ្ពស់របស់គេនៅតែប្រៀបដូចជាវិមានមួយដែលត្រូវបានសង់ឡើងនៅលើដីខ្សាច់ ងេកងោក និងកំពុងជិតដួលរលំផង។ មនុស្សមានការពិតតិចតួចណាស់ គឺវាស្ទើរតែមិនអាចរកឃើញការពិតនៅក្នុងមនុស្សឡើយ។ មានការពិតតិចតួចណាស់ដែលហូរចេញពីមនុស្សមកតាមលក្ខណៈធម្មជាតិ ហើយគ្រប់ទាំងការពិតដែលពួកគេរស់នៅ គ្រាន់តែធ្វើដោយបង្ខំប៉ណ្ណោះ។ នេះជាមូលហេតុដែលខ្ញុំថ្លែងថា មនុស្សគ្មានការពិតឡើយ។ ទោះបីជាមនុស្សអះអាងថាសេចក្ដីស្រលាញ់របស់ខ្លួនចំពោះព្រះជាម្ចាស់មិនដែលប្រែប្រួលក្ដី ក៏សេចក្ដីនេះគ្រាន់តែជាអ្វីដែលពួកគេនិយាយមុនពេលដែលពួកគេបានប្រឈមនឹងទុក្ខលំបាកនានាប៉ុណ្ណោះ។ នៅពេលដែលពួកគេប្រឈមនឹងទុក្ខលំបាកនៅថ្ងៃណាមួយ នោះអ្វីៗដែលគេនិយាយចេញមកនឹងខុសស្រលះពីការពិត ហើយការនេះនឹងបង្ហាញឡើងវិញថា មនុស្សមិនមានការពិតទេ។ គឺអាចនិយាយបានថា នៅពេលជួបប្រទះនឹងរឿងរ៉ាវដែលមិនត្រូវគ្នានឹងការយល់ឃើញរបស់ខ្លួន ហើយការនោះតម្រូវឲ្យអ្នកទុកខ្លួនឯងចោលមួយឡែកសិន រឿងទាំងនោះគឺជាទុក្ខលំបាករបស់អ្នក។ មុនពេលបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែងឲ្យឃើញ មនុស្សគ្រប់គ្នាឆ្លងកាត់នូវការសាកល្បងដែលតឹងរឹង និងទុក្ខលំបាកដ៏ធំ។ តើអ្នកអាចវាស់ស្ទង់ទុក្ខលំបាកនេះបានទេ? នៅពេលព្រះជាម្ចាស់ចង់ល្បងលមនុស្ស ព្រះអង្គតែងតែអនុញ្ញាតឲ្យពួកគេធ្វើការជ្រើសរើសដោយខ្លួនឯង មុននឹងសេចក្ដីពិតយ៉ាងជាក់លាក់ត្រូវបានលាតត្រដាងឡើង។ ការនេះមានន័យថា នៅពេលព្រះជាម្ចាស់អនុញ្ញាតឲ្យមនុស្សស្ថិតក្នុងទុក្ខលំបាកនានា ព្រះអង្គនឹងមិនប្រាប់អ្នកពីសេចក្ដីពិតទេ នេះគឺជារបៀបរបបដែលបង្ហាញចេញមកឲ្យមនុស្សឃើញ។ នេះជារបៀបមួយដែលព្រះជាម្ចាស់អនុវត្ដកិច្ចការរបស់ទ្រង់ ដើម្បីឲ្យដឹងថាតើអ្នកស្គាល់ព្រះជាម្ចាស់ដែលគង់នៅសព្វថ្ងៃនេះដែរឬទេ ដ៏ដូចជាដើម្បីដឹងថាតើអ្នកមានការពិតដែរឬទេ។ តើអ្នកពិតជាមិនមានការសង្ស័យចំពោះកិច្ចការរបស់ព្រះជាម្ចាស់ទេឬ? តើអ្នកអាចនឹងឈររឹងមាំយ៉ាងពិតប្រាកដនៅពេលមានទុក្ខលំបាកយ៉ាងធំកើតឡើងចំពោះអ្នកដែរឬទេ? តើនរណាហ៊ានពោលថា «ទូលបង្គំសូមធានាថានឹងគ្មានបញ្ហាអ្វីទាំងអស់»? តើនរណាហ៊ានអះអាងថា «មនុស្សឯទៀតៗអាចនឹងមានការសង្ស័យ តែទូលបង្គំនឹងមិនដែលសង្ស័យឡើយ»? នេះគ្រាន់តែដូចជាគ្រាដែលពេត្រុសជួបនឹងទុក្ខលំបាកដែរ៖ លោកតែងតែអួតអាងមុនពេលដែលការពិតត្រូវបានលាតត្រដាង។ នេះមិនមែនជាចំណុចខ្វះចន្លោះផ្ទាល់ខ្លួនដែលកើតឡើងខុសប្លែកចំពោះតែពេត្រុសម្នាក់ប៉ុណ្ណោះទេ នេះគឺជាបញ្ហាលំបាកខ្លាំងបំផុតដែលថ្មីៗនេះមនុស្សម្នាក់កំពុងប្រឈម។ ប្រសិនបើអញ្ត្រូវទៅមើលកន្លែងមួយចំនួន ឬទៅលេងបងប្អូនប្រុសស្រី ដើម្បីមើលពីការយល់ដឹងរបស់អ្នករាល់គ្នាចំពោះកិច្ចការរបស់ព្រះជាម្ចាស់ដែលគង់នៅសព្វថ្ងៃនេះ នោះអ្នករាល់គ្នាប្រាកដជាអាចបរិយាយបានយ៉ាងច្រើនអំពីការចេះដឹងរបស់ខ្លួន ហើយអ្នកប្រហែលជាមិនមានអ្វីឆ្ងល់ឡើយ។ ប្រសិនបើអញ្សួរអ្នកថា «តើអ្នកពិតជាអាចកំណត់ថាកិច្ចការថ្ងៃនេះគឺព្រះជាម្ចាស់ជាអ្នកសម្ដែងឲ្យកើតមានឡើងដោយព្រះអង្គផ្ទាល់មែនឬ? ដោយគ្មានការសង្ស័យឬ?» នោះអ្នកប្រាកដជានឹងឆ្លើយថា «មិនមានអ្វីគួរឲ្យសង្ស័យឡើយ គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជាអ្នកសម្ដែងកិច្ចការនេះឡើង»។ នៅពេលដែលអ្នកបានឆ្លើយរបៀបនេះ នោះអ្នកប្រាកដជាមិនមានអារម្មណ៍សង្ស័យសូម្បីបន្ដិចឡើយ ហើយអ្នកថែមទាំងមានអារម្មណ៍ថាពេញចិត្ដយ៉ាងខ្លាំងផង ដោយគិតថាអ្នកទទួលបានការពិតបន្ដិចបន្តួចហើយ។ អស់អ្នកណាដែលមានទំនោរយល់ឃើញបែបនេះ គឺជាមនុស្សដែលមានការពិតតិចតួចណាស់ ព្រោះអ្នកណាកាន់តែគិតថាខ្លួនទទួលបានវា អ្នកនោះរឹតតែមានការឈររឹងមាំកាន់តែតិចនៅពេលប្រឈមនឹងទុក្ខលំបាក។ វេទនាហើយអស់អ្នកណាដែលក្រអឺតក្រទម ហើយព្រហើន វេទនាហើយអស់អ្នកណាដែលមិនស្គាល់ខ្លួនឯង ដ្បិតអ្នកនោះជាមនុស្សដែលពូកែតែនិយាយ តែគ្មានបានការអ្វីនៅពេលយកពាក្យទាំងនោះទៅប្រតិបត្ដិ។ មនុស្សទាំងនេះចាប់ផ្ដើមមានការសង្ស័យនៅពេលមានបញ្ហាតូចបំផុតប៉ុណ្ណោះ ហើយគេក៏ចាប់ផ្ដើមមានគំនិតបោះបង់ចោល។ ពួកគេមិនមានការពិតឡើយ ពួកគេមានត្រឹមតែទ្រឹស្ដីអំពីសាសនា ប៉ុន្ដែគ្មានការពិតណាមួយដែលព្រះជាម្ចាស់ត្រូវការនៅពេលនេះឡើយ។ អស់អ្នកដែលមានតែទ្រឹស្ដី ប៉ុន្ដែគ្មានការពិតនៅក្នុងខ្លួន ស្អប់ខ្ញុំខ្លាំងបំផុត។ ពួកគេស្រែកខ្លាំងៗ ក្នុងពេលអនុវត្ដកិច្ចការរបស់ខ្លួន ប៉ុន្ដែនៅពេលពួកគេប្រឈមនឹងភាពជាក់ស្ដែង ពួកគេក៏ងាកចេញ។ តើការនេះមិនបង្ហាញថាមនុស្សមិនមានភាពប្រាកដប្រជាទេឬ? មិនថាខ្យល់បក់បោកខ្លាំងក្លាប៉ុណ្ណានោះទេ ប្រសិនបើអ្នកអាចនៅឈរដោយមិនអនុញ្ញាណឲ្យភាពសង្ស័យសូម្បីបន្ដិចចូលក្នុងគំនិតរបស់អ្នក ហើយអ្នកអាចឈរយ៉ាងមាំ ព្រមទាំងមិនបដិសេធ សូម្បីក្នុងគ្រាដែលគ្មាននរណាម្នាក់នៅសល់ក្ដី នោះអ្នកនឹងត្រូវបានរាប់ថាមានការយល់ដឹងពិតប្រាកដ និងមានការពិតយ៉ាងជាក់លាក់។

ដកស្រង់ពី «មានតែការយកសេចក្ដីពិតទៅអនុវត្ដប៉ុណ្ណោះ ទើបមានការពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះជាម្ចាស់មិនតម្រូវឲ្យមនុស្សមានសមត្ថភាពនិយាយអំពីការពិតនោះទេ នោះជាការងាយស្រួលពេកហើយ មែនឬទេ? ដូចនេះ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលពីមាគ៌ាចូលក្នុងជីវិត? ហេតុអ្វីបានជាព្រះអង្គមានបន្ទូលអំពីការបំផ្លាស់បំប្រែ? ប្រសិនបើមនុស្សគ្រាន់តែអាចមានសមត្ថភាពនិយាយពីការពិតដោយឥតបានការ នោះតើគេអាចទទួលបានការបំផ្លាស់បំប្រែផ្នែកនិស្ស័យរបស់ខ្លួនដែរឬទេ? ទាហានដ៏ល្អនៅក្នុងនគរព្រះ មិនមែនត្រូវបានបង្វឹកបង្វឺនឲ្យធ្វើជាក្រុមមនុស្សដែលអាចត្រឹមតែនិយាយពីការពិត ឬក៏អួតអាងប៉ុណ្ណោះទេ តែពួកគេបានទទួលការបង្វឹកបង្វឺនឲ្យចេះរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រប់ពេលវេលា ដើម្បីធ្វើយ៉ាងណាឲ្យគ្មានបញ្ហាកើតឡើង បើទោះបីជាពួកគេប្រឈមនឹងភាពបរាជ័យក្ដី និងដើម្បីរស់នៅឲ្យបានខ្ជាប់ខ្ជួនស្របតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ហើយមិនត្រូវវិលត្រលប់ទៅរកលោកិយ៍វិញឡើយ។ នេះជាការពិតដែលព្រះជាម្ចាស់មានព្រះបន្ទូល នេះជាតម្រូវការរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ យ៉ាងណាក្ដី ចូរកុំចាត់ទុកការពិតដែលព្រះជាម្ចាស់មានបន្ទូលថាជារឿងធម្មតាឲ្យសោះ។ សេចក្ដីបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធមិនស្មើនឹងការមានការពិតឡើយ។ នេះមិនមែនជាភាពខ្ពង់ខ្ពស់របស់មនុស្សទេ វាជាព្រះគុណរបស់ព្រះជាម្ចាស់ ដែលមនុស្សមិនបានចូលរួមអ្វីទាល់តែសោះ។ បុគ្គលម្នាក់ៗត្រូវតែស៊ូទ្រាំនឹងការរងទុក្ខរបស់ពេត្រុស ហើយលើសពីនេះទៅទៀតនោះ គឺទទួលបាននូវសិរីល្អរបស់ពេត្រុស ដែលពួកគេរស់នៅ ក្រោយពីបានទទួលនូវកិច្ចការរបស់ព្រះជាម្ចាស់។ មានតែបែបនេះទេ ទើបអាចហៅថាជាការពិត។ ចូរកុំគិតថាអ្នកមានការពិត ដោយគ្រាន់តែអ្នកអាចនិយាយពីការពិតបានឲ្យសោះ នោះគ្រាន់តែជាការដោះសារប៉ុណ្ណោះ។ គំនិតបែបនេះមិនសមស្របនឹងបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយគ្មានសារៈសំខាន់ពិតប្រាកដផង។ នៅថ្ងៃខាងមុខ មិនត្រូវពោលពាក្យបែបនេះឡើយ ចូរឈប់ប្រើពាក្យសម្ដីបែបនេះ! អស់អ្នកណាដែលមានការយល់ដឹងខុសអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ សុទ្ធតែជាអ្នកមិនជឿ។ ពួកគេមិនមានចំណេះដឹងពិតប្រាកដទេ ក៏ខ្វះភាពខ្ពង់ខ្ពស់ពិតប្រាកដដែរ គឺពួកគេជាមនុស្សល្ងង់ខ្លៅដែលខ្វះនូវការពិត។ ម្យ៉ាងទៀត