១. អ្វីជាសេចក្ដីពិត ហើយចំណេះដឹងខាងទេវវិទ្យា គឺជាសេចក្ដីពិតឬអត់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ព្រះជាម្ចាស់ផ្ទាល់គឺជាជីវិត ជាសេចក្ដីពិត ហើយជីវិតនិងសេចក្ដីពិតរបស់ទ្រង់មានវត្តមានព្រមគ្នា។ មនុស្សដែលពុំមានសមត្ថភាពនឹងទទួលសេចក្ដីពិត ក៏មិនទទួលបានជីវិតដែរ។ ប្រសិនបើគ្មានការដឹកនាំ ការជ្រោមជ្រែង និងការប្រទាននូវសេចក្ដីពិតទេ នោះអ្នកនឹងទទួលបានតែត្រឹមតែន័យពាក្យ សេចក្ដីបង្រៀន ហើយចុងក្រោយគឺសេចក្ដីស្លាប់តែប៉ុណ្ណោះ។ ជីវិតរបស់ព្រះជាម្ចាស់ មានវត្តមានជានិរន្តន៍ ហើយសេចក្ដីពិត និងជីវិតរបស់ទ្រង់ មានវត្តមានព្រមគ្នា។ ប្រសិនបើអ្នកមិនអាចរកឃើញប្រភពនៃសេចក្ដីពិតទេ នោះអ្នកក៏មិនទទួលបានការចិញ្ចឹមជីវិតដែរ ប្រសិនបើអ្នកមិនអាចទទួលបានការចិញ្ចឹមជីវិតទេ នោះអ្នកក៏ច្បាស់ជាគ្មានសេចក្ដីពិតដែរ ហើយគ្មានអ្វីក្រៅតែពីការស្រមើស្រមៃ និងការយល់ដឹងលំៗប៉ុណ្ណោះ ហើយរូបកាយទាំងមូលរបស់អ្នកគ្មានអ្វីទាំងអស់ ក្រៅតែពីសាច់ឈាម គឺជាសាច់ឈាមដ៏អសោចរបស់អ្នកតែប៉ុណ្ណោះ។ ចូរដឹងថា ពាក្យពេចន៍ក្នុងសៀវភៅ មិនរាប់ជាជីវិតទេ កំណត់ត្រាប្រវត្តិសាស្ត្រ ក៏មិនអាចចាត់ទុកជាសេចក្ដីពិតដែរ ហើយបញ្ញត្តិពីបុរាណ ក៏មិនអាចដើរតួជាសេចក្ដីអធិប្បាយអំពីព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងនាពេលបច្ចុប្បន្ននេះ ដែរ។ មានតែព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងពេលព្រះអង្គយាងមកផែនដី ហើយរស់នៅក្នុងចំណោមមនុស្សលោកប៉ុណ្ណោះ ទើបជាសេចក្ដីពិត ជាជីវិត ជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយជាវិធីអនុវត្តកិច្ចការ បច្ចុប្បន្នរបស់ទ្រង់។

ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សេចក្តីពិតគឺជាសុភាសិតពិតជាងគេបំផុតនៃជីវិត និងជាសុភាសិតដែលខ្ពស់ជាងគេបំផុតក្នុងចំណោមមនុស្សជាតិទាំងអស់។ ដោយសារវាជាសេចក្ដីតម្រូវដែលព្រះជាម្ចាស់បង្កើតមនុស្សមក និងជាកិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ ហេតុនេះ កិច្ចការនេះហៅថា «សុភាសិតនៃជីវិត»។ វាមិនមែនជាសុភាសិតមួយដែលបង្កើតចេញពីអ្វីមួយឡើយ វាមិនមែនជាសម្រង់សម្ដី ពីបុគ្គលដ៏អស្ចារ្យណាមួយនោះទេ។ ផ្ទុយទៅវិញ វាគឺជាព្រះសូរសៀងរបស់ម្ចាស់នៃស្ថានសួគ៌ ផែនដីនិងគ្រប់សព្វសារពើទាំងអស់មកលើមនុស្សជាតិ។ វាមិនមែនជាពាក្យបង្កើតចេញពីមនុស្សជាតិនោះទេ ប៉ុន្តែជាជីវិតផ្ទាល់របស់ព្រះជាម្ចាស់។ ហេតុនេះហើយ គេហៅវាថា «សុភាសិតនៃជីវិតដែលខ្ពស់ជាងគេបំផុត»។

