មនុស្សដែលមិនចុះសម្រុងនឹងព្រះគ្រីស្ទ គឺជាសត្រូវព្រះជាម្ចាស់ប្រាកដណាស់

មនុស្សទាំងអស់សុទ្ធតែប្រាថ្នាចង់ឃើញព្រះភ័ក្ដ្រពិតរបស់ព្រះយេស៊ូវ ហើយគ្រប់គ្នាចង់រស់នៅជាមួយទ្រង់។ ខ្ញុំគិតថា គ្មានបងប្អូនប្រុសស្រីណាម្នាក់ពោលថា ខ្លួនមិនប្រាថ្នាចង់ឃើញ ឬរស់នៅជាមួយព្រះយេស៊ូវឡើយ។ មុនពេលអ្នករាល់គ្នាបានឃើញព្រះយេស៊ូវ មុនពេលអ្នករាល់គ្នាបានឃើញព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នោះអ្នករាល់គ្នាទំនងជាចៅរ៉ៅនឹងគំនិតគ្រប់ប្រភេទ ដូចជា ឧទាហរណ៍ អំពីការលេចមករបស់ព្រះយេស៊ូវ របៀបដែលទ្រង់មានបន្ទូល របៀបរស់នៅរបស់ទ្រង់ និងចំណុចជាច្រើនផ្សេងទៀត។ ប៉ុន្ដែ នៅពេលដែលអ្នករាល់គ្នាពិតជាបានឃើញទ្រង់ គំនិតរបស់អ្នករាល់គ្នានឹងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។ តើហេតុអ្វីបានជាដូច្នេះ? តើអ្នករាល់គ្នាចង់ដឹងដែរឬទេ? ជាការពិតណាស់ គេមិនអាចមើលរំលងគំនិតរបស់មនុស្សឡើយ ប៉ុន្ដែលើសពីនេះទៅទៀត មនុស្សក៏មិនត្រូវធ្វើការកែប្រែលក្ខណៈរបស់ព្រះគ្រីស្ទដែរ។ អ្នករាល់គ្នាគិតថា ព្រះគ្រីស្ទជាមនុស្សអមតៈ ឬជាអ្នកប្រាជ្ញ ប៉ុន្ដែ គ្មាននរណាម្នាក់ចាត់ទុកទ្រង់ ជាមនុស្សសាមញ្ញម្នាក់ ដែលមានលក្ខណៈរបស់ព្រះឡើយ។ តាមពិតទៅ មនុស្សជាច្រើនដែលទន្ទឹងចង់ឃើញព្រះជាម្ចាស់ ទាំងយប់ទាំងថ្ងៃនោះ តាមពិតគឺជាសត្រូវរបស់ព្រះជាម្ចាស់ ហើយមិនចុះសសម្រុងជាមួយនឹងទ្រង់ទៀតផង។ តើនេះមិនមែនជាចំណែកមួយនៃកំហុសរបស់មនុស្សទេឬអី? សូម្បីពេលនេះក្ដី អ្នករាល់គ្នានៅតែគិតថា ជំនឿ និងភាពស្មោះត្រង់របស់អ្នករាល់គ្នាគឺគ្រប់គ្រាន់ធ្វើឲ្យអ្នករាល់គ្នាសក្តិសមនឹងមើលឃើញព្រះភ័ក្ដ្ររបស់ព្រះគ្រីស្ទ ប៉ុន្ដែ ខ្ញុំសូមដាស់តឿនថា ចូរប្រដាប់ខ្លួនរបស់អ្នកជាមួយនឹងអ្វីដែលមានប្រយោជន៍ជាច្រើនទៀត! ដ្បិតមនុស្សជាច្រើននាក់ដែលបានស្គាល់ព្រះគ្រីស្ទនៅអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល បានបរាជ័យ ឬនឹងបរាជ័យជាមិនខាន ពួកគេគ្រប់គ្នាបានប្រតិបត្ដិខ្លួនដូចជាពួកផារីស៊ី។ ចុះបរាជ័យរបស់អ្នករាល់គ្នាវិញ បណ្ដាលមកពីអ្វីដែរ? ប្រាកដណាស់ ដ្បិតក្នុងគំនិតរបស់អ្នករាល់គ្នាគិតថា ព្រះជាម្ចាស់ជាព្រះខ្ពង់ខ្ពស់ និងគួរឲ្យកោតសរសើរបំផុត។ ប៉ុន្ដែ សេចក្ដីពិតវិញមិនដូចអ្វីដែលមនុស្សចង់បានទេ។ ព្រះគ្រីស្ទមិនត្រឹមតែមិនខ្ពង់ខ្ពស់ទេ តែទ្រង់ថែមទាំងតូចទាបផង ទ្រង់មិនត្រឹមតែជាមនុស្សទេ តែទ្រង់ជាមនុស្សធម្មតាទៀតផង ទ្រង់មិនត្រឹមតែមិនអាចយាងទៅស្ថានសួគ៌ទេ តែទ្រង់ថែមទាំងមិនអាចដើរដោយសេរីនៅលើផែនដីទៀតផង។ ហើយដោយហេតុនេះ មនុស្សបានប្រតិបត្ដិចំពោះទ្រង់ ដូចជាការប្រតិបត្ដិចំពោះមនុស្សធម្មតាដែរ ពួកគេប្រព្រឹត្ដចំពោះទ្រង់ជាធម្មតា នៅពេលដែលពួកគេនៅជាមួយទ្រង់ ហើយក៏និយាយទៅកាន់ព្រះអង្គ ដោយមិនសូវយកចិត្ដទុកដាក់ដែរ ដោយគ្រប់គ្នានៅតែរង់ចាំការយាងមករបស់ «ព្រះគ្រីស្ទពិត»។ អ្នករាល់គ្នាបានទទួលយកព្រះគ្រីស្ទដែលបានយាងមករួចហើយ សម្រាប់មនុស្សធម្មតា ហើយព្រះបន្ទូលរបស់ទ្រង់ សម្រាប់មនុស្សធម្មតាដែរ។ ដោយបុព្វហេតុនេះ អ្នករាល់គ្នាមិនទាន់ទទួលបានអ្វីពីព្រះគ្រីស្ទនៅឡើយទេ ហើយបែរជាបានលាតត្រដាងទាំងស្រុង នូវភាពអាក្រក់របស់ខ្លួននៅចំពោះពន្លឺវិញ។

មុននឹងមានទំនាក់ទំនងជាមួយនឹងព្រះគ្រីស្ទ អ្នកអាចជឿលើនិស្ស័យរបស់អ្នក ដើម្បីទទួលបានការផ្លាស់ប្រែទាំងស្រុង (ដែលអ្នកជាអ្នកដើរតាមព្រះគ្រីស្ទដ៏ស្មោះត្រង់ម្នាក់) ដែលគ្មាននរណាសក្ដិសមនឹងទទួលនូវព្រះពររបស់ព្រះគ្រីស្ទ ជាងអ្នកឡើយ ហើយគិតថា ខ្លួនបានឆ្លងកាត់រឿងរ៉ាវជាច្រើន បានធ្វើកិច្ចការជាច្រើន ហើយបានបង្កើតផលផ្លែជាច្រើនដែរ នោះអ្នកច្បាស់ណាស់ថានឹងក្លាយជាម្នាក់ក្នុងចំណោមអស់អ្នកដែលនឹងទទួលបានមកុដ។ ប៉ុន្ដែ មានសេចក្ដីពិតមួយ ដែលអ្នកប្រហែលជាមិនស្កាល់៖ និស្ស័យពុករលួយរបស់មនុស្ស