អស់អ្នកណាដែលរស់នៅក្រៅខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាអ្នកមិនជឿ។ អស់អ្នកដែលមនុស្សចាត់ទុកថាជាអ្នកមិនជឿ គឺជាពួកសត្វសាហាវនៅចំពោះព្រះភ័ក្ររបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលព្រះជាម្ចាស់ចាត់ទុកថាជាពួកអ្នកមិនជឿ គឺជាមនុស្សដែលមិនមានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់ខ្លួន។ ដូចនេះ អាចនិយាយបានថា អស់អ្នកណាដែលមិនមានការពិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកណាដែលមិនបានរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះអង្គ គឺជាអ្នកមិនជឿ។ បំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់គឺ ដើម្បីឲ្យគ្រប់គ្នារស់នៅក្នុងការពិតតាមព្រះបន្ទូលរបស់ទ្រង់ មិនមែនឲ្យគ្រប់គ្នាបានត្រឹមតែនិយាយអំពីការពិតនោះទេ ប៉ុន្ដែលើសពីនេះទៅទៀត គឺដើម្បីជួយឲ្យគ្រប់គ្នាអាចរស់នៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការពិតដែលមនុស្សយល់ឃើញនោះគឺគ្រាន់តែដឹងសើរៗប៉ុណ្ណោះ វាគ្មានគុណតម្លៃ និងមិនអាចបំពេញបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់បានឡើយ។ វាហាក់ដូចជាមានភាពអន់ថយណាស់ ហើយថែមទាំងមិនសមនឹងលើកមកនិយាយផង។ វាមានកង្វះខាតច្រើនណាស់ ហើយមិនគ្រប់គ្រាន់តាមស្ដង់ដារនៃតម្រូវការរបស់ព្រះជាម្ចាស់ឡើយ។

ដកស្រង់ពី «មានតែការយកសេចក្ដីពិតទៅអនុវត្ដប៉ុណ្ណោះ ទើបមានការពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើតថភាពកើតឡើងយ៉ាងដូចម្ដេច? វាកើតឡើងក្នុងអំឡុងដំណើរការនៃការអនុវត្តសេចក្ដីពិត នៅពេលដែលមនុស្សមានបទពិសោធន៍គ្រប់បែបយ៉ាង និងនាំឱ្យកើតមានសភាពគ្រប់បែបយ៉ាង។ មានដំណើរការនៃការបំផ្លាស់បំប្រែមួយនៅក្នុងរបៀបដែលមនុស្សដោះស្រាយសភាពផ្សេងៗរបស់ពួកគេ នៅក្នុងគំនិត និងទស្សនៈដែលពួកគេមាន និងនៅក្នុងរបៀបដែលពួកគេស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយសភាពទាំងនោះ។ ដំណើរការនេះ គឺជាភាពពិត។ ប្រសិនបើអ្នកពុំបានឆ្លងកាត់ដំណើរការនៃការអនុវត្ត និងការដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ប៉ុន្តែគ្រាន់តែដឹងនិងយល់អំពីព្រះបន្ទូលនោះត្រឹមកម្រិតធម្មតា និងកម្រិតគោលលទ្ធិ នោះអ្វីដែលអ្នកមាន គឺសុទ្ធតែជាគោលលទ្ធិទាំងអស់ ដោយសារមានភាពមិនស្របគ្នារវាងការយល់ដឹងធម្មតារបស់អ្នក និងបទពិសោធន៍ផ្ទាល់របស់អ្នក។ តើគោលលទ្ធិកើតឡើងយ៉ាងដូចម្ដេច? នៅពេលមនុស្សម្នាក់មិនអនុវត្ត ប៉ុន្តែគ្រាន់តែយល់ វិភាគ និងពន្យល់អំពីន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយថែមទាំងបង្រៀនព្រះបន្ទូលទាំងនោះផង នោះគោលលទ្ធិក៏ចាប់កើតមានឡើង។ តើគោលលទ្ធិអាចក្លាយជាតថភាពបានដែរឬទេ? ប្រសិនបើអ្នកមិនអនុវត្តសេចក្ដីពិតទេ នោះអ្នកនឹងមិនអាចយល់វាបានឡើយ។ ការពន្យល់ត្រឹមតែន័យធម្មតា នឹងក្លាយជាគោលលទ្ធិជារៀងដរាប។ ក៏ប៉ុន្តែ ប្រសិនបើអ្នកអនុវត្ត ដកពិសោធន៍ មានអារម្មណ៍ និងរៀនអំពីចំណេះដឹង ការគិត គំនិត និងបទពិសោធន៍ នោះផលដែលបានមកនឹងជាក់ស្ដែង។ តថភាពអាចសម្រេចទៅបានតាមរយៈការអនុវត្ត។ បើគ្មានការអនុវត្តទេ នោះក៏គ្មានតថភាពជារៀងដរាប។ តើមាននរណាម្នាក់ដែលនិយាយថា៖ «ខ្ញុំមិនអនុវត្តសេចក្ដីពិតទេ ប៉ុន្តែខ្ញុំនៅតែអាចបង្រៀនបទគម្ពីរជាក់ស្ដែងបានដដែល» ដែរឬទេ? អ្វីដែលអ្នកបង្រៀនអាចស្ដាប់ទៅត្រឹមត្រូវ និងជាក់ស្ដែងណាស់ចំពោះអ្នកដទៃនៅក្នុងពេលនោះ ប៉ុន្តែពួកគេនឹងនៅតែគ្មានផ្លូវអនុវត្តនៅពេលក្រោយទៀតដដែល។ ហេតុនេះ អ្វីគ្រប់សព្វបែបយ៉ាងដែលអ្នកយល់ គឺនៅតែជាគោលលទ្ធិដដែល។ ប្រសិនបើអ្នកពុំអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ និងគ្មានបទពិសោធន៍ជាក់ស្ដែង ឬការយល់ដឹងអំពីសេចក្ដីពិតទេ នៅពេលដែលសភាពណាមួយដែលអ្នកមិនធ្លាប់បានគិតដល់ពីមុន កើតឡើងចំពោះមនុស្សផ្សេងទៀត អ្នកនឹងមិនដឹងថាត្រូវដោះស្រាយវាដោយរបៀបណានោះទេ។ នៅពេលមនុស្សម្នាក់កម្រនឹងអនុវត្តសេចក្ដីពិត ពួកគេនឹងមិនដែលយល់អំពីសេចក្ដីពិតដោយពិតប្រាកដឡើយ។ មានតែការបង្កើនការអនុវត្តសេចក្ដីពិតប៉ុណ្ណោះទើបពួកគេអាចយល់អំពីសេចក្ដីពិតបានដោយប្រាកដ ហើយមានតែពេលនោះប៉ុណ្ណោះដែលពួកគេអាចចាប់បានអំពីគោលការណ៍នៃការអនុវត្តសេចក្ដីពិត។ ប្រសិនបើអ្នកគ្មានបទពិសោធន៍អំពីសេចក្ដីពិតទេ អ្នកនឹងគ្រាន់តែអាចបង្រៀនអំពីគោលលទ្ធិតែប៉ុណ្ណោះ។ អ្នកនឹងប្រាប់អ្នកដទៃឱ្យអនុវត្តតាមក្បួនខ្នាតឱ្យដូចជាអ្នកបានអនុវត្តដែរ។ បើគ្មានតថភាពនៃការអនុវត្ត និងការដកពិសោធន៍ទេ អ្នកនឹងមិនដែលអាចបង្រៀនអំពីតថភាពបានឡើយ។

ដកស្រង់ពី «មាគ៌ាទៅរកការដោះស្រាយនិស្ស័យពុករលួយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ប្រសិនបើអ្នកបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើន ប៉ុន្តែអ្នកគ្រាន់តែយល់ន័យត្រង់តាមអត្ថបទ ហើយខ្វះចំណេះដឹងខាងព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈបទពិសោធន៍ជាក់ស្តែងរបស់អ្នក នោះអ្នកនឹងមិនដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ ប្រសិនបើអ្នកគិតដូច្នោះមែន នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែនជាជីវិតនោះទេ គ្រាន់តែជាន័យពាក្យដែលគ្មានជីវិតប៉ុណ្ណោះ។ ហើយប្រសិនបើអ្នករស់នៅ ដោយប្រព្រឹត្តតាមន័យពាក្យដែលគ្មានជីវិត នោះអ្នកមិនអាចចាប់យកចំណុចសំខាន់នៃព្រះបន្ទូល និងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ មានតែនៅពេលដែលអ្នកជួបប្រទះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងបទពិសោធន៍ជាក់ស្តែងប៉ុណ្ណោះ ទើបន័យខាងវិញ្ញាណនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បើកបង្ហាញឲ្យអ្នកឃើញ ហើយមានតែតាមរយៈបទពិសោធន៍ប៉ុណ្ណោះ ទើបអ្នកអាចចាប់យកន័យខាងវិញ្ញានៃសេចក្តីពិតជាច្រើន និងអាចបើកអាថ៌កំបាំងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកមិនយកព្រះបន្ទូលមកអនុវត្ត មិនថាព្រះបន្ទូលទ្រង់ច្បាស់ប៉ុណ្ណានោះទេ អ្វីទាំងអស់ដែលអ្នកចាប់បាន គឺជាគោលលទ្ធិ និងពាក្យដែលទទេស្អាត ដែលបានក្លាយជាបញ្ញាត្តិសាសនាសម្រាប់អ្នករួចទៅហើយ។ តើពួកផារីស៊ី មិនធ្វើបែបនេះទេឬអី? ប្រសិនបើអ្នករាល់គ្នាអនុវត្ត និងមានបទពិសោធន៍ជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះវានឹងមានប្រយោជន៍សម្រាប់អ្នករាល់គ្នា។ ប្រសិនបើអ្នកមិនអនុវត្តនោះទេ នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្មានអ្វីលើសពីរឿងព្រេងនៃឋានសួគ៌ជាន់ទីបីនោះទេ។ តាមពិតទៅ ដំណើរការនៃការជឿលើព្រះជាម្ចាស់ គឺដំណើរការដែលអ្នករាល់គ្នាមានបទពិសោធន៍ជាមួយព្រះបន្ទូលរបស់ទ្រង់ និងការទទួលបានព្រះបន្ទូលទ្រង់នោះទេ។ និយាយឲ្យស្រួលស្តាប់ទៅ ការជឿលើព្រះជាម្ចាស់ គឺជាការមានចំណេះដឹង និងការយល់ព្រះបន្ទូលរបស់ទ្រង់ ហើយមានបទពិសោធន៍ និងរស់នៅតាមព្រះបន្ទូលរបស់ទ្រង់។ នេះគឺជាតថភាពនៅពីក្រោយសេចក្តីជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ហើយសង្ឃឹមទទួលបានជីវិតអស់កល្ប ដោយពុំបានស្វែងរកការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងខ្លួននោះទេ អ្នកគឺជាមនុស្សល្ងីល្ងើហើយ។ វាមិនខុសពីទៅចូលរួមពិធីជប់លៀង ហើយគ្រាន់តែសម្លឹង និងទន្ទិញមុខម្ហូបដែលឆ្ងាញ់ៗ ដោយពុំបានភ្លក្សរសជាតិនោះទេ។ តើមនុស្សប្រភេទនេះ មិនល្ងីល្ងើទេឬអី?

ដកស្រង់ពី «នៅពេលដែលអ្នកយល់ដឹងអំពីការពិត អ្នកគួរយកវាមកអនុវត្ត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្នកអាចនិយាយអំពីចំណេះដឹងបានច្រើន ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ប៉ុន្តែ គ្មានពាក្យសម្តីណាមួយដែលមានផ្លូវពិតនោះទេ។ តើអ្នកមិនមែនកំពុងតែព្យាយាមពង្វក់មនុស្ស ដោយវិធីនេះមែនទេ? តើអ្នកមិនមែនកំពុងតែអួតអាង ដោយគ្មានមូលដ្ឋានច្បាស់លាស់មែនទេ? ទង្វើបែបនេះ មានគ្រោះថ្នាក់ចំពោះអ្នកដទៃ! ទ្រឹស្តីកាន់តែខ្ពស់ ហើយកាន់តែគ្មានការពិត នោះការយកមនុស្សចូលក្នុងតថភាព កាន់តែមិនអាចទៅរួច ទ្រឹស្តីកាន់តែខ្ពស់ នោះវានឹងធ្វើឲ្យអ្នកកាន់តែប្រឆាំង ហើយទាស់ទទឹងនឹងព្រះ។ កុំចាត់ទុកទ្រឹស្តីដែលថ្លៃថ្នូរបំផុត ជារតនៈសម្បត្តិដ៏មាន តម្លៃឱ្យសោះ ព្រោះថាទ្រឹស្តីទាំងនោះគ្រោះថ្នាក់ ហើយមិនបម្រើឱ្យគោលបំណងណាមួយឡើយ! មនុស្សមួយចំនួនប្រហែលជាអាចនិយាយអំពីទ្រឹស្តីដ៏ថ្លៃថ្នូរបំផុត ប៉ុន្តែ ទ្រឹស្តីទាំងនោះពុំមានតថភាពពិតនោះទេ។ ដោយសារមនុស្សពុំមានបទពិសោធន៍ផ្ទាល់ខ្លួន ជាមួយនឹងទ្រឹស្តីទាំងនោះ ពួកគេមិនមានផ្លូវនឹងអនុវត្តឡើយ។ មនុស្សប្រភេទនេះមិនអាចនាំអ្នកដទៃ ដើរតាមគន្លងដែលត្រឹមត្រូវបានទេ គឺពួកគេត្រឹមតែអាចនាំអ្នកដទៃដើរខុសផ្លូវប៉ុណ្ណោះ។ តើនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេឬអី? យ៉ាងហោចណាស់ អ្នកត្រូវតែអាចដោះស្រាយបញ្ហាបច្ចុប្បន្នរបស់មនុស្ស ហើយទុកឱ្យពួកគេសម្រេចបានសិទ្ធិចូលទៅក្នុងស្ថានសួគ៌។ មានតែធ្វើបែបនេះទេ ទើបរាប់ថាជាការតាំងចិត្ត ហើយពេលនោះ អ្នកនឹងមានគ្រប់លក្ខណសម្បត្តិ ដើម្បីធ្វើកិច្ចការសម្រាប់ព្រះបាន។ កុំនិយាយតែពាក្យដែលមានន័យជ្រៅ និងពិបាកយល់ ហើយមិនត្រូវប្រើការអនុវត្តន៍ដែលមិនសមស្របជាច្រើន ដើម្បីចង់អ្នកដទៃឲ្យស្ដាប់តាមអ្នក។ ការធ្វើបែបនេះនឹងមិនមានប្រសិទ្ធភាពអ្វី ក្រៅពីកាន់តែធ្វើឱ្យពួកគេយល់ច្រឡំកាន់តែខ្លាំងនោះទេ។ ការអនុវត្តបែបនេះ នឹងបង្កើតគោលលទ្ធិកាន់តែច្រើន ដែលនឹងនាំឱ្យមនុស្សស្ទាក់ស្ទើរជាមួយអ្នក។ នេះគឺជាចំណុចខ្សោយរបស់មនុស្ស ហើយវាពិតជាគួរឲ្យអាម៉ាស់ណាស់។

ដកស្រង់ពី «យកចិត្តទុកដាក់បន្ថែមលើតថភាព» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើមនុស្សមិនតាមរកសេចក្ដីពិតទេ នោះគេនឹងមិនយល់រហូត។ អ្នកអាចនិយាយពីអក្សរ និងគោលលទ្ធិបានរាប់ពាន់ដង ប៉ុន្តែពួកវានៅត្រឹមតែជាអក្សរ និងគោលលទ្ធិប៉ុណ្ណោះ។ អ្នកខ្លះគ្រាន់តែនិយាយថា «ព្រះគ្រីស្ទ គឺជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត»។ ទោះបីជាអ្នកនិយាយពាក្យទាំងនេះរាប់ពាន់ដងក៏ដោយ ក៏វានឹងគ្មានប្រយោជន៍អ្វីដែរ អ្នកមិនយល់ពីអត្ថន័យរបស់វាទេ។ ហេតុអ្វីបានជាគេនិយាយថា ព្រះគ្រីស្ទគឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត? តើអ្នកអាចបញ្ចេញឱ្យច្បាស់នូវចំណេះដឹងអំពីពាក្យនេះដែលអ្នកបានទទួលតាមរយៈបទពិសោធន៍បានឬទេ? តើអ្នកបានចូលក្នុងភាពជាក់ស្ដែងនៃសេចក្ដីពិត ផ្លូវ និងជីវិតឬទេ? ព្រះជាម្ចាស់បានមានព្រះបន្ទូលដើម្បីឱ្យអ្នករាល់គ្នាអាចដកពិសោធន៍ព្រះបន្ទូលទាំងនោះ ហើយទទួលបានចំណេះដឹង គ្រាន់តែបញ្ចេញសំឡេងអក្សរ និងគោលលទ្ធិ គឺគ្មានប្រយោជន៍អ្វីទេ។ អ្នកអាចស្គាល់ខ្លួនឯងបាន លុះត្រាតែអ្នកបានយល់ និងចូលក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះអ្នកមិនអាចស្គាល់ខ្លួនឯងបានឡើយ។ អ្នកអាចវិនិច្ឆ័យដោយវាងវៃបានតែនៅពេលណាអ្នកមានសេចក្ដីពិតប៉ុណ្ណោះ បើគ្មានសេចក្ដីពិតទេ អ្នកមិនអាចវិនិច្ឆ័យដោយវាងវៃបានឡើយ។ អ្នកអាចយល់បញ្ហាបានទាំងស្រុងតែនៅពេលណាអ្នកមានសេចក្ដីពិតប៉ុណ្ណោះ បើគ្មានសេចក្ដីពិតទេ អ្នកមិនអាចយល់បញ្ហាបានឡើយ។ អ្នកអាចស្គាល់ខ្លួនឯងបានតែនៅពេលណាអ្នកមានសេចក្ដីពិតប៉ុណ្ណោះ បើគ្មានសេចក្ដីពិតទេ អ្នកមិនអាចស្គាល់ខ្លួនឯងបានឡើយ។ និស្ស័យរបស់អ្នកអាចផ្លាស់ប្ដូរបានតែនៅពេលណាអ្នកមានសេចក្ដីពិតប៉ុណ្ណោះ បើគ្មានសេចក្ដីពិតទេ និស្ស័យរបស់អ្នកមិនអាចផ្លាស់ប្ដូរបានឡើយ។ មានតែបន្ទាប់ពីអ្នកមានសេចក្ដីពិតប៉ុណ្ណោះ ទើបអ្នកអាចធ្វើការបម្រើស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន បើគ្មានសេចក្ដីពិតទេ អ្នកមិនអាចធ្វើការបម្រើស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ មានតែបន្ទាប់ពីអ្នកមានសេចក្ដីពិតប៉ុណ្ណោះ ទើបអ្នកអាចថ្វាយបង្គំព្រះជាម្ចាស់បាន បើគ្មានសេចក្ដីពិតទេ ការថ្វាយបង្គំរបស់អ្នកគ្រាន់តែជាការអនុវត្តពិធីសាសនាប៉ុណ្ណោះ។ អ្វីៗទាំងអស់នេះអាស្រ័យលើការទទួលសេចក្ដីពិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សមួយចំនួនធ្វើកិច្ចការ ហើយអធិប្បាយ ហើយក្រៅពីមើលទៅហាក់ដូចជាការប្រកបគ្នាសើៗអំពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ នោះពួកគេគ្រាន់តែពិភាក្សាអត្ថន័យត្រង់នៃព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ហើយគ្មានអ្វីសំខាន់ដែលត្រូវបានលើកឡើងឡើយ។ ការសេចក្ដីអធិប្បាយរបស់ពួកគេ គឺដូចជាការបង្រៀនដែលយកពីសៀវភៅភាសាមួយក្បាលអ៊ីចឹង ដោយត្រូវបានរៀបចំតាមផ្នែក និងតាមទិដ្ឋភាពនីមួយៗ ហើយនៅពេលដែលពួកគេបង្រៀនចប់ នោះគ្រប់គ្នាច្រៀងចម្រៀងសរសើរ ដោយនិយាយថា «បុគ្គលនេះមានភាពពិត។ គាត់អធិប្បាយបានយ៉ាងល្អ ហើយលម្អិតទៀតផង»។ បន្ទាប់ពីមនុស្សប្រភេទនេះអធិប្បាយចប់ នោះពួកគេប្រាប់អ្នកដទៃឱ្យចងក្រងសេចក្ដីអធិប្បាយរបស់ពួកគេ ហើយផ្ញើពួកវាទៅគ្រប់គ្នា។ ដោយការធ្វើបែបនេះ ពួកគេបានទៅដល់កន្លែងដែលពួកគេកំពុងបោកបញ្ឆោតអ្នកដទៃ ហើយគ្រប់យ៉ាងដែលពួកគេអធិប្បាយគឺជាជំនឿខុសឆ្គង។ នៅពីខាងក្រៅ វាមើលទៅហាក់ដូចជាពួកគេកំពុងតែអធិប្បាយតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយសេចក្ដីអធិប្បាយរបស់ពួកគេស្របទៅនឹងសេចក្ដីពិតអ៊ីចឹង។ តែទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងសុភនិច្ឆ័យយ៉ាងប្រុងប្រយ័ត្នបន្ថែមទៀត នោះអ្នកនឹងឃើញថា ពួកវាគ្មានអ្វីក្រៅពីអក្សរ និងគោលលទ្ធិ ហើយជាការលើកហេតុផលខុសឆ្គងឡើយ ជាមួយនឹងការស្រមើស្រមៃ និងសញ្ញាណរបស់មនុស្សខ្លះៗ ក៏ដូចជាអ្វីៗមួយចំនួនដែលកំណត់ព្រំដែនព្រះជាម្ចាស់។ តើការអធិប្បាយប្រភេទនេះ មិនស្មើនឹងការរំខានកិច្ចការរបស់ព្រះជាម្ចាស់ទេឬ? នេះគឺជាការបម្រើដែលប្រឆាំងទទឹងនឹងព្រះជាម្ចាស់។

ដកស្រង់ពី «មានតែការតាមរកសេចក្ដីពិតទេដែលអាចឲ្យមនុស្សម្នាក់ទទួលបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

អ្នករាល់គ្នាបានងាកទៅរកការបូកសរុបសេចក្ដីពិតរបស់អ្នក។ បន្ទាប់ពីអ្នកធ្វើការបូកសរុបរួចហើយ វាបានលទ្ធផលត្រឹមតែច្បាប់ប៉ុណ្ណោះ។ «ការបូកសរុបសេចក្ដីពិត» របស់អ្នក មិនទាន់បញ្ចប់ដើម្បីធ្វើឲ្យមនុស្សទទួលបានជីវិត ឬទទួលបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់ពួកគេចេញពីសេចក្ដីពិតនោះទេ។ ផ្ទុយទៅវិញ វាបណ្ដាលឱ្យមនុស្សស្ទាត់ជំនាញលើចំណេះដឹង និងគោលលទ្ធមួយចំនួនចេញពីក្នុងសេចក្ដីពិត។ ពួកគេហាក់ដូចជាបានយល់បំណងនៅពីក្រោយកិច្ចការរបស់ព្រះជាម្ចាស់ ខណៈដែលពួកគេបានត្រឹមតែស្ទាត់ជំនាញលើពាក្យ និងគោលលទ្ធិមួយចំនួនប៉ុណ្ណោះ។ ពួកគេមិនយល់បំណងដែលគ្រោងទុករបស់សេចក្ដីពិតឡើយ។ វាមិនខុសពីការសិក្សាអំពីទេវសាស្រ្ត ឬការអានព្រះគម្ពីរឡើយ។ អ្នកចងក្រងសៀវភៅទាំងនេះ ឬសម្ភារៈទាំងនោះ ដូច្នេះហើយមនុស្សមានការយល់ឃើញបែបនេះអំពីគោលលទ្ធិ និងការយល់ឃើញនៃចំណេះដឹងនោះ។ ពួកគេគឺជាវាគ្មិនលំដាប់ទីមួយនៃគោលលទ្ធិ ប៉ុន្តែ តើមានអ្វីកើតឡើងនៅពេលដែលពួកគេនិយាយចប់? ពួកគេមិនអាចមានបទពិសោធន៍ ពួកគេមិនមានការយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយពួកគេក៏មិនមានការយល់ណាមួយអំពីខ្លួនឯងដែរ។ នៅទីបំផុត គ្រប់យ៉ាងដែលពួកគេនឹងទទួលបានគឺ រូបមន្ដ និងច្បាប់ ហើយពួកគេអាចនិយាយអំពីអ្វីដែលទទួលបាននោះ បានចំនួនតូចប៉ុណ្ណោះ ប៉ុន្តែគ្មានអ្វីផ្សេងក្រៅពីនេះទេ។ ប្រសិនបើព្រះជាម្ចាស់ធ្វើអ្វីមួយថ្មី តើអ្នកអាចប្រៀបធៀបគោលលទ្ធិទាំងអស់ដែលអ្នកស្គាល់ ជាមួយនឹងអ្វីដែលព្រះជាម្ចាស់ធ្វើនោះបានទេ? អ្វីៗទាំងនោះរបស់អ្នក គឺគ្រាន់តែជាច្បាប់ប៉ុណ្ណោះ ហើយអ្នកគ្រាន់តែមានមនុស្សរៀនទេវសាស្រ្តប៉ុណ្ណោះ គឺមិនបានអនុញ្ញាតឱ្យពួកគេមានបទពិសោធន៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្ដីពិតឡើយ។ ដូច្នេះហើយ សៀវភៅទាំងនោះដែលអ្នកចងក្រង អាចត្រឹមតែនាំអ្នកដទៃចូលទៅក្នុងទេវសាស្រ្ត និងចំណេះដឹង នាំចូលទៅក្នុងរូបមន្ដថ្មី ព្រមទាំងនាំចូលទៅក្នុងច្បាប់ និងអនុសញ្ញាប៉ុណ្ណោះ។ ការទាំងនេះមិនអាចនាំមនុស្សទៅចំពោះព្រះជាម្ចាស់ ឬឱ្យពួកគេយល់សេចក្ដីពិត ឬបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានទេ។ អ្នកកំពុងតែគិតថា តាមរយៈកាលើកឡើងនូវសំណួរទាំងនោះម្ដងមួយៗ ដែលក្រោយមកអ្នកឆ្លើយ ហើយដែលអ្នកកត់ទុកនូវចំណុចសំខាន់ៗ និងការសង្ខេប នោះបងប្អូនប្រុសស្រី នឹងងាយយល់ ហើយអ្នកគិតថា ក្រៅពីងាយចាំ បញ្ហាទាំងនេះក៏ច្បាស់ភ្លាម ហើយគិតថា នេះគឺជាវិធីដ៏ល្អបំផុតក្នុងការធ្វើអ្វីៗ។ ប៉ុន្តែអ្វីដែលមនុស្សកំពុងតែយល់ គឺមិនមែនជាអត្ថន័យដែលបានគ្រោងទុកពិតនៃសេចក្ដីជំនឿឡើយ ហើយការយល់នោះមិនអាចប្រៀបធៀបជាមួយភាពពិតបានឡើយ គឺវាគ្រាន់តែជាពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ។ ដូច្នេះ វាអាចប្រសើរជាងនេះ ប្រសិនបើអ្នកមិនធ្វើអ្វីៗទាំងនោះទាល់តែសោះ។ ការធ្វើបែបនេះ គឺកំពុងតែនាំមនុស្សឱ្យយល់ និងស្ទាត់ជំនាញផ្នែកចំណេះដឹង។ អ្នកនាំអ្នកដទៃចូលទៅក្នុងគោលលទ្ធិ ចូលទៅក្នុងសាសនា ហើយឱ្យពួកគេដើរតាម និងជឿលើព្រះជាម្ចាស់នៅក្នុងគោលលទ្ធិសាសនា។ តើនោះមិនមែនធ្វើដូចជាលោកប៉ុលទេឬអី? អ្នករាល់គ្នាគិតថា ការស្ទាត់ជំនាញលើចំណេះដឹងនៃសេចក្ដីពិត គឺមានសារៈសំខាន់ណាស់ ដូច្នេះហើយបានជាអ្នកទន្ទេញចាំមាត់នូវឃ្លាប្រយោគជាច្រើននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប៉ុន្តែវិធីដែលមនុស្សយល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនសំខាន់ទាល់តែសោះ។ អ្នករាល់គ្នាគិតថា វាជារឿងសំខាន់បំផុតសម្រាប់មនុស្ស ដើម្បីអាចទន្ទេញចាំព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើន ដើម្បីអាចនិយាយគោលលទ្ធិជាច្រើន ហើយអាចរកឃើញរូបមន្ដជាច្រើននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ អ្នករាល់គ្នាតែងតែចង់បង្កើតអ្វីៗទាំងនេះជាប្រព័ន្ធ ដើម្បីឲ្យគ្រប់គ្នានឹងច្រៀងចេញពីក្រដាសចម្រៀងសរសើរដូចគ្នា ដោយការនិយាយអ្វីៗដូចគ្នា ហើយនិយាយអំពីគោលលទ្ធិដូចគ្នា ដូច្នេះពួកគេមានចំណេះដឹងដូចគ្នា ព្រមទាំងរក្សាច្បាប់ដូចគ្នា ដែលនេះគឺជាវត្ថុបំណងរបស់អ្នករាល់គ្នា។ ការធ្វើបែបនេះរបស់អ្នករាល់គ្នា ហាក់ដូចជាដើម្បីឱ្យមនុស្សទទួលបានការយល់ តែផ្ទុយទៅវិញ អ្នកគ្មានយោបល់ថា ការធ្វើនេះកំពុងតែនាំមនុស្សចូលទៅក្នុងចំណោមច្បាប់ ដែលនៅខាងក្រៅព្រះបន្ទូលរបស់ព្រះជាម្ចាស់សេចក្ដីពិតឡើយ។ ដើម្បីឱ្យមនុស្សមានការយល់ដ៏ពិតប្រាកដនៃសេចក្ដីពិត អ្នកត្រូវតែភ្ជាប់វាជាមួយនឹងភាពពិត និងជាមួយកិច្ចការ ព្រមទាំងដោះស្រាយបញ្ហាជាក់ស្ដែង ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់សេចក្ដីពិត។ មានតែតាមវិធីនេះប៉ុណ្ណោះ ទើបមនុស្សអាចយល់សេចក្ដីពិត ហើយចូលទៅក្នុងភាពពិតបាន ហើយមានតែការសម្រេចបាននូវលទ្ធផលបែបនេះទេ ទើបពិតជានាំមនុស្សទៅចំពោះព្រះជាម្ចាស់។ ប្រសិនបើគ្រប់យ៉ាងដែលអ្នកនិយាយ គឺជាទ្រឹស្ដីខាងវិញ្ញាណ គោលលទ្ធិ និងច្បាប់ ប្រសិនបើអ្នកគ្រាន់តែប្រឹងប្រែងតែទៅលើពាក្យដែលមានន័យត្រង់ នោះគ្រប់យ៉ាងដែលអ្នកអាចសម្រេចបាន គឺនាំមនុស្សឱ្យនិយាយអ្វីៗដែលដូចគ្នា ហើយដើរតាមច្បាប់ ប៉ុន្តែអ្នកនឹងមិនអាចដឹកនាំមនុស្សឱ្យយល់សេចក្ដីពិតបានទេ។ ជាពិសេស អ្នកនឹងមិនអាចធ្វើឱ្យមនុស្សយល់កាន់តែប្រសើរអំពីខ្លួនឯងទេ ហើយមិនអាចឱ្យមនុស្សសម្រេចបានការប្រែចិត្ត និងការផ្លាស់ប្ដូរឡើយ។ ប្រសិនបើការមិនអាចនិយាយអំពីទ្រឹស្ដីខាងវិញ្ញាណអាចជំនួសការចូលរបស់មនុស្សទៅក្នុងសេចក្ដីពិតភាពពិត នោះអ្នករាល់គ្នានឹងមិនចាំបាច់ដឹកនាំក្រុមជំនុំឡើយ។

ដកស្រង់ពី «បើគ្មានសេចក្ដីពិតទេ នោះមនុស្សមុខជាប្រមាថព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ចំណេះដឹងរបស់អ្នករាល់គ្នាអាចផ្ដល់ទៅឲ្យមនុស្សបានតែមួយរយៈពេលប៉ុណ្ណោះ។ កាលពេលវេលាកន្លងហួសទៅ បើអ្នកនៅតែបន្តនិយាយរឿងដដែលៗ នោះមនុស្សមួយចំនួននឹងយល់ពីការនេះ ហើយពួកគេនឹងនិយាយថា ចំណេះដឹងរបស់អ្នកមានភាពរាក់កំផែល និងខ្វះភាពស៊ីជម្រៅពេកហើយ។ អ្នកនឹងគ្មានជម្រើសអ្វី ក្រៅពីល្បងល និងបោកបញ្ឆោតមនុស្ស ដោយអធិប្បាយអំពីគោលលទ្ធិនោះឡើយ។ បើអ្នកតែងតែធ្វើបែបនេះ មនុស្សខាងក្រោមអ្នកនឹងដើរតាមវិធីសាស្ត្រ ជំហាន និងគំរូនៃសេចក្តីជំនឿ និងបទពិសោធន៍របស់អ្នក ហើយអនុវត្តតាមពាក្យពេចន៍ និងគោលលទ្ធិទាំងនោះមិនខាន។ នៅទីបំផុត នៅពេលដែលអ្នកបន្តអធិប្បាយម្ដងហើយម្ដងទៀត ពួកគេគ្រប់គ្នានឹងយកអ្នកធ្វើជាគំរូរបស់គេ។ នៅក្នុងការដឹកនាំមនុស្សរបស់អ្នក ដោយបង្រៀនពួកគេអំពីគោលលទ្ធិ នោះមនុស្សដែលនៅថ្នាក់ក្រោមអ្នកនឹងរៀនអំពីគោលលទ្ធិពីអ្នក ហើយពេលដែលអ្វីៗវិវឌ្ឍទៅមុខ អ្នកនឹងដើរតាមផ្លូវខុស។ មនុស្សដែលនៅខាងក្រោមអ្នក នឹងបោះជំហានតាមផ្លូវដែលអ្នកដើរ។ ពួកគេគ្រប់គ្នានឹងរៀនពីអ្នក ហើយដើរតាមអ្នក ដូច្នេះអ្នកនឹងមានអារម្មណ៍ថា៖ «ឥឡូវនេះ ខ្ញុំជាបុគ្គលមានអំណាច ដូច្នេះ មនុស្សជាច្រើនស្ដាប់តាមខ្ញុំ ហើយពួកជំនុំចាំតែធ្វើតាមបញ្ជាខ្ញុំប៉ុណ្ណោះ»។ ធម្មជាតិនៃការក្បត់នៅក្នុងមនុស្សនេះ ធ្វើឲ្យអ្នកប្រែក្លាយព្រះជាម្ចាស់ទៅជារូបសំណាកទាំងមិនដឹងខ្លួន ហើយបន្ទាប់មកអ្នកបង្កើតចេញជានិកាយណាមួយដោយខ្លួនឯង។ តើនិកាយផ្សេងៗកើតឡើងដោយរបៀបណា? និកាយទាំងនោះកើតឡើងតាមបែបនេះហើយ។ សូមមើលទៅកាន់ថ្នាក់ដឹកនាំនៃនិកាយនីមួយៗចុះ។ ពួកគេទាំងអស់គ្នាសុទ្ធតែក្អេងក្អាង និងរាប់ខ្លួនថាសុចរិត ហើយការបកស្រាយព្រះគម្ពីររបស់ពួកគេក៏ខ្វះនូវបរិបទ និងត្រូវបាននាំមុខដោយការស្រមើស្រមៃរបស់ពួកគេផងដែរ។ ពួកគេគ្រប់គ្នាពឹងអាងលើអំណោយទាន និងចំណេះដឹងជ្រៅជ្រះ ដើម្បីធ្វើកិច្ចការរបស់ខ្លួន។ បើពួកគេមិនចេះអធិប្បាយសោះ តើនឹងមានមនុស្សដើរតាមពួកគេដែរឬ? ហេតុដូចនេះ ពួកគេពិតជាមានចំណេះដឹងខ្លះ ហើយអាចអធិប្បាយគោលលទ្ធិបានខ្លះ ឬមួយពួកគេចេះពីរបៀបបញ្ចុះបញ្ចូលឲ្យមនុស្សជឿ និងចេះប្រើសិល្បៈបញ្ឆោតមួយចំនួន។ ពួកគេប្រើការទាំងនេះ ដើម្បីនាំមនុស្សមកកាន់ពួកគេ និងបញ្ឆោតពួកគេ។ មនុស្សទាំងនោះជឿលើព្រះជាម្ចាស់តែឈ្មោះប៉ុណ្ណោះ តែតាមពិតទៅ ពួកគេដើរតាមអ្នកដឹកនាំរបស់ពួកគេវិញទេ។ នៅពេលដែលពួកគេជួបមនុស្សម្នាក់ដែលកំពុងតែអធិប្បាយអំពីផ្លូវពិត អ្នកខ្លះនិយាយថា «យើងត្រូវតែពិគ្រោះជាមួយអ្នកដឹកនាំរបស់យើងអំពីសេចក្តីជំនឿរបស់យើង»។ មនុស្សម្នាក់គឺជាមធ្យោបាយនៃសេចក្តីជំនឿរបស់ពួកគេនៅក្នុងព្រះជាម្ចាស់ តើនេះមិនមែនជាបញ្ហាទេឬ? បើដូច្នេះ តើអ្នកដឹកនាំទាំងនោះបានក្លាយជាអ្វីទៅ? តើពួកគេមិនបានក្លាយជាពួកផារីស៊ី គង្វាលក្លែងក្លាយ ពួកទទឹងនឹងព្រះគ្រីស្ទ និងជាថ្មជំពប់ដួលចំពោះការទទួលយកផ្លូវដ៏ពិតរបស់មនុស្សទេឬ?

ដកស្រង់ពី «មានតែការប្រដេញតាមសេចក្ដីពិតទេ ទើបជាជំនឿពិត ចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខាង​ដើម៖ ១. អ្វីជាសេចក្ដីពិត ហើយចំណេះដឹងខាងទេវវិទ្យា គឺជាសេចក្ដីពិតឬអត់

បន្ទាប់៖ ៣. ការយល់អំពីចំណេះដឹងខាងព្រះគម្ពីរ និងទ្រឹស្ដីខាងទេវវិទ្យាមានន័យថាជាការយល់អំពីសេចក្ដីពិត និងការស្គាល់ព្រះជាម្ចាស់ ឬអត់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការស្គាល់អំពីសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក្នុងជីវិត

By Xinxin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះជាម្ចាស់...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការថ្វាយចិត្ត

By Zheng Xin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «គោលបំណងចម្បងនៃកិច្ចការដែព្រះជាម្ចាស់ធ្វើនៅជំនាន់នេះគឺ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