៣. វិធីដែលមនុស្សម្នាក់អាចកោតខ្លាចព្រះជាម្ចាស់ និងចៀសវាងសេចក្ដីអាក្រក់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ភាវាៈដែលព្រះបានបង្កើតពិតប្រាកដ ត្រូវដឹងថា ព្រះអាទិករជានរណា មនុស្សកើតមកដើម្បីអ្វី ត្រូវបំពេញទំនួលខុសត្រូវជាមនុស្សដោយរបៀបណា ហើយត្រូវថ្វាយបង្គំព្រះអម្ចាស់នៃអ្វីៗទាំងអស់ដែលបានបង្កើតមក ត្រូវដឹង ត្រូវយល់ ត្រូវស្គាល់និងយកចិត្តទុកដាក់ចំពោះចេតនា បំណងព្រះហឫទ័យ និងការ ទាមទាររបស់ព្រះអាទិករ ហើយត្រូវប្រព្រឹត្តស្របតាមផ្លូវរបស់ ព្រះអាទិករ គឺកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។

តើការកោតខ្លាចព្រះជាម្ចាស់គឺជាអ្វី? ហើយតើមនុស្ស អាចគេចពីសេចក្ដីអាក្រក់យ៉ាងដូចម្ដេច?

«ការកោតខ្លាចព្រះជាម្ចាស់» មិនមែនជាការភិតភ័យ និងរន្ធត់បែបអនាមិក ក៏មិនមែនជាការគេចចេញទៅឲ្យឆ្ងាយ ក៏មិនមែនជាការថ្វាយបង្គំរូបព្រះ ឬអបិយជំនឿនោះដែរ។ ផ្ទុយទៅវិញ វាគឺជាការស្ងើចសរសើរ ការគោរព ការជឿទុកចិត្ត ការយល់ដឹង ការយកចិត្តទុកដាក់ ការស្ដាប់បង្គាប់ ការញែកជាបរិសុទ្ធ ក្ដីស្រឡាញ់ ក៏ដូចជាការថ្វាយបង្គំ ការតបស្នង និងការចុះចូលឥតលក្ខខណ្ឌ ព្រមទាំងគ្មានការរអ៊ូរទាំ។ គ្មានចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ នោះមនុស្សក៏មិនមានការ ស្ងើចសរសើរ ការជឿទុកចិត្ត ការយល់ដឹង ការយកចិត្តទុក ដាក់ ឬការស្ដាប់បង្គាប់ដ៏ពិតប្រាកដដែរ មានតែការយល់ដឹង និងការគេចចេញគួរឲ្យខ្លាច មានតែការសង្ស័យ និងការគេចមុខប៉ុណ្ណោះ។ បើគ្មានចំណេះដឹងពិតអំពីព្រះជាម្ចាស់ មនុស្សនឹងគ្មានការញែកជាបរិសុទ្ធនិងការតបស្នងពិតប្រាកដឡើយ។ បើគ្មានចំណេះពិតអំពីព្រះជាម្ចាស់ មនុស្សនឹងគ្មានការថ្វាយបង្គំ និងការចុះចូលពិតប្រាកដឡើយ មានតែការថ្វាយបង្គំរូបព្រះ និងអបិយជំនឿដ៏ងងឹតងងុលប៉ុណ្ណោះ។ បើគ្មានចំណេះដឹងពិតអំពីព្រះជាម្ចាស់ មនុស្សមិនអាចប្រព្រឹត្តស្របទៅនឹងមាគ៌ារបស់ព្រះជាម្ចាស់ ឬកោតខ្លាចព្រះជាម្ចាស់ ឬគេចចេញពីសេចក្ដីអាក្រក់ឡើយ។ ផ្ទុយទៅវិញ គ្រប់សកម្មភាព និងអាកប្បកិរិយាដែលមនុស្សពាក់ព័ន្ធនឹងពោរពេញទៅដោយការបះបោរ និងការរឹងទទឹង ពេញដោយការចោទប្រកាន់ដោយមួលបង្កាច់ និងការវិនិច្ឆ័យ អគតិចំពោះទ្រង់ និងពេញដោយកិរិយាអាក្រក់ ដែលកំពុងតែដំណើរការផ្ទុយនឹងសេចក្ដីពិត និងអត្ថន័យពិតនៃព្រះបន្ទូល របស់ព្រះជាម្ចាស់។

