៣. អ្វីជាទីបន្ទាល់ពិត ហើយទីបន្ទាល់របស់មនុស្សម្នាក់ពិតឬអត់ ប្រសិនបើពួកគេគ្រាន់តែរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ការធ្វើទីបន្ទាល់យ៉ាងលាន់រំពងសម្រាប់ព្រះជាម្ចាស់ ទាក់ទងជាចម្បងថាតើអ្នកមានការយល់ដឹងអំពីព្រះដ៏ជាក់ស្ដែង និងថាតើអ្នកអាចចុះចូលចំពោះបុគ្គលម្នាក់នេះ ដែលមិនគ្រាន់តែសាមញ្ញ តែធម្មតា ហើយចុះចូលរហូតដល់ក្ស័យជីវិតដែរឬអត់។ តាមរយៈរបៀបនៃការចុះចូលនេះ បើអ្នកពិតជាធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់មែន នោះមានន័យថា អ្នកត្រូវបានទទួលយកដោយព្រះជាម្ចាស់ហើយ។ បើអ្នកអាចចុះចូលរហូតដល់ក្ស័យជីវិត ហើយនៅចំពោះទ្រង់ អ្នកគ្មានការរអ៊ូរទាំ មិនធ្វើការជំនុំជម្រះ មិនមួលបង្កាច់ មិនមានសញ្ញាណ និងមិនមានបំណងលាក់បាំង នោះព្រះជាម្ចាស់នឹងទទួលបានសិរីល្អមិនខាន។ ការចុះចូលនៅចំពោះមនុស្សធម្មតាម្នាក់ដែលត្រូវបានមើលឃើញដោយមនុស្ស និងអាចចុះចូលរហូតដល់ក្ស័យជីវិត ដោយគ្មានសញ្ញាណណាមួយ នេះហើយជាទីបន្ទាល់ដ៏ពិតប្រាកដនោះ។ ការពិតដែលព្រះជាម្ចាស់តម្រូវឲ្យមនុស្សចូលទៅនោះគឺដើម្បីឱ្យអ្នកអាចស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ទ្រង់ យកព្រះបន្ទូលទាំងនោះទៅអនុវត្ត ក្រាបចុះនៅចំពោះព្រះដ៏ជាក់ស្ដែង ហើយស្គាល់ពីសេចក្តីពុករលួយរបស់អ្នក បើកចំហដួងចិត្តរបស់អ្នកនៅចំពោះទ្រង់ ហើយនៅទីបំផុត ត្រូវបានទ្រង់ទទួលយក តាមរយៈព្រះបន្ទូលរបស់ទ្រង់ទាំងនេះ។ ព្រះជាម្ចាស់ទទួលបានសិរីល្អ នៅពេលដែលព្រះសូរសៀងទាំងនេះយកឈ្នះអ្នក និងធ្វើឲ្យអ្នកស្ដាប់បង្គាប់ទាំងស្រុងចំពោះទ្រង់ ហើយតាមរយៈការនេះ ព្រះអង្គបំបាក់មុខសាតាំង និងបញ្ចប់កិច្ចការរបស់ទ្រង់។ នៅពេលដែលអ្នកមិនមានសញ្ញាណណាមួយអំពីភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពោលគឺនៅពេលដែលអ្នកបានឈររឹងមាំនៅក្នុងការល្បងលនេះ នោះអ្នកបានធ្វើបន្ទាល់នេះយ៉ាងល្អ។ បើថ្ងៃមួយមកដល់ ជាពេលដែលអ្នកមានការយល់ដឹងពេញលេញអំពីព្រះដ៏ជាក់ស្ដែង ហើយអ្នកអាចចុះចូលរហូតដល់ក្ស័យជីវិត ដូចជាពេត្រុស នោះអ្នកនឹងត្រូវបានព្រះជាម្ចាស់ទទួលយក និងប្រោសឲ្យបានគ្រប់លក្ខណ៍មិនខាន។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើដែលមិនស្របតាមសញ្ញាណរបស់អ្នក គឺជាការល្បងលមួយសម្រាប់អ្នក។ បើកិច្ចការរបស់ព្រះជាម្ចាស់ស្របតាមសញ្ញាណរបស់អ្នក នោះវានឹងមិនតម្រូវឲ្យអ្នករងទុក្ខ ឬត្រូវបន្សុទ្ធទេ។ នោះគឺដោយសារតែកិច្ចការរបស់ទ្រង់មានភាពជាក់ស្ដែងពេក ហើយមិនស្របតាមសញ្ញាណរបស់អ្នកនេះឡើយ ទើបវាតម្រូវឲ្យអ្នកបោះបង់សញ្ញាណបែបនេះចោល។ នេះហើយជាហេតុផលដែលវាជាការល្បងលមួយសម្រាប់អ្នកនោះ។ គឺដោយសារតែភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់នេះហើយ ទើបមនុស្សទាំងអស់ស្ថិតនៅកណ្ដាលចំណោមនៃការល្បងលនោះ ដ្បិតកិច្ចការរបស់ទ្រង់គឺជាក់ស្ដែង មិនមែនអធិធម្មជាតិទេ។ តាមរយៈការយល់ដឹងពេញលេញអំពីព្រះបន្ទូលជាក់ស្ដែងរបស់ទ្រង់ និងព្រះសូរសៀងជាក់ស្ដែងរបស់ទ្រង់ ដោយគ្មានសញ្ញាណណាមួយ ហើយអាចស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដ ពេលដែលកិច្ចការរបស់ទ្រង់ចម្រើនឡើងកាន់តែជាក់ស្ដែង ទើបអ្នកនឹងត្រូវបានព្រះអង្គទទួលយក។ ក្រុមមនុស្សដែលព្រះជាម្ចាស់នឹងទទួលយក គឺជាអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ ពោលគឺអស់អ្នកដែលស្គាល់ភាពជាក់ស្ដែងរបស់ទ្រង់។ លើសពីនេះ ពួកគេជាមនុស្សដែលអាចចុះចូលចំពោះកិច្ចការជាក់ស្ដែងរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺជាអ្នកដែលអាចចុះចូលទាំងស្រុងចំពោះភាពជាក់ស្ដែងរបស់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើទីបន្ទាល់ដ៏ពិតជាអ្វីឲ្យប្រាកដទៅ? ទីបន្ទាល់ដែលត្រូវបានលើកឡើងនៅត្រង់នេះមានពីរផ្នែក៖ ផ្នែកទីមួយគឺជាទីបន្ទាល់អំពីការត្រូវបានយកឈ្នះ ហើយផ្នែកមួយទៀតគឺជាទីបន្ទាល់អំពីការត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ (តាមធម្មតា វានឹងក្លាយជាទីបន្ទាល់ បន្ទាប់ពីការល្បងល និងទុក្ខលំបាកដ៏ធំនាពេលអនាគត)។ នៅក្នុងន័យម្យ៉ាងទៀត បើអ្នកអាចឈររឹងមាំ ក្នុងអំឡុងពេលនៃទុក្ខលំបាក និងការល្បងល នោះអ្នកនឹងបានធ្វើជំហានទីពីរនៃទីបន្ទាល់មិនខាន។ អ្វីដែលសំខាន់នៅថ្ងៃនេះគឺជាជំហានទីមួយនៃការធ្វើបន្ទាល់ ដែលជាការអាចឈររឹងមាំនៅក្នុងអំឡុងពេលនៃគ្រប់ហេតុការណ៍ល្បងលអំពីការវាយផ្ចាល និងការជំនុំជម្រះ។ នេះហើយជាទីបន្ទាល់នៃការត្រូវបានយកឈ្នះនោះ។ គឺដោយសារតែឥឡូវនេះគឺជាពេលវេលានៃការយកឈ្នះ។ (អ្នកគួរតែដឹងថា ឥឡូវនេះគឺជាពេលវេលានៃកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដី។ កិច្ចការចម្បងរបស់ព្រះដែលយកកំណើតជាមនុស្សនៅលើផែនដីកំពុងតែយកឈ្នះមនុស្សមួយក្រុមនេះនៅលើផែនដី