ដកស្រង់ពី «មានតែអស់អ្នកណាដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សេចក្តីពិតមិនមែនជាការធ្វើតាមរូបមន្តទេ ហើយវាក៏មិនមែនជាក្រឹត្យវិន័យដែរ។ វាមិនមែនជាអ្វីមួយដែលស្លាប់ឡើយ ប៉ុន្តែ វាជាជីវិត វាជាអ្វីមួយដែលមានជីវិត ហើយវាជាក្បួនច្បាប់មួយដែលមនុស្សត្រូវដើរតាមនៅក្នុងជីវិត និងជាក្បួនច្បាប់ដែលមនុស្សត្រូវមាននៅក្នុងជីវិត។ នេះជាអ្វីមួយដែលអ្នកត្រូវតែយល់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន តាមរយៈបទពិសោធន៍របស់អ្នក។ មិនថាអ្នកបានមកដល់ដំណាក់កាលណានៅក្នុងបទពិសោធន៍របស់អ្នកឡើយ គឺអ្នកមិនអាចដាច់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្តីពិតបានឡើយ ហើយអ្វីដែលអ្នកយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងអ្វីដែលអ្នកដឹងអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់នោះ គឺត្រូវបានស្ដែងចេញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដូច្នេះ វាត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងសេចក្តីពិត។ និស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺជាសេចក្តីពិតដោយផ្ទាល់។ សេចក្តីពិតជាការសម្ដែងចេញដ៏ពិតអំពីនិស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ វាធ្វើឱ្យកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ មានភាពរឹងមាំច្បាស់លាស់ ហើយវាបង្កើតចេញជាប្រយោគដ៏ច្បាស់មួយអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ វាប្រាប់អ្នកកាន់តែចំៗអំពីអ្វីដែលព្រះជាម្ចាស់ចូលចិត្ត អ្វីដែលទ្រង់មិនចូលចិត្ត អ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ឱ្យអ្នកធ្វើ និងអ្វីដែលទ្រង់មិនចង់ឱ្យអ្នកធ្វើ មនុស្សណាខ្លះដែលទ្រង់ស្អប់ ហើយមនុស្សណាខ្លះដែលទ្រង់សព្វព្រះទ័យ។ នៅពីក្រោយសេចក្តីពិតដែលព្រះជាម្ចាស់សម្ដែងចេញ មនុស្សអាចមើលឃើញពីភាពរីករាយ ព្រះពិរោធ ទុក្ខព្រួយ និងសេចក្តីសុខរបស់ទ្រង់ ព្រមទាំងសារជាតិរបស់ទ្រង់ដែរ ដ្បិតនេះគឺជាការបើកសម្ដែងអំពីនិស្ស័យរបស់ទ្រង់។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ទោះបីជាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែង មានន័យត្រង់ឬន័យជ្រាលជ្រៅបើមើលតាមសម្បកក្រៅទៅក៏ដោយ ក៏ព្រះបន្ទូលទាំងនោះសុទ្ធតែជាសេចក្ដិពិត ដែលសំខាន់ចំពោះមនុស្សដែរ នៅពេលដែលគេចូលទៅក្នុង ជីវិត។ ព្រះបន្ទូលទាំងនោះ គឺជាប្រភពទឹករស់ដែលអាចឲ្យមនុស្សរស់រានទាំងនៅក្នុងវិញ្ញាណ និងសាច់ឈាម។ ព្រះបន្ទូលនេះផ្ដល់នូវអ្វីដែលមនុស្សត្រូវការ ដើម្បីរក្សាជីវិតឲ្យនៅរស់រាន ជាគោលការណ៍ និងគោលជំនឿសម្រាប់ការប្រតិបត្តិជីវិតប្រចាំថ្ងៃរបស់គេ ជាផ្លូវ គោលដៅ និងទិសដៅដែលគេត្រូវឆ្លងកាត់ ដើម្បីទទួលបានសេចក្ដីសង្គ្រោះ ជាសេចក្ដីពិតសព្វបែបយ៉ាង ដែលគេគួរមាន ក្នុងនាមជាភាវៈដែលត្រូវបានបង្កើត នៅចំពោះព្រះជាម្ចាស់ និងជាសេចក្ដីពិតគ្រប់យ៉ាងដែលទាក់ទងនឹងវិធីដែលមនុស្សស្ដាប់បង្គាប់ និងថ្វាយបង្គំព្រះជាម្ចាស់។ ព្រះបន្ទូលទាំងនេះ ជាការធានា ដែលធានានូវការរស់រានមានជីវិតរបស់មនុស្ស ជានំម៉ាន៉ាប្រចាំថ្ងៃរបស់មនុស្ស ហើយក៏ជាជំនួយដ៏រឹងមាំ ដែលជួយឲ្យមនុស្សមានកម្លាំងខ្លាំងក្លា ហើយអាចក្រោកឈរបានដែរ។ ព្រះបន្ទូលទាំងនេះសម្បូរទៅដោយ តថភាពនៃសេចក្ដីពិតទាក់ទងនឹងភាពជាមនុស្សធម្មតា ព្រោះមនុស្សជាតិដែលត្រូវបានបង្កើតមក បានស្ដែងចេញតាមរយៈការរស់នៅរបស់គេ សម្បូរដោយសេចក្ដីពិតដែលជួយមនុស្សជាតិឲ្យរួចពីសេចក្ដីពុករលួយនិងគេចផុតពីអន្ទាក់របស់សាតាំង សម្បូរដោយសេចក្ដីបង្រៀន ការទូន្មាន និងការលើកទឹកចិត្ត ឥតនឿយហត់ និងភាពធូរស្បើយដែលព្រះអាទិករប្រទានឲ្យមនុស្សដែលត្រូវបានបង្កើតមក។ ព្រះបន្ទូលទាំងនេះគឺជាចង្កៀងដែលដឹកនាំ និងបំភ្លឺមនុស្សឲ្យយល់សេចក្ដីគ្រប់យ៉ាងដែលវិជ្ជមាន ជាការធានាដែលធានាបានថា មនុស្សនឹងស្ដែងចេញតាមរយៈការរស់នៅរបស់គេ ហើយចាប់ផ្ដើមមានគ្រប់យ៉ាងដែលសុចរិតនិងល្អប្រពៃ ជាលក្ខណវិនិច្ឆ័យ ដែលវាស់ស្ទង់មនុស្ស ព្រឹត្តិការណ៍ និងវត្ថុទាំងអស់ហើយជាសញ្ញាសម្គាល់ទិសដែលនាំមនុស្សទៅរកសេចក្ដីសង្គ្រោះ និងមាគ៌ានៃ ពន្លឺ។

