៤. វិធីដែលដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ កាន់តែស៊ីជម្រៅជាជំហានៗ ដើម្បីឱ្យមនុស្សអាចត្រូវបានសង្គ្រោះ និងត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់ត្រូវបានបែងចែកជាបីដំណាក់កាល ហើយនៅក្នុងដំណាក់កាលនីមួយៗ វាមានសេចក្ដីតម្រូវដែលតម្រូវឲ្យមនុស្សធ្វើ។ លើសពីនេះទៅទៀត នៅពេលដែលយុគសម័យកន្លងផុត ហើយវិវឌ្ឍទៅមុខ នោះសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិទាំងអស់ ក៏កាន់តែខ្ពស់ជាងមុនដែរ។ ដូច្នេះ កិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់នេះឡើងដល់កម្រិតកំពូលរបស់វាមួយជំហានម្ដងៗ រហូតដល់មនុស្សមើលឃើញតថភាពពិតអំពី «ការលេចមកនៃព្រះបន្ទូលនៅក្នុងសាច់ឈាម» ហើយតាមរបៀបនេះ សេចក្ដីតម្រូវរបស់មនុស្សក៏កាន់តែខ្ពស់ ឯសេចក្ដីតម្រូវដែលឲ្យមនុស្សធ្វើទីបន្ទាល់ក៏ខ្ពស់ដូចគ្នាដែរ។ ប្រសិនបើមនុស្សមានសមត្ថភាពកាន់តែច្រើនក្នុងការសហការជាមួយព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះគេក៏នឹងថ្វាយសិរីល្អដល់ព្រះជាម្ចាស់កាន់តែច្រើនដែរ។ កិច្ចសហប្រតិបត្តិការរបស់មនុស្ស គឺជាការធ្វើទីបន្ទាល់ដែលតម្រូវឲ្យគេធ្វើ ហើយទីបន្ទាល់ដែលគេធ្វើ គឺជាការអនុវត្តរបស់មនុស្ស។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់អាចមានការជះឥទ្ធិពលឬគ្មាន ហើយមានទីបន្ទាល់ដ៏ពិតឬក៏អត់ គឺត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងកិច្ចសហប្រតិបត្តិការ និងទីបន្ទាល់របស់មនុស្សនេះហើយ។ នៅពេលដែលកិច្ចការត្រូវបានបញ្ចប់ គឺអាចនិយាយបានថា នៅពេលដែលការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់បានមកដល់ទីបញ្ចប់ នោះមនុស្សនឹងតម្រូវឲ្យធ្វើទីបន្ទាល់កាន់តែខ្ពស់ ហើយនៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ នោះការអនុវត្ត និងច្រកចូលរបស់មនុស្សក៏នឹងឡើងដល់កម្រិតកំពូលរបស់វាដែរ។ កាលពីអតីតកាលមនុស្សតម្រូវឲ្យកាន់តាមក្រឹត្យវិន័យ និងបទបញ្ញត្តិ ហើយគេតម្រូវឲ្យមានចិត្តអត់ធ្មត់ និងការបន្ទាបខ្លួន។ សព្វថ្ងៃនេះ មនុស្សតម្រូវឲ្យស្ដាប់បង្គាប់តាមគ្រប់ការរៀបចំរបស់ព្រះជាម្ចាស់ និងមានសេចក្តីស្រឡាញ់សម្រាប់ព្រះជាម្ចាស់ឲ្យបានខ្ពស់បំផុត ហើយចុងបញ្ចប់ គេតម្រូវឲ្យនៅតែស្រឡាញ់ព្រះជាម្ចាស់ដដែល ទោះបីជាស្ថិតនៅក្នុងទុក្ខវេទនាក៏ដោយ។ ដំណាក់កាលទាំងបីនេះ គឺជាសេចក្ដីតម្រូវដែលព្រះជាម្ចាស់កំណត់ទុកសម្រាប់មនុស្ស មួយជំហានម្ដងៗ នៅទូទាំងការគ្រប់គ្រងទាំងអស់របស់ទ្រង់។ ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់កាន់តែស៊ីជម្រៅជាងដំណាក់កាលមុនៗ ហើយនៅក្នុងដំណាក់កាលនីមួយៗ សេចក្ដីតម្រូវសម្រាប់មនុស្សក៏កាន់តែមានភាពជ្រាលជ្រៅជាងលើកមុនដែរ ហើយតាមរបៀបនេះ ការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់នឹងលេចជារូបរាងបន្ដិចម្ដងៗ។ វាកើតឡើងបែបនេះ ដោយសារតែសេចក្ដីតម្រូវសម្រាប់មនុស្សមានកាន់តែខ្ពស់ ដែលនាំឲ្យនិស្ស័យរបស់មនុស្សកាន់តែដូចទៅនឹងបទដ្ឋានដែលព្រះជាម្ចាស់បានតម្រូវទុក ហើយមានតែបែបនេះទេ ទើបមនុស្សជាតិទាំងមូលចាប់ផ្ដើមចាកចេញបន្ដិចម្ដងៗពីឥទ្ធិពលរបស់អារក្សសាតាំង។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមព្រម គ្នានឹងកំណើតផែនដី ហើយមនុស្សគឺជាចំណុចស្នូល នៃកិច្ចការនេះ។ អាចនិយាយបានថា ការដែលព្រះជាម្ចាស់បង្កើតសព្វសារពើឡើងមក គឺដើម្បីមនុស្ស។ ដោយព្រោះកិច្ចការគ្រប់គ្រងរបស់ទ្រង់ លាតសន្ធឹងអស់រយៈពេលរាប់ពាន់ឆ្នាំ ហើយមិនមែនសម្រេចបានតែក្នុងរយៈពេលត្រឹមប៉ុន្មាននាទី ឬវិនាទី ឬមួយប៉ប្រិចភ្នែក ឬមួយឆ្នាំពីរឆ្នាំបាន ទើបទ្រង់ត្រូវបង្កើតនូវសភាវៈចាំបាច់នានា សម្រាប់ការរស់រានរបស់មនុស្សជាតិ រួមមានដូចជា ព្រះអាទិត្យ ព្រះច័ន្ទ សភាវៈមានជីវិតគ្រប់យ៉ាង មានទាំងស្បៀងអាហារ ព្រមទាំងបរិយាកាសដ៏ស្រស់ត្រកាលទៀតផង។ នេះហើយជាការចាប់ផ្ដើមនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។

បន្ទាប់មក ព្រះជាម្ចាស់ក៏ប្រគល់មនុស្សជាតិទៅឲ្យសាតាំង ហើយមនុស្សក៏រស់នៅក្រោមអំណាចគ្រប់គ្រងរបស់វា ដែលកត្តានេះនាំឆ្ពោះទៅរកកិច្ចការរបស់ព្រះជាម្ចាស់នៅយុគសម័យទី១ គឺព្រឹត្តការណ៍យុគសម័យនៃក្រឹត្យវិន័យ... មនុស្សជាតិទម្លាប់ខ្លួនស៊ាំនឹងការដឹកនាំក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយមិនឲ្យតម្លៃការដឹកនាំនេះទៀតផង។ មនុស្សក៏ចាកចេញពីការបីបាច់រក្សារបស់ព្រះជាម្ចាស់បន្តិចម្ដងៗ។ ហេតុនេះហើយ ពួកគេក៏បានថ្វាយបង្គំរូបសំណាក ហើយប្រព្រឹត្តទង្វើអាក្រក់ ខណៈដែលពួកគេកំពុងដើរតាមក្រឹត្យវិន័យផង។ ពួកគេពុំមានការការពារពីព្រះយេហូវ៉ាឡើយ ហើយពួកគេគ្រាន់តែរស់នៅក្នុងជីវិតជាអ្នកបម្រើទីអាសនានៅក្នុងព្រះវិហារប៉ុណ្ណោះ។ តាមការពិត កិច្ចការរបស់ព្រះជាម្ចាស់បានចាកចេញពីពួកគេតាំងពីយូរណាស់មកហើយ ហើយបើទោះបីជាសាសន៍អ៊ីស្រាអែលនៅប្រកាន់ខ្ជាប់តាមក្រឹត្យវិន័យ និងហៅព្រះនាមព្រះយេហូវ៉ា ព្រមទាំងជឿដោយមោទកភាពថា មានតែពួកគេទេទើបជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា និងជារាស្ត្រជ្រើសរើសរបស់ព្រះយេហូវ៉ាក៏ដោយ ក៏សិរីរុងរឿងរបស់ព្រះជាម្ចាស់ បានបោះបង់ពួកគេចោល យ៉ាងស្ងៀមស្ងាត់រួចបាត់ទៅហើយ ...