ដែលដើរតាមទ្រង់ឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល)។ ការដែលអ្នកអាចធ្វើបន្ទាល់អំពីការត្រូវបានយកឈ្នះបានឬក៏អត់ នោះមិនអាស្រ័យលើថាតើអ្នកអាចដើរតាមដល់ទីបំផុតឡើយ ប៉ុន្តែសំខាន់ជាងនេះទៀតនោះគឺថា នៅពេលដែលអ្នកដកពិសោធន៍ពីជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ អ្នកអាចមានការយល់ដឹងដ៏ពិតអំពីការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ឬអត់ និងថាតើអ្នកយល់យ៉ាងប្រាកដអំពីគ្រប់យ៉ាងនៃកិច្ចការនេះឬយ៉ាងណា។ អ្នកនឹងមិនអាចប្រញាប់ប្រញាល់ ដោយគ្រាន់តែដើរតាមរហូតដល់ទីបំផុតនោះឡើយ។ អ្នកត្រូវតែមានឆន្ទៈក្នុងការចុះចូល ក្នុងអំឡុងពេលនៃគ្រប់ហេតុការណ៍វាយផ្ចាល និងជំនុំជម្រះ អ្នកត្រូវតែអាចមានការយល់ដឹងដ៏ពិតប្រាកដអំពីជំហាននីមួយៗនៃកិច្ចការដែលអ្នកដកពិសោធន៍ ព្រមទាំងអាចទទួលបានចំណេះដឹង និងការស្ដាប់បង្គាប់ចំពោះនិស្ស័យរបស់ព្រះជាម្ចាស់។ នេះហើយជាទីបន្ទាល់ចុងក្រោយអំពីការត្រូវបានយកឈ្នះ ដែលអ្នកតម្រូវឲ្យធ្វើនោះ។ ការធ្វើបន្ទាល់អំពីការត្រូវបានយកឈ្នះ ជាចម្បង សំដៅទៅលើចំណេះដឹងរបស់អ្នកអំពីការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ អ្វីដែលសំខាន់នោះគឺ ជំហាននៃការធ្វើបន្ទាល់នេះគឺស្ដីពីការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ ចំពោះអ្វីដែលអ្នកធ្វើ ឬនិយាយនៅចំពោះមនុស្សនៃពិភពលោក ឬអស់អ្នកដែលកាន់អំណាច គឺមិនសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺថា អ្នកអាចស្ដាប់បង្គាប់តាមគ្រប់ទាំងព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ និងគ្រប់កិច្ចការរបស់ទ្រង់បានឬក៏អត់។ ដូច្នេះ ជំហាននៃការធ្វើបន្ទាល់នេះ គឺសំដៅទៅរកសាតាំង និងខ្មាំងសត្រូវទាំងអស់របស់ព្រះជាម្ចាស់ ដែលជាពួកអារក្ស និងពួកប្រឆាំងដែលមិនជឿថា ព្រះជាម្ចាស់នឹងត្រឡប់ជាសាច់ឈាមជាលើកទីពីរ និងយាងមកធ្វើកិច្ចការកាន់តែអស្ចារ្យជាងមុន ហើយលើសពីនេះទៀត ពួកវាមិនជឿអំពីការពិតនៃការយាងត្រឡប់ជាសាច់ឈាមរបស់ព្រះជាម្ចាស់ទេ។ នៅក្នុងន័យម្យ៉ាងទៀត ជំហាននេះសំដៅទៅលើគ្រប់ទាំងពួកទទឹងនឹងព្រះគ្រីស្ទ ពោលគឺជាខ្មាំងសត្រូវទាំងអស់ដែលមិនជឿលើការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។

............

ជំហានចុងក្រោយនៃការធ្វើទីបន្ទាល់ គឺជាការធ្វើបន្ទាល់អំពីថាតើអ្នកអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ឬក៏អត់។ គឺអាចនិយាយបានថា ដោយបានយល់អំពីគ្រប់ទាំងព្រះបន្ទូលដែលត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះដែលយកកំណើតជាមនុស្សរួចមក អ្នកចាប់ផ្ដើមមានចំណេះដឹងអំពីព្រះជាម្ចាស់ និងស្គាល់ទ្រង់ច្បាស់ អ្នករស់នៅតាមគ្រប់ទាំងព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ព្រះ ហើយសម្រេចគ្រប់ទាំងលក្ខខណ្ឌដែលព្រះជាម្ចាស់បង្គាប់អ្នក ដូចជារបៀបរបស់ពេត្រុស និងសេចក្តីជំនឿរបស់យ៉ូប ដែលអ្នកអាចស្ដាប់បង្គាប់រហូតដល់មរណា ប្រគល់ខ្លួនទាំងស្រុងដល់ទ្រង់ ហើយនៅទីបំផុត សម្រេចបានរូបភាពមួយអំពីបុគ្គលម្នាក់ដែលបំពេញតាមបទដ្ឋាន ដែលមានន័យថាជារូបភាពអំពីបុគ្គលម្នាក់ដែលត្រូវបានយកឈ្នះ និងប្រោសឲ្យគ្រប់លក្ខណ៍ ក្រោយការដកពិសោធន៍ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់។ នេះហើយជាការធ្វើបន្ទាល់ចុងក្រោយនោះ ពោលគឺជាការធ្វើបន្ទាល់មួយ ដែលគួរតែត្រូវបានធ្វើឡើង ដោយបុគ្គលម្នាក់ដែលនៅទីបំផុតត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ ទាំងនេះគឺជាជំហានទាំងពីរនៃការធ្វើបន្ទាល់ដែលអ្នកគួរតែធ្វើ ហើយជំហានទាំងពីរនេះមានភាពប្រទាក់គ្នា និងសំខាន់រៀងៗខ្លួន។ ប៉ុន្តែ មានរឿងមួយដែលអ្នកត្រូវតែដឹង៖ ទីបន្ទាល់ដែលខ្ញុំទាមទារពីអ្នកនៅថ្ងៃនេះគឺមិនសំដៅទៅលើមនុស្សនៃលោកីយ៍ទេ ហើយក៏មិនសំដៅទៅលើបុគ្គលម្នាក់ៗនោះដែរ ប៉ុន្តែអ្វីដែលខ្ញុំទាមទារនោះគឺសំដៅលើរូបអ្នកតែម្ដង។ វាត្រូវបានវាស់វែងដោយថាតើអ្នកអាចបំពេញតាមព្រះហឫទ័យរបស់ខ្ញុំ និងថាតើអ្នកអាចបំពេញបានទាំងស្រុងតាមបទដ្ឋាននៃសេចក្តីតម្រូវរបស់ខ្ញុំចំពោះអ្នករាល់គ្នាម្នាក់ៗឬក៏អត់។ នេះហើយជាអ្វីដែលអ្នករាល់គ្នាគួរតែយល់នោះ។