ដកស្រង់ពី «ការស្គាល់ព្រះជាម្ចាស់ គឺជាផ្លូវឆ្ពោះទៅរកការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សេចក្ដីពិតគឺជាភាពពិតជាក់ស្ដែងនៃអ្វីៗដែលវិជ្ជមាន។ វាអាចជាជីវិតមនុស្ស និងទិសដៅដែលគេធ្វើដំណើរ។ វាអាចដឹកនាំមនុស្សម្នាក់ឲ្យបោះចោលនិស្ស័យពុករលួយរបស់ពួកគេ ដើម្បីមកកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ដើម្បីក្លាយជាម្នាក់ដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ និងជាភាវៈដែលមានសមត្ថភាព ជាម្នាក់ដែលព្រះជាម្ចាស់ស្រលាញ់ និងជាអ្នកដែលធ្វើឲ្យទ្រង់គាប់ព្រះទ័យ។ បើនិយាយពីតម្លៃដ៏វិសេសរបស់វា តើអាកប្បកិរិយាអ្វីខ្លះ និងការយល់ឃើញអ្វីខ្លះដែលមនុស្សម្នាក់គួរតែមានទាក់ទងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត? វាមានលក្ខណៈច្បាស់លាស់ណាស់៖ សម្រាប់អស់អ្នកដែលជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដ និងមានដួងចិត្តគោរពចំពោះទ្រង់ នោះព្រះបន្ទូលរបស់ទ្រង់គឺជាសរសៃឈាមនៃអាយុជីវិតរបស់ពួកគេ។ មនុស្សគួរតែស្វែងរកកំណប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយត្រូវហូប និងផឹកព្រះបន្ទូលទាំងនោះ ព្រមទាំងរីករាយនឹងព្រះន្ទូលទាំងនោះ ហើយទទួលយកព្រះបន្ទូលទាំងនោះជាជីវិតរបស់ខ្លួន ធ្វើជាទិសដៅដែលគេរៀបចំផ្លូវរបស់ខ្លួន ដ្បិតនោះជាជំនួយ និងការផ្គត់ផ្គង់ស្រាប់របស់គេ។ មនុស្សគួរតែរស់នៅ អនុវត្ត និងដកបទពិសោធន៍ស្របតាមការចែងទុក និងសេចក្ដីតម្រូវនៃសេចក្ដីពិត ព្រមទាំងគួរចុះចូលចំពោះការទាមទារពីគេចំពោះពាក្យដែលចែងមួយឃ្លាៗ និងសេចក្ដីតម្រូវនីមួយៗដែលសេចក្ដីពិតបានផ្ដល់ឲ្យគេ ជាជាងការដាក់កំណត់វាចំពោះការសិក្សា ការវិភាគ ការរំពឹងទុក និងការសង្ស័យ។ ដ្បិតសេចក្ដីពិតគឺជាជំនួយដែលមានស្រាប់សម្រាប់មនុស្ស ជាការផ្គត់ផ្គង់ដែលមានស្រាប់សម្រាប់គេ ហើយអាចជាជីវិតរបស់គេ នោះមនុស្សគួរតែប្រព្រឹត្តិចំពោះសេចក្ដីពិតទុកដូចជារបស់ដ៏មានតម្លៃបំផុត ដ្បិតគេត្រូវតែពឹងផ្អែកលើសេចក្ដីពិតដើម្បីរស់នៅ ដើម្បីផ្គាប់តាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ដោយកោតខ្លាចទ្រង់ ហើយគេចេញពីសេចក្ដីអាក្រក់ ព្រមទាំងរកឲ្យឃើញមាគ៌ាក្នុងជីវិតប្រចាំថ្ងៃរបស់គេដើម្បីអនុវត្ត ដោយយល់ដឹងពីគោលការណ៍នៃការអនុវត្ត និងការសម្រេចឱ្យបាននូវការចុះចូលចំពោះព្រះជាម្ចាស់។ មនុស្សក៏ត្រូវតែពឹងផ្អែកលើសេចក្ដីពិតដើម្បីបោះចោលនូវនិស្ស័យពុករលួយរបស់គេ ដើម្បីក្លាយជាម្នាក់ដែលត្រូវបានសង្គ្រោះ និងជាភាវៈដែលត្រូវបានបង្កើតមកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ដកស្រង់ពី «ពួកគេស្អប់ខ្ពើមសេចក្ដីពិត បំពានយ៉ាងប្រត្យក្សលើគោលការណ៍ទាំងនេះ និងមិនយកចិត្តទុកដាក់លើការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (VII)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