និងភាពបះបោរ ព្រមទាំងការជំទាស់របស់គេ នឹងត្រូវបានលាតត្រដាង ពេលគេបានជួបនឹងព្រះគ្រីស្ទ ហើយភាពបះបោរ និងការជំទាស់របស់មនុស្សដែលបានលាតត្រដាងនៅពេលនេះ គឺកាន់តែច្បាស់លាស់ និងបង្ហាញយ៉ាងច្បាស់ ជាងពេលណាៗទាំងអស់។ ដោយព្រោះតែព្រះគ្រីស្ទជាបុត្រមនុស្ស (បុត្រមនុស្សដែលមាននូវភាពជាមនុស្សធម្មតា) ជាបុត្រមនុស្សដែលមិនទទួលបានការលើកតម្កើង និងការគោរព។ ដោយសារតែព្រះជាម្ចាស់រស់នៅក្នុងសាច់ឈាម ដែលការបះបោររបស់មនុស្សត្រូវបានលាតត្រដាងយ៉ាងច្បាស់ ហើយហ្មត់ចត់ផង។ ដូចនេះ ខ្ញុំសូមនិយាយថា ការយាងមករបស់ព្រះគ្រីស្ទ បានលាតត្រដាងនូវការបះបោររបស់មនុស្សជាតិទាំងអស់ ហើយក៏បានធ្វើឲ្យលក្ខណៈដើមនៃមនុស្សជាតិ បានប្រសើរឡើងដែរ។ ការនេះត្រូវបានហៅថា «ព្រលែងខ្លាឲ្យចុះពីភ្នំ» និង «ព្រលែងចចកចេញពីរូង»។ តើអ្នកហ៊ានសន្និដ្ឋានថា ខ្លួនស្មោះត្រង់ចំពោះព្រះជាម្ចាស់ដែរឬទេ? តើអ្នកនៅតែសន្មត់ថា ខ្លួនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុងទេ? តើអ្នកនៅតែសន្មត់ថា ខ្លួនមិនបានបះបោរដែរឬទេ? មនុស្សខ្លះពោលថា៖ «នៅពេលព្រះជាម្ចាស់បានប្រទាននូវបរិយាកាសថ្មីមកខ្ញុំ នោះខ្ញុំនឹងធ្វើតាមឲ្យខាងតែបាន ដោយមិនរអ៊ូរទាំ ហើយលើសពីនេះទៅទៀត ខ្ញុំក៏មិនមានយោបល់អ្វី ចំពោះព្រះជាម្ចាស់ឡើយ។» មនុស្សខ្លះទៀតក៏ពោលថា៖ «នៅពេលព្រះជាម្ចាស់ប្រគល់កិច្ចការមកឲ្យខ្ញុំ នោះខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាព ហើយមិនឲ្យខកខានឡើយ»។ ក្នុងករណីនេះ ខ្ញុំសុំសួរអ្នករាល់គ្នាដូច្នេះថា៖ នៅពេលអ្នករាល់គ្នារស់នៅជាមួយព្រះគ្រីស្ទ តើអ្នករាល់គ្នាអាចចុះសម្រុងនឹងទ្រង់ដែរឬទេ? តើអ្នករាល់គ្នាអាចចុះសម្រុងនឹងទ្រង់ បានយូរប៉ុនណាដែរ? មួយថ្ងៃ? ពីរថ្ងៃ? មួយម៉ោង? ពីរម៉ោង? សេចក្ដីជំនឿរបស់អ្នករាល់គ្នាអាចនឹងគួរឲ្យសរសើរ ប៉ុន្ដែ អ្នករាល់គ្នាមិនមានការស៊ូទ្រាំច្រើននៅឡើយ។ នៅពេលដែលអ្នករាល់គ្នាពិតជាបានរស់នៅជាមួយព្រះគ្រីស្ទ នោះការរាប់ខ្លួនឯងជាសុចរិត និងការទុកខ្លួនជាសំខាន់របស់អ្នក នឹងត្រូវបានលាតត្រដាងចេញមក តាមរយៈពាក្យសម្ដី និងសកម្មភាពរបស់អ្នក ហើយបំណងប្រាថ្នាដ៏ហួសហេតុរបស់អ្នក  ផ្នត់គំនិតមិនស្ដាប់បង្គាប់ និងមិនពេញចិត្ដរបស់អ្នក នឹងត្រូវបានលាតត្រដាងបន្ដិចម្ដងៗ។ ជាចុងក្រោយ ចរិតក្រអឺតក្រទមរបស់ខ្លួន នឹងលេចចេញមកកាន់តែខ្លាំងឡើងៗ រហូតដល់អ្នកខុសឆ្ងាយពីព្រះគ្រីស្ទដូចមេឃនឹងដី ហើយលក្ខណៈដើមរបស់អ្នក នឹងលេចចេញមកទាំងស្រុង។ ពេលនោះ អ្នកមិនអាចគ្របបាំងសញ្ញាណរបស់អ្នកបានទៀតឡើយ ហើយក៏មិនអាចលាក់បាំងការរអ៊ូរទាំរបស់ខ្លួនដែរ ដោយវានឹងលេចចេញមកដោយឯកឯង ហើយភាពអន់ថយខាងមនុស្សជាតិរបស់អ្នក ក៏បានលាតត្រដាងឡើងទាំងស្រុងដែរ។ យ៉ាងណាក្ដី អ្នកនៅតែបដិសេធមិនទទួលស្គាល់នូវការបះបោររបស់ខ្លួន ដោយបែរមកជឿថា ព្រះគ្រីស្ទមួយអង្គនេះ មិនងាយស្រួលឲ្យមនុស្សទទួលយកឡើយ ដោយទ្រង់មានលក្ខណៈដូចមនុស្សខ្លាំងពេក ហើយអ្នករាល់គ្នានឹងចុះចូលទាំងស្រុង ប្រសិនបើទ្រង់ជាព្រះគ្រីស្ទ ដែលមានសេចក្ដីសប្បុរសជាងនេះ។ អ្នករាល់គ្នាជឿថា ការបះបោររបស់អ្នករាល់គ្នាត្រឹមត្រូវ គឺអ្នករាល់គ្នាគ្រាន់តែជំទាស់នឹងទ្រង់ នៅពេលដែលទ្រង់ជំរុញអ្នករាល់គ្នាខ្លាំងពេកតែប៉ុណ្ណោះ។ អ្នករាល់គ្នាមិនដែលពិចារណាថា ខ្លួនមិនបានចាត់ទុកព្រះគ្រីស្ទជាព្រះទេ បានជាអ្នកខ្វះនូវចេតនាស្ដាប់បង្គាប់ទ្រង់។ ផ្ទុយទៅវិញ អ្នករាល់គ្នាចចេសរឹងរូសថា ព្រះគ្រីស្ទធ្វើការដោយស្របតាមបំណងប្រាថ្នារបស់អ្នក ហើយនៅពេលដែលទ្រង់ធ្វើអ្វីមួយដែលខុសប្លែកពីការគិតរបស់ខ្លួន អ្នកបែជាជឿថា ទ្រង់មិនមែនជាព្រះឡើយ គឺទ្រង់ជាមនុស្សវិញ។ តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ទាស់នឹងទ្រង់របៀបនេះ? ដូចនេះ តើអ្នករាល់គ្នាជឿលើនរណាវិញ? ហើយតើអ្នករាល់គ្នាស្វែងរកព្រះជាម្ចាស់ដោយរបៀបណា?