នៅពេលដែលមនុស្សមានទំនុកចិត្តពិតលើព្រះជាម្ចាស់ ពួកគេនឹងដើរតាមព្រះជាម្ចាស់ ហើយពឹងអាងលើទ្រង់ពិតប្រាកដ មានតែទំនុកចិត្ត និងការពឹងអាងពិតប្រាកដលើព្រះជាម្ចាស់ទេ ទើបមនុស្សអាចមានការយល់ដឹង និងការជ្រួតជ្រាបដ៏ពិតប្រាកដ។ ការជ្រួតជ្រាបពីព្រះជាម្ចាស់ពិតប្រាកដ មកជាមួយនឹងការយកចិត្តទុកដាក់ចំពោះព្រះអង្គពិតប្រាកដ។ ទាល់តែមានការយកចិត្តទុកដាក់ពិតប្រាកដចំពោះព្រះជាម្ចាស់ ទើបមនុស្សអាចមានការស្ដាប់បង្គាប់ពិតប្រាកដ។ ទាល់តែមានការស្ដាប់បង្គាប់ពិតប្រាកដ ទើបមនុស្សអាចមានការញែក ជាបរិសុទ្ធពិត ប្រាកដ។ ទាល់តែមានការញែកជាបរិសុទ្ធពិតប្រាកដ ទើបមនុស្សអាចមានការតបស្នងឥតលក្ខខណ្ឌ និងគ្មានការរអ៊ូរទាំ។ ទាល់តែមានការជឿទុកចិត្ត និងការពឹងអាងពិតប្រាកដ មានការយល់ដឹង និងការយកចិត្តទុកដាក់ពិតប្រាកដ មានការស្ដាប់បង្គាប់ពិតប្រាកដ មានការញែកជាបរិសុទ្ធ និងមាន ការតបស្នងពិតប្រាកដ ទើបមនុស្សអាចចាប់ផ្ដើមស្គាល់ពិតប្រាកដនូវអត្តសញ្ញាណរបស់ព្រះអាទិករ។ ទាល់តែពួក គេចាប់ផ្ដើមស្គាល់ព្រះអាទិករពិតប្រាកដ ទើបមនុស្សអាចបង្កើតឲ្យមានការថ្វាយបង្គំ និងការចុះចូលពិតប្រាកដនៅក្នុងខ្លួនគេផ្ទាល់បាន។ ទាល់តែមនុស្សមានការថ្វាយបង្គំ និងការចុះចូលពិតប្រាកដចំពោះព្រះអាទិករ ទើបពួកគេពិតជាអាចលះបង់ផ្លូវអាក្រក់របស់គេ ពោលគឺគេចចេញពីសេចក្ដីអាក្រក់។

ការនេះបង្កើតនូវតំណើរការទាំងមូលនៃ «ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់» ហើយក៏ជាខ្លឹមសារនៃភាពពេញលេញនៃដំណើរការនៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ដែរ។ នេះជាផ្លូវដែលត្រូវតែឆ្លងកាត់ ដើម្បីទទួលបាននូវការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់។