នៅក្នុងការបង្ហាញរបស់ទ្រង់អំពីសេចក្ដីពិត ព្រះជាម្ចាស់បានបើកបង្ហាញនូវនិស្ស័យ និងសារជាតិរបស់ព្រះអង្គ។ ការបើកបង្ហាញរបស់ទ្រង់អំពីសេចក្ដីពិតគឺមិនមែនអាស្រ័យលើការសង្ខេបរបស់មនុស្សអំពីរឿងវិជ្ជមាន និងពាក្យពេចន៍នានាដែលមនុស្សជាតិទទួលស្គាល់នោះទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាបន្ទូលព្រះ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត។ ព្រះបន្ទូលទាំងនោះជាគ្រឹះ និងជាច្បាប់ដែលមនុស្សជាតិគួរតែមាន ហើយអ្វីដែលគេហៅថាជាគោលទ្ធិដែលមានកើតចេញពីមនុស្សត្រូវបានព្រះជាម្ចាស់ថ្កោលទោស។ គោលលទ្ធិទាំងនោះមិនត្រូវតាមការអនុម័តរបស់ទ្រង់ឡើយ ហើយចំណុចទាំងនោះរឹតតែមិនត្រូវនឹងលក្ខណៈដើម ឬមូលដ្ឋាននៃព្រះសូរសៀងរបស់ទ្រង់។ ព្រះជាម្ចាស់បើកបង្ហាញនិស្ស័យ និងសារជាតិរបស់ទ្រង់តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។ គ្រប់ទាំងព្រះបន្ទូលដែលត្រូវបាននាំយកមកដោយការបើកបង្ហាញរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ដ្បិតព្រះអង្គមាននូវសារជាតិរបស់ព្រះជាម្ចាស់ ហើយទ្រង់គឺជាភាពជាក់ស្ដែងនៃរឿងវិជ្ជមានទាំងអស់។ ការពិតដែលថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិត គឺមិនដែលផ្លាស់ប្ដូរឡើយ មិនថាមនុស្សដ៏ពុករលួយទាំងនេះបានដាក់វានៅត្រង់ណា ឬមិនថាពួកគេឲ្យនិយមន័យបែបណា ឬមិនថាពួកគេមានទស្សនៈបែបណា ឬយល់បែបណានោះទេ។ មិនថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបាននិយាយបានប៉ុន្មាននោះទេ ហើយមិនថាមនុស្សជាតិដែលពុករលួយ និងពេញដោយបាបនេះថ្កោលទោស និងបដិសេធព្រះបន្ទូលទាំងនោះយ៉ាងណានោះទេ ក៏នៅតែមានការពិតដែលមិនអាចផ្លាស់ប្ដូរបានឡើយ៖ ទោះបីជាស្ថិតក្នុងកាលៈទេសៈទាំងនេះក៏ដោយ ក៏វប្បធម៌ និងប្រពៃណីបែបនេះដែលមនុស្សជាតិឲ្យតម្លៃ មិនអាចក្លាយជាសេចក្ដីពិតបានទេ។ នេះគឺមិនអាចផ្លាស់ប្ដូរបានទេ។ វប្បធម៌បែបប្រពៃណី និងរបៀបនៃអត្ថិភាពរបស់មនុស្សជាតិ នឹងមិនក្លាយជាសេចក្ដីពិតដោយសារតែការផ្លាស់ប្ដូរ ឬការឆ្លងកាត់ពេលវេលាឡើយ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏មិនក្លាយជាពាក្យរបស់មនុស្សដោយសារតែការថ្កោលទោស និងភាពបំភ្លេចចោលរបស់មនុស្សជាតិដែរ។ សារជាតិនេះនឹងមិនដែលផ្លាស់ប្ដូរឡើយ។ សេចក្ដីពិតគឺតែងតែជាសេចក្ដីពិត។ តើនៅត្រង់ចំណុចនេះមានការពិតអ្វីទៅ? អស់ទាំងពាក្យនិយាយដែលត្រូវបានសង្ខេបឡើងដោយមនុស្សជាតិ កើតចេញពីសាតាំង ដែលពាក្យទាំងនោះជាការស្រមៃ និងជាសញ្ញាណរបស់មនុស្ស ថែមទាំងកើតចេញពីមនុស្សដែលឆាប់ឆេវឆាវ ហើយគ្មានអ្វីទាក់ទិននឹងរឿងវិជ្ជមានឡើយ។ ផ្ទុយទៅវិញ ព្រះបន្ទូលរបស់់ព្រះជាម្ចាស់ គឺជាការបើកបង្ហាញពីសារជាតិ និងឋានៈរបស់ព្រះជាម្ចាស់។ តើព្រះអង្គបើកបង្ហាញព្រះបន្ទូលទាំងនេះសម្រាប់មូលហេតុអ្វីដែរ? ហេតុអ្វីបានជាខ្ញុំពោលថាទាំងនេះជាសេចក្ដីពិត? មូលហេតុនោះគឺថា ព្រះជាម្ចាស់គ្រប់គ្រងលើគ្រប់ទាំងច្បាប់ គោលការណ៍ ឫសគល់ សារជាតិ ភាពពិតជាក់ស្ដែង និងអាថ៌កំបាំងនៃការទាំងអស់ ហើយទាំងអស់នេះស្ថិតក្នុងព្រះហស្តរបស់ទ្រង់ ហើយព្រះជាម្ចាស់តែអង្គឯងប៉ុណ្ណោះដែលជ្រាបពីលក្ខណៈដើមរបស់គេ និងអ្វីដែលជាឫសគល់ពិតប្រាកដរបស់ពួកគេ។ ដូចនេះ មានតែនិយមន័យនៃគ្រប់អ្វីៗដែលបានរៀបរាប់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលមានភាពសុក្រឹត្យបំផុត ហើយសេចក្ដីតម្រូវសម្រាប់មនុស្សជាតិដែលមានក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាបទដ្ឋានតែមួយសម្រាប់មនុស្សជាតិ ជាលក្ខណៈវិនិច្ឆ័យដែលមនុស្សគួរមាន។

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (I)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