ដកស្រង់ពី «ការអនុវត្តន៍ (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ថ្ងៃនេះ អ្នកគួរដឹងពីរបៀបត្រូវយកឈ្នះ និងដឹងពីរបៀបដែលមនុស្សបញ្ចេញកិរិយារបស់ខ្លួន បន្ទាប់ពីត្រូវបានយកឈ្នះ។ អ្នកប្រហែលជានិយាយថា អ្នកទើបតែត្រូវបានយកឈ្នះ ប៉ុន្តែ តើអ្នកអាចស្ដាប់បង្គាប់រហូតដល់ទីមរណាបានទេ? អ្នកត្រូវតែអាចដើរតាមដល់ទីបញ្ចប់ បើទោះបីជាមាន ឬគ្មានអនាគតក៏ដោយ ហើយអ្នកមិនត្រូវបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ទេ ទោះបីស្ថិតក្នុងបរិយាកាសណាក៏ដោយ។ ជាចុងក្រោយ អ្នកត្រូវតែសម្រេចឲ្យបាននូវទិដ្ឋភាពពីរយ៉ាងនៃទីបន្ទាល់គឺ ទីបន្ទាល់របស់យ៉ូប ការស្ដាប់បង្គាប់រហូតដល់ទីមរណា និងទីបន្ទាល់របស់ពេត្រុស សេចក្ដីស្រឡាញ់ដ៏ក្រៃលែងចំពោះព្រះជាម្ចាស់។ ក្នុងន័យមួយ អ្នកត្រូវតែដូចជាយ៉ូប៖ គាត់បានបាត់បង់ទ្រព្យសម្បត្តិដែលជាសម្ភារៈគ្រប់យ៉ាងទាំងអស់ ហើយត្រូវរំខានដោយការឈឺចាប់ខាងសាច់ឈាមផង ប៉ុន្តែ គាត់មិនបានបោះបង់ព្រះនាមព្រះយេហូវ៉ាចោលឡើយ។ នេះហើយជាទីបន្ទាល់របស់យ៉ូប។ ពេត្រុសអាចស្រឡាញ់ព្រះជាម្ចាស់រហូតដល់ទីមរណា។ នៅពេលដែលគាត់ត្រូវគេឆ្កាង ហើយប្រឈម នឹងសេចក្ដីស្លាប់ ក៏គាត់នៅតែស្រឡាញ់ព្រះជាម្ចាស់ដែរ គាត់មិនបានគិតអំពីអនាគតខ្លួនឯង ឬព្យាយាមឲ្យបានសេចក្ដីសង្ឃឹមដ៏ល្អត្រចង់ ឬឲ្យបានគំនិតហួសប្រមាណនោះដែរ ហើយគាត់មានតែព្យាយាមស្រឡាញ់ព្រះជាម្ចាស់ និងស្ដាប់តាមគ្រប់ការរៀបចំរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ នេះហើយគឺជាបទដ្ឋានដែលអ្នកគួរសម្រេចឲ្យបាន មុនពេលអ្នកពិចារណាចង់ធ្វើទីបន្ទាល់ មុនពេលអ្នកក្លាយជាមនុស្សម្នាក់ដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ បន្ទាប់ពីត្រូវបានយកឈ្នះ។

ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុង អំពីកិច្ចការនៃការយកឈ្នះ (២)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្នកបានឆ្លងកាត់ការល្បងលរបស់យ៉ូប ហើយនៅពេលដំណាលគ្នា អ្នកត្រូវឆ្លងកាត់ការល្បងលរបស់ពេត្រុស។ ពេលយ៉ូបត្រូវល្បងល គាត់បានធ្វើបន្ទាល់ ហើយនៅទីបំផុត ព្រះជាយេហូវ៉ាបានបើកសម្ដែងដល់គាត់។ មានតែបន្ទាប់ពីគាត់បានធ្វើបន្ទាល់ប៉ុណ្ណោះ នោះទើបគាត់សមនឹងឃើញព្រះភក្រ្តរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានមានព្រះបន្ទូលថា៖ «ខ្ញុំលាក់ខ្លួនពីទឹកដីដ៏ស្មោកគ្រោក តែបង្ហាញអង្គខ្ញុំដល់នគរដ៏បរិសុទ្ធ?» នោះមានន័យថា មានតែពេលដែលអ្នកបរិសុទ្ធ ហើយឈរធ្វើបន្ទាល់នោះទេ ទើបអ្នកអាចមានកិត្តិយសក្នុងការមើលឃើញព្រះភក្រ្ករបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកមិនអាចឈរធ្វើបន្ទាល់អំពីទ្រង់បានទេ អ្នកមិនមានកិត្តិយសក្នុងការមើលឃើញព្រះភក្រ្កទ្រង់បានទេ។ ប្រសិនបើអ្នកដកថយ ឬតវ៉ាប្រឆាំងនឹងព្រះជាម្ចាស់នៅពេលធ្វើការបន្សុទ្ធ បរាជ័យក្នុងការឈរធ្វើបន្ទាល់អំពីទ្រង់ ហើយក្លាយជាមនុស្សល្ងីល្ងើរបស់សាតាំង នោះអ្នកនឹងមិនអាចទទួលបាននូវការលេចមករបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកដូចជាយ៉ូបដែលស្ថិតក្នុងការល្បងល ដោយបានដាក់បណ្តាសាចំពោះសាច់ឈាមរបស់ខ្លួនគាត់ផ្ទាល់ ហើយមិនបានត្អូញត្អែរទាស់ប្រឆាំងនឹងព្រះជាម្ចាស់ ហើយអាចស្អប់សាច់ឈាមរបស់គាត់ផ្ទាល់ ដោយមិនត្អូញត្អែរ ឬប្រព្រឹត្តបាបតាមរយៈពាក្យសម្ដីរបស់គាត់ នោះអ្នកនឹងអាចឈរធ្វើបន្ទាល់បាន។ នៅពេលដែលអ្នកឆ្លងកាត់ការបន្សុទ្ធក្នុងកម្រិតមួយ ហើយនៅតែអាចដូចយ៉ូប ដោយស្ដាប់បង្គាប់ទាំងស្រុងនៅចំពោះព្រះជាម្ចាស់ និងដោយគ្មានសេចក្ដីតម្រូវផ្សេងទៀតពីទ្រង់ ឬពីសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកទេ នោះព្រះជាម្ចាស់នឹងលេចមកឯអ្នក។ ឥឡូវព្រះជាម្ចាស់មិនលេចមករកអ្នកទេ ពីព្រោះអ្នកមានទស្សនៈផ្ទាល់ខ្លួនច្រើនមែនទែន មានការរើសអើងផ្ទាល់ខ្លួន មានគំនិតអាត្មានិយម មានសេចក្ដីតម្រូវផ្ទាល់ខ្លួន និងមានផលប្រយោជន៍ខាងសាច់ឈាម ហើយអ្នកមិនសមនឹងឃើញព្រះភ័ក្រ្តរបស់ទ្រង់ទេ។ បើអ្នកនឹងបានឃើញព្រះជាម្ចាស់ អ្នកនឹងវាស់ស្ទង់ទ្រង់តាមសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ហើយដោយការធ្វើដូច្នេះ ទ្រង់នឹងត្រូវឆ្កាងនៅលើឈើឆ្កាងដោយអ្នក។ ប្រសិនបើមានរឿងជាច្រើនកើតឡើងមកលើអ្នក ដែលមិនត្រូវនឹងសញ្ញាណរបស់អ្នក ប៉ុន្តែអ្នកអាចដាក់ទុកវាមួយឡែក និងទទួលបានចំណេះដឹងអំពីសកម្មភាពរបស់ព្រះជាម្ចាស់ពីការទាំងនេះ ហើយប្រសិនបើនៅកណ្តាលការបន្សុទ្ធ អ្នកបង្ហាញដួងចិត្តនៃសេចក្តីស្រឡាញ់របស់អ្នក ចំពោះព្រះជាម្ចាស់ នោះការនេះគឺជាការធ្វើបន្ទាល់។ ប្រសិនបើផ្ទះរបស់អ្នកមានសេចក្ដីសុខសាន្ដ អ្នករីករាយនឹងភាពសុខដុមខាងសាច់ឈាម គ្មាននរណាម្នាក់បៀតបៀនអ្នក ហើយបងប្អូនប្រុសស្រីរបស់អ្នកនៅក្នុងពួកជំនុំស្តាប់បង្គាប់អ្នក តើអ្នកអាចបង្ហាញនូវចិត្តនៃក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់បានទេ? តើស្ថានភាពនេះអាចបន្សុទ្ធអ្នកបានទេ? វាគ្រាន់តែតាមរយៈការបន្សុទ្ធ ដែលសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ អាចត្រូវបានបង្ហាញចេញ ហើយមានតែតាមរយៈអ្វីៗដែលកើតឡើង ដែលមិនត្រូវនឹងសញ្ញាណរបស់អ្នកទេ ដែលអ្នកអាចទទួលបានភាពគ្រប់លក្ខណ៍។ ជាមួយនឹងការបម្រើនូវអ្វីដែលផ្ទុយ និងអវិជ្ជមានជាច្រើន ហើយដោយប្រើគ្រប់ទាំងប្រភេទនៃការបើកបង្ហាញទាំងអស់របស់សាតាំង ដែលជាសកម្មភាពរបស់វា ការចោទប្រកាន់របស់វា ការរំខាន និងការបំភាន់របស់វា ព្រះជាម្ចាស់បង្ហាញចេញដល់អ្នកនូវមុខមាត់ដ៏អាក្រក់របស់សាតាំងយ៉ាងច្បាស់ ហើយដោយហេតុនេះ ធ្វើឲ្យសមត្ថភាពរបស់អ្នកបានគ្រប់លក្ខណ៍ ដោយមើលឃើញសាតាំងច្បាស់ ដែលអ្នកអាចស្អប់សាតាំង ហើយបោះបង់វាចោល។

ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលព្រះជាម្ចាស់យាងមក មនុស្សគប្បីរីករាយនឹងឫទ្ធានុភាព និងសេចក្ដីក្រោធរបស់ទ្រង់។ ទោះយ៉ាងណាក៏ដោយ មិនថាព្រះបន្ទូលរបស់ទ្រង់តឹងរឹងយ៉ាងណាក៏ដោយ ទ្រង់យាងមកដើម្បីជួយសង្គ្រោះ និងធ្វើឲ្យមនុស្សមានភាពគ្រប់លក្ខណ៍។ ក្នុងនាមជាសត្ដនិករដែលទ្រង់បង្កើតមក មនុស្សគួរតែបំពេញនូវកាតព្វកិច្ចដែលខ្លួនគួរធ្វើ ហើយធ្វើជាទីបន្ទាល់ចំពោះព្រះជាម្ចាស់នៅក្នុងពេលនៃការបន្សុទ្ធ។ នៅគ្រប់ទាំងទុក្ខលំបាក ពួកគេគួរតែលើកទីបន្ទាល់ដែលពួកគេនិយាយ ហើយធ្វើដូច្នេះដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់។ មនុស្សដែលធ្វើបែបនេះជាអ្នកមានជ័យជម្នះ។ មិនថាព្រះជាម្ចាស់បន្សុទ្ធអ្នកយ៉ាងណា ក៏អ្នកនៅតែមានទំនុកចិត្ត ហើយមិនដែលបាត់បង់ទំនុកចិត្តលើទ្រង់ឡើយ។ អ្នកធ្វើអ្វីដែលមនុស្សគួរធ្វើ។ នេះជាអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស ហើយចិត្តរបស់មនុស្សគួរតែអាចត្រឡប់មករកទ្រង់វិញ ហើយងាកទៅរកទ្រង់នៅគ្រប់ពេលទាំងអស់។ នេះគឺជាអ្នកមានជ័យជំនះ។ អ្នកដែលព្រះជាម្ចាស់ចង់សំដៅថាជា «អ្នកដែលមានជ័យជំនះ» គឺជាអ្នកដែលនៅតែអាចឈរធ្វើជាទីបន្ទាល់ និងរក្សាទំនុកចិត្ត និងការលះបង់ចំពោះព្រះជាម្ចាស់នៅពេលដែលស្ថិតនៅក្រោមឥទ្ធិពលរបស់សាតាំង ហើយនៅពេលដែលខ្លួនត្រូវឡោមព័ទ្ធដោយសាតាំង នោះហើយជាពេលដែលពួកគេរកឃើញខ្លួនឯងនៅក្នុងកម្លាំងនៃភាពងងឹត។ ប្រសិនបើអ្នកនៅតែអាចរក្សាចិត្តបរិសុទ្ធនៅចំពោះព្រះជាម្ចាស់ ហើយរក្សានូវសេចក្ដីស្រឡាញ់ពិតរបស់អ្នកចំពោះព្រះជាម្ចាស់មិនថាមានអ្វីកើតឡើងក៏ដោយ នោះអ្នកកំពុងធ្វើជាទីបន្ទាល់នៅចំពោះព្រះជាម្ចាស់ ហើយនេះគឺជាអ្វីដែលព្រះជាម្ចាស់ចង់សំដៅថាជា «អ្នកមានជ័យជម្នះ»។ ប្រសិនបើការស្វះស្វែងរបស់អ្នកពិតជាប្រសើរ នៅពេលដែលព្រះជាម្ចាស់ប្រទានពរដល់អ្នក ប៉ុន្តែអ្នកដកថយដោយគ្មានព្រះពររបស់ទ្រង់ តើនេះជាភាពបរិសុទ្ធដែរឬទេ? ដោយសារអ្នកប្រាកដថាផ្លូវនេះជាសេចក្ដីពិត អ្នកត្រូវតែដើរតាមវារហូតដល់ទីបញ្ចប់។ អ្នកត្រូវតែរក្សាការលះបង់ចំពោះព្រះជាម្ចាស់។ ចាប់តាំងពីអ្នកបានឃើញថាព្រះជាម្ចាស់ទ្រង់បានយាងមកផែនដីដើម្បីធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ អ្នកគប្បីប្រគល់ដួងចិត្តអ្នកទាំងស្រុងដល់ទ្រង់។ ប្រសិនបើអ្នកនៅតែអាចដើរតាមទ្រង់ទោះបីទ្រង់ធ្វើអ្វីក៏ដោយ ទោះបីទ្រង់កំណត់នូវលទ្ធផលដែលមិនអំណោយផលសម្រាប់អ្នកនៅចុងបញ្ចប់ក៏ដោយ នេះហើយគឺជាការរក្សានូវភាពបរិសុទ្ធរបស់អ្នកនៅចំពោះព្រះជាម្ចាស់។ ការថ្វាយរូបកាយខាងវិញ្ញាណដ៏បរិសុទ្ធ និងព្រហ្មចារីបរិសុទ្ធចំពោះព្រះជាម្ចាស់មានន័យថា រក្សាដួងចិត្តដ៏ស្មោះត្រង់នៅចំពោះព្រះជាម្ចាស់។ សម្រាប់មនុស្ស ភាពស្មោះស្ម័គ្រគឺភាពបរិសុទ្ធ ហើយសមត្ថភាពក្នុងការស្មោះស្ម័គ្រនៅចំពោះព្រះជាម្ចាស់ គឺរក្សាភាពបរិសុទ្ធ។ នេះជាអ្វីដែលអ្នកគប្បីអនុវត្ត។ នៅពេលអ្នកគួរអធិស្ឋាន អ្នកត្រូវអធិស្ឋាន។ នៅពេលអ្នកគួរជួបជុំធ្វើការប្រកបគ្នា ចូរអ្នកធ្វើដូច្នេះ។ នៅពេលដែលអ្នកគួរច្រៀងទំនុកតម្កើង អ្នកច្រៀងទំនុកតម្កើង ហើយនៅពេលអ្នកគួរបោះបង់ចោលសាច់ឈាម នោះចូរអ្នកបោះបង់ចោលសាច់ឈាមនោះចុះ។ នៅពេលអ្នកបំពេញកាតព្វកិច្ចរបស់អ្នក អ្នកមិនច្របូកច្របល់ទេ។ នៅពេលអ្នកប្រឈមនឹងទុក្ខលំបាក អ្នកនឹងឈរយ៉ាងរឹងមាំ។ នេះគឺជាការលះបង់ចំពោះព្រះជាម្ចាស់។

ដកស្រង់ពី «អ្នកគប្បីរក្សាការលះបង់របស់អ្នកចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សព្វថ្ងៃនេះ មនុស្សមើលឃើញថា ដោយមានព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់តែម្យ៉ាង គេគ្មានសមត្ថភាពស្គាល់ខ្លួនអ្នកយ៉ាងពិតប្រាកដ ហើយក៏មិនអាចស្គាល់ពីនិស្ស័យរបស់មនុស្សដែរ។ មានតែតាមរយៈការបន្សុទ្ធ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រមទាំងស្ថិតក្នុងអំឡុងពេលនៃដំណើរការបន្ទុទ្សដោយផ្ទាល់ទេ ទើបមនុស្សអាចដឹងអំពីសេចក្តីកម្សោយរបស់ខ្លួន ហើយដឹងទៀតថា គេគ្មានអ្វីសោះឡើយ។ ហេតុដូចនេះ សេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់ត្រូវបានសង់ពីលើគ្រឹះនៃការបន្សុទ្ធ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកគ្រាន់តែរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ គ្រាន់តែមានជីវិតគ្រួសារដ៏សុខសប្បាយ ឬគ្រាន់តែមានព្រះពរខាងសម្ភារៈ នោះអ្នកមិនទទួលបានព្រះជាម្ចាស់ឡើយ ហើយជំនឿរបស់អ្នកលើព្រះជាម្ចាស់ក៏មិនអាចត្រូវបានចាត់ទុកថាមានជោគជ័យនោះដែរ។ ព្រះជាម្ចាស់បានអនុវត្តរួចហើយនូវដំណាក់កាលមួយនៃកិច្ចការអំពីព្រះគុណនៅក្នុងសាច់ឈាម ហើយព្រះអង្គក៏បានប្រទានព្រះពរខាងសម្ភារៈដល់មនុស្សរួចហើយដែរ ប៉ុន្តែមនុស្សមិនអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ជាមួយព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាតែម្យ៉ាងនោះឡើយ។ នៅក្នុងបទពិសោធន៍របស់មនុស្ស គេមានបទពិសោធន៍ខ្លះអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយក៏មើលឃើញសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ដែរ ប៉ុន្តែ ដោយបានមានបទពិសោធន៍ក្នុងរយៈពេលមួយ ដូច្នេះ គេមើលឃើញថា ព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់មិនអាចធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ មិនអាចបើកសម្ដែងអំពីសេចក្តីពុករលួយដែលមាននៅខាងក្នុងមនុស្ស និងមិនអាចជួយឲ្យមនុស្សយកឈ្នះលើនិស្ស័យដ៏ពុករលួយរបស់គេ ព្រមទាំងធ្វើឲ្យសេចក្តីស្រឡាញ់ និងសេចក្តីជំនឿរបស់គេបានគ្រប់លក្ខណ៍នោះឡើយ។ កិច្ចការនៃព្រះគុណរបស់ព្រះជាម្ចាស់ គឺជាកិច្ចការនៃអំឡុងពេលមួយ ហើយមនុស្សមិនអាចពឹងអាងលើការរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ ដើម្បីស្គាល់ព្រះជាម្ចាស់បានឡើយ។

ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សមិនអាចទទួលភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់បានទេ ប្រសិនបើពួកគេគ្រាន់តែរីករាយនឹងព្រះគុណរបស់ទ្រង់នោះ។ អ្នកខ្លះពេញចិត្តនៅពេលសាច់ឈាមរបស់ពួកគេបានសុខសាន្ត និងភាពរីករីករាយ នៅពេលដែលជីវិតរបស់ពួកគេមានភាពងាយស្រួល និងគ្មានទុក្ខលំបាក ឬសំណាងអាក្រក់ នៅពេលដែលក្រុមគ្រួសារទាំងមូលរស់នៅដោយសុខដុម គ្មានការទាស់ទែងគ្នា មិនមានជម្លោះ ហើយពួកគេថែមទាំងជឿថា នេះគឺជាព្រះពរមកពីព្រះជាម្ចាស់ទៀតផង។ តាមពិតនេះគ្រាន់តែជាព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ អ្នករាល់គ្នាមិនត្រូវស្កប់ចិត្ត ដោយគ្រាន់តែរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់នោះឡើយ។ ការគិតបែបនេះគឺពិតជាអន់ខ្លាំងណាស់។ ទោះបីជាអ្នករាល់គ្នាអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រាល់ថ្ងៃ និងអធិស្ឋានរៀងរាល់ថ្ងៃ ហើយវិញ្ញាណរបស់អ្នករាល់គ្នាមានអារម្មណ៍រីករាយយ៉ាងខ្លាំង ហើយមានភាពសុខសាន្តជាពិសេស ប្រសិនបើនៅទីបំផុត អ្នករាល់គ្នាមិនមានអ្វីត្រូវនិយាយអំពីចំណេះដឹងរបស់ខ្លួនទាក់ទងនឹងព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ ហើយមិនធ្លាប់មានបទពិសោធន៍អ្វីសោះ ហើយមិនខ្វល់ថា អ្នករាល់គ្នាបានបរិភោគ និងផឹកព្រះបន្ទូលព្រះជាម្ចាស់ច្រើនប៉ុនណាឡើយ ប្រសិនបើអ្នករាល់គ្នាគិតតែពីភាពសុខសាន្ត និងភាពរីករាយខាងវិញ្ញាណ ហើយគិតថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្អែមល្ហែមគ្មានអ្វីប្រដូចបាន បើទោះជាអ្នកទទួលទានយ៉ាងណាក៏មិនគ្រប់ ប៉ុន្តែអ្នកមិនមានបទពិសោធជាក់ស្តែងអ្វីទាំងអស់ទាក់ទងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគ្មានតថភាពនៃព្រះបន្ទូលទ្រង់សោះ ដូច្នេះ តើអ្នកអាចទទួលបានអ្វីខ្លះពីជំនឿចំពោះព្រះជាម្ចាស់បែបនេះ? ប្រសិនបើអ្នកមិនអាចរស់នៅស្របតាមខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះការបរិភោគ និងផឹកព្រះបន្ទូលទាំងនេះ ព្រមទាំងសេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា គឺគ្មានអ្វីខុសពីជំនឿបែបសាសនាទេ។ មនុស្សបែបនេះនឹងមិនអាចឲ្យព្រះជាម្ចាស់កែឲ្យគ្រប់លក្ខណ៍ និងអាចឲ្យព្រះជាម្ចាស់ទទួលយកបានឡើយ។

ដកស្រង់ពី «សេចក្តីសន្យាចំពោះអស់អ្នកដែលត្រូវបានកែប្រែឲ្យបានគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះជាម្ចាស់ធ្វើឲ្យមនុស្សទៅជាគ្រប់លក្ខណ៍ តាមរយៈការស្ដាប់បង្គាប់របស់គេ តាមរយៈការទទួលទាន ការផឹក និងការរីករាយជាមួយព្រះបន្ទូលរបស់ព្រះ និងតាមរយៈការរងទុក្ខ និងការបន្សុទ្ធនៅក្នុងជីវិតរបស់គេ។ មានតែតាមរយៈសេចក្តីជំនឿបែបនេះទេ ទើបនិស្ស័យរបស់មនុស្សអាចត្រូវបានផ្លាស់ប្រែ ហើយពួកគេអាចមានចំណេះដឹងដ៏ពិតអំពីព្រះ។ ការមិនស្កប់ចិត្តជាមួយការរស់នៅក្នុងព្រះគុណនៃព្រះ ការខំស្វែងរក និងការស្រេកឃ្លានចង់បានសេចក្តីពិតយ៉ាងខ្នះខ្នែង និងការព្យាយាមឲ្យព្រះជាម្ចាស់ទទួលយក នេះហើយជាអត្ថន័យនៃការស្ដាប់បង្គាប់តាមព្រះជាម្ចាស់ដោយបញ្ញាចិត្ត និងជាប្រភេទនៃសេចក្តីជំនឿដែលព្រះអង្គចង់បាន។ មនុស្សដែលមិនធ្វើអ្វីសោះ ក្រៅពីរីករាយនឹងព្រះគុណនៃព្រះ មិនអាចត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ ឬត្រូវបំផ្លាស់បំប្រែបានឡើយ។ រីឯការស្ដាប់បង្គាប់ ការគោរពប្រតិបត្តិដល់ព្រះ សេចក្តីស្រឡាញ់ និងចិត្តអត់ធ្មត់របស់ពួកគេ សុទ្ធតែជាទង្វើលំៗទាំងអស់។ មនុស្សដែលគ្រាន់តែរីករាយនឹងព្រះគុណនៃព្រះមិនអាចស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ ហើយបើទោះបីជាពួកគេស្គាល់ព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែចំណេះដឹងរបស់គេនៅមានកម្រិតលំៗ ហើយគេនិយាយសេចក្តីមួយចំនួន ដូចជា «ព្រះជាម្ចាស់ស្រឡាញ់មនុស្ស» ឬ «ព្រះជាម្ចាស់មានព្រះហឫទ័យអាណិតមេត្តាចំពោះមនុស្ស»។ កត្តានេះមិនតំណាងឲ្យជីវិតរបស់មនុស្ស ហើយក៏មិនបង្ហាញថា មនុស្សពិតជាស្គាល់ព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើមនុស្សមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ នោះព្រះបន្ទូលរបស់ព្រះមិនអាចបន្សុទ្ធពួកគេ ហើយកាលណាសេចក្តីល្បងលរបស់ទ្រង់មកដល់ ពួកគេក៏មិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ បើពួកគេមានចិត្តសង្ស័យ និងជំពប់ដួល នោះពួកគេមិនមានការស្ដាប់បង្គាប់សោះឡើយ។

ដកស្រង់ពី «អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្នកសង្ឃឹមថា សេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់នឹងមិននាំឲ្យមានបញ្ហាប្រឈម ទុក្ខវេទនា ឬទុក្ខលំបាកសូម្បីតែបន្ដិចនោះឡើយ។ អ្នកតែងតែបន្តស្វែងរកអ្វីៗដែលគ្មានតម្លៃ ហើយអ្នកផ្សារភ្ជាប់អ្វីដែលគ្មានតម្លៃទៅនឹងជីវិត ជាជាងយកគំនិតផ្ដេសផ្ដាសរបស់អ្នកមកដាក់នៅមុខសេចក្តីពិត។ អ្នកគ្មានតម្លៃសោះឡើយ! អ្នករស់នៅដូចជាសត្វជ្រូក។ តើវាមានភាពខុសគ្នាអ្វីទៅ រវាងអ្នក និងសត្វជ្រូក ឬក៏សត្វឆ្កែនោះ? តើមនុស្សដែលមិនបន្តស្វែងរកសេចក្តីពិត ហើយបែរជាស្រឡាញ់សាច់ឈាម មិនមែនជាសត្វតិរច្ចានទេឬអី? តើមនុស្សស្លាប់ដែលគ្មានវិញ្ញាណទាំងនោះ មិនមែនជាខ្មោចឆៅទេឬអី? តើមានព្រះបន្ទូលចំនួនប៉ុន្មានហើយដែលអ្នករាល់គ្នាបានស្ដាប់ឮ? តើមានកិច្ចការបន្ដិចបន្ដួចប៉ុណ្ណោះដែលត្រូវបានធ្វើនៅក្នុងចំណោមអ្នករាល់គ្នាឬ? តើខ្ញុំបានប្រទានព្រះបន្ទូលចំនួនប៉ុន្មានហើយនៅក្នុងចំណោមអ្នករាល់គ្នា? ដូច្នេះ ហេតុអ្វីបានជាអ្នកនៅមិនទាន់បានទទួលទៀត? តើអ្នកត្រូវរអ៊ូរទាំអំពីអ្វីខ្លះទៀត? តើអ្នកមិនទទួលបានអ្វីសោះនេះ មិនមែនដោយសារតែអ្នកងប់ងល់នឹងសាច់ឈាមពេកទេឬអី? តើវាមិនមែនដោយសារតែគំនិតរបស់អ្នកផ្ដេសផ្ដាសពេកទេឬអី? តើវាមិនមែនដោយសារតែអ្នកជាមនុស្សល្ងង់ខ្លៅពេកទេឬអី? ប្រសិនបើអ្នកគ្មានសមត្ថភាពទទួលបានព្រះពរទាំងនេះ តើអ្នកអាចស្ដីបន្ទោសព្រះជាម្ចាស់ថា ទ្រង់មិនបានសង្រ្គោះអ្នកកើតឬ? អ្វីដែលអ្នកបន្តស្វែងរក ក្រោយពេលដែលជឿលើព្រះជាម្ចាស់ហើយ គឺចង់បានសេចក្តីសុខ ចង់ឲ្យកូនៗគ្មានជំងឺឈឺថ្កាត់ ចង់ឲ្យស្វាមីមានការងារល្អធ្វើ ចង់ឲ្យកូនប្រុសរកបានប្រពន្ធដ៏ល្អ ចង់ឲ្យកូនស្រីរកបានស្វាមីដ៏ត្រឹមត្រូវ ចង់ឲ្យគោ និងសេះរបស់អ្នកភ្ជួររាស់ដីឲ្យបានល្អស្អាត និងចង់បានអាកាសធាតុល្អពេញមួយឆ្នាំសម្រាប់ផលដំណាំរបស់អ្នក។ នេះជាអ្វីដែលអ្នកស្វែងរក។ ការស្វែងរករបស់អ្នក គឺគ្រាន់តែចង់រស់នៅក្នុងភាពសុខស្រួល ចង់កុំឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងទៅលើក្រុមគ្រួសាររបស់អ្នក ចង់ឲ្យខ្យល់បរិសុទ្ធបក់កាត់មុខអ្នក ចង់ឲ្យមុខរបស់អ្នកមិនប៉ះនឹងធូលីដី ចង់ឲ្យផលដំណាំក្រុមគ្រួសាររបស់អ្នក មិនត្រូវបានលិចលង់ដោយទឹកជំនន់ ចង់ឲ្យខ្លួនអ្នករួចផុតពីគ្រោះមហន្តរាយផ្សេងៗ ចង់រស់នៅក្នុងការឱបក្រសោបរបស់ព្រះជាម្ចាស់ និងចង់រស់នៅក្នុងទ្រនំដ៏សុខស្រួល។ មនុស្សកំសាក ដែលតែងតែស្វែងរកខាងសាច់ឈាម ដូចជារូបអ្នក តើអ្នកមានដួងចិត្ត និងមានវិញ្ញាណដែរឬទេ? តើអ្នកមិនមែនជាសត្វតិរច្ឆានទេឬអី? ខ្ញុំប្រទានឲ្យអ្នកនូវផ្លូវដ៏ពិត ដោយគ្មានសុំការតបស្នងអ្វីឡើយ ប៉ុន្តែ អ្នកមិនចង់ស្វែងរកទៀត។ តើអ្នកជាម្នាក់នៅក្នុងចំណោមមនុស្សដែលជឿលើព្រះជាម្ចាស់ឬ? ខ្ញុំប្រទានជីវិតមនុស្សដ៏ពិតដល់អ្នក ប៉ុន្តែ អ្នកមិនចង់ស្វែងរកទេ។ តើអ្នកមានអ្វីខុសពីសត្វជ្រូក ឬសត្វឆ្កែទៅ? សត្វជ្រូកមិនស្វែងរកជីវិតរបស់មនុស្សឡើយ វាមិនស្វែងរកការលាងជម្រះទេ ហើយវាក៏មិនយល់អំពីអ្វីទៅជាជីវិតដែរ។ រាល់ថ្ងៃ ក្រោយពេលដែលវាស៊ីឆ្អែតហើយ វាគ្រាន់តែដេកប៉ុណ្ណោះ។ ខ្ញុំបានប្រទានឲ្យអ្នកនូវផ្លូវដ៏ពិត ប៉ុន្តែ អ្នកមិនទទួលបានវាឡើយ៖ អ្នកមិនទទួលបានអ្វីសោះតែម្ដង។ តើអ្នកនឹងបន្តរស់នៅក្នុងជីវិតបែបនេះ ដែលជាជីវិតដូចសត្វជ្រូកទៀតឬ? តើមនុស្សដែលរស់នៅបែបនេះមានតម្លៃអ្វីទៅ? ជីវិតរបស់អ្នកពិតជាគួរឲ្យមើលងាយ និងថោកទាបពេកហើយ អ្នករស់នៅក្នុងចំណោមភាពស្មោកគ្រោក និងអំពើប្រាសចាកសីលធម៌ ហើយអ្នកមិនបន្តស្វែងរកគោលដៅណាមួយឡើយ។ តើជីវិតរបស់អ្នកមិនមែនថោកទាបបំផុតទេឬអី? តើអ្នកមានថ្លើមប្រមាត់អ្វីទៅសម្លឹងមើលព្រះជាម្ចាស់? ប្រសិនបើអ្នកបន្តមានបទពិសោធន៍បែបនេះ តើអ្នកនឹងមិនទទួលបានអ្វីសោះទេឬ? ផ្លូវដ៏ពិតត្រូវបានប្រទានដល់អ្នករួចហើយ ប៉ុន្តែ ចុងបញ្ចប់ អ្នកអាចទទួលបានផ្លូវនោះឬក៏អត់ គឺអាស្រ័យលើការស្វែងរករបស់អ្នកហើយ។