ដកស្រង់ពី «ការស្គាល់ព្រះជាម្ចាស់ គឺជាផ្លូវឆ្ពោះទៅរកការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ជាដំបូង យើងត្រូវដឹងថា និស្ស័យរបស់ព្រះជាម្ចាស់ គឺជាឫទ្ធានុភាព និងព្រះពិរោធ។ ទ្រង់មិនមែនជាកូនចៀមដែលមនុស្សគ្រប់គ្នាអាចសម្លាប់ ហើយក៏មិនមែនជាអាយ៉ងដែលត្រូវបានគ្រប់គ្រងដោយមនុស្សតាមអំពើចិត្តរបស់គេនោះដែរ។ ទ្រង់ក៏មិនមែនជាព្រះមិនដឹងខ្យល់ ដែលចាំតែគេបញ្ជាក្បាលនោះដែរ។ ប្រសិនបើអ្នកពិតជាជឿថា ព្រះជាម្ចាស់មានអត្ថិភាពមែន នោះអ្នកគួរតែមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ ហើយអ្នកគួរតែដឹងថា សារជាតិរបស់ទ្រង់មិនមែនជាសារជាតិមួយដែលមិនចេះខ្ញាល់នោះឡើយ។ សេចក្តីខ្ញាល់នេះអាចបង្កឡើង ដោយពាក្យសម្ដីមួយម៉ាត់ ឬប្រហែលជាគំនិតមួយ អាកប្បកិរិយាដែលគ្មានបានការ ឬសូម្បីតែអាកប្បកិរិយាស្លូតបូត ព្រោះវាជាអាកប្បកិរិយាមួយដែលសមគួរនៅក្នុងភ្នែក និងក្រមសីលធម៌របស់មនុស្ស ឬប្រហែលជាព្រះពិរោធនេះកើតឡើងដោយសារតែគោលលទ្ធិ ឬក៏ទ្រឹស្ដីមួយ។ យ៉ាងណាមិញ នៅពេលដែលអ្នកបានធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់ ឱកាសរបស់អ្នកត្រូវបានបាត់បង់ ហើយថ្ងៃចុងក្រោយរបស់អ្នកបានមកដល់។ នេះជារឿងដ៏អាក្រក់ណាស់! ប្រសិនបើអ្នកមិនយល់ថា ព្រះជាម្ចាស់មិនអាចបំពានលើ នោះអ្នកប្រហែលជាមិនខ្លាចទ្រង់ឡើយ ហើយអ្នកនឹងមានទម្លាប់បំពានលើទ្រង់មិនខាន។ ប្រសិនបើអ្នកមិនដឹងពីរបៀបកោតខ្លាចព្រះជាម្ចាស់ទេ នោះអ្នកមិនអាចកោតខ្លាចព្រះជាម្ចាស់បានឡើយ ហើយអ្នកនឹងមិនដឹងពីរបៀបយកខ្លួនដើរនៅលើផ្លូវរបស់ព្រះជាម្ចាស់ ដែលជាការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់នោះដែរ។ នៅពេលដែលអ្នកដឹង និងយល់ថា ព្រះជាម្ចាស់មិនអាចបំពានលើ នោះអ្នកនឹងដឹងពីអត្ថន័យនៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់មិនខាន។

ដកស្រង់ពី «របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ទោះបីជាសារជាតិរបស់ព្រះជាម្ចាស់មានផ្ទុកសមាសធាតុនៃសេចក្តីស្រឡាញ់ ហើយទោះបីជាទ្រង់មានសេចក្តីមេត្តាករុណាចំពោះមនុស្សម្នាក់ៗក៏ដោយ ក៏មនុស្សបានមើលរំលង និងបំភ្លេចចោលការពិតដែលថា សារជាតិរបស់ទ្រង់ក៏មានសេចក្តីថ្លៃថ្នូរដែរ។ ការដែលទ្រង់មានសេចក្តីស្រឡាញ់ មិនមែនមានន័យថា មនុស្សអាចបំពានទ្រង់តាមទំនើងចិត្ត ដោយមិនបញ្ឆេះអារម្មណ៍របស់ទ្រង់ ឬធ្វើឲ្យទ្រង់មានប្រតិកម្មនោះឡើយ ហើយការដែលទ្រង់មានសេចក្តីមេត្តាករុណា ក៏មិនមែនមានន័យថា ទ្រង់គ្មានគោលការណ៍ទាក់ទងនឹងរបៀបដែលទ្រង់ប្រព្រឹត្តចំពោះមនុស្សនោះដែរ។ ព្រះជាម្ចាស់មានព្រះជន្មរស់ ហើយទ្រង់ពិតជាមានអត្ថិភាពមែន។ ទ្រង់មិនមែនជារូបអាយ៉ងដែលគេស្រមៃ ឬជាវត្ថុណាមួយនោះឡើយ។ ទាក់ទងនឹងការដែលទ្រង់មានព្រះជន្មមែន យើងគួរតែស្ដាប់ព្រះសូរសៀងនៃព្រះហឫទ័យរបស់ទ្រង់ដោយប្រុងប្រយ័ត្នគ្រប់ពេលវេលា យកចិត្តទុកដាក់ចំពោះឥរិយាបថរបស់ទ្រង់ ហើយព្យាយាមយល់អំពីអារម្មណ៍របស់ទ្រង់។ យើងមិនគួរប្រើការស្រមើស្រមៃរបស់មនុស្ស ដើម្បីកំណត់អត្ថន័យព្រះជាម្ចាស់ ឬមិនគួរបង្ខំឲ្យទ្រង់ធ្វើតាមគំនិត ឬបំណងប្រាថ្នារបស់មនុស្ស ដោយឲ្យព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សទៅតាមការស្រមើស្រមៃរបស់មនុស្សនោះឡើយ។ ប្រសិនបើអ្នកធ្វើបែបនេះ អ្នកកំពុងតែធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់ កំពុងតែល្បួងសេចក្ដីក្រោធរបស់ទ្រង់ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ទ្រង់ហើយ! ដូច្នេះ នៅពេលដែលអ្នករាល់គ្នាចាប់ផ្ដើមយល់អំពីភាពធ្ងន់ធ្ងរនៃរឿងនេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាម្នាក់ៗថា អ្នកគួរតែប្រុងប្រយ័ត្ន និងប្រព្រឹត្តដោយប្រាជ្ញាផងនៅក្នុងទង្វើរបស់អ្នក។ ចូរប្រុងប្រយ័ត្ន និងមានប្រាជ្ញានៅក្នុងការនិយាយស្ដីរបស់អ្នក ហើយទាក់ទងនឹងរបៀបដែលអ្នកប្រព្រឹត្តចំពោះព្រះជាម្ចាស់វិញ បើអ្នកមានការប្រុងប្រយ័ត្ន និងមានប្រាជ្ញាកាន់តែច្រើន នោះវាកាន់តែប្រសើរ! នៅពេលដែលអ្នកមិនយល់អំពីឥរិយាបថរបស់ព្រះជាម្ចាស់ ចូររៀនចេះទប់មាត់កុំនិយាយពាក្យសម្ដីផ្ដេសផ្ដាស ត្រូវចេះប្រុងប្រយ័ត្នជាមួយទង្វើរបស់អ្នក ហើយមិនត្រូវនិយាយទទឹងទិសនោះឡើយ។ កាន់តែសំខាន់ទៀតនោះគឺ មិនត្រូវឆាប់ធ្វើសេចក្តីសន្និដ្ឋានតាមអំពើចិត្តឡើយ។ ផ្ទុយទៅវិញ អ្នកគួរតែរង់ចាំ និងស្វែងរក