............

ដូចសព្វដងដែរ បន្ទាប់ពីបានធ្វើកិច្ចការរបស់ព្រះយេហូវ៉ា នៅក្នុងយុគសម័យក្រឹត្យវិន័យរួច ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការថ្មីរបស់ទ្រង់ក្នុងដំណាក់កាលទី២ ដោយយាងមកសណ្ឋិតក្នុងសាច់ឈាម គឺយាងមកយកកំណើតជាមនុស្ស រយៈពេលដប់ម្ភៃឆ្នាំ ទាំងប្រកាស និងធ្វើ កិច្ចការរបស់ទ្រង់នៅក្នុងចំណោមអ្នកជឿទៀតផង។ គ្មាន នរណាម្នាក់ដឹងអំពីកិច្ចការនេះឡើយ ហើយបន្ទាប់ពីព្រះអម្ចាស់យេស៊ូវត្រូវគេបោះភ្ជាប់នឹងឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ មានមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលស្គាល់ថា ទ្រង់គឺជាព្រះដែលត្រលប់ជាសាច់ឈាម ហើយទាំងអស់នេះគឺសុទ្ធតែជាការពិត។ ... នៅពេលដែលកិច្ចការដំណាក់កាលទី២របស់ព្រះជាម្ចាស់ បានសម្រេចភ្លាម គឺបន្ទាប់ពីការឆ្កាងទ្រង់ នោះកិច្ចការសង្គ្រោះមនុស្សពីអំពើបាប (ពោលគឺ ការសង្គ្រោះមនុស្សចេញពីកណ្ដាប់ដៃរបស់សាតាំង) ក៏សម្រេចដែរ។ ហេតុនេះហើយ ចាប់ពីពេលនោះមក មនុស្សជាតិមានតែទទួលយកព្រះអម្ចាស់យេស៊ូវធ្វើជាព្រះអង្គសង្គ្រោះប៉ុណ្ណោះ ទើបអំពើបាបរបស់គេត្រូវបានលើកលែង។ និយាយឲ្យចំទៅ អំពើបាបរបស់មនុស្សលែងជាឧបសគ្គដល់ការទទួលបានសេចក្ដីសង្គ្រោះរបស់គេ និងការចូលមករកព្រះជាម្ចាស់ ហើយក៏លែងជាឥទ្ធិពលដែលសាតាំងប្រើ សម្រាប់ចោទប្រកាន់មនុស្សដូចមុនហើយ។ នេះដោយសារព្រះជាម្ចាស់ផ្ទាល់ ទ្រង់បានធ្វើនូវកិច្ចការដ៏ពិតប្រាកដ បានក្លាយជារូបសាច់ និងជាគំរូពីសាច់ឈាមដែលពេញដោយអំពើបាប ហើយព្រះជាម្ចាស់ផ្ទាល់ជាតង្វាយលោះបាប។ តាមរយៈវិធីនេះ មនុស្សបានចុះពីលើឈើឆ្កាង ហើយត្រូវបានប្រោសលោះ និងបានសង្គ្រោះតាមរយៈសាច់ឈាមរបស់ព្រះជាម្ចាស់ គឺតាមរយៈរូបសាច់នៃសាច់ឈាមដែលពេញដោយអំពើបាបនេះ។ ហេតុនេះ មនុស្សក៏បានឈានមួយជំហានកាន់តែកៀកទៅនឹងការទទួលសេចក្ដីសង្គ្រោះពីទ្រង់នៅចំពោះព្រះជាម្ចាស់ បន្ទាប់ពីត្រូវបានសាតាំងចាប់ជាឈ្លើយ។ ប្រាកដណាស់ កិច្ចការដំណាក់កាលនេះជ្រាលជ្រៅជាង និងមានការវិវឌ្ឍជាងកិច្ចការគ្រប់គ្រង នៅក្នុងយុគសម័យក្រឹត្យវិន័យ។

កិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់គឺ ប្រគល់មនុស្សជាតិ គឺជាមនុស្សដែលមិនស្គាល់ពីលក្ខណៈរបស់ព្រះជាម្ចាស់ មិនស្គាល់ពីលក្ខណៈរបស់ព្រះអាទិករ មិនដឹងពីរបៀបថ្វាយបង្គំព្រះជាម្ចាស់ ឬមិនដឹងអំពីហេតុផលចាំបាច់ក្នុងការចុះចូលចំពោះព្រះជាម្ចាស់ ឲ្យទៅសាតាំង ហើយឲ្យសាតាំងបង្ខូចគេបង់ទៅ។ ហើយបន្ទាប់មក ព្រះជាម្ចាស់ក៏សង្គ្រោះមនុស្សចេញពីដៃរបស់សាតាំងវិញសន្សឹមៗ រហូតទាល់តែមនុស្សថ្វាយបង្គំព្រះជាម្ចាស់យ៉ាងពេញទំហឹង រួចបោះបង់សាតាំងចោល។ នេះហើយជាកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ កិច្ចការនេះស្ដាប់ទៅហាក់ដូចជាទេវកថាដែលគេប្រឌិតឡើង ហើយមើលទៅដូចជាវង្វេងវង្វាន់អស់ហើយ។ មនុស្សគិតថានេះគឺជាទេវកថា ដ្បិតវាគ្មានតឹកតាងអ្វីពាក់ព័ន្ធនឹងរឿងរ៉ាវជាច្រើនដែលបានកើតឡើងចំពោះមនុស្ស អស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយនោះទេ ពួកគេក៏កាន់តែមិនដឹងទៀតថា មានរឿងច្រើនប៉ុនណាបានកើតឡើងនៅក្នុងសកលលោកដ៏ធំល្វឹងល្វើយនេះ។ ហើយជាងនេះទៅទៀត នោះគឺមកពីពួកគេមិនអាចយល់អំពីពិភពលោក ដែលកាន់តែអស្ចារ្យ កាន់តែជំរុញដោយភាពភ័យខ្លាចដែលកំពុងមានវត្តមានលើសពីពិភពរូបវន្ត ដែលភ្នែកសាច់ឈាមរបស់គេបង្ខាំងមិនឲ្យគេមើលឃើញ។ មនុស្សមិនអាចយល់ពីរឿងនេះបានទេ ដ្បិតពួកគេគ្មានការយល់ដឹងអំពីសារៈសំខាន់ នៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ ក៏មិនយល់អំពីសារៈសំខាន់នៃកិច្ចការគ្រប់គ្រងរបស់ទ្រង់ ហើយមិនយល់ថា នៅទីបញ្ចប់ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឲ្យមនុស្សជាតិទៅជាយ៉ាងណានោះដែរ។ តើព្រះអង្គចង់ឲ្យគេត្រូវសាតាំងបង្ខូចដូចជាអ័ដាម និងអេវ៉ាមែនឬអី? អត់ទេ! គោលបំណងនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺទទួល យកក្រុមមនុស្សណាដែលថ្វាយបង្គំព្រះជាម្ចាស់ ហើយចុះចូលចំពោះទ្រង់។ ថ្វីបើមនុស្សទាំងអស់នេះ ត្រូវសាតាំងបង្ខូច តែពួកគេលែងរាប់សាតាំងជាឪពុករបស់គេទៀតហើយ ពួកគេស្គាល់មុខមាត់ដ៏គួរឲ្យស្អប់របស់សាតាំង ព្រមទាំងបោះបង់វាចោលទៀត ហើយពួកគេបានចូលមកចំពោះព្រះជាម្ចាស់ ដើម្បីទទួលការជំនុំជម្រះ និងការដាក់ទោសទណ្ឌពីព្រះអង្គ។ ពួកគេស្គាល់អ្វីអាក្រក់ ហើយដឹងថា ការអាក្រក់នេះវាខុសគ្នាពីភាពបរិសុទ្ធយ៉ាងណា និងបានទទួលស្គាល់ភាពមហិមារបស់ព្រះជាម្ចាស់ និងសេចក្ដីអាក្រក់របស់សាតាំងទៀតផង។ មនុស្សបែបនេះ គេលែងធ្វើការបម្រើសាតាំង លែងថ្វាយបង្គំ ឬតម្កើងវាជាវត្ថុស័ក្តិសិទ្ធហើយ។ នេះមកពីពួកគេជាក្រុមមនុស្សដែលត្រូវបានព្រះជាម្ចាស់ ទទួលយកយ៉ាងពិតប្រាកដ។ នេះហើយជាសារៈសំខាន់នៃកិច្ចការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់។ ក្នុងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់នៅពេលនេះ មនុស្សគឺជាកម្មវត្ថុនៃការបង្ខូចរបស់សាតាំង ហើយជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ផង មនុស្សក៏ជាផលដែលព្រះជាម្ចាស់ និងសាតាំងកំពុងតយុទ្ធដណ្ដើមគ្នាដែរ។ ពេលដែលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់ ព្រះអង្គក៏កំពុងជួយសង្គ្រោះមនុស្សពីកណ្ដាប់ដៃសាតាំងសន្សឹមៗដែរ ហេតុនេះ មនុស្សនឹងចូលមករកព្រះជាម្ចាស់កាន់តែកៀកជាងមុន ...

