តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់ តាមការយល់ដឹងរបស់គេ អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់ យ៉ាងដូចម្ដេច?

កិច្ចការរបស់ព្រះជាម្ចាស់ វិវឌ្ឍទៅមុខជានិច្ច ហើយទោះបីជាបំណងនៃកិច្ចការរបស់ទ្រង់ មិនប្រែប្រួលក៏ពិតមែន ប៉ុន្តែវិធីសាស្ត្រដែលទ្រង់ធ្វើការ គឺប្រែប្រួលជាដរាប មានន័យថា អស់អ្នកដែលដើរតាមព្រះជាម្ចាស់ ក៏ប្រែប្រួលជាដរាបដែរ។ កាលណាព្រះជាម្ចាស់កាន់តែធ្វើការ នោះចំណេះដឹងដែលគេមានអំពីទ្រង់ ក៏កាន់តែពិស្ដារដែរ។ បម្រែបម្រួលដ៏សមស្រប នៅក្នុងនិស្ស័យរបស់មនុស្ស ក៏កើតមានឡើងអាស្រ័យតាមកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ យ៉ាងណាមិញ ដោយសារកិច្ចការរបស់ព្រះជាម្ចាស់ ចេះតែប្រែប្រួលជានិច្ច ទើបអស់ អ្នកដែលមិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងមនុស្សលេលាដែលមិនស្គាល់សេចក្ដីពិត ចាប់ផ្ដើមរឹងទទឹងនឹងព្រះជាម្ចាស់។ កិច្ចការរបស់ព្រះជាម្ចាស់ គឺពុំដែលត្រូវគ្នានឹងការយល់ឃើញរបស់មនុស្សឡើយ ដ្បិតកិច្ចការរបស់ទ្រង់ថ្មីជានិច្ច មិនដែលចាស់ ហើយទ្រង់ក៏មិនដែលយកកិច្ចការចាស់មកធ្វើម្ដងទៀតដែរ តែផ្ទុយទៅវិញ ទ្រង់មានតែវិវឌ្ឍទៅមុខជាមួយនឹងកិច្ចការដែលពុំធ្លាប់ត្រូវបានធ្វើពីមុនមកសោះ។ ដោយសារតែព្រះជាម្ចាស់មិនធ្វើកិច្ចការរបស់ទ្រង់ម្ដងទៀត ហើយមនុស្សក៏ចេះតែវិនិច្ឆ័យកិច្ចការបច្ចុប្បន្នរបស់ទ្រង់ តាមរយៈកិច្ចការដែលទ្រង់បានធ្វើពីអតីតកាល ទើបការដែលទ្រង់អនុវត្តដំណាក់កាលនីមួយៗនៃកិច្ចការក្នុងយុគសម័យថ្មី កាន់តែលំបាកក្រៃលែង។ មនុស្សមានការលំបាកច្រើនពេកហើយ! គំនិតរបស់គេ អភិរក្សនិយមពេកហើយ! គ្មាននរណាម្នាក់ដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ តែគ្រប់ៗគ្នាបែរជាដាក់កំហិតកិច្ចការនោះវិញ។ កាលណាគេចាកចេញពីព្រះជាម្ចាស់ មនុស្សនឹងបាត់បង់ជីវិត បាត់បង់សេចក្ដីពិត និងបាត់បង់ព្រះពរមកពីទ្រង់ស្រាប់ហើយ ប៉ុន្តែ កាលណា គេក៏មិនទទួលយក ជីវិត ឬសេចក្ដីពិត នោះក៏រឹតតែមិនទទួលបានព្រះពរដ៏ធំដែលព្រះប្រទានឲ្យមនុស្សលោកដែរ។ មនុស្សទាំងអស់ចង់បានព្រះជាម្ចាស់ តែពួកគេមិនអាចធន់ទ្រាំនឹងបម្រែបម្រួលណាមួយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ អស់អ្នកដែលទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ គេជឿថា កិច្ចការរបស់ព្រះជាម្ចាស់ មិនប្រែប្រួលឡើយ គេជឿថា កិច្ចការនោះនៅទ្រឹងរហូត។ នៅក្នុងជំនឿរបស់គេ តម្រូវការតែមួយគត់ដើម្បីទទួលនូវសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចពីព្រះជាម្ចាស់ គឺត្រូវកាន់តាមក្រឹត្យវិន័យ ហើយដរាបណាគេប្រែចិត្ត ហើយលន់តួអំពើបាបរបស់ខ្លួន នោះព្រះជាម្ចាស់ក៏នៅតែស្កប់ព្រះទ័យជានិច្ចដែរ។ ទាំងនេះគឺជាគំនិតដែលគិតថា ព្រះជាម្ចាស់អាចធ្វើជាព្រះដែលស្ថិតក្រោមអំណាចក្រឹត្យវិន័យ និងជាព្រះដែលត្រូវគេបោះភ្ជាប់លើឈើឆ្កាងឲ្យសុគតជំនួសមនុស្សលោកប៉ុណ្ណោះ គេក៏គិតក្នុងចិត្តទៀតថា ព្រះជាម្ចាស់មិនគួរ និងមិនអាចធ្វើកិច្ចការលើសពីអ្វីដែលមានចែងក្នុងព្រះគម្ពីរឡើយ។ ប្រាកដណាស់ គឺគំនិតទាំងអស់នេះហើយ ដែលបានចងគេជាប់ទៅនឹងក្រឹត្យវិន័យពីបុរាណ ហើយបោះគេភ្ជាប់នឹងបញ្ញត្តិដែលសាបសូន្យបាត់ទៅហើយ។ មានអ្នកខ្លះថែមទាំងជឿទៀតថា ទោះ បីកិច្ចការរបស់ព្រះជាម្ចាស់ថ្មីយ៉ាងណា ក៏កិច្ចការនោះត្រូវតែស្ដែងបញ្ជាក់ដោយបទទំនាយដែរ និងជឿថា នៅក្នុងដំណាក់កាលនីមួយៗនៃកិច្ចការបែបនេះ អស់អ្នកដែលដើរតាមទ្រង់ ដោយដួងចិត្ត «ពិត» គឺត្រូវតែមើលឃើញនូវការបើកសម្ដែង ពុំនោះទេ កិច្ចការបែបនេះ គឺមិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ត្រឹមចូលមករកព្រះជាម្ចាស់ ដើម្បីឱ្យបានស្គាល់ទ្រង់ នោះវាគឺជាកិច្ចការមួយ ដែលមិនងាយស្រួលសម្រាប់មនុស្សលោកស្រេចទៅហើយ។ ទម្រាំឲ្យគេបន្ថែមនូវដួងចិត្តលេលារបស់មនុស្ស ភាពស្វ័យសំខាន់ និងការបោកបញ្ឆោតខ្លួនឯងដែលជាចរិតបះបោររបស់គេទៀតនោះ នោះវានឹងរឹតតែធ្វើឲ្យគេកាន់តែលំបាកនឹងទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ទៅទៀត។ មនុស្សមិនបានពិចារណាពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ដោយយកចិត្តទុកដាក់ ហើយក៏មិនអាចទទួលយកកិច្ចការនេះ ដោយការបន្ទាបខ្លួនបានដែរ ផ្ទុយទៅវិញ គេនឹងប្រើនូវចរិតឆ្មើងឆ្មៃ ខណៈដែលគេកំពុងរង់ចាំការបើកសម្ដែង និងការណែនាំពីព្រះជាម្ចាស់។ តើនេះមិនមែនជាកិរិយារបស់មនុស្សដែលបះបោរប្រឆាំង ហើយរឹងទទឹងនឹងព្រះជាម្ចាស់ទេឬអី? តើមនុស្សបែបនេះអាចទទួលបាននូវការសរសើរពីព្រះជាម្ចាស់ ដោយរបៀបណា?

ព្រះយេស៊ូវមានព្រះបន្ទូលថា កិច្ចការរបសព្រះយេហូវ៉ា ​មិន​បាន​សម្រេចទាន់​វេលា​ទេ​ ក្នុង​យុគសម័យនៃព្រះគុណ គឺដូចខ្ញុំ​ថ្លែងនៅថ្ងៃនេះដែរថា កិច្ចការរបស់ព្រះយេស៊ូវ សម្រេចក៏មិនទាន់​វេលា​ដែរ។ ប្រសិនបើមានត្រឹមយុគសម័យនៃក្រឹត្យវិន័យ ហើយគ្មានយុគសម័យនៃព្រះគុណ នោះព្រះយេស៊ូវមុខជាមិនត្រូវគេឆ្កាង ហើយក៏ច្បាស់ជាមិនបានប្រោសលោះមនុស្សលោកគ្រប់គ្នាដែរ។ ប្រសិនបើ មានតែយុគសម័យនៃក្រឹត្យវិន័យ តើមនុស្សលោកអាច នៅបានយូរដល់ថ្ងៃនេះទេ? ប្រវត្តិសាស្ត្រ វិវឌ្ឍទៅមុខ ហើយចុះប្រវត្តិសាស្ត្រ មិនមែនជាច្បាប់ធម្មជាតិនៃកិច្ចការរបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាការបរិយាយពីការដែលទ្រង់គ្រប់គ្រងមនុស្សលោក នៅក្នុងចក្រវាឡ ពីដើមដល់ចប់ទេឬអី? ប្រវត្តិសាស្ត្រវិវឌ្ឍទៅមុខ ហើយកិច្ចការរបស់ព្រះជាម្ចាស់ក៏វិវឌ្ឍទៅមុខដែរ។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ប្រែប្រួលជានិច្ច។ ទ្រង់មិនអាចនៅទ្រឹង ក្នុងដំណាក់កាលតែមួយនៃកិច្ចការរបស់ទ្រង់ អស់រយៈពេល៦ពាន់ឆ្នាំបានឡើយ ដ្បិតគ្រប់គ្នាដឹងថា ព្រះជាម្ចាស់ទ្រង់ថ្មីជានិច្ច ហើយពុំដែលចាស់ឡើយ ហើយព្រះអង្គក៏ទំនងជាមិនបន្តធ្វើកិច្ចការដូចជា ជាប់ឆ្កាង ដោយឲ្យគេបោះដែកគោលភ្ជាប់នឹងឈើឆ្កាងម្ដង ពីរដង បីដង... នោះដែរ។ ការគិតបែបនេះ គឺគួរឱ្យអស់សំណើច។ ព្រះជាម្ចាស់មិនបន្តធ្វើនូវកិច្ចការដដែលៗទេ កិច្ចការរបស់ទ្រង់ប្រែប្រួល ហើយថ្មីជានិច្ច ថ្មីរាល់ថ្ងៃ ហើយកាន់តែថ្មីទាំងពេលដែលខ្ញុំ​កំពុងថ្លែងប្រាប់អ្នករាល់គ្នានេះផងដែរ។ នេះជាកិច្ចការ ដែលខ្ញុំធ្វើ ហើយគន្លឹះដ៏សំខាន់គឺពាក្យថា «ថ្មី» និង «អស្ចារ្យ»។ «ព្រះជាម្ចាស់មិនប្រែប្រួលឡើយ ហើយទ្រង់ក៏នៅតែជាព្រះជាម្ចាស់ជានិច្ច»៖ សម្ដីមួយឃ្លានេះ គឺជាការពិត លក្ខណៈពិតរបស់ព្រះជាម្ចាស់ មិនប្រែប្រួលឡើយ ព្រះជាម្ចាស់ គឺនៅតែព្រះជាម្ចាស់ជានិច្ច ហើយទ្រង់មិន អាចប្រែក្លាយទៅជាសាតាំងបានឡើយ តែនេះមិនមែនបញ្ជាក់ថា កិច្ចការរបស់ទ្រង់នៅតែដដែល មិនប្រែប្រួល ដូចនឹងលក្ខណៈពិតរបស់ទ្រង់នោះទេ។ អ្នក​ប្រកាសថា ព្រះជាម្ចាស់មិនប្រែប្រួល ប៉ុន្តែ តើអ្នក​អាចពន្យល់ថា ព្រះជាម្ចាស់តែងថ្មីជានិច្ច ហើយមិនដែលចាស់សោះ ដោយរបៀបណា? កិច្ចការរបស់ព្រះជាម្ចាស់ នៅបន្តសាយភាព ហើយប្រែប្រួលជាដរាប ហើយបំណងព្រះហឫទ័យរបស់ទ្រង់ក៏នៅតែត្រូវបានសម្ដែងឱ្យមនុស្សលោកបានដឹង នឹងបានស្គាល់ដដែល។ ពេលមនុស្សលោកបានឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យ របស់គេ នឹងប្រែប្រួលឥតឈប់ឈរ ចំណែកចំណេះដឹងរបស់គេក៏ដូចគ្នា។ ដូច្នេះ តើការប្រែប្រួលនេះកើតឡើងពីពេលណា? តើវាមិនមែនកើតមកពីកិច្ចការរបស់ព្រះជាម្ចាស់ ដែលប្រែប្រួលឥតឈប់ឈរទេឬអី? ប្រសិនបើនិស្ស័យរបស់មនុស្ស អាចប្រែប្រួលបាន ហេតុអ្វីក៏មនុស្សមិនអាចបណ្ដោយឲ្យកិច្ចការរបស់ខ្ញុំ និងព្រះបន្ទូលរបស់ខ្ញុំ បន្តប្រែប្រួលជាមួយគ្នាដែរ? តើយើងត្រូវនៅក្រោមកំហិតរបស់មនុស្សដែរមែនទេ? តើអ្នកមិនមែនកំពុងប្រើប្រាស់ការប្រកែក ដោយបង្ខំ និងហេតុផលបំភ័ន្ត នៅក្នុងគំនិតនេះទេឬអី?

បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ទ្រង់បានបង្ហាញព្រះកាយឱ្យពួកសិស្សបានឃើញ និងមានព្រះបន្ទូលថា «ខ្ញុំចាត់សេចក្ដីសន្យាពីព្រះវរបិតាឲ្យមកសណ្ឋិតលើអ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាត្រូវនៅក្នុងក្រុងយេរូសាឡឹម រហូតដល់អ្នករាល់គ្នាបានគ្របដណ្ដប់ ដោយ ព្រះចេស្ដាពីស្ថានដ៏ខ្ពស់។»។ តើអ្នកដឹងទេថា ព្រះបន្ទូលនេះអាច យកទៅបកស្រាយយ៉ាងដូចម្ដេច? ពេលនេះ តើអ្នកមានព្រះចេស្ដាពីទ្រង់ មកគ្របដណ្ដប់ហើយឬនៅ? តើអ្នកយល់ទេថា «ព្រះចេស្ដា» សំដៅលើអ្វី? ព្រះយេស៊ូវបានប្រកាសថា ព្រះវិញ្ញាណនៃសេចក្ដីពិត មុខជាត្រូវបានប្រទានមកឱ្យមនុស្សលោក នៅគ្រាចុងក្រោយ។ ពេលនេះ ម៉ោងនេះ គឺជាគ្រាចុងក្រោយហើយ តើអ្នកយល់ពីរបៀបដែលព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់សម្ដែងព្រះបន្ទូលទេ? តើព្រះវិញ្ញាណនៃសេចក្ដីពិតបង្ហាញព្រះកាយ និងធ្វើការនៅកន្លែងណា? ក្នុង គម្ពីរ​ទំនាយ​របស់​ហោរាអេសាយ គ្មានកន្លែងណាមានចែងថា ទារកម្នាក់ឈ្មោះថា យេស៊ូវ នឹងត្រូវប្រសូត នៅក្នុងយុគសម័យសញ្ញាថ្មី (ឬសម្ពន្ធមេត្រីថ្មី) នោះទេ គឺគ្រាន់តែមានចែងថា មានទារកម្នាក់ឈ្មោះថា អេម៉ាញូអែល នឹងត្រូវប្រសូតមក។ ហេតុអ្វីក៏ឈ្មោះ «យេស៊ូវ» មិនត្រូវបានលើកយកមកនិយាយ? នៅក្នុងគម្ពីរសញ្ញាចាស់ ឈ្មោះនេះនៅកន្លែងណាក៏គ្មានដែរ ចុះហេតុអ្វីបានជាអ្នកនៅជឿលើព្រះយេស៊ូវ? ប្រាកដណាស់ អ្នកមិនបានចាប់ផ្ដើមជឿព្រះយេស៊ូវត្រឹមពេលដែលអ្នកមើលឃើញទ្រង់ផ្ទាល់នឹងភ្នែកទេមែនទេ? ឬមួយក៏អ្នកចាប់ផ្ដើមជឿនៅពេលដែលអ្នកទទួលបានការបើកសម្ដែង? តើព្រះជាម្ចាស់ពិតជាបង្ហាញព្រះគុណបែបនេះដល់អ្នកមែនឬ? តើទ្រង់ប្រទានព្រះពរដ៏អស្ចារ្យម្ល៉ឹងដល់អ្នកមែនទេ? តើអ្វីជាគោលនៃជំនឿដែលអ្នកមានចំពោះព្រះយេស៊ូវ? ហេតុអ្វីបានជាអ្នកមិនជឿថា ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមនៅថ្ងៃនេះ? ហេតុអ្វីក៏អ្នកនិយាយថា អវត្តមាននៃការបើកសម្ដែងមកពីព្រះជាម្ចាស់ចំពោះអ្នករាល់គ្នា ស្ដែងឲ្យឃើញថា ទ្រង់មិនបានប្រសូតជាសាច់ឈាមទេ? តើព្រះជាម្ចាស់ត្រូវជម្រាបមនុស្សឲ្យដឹង មុន​ពេលចាប់ផ្ដើមកិច្ចការរបស់ទ្រង់មែនទេ? តើទ្រង់ត្រូវទទួលការអនុម័តពីពួកគេសិនមែនទេ? ហោរាអេសាយគ្រាន់តែប្រកាសថា ទារកម្នាក់នឹងប្រសូតនៅក្នុងស្នូកសត្វ លោកមិនបានទាយថា នាងម៉ារា​នឹងផ្ដល់កំណើតដល់ព្រះយេស៊ូវនោះទេ។ តើអ្នកសំអាង​លើអ្វី បានជាអ្នកជឿថា ព្រះយេស៊ូវប្រសូតពីនាងម៉ារា? ប្រាកដណាស់ ជំនឿរបស់អ្នកគឺមិនភ័ន្តទេ! អ្នកខ្លះនិយាយថាព្រះនាមរបស់ព្រះជាម្ចាស់ មិនប្រែប្រួលទេ។ ចុះហេតុអ្វីក៏ព្រះនាមព្រះយេហូវ៉ា ក្លាយជាព្រះយេស៊ូវ? បទទំនាយទាយទុកថា ព្រះមែស្ស៊ីនឹងយាងមក ចុះហេតុអ្វីបានជាមានមនុស្សម្នាក់ឈ្មោះថា យេស៊ូវ មកដល់ទៅវិញ? ហេតុអ្វីបានជាព្រះនាមរបស់ព្រះជាម្ចាស់ ប្រែប្រួល? តើកិច្ចការនេះមិនមែនត្រូវបានអនុវត្តជាយូរមកហើយទេឬអី? តើសព្វថ្ងៃនេះព្រះជាម្ចាស់មិនអាចធ្វើកិច្ចការថ្មីជាងនេះបានទេឬអី? កិច្ចការពីអតីតកាលអាចនឹងត្រូវកែប្រែ ហើយកិច្ចការរបស់ព្រះយេស៊ូវ អាចនឹងចាប់ផ្ដើមបន្តពីកិច្ចការរបស់ព្រះយេហូវ៉ា។ ចុះតើកិច្ចការរបស់ព្រះយេស៊ូវមិនអាចសម្រេចបាន ដោយកិច្ចការផ្សេងទៀតទេមែនទេ? ប្រសិនបើព្រះនាម «យេហូវ៉ា» អាចប្ដូរមកជាព្រះនាម «យេស៊ូវ» ចុះតើព្រះនាម «យេស៊ូវ» មិនអាចនឹងប្ដូរដែរទេឬអី? រឿងនេះគ្មានអ្វីប្លែកទេ គ្រាន់តែមនុស្សមានគំនិតគិតសាមញ្ញៗពេក។ ព្រះជាម្ចាស់នៅតែជាព្រះជាម្ចាស់រហូត។ ទោះបីជាកិច្ចការរបស់ទ្រង់ ប្រែប្រួលយ៉ាងណា ហើយមិនថា ព្រះនាមទ្រង់អាចនឹងប្ដូរទៅជាយ៉ាងណា ក៏និស្ស័យ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ មិនប្រែប្រួលឡើយ។ ប្រសិនបើអ្នកជឿថា ព្រះជាម្ចាស់អាចហៅបានត្រឹមព្រះនាមព្រះយេស៊ូវ នោះ ចំណេះរបស់អ្នក គឺនៅមានកម្រិតឆ្ងាយណាស់។ តើអ្នកហ៊ានអះអាងថា ព្រះនាម «យេស៊ូវ» នឹងនៅតែជាព្រះនាមរបស់ព្រះជាម្ចាស់រហូតទេ ហ៊ានអះអាងថា ព្រះជាម្ចាស់នឹងនៅតែរក្សាព្រះនាម «យេស៊ូវ» រហូត ហើយអះអាងថា ព្រះនាមនេះនឹងមិនប្រែប្រួលទេមែនទេ? តើអ្នកហ៊ានអះអាងយ៉ាងប្រាកដថា ព្រះនាម «យេស៊ូវ» ដែលបានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ និងបញ្ចប់យុគសម័យចុងក្រោយនេះដែរមែនទេ? តើនរណាអាចពោលថា ព្រះគុណរបស់ព្រះយេស៊ូវ អាចធ្វើឲ្យយុគសម័យចុងក្រោយត្រូវបញ្ចប់បាន? ប្រសិនបើអ្នកខ្វះការយល់ដឹងច្បាស់លាស់អំពីសេចក្ដីពិតទាំងអស់នេះ អ្នកមិនមែនត្រឹមអសមត្ថភាពនឹងផ្សាយដំណឹងល្អទេ តែអ្នកខ្លួនឯងក៏មិនអាចឈរមាំបានដែរ។ នៅថ្ងៃដែលអ្នកយកឈ្នះអស់ទាំងការលំបាករបស់មនុស្សដែលកាន់តាមសាសនា ហើយបដិសេធជំនឿខុសឆ្គងរបស់ពួកគេ ថ្ងៃនោះនឹងក្លាយជាភស្តុតាងបញ្ជាក់ថា អ្នកដឹងច្បាស់ប្រាកដអំពីដំណាក់កាលនៃកិច្ចការនេះ ហើយក៏គ្មានមន្ទិលសង្ស័យសូម្បីបន្តិចសោះ។ ប្រសិនបើអ្នកមិនអាចបដិសេធជំនឿខុសឆ្គងរបស់គេ នោះពួកគេនឹងទម្លាក់កំហុសលើអ្នក ហើយនិយាយបង្ខូចអ្នកជាមិនខាន។ តើនោះមិនមែនជារឿងគួរអាម៉ាស់ទេឬអី?