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ពេលនេះ តើអ្នករាល់គ្នាយល់ហើយឬនៅថា ជំនឿលើព្រះជាម្ចាស់គឺជាអ្វី? តើជំនឿលើព្រះជាម្ចាស់គឺជាការមើលឃើញទីសម្គាល់ និងការអស្ចារ្យមែនទេ? តើជំនឿនេះគឺជាការឡើងស្ថានសួគ៌មែនទេ? ការជឿលើព្រះជាម្ចាស់ មិនមែនងាយស្រួលទេ សូម្បីតែបន្តិចក្ដី។ ទម្លាប់សាសនាទាំងអស់នោះគួរតែបោះចោលទៅ ការដេញតាមការប្រោសជំងឺ និងការបណ្ដេញវិញ្ញាណអាក្រក់ ការផ្ដោតសំខាន់លើទីសម្គាល់ និងការអស្ចារ្យ ការលោភចង់បានព្រះគុណរបស់ព្រះជាម្ចាស់ ភាពសុខសាន្ត និងក្ដីអំណរថែមទៀត ការដេញតាមក្ដីរំពឹងសម្រាប់អនាគត និងសេចក្ដីសុខខាងសាច់ឈាម ទាំងអស់នេះ គឺសុទ្ធតែជាទម្លាប់សាសនា ហើយទម្លាប់សាសនា ទាំងអស់នេះ គឺជាជំនឿស្រពេចស្រពិល។ សព្វថ្ងៃនេះ តើអ្វីគឺជាជំនឿពិតលើព្រះជាម្ចាស់? នោះគឺជាទទួលយកព្រះបន្ទូលព្រះជាម្ចាស់ធ្វើជាតថភាពនៃជីវិតរបស់អ្នក និងការស្គាល់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលទ្រង់ ដើម្បីសម្រេចឲ្យបាននូវសេចក្ដីស្រឡាញ់ពិតរបស់ទ្រង់។ ដើម្បីឲ្យកាន់តែច្បាស់៖ ជំនឿលើព្រះជាម្ចាស់ គឺដើម្បីឲ្យអ្នកស្ដាប់បង្គាប់ទ្រង់ ស្រឡាញ់ទ្រង់ និងបំពេញភារកិច្ចដែលគួរតែត្រូវបានបំពេញដោយសត្តនកររបស់ព្រះជាម្ចាស់។ នេះហើយគឺជាគោលដៅនៃការជឿលើព្រះ ជាម្ចាស់។ អ្នកត្រូវសម្រេចឲ្យបាននូវចំណេះដឹងអំពី ភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់ ទំហំនៃភាពស័ក្ដិសមនឹងទទួលនូវការគោរពកោតខ្លាចរបស់ព្រះជាម្ចាស់ ស្គាល់អំពីរបៀបដែលទ្រង់ធ្វើកិច្ចការនៃសេចក្ដីសង្គ្រោះ និងធ្វើឲ្យពួកគេបានគ្រប់លក្ខណ៍នៅក្នុងសត្ដនិករដែលទ្រង់បង្កើត។ ទាំងអស់នេះ គឺសុទ្ធតែជាសារៈសំខាន់នៃជំនឿរបស់អ្នកលើព្រះជាម្ចាស់។ ជំនឿលើព្រះជាម្ចាស់ សំខាន់បំផុតគឺជាការផ្លាស់ប្ដូរពីជិវិតខាងសាច់ឈាម ទៅកាន់ជីវិតដែលស្រឡាញ់ព្រះជាម្ចាស់ ពីការរស់នៅក្នុងសេចក្ដីពុករលួយ ទៅកាន់ការរស់នៅក្នុងជីវិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាគឺជាការចាកចេញពីអំណាចគ្រប់គ្រងរបស់សាតាំង ហើយមករស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់វិញ វាជាលទ្ធភាពដែលអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ និងមិនមែនជាការស្ដាប់បង្គាប់សាច់ឈាមនោះទេ វាជាការទុកឱកាសឲ្យព្រះជាម្ចាស់ទទួលបានដួងចិត្តអ្នកទាំងមូល ទុកឲ្យព្រះជាម្ចាស់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ និងរំដោះអ្នកឲ្យរួចពីនិស្ស័យពុករលួយរបស់សាតាំង។ ជំនឿលើព្រះជាម្ចាស់ គឺច្រើនតែបែបនេះ ដើម្បីឲ្យព្រះចេស្ដា និងសិរីរុងរឿងរបស់ព្រះជាម្ចាស់ អាចនឹងត្រូវបានស្ដែងនៅក្នុងអ្នក ដើម្បីឲ្យអ្នកអាចធ្វើតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយ សម្រេចផែនការរបស់ព្រះជាម្ចាស់ និងអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់នៅចំពោះមុខសាតាំង។ ជំនឿលើព្រះជាម្ចាស់មិនគួរផ្ដោតសំខាន់លើចិត្តប្រាថ្នាចង់ឃើញទីសម្គាល់ និងការអស្ចារ្យឡើយ ក៏មិនគួរផ្ដោតលើប្រយោជន៍នៃសាច់ឈាមផ្ទាល់ខ្លួនរបស់អ្នកដែរ។ ជំនឿគួរតែជាការដេញតាមឲ្យបានស្គាល់ព្រះជាម្ចាស់ និងជាការដែលអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ គឺស្ដាប់បង្គាប់រហូតដល់អស់ជីវិត ដូចជា ពេត្រុស។ ទាំងអស់នេះ គឺជាគោលបំណងសំខាន់ៗនៃការជឿលើព្រះជាម្ចាស់។ មនុស្សបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីស្គាល់ព្រះអង្គ និងផ្គាប់ព្រះហឫទ័យទ្រង់។ ការបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើឲ្យអ្នកស្គាល់ព្រះអង្គកាន់តែច្បាស់ ហើយទាល់តែអាចបានស្គាល់ទ្រង់ច្បាស់ ទើបអ្នកអាចស្ដាប់បង្គាប់ទ្រង់បាន។ ទាល់តែអ្នកស្គាល់ព្រះជាម្ចាស់ ទើបអ្នកអាចស្រឡាញ់ទ្រង់បាន ហើយនេះគឺជាគោលដៅដែលមនុស្សគួរមាននៅក្នុងជំនឿរបស់គេចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកនៅតែព្យាយាមរកមើលទីសម្គាល់ និងការអស្ចារ្យនៅក្នុងជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ទស្សនៈនៃជំនឿចំពោះព្រះជាម្ចាស់បែបនេះ គឺពិតជាខុសហើយ។ ជំនឿលើព្រះជាម្ចាស់ផ្ដោតសំខាន់លើការទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាតថភាពនៃជិវិត។ គោលបំណងរបស់ព្រះជាម្ចាស់អាចនឹងត្រូវគេទទួលបានតាមរយៈការអនុវត្តព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយយកមកអនុវត្តនៅក្នុងជីវិតរបស់អ្នកផ្ទាល់។ នៅក្នុងជំនឿលើព្រះជាម្ចាស់ មនុស្សគួរព្យាយាមទុកឲ្យព្រះជាម្ចាស់កែច្នៃគេឲ្យបានគ្រប់លក្ខណ៍ ឲ្យគេអាចចុះចូលចំពោះព្រះជាម្ចាស់ និងដើម្បីស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង។ ប្រសិនបើអ្នកអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយគ្មានការរអ៊ូរទាំ ចូរប្រយ័ត្នចំពោះក្ដីប្រាថ្នា ចូរសម្រេចឲ្យបាននូវកេរ្តិ៍ឈ្មោះដូច ពេត្រុស ហើយទទួលបានព្រះបន្ទូលសរសើរពីព្រះជាម្ចាស់ ដូច ពេត្រុសផង ដល់ពេលនោះទើបអ្នកសម្រេចបានជោគជ័យនៅក្នុងជំនឿ ដែលអ្នកមានចំពោះព្រះជាម្ចាស់ ហើយជំនឿនេះនឹងប្រាប់ឲ្យដឹងថា ព្រះជាម្ចាស់ទទួលបានអ្នកហើយ។

ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្វីដែលខ្ញុំចង់បាន គឺជាភក្តីភាព និងការស្ដាប់បង្គាប់ សេចក្តីស្រឡាញ់ និងបន្ទាល់របស់អ្នកនៅពេលនេះ។ ទោះបីជាពេលនេះអ្នកមិនដឹងថា អ្វីទៅជាទីបន្ទាល់ ឬអ្វីទៅជាសេចក្តីស្រឡាញ់ក៏ដោយ ប៉ុន្តែ អ្នកគួតែថ្វាយដល់ខ្ញុំ នូវអ្វីគ្រប់យ៉ាងរបស់អ្នក ហើយប្រគល់ដល់ខ្ញុំនូវទ្រព្យសម្បត្តិតែមួយគត់ ដែលអ្នក មានគឺជាភក្តីភាព និងការស្ដាប់បង្គាប់របស់អ្នក។ អ្នកគួរតែដឹងថា ទីបន្ទាល់អំពីជ័យ ជម្នះរបស់ខ្ញុំលើអារក្សសាតាំងស្ថិត គឺនៅក្នុងភក្តីភាព និងការស្ដាប់បង្គាប់របស់មនុស្សហើយក៏ស្ថិតលើទីបន្ទាល់អំពីជ័យជម្នះទាំងស្រុងរបស់ខ្ញុំ ទៅលើមនុស្សផងដែរ។ ភារកិច្ចនៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ គឺត្រូវធ្វើបន្ទាល់អំពីខ្ញុំ មានភក្តីភាពចំពោះខ្ញុំតែម្នាក់គត់ ហើយស្ដាប់បង្គាប់ដល់ទីបញ្ចប់។ មុនពេលខ្ញុំ ចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ តើអ្នកនឹងធ្វើបន្ទាល់អំពីខ្ញុំ យ៉ាងដូច ម្ដេច? តើអ្នកនឹងមានភក្តីភាព និងស្ដាប់បង្គាប់ចំពោះខ្ញុំដោយរបៀបណា? តើអ្នក ដាក់ភក្តីភាពទាំងស្រុងរបស់អ្នកចំពោះកិច្ចការរបស់អ្នក ឬក៏អ្នកនឹងគ្រាន់តែបោះបង់វា ចោល? តើអ្នកនឹងចុះចូលចំពោះគ្រប់ទាំងការរៀបចំរបស់ខ្ញុំ (ទោះបីជាត្រូវ ស្លាប់ ឬវិនាស) ឬក៏រត់យករួចខ្លួនទាំងពាក់កណ្ដាលទី ដើម្បីគេចវេសពីការដាក់ទោស របស់ខ្ញុំ? ខ្ញុំដាក់ទោសអ្នក ដើម្បីឲ្យអ្នកនឹងធ្វើបន្ទាល់ពីខ្ញុំ មានភក្ដី ភាព និងស្ដាប់បង្គាប់ចំពោះខ្ញុំ។ លើសពីនេះ ការដាក់ទោសនាពេលសព្វថ្ងៃ គឺដើម្បី បើកបង្ហាញពីជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ និងអនុញ្ញាតឲ្យកិច្ចការនេះ វិវឌ្ឍទៅមុខ ដោយគ្មានការបង្អាក់។ ដូច្នេះ ខ្ញុំសូមដាស់តឿនអ្នកថា អ្នកគួរតែមានប្រាជ្ញា ហើយមិន ត្រូវចាត់ទុកជីវិតរបស់អ្នក ក៏ដូចជាសារៈសំខាន់នៃវត្តមានជីវិតអ្នក ដូចជាគ្រាប់ខ្សាច់ ដែលគ្មានតម្លៃនោះទេ។ តើអ្នកអាចដឹងថា កិច្ចការនាពេលខាងមុខរបស់ខ្ញុំ នឹងមានលក្ខណៈបែបណាឲ្យប្រាកដដែរឬទេ? តើអ្នកដឹងអំពីរបៀបដែលខ្ញុំនឹងធ្វើ ការនៅថ្ងៃខាងមុខ និងរបៀបដែលកិច្ចការខ្ញុំនឹងបើកបង្ហាញដែរឬទេ? អ្នកគួរតែដឹងពី សារៈសំខាន់នៃបទពិសោធន៍របស់អ្នកអំពីកិច្ចការរបស់ខ្ញុំ ហើយលើសពីនេះទៅ ទៀត គឺដឹងអំពីសារៈសំខាន់នៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ។ ខ្ញុំបានធ្វើកិច្ចការជាច្រើនរួចទៅហើយ។ តើខ្ញុំអាចបោះបង់ចោលទាំងពាក់កណ្ដាលទី ដូចអ្នកស្រមើស្រមៃយ៉ាងម៉េច? ខ្ញុំបានធ្វើការយ៉ាងច្រើនម្ល៉ឹងហើយ តើខ្ញុំអាច បំផ្លាញវាចោលយ៉ាងដូចម្ដេច? តាមពិតទៅ ខ្ញុំបានមក ដើម្បីបញ្ចប់យុគ សម័យនេះ។ នេះជាសេចក្តីពិត ប៉ុន្តែ លើសពីនេះទៅទៀត អ្នកត្រូវតែដឹងថា ខ្ញុំកំពុងតែចាប់ផ្ដើមយុគសម័យមួយថ្មី ចាប់ផ្ដើមកិច្ចការមួយថ្មី ហើយ អ្វីដែលសំខាន់បំផុតនោះគឺដើម្បីផ្សាយដំណឹងល្អអំពីនគរព្រះ។ ដូច្នេះ អ្នកគួរតែដឹងថា កិច្ចការបច្ចុប្បន្ន គឺគ្រាន់តែចាប់ផ្ដើមយុគសម័យមួយ និងចាក់គ្រឹះមូលដ្ឋាន សម្រាប់ការ ផ្សាយដំណឹងល្អនាពេលខាងមុខ ហើយបញ្ចប់សម័យកាលនេះ នៅ ពេលអនាគត។ កិច្ចការរបស់ខ្ញុំ មិនមែនសាមញ្ញដូចអ្វីដែលអ្នកគិតឡើយ ហើយក៏មិន មែនគ្មានតម្លៃ ឬគ្មានន័យដូចអ្វីដែលអ្នកជឿដែរ។ ដូច្នេះ ខ្ញុំនៅតែត្រូវនិយាយទៅ កាន់អ្នកថា៖ អ្នកគួរតែថ្វាយជីវិតរបស់អ្នកដើម្បីកិច្ចការរបស់ខ្ញុំ ហើយលើសពីនេះ អ្នកគួរតែលះបង់ជីវិតរបស់អ្នក សម្រាប់សិរីល្អរបស់ខ្ញុំ។ ខ្ញុំបានទន្ទឹងរង់ចាំឲ្យអ្នកធ្វើបន្ទាល់ពីខ្ញុំយូរណាស់មកហើយ ហើយខ្ញុំក៏ ទន្ទឹងឲ្យអ្នកផ្សាយដំណឹងល្អរបស់ខ្ញុំយូរជាងនេះទៅទៀត។ អ្នកគួរតែយល់ អំពីអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ខ្ញុំ។

ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ២. ការរងទុក្ខ និងការអធិស្ឋានមានតម្លៃចំពោះព្រះជាម្ចាស់ ដូចគ្នានឹងការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬអត់

បន្ទាប់៖ ១. អ្វីជាសេចក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ និងអ្វីជាសារៈសំខាន់នៃការស្រឡាញ់ចំពោះព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការស្គាល់អំពីសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក្នុងជីវិត

By Xinxin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