អ្នករាល់គ្នាតែងតែប្រាថ្នាចង់ឃើញព្រះគ្រីស្ទ ប៉ុន្ដែ ខ្ញុំសូមអង្វរអ្នករាល់គ្នា កុំឲ្យតម្លៃខ្លួនឯងខ្លាំងពេក នរណាក៏អាចនឹងឃើញព្រះគ្រីស្ទដែរ ប៉ុន្ដែ ខ្ញុំសូមនិយាយថា គ្មាននរណាម្នាក់សក្តិសមនឹងបានឃើញព្រះគ្រីស្ទឡើយ។ ដ្បិតធម្មជាតិរបស់មនុស្ស ពោរពេញដោយអំពើអាក្រក់ ក្រអឺតក្រទម និងបះបោរ នៅពេលដែលអ្នកបានឃើញព្រះគ្រីស្ទភ្លាម នោះលក្ខណៈដើមរបស់អ្នករាល់គ្នា នឹងបំផ្លាញអ្នក ព្រមទាំងថ្កោលទោសអ្នកដល់ស្លាប់ផង។ ការចូលរួមជាមួយបងប្អូនប្រុសស្រីរបស់អ្នក អាចនឹងមិនបង្ហាញលក្ខណៈជាច្រើនរបស់អ្នករាល់គ្នាទេ ប៉ុន្ដែ ការដែលអ្នកមានទំនាក់ទំនងជាមួយព្រះគ្រីស្ទ នោះមិនមែនជារឿងសាមញ្ញឡើយ។ គ្រប់ពេលវេលាទាំងអស់ សញ្ញាណរបស់អ្នកអាចនឹងចាក់ឫសគល់ ភាពក្រអឺតក្រទមរបស់អ្នក ក៏ចាប់ផ្ដើមដុះពន្លកមក ហើយការបះបោររបស់អ្នកក៏ផ្ដល់ផល ជាផ្លែល្វាមកដែរ។ តើអ្នកដែលមានលក្ខណៈជាមនុស្សជាតិ អាចសក្តិសមនឹងមានទំនាក់ទំនងជាមួយព្រះគ្រីស្ទបានយ៉ាងដូចម្ដេច? តើអ្នកពិតជាអាចប្រព្រឹត្ដចំពោះទ្រង់ ក្នុងនាមទ្រង់ជាព្រះជាម្ចាស់បានរាល់ថ្ងៃដែរឬទេ? តើអ្នកពិតជាមានការចុះចូលនឹងព្រះជាម្ចាស់ ពិតប្រាកដដែរឬទេ? អ្នករាល់គ្នាថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់នៅក្នុងចិត្ដ ដូចជាព្រះយេហូវ៉ា ខណៈពេលដែលចាត់ទុកព្រះគ្រីស្ទ ដែលអាចមើលឃើញថាជាមនុស្ស។ សញ្ញាណរបស់អ្នករាល់គ្នាហាក់តូចពេកហើយ ចំណែកសារជាតិជាមនុស្សរបស់អ្នកក៏អន់ពេកដែរ! អ្នករាល់គ្នាមិនមានសមត្ថភាព ក្នុងការលើកតម្កើងព្រះគ្រីស្ទជាព្រះជារៀងរហូតឡើយ គឺធ្វើបានតែម្ដងម្កាលប៉ុណ្ណោះ។ អ្នកក៏ឱបក្រសោបទ្រង់ និងថ្វាយបង្គំទ្រង់ជាព្រះជាម្ចាស់ នៅពេលដែលអ្នកចូលចិត្ដប៉ុណ្ណោះ។ ហេតុនេះ ទើបខ្ញុំនិយាយថា អ្នករាល់គ្នាមិនមែនជាអ្នកជឿលើព្រះជាម្ចាស់ឡើយ ប៉ុន្ដែ អ្នករាល់គ្នាមានលក្ខណៈប្រឆាំងជំទាស់នឹងព្រះគ្រីស្ទ។ សូម្បី មនុស្សដែលមានចិត្ដសប្បុរសចំពោះអ្នកដទៃ ក៏ទទួលបានការតបស្នងដែរ ប៉ុន្ដែ ព្រះគ្រីស្ទដែលបានធ្វើកិច្ចការជាច្រើនក្នុងចំណោមអ្នករាល់គ្នា បែជាមិនបានទទួលសេចក្ដីស្រលាញ់របស់មនុស្ស និងការប៉ះប៉ូវ ព្រមទាំងការចុះចូលទៅវិញ។ តើនេះមិនមែនជាការគួរឲ្យខូចចិត្ដទេឬអី?