បន្ទាប់មក យុគសម័យនគរព្រះ ជាដំណាក់កាលកិច្ចការមួយ ដែលរឹតតែជាក់ច្បាស់ជាងមុនទៀតនោះក៏មកដល់ ប៉ុន្តែយុគសម័យនេះក៏នៅតែជាដំណាក់កាលដ៏ពិបាកបំផុតនឹងឲ្យមនុស្សទទួលយកដដែល។ ចំណែកមូលហេតុគឺនៅត្រង់ថា កាលណាមនុស្សកាន់តែចូលមកកៀកនឹងព្រះជាម្ចាស់ ដំបងរាជ្យរបស់ព្រះអង្គ ក៏រឹតតែខិតមកជិតគេដែរ ហើយព្រះភក្ត្រទ្រង់នឹងបង្ហាញឲ្យគេឃើញរឹតតែច្បាស់។ បន្ទាប់ពីការប្រោសលោះមនុស្សជាតិរួច មនុស្សនឹងត្រឡប់មកក្នុងគ្រួសាររបស់ព្រះជាម្ចាស់វិញជាផ្លូវការ។ មនុស្សគិតថា ពេលនេះជាពេលដែលត្រូវរីករាយ តែគេត្រូវរងការធ្វើទុក្ខពីព្រះជាម្ចាស់ទាំងអាក្រាត ជាការធ្វើទុក្ខដែលគ្មាននរណាអាចស្មានដឹងមុនសោះ៖ លទ្ធផលចុងក្រោយគឺខុសស្រឡះ នេះជាពិធីបុណ្យជ្រមុជ ដែលប្រជារាស្ត្ររបស់ព្រះជាម្ចាស់ត្រូវ «ទទួលដោយអំណរ»។ ស្ថិតក្រោមស្ថានភាពបែបនេះ មនុស្សគ្មានជម្រើសអ្វីក្រៅតែពីឈប់ស្ងៀម ហើយគិតក្នុងចិត្តថា «ខ្ញុំជាកូនចៀមវង្វេងអស់រយៈពេលជាច្រើនឆ្នាំ ដែលព្រះជាម្ចាស់បានលោះខ្ញុំមកវិញដោយតម្លៃថ្លៃពន់ពេក ចុះហេតុអ្វីបានជាព្រះជាម្ចាស់ប្រព្រឹត្តចំពោះខ្ញុំបែបនេះ? នេះឬជាវិធីដែលព្រះជាម្ចាស់សើចចំអកដាក់ខ្ញុំ និងលាតត្រដាងពីខ្ញុំ? ...» កន្លងផុតទៅជាច្រើនឆ្នាំ មនុស្សក៏ត្រូវទ្រុឌទ្រោមដោយអាកាសធាតុ បានឆ្លងកាត់បទពិសោធន៍លំបាកៗដោយសារការបន្សុទ្ធ និងការដាក់ទោសទណ្ឌ។ ទោះបីមនុស្សបានបាត់បង់ «សិរីរុងរឿង» និង «ភាពផ្អែមល្អែម» ពីអតីតកាលទាំងមិនដឹងខ្លួនក៏ដោយ តែពេលនេះគេបានយល់ពីគោលការណ៍នៃកិរិយាប្រព្រឹត្តរបស់មនុស្ស ហើយចេះឲ្យតម្លៃពេលវេលានៃភក្ដីភាពរបស់ព្រះជាម្ចាស់ ក្នុងការជួយសង្គ្រោះមនុស្សជាតិ។ មនុស្សចាប់ផ្ដើមស្អប់ភាពព្រៃផ្សៃរបស់ខ្លួនឯងបន្តិចម្ដងៗ។ គេចាប់ផ្ដើមស្អប់ចរិតយង់ឃ្នងរបស់ខ្លួន ស្អប់ការយល់ខុសរបស់ខ្លួនចំពោះព្រះជាម្ចាស់ និងស្អប់ការទាមទារមិនសមហេតុផល ដែលគេតម្រូវពីទ្រង់។ ពេលវេលាមិនអាចត្រឡប់ក្រោយឡើយ។ រឿងរ៉ាវអតីតកាលក្លាយជាអនុស្សាវរីយ៍ពោរពេញដោយវិប្បដិសារីរបស់មនុស្ស រីឯព្រះបន្ទូល និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក៏ក្លាយជាកម្លាំងជម្រុញនៅក្នុងជីវិតថ្មីរបស់មនុស្សវិញ។ ពីមួយថ្ងៃទៅមួយថ្ងៃ របួសរបស់មនុស្សក៏ជាសះ កម្លាំងគេក៏ដូចដើម រួចគេក៏ក្រោកឈរសម្លឹងមើលទៅព្រះដ៏មានគ្រប់ចេស្ដា ... ដើម្បីឲ្យដឹងថា ទ្រង់តែងតែនៅក្បែរខ្ញុំជានិច្ច និងដើម្បីឲ្យដឹងថា ស្នាមញញឹម និងព្រះភក្ត្រដ៏ស្រស់បស់របស់ទ្រង់ នៅតែធ្វើឲ្យរំជួលចិត្តដដែល។ ព្រះហឫទ័យរបស់ទ្រង់នៅតែខ្វល់ខ្វាយ ចំពោះមនុស្សជាតិដែលទ្រង់បានបង្កើតឡើង ហើយព្រះហស្តទ្រង់ក៏នៅតែកក់ក្ដៅ និងពេញដោយព្រះចេស្ដាដូចគ្រាដំបូងដដែល។ មនុស្សហាក់ដូចជាបានវិលត្រឡប់ទៅសួនអេដែនវិញ តែពេលនេះ មនុស្សលែងស្ដាប់ការល្បួងរបស់សត្វពស់ ហើយគេក៏លែងគេចពីព្រះភក្ត្រព្រះយេហូវ៉ាទៀតដែរ។ មនុស្សលត់ជង្គង់នៅចំពោះព្រះជាម្ចាស់ សម្លឹងមើលព្រះភក្ត្រព្រះជាម្ចាស់ ដែលកំពុងតែញញឹម ហើយថ្វាយតង្វាយដ៏មានតម្លៃបំផុតរបស់ខ្លួន៖ ឱព្រះដ៏ជាព្រះអម្ចាស់នៃទូលបង្គំអើយ!