អស់អ្នកចូលក្នុងសាសនាដែលជឿលើព្រះអម្ចាស់ ផ្ដោតសំខាន់លើការទន្ទេញបទគម្ពីរពេញនិយមមួយចំនួន។ បើនរណាម្នាក់ទន្ទេញចាំបានកាន់តែច្រើន នោះពួកគេនឹងក្លាយជាមនុស្សខាងវិញ្ញាណកាន់តែច្រើន ហើយមនុស្សគ្រប់គ្នាក៏កាន់តែកោតសរសើរពួកគេដែរ។ ពួកគេមានកិត្យានុភាព និងមានឋានៈខ្ពង់ខ្ពស់។ ការពិតទៅ ក្នុងជីវិតជាក់ស្ដែង ទស្សនៈរបស់ពួកគេចំពោះលោកិយ ចំពោះមនុស្សជាតិ និងចំពោះប្រភេទមនុស្សផ្សេងៗ គឺដូចគ្នានឹងទស្សនៈមនុស្សបែបលោកិយដែរ។ ទស្សនៈនេះមិនបានផ្លាស់ប្ដូរទេ។ ចំណុចនេះបង្ហាញឲ្យឃើញថា៖ បទគម្ពីរទាំងអស់នោះ ដែលពួកគេបានទន្ទេញ មិនបានក្លាយជាជីវិតរបស់ពួកគេទេ។ គេអាចមើលឃើញដោយច្បាស់ក្រឡែតថា ពួកគេគ្រាន់តែមានទ្រឹស្ដី និងគោលលទ្ធិសាសនាច្រើនប៉ុណ្ណោះ ហើយមិនបានផ្លាស់ប្ដូរជីវិតរបស់ពួកគេឡើយ។ ប្រសិនបើផ្លូវដែលអ្នករាល់គ្នាដើរតាម គឺដូចគ្នានឹងផ្លូវដែលមនុស្សជឿលើសាសនាដើរតាមដែរ នោះធ្វើឲ្យអ្នករាល់គ្នាក្លាយជាអ្នកជឿលើសាសនាគ្រីស្ទមិនខាន។ អ្នកមិនបានជឿលើព្រះជាម្ចាស់ឡើយ និងមិនបានដកពិសោធន៍ក្នុងកិច្ចការរបស់ទ្រង់ទេ។ អ្នកខ្លះដែលមិនទាន់ជឿលើព្រះជាម្ចាស់ជាយូរមកហើយនោះ កោតសរសើរដល់អស់អ្នកដែលបានជឿរួច ដែលសម្ដីរបស់ពួកគេសមហេតុផល។ ពួកគេឃើញមនុស្សបែបនេះអង្គុយនៅទីនោះ និងអាចនិយាយពីរបីម៉ោងបានដោយងាយស្រួល។ ពួកគេចាប់ផ្ដើមរៀនសូត្រពីពួកគេ នូវពាក្យពេចន៍និងឃ្លាប្រយោគខាងវិញ្ញាណ ក៏ដូចជារបៀបដែលមនុស្សម្នាក់នោះនិយាយនិងធ្វើកាយវិការផងដែរ។ បន្ទាប់មក ពួកគេតាំងចិត្តទន្ទេញពាក្យពេចន៍ខាងវិញ្ញាណមួយចំនួន ហើយជាលទ្ធផល ក៏បន្តទន្ទេញវារហូតដល់ថ្ងៃណាមួយដែលសេចក្ដីជំនឿរបស់ពួកគេបានច្រើនចាស់វស្សា ល្មមឲ្យពួកគេអង្គុយ និងអធិប្បាយបានមិនចេះចប់ ដោយប៉ិនប្រសប់ និងវែងអន្លាយ។ ប៉ុន្តែបើនរណាម្នាក់ស្ដាប់ដោយយកចិត្តទុកដាក់ សម្ដីនោះគ្មានន័យខ្លឹមសារអ្វីនោះទេ សុទ្ធតែជាពាក្យឥតបានការ គ្រាន់តែពាក្យសម្ដីនិងគោលលទ្ធិតែប៉ុណ្ណោះ។ ហើយច្បាស់ណាស់ សម្ដីទាំងនោះ គឺជាការបោកប្រាស់ខាងសាសនា ដែលបោកប្រាស់ទាំងខ្លួនពួកគេផ្ទាល់ និងអ្នកដទៃផងដែរ។ ពិតជារឿងគួរឲ្យសង្វេគណាស់! អ្នករាល់គ្នាមិនត្រូវដើរតាមផ្លូវនេះទេ នៅពេលណាដែលបានដើរហើយ នោះនឹងបង្កការវិនាស ហើយមិនងាយត្រឡប់ក្រោយវិញទេ។ ដើម្បីឲ្យតម្លៃលើរឿងទាំងនេះ ដើម្បីយកវាជាជីវិតរបស់ខ្លួន និងប្រើវាដើម្បីវាស់ស្ទង់ខ្លួនឯងធៀបជាមួយនរណាម្នាក់នៅកន្លែងដែលខ្លួនទៅដល់ ដើម្បីមាននូវនិស្ស័យហួសពីនិស្ស័យពុករលួយបែបសាតាំង ទ្រឹស្ដីផ្នែកវិញ្ញាណមួយចំនួន និងធាតុនៃសេចក្ដីពុតត្បុត ដែលមនុស្សបែបនេះមិនគ្រាន់តែអាក្រក់ទេ ប៉ុន្តែគឺអាក្រក់ដល់ឆ្អឹងតែម្ដង គួរឲ្យស្អប់ខ្ពើម និងគ្មានការខ្មាសអៀនអ្វីទេ ហើយមនុស្សដទៃមើលទៅពួកគេមិនចូលភ្នែកឡើយ។ ហេតុនេះ និកាយរបស់អស់អ្នកដែលធ្លាប់បានដើរតាមព្រះអម្ចាស់យេស៊ូវ គឺបច្ចុប្បន្ន ត្រូវបានគេហៅថា សាសនាគ្រីស្ទ។ វាគឺជានិកាយមួយ ហើយចំពោះសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ពួកគេគ្មានអ្វីក្រៅពីគោរពតាមភាពផ្លូវការដោយតឹងរឹងនោះទេ។ និស្ស័យជីវិតរបស់ពួកគេ គ្មានផ្លាស់ប្ដូរអ្វីបន្តិចសោះ ហើយពួកគេមិនមែនជាមនុស្សដែលស្វែងរកសេចក្ដីពិតទេ។ ការស្វែងរករបស់ពួកគេ មិនមែនជាសេចក្ដីពិត ជាផ្លូវ និងជាជីវិតដែលមកអំពីព្រះជាម្ចាស់ទេ តែផ្ទុយទៅវិញ ពួកគេស្វែងរកដើម្បីបានក្លាយជាពួកផារិស៊ី ហើយទទឹងទាស់នឹងព្រះជាម្ចាស់។ ក្រុមមនុស្សទាំងនេះ គឺជាក្រុមដែលគេហៅថា សាសនាគ្រីស្ទ។