គេអាចថា នៅក្នុងរយៈពេលជាច្រើនឆ្នាំនៃសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ អ្នកមិនដែលដាក់បណ្ដាសានរណាម្នាក់ ឬក៏មិនបានប្រព្រឹត្ដអំពើអាក្រក់ឡើយ ប៉ុន្ដែ នៅក្នុងទំនាក់ទំនងជាមួយព្រះគ្រីស្ទវិញ អ្នកមិនអាចនិយាយសេចក្ដីពិត មិនអាចបញ្ចេញនូវភាពស្មោះត្រង់ ឬស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះគ្រីស្ទឡើយ ក្នុងករណីនេះ ខ្ញុំសូមប្រាប់ថា អ្នករាល់គ្នាជាមនុស្សសាហាវ និងអាក្រក់បំផុតក្នុងលោក។ អ្នកអាចមានលក្ខណៈគួរឲ្យស្រឡាញ់ និងគោរពពីសាច់ញាតិ មិត្ដភក្ដិ ប្ដី ឬប្រពន្ធ កូនប្រុសស្រី និងឪពុកម្ដាយ ហើយមិនដែលយកចំណេញពីគ្នាឡើយ ប៉ុន្ដែ ប្រសិនបើអ្នកមិនអាចមានលក្ខណៈចុះសម្រុងនឹងព្រះគ្រីស្ទ ហើយប្រសិនបើអ្នកមិនអាចមានទំនាក់ទំនងល្អប្រសើរទៅវិញទៅមកជាមួយទ្រង់នោះទេ ហើយទោះបីជាអ្នកចំណាយគ្រប់យ៉ាងសម្រាប់អ្នកជិតខាង ឬអ្នកថែរក្សាឪពុកម្ដាយ និងសមាជិកក្នុងគ្រួសារអ្នកបានយ៉ាងល្អិតល្អន់ក្ដី ក៏ខ្ញុំនៅតែនិយាយថា អ្នកជាមនុស្សអាក្រក់ ហើយថែមទាំងជាមនុស្សដែលពោរពេញដោយអំពើពុតត្បុតយ៉ាងអាក្រក់ផង។ ចូរកុំចាត់ទុកខ្លួនឯងចុះសម្រុងនឹងព្រះគ្រីស្ទយ៉ាងងាយស្រួល ដោយព្រោះអ្នកចុះសម្រុងនឹងអ្នកផ្សេងទៀត ឬធ្វើអំពើល្អបានតិចតួចឲ្យសោះ។ តើអ្នកគិតថា ចេតនាសប្បុរសរបស់អ្នក អាចទទួលបានព្រះពរពីស្ថានសួគ៌ឬ? តើអ្នកគិតថាការធ្វើអំពើល្អបន្តិចបន្តួច អាចយកមកជំនួសការស្ដាប់បង្គាប់របស់អ្នកហើយមែនទេ? គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា អាចទទួលយកការដោះស្រាយ និងកាត់ចេញបានឡើយ ហើយអ្នករាល់គ្នាក៏មានការលំបាកក្នុងការទទួលយកភាពជាមនុស្សរបស់ព្រះគ្រីស្ទដែរ ទោះបីអ្នករាល់គ្នាជាមនុស្សមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ក៏ដោយ។ សេចក្ដីជំនឿរបស់អ្នករាល់គ្នាបែបនេះ នឹងនាំមកនូវការថ្កោលទោសយ៉ាងសមរម្យមួយ។ អ្នករាល់គ្នាត្រូវបញ្ឈប់ការបំភាន់ និងការប្រាថ្នាចង់ឃើញព្រះគ្រីស្ទ ដ្បិតអ្នករាល់គ្នានៅតូចទាបណាស់ ហើយអ្នករាល់គ្នាមិនសក្តិសមនឹងបានឃើញទ្រង់ឡើយ។ នៅពេលដែលអ្នកបានលុបបំបាត់នូវការបះបោររបស់អ្នកបានទាំងស្រុងរួចរាល់ ហើយអាចមានការចុះសម្រុងនឹងព្រះគ្រីស្ទយ៉ាងរីករាយផង គឺនៅគ្រានោះហើយដែលព្រះជាម្ចាស់នឹងលេចមកនៅចំពោះអ្នកជាមិនខាន។ ប្រសិនបើអ្នកមើលទៅព្រះជាម្ចាស់ដោយមិនបានឆ្លងកាត់ការកាត់ចេញ ឬការជំនុំជម្រះទេនោះ ប្រាកដណាស់ថា អ្នកនឹងក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ ហើយត្រូវកំណត់សម្រាប់ការបំផ្លិចបំផ្លាញផង។ លក្ខណៈធម្មជាតិរបស់មនុស្ស គឺនៅជាប់ជាសត្រូវនឹងព្រះជាម្ចាស់ ដ្បិតមនុស្សទាំងអស់បានទទួលនូវសេចក្ដីពុករលួយរបស់សាតាំង។ ប្រសិនបើមនុស្សម្នាក់ព្យាយាមទំនាក់ទំនងជាមួយព្រះជាម្ចាស់ ចេញពីចំណុចកណ្ដាលនៃអំពើអាក្រក់របស់ខ្លួន នោះប្រាកដណាស់ថា គ្មានអ្វីល្អអាចកើតចេញពីទំនាក់ទំនងនេះបានឡើយ ទង្វើ និងពាក្យសម្ដីរបស់គេ នឹងលាតត្រដាងនូវសេចក្ដីពុករលួយរបស់ខ្លួនគ្រប់ពេលទាំងអស់ ហើយចំពោះការមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ នោះការបះបោររបស់គេនឹងត្រូវលាតត្រដាងចេញមកនូវគ្រប់រូបភាពទាំងអស់។ មនុស្សចេញមកប្រឆាំងនឹងព្រះគ្រីស្ទទាំងមិនដឹងខ្លួន គេក្បត់នឹងព្រះគ្រីស្ទ ហើយបោះបង់ទ្រង់ចោលទៀតផង នៅពេលដែលការនេះកើតឡើង នោះមនុស្សនឹងស្ថិតក្នុងសភាពមិនទៀងទាត់ជាងមុនទៅទៀត ហើយបើការនេះនៅតែបន្ដទៀត នោះគេនឹងត្រូវទទួលការកាត់ទោសជាមិនខាន។  

មនុស្សមួយចំនួនអាចនឹងជឿថា ប្រសិនបើការមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ មានគ្រោះថ្នាក់ខ្លាំងយ៉ាងនេះ នោះវាជារឿងល្អក្នុងការនៅឲ្យឆ្ងាយពីព្រះជាម្ចាស់។ តើមនុស្សបែបនេះអាចទទួលបានអ្វីខ្លះ? តើពួកគេអាចស្មោះត្រង់ចំពោះព្រះជាម្ចាស់ដែរឬទេ? ប្រាកដណាស់ ការមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ ពិតជាលំបាកណាស់ ប៉ុន្ដែ នេះក៏ព្រោះតែមនុស្សមានត្រូវបានធ្វើឲ្យពុករលួយ មិនមែនដោយសារតែព្រះជាម្ចាស់មិនអាចមានទំនាក់ទំនងជាមួយគេនោះឡើយ។ សម្រាប់អ្នករាល់គ្នា វាជារឿងល្អក្នុងការលះបង់ការខិតខំកាន់តែខ្លាំងចំពោះសេចក្ដីពិតនៃការស្គាល់ខ្លួនឯង។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនអាចរកឃើញនូវការសព្វព្រះហឫទ័យពីព្រះជាម្ចាស់? តើហេតុអ្វីបានជានិស្ស័យរបស់អ្នករាល់គ្នាចំពោះទ្រង់គួរឲ្យស្អប់ខ្ពើមយ៉ាងនេះ? ហេតុអ្វីបានជាពាក្យសម្ដីរបស់អ្នករាល់គ្នា ធ្វើឲ្យទ្រង់ស្អប់ខ្ពើម? ដរាបណាអ្នករាល់គ្នាបានបង្ហាញនូវភាពស្មោះត្រង់តែបន្ដិច នោះអ្នកអាចច្រៀងសរសើរ និងទាមទាររង្វាន់សម្រាប់ការចូលរួមចំណែកបន្ដិចបន្តួចនោះបាន អ្នកបានមាក់ងាយអ្នកដទៃនៅពេលដែលបានបង្ហាញគំរូនៃការស្ដាប់បង្គាប់ ហើយបានមើលងាយដល់ព្រះជាម្ចាស់នៅពេលបានសម្រេចកិច្ចការបន្ដិចបន្តួច។ ដ្បិតក្នុងការដែលយាងព្រះជាម្ចាស់មកក្នុងជីវិតអ្នក អ្នករាល់គ្នាក៏ទូលសុំមាសប្រាក់ អំណោយ និងសមិទ្ធផលនានា។ វាធ្វើឲ្យអ្នកខូចចិត្ដក្នុងការថ្វាយប្រាក់មួយកាក់ ឬពីរកាក់ទៅវិញ នៅពេលដែលអ្នកថ្វាយដប់រៀល នោះអ្នកក៏ប្រាថ្នាសុំព្រះពរមកវិញ ហើយចង់បានការប្រព្រឹត្ដដាក់ខ្លួនខុសពីគេផង។ លក្ខណៈជាមនុស្សជាតិរបស់អ្នក ដូចជាការចង់បានរបស់អ្នក គឺមិនគួរនិយាយ ឬមិនគួរឮឡើយ។ តើនៅក្នុងពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នាមានអ្វីដែលគួរឲ្យសរសើរដែរឬទេ? អស់អ្នកដែលប្រតិបត្ដិតាមកាតព្វកិច្ចរបស់ខ្លួន និងអស់អ្នកដែលមិនប្រតិបត្តិ អស់អ្នកដែលដឹកនាំ និងអស់អ្នកដែលដើរតាម អស់អ្នកដែលបានបរិច្ចាគ និងអស់អ្នកដែលមិនបានចូលរួមបរិច្ចាគ អស់អ្នកដែលអធិប្បាយព្រះបន្ទូល និងអស់អ្នកដែលទទួលស្ដាប់ព្រះបន្ទូល និងមនុស្សជាច្រើនប្រភេទទៀត៖ គឺមនុស្សទាំងអស់សុទ្ធតែកោតសរសើរខ្លួនឯង។ តើអ្នករាល់គ្នាមិនយល់ថា ការនេះគួរឲ្យចង់សើចទេឬអី? ទោះជាយ៉ាងណាក្ដី អ្នករាល់គ្នាមិនអាចចុះសម្រុងនឹងព្រះជាម្ចាស់ដោយការដែលដឹងច្បាស់ថា អ្នកជឿលើព្រះជាម្ចាស់ឡើយ។ ការដែលដឹងច្បាស់ថា អ្នករាល់គ្នាមិនសក្ដិសមនឹងគួរឲ្យសរសើរ នោះអ្នកនៅតែអួតបំប៉ោងដដែលៗ។ តើអ្នករាល់គ្នាមិនយល់ថា គំនិតរបស់អ្នកបានធ្លាក់ដុនដាប ដល់ចំណុចដែលគ្រប់គ្រងលែងបានទេឬ? ក្នុងករណីដែលគំនិតរបស់អ្នកស្ថិតក្នុងសភាពបែបនេះ តើអ្នករាល់គ្នាមិនភ័យខ្លាចក្នុងគ្រាដែលខ្លួនកំពុងស្ថិតក្នុងផ្លូវបំបែកនេះទេឬ? និស្ស័យរបស់អ្នករាល់គ្នាបានធ្លាក់ដុនដាប ដល់ចំណុចដែលអ្នកមិនអាចចុះសម្រុងនឹងព្រះជាម្ចាស់។ នៅក្នុងសេចក្ដីនេះ តើសេចក្ដីជំនឿរបស់អ្នករាល់គ្នាមិនគួរឲ្យចង់សើចទេឬអី? តើសេចក្ដីជំនឿរបស់អ្នករាល់គ្នា មិនមែនជាការចំអកឡកឡឺយទេឬអី? តើអ្នកឈានទៅសម្រេចអនាគតរបស់អ្នកបាន យ៉ាងដូចម្ដេច? តើអ្នករាល់គ្នាសម្រេចចិត្ដជ្រើសរើសយកផ្លូវណាមួយ យ៉ាងដូចម្ដេច?  

ខាង​ដើម៖ ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណ របស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ

បន្ទាប់៖ មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែជ្រើសរើសបានតិចណាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