ព្រោះទង្វើទាំងនេះក៏ជាការស្ដែងចេញអំពីការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ដែរ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកអាចសម្រេចការនេះបាន ហើយបើអ្នកមានឥរិយាបថបែបនេះទៀត នោះព្រះជាម្ចាស់នឹងមិនស្ដីបន្ទោសអ្នកចំពោះភាពល្ងង់ខ្លៅ ភាពល្ងីល្ងើ និងកង្វះការយល់ដឹងរបស់អ្នកអំពីហេតុផលដែលនៅពីក្រោយនោះឡើយ។ ផ្ទុយទៅវិញ ដោយសារតែអ្នកមានឥរិយាបថខ្លាចបំពានព្រះជាម្ចាស់ គោរពចំពោះបំណងព្រះហឫទ័យរបស់ទ្រង់ និងព្រមស្ដាប់បង្គាប់តាមទ្រង់ នោះព្រះជាម្ចាស់នឹងនឹកចាំពីអ្នក ដឹកនាំ និងបំភ្លឺអ្នក ឬអត់ឱនចំពោះភាពក្មេងខ្ចី និងភាពល្ងង់ខ្លៅរបស់អ្នកមិនខាន។ ផ្ទុយទៅវិញ បើឥរិយាបថរបស់អ្នកចំពោះទ្រង់ជាការមិនគោរព ការវិនិច្ឆ័យទ្រង់ តាមចិត្តដែលអ្នកចង់ ឬចេះតែស្មាន និងកំណត់អត្ថន័យតាមទំនើងចិត្តចំពោះព្រះតម្រិះរបស់ទ្រង់ នោះព្រះជាម្ចាស់នឹងថ្កោលទោសអ្នក ប្រៀនប្រដៅអ្នក ហើយថែមទាំងដាក់ទោសអ្នកទៀតផង ឬក៏ទ្រង់អាចនឹងមានបន្ទូលផ្ដល់យោបល់ដល់អ្នក។ ប្រហែលជាការផ្ដល់យោបល់នេះនឹងបញ្ចូលនៅក្នុងលទ្ធផលរបស់អ្នក។ ដូច្នេះហើយ បានជាខ្ញុំចង់បញ្ជាក់ម្ដងទៀតថា៖ អ្នករាល់គ្នាម្នាក់ៗគួរតែប្រុងប្រយ័ត្ន និងមានប្រាជ្ញាអំពីអ្វីៗគ្រប់យ៉ាងដែលចេញមកពីព្រះជាម្ចាស់។ មិនត្រូវនិយាយផ្ដេសផ្ដាស ហើយក៏មិនត្រូវធ្វេសប្រហែសនៅក្នុងទង្វើរបស់អ្នកដែរ។ មុនពេលដែលអ្នកនិយាយអ្វីមួយ អ្នកគួរគិតសិនថា៖ តើទង្វើរបស់ខ្ញុំនឹងធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់ឬទេ? ដោយធ្វើបែបនេះ តើខ្ញុំកំពុងតែគោរពស្រឡាញ់ព្រះជាម្ចាស់ឬទេ? ទោះបីនៅក្នុងរឿងដ៏សាមញ្ញក៏ដោយ ក៏អ្នកគួរតែព្យាយាមស្វែងយល់អំពីសំណួរទាំងនេះ ហើយចំណាយពេលពិចារណាអំពីសំណួរទាំងនេះបន្ថែមទៀតដែរ។ ប្រសិនបើអ្នកអាចអនុវត្តបានយ៉ាងពិតប្រាកដស្របតាមគោលការណ៍ទាំងនេះនៅគ្រប់ទិដ្ឋភាព នៅគ្រប់កិច្ចការ គ្រប់ពេលវេលា ហើយមានឥរិយាបថបែបនេះ ជាពិសេស នៅពេលដែលអ្នកមិនយល់អំពីអ្វីមួយ នោះព្រះជាម្ចាស់នឹងតែងតែដឹកនាំអ្នក និងប្រទានដល់អ្នកនូវផ្លូវមួយក្នុងការដើរតាមមិនខាន។