សាសន៍យូដាទាំងអស់ សុទ្ធតែអានគម្ពីរសញ្ញាចាស់ ហើយដឹងពីបទទំនាយរបស់ហោរាអេសាយដែលទាយថា ទារកម្នាក់នឹងប្រសូតក្នុងស្នូកសត្វ។ ចុះហេតុអ្វីបានជាគេនៅតែបៀតបៀនព្រះយេស៊ូវ ទាំងដឹងច្បាស់ឥតចន្លោះអំពីបទទំនាយនេះ? តើមិនមែនដោយសារចរិតបះបោរ និងកង្វះ​ការ​យល់​ដឹង​របស់គេ អំពី​កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? នៅគ្រានោះ ពួកផារិស៊ីជឿថា កិច្ចការរបស់ព្រះយេស៊ូវ ខុសពីអ្វីដែលគេដឹងអំពីទារកដែលត្រូវបានទាយទុក ហើយមនុស្សសម័យបច្ចុប្បន្ន បដិសេធព្រះជាម្ចាស់ ក៏ដោយសារកិច្ចការរបស់ព្រះដែលប្រសូតជាសាច់ឈាម មិនស្របទៅនឹងព្រះគម្ពីរ។ តើលក្ខណៈពិតនៃចរិតបះបោររបស់គេចំពោះព្រះជាម្ចាស់ នៅដដែលទេឬអី? តើអ្នកអាចទទួលយកកិច្ចការទាំងអស់របស់ព្រះវិញ្ញាណបរិសុទ្ធ ដោយគ្មានចម្ងល់បានដែរឬទេ? ប្រសិនបើវាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះចរន្តលំហូរនេះគឺត្រឹមត្រូវហើយ ហើយអ្នកគួរតែទទួលយកកិច្ចការនេះដោយពុំមានការសង្ស័យអ្វីទាំងអស់ អ្នកពុំគួរជ្រើសរើស ឬសម្រេចយកអ្វីដែលត្រូវទទួល ឬមិនទទួលនោះឡើយ។ តើ​នឹង​មាន​ប្រយោជន៍​អ្វី​ បើ​កាល​ណាអ្នក​កាន់​តែ​ «​ដឹង​»​ពី​ព្រះ​កាន់​តែ​ច្រើន នោះ​​អ្នក​នឹង​កាន់​តែ​សង្ស័យ​ច្រើន​ដែរ​នោះ​? អ្នក​មិន​ចាំបាច់​ស្វែង​រក​ ភ័ស្តុតាង​បញ្ជាក់​បន្ថែម​ទៀត ពី​គម្ពីរ​ទេ បើ​វា​ជា​កិច្ចការ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​ត្រូវ​ទទួល​យក​វាចុះ ដ្បិតអ្នកជឿលើព្រះជាម្ចាស់ ដើម្បីដើរតាមទ្រង់ ហើយអ្នកពុំគួរស៊ើបអង្កេតពីទ្រង់នោះឡើយ អ្នកពុំគួរស្វះស្វែងរកភស្តុតាងបន្ថែមពីខ្ញុំនោះ ដើម្បីបញ្ជាក់ថា ខ្ញុំជាព្រះរបស់អ្នកនោះឡើយ ប៉ុន្តែ អ្នកគួរតែចេះសម្គាល់មើលថា ខ្ញុំមានប្រយោជន៍ដល់អ្នករាល់គ្នាឬអត់ នេះទើបជាកត្តាសំខាន់បំផុត។ បើទោះបីជាអ្នករកឃើញនូវភស្តុតាងដែលមិនអាចប្រកែកបាននៅក្នុងព្រះគម្ពីរ ភស្តុតាងនោះក៏មិនអាចនាំអ្នកឲ្យចូលមកចំពោះខ្ញុំទាំងស្រុងបានដែរ។ អ្នកគ្រាន់តែរស់នៅក្នុងដែនកំណត់នៃព្រះគម្ពីរប៉ុណ្ណោះ មិនមែននៅចំពោះខ្ញុំនោះទេ។ ព្រះគម្ពីរមិនអាចជួយអ្នកឲ្យស្គាល់ខ្ញុំបានទេ ក៏មិនអាចជួយឲ្យសេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះខ្ញុំ កាន់តែស៊ីជម្រៅនោះដែរ។ ថ្វីដ្បិតព្រះគម្ពីរបានទាយថា ទារកម្នាក់នឹងត្រូវប្រសូត ក៏គ្មាននរណាអាចដឹងច្បាស់ថា បទទំនាយនឹងសម្រេចដោយសារនរណាដែរ ដ្បិតមនុស្សមិនដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយនេះក៏ជាហេតុបណ្ដាលឲ្យពួកផារិស៊ីប្រឆាំងទាស់នឹងព្រះយេស៊ូវដែរ។ អ្នកខ្លះនិយាយថា កិច្ចការរបស់យើង គឺសម្រាប់ជាប្រយោជន៍ដល់មនុស្ស ប៉ុន្តែ ពួកគេនៅតែជឿថា ព្រះយេស៊ូវ និងខ្ញុំ គឺជាព្រះពីរអង្គដោយឡែកពីគ្នាទាំងស្រុង ជាព្រះដែលមិនចុះសម្រុងនឹងគ្នាទាល់តែសោះ។ នៅគ្រានោះ ព្រះយេស៊ូវគ្រាន់តែប្រទាននូវបទអធិប្បាយជាច្រើននៅក្នុងយុគសម័យនៃព្រះគុណ ទាក់ទងនឹងប្រធានបទនានាដូចជា វិធីអនុវត្ត វិធីមូលមីជួបជុំគ្នា វិធីអធិដ្ឋានទូលអង្វរ វិធីប្រព្រឹត្តចំពោះអ្នកដទៃ។ ល។ និង។ ល។ កិច្ចការដែលទ្រង់បានអនុវត្ត គឺជាកិច្ចការក្នុងយុគសម័យនៃព្រះគុណ ហើយទ្រង់ក៏បកស្រាយតែរបៀបដែលពួកសិស្សទ្រង់ និងអ្នកដែលដើរតាមទ្រង់ គួរអនុវត្តតែប៉ុណ្ណោះ។ ទ្រង់ធ្វើតែកិច្ចការក្នុងយុគសម័យនៃព្រះគុណ និងមិនបានធ្វើកិច្ចការនៃគ្រាចុងក្រោយទាល់តែសោះ។ កាលព្រះយេហូវ៉ាកត់ត្រាក្រឹត្យវិន័យសញ្ញាចាស់ ក្នុងយុគសម័យនៃក្រឹត្យវិន័យ ចុះហេតុអ្វីបានជាទ្រង់មិនធ្វើកិច្ចការក្នុងយុគសម័យនៃព្រះគុណផង? ហេតុអ្វីបានជាទ្រង់មិនបញ្ជាក់ពីកិច្ចការក្នុងយុគសម័យនៃព្រះគុណ ឲ្យច្បាស់ជាមុនផង។ តើការនេះនឹងមិនជួយឲ្យមនុស្សទទួលយកបានទេឬអី? ទ្រង់គ្រាន់តែទាយទុកថា ទារកម្នាក់នឹងប្រសូត ហើយនឹងមានព្រះចេស្ដា ប៉ុន្តែ ទ្រង់មិនបានអនុវត្តកិច្ចការក្នុងយុគសម័យនៃព្រះគុណ ទុកជាមុននោះឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនីំមួយៗ មានដែនកំណត់ច្បាស់លាស់ ទ្រង់ ធ្វើតែកិច្ចការក្នុងយុគសម័យបច្ចុប្បន្ន ហើយមិនដែលអនុវត្តកិច្ចការ​នៃ​ដំណាក់កាលបន្ទាប់ ទុកជាមុនឡើយ។ ទាល់តែបែបនេះទើបកិច្ចការតំណាងរបស់ទ្រង់ក្នុងយុគសម័យនីមួយៗ អាចត្រូវបានគេកត់សម្គាល់។ ព្រះយេស៊ូវបានមានព្រះបន្ទូលអំពីទីសម្គាល់នៃគ្រាចុងក្រោយ អំពីរបៀបអត់ធ្មត់ និងធ្វើយ៉ាងណាឲ្យបានសង្គ្រោះ អំពីរបៀបលន់តួ និងប្រែចិត្ត និងរបៀបលីឈើឆ្កាង និងទ្រាំរងនូវទុក្ខវេទនាតែប៉ុណ្ណោះ ប៉ុន្តែ ទ្រង់មិនធ្លាប់មានបន្ទូលអំពីរបៀបដែលមនុស្សសម្រេចបាននូវសិទ្ធិចូល {ទៅក្នុងនគរស្ថានសួគ៌} ឬអំពីរបៀបដែលគេគួរផ្គាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើការស្វែងរកកិច្ចការបស់ព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយនៅក្នុងព្រះគម្ពីរ វាគួរឲ្យអស់សំណើចទេ? ដោយគ្រាន់តែកាន់ខ្ជាប់តាមព្រះគម្ពីរ តើអ្នកអាចមើលឃើញអ្វីខ្លះ? រវាងគ្រូអធិប្បាយតាមព្រះគម្ពីរ និងអ្នកប្រកាសដំណឹងល្អ តើនរណាអាចបានឃើញកិច្ចការនាសម័យបច្ចុប្បន្នទុកជាមុន?

«អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ»។ ពេលនេះ តើអ្នករាល់គ្នាបានឮព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានមកសណ្ឋិតលើអ្នករាល់គ្នាហើយ។ តើអ្នករាល់គ្នាស្ដាប់ឮព្រះបន្ទូលនេះទេ? ព្រះជាម្ចាស់ធ្វើកិច្ចការនៃព្រះបន្ទូលនៅគ្រាចុងក្រោយ ហើយព្រះបន្ទូលនេះសោត ក៏ជាព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធដែរ ដ្បិតព្រះជាម្ចាស់ ទ្រង់ជាព្រះវិញ្ញាណបរិសុទ្ធ ហើយក៏អាចក្លាយជាសាច់ឈាមដែរ ហេតុនេះ ព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធ ក៏ជាព្រះបន្ទូលព្រះជាម្ចាស់ដែលប្រសូតជាសាច់ឈាមនាពេលបច្ចុប្បន្ន ដូចគេតំណាលពីអតីតកាលដែរ។ មានមនុស្សលេលាជាច្រើនដែលជឿថា ដ្បិតព្រះបន្ទូលនេះ គឺជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធកំពុងមានបន្ទូល ហេតុនេះ ព្រះសូរសៀងរបស់ទ្រង់គួរតែមានបន្ទូលពីស្ថានសួគ៌មក ដើម្បីឲ្យមនុស្សស្ដាប់ឮ។ នរណាដែលគិតបែបនេះ គេមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ទេ។ តាមការពិត ព្រះសូរសៀងដែលចេញពីព្រះឱស្ឋព្រះវិញ្ញាណបរិសុទ្ធ ក៏ជាព្រះបន្ទូលដែលថ្លែងដោយព្រះដែលប្រសូតជាសាច់ឈាមដែរ។ ព្រះវិញ្ញាណបរិសុទ្ធមិនអាចមានព្រះបន្ទូលមកកាន់មនុស្សដោយផ្ទាល់បានទេ សូម្បីតែក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាក៏មិនបានមានព្រះបន្ទូលដោយផ្ទាល់ទៅកាន់ពួកបណ្ដាជនដែរ។ ទម្រាំឲ្យទ្រង់ធ្វើបែបនេះ ក្នុងយុគសម័យបច្ចុប្បន្នទៀត គឺរឹតតែមិនទំនងទៅទៀតហើយមែនទេ? ដើម្បីឲ្យព្រះជាម្ចាស់បញ្ចេញព្រះសូរសៀង ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់ ទ្រង់ត្រូវក្លាយជាសាច់ឈាម ពុំនោះទេ កិច្ចការរបស់ទ្រង់នឹងមិនអាចសម្រេចគោលដៅនៃកិច្ចការនោះបានឡើយ។ អស់អ្នកណាដែលបដិសេធព្រះដែលប្រសូតមកជាសាច់ឈាម គឺជាមនុស្សដែលមិនស្គាល់ព្រះវិញ្ញាណ ឬស្គាល់គោលការដែលព្រះទ្រង់ប្រើ សម្រាប់កិច្ចការរបស់ព្រះអង្គ។ អស់អ្នកដែលជឿថា បច្ចុប្បន្ននេះគឺជាយុគសម័យនៃព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែ មិនទទួលកិច្ចការថ្មីរបស់ទ្រង់ គេគឺជាមនុស្សដែលរស់នៅក្នុងជំនឿស្រពេចស្រពិល និង​បែប​ស្រមើស្រមៃ។ មនុស្សបែបនេះនឹងមិនទទួលបាននូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អស់អ្នកដែលសុំឲ្យតែព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូល និងអនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ ប៉ុន្តែមិនទទួលយកព្រះបន្ទូល ឬកិច្ចការរបស់ព្រះដែលប្រសូតជាសាច់ឈាម អ្នកនោះនឹងមិនអាចឈានចូលទៅក្នុងយុគសម័យថ្មី ឬអាចឲ្យព្រះនាំយកសេចក្ដីសង្គ្រោះដ៏ពេញលេញ មកប្រទានឲ្យគេបាននោះឡើយ!

ខាង​ដើម៖ មានតែអស់អ្នកណាដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បាន

បន្ទាប់៖ ការមិនផ្លាស់ប្តូរនិស្ស័យគឺជាការប្រឆាំងនឹងព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