ដកស្រង់ពី «មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចបានសង្គ្រោះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ទោះបីផ្លូវដែលមនុស្សដើរនាពេលសព្វថ្ងៃ ជាផ្លូវនៃឈើឆ្កាង និងផ្លូវនៃទុក្ខវេទនាក៏ដោយ ប៉ុន្តែ អ្វីដែលមនុស្សត្រូវអនុវត្ត អ្វីដែលគេបរិភោគ ផឹក និងរីករាយនៅថ្ងៃនេះ មានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីអ្វីដែលមនុស្សបានធ្វើនៅក្រោមក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ អ្វីដែលត្រូវបានស្នើសុំពីមនុស្សនាពេលសព្វថ្ងៃ ខុសពីអ្វីដែលត្រូវបានស្នើសុំកាលពីអតីតកាល ហើយក៏កាន់តែខុសពីអ្វីដែលត្រូវបានស្នើសុំនៅក្នុងយុគសម័យនៃក្រឹត្យវិន័យដែរ។ ដូច្នេះ តើអ្វីទៅដែលត្រូវបានស្នើសុំពីមនុស្សនៅក្រោមក្រឹត្យវិន័យ នៅពេលដែលព្រះជាម្ចាស់កំពុងតែធ្វើកិច្ចការរបស់ទ្រង់នៅក្នុងស្រុកអ៊ីស្រាអែល? វាជាការដែលមនុស្សត្រូវតែកាន់តាមថ្ងៃសប្ប័ទ និងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ គ្មាននរណាម្នាក់ធ្វើការនៅថ្ងៃសប្ប័ទ ឬបំពានក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាឡើយ។ ប៉ុន្តែ សព្វថ្ងៃនេះ វាមិននៅបែបនេះទៀតទេ។ នៅថ្ងៃសប្ប័ទ មនុស្សធ្វើការ ជួបជុំគ្នា និងអធិស្ឋានតាមធម្មតា ហើយគ្មានបម្រាមណាមួយត្រូវបានដាក់ទៅលើពួកគេទេ។ អស់អ្នកដែលនៅក្នុងយុគសម័យនៃព្រះគុណត្រូវទទួលបុណ្យជ្រមុជទឹក ហើយពួកគេក៏ត្រូវបានស្នើសុំឲ្យតមអាហារ កាច់នំប៉័ង ផឹកស្រាទំពាំងបាយជូរ គ្របក្បាល និងលាងជើងរបស់អ្នកដទៃ។ សព្វថ្ងៃនេះ ច្បាប់ទាំងនេះត្រូវបានលុបបំបាត់ចោល ប៉ុន្តែ មនុស្សទទួលបានការទាមទារកាន់ តែធំ ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់ចម្រើនឡើងកាន់តែស៊ីជម្រៅ ហើយច្រកចូលរបស់មនុស្សក៏ឡើងកាន់តែខ្ពស់ដែរ។ កាលពីអតីតកាល ព្រះយេស៊ូវបានដាក់ព្រះហស្តទ្រង់លើមនុស្ស ហើយអធិស្ឋានសម្រាប់ពួកគេ ប៉ុន្តែ ឥឡូវនេះ ចំពោះគ្រប់ទាំងសេចក្តីដែលត្រូវបានថ្លែង តើអ្វីទៅជាអត្ថប្រយោជន៍នៃការអធិស្ឋានដាក់ដៃពីលើ? គឺមានតែព្រះបន្ទូលមួយគត់ ដែលអាចសម្រេចជាលទ្ធផលបាន។ នៅពេលដែលទ្រង់បានដាក់ព្រះហស្តទ្រង់ទៅលើមនុស្សកាលពីអតីតកាល វាជាការប្រទានពរដល់មនុស្ស ហើយវាក៏ជាការប្រោសមនុស្សឲ្យជាពីជំងឺរបស់គេដែរ។ នេះគឺជារបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើការនៅគ្រានោះ ប៉ុន្តែ សព្វថ្ងៃនេះ វាមិននៅបែបនោះទៀតឡើយ។ ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ព្រះបន្ទូល ដើម្បីធ្វើការ និងសម្រេចជាលទ្ធផល។ ព្រះបន្ទូលរបស់ទ្រង់ត្រូវបានស្ដែងចេញយ៉ាងច្បាស់ដល់អ្នករាល់គ្នា ហើយអ្នកគួរតែអនុវត្តតាមព្រះបន្ទូល ដែលអ្នកបានទទួល។ ព្រះបន្ទូលរបស់ទ្រង់ គឺជាព្រះហឫទ័យរបស់ទ្រង់ ហើយព្រះបន្ទូលទាំងនោះ គឺជាកិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ អ្នកនឹងយល់អំពីព្រះហឫទ័យរបស់ទ្រង់ ហើយចំពោះការដែលទ្រង់សុំឲ្យអ្នកទទួលបាន អ្នកគ្រាន់តែអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ដោយផ្ទាល់ទៅ ដោយមិនចាំបាច់មានការដាក់ដៃពីលើនោះឡើយ។ អ្នកខ្លះនិយាយថា៖ «សូមទ្រង់ដាក់ព្រះហស្តលើទូលបង្គំមក! សូមទ្រង់ដាក់ព្រះហស្តលើទូលបង្គំមក ដើម្បីឲ្យទូលបង្គំអាចទទួលបានព្រះពររបស់ទ្រង់ និងដើម្បីឲ្យទូលបង្គំអាចចូលរួមចំណែកជាមួយទ្រង់»។ ទាំងនេះជាការអនុវត្តពីអតីតកាលដែលហួសសម័យ ឥឡូវនេះ វាប្រើការលែងបានទៀតហើយ ព្រោះថាយុគសម័យបានផ្លាស់ប្ដូរហើយ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការស្របតាមយុគសម័យ ដោយមិនធ្វើការបែបព្រាវៗ ឬស្របតាមក្បួនច្បាប់នោះឡើយ។ យុគសម័យបានផ្លាស់ប្ដូរ ហើយយុគសម័យថ្មីក៏នាំមកនូវកិច្ចការថ្មីដែរ។ នេះជាការពិតនៅគ្រប់ដំណាក់កាលនៃកិច្ចការ ដូច្នេះ កិច្ចការរបស់ទ្រង់មិនដែលជាន់ដានដដែលៗឡើយ។ នៅក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើន ដូចជា ការប្រោសជំងឺឲ្យជា ការបណ្ដេញអារក្ស ការដាក់ដៃអធិស្ឋានលើមនុស្ស និងការប្រទានពរដល់មនុស្ស។ យ៉ាងណាមិញ ការធ្វើបែបនេះនៅក្នុងសម័យបច្ចុប្បន្ន នឹងក្លាយជារឿងគ្មានន័យឡើយ។ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការតាមរបៀបនោះកាលនៅគ្រានោះ ដោយសារតែវាជាយុគសម័យនៃព្រះគុណ ហើយវាមានព្រះគុណគ្រប់គ្រាន់សម្រាប់មនុស្ស ដើម្បីរីករាយ។ មនុស្សមិនត្រូវបានស្នើសុំឲ្យបង់ថ្លៃអ្វីឡើយ ហើយដរាបណាគេមានសេចក្តីជំនឿ នោះគេនឹងទទួលបានព្រះគុណមិនខាន។ អ្វីៗគ្រប់យ៉ាងត្រូវបានប្រព្រឹត្តទៅដោយព្រះគុណ។ ឥឡូវនេះ យុគសម័យបានផ្លាស់ប្ដូរ ហើយកិច្ចការរបស់ព្រះជាម្ចាស់ក៏បានវិវឌ្ឍទៅមុខដែរ។ គឺមានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះ ទើបការបះបោររបស់មនុស្ស និងអ្វីៗដែលមិនបរិសុទ្ធនៅក្នុងមនុស្ស នឹងត្រូវជម្រះចោល។ នៅដំណាក់កាលនៃការប្រោសលោះនោះ វាជារឿងចាំបាច់ដែលព្រះជាម្ចាស់ធ្វើការតាមរបៀបនោះ គឺជាការបង្ហាញព្រះគុណគ្រប់គ្រាន់ ដើម្បីឲ្យមនុស្សរីករាយ ដូច្នេះ មនុស្សអាចត្រូវបានប្រោសលោះពីអំពើបាប ហើយតាមរយៈមធ្យោបាយនៃព្រះគុណ អំពើបាបរបស់គេត្រូវបានអត់ទោសឲ្យ។ ដំណាក់កាលបច្ចុប្បន្ននេះ គឺជាការលាតត្រដាងសេចក្តីទុច្ចរិតដែលមាននៅខាងក្នុងមនុស្ស តាមរយៈមធ្យោបាយនៃការវាយផ្ចាល ការជំនុំជម្រះ និងការផ្ចាញ់ដោយព្រះបន្ទូល ក៏ដូចជាការប្រៀនប្រដៅ និងការបើកសម្ដែងនៃព្រះបន្ទូល ដើម្បីឲ្យមនុស្សជាតិនៅជំនាន់ក្រោយៗត្រូវបានសង្រ្គោះ។ នេះគឺជាកិច្ចការមួយដែលស៊ីជម្រៅជាងការប្រោសលោះ។ ព្រះគុណនៅក្នុងយុគសម័យនៃព្រះគុណ គឺគ្រប់គ្រាន់សម្រាប់ការីករាយរបស់មនុស្ស ប៉ុន្តែ ឥឡូវនេះ មនុស្សបានដកពិសោធន៍ព្រះគុណនេះរួចហើយ ដូច្នេះ គេលែងរីករាយនឹងវាទៀតហើយ។ ឥឡូវ កិច្ចការនេះក្លាយជាអតីតកាល ហើយវាលែងត្រូវបានធ្វើទៀតហើយ។ ឥឡូវនេះ មនុស្សត្រូវបានសង្រ្គោះ តាមរយៈការជំនុំជម្រះនៃព្រះបន្ទូល។ ក្រោយពេលដែលមនុស្សត្រូវបានជំនុំជម្រះ ត្រូវបានវាយផ្ចាល និងត្រូវបានបន្សុទ្ធ នោះនិស្ស័យរបស់គេនឹងត្រូវបានផ្លាស់ប្ដូរ។ ចំពោះព្រះបន្ទូលដែលខ្ញុំបានថ្លែង តើវាមិនទាន់គ្រប់គ្រាន់ទៀតឬ? ដំណាក់កាលនីមួយៗត្រូវបានធ្វើស្របតាមការវិវឌ្ឍនៃពូជសាសន៍មនុស្សទាំងមូល ហើយក៏ស្របតាមយុគសម័យដែរ។ កិច្ចការទាំងអស់សុទ្ធតែសំខាន់ ហើយកិច្ចការទាំងអស់ត្រូវបានធ្វើសម្រាប់ជាប្រយោជន៍នៃសេចក្តីសង្រ្គោះចុងក្រោយ ដើម្បីឲ្យមនុស្សជាតិអាចមានវាសនាល្អនៅថ្ងៃអនាគត និងដើម្បីឲ្យមនុស្សជាតិអាចត្រូវបានចាត់ថ្នាក់ស្របតាមប្រភេទរបស់គេនៅទីចុងបញ្ចប់។

ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងកិច្ចការនៃគ្រាចុងក្រោយ ព្រះបន្ទូលមានអំណាចខ្លាំងជាងការបង្ហាញទីសម្គាល់ និងការអស្ចារ្យទៅទៀត ហើយសិទ្ធិអំណាចនៃព្រះបន្ទូល ក៏ខ្ពស់លើសសិទ្ធិអំណាចនៃទីសម្គាល់ និងការអស្ចារ្យដែរ។ ព្រះបន្ទូលលាតត្រដាងគ្រប់ទាំងនិស្ស័យដ៏ពុករលួយដែលកប់ជ្រៅនៅក្នុងដួងចិត្តរបស់មនុស្ស។ អ្នកគ្មានផ្លូវណា ដើម្បីដឹងអំពីនិស្ស័យទាំងនោះដោយខ្លួនអ្នកឡើយ។ នៅពេលដែលនិស្ស័យទាំងនោះត្រូវបានលាតត្រដាងនៅមុខអ្នកតាមរយៈព្រះបន្ទូល នោះអ្នកនឹងឈ្វេងយល់ពីនិស្ស័យទាំងនោះដោយឯកអ្នក អ្នកនឹងមិនអាចបដិសេធវាបានឡើយ ហើយអ្នកនឹងជឿជាក់ទាំងស្រុងមិនខាន។ តើនេះមិនមែនជាសិទ្ធិអំណាចនៃព្រះបន្ទូលទេឬ? នេះគឺជាលទ្ធផលដែលសម្រេចបាន តាមរយៈកិច្ចការនៃព្រះបន្ទូលនាពេលសព្វថ្ងៃ។ ដូច្នេះ មិនមែនតាមរយៈការប្រោសជំងឺឲ្យជា និងការបណ្ដេញអារក្សនោះទេ ដែលនាំឲ្យមនុស្សអាចបានសង្រ្គោះយ៉ាងពេញលេញពីអំពើបាបរបស់ខ្លួន ហើយគេក៏មិនអាចបានពេញខ្នាត ដោយការបង្ហាញទីសម្គាល់ និងការអស្ចារ្យនោះដែរ។ សិទ្ធិអំណាចក្នុងការប្រោសជំងឺឲ្យជា និងការបណ្ដេញអារក្ស ផ្ដល់ឲ្យមនុស្សតែព្រះគុណប៉ុណ្ណោះ ប៉ុន្តែ សាច់ឈាមរបស់មនុស្សនៅតែជាកម្មសិទ្ធិរបស់សាតាំងដដែល ហើយនិស្ស័យសាតាំងដ៏ពុករលួយនៅតែមាននៅខាងក្នុងមនុស្សដដែល។ អាចនិយាយម្យ៉ាងទៀតបានថា អ្វីដែលមិនទាន់ត្រូវបានប្រោសឲ្យបរិសុទ្ធ នៅតែជាប់ទាក់ទងនឹងអំពើបាប និងសេចក្តីស្មោកគ្រោកដដែល។ មានតែក្រោយពេលដែលគេត្រូវបានប្រោសឲ្យបរិសុទ្ធតាមរយៈព្រះបន្ទូលប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចទទួលបានមនុស្ស ហើយគេអាចត្រូវបានញែកជាបរិសុទ្ធ។ នៅពេលដែលអារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ហើយគេត្រូវបានប្រោសលោះ នេះមានន័យថា គេបានរើបម្រះចេញពីកណ្ដាប់ដៃរបស់សាតាំង ហើយត្រលប់ទៅរកព្រះជាម្ចាស់វិញ។ យ៉ាងណាមិញ បើគ្មានការប្រោសឲ្យបរិសុទ្ធ ឬការផ្លាស់ប្រែ ដោយព្រះជាម្ចាស់ទេ នោះគេនៅតែជាមនុស្សដ៏ពុករលួយដដែល។ នៅក្នុងមនុស្សនៅតែមានសេចក្តីស្មោកគ្រោក ការប្រឆាំង និងការបះបោរដដែល ហើយមនុស្សនៅតែត្រលប់ទៅរកព្រះជាម្ចាស់តាមរយៈការប្រោសលោះរបស់ទ្រង់ ប៉ុន្តែ គេគ្មានចំណេះដឹងសូម្បីតែបន្ដិចអំពីព្រះជាម្ចាស់ ហើយគេនៅតែមានសមត្ថភាពប្រឆាំង និងក្បត់ទ្រង់ដដែល។ មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឲ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមាននូវនិស្ស័យដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាជាករណីនៃការប្រោសលោះដែលមនុស្សត្រូវបានទិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែ ធម្មជាតិពុលដែលមាននៅខាងក្នុងគេ មិនត្រូវបានលុបបំបាត់ចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏សក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងត្រលប់ជាបរិសុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឲ្យមនុស្សអាចត្រូវបានសម្អាតឲ្យស្អាត និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចលាងជម្រះសេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានប្រោសឲ្យបានបរិសុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការប្រោសឲ្យបរិសុទ្ធ។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះគឺជាដំណាក់កាលនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ។ គឺតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលនេះហើយ ទើបព្រះជាម្ចាស់ទទួលបានមនុស្ស ហើយតាមរយៈការប្រើប្រាស់ព្រះបន្ទូល ដើម្បីបន្សុទ្ធ ជំនុំជម្រះ និងលាតត្រដាងនេះហើយ ទើបគ្រប់ទាំងភាពមិនបរិសុទ្ធ សញ្ញាណ ចេតនា និងសេចក្តីប្រាថ្នាផ្ទាល់ខ្លួនដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស ត្រូវបានបើកសម្ដែងទាំងស្រុង។ សម្រាប់អ្វីៗគ្រប់យ៉ាងដែលមនុស្សអាចត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសឲ្យចំពោះអំពើបាបរបស់ខ្លួន វាអាចត្រូវបានគេចាត់ទុកថា ព្រះជាម្ចាស់មិននឹកនាពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេ។ យ៉ាងណាមិញ នៅពេលដែលមនុស្សរស់នៅក្នុងរូបកាយនៃសាច់ឈាម មិនត្រូវបានប្រោសឲ្យមានសេរីភាពពីអំពើបាប នោះគេនៅតែបន្តប្រព្រឹត្តអំពើបាប ហើយបើកសម្ដែងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលយប់។ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ប៉ុន្តែ ការធ្វើបែបនេះ នឹងមិនអាចសង្រ្គោះមនុស្សពីអំពើបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ឧទាហរណ៍ នៅពេលដែលមនុស្សបានដឹងថា ពួកគេជាពូជពង្សចេញពីម៉ូអាប់ ពួកគេបានចាប់ផ្ដើមរអ៊ូរទាំ ឈប់ដេញតាមជីវិត ហើយក្លាយជាមនុស្សអវិជ្ជមានទាំងស្រុងតែម្ដង។ តើនេះមិនបង្ហាញថា មនុស្សនៅតែមិនអាចចុះចូលទាំងស្រុងក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជានិស្ស័យសាតាំងដ៏ពុករលួយរបស់ពួកគេទេឬ? នៅពេលដែលអ្នកមិនចុះចូលចំពោះការវាលផ្ចាល នោះដៃរបស់អ្នកត្រូវបានលើកឡើងខ្ពស់ជាងដៃរបស់អ្នកឯទៀត រួមទាំងព្រះយេស៊ូវដែរ។ ហើយអ្នកបានស្រែកខ្លាំងៗថា៖ «ចូរក្លាយជាបុត្រស្ងួនភ្ញារបស់ព្រះជាម្ចាស់! ចូរក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់! យើងសុខចិត្តស្លាប់ ជាជាងក្រាបថ្វាយបង្គំសាតាំង! ចូរប្រឆាំងនឹងសាតាំងដ៏កញ្ចាស់! ចូរប្រឆាំងនឹងនាគដ៏ធំមានសម្បុរក្រហម! សូមឲ្យនាគដ៏ធំមានសម្បុរក្រហមដួលរលំពីអំណាច! សូមឲ្យព្រះជាម្ចាស់ប្រោសឲ្យយើងបានពេញខ្នាត!» សម្រែករបស់អ្នកលាន់ឮខ្លាំងជាងអ្នកឯទៀតៗ។ ប៉ុន្តែ នៅពេលដែលការវាយផ្ចាលមកដល់ និស្ស័យដ៏ពុករលួយរបស់មនុស្សត្រូវបានបើកបង្ហាញម្ដងទៀត។ បន្ទាប់មក សម្រែករបស់គេក៏បានឈប់ ហើយការតាំងចិត្តរបស់គេក៏បរាជ័យ។ នេះគឺជាសេចក្តីពុករលួយរបស់មនុស្ស ដែលស៊ីជម្រៅជាងអំពើបាបទៅទៀត ព្រោះវាជាអ្វីមួយដែលត្រូវបានដាំជាប់ ដោយសាតាំង និងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងមនុស្ស។ មនុស្សមិនងាយដឹងពីអំពើបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដ៏ចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ។

ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

គោលបំណងចម្បងនៃកិច្ចការដែព្រះជាម្ចាស់ធ្វើនៅជំនាន់នេះគឺ ដើម្បីផ្គត់ផ្គង់ព្រះបន្ទូលសម្រាប់ជីវិតរបស់មនុស្ស ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស និងសារជាតិនៃនិស្ស័យជាមនុស្ស និងដើម្បីលុបបំបាត់សញ្ញាណសាសនា គំនិតសក្ដិភូមិ គំនិតចាស់គំរិល ចំណេះដឹង និងវប្បធម៌របស់មនុស្ស។ ការទាំងអស់នេះត្រូវតែលាងជម្រះឲ្យស្អាត តាមរយៈការនៅជាប់ជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល មិនមែនទីសម្គាល់ និងឫទ្ធិបារមីឡើយ ដើម្បីប្រោសមនុស្សឲ្យបានគ្រប់លក្ខណ៍។ ទ្រង់ប្រើព្រះបន្ទូលរបស់ទ្រង់ ដើម្បីលាតត្រដាងមនុស្ស ជំនុំជម្រះមនុស្ស កាត់ទោសមនុស្ស និងធ្វើឲ្យមនុស្សគ្រប់បានលក្ខណ៍ ដូច្នេះ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សចាប់ផ្ដើមមើលឃើញពីព្រះប្រាជ្ញាញាណ និងភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់ និងចាប់ផ្ដើមយល់ដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សមើលឃើញពីទង្វើរបស់ទ្រង់។ នៅក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានដឹកនាំម៉ូសេចេញពីស្រុកអេស៊ីព្ទ ជាមួយព្រះបន្ទូលរបស់ទ្រង់ ហើយមានបន្ទូលមួយចំនួនទៅកាន់សាសន៍អ៊ីស្រាអែល។ នាពេលនោះ ផ្នែកខ្លះនៃទង្វើរបស់ព្រះជាម្ចាស់ត្រូវបានសម្ដែងឲ្យឃើញច្បាស់ ប៉ុន្តែ ដោយសារតែគុណសម្បត្តិរបស់មនុស្សនៅមានកម្រិត ហើយគ្មានអ្វីមួយអាចធ្វើឲ្យចំណេះដឹងរបស់គេបានពេញខ្នាត ដូច្នេះ ព្រះជាម្ចាស់នៅតែបន្តមានបន្ទូល និងបន្តធ្វើការ។ នៅក្នុងយុគសម័យនៃព្រះគុណ មនុស្សបានឃើញផ្នែកខ្លះនៃទង្វើរបស់ព្រះជាម្ចាស់ជាថ្មីម្ដងទៀត។ ព្រះយេស៊ូវអាចបង្ហាញទីសម្គាល់ និងឫទ្ធិបារមី ប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្ស និងជាប់ឆ្កាង បីថ្ងៃក្រោយមក ទ្រង់បានមានព្រះជន្មរស់ឡើងវិញ ហើយបានបង្ហាញអង្គទ្រង់ឲ្យមនុស្សមើលឃើញនៅក្នុងសណ្ឋានជាសាច់ឈាម។ មនុស្សគ្មានចំណេះដឹងអ្វីក្រៅពីនេះឡើយ អំពីព្រះជាម្ចាស់។ មនុស្សដឹងតែអ្វីដែលព្រះជាម្ចាស់បង្ហាញឲ្យគេឃើញប៉ុណ្ណោះ ហើយប្រសិនបើព្រះជាម្ចាស់មិនបង្ហាញអ្វីផ្សេងទៅកាន់មនុស្សទេ នោះមនុស្សមានចំណេះដឹងតែប៉ុណ្ណឹងអំពីព្រះជាម្ចាស់។ ដូច្នេះ ព្រះជាម្ចាស់បន្តធ្វើការ ដើម្បីឲ្យចំណេះដឹងរបស់មនុស្សស្ដីពីទ្រង់ មានកាន់តែស៊ីជម្រៅ និងដើម្បីឲ្យមនុស្សអាចស្គាល់បន្ដិចម្ដងៗអំពីសារជាតិរបស់ព្រះជាម្ចាស់។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើព្រះបន្ទូលរបស់ទ្រង់ ដើម្បីធ្វើឲ្យមនុស្សក្លាយជាគ្រប់លក្ខណ៍។ និស្ស័យដ៏ពុករលួយរបស់អ្នកត្រូវបានលាតត្រដាងចេញ ដោយព្រះបន្ទូលរបស់ព្រះ ហើយសញ្ញាណខាងសាសនារបស់អ្នក ក៏ត្រូវបានជំនួសដោយការពិតរបស់ព្រះជាម្ចាស់ដែរ។ ព្រះដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយបានយាងមកក្នុងគោលបំណងចម្បង ដើម្បីសម្រេចតាមព្រះបន្ទូលដែលចែងថា «ព្រះបន្ទូលក្លាយជាសាច់ឈាម ព្រះបន្ទូលយាងមកនៅក្នុងសាច់ឈាម ហើយព្រះបន្ទូលលេចចេញមកនៅក្នុងសាច់ឈាម»។ ហើយប្រសិនបើអ្នកមិនមានចំណេះដឹងយ៉ាងហ្មត់ចត់អំពីការនេះទេ នោះអ្នកនឹងមិនអាចឈររឹងមាំបានឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ ព្រះជាម្ចាស់មានគោលបំណងជាចម្បង ដើម្បីសម្រេចដំណាក់កាលនៃកិច្ចការនៅក្នុងព្រះបន្ទូលលេចចេញមកក្នុងសាច់ឈាម ហើយនេះជាផ្នែកមួយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដូច្នេះ អ្នករាល់គ្នាត្រូវតែមានចំណេះដឹងឲ្យបានច្បាស់លាស់។ មិនថាព្រះជាម្ចាស់ធ្វើការតាមរបៀបណាទេ ព្រះជាម្ចាស់មិនអនុញ្ញាតឲ្យមនុស្សមកដាក់កម្រិតលើទ្រង់នោះឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនបានធ្វើកិច្ចការនេះ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទេ នោះចំណេះដឹងរបស់មនុស្សអំពីទ្រង់មិនអាចទៅណាបានឆ្ងាយឡើយ។ អ្នកនឹងគ្រាន់តែដឹងថា ព្រះជាម្ចាស់អាចជាប់ឆ្កាង និងដឹងថា ព្រះជាម្ចាស់អាចបំផ្លាញក្រុងសូដុម និងដឹងទៀតថា ព្រះយេស៊ូវអាចមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយបង្ហាញអង្គទ្រង់ឲ្យពេត្រុសបានឃើញប៉ុណ្ណោះ...។ ប៉ុន្តែ អ្នកនឹងមិនដែលនិយាយថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចសម្រេចការទាំងអស់ និងអាចយកឈ្នះមនុស្សនោះឡើយ។ មានតែតាមរយៈការដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអ្នកអាចនិយាយចេញនូវចំណេះដឹងបែបនេះ ហើយបើអ្នកដកពិសោធន៍អំពីកិច្ចការរបស់ព្រះបានកាន់តែច្រើន នោះអ្នកនឹងមានចំណេះដឹងអំពីទ្រង់កាន់តែហ្មត់ចត់។ មានតែបែបនេះទេ ទើបអ្នកនឹងឈប់ដាក់កម្រិតលើព្រះជាម្ចាស់ ចេញពីសញ្ញាណរបស់អ្នកផ្ទាល់។ មនុស្សស្គាល់ព្រះជាម្ចាស់ តាមរយៈការដកពិសោធន៍នូវកិច្ចការរបស់ទ្រង់ ហើយវាគ្មានផ្លូវណាផ្សេងដែលត្រឹមត្រូវក្នុងការស្គាល់ព្រះជាម្ចាស់ឡើយ។