ដកស្រង់ពី «មានតែអស់អ្នកដែលអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ដែលជាអ្នកកោតខ្លាចព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

តើមនុស្សកាន់សាសនាដែលជឿលើព្រះអម្ចាស់ត្រូវបាននាំឲ្យក្លាជា «ជំនឿគ្រីស្ទបរិស័ទ» យ៉ាងដូចម្តេច? ហេតុអ្វីបានជាសព្វថ្ងៃនេះពួកគេត្រូវបានចាត់ថ្នាក់ជាក្រុមសាសនាមួយទៅវិញ ជាជាងការចាត់ទុកជាដំណាក់របស់ព្រះជាម្ចាស់ ពួកជំនុំរបស់ព្រះជាម្ចាស់ ដែលជាកម្មវត្ថុនៃកិច្ចការរបស់ព្រះជាម្ចាស់? ពួកគេមានជំនឿមាំដោយឥតសង្ស័យ ពួកគេបានចងក្រងកិច្ចការដែលព្រះជាម្ចាស់បានធ្វើ និងព្រះបន្ទូលដែលទ្រង់បានមានបន្ទូល បង្កើតជាសៀវភៅ ជាសម្ភារៈបង្រៀន ហើយបន្ទាប់មក បើកសាលារៀនដើម្បីណែនាំឲ្យស្គាល់ និងបណ្តុះបណ្តាលអំពីលក្ខណៈទាំងអស់នៃទេវវិទូ។ តើទេវវិទូទាំងនេះកំពុងតែសិក្សាសេចក្ដីពិតទេ? (ទេ) ដូច្នេះតើពួកគេកំពុងសិក្សាអ្វី? ពួកគេកំពុងសិក្សាចំណេះដឹងខាងទេវសាស្រ្តដែលមិនទាក់ទងទៅនឹងកិច្ចការរបស់ព្រះជាម្ចាស់ ឬទាក់ទងនឹងសេចក្តីពិតដែលព្រះជាម្ចាស់មានបន្ទូលនោះឡើយ។ ហើយក្នុងការធ្វើដូច្នេះ ពួកគេកំពុងទម្លាក់ខ្លួនឯងទៅរកជំនឿគ្រីស្ទបរិស័ទហើយ។ តើជំនឿគ្រីស្ទបរិស័ទគាំទ្រដល់អ្វី? ប្រសិនបើអ្នកទៅកាន់ក្រុមជំនុំមួយ មនុស្សម្នានឹងសួរអ្នកថាតើអ្នកបានជឿលើព្រះជាម្ចាស់រយៈពេលប៉ុន្មាន ហើយនៅពេលដែលអ្នកនិយាយថាអ្នកទើបតែចាប់ផ្តើម ពួកគេនឹងព្រងើយកន្តើយដាក់អ្នក។ ប៉ុន្តែ ប្រសិនបើអ្នកយល់ដឹងច្បាស់ពីព្រះគម្ពីរ ហើយនិយាយថា «ខ្ញុំទើបតែបានបញ្ចប់ការសិក្សាពីសាលាផ្នែកទេវសាស្រ្ត» ពេលនោះពួកគេនឹងស្នើអ្នកទៅអង្គុយកៅអីកិត្តិយស។ នេះគឺជាជំនឿគ្រីស្ទបរិស័ទ។ អស់អ្នកដែលឈរនៅលើអាសនា សុទ្ធតែបានសិក្សាពីទេវសាស្រ្ពទាំងអស់ ត្រូវបានបណ្តុះបណ្តាលនៅសាលាផ្នែកទេវសាស្ដ្រ មានចំណេះដឹងខាងទេវសាស្រ្ត និងទ្រឹស្តី។ ពួកគេជាគ្រឹះនៃជំនឿគ្រីស្ទបរិស័ទ។ ជំនឿគ្រីស្ទបរិស័ទបណ្ដុះបណ្ដាលមនុស្សទាំងនេះឲ្យអធិប្បាយនៅលើអាសនា ដើម្បីធ្វើដំណើរទៅផ្សាយដំណឹងល្អ និងធ្វើកិច្ចការ។ ពួកគេគិតថាតម្លៃនៃជំនឿគ្រីស្ទបរិស័ទស្ថិតនៅលើមនុស្សដែលមានសមត្ថភាពដូចជានិស្សិតខាងទេវសាស្រ្ត គ្រូគង្វាលនិងទេវវិទូទាំងនេះដែលអធិប្បាយព្រះបន្ទូល ដែលអ្នកទាំងនោះគឺជាដើមទុនរបស់ពួកគេ។ ប្រសិនបើគ្រូគង្វាលនៃក្រុមជំនុំបានបញ្ចប់ថ្នាក់ការសិក្សាពីសាលាផ្នែកទេវសាស្រ្ដ គឺពូកែអធិប្បាយបទគម្ពីរ បានអានសៀវភៅខាងវិញ្ញាណមួយចំនួន ហើយមានចំណេះដឹងបន្តិចបន្តួច និងរបៀបថ្លែងព្រះបន្ទូល បន្ទាប់មកក្រុមជំនុំក៏មានការរីកលូតលាស់ ហើយមានកេរ្តិ៍ឈ្មោះល្អជាងក្រុមជំនុំផ្សេងទៀត។ តើមនុស្សនៃជំនឿគ្រីស្ទបរិស័ទទាំងនេះគាំទ្រដល់អ្វីខ្លះ? គឺចំណេះដឹង។ ហើយចំណេះដឹងនេះមកពីណា? វាត្រូវបានគេប្រគល់ឲ្យតាំងពីសម័យបុរាណ។ នៅសម័យបុរាណ មានបទគម្ពីរដែលត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយ ដែលជំនាន់នីមួយៗបានធ្វើការអាន និងរៀនវារហូតមកដល់បច្ចុប្បន្ន។ មនុស្សបានបែងចែកព្រះគម្ពីរជាផ្នែកផ្សេងៗគ្នា ហើយបង្កើតកំណែប្រែផ្សេងៗ សម្រាប់មនុស្សសិក្សាដោយយកចិត្តទុកដាក់ និងរៀនសូត្រ។ ប៉ុន្តែអ្វីដែលពួកគេរៀន មិនមែនជារបៀបក្នុងការយល់ពីសេចក្តីពិត និងស្គាល់ពីព្រះជាម្ចាស់ ឬពីការយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងទទួលបាននូវការកោតខ្លាចដល់ព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់នោះឡើយ។ ផ្ទុយទៅវិញពួកគេពឹងផ្អែកលើចំណេះដឹងដែលមាននៅក្នុងពួកគេ។ ភាគច្រើនពួកគេក្រឡេកមើលទៅអាថ៌កំបាំងដែលកើតមាន ពួកគេមើលឲ្យឃើញថាតើហោរាមួយណានៅក្នុងគម្ពីរវិវរណៈដែលត្រូវបានបំពេញក្នុងរយៈពេលជាក់លាក់មួយ ថាតើនៅពេលណាដែលគ្រោះមហន្តរាយដ៏ធំនឹងមកដល់ ថាតើនៅពេលណាដែលសហស្សវត្សរ៍នឹងមកដល់។ ទាំងនេះគឺជាអ្វីដែលពួកគេបានសិក្សា។ ហើយតើអ្វីដែលពួកគេសិក្សាទាក់ទងនឹងសេចក្ដីពិតដែរទេ? ទេ។ ហេតុអ្វីពួកគេសិក្សាពីអ្វីៗដែលមិនទាក់ទងនឹងសេចក្ដីពិត? កាលណាពួកគេសិក្សាពីការទាំងនោះកាន់តែច្រើន ពួកគេគិតថាពួកគេយល់កាន់តែច្រើន ហើយពួកគេបំពាក់បំប៉នខ្លួនឯងទាក់ទងនឹងព្រះបន្ទូល និងគោលលទ្ធិ។ ដើមទុនរបស់ពួកគេក៏រីកចម្រើនដែរ។ ពេលណាពួកគេមានកម្រិតសិក្សាកាន់តែខ្ពស់ ពួកគេគិតថាពួកគេកាន់តែមានសមត្ថភាពកាន់តែខ្លាំង ពួកគេកាន់តែជឿជាក់ថាពួកគេសម្រេចបានជោគជ័យកាន់តែច្រើនទាក់ទងនឹងសេចក្ដីជំនឿក្នុងព្រះជាម្ចាស់ ហើយពួកគេទំនងជាគិតថា ពួកគេនឹងទទួលបានសេចក្ដីសង្គ្រោះ ហើយចូលក្នុងនគរស្ថានសួគ៌បាន។

ដកស្រង់ពី «ពួកគេជាមនុស្សអាក្រក់ គួរឲ្យស្អប់ខ្ពើម និងបោកបញ្ឆោត (III)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

ចូរពិចារណាអំពីអ្វីៗដែលពួកទទឹងនឹងព្រះគ្រីស្ទនិយមគោរពបូជា។ តើពួកគេគោរពបូជាអ្វីខ្លះ? ជាអ្វីដែលគេហៅថាទស្សនវិជ្ជា និងទ្រឹស្តីដែលមានភាពខ្ពង់ខ្ពស់ ដែលទទេសូន្យ និងអរូបី។ ទស្សនវិជ្ជា និងទ្រឹស្តីទាំងនេះពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ពួកគេ ជាវត្ថុដែលមានតម្លៃយ៉ាងជ្រាលជ្រៅបំផុតរបស់ពួកគេ។ នៅពេលដែលពួកគេបានឮការទាំងនេះនិយាយចេញមក ហើយនៅពេលពួកគេបានប្រកាន់ខ្ជាប់នឹងការទាំងនេះ ទទួលបានការទាំងនេះ និងយល់បានពីការទាំងនេះ ពួកគេនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដែលមានទៅតាមអំណាចរបស់ពួកគេដើម្បីឆ្លាក់ការទាំងនេះទុកនៅក្នុងដួងចិត្តរបស់ពួកគេ និងធ្វើឲ្យការទាំងនេះជាជីវិតរបស់ពួកគេ និងជាទុនផ្ទាល់ខ្លួនពួកគេ។ ពួកគេធ្វើឲ្យការទាំងនេះត្រឡប់ជាកម្លាំងជំរុញ និងទិសដៅក្នុងជីវិត។ ពួកគេដឹងតិចតួចណាស់ថារឿងទាំងនេះពិតជានាំឲ្យពួកគេរកមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាសេចក្តីពិតដែលព្រះជាម្ចាស់បានសម្ដែងចេញនោះ។ ពួកគេគោរពបូជា ហើយដេញតាមការទាំងនេះ ដូច្នេះ នៅពេលណាដែលព្រះជាម្ចាស់មានព្រះសូរសៀង នៅពេលណាដែលព្រះជាម្ចាស់មានបន្ទូល ពួកគេមិនអាចបញ្ឈប់ខ្លួនឯងពីការវិភាគនូវអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលពីការយល់ឃើញនៃចំណេះដឹង ដោយប្រើទស្សនៈ និងគំនិតប្រកបដោយប្រាជ្ញានោះឡើយ។ មនុស្សខ្លះថែមទាំងរិះគន់ចំពោះព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដោយនិយាយថា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់បត់បែនវែងពេក ហើយរឿងខ្លះដែលទ្រង់មានបន្ទូលគឺមិនសមហេតុផលទេ។ ព្រះបន្ទូលខ្លះមិនត្រឹមត្រូវតាមវេយ្យាករណ៍ ហើយឃ្លោងឃ្លាព្រះបន្ទូលផ្សេងទៀតក៏មិនសមហេតុផលដែរ»។ ពួកគេកំពុងរស់នៅក្នុងសតិពួកគេ និងគំនិតពួកគេ ដោយការប្រើចំណេះដឹងនិងការអប់រំដែលពួកគេមានដើម្បីវិភាគ និងពិនិត្យពិច័យអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានមនុស្សជាច្រើនដែលព្យាយាម ដោយផ្អែកលើបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេដើម្បីស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្វែងរកទិសដៅចុងក្រោយរបស់ព្រះជាម្ចាស់សម្រាប់មនុស្សមួយចំនួន ឬពីរបៀបដែលមនុស្សមួយចំនួនត្រូវបានកំណត់ ហើយបន្ទាប់មក ពួកគេក៏ធ្វើការវិភាគ។ ប៉ុន្តែតើអ្នករាល់គ្នាមានអារម្មណ៍ថាមានអ្វីមួយដែលមានទំនោរនឹងកើតឡើងនៅពេលដែលអ្នកពិនិត្យពិច័យព្រះជាម្ចាស់ នៅពេលដែលអ្នកពិនិត្យពិច័យព្រះបន្ទូលរបស់ទ្រង់ និងសកម្មភាពរបស់ទ្រង់ពីការយល់ឃើញនៃចំណេះដឹងដែរឬទេ? (ព្រះវិញ្ញាណបរិសុទ្ធមិនធ្វើកិច្ចការទេ) ត្រូវហើយ គឺព្រះវិញ្ញាណបរិសុទ្ធមិនធ្វើកិច្ចការទេ។ ព្រះវិញ្ញាណបរិសុទ្ធនៅឆ្ងាយពីអ្នក។ តើចំណេះដឹង និងការរៀនសូត្រនោះមកពីណា? តើវាតំណាងឲ្យអ្វី? សាតាំង។ តើចំណេះដឹងទាំងអស់នេះមានអ្វីខ្លះ? វារួមមាន តថភាពនិងហេតុផល ការយល់ដឹងនិងការស្រមើលស្រមៃ ហើយនិងបទពិសោធន៍។ វាក៏មាននូវចរិយាមាយាទ និងសីលធម៌ ភាសិតបុរាណ ច្បាប់ចាស់ និងបទបញ្ញត្តិចាស់ផងដែរ។ នេះគឺជាអ្វីដែលវាត្រូវបានផ្សំឡើង។ នៅពេលមនុស្សប្រើរបស់ទាំងនេះដើម្បីវាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធក៏នឹងចាកចេញទៅ ហើយព្រះជាម្ចាស់នឹងលាក់ព្រះភ័ក្ត្រទ្រង់។

ដកស្រង់ពី «ពួកគេជាមនុស្សអាក្រក់ គួរឲ្យស្អប់ខ្ពើម និងបោកបញ្ឆោត (III)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

ខាង​ដើម៖ ៥. វិធីញែកស្រូវចេញពីស្រង៉ែ

បន្ទាប់៖ ២. អ្វីជាតថភាពនៃសេចក្ដីពិត ហើយអ្វីជាការចែងមកនិងគោលលទ្ធិ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ហេតុផលដែលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានលើកឡើងថាជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស

សាសនាដ៏ធំបំផុតចំនួនពីរនៅក្នុងពិភពលោក គឺគ្រីស្ទសាសនា និងកាតូលិក សុទ្ធតែជឿលើព្រះអម្ចាស់យេស៊ូវ ហើយទទួលស្គាល់ថា...

ការល្បងលរបស់ខ្ញុំមួយនេះ

By Zhongxin, China ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ទង្វើរបស់ខ្ញុំមានចំនួនច្រើនជាងគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយព្រះប្រាជ្ញាញាណ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