ដកស្រង់ពី «របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះជាម្ចាស់ជាព្រះដ៏មានព្រះជន្មរស់ ហើយដូចដែលមនុស្សមានអាកប្បកិរិយាខុសៗគ្នានៅក្នុងស្ថានភាពខុសគ្នាយ៉ាងណា ឥរិយាបថរបស់ទ្រង់ចំពោះអាកប្បកិរិយាទាំងនេះ ក៏ខុសគ្នាដែរ ដោយសារតែទ្រង់មិនមែនជាអាយ៉ង ហើយក៏មិនមែនជាព្រះដែលមិនដឹងខ្យល់នោះដែរ។ ការដឹងអំពីឥរិយាបថរបស់ព្រះជាម្ចាស់ គឺជារឿងដែលសក្ដិសមក្នុងការស្វែងយល់សម្រាប់មនុស្សជាតិ។ តាមរយៈការដឹងអំពីឥរិយាបថរបស់ព្រះជាម្ចាស់ មនុស្សគួរតែរៀនពីរបៀបដែលពួកគេអាចទទួលបានបន្ដិចម្ដងៗនូវចំណេះដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងយល់ពីព្រះហឫទ័យរបស់ទ្រង់។ នៅពេលដែលអ្នកចាប់ផ្ដើមយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់បន្ដិចម្ដងៗ នោះអ្នកនឹងមិនមានអារម្មណ៍ថា ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ គឺជារឿងដែលពិបាកសម្រេចបាននោះឡើយ។ លើសពីនេះទៅទៀត នៅពេលដែលអ្នកយល់ពីព្រះជាម្ចាស់ នោះអ្នកនឹងមិនទំនងជាទាញសេចក្តីសន្និដ្ឋានអំពីទ្រង់ឡើយ។ នៅពេលដែលអ្នកឈប់ទាញសេចក្តីសន្និដ្ឋានអំពីព្រះជាម្ចាស់ នោះអ្នកនឹងទំនងជាមិនសូវបំពានទ្រង់ឡើយ ហើយព្រះជាម្ចាស់នឹងនាំអ្នកឲ្យទទួលបានចំណេះដឹងអំពីទ្រង់ដោយមិនដឹងខ្លួន។ ការនេះនឹងបំពេញដួងចិត្តរបស់អ្នកនូវការគោរពស្រឡាញ់ចំពោះទ្រង់។ បន្ទាប់មក អ្នកនឹងឈប់ដាក់កម្រិតព្រះជាម្ចាស់ តាមរយៈរបៀបនៃគោលលទ្ធិ ន័យពាក្យ និងទ្រឹស្ដីដែលអ្នកបានរៀន។ ផ្ទុយទៅវិញ តាមរយៈការបន្តស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការ នោះអ្នកនឹងក្លាយជាបុគ្គលស្ងួនភ្ញារបស់ព្រះជាម្ចាស់ ទាំងមិនដឹងខ្លួន។

មនុស្សមិនអាចមើលឃើញ និងប៉ះពាល់កិច្ចការរបស់ព្រះជាម្ចាស់បានឡើយ ប៉ុន្តែ ចំពោះព្រះជាម្ចាស់វិញ ទ្រង់ជ្រាបដឹង ហើយថែមទាំងទតមើលឃើញទង្វើរបស់មនុស្សម្នាក់ៗ រួមជាមួយឥរិយាបថរបស់ពួកគេដែលមានចំពោះទ្រង់ទៀតផង។ នេះជាអ្វីមួយដែលមនុស្សគ្រប់គ្នាគួរតែទទួលស្គាល់ និងដឹងយ៉ាងច្បាស់។ អ្នកប្រហែលជាសួរខ្លួនឯងគ្រប់ពេលថា៖ «តើព្រះជាម្ចាស់ជ្រាបដឹងអំពីអ្វីដែលខ្ញុំកំពុងតែធ្វើនៅទីនេះទេ? តើទ្រង់ជ្រាបដឹងអំពីអ្វីដែលខ្ញុំកំពុងតែគិតឥឡូវនេះឬទេ? ប្រហែលជា