ដកស្រង់ពី «ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កិច្ចការនៃការគ្រប់គ្រងរយៈពេល ៦,០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ត្រូវបែងចែកជាបីដំណាក់កាល៖ យុគសម័យក្រឹត្យវិន័យ យុគសម័យព្រះគុណ និងយុគសម័យនៃនគរព្រះ។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ គឺដើម្បីសេចក្ដីសង្គ្រោះដល់មនុស្សជាតិ ពោលគឺ ដំណាក់កាលទាំងនេះ គឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ ដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយដល់ឆ្អឹង។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះដែរ ដំណាក់កាលទាំងនេះ ក៏ដើម្បីឲ្យព្រះជាម្ចាស់អាចធ្វើចម្បាំងជាមួយសាតាំងបានផងដែរ។ ហេតុនេះកិច្ចការនៃសេចក្ដីសង្គ្រោះ ត្រូវបានបែងចែកជាបីដំណាក់កាល ហើយចម្បាំងជាមួយសាតាំង ក៏ត្រូវបានបែងចែកជាបីដំណាក់កាលដែរ ហើយផ្នែកទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវធ្វើឡើងក្នុងពេលជាមួយគ្នា។ ចម្បាំងជាមួយសាតាំង តាមពិតគឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះមនុស្សជាតិ ហើយដោយសារកិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សជាតិនេះ មិនមែនជាកិច្ចការដែលអាចសម្រេចជោគជ័យបាននៅក្នុងដំណាក់កាលតែមួយ នោះចម្បាំងជាមួយសាតាំង ក៏ត្រូវបែងចែកទៅជាដំណាក់កាល និងសម័យកាលដែរ ហើយចម្បាំងដែលប្រកាសធ្វើជាមួយសាតាំងគឺស្របទៅតាមតម្រូវការរបស់មនុស្ស និងទៅតាមទំហំនៃសេចក្ដីពុករលួយរបស់សាតាំងចំពោះមនុស្ស។ ប្រហែលជា នៅក្នុងក្ដីស្រមៃរបស់មនុស្ស គេជឿថា នៅក្នុងចម្បាំងនេះ ព្រះជាម្ចាស់នឹងចាប់យកគ្រឿងសាស្រ្តាវុធតតាំងនឹងសាតាំង ក្នុងលក្ខណៈដូចគ្នាដែលកងទ័ពពីរក្រុមនឹងត្រូវច្បាំងគ្នាដែរ។ នេះគឺគ្រាន់តែអ្វីដែលប្រាជ្ញារបស់មនុស្សអាចនឹងស្រមៃដល់បានតែប៉ុណ្ណោះ។ វាគឺជាគំនិតដ៏សែនស្រពិចស្រពិលនិងមិនប្រាកដប្រជា ក៏ប៉ុន្តែ វាគឺជាគំនិតដែលមនុស្សជឿ។ ហើយដោយសារខ្ញុំមានព្រះបន្ទូលនៅទីនេះថា សេចក្ដីសង្គ្រោះរបស់មនុស្ស គឺតាមរយៈចម្បាំងជាមួយសាតាំង មនុស្សស្រមៃថា នេះគឺជារបៀបដែលត្រូវធ្វើចម្បាំង។ មានដំណាក់កាលចំនួនបីនៃកិច្ចការសម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្ស ពោលគឺ ចម្បាំងជាមួយសាតាំងត្រូវបំបែកទៅជាបីដំណាក់កាល ដើម្បីយកឈ្នះលើសាតាំងមួយដងជាសម្រេច។ ក៏ប៉ុន្តែសេចក្ដីពិតខាងក្នុងនៃកិច្ចការចម្បាំងទាំងមូល ជាមួយសាតាំង គឺថាឥទ្ធិពលនៃចម្បាំងនេះ អាចសម្រេចទៅបានតាមរយៈ ដំណាក់កាលនៃកិច្ចការជាច្រើន៖ ការប្រទានព្រះគុណដល់មនុស្ស ការក្លាយជាតង្វាយ លោះអំពើបាបរបស់មនុស្ស ការអត់ទោសអំពើបាបរបស់មនុស្ស ការយកឈ្នះលើមនុស្ស និងការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍។ តាមពិតទៅ ចម្បាំងជាមួយសាតាំង គឺមិនមែនជាការចាប់យកគ្រឿងសាស្រ្តាវុធតតាំងនឹងសាតាំងឡើយប៉ុន្តែជាសេចក្ដីសង្រ្គោះរបស់មនុស្សជាការកែខៃដល់ជីវិតមនុស្ស និងការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស ដើម្បីឲ្យគេអាចធ្វើទីបន្ទាប់អំពីព្រះជាម្ចាស់បាន។ នេះជាការដែលត្រូវបានយកឈ្នះសាតាំង។ ត្រូវបានយកឈ្នះសាតាំងតាមរយៈការបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់មនុស្ស។ នៅពេលដែលត្រូវបានយកឈ្នះសាតាំងរួចហើយ ពោលគឺ នៅពេលដែលមនុស្សត្រូវបានសង្គ្រោះទាំងស្រុង នោះសាតាំងដែលរងការអាម៉ាស់ នឹងត្រូវចាប់ចងទាំងស្រុងហើយតាមរយៈការនេះ មនុស្សនឹងត្រូវបានសង្គ្រោះទាំងស្រុង។ ហេតុនេះ ខ្លឹមសារនៃសេចក្ដីសង្គ្រោះរបស់មនុស្សគឺជាចម្បាំងជាមួយនឹងសាតាំង ហើយចម្បាំងនេះគឺសំខាន់ត្រូវឆ្លុះបញ្ចាំងតាមរយៈសេចក្ដីសង្គ្រោះរបស់មនុស្ស។ ដំណាក់កាលនៃគ្រាចុងក្រោយ ដែលមនុស្សត្រូវបានយកឈ្នះ គឺជាដំណាក់កាលចុងក្រោយនៅក្នុងការធ្វើចម្បាំងជាមួយសាតាំង ហើយវាក៏ជាកិច្ចការនៃសេចក្ដីសង្គ្រោះដ៏ពេញលេញរបស់មនុស្សចេញពីដែនត្រួតត្រារបស់សាតាំងផងដែរ។ អត្ថន័យបង្កប់នៃការយកឈ្នះលើមនុស្សលោកគឺជាការប្រគល់រូបតំណាងរបស់សាតាំង (មនុស្សដែលត្រូវសាតាំងធ្វើឲ្យពុករលួយ) ត្រឡប់មកព្រះអាទិករវិញ ក្រោយពេលនៃការយកឈ្នះរបស់ទ្រង់ដែលតាមរយៈនេះ មនុស្សនឹងត្រូវបោះបង់សាតាំងចោល ហើយត្រឡប់មករកព្រះជាម្ចាស់វិញទាំងស្រុង។ តាមរបៀបនេះ មនុស្សនឹងត្រូវបានសង្គ្រោះទាំងស្រុង។ ហេតុដូច្នេះហើយ កិច្ចការនៃការយកឈ្នះ គឺជាកិច្ចការចុងក្រោយនៅក្នុងចម្បាំងជាមួយសាតាំង និងជាដំណាក់កាលចុងក្រោយនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដើម្បីការយកឈ្នះលើសាតាំង។ បើគ្មានកិច្ចការនេះទេ សេចក្ដីសង្គ្រោះទាំងស្រុងរបស់មនុស្ស នឹងមិនអាចសម្រេចទៅបាននោះទេ ការយកឈ្នះទាំងស្រុងលើសាតាំង ក៏នឹងមិនអាចធ្វើទៅបានដែរ ហើយមនុស្សជាតិនឹងមិនអាចចូលទៅក្នុងគោលដៅដ៏អស្ចារ្យ ឬរួចផុតពីឥទ្ធិពលរបស់សាតាំងបាននោះឡើយ។ ហេតុនេះ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្ស មិនអាចបញ្ចប់ទៅបាននៅមុនពេលដែលចម្បាំងជាមួយសាតាំងត្រូវបានបញ្ចប់ឡើយ ដ្បិតចំណុចស្នូលនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺដើម្បីសេចក្ដីសង្គ្រោះរបស់មនុស្ស។ មនុស្សជាតិកាលពីដើមដំបូងឡើយ គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ប៉ុន្តែដោយសារការល្បួង និងសេចក្ដីពុករលួយរបស់សាតាំង មនុស្សត្រូវបានសាតាំងចាប់ចង និងធ្លាក់ទៅក្នុងដៃរបស់មេកំណាចនេះ។ ហេតុនេះ សាតាំងបានក្លាយទៅជាកម្មវត្ថុដែលត្រូវតែយកឈ្នះនៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដោយសារសាតាំងគ្រប់គ្រងលើមនុស្ស ហើយដោយសារមនុស្សជាធនធានដែលព្រះជាម្ចាស់ប្រើដើម្បីអនុវត្តការគ្រប់គ្រងទាំងអស់ ប្រសិនបើមនុស្សត្រូវទទួលបាននូវការសង្គ្រោះមែននោះត្រូវតែកញ្ឆក់យកមនុស្សចេញពីក្នុងដៃរបស់សាតាំងមកវិញ ពោលគឺត្រូវយកមនុស្សដែលត្រូវសាតាំងចាប់ធ្វើជាឈ្លើយនោះត្រឡប់មកវិញ។ ហេតុនេះ ត្រូវតែបង្ក្រាបសាតាំងឲ្យបាន តាមរយៈការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស ជាការបំផ្លាស់បំប្រែដែលស្រោចស្រង់នូវស្មារតីដឹងខុសត្រូវរបស់មនុស្ស ពីមុនត្រឡប់មក វិញ។ តាមរបៀបនេះ មនុស្សដែលត្រូវបានចាប់ជាឈ្លើយ អាចត្រូវឆក់យកពីដៃរបស់សាតាំងត្រឡប់មកវិញបាន។ ប្រសិនបើមនុស្សត្រូវដោះលែងពីឥទ្ធិពល និងចំណងរបស់សាតាំង នោះសាតាំងនឹងត្រូវអាម៉ាស់មុខ មនុស្សនឹងត្រូវយកត្រឡប់មកវិញនៅចុងបំផុត ហើយសាតាំងនឹងត្រូវបរាជ័យ។ ហើយដោយសារមនុស្សត្រូវបានដោះលែងពីឥទ្ធិពលខ្មៅងងឹតរបស់សាតាំង មនុស្សនឹងក្លាយជារបឹបនៃចម្បាំងនេះទាំងមូល ហើយសាតាំងនឹងក្លាយជាកម្មវត្ថុដែលត្រូវដាក់ទោស នៅពេលណាដែលចម្បាំងនេះត្រូវបានបញ្ចប់។ ក្រោយពីចម្បាំងនេះទៅ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សទាំងមូល នឹងត្រូវបានបញ្ចប់សព្វគ្រប់។

ដកស្រង់ពី «ការស្រោចស្រង់ជីវិតសាមញ្ញរបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់គោលដៅដ៏អស្ចារ្យមួយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៣. ទំនាក់ទំនងគ្នារវាងដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ទាំងអស់

បន្ទាប់៖ ១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការថ្វាយចិត្ត

By Zheng Xin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «គោលបំណងចម្បងនៃកិច្ចការដែព្រះជាម្ចាស់ធ្វើនៅជំនាន់នេះគឺ...

ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់តែមួយ

នៅពេលដែលមនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយ ព្រះជាម្ចាស់បានចាប់ផ្ដើមផែនការគ្រប់គ្រងរបស់ទ្រង់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សជាតិ។...

ការ​សម្លឹង​មើល​ការ​លេចមក​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់

យើង​គោរព​តាម​​​ក្រឹត្យ​វិន័យ និង​បញ្ញត្តិ​នានា​នៅ ក្នុង​ព្រះ​គម្ពីរ រីក​រាយ​ចំពោះ​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ...

ការលេចមក និងការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ពិតជាសំខាន់ណាស់

By Zhang Lan, South Korea «ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែលរួចក៏ដកយកមកវិញ បន្ទាប់មក ខ្ញុំបាននាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