ទ្រង់ជ្រាបដឹង ហើយទ្រង់ប្រហែលជាមិនជ្រាបដឹងឡើយ»។ ប្រសិនបើអ្នកមានទស្សនៈបែបនេះ នោះការដើរតាម និងការជឿលើព្រះជាម្ចាស់ ទាំងមានចិត្តសង្ស័យចំពោះកិច្ចការ និងអត្ថិភាពរបស់ទ្រង់ នោះមិនយូរមិនឆាប់ អ្នកនឹងធ្វើឲ្យទ្រង់ខ្ញាល់នៅថ្ងៃណាមួយមិនខាន ព្រោះថាអ្នកកំពុងតែឈរឃ្លីងឃ្លោងនៅចុងជ្រោះដ៏គ្រោះថ្នាក់។ ខ្ញុំបានឃើញមនុស្សដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែ ពួកគេនៅតែមិនទទួលបានតថភាពនៃសេចក្តីពិត ហើយក៏មិនបានយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ មនុស្សទាំងនេះគ្មានវឌ្ឍនភាពនៅក្នុងជីវិត និងកម្ពស់របស់ពួកគេឡើយ ដ្បិតពួកគេប្រកាន់ខ្ជាប់តែនឹងគោលលទ្ធិដ៏រាក់កំផែលបំផុតប៉ុណ្ណោះ។ នោះគឺដោយសារតែមនុស្សបែបនេះមិនដែលអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេក៏មិនដែលទទួលយក និងទទួលស្គាល់អត្ថិភាពរបស់ទ្រង់ដែរ។ តើអ្នកគិតថា ព្រះជាម្ចាស់មានពេញដោយសេចក្តីអំណរចំពោះមនុស្សបែបនេះឬទេ? តើពួកគេកម្សាន្តព្រះទ័យទ្រង់ឬទេ? ដូច្នេះ វាជារបៀបដែលមនុស្សជឿលើព្រះជាម្ចាស់កំណត់ពីវាសនារបស់ខ្លួន។ ទាក់ទងនឹងរបៀបដែលមនុស្សស្វែងរក និងរបៀបដែលមនុស្សចូលទៅជិតព្រះជាម្ចាស់ ឥរិយាបថរបស់ពួកគេពិតជាសំខាន់ណាស់។ មិនត្រូវព្រងើយកន្ដើយចំពោះព្រះជាម្ចាស់ ដូចទ្រង់ជាព្រះដែលមិនដឹងខ្យល់អីនោះឡើយ។ អ្នកត្រូវគិតអំពីព្រះជាម្ចាស់ដែលអ្នកជឿ ជាព្រះដ៏មានព្រះជន្មរស់ ជាព្រះដ៏ពិតវិញ។ ទ្រង់មិនមែនជាព្រះដែលកំពុងតែគង់នៅស្ថានសួគ៌ជាន់ទីបី ទាំងគ្មានកិច្ចការដែលត្រូវធ្វើនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់តែងតែទតមើលដួងចិត្តរបស់មនុស្សគ្រប់រូប សង្កេតមើលអ្វីដែលអ្នកធ្វើ ទតមើលគ្រប់ទាំងពាក្យសម្ដី និងគ្រប់ទាំងទង្វើតូចៗរបស់អ្នក ទតមើលពីរបៀបដែលអ្នកប្រព្រឹត្ត និងឥរិយាបថដែលអ្នកមានចំពោះទ្រង់។ មិនថាអ្នកព្រមថ្វាយខ្លួនដល់ព្រះជាម្ចាស់ ឬក៏អត់នោះឡើយ គ្រប់ទាំងអាកប្បកិរិយា គំនិត និងយោបល់របស់អ្នកសុទ្ធតែត្រូវបានលាតត្រដាងនៅចំពោះទ្រង់ ហើយទ្រង់កំពុងតែទតឃើញយ៉ាងច្បាស់។ ដោយសារតែអាកប្បកិរិយា ទង្វើ និងឥរិយាបថរបស់អ្នកដែលមានចំពោះទ្រង់ នោះព្រះតម្រិះរបស់ព្រះជាម្ចាស់ចំពោះអ្នក និងឥរិយាបថដែលទ្រង់មានចំពោះអ្នក ក៏ផ្លាស់ប្ដូរទៅតាមនោះដែរ។ ខ្ញុំចង់ផ្ដល់ជាដំបូន្មានខ្លះដល់មនុស្សមួយចំនួនថា៖ កុំចាត់ទុកខ្លួន ដូចជាទារកនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយគិតថាទ្រង់គួរតែស្រឡាញ់អ្នក ទ្រង់មិនអាចចាកចោលអ្នក ហើយឥរិយាបថរបស់ទ្រង់ចំពោះអ្នកនៅតែដដែល និងមិនប្រែប្រួលនោះឡើយ ហើយខ្ញុំសូមផ្ដល់យោបល់ថា អ្នកគួរតែឈប់ស្រមើស្រមៃទៀតទៅ! ព្រះជាម្ចាស់ជាព្រះដ៏សុចរិតនៅក្នុងការប្រព្រឹត្តរបស់ទ្រង់ចំពោះមនុស្សម្នាក់ៗ ហើយទ្រង់តែងតែស្មោះត្រង់ចំពោះវិធីសាស្ត្ររបស់ទ្រង់ក្នុងការយកឈ្នះ និងការសង្រ្គោះមនុស្ស។ នេះគឺជាការគ្រប់គ្រងរបស់ទ្រង់។ ទ្រង់ប្រព្រឹត្តចំពោះមនុស្សម្នាក់ៗយ៉ាងម៉ឺងម៉ាត់ គឺមិនដូចជាសត្វចិញ្ចឹមដែលប្រលែងលេងនោះឡើយ។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស មិនមែនជាសេចក្តីស្រឡាញ់បែបថ្នាក់ថ្នម ឬបែបធ្វើឲ្យក្មេងខូចនោះឡើយ ហើយសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ចំពោះមនុស្សជាតិវិញ ក៏មិនបណ្ដែតបណ្តោយ ឬធ្វេសប្រហែសនោះដែរ។ ផ្ទុយទៅវិញ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សពាក់ព័ន្ធនឹងការស្ញប់ស្ញែង ការអាណិត និងការគោរពចំពោះជីវិត ហើយសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់បង្ហាញពីសេចក្តីរំពឹងទុករបស់ទ្រង់ចំពោះពួកគេ ហើយវាជាអ្វីដែលមនុស្សត្រូវការដើម្បីរស់រាន។ ព្រះជាម្ចាស់ជាព្រះដ៏មានព្រះជន្មរស់ ហើយព្រះជាម្ចាស់តែងតែមានអត្ថិភាពជានិច្ច។ ឥរិយាបថរបស់ទ្រង់ចំពោះមនុស្សជាតិផ្អែកលើសេចក្តីសុចរិត មិនមែនចេញពីក្បួនច្បាប់ដ៏ម៉ឺងម៉ាត់ឡើយ ហើយវាអាចផ្លាស់ប្ដូរបាន។ បំណងព្រះហឫទ័យរបស់ទ្រង់ចំពោះមនុស្សជាតិកំពុងតែផ្លាស់ប្ដូរ និងផ្លាស់ប្រែបន្ដិចម្ដងៗទៅតាមពេលវេលា អាស្រ័យលើកាលៈទេសៈដែលកើតឡើង និងស្របតាមឥរិយាបថរបស់មនុស្សម្នាក់ៗ។ ដូច្នេះ អ្នកគួរតែដឹងនៅក្នុងចិត្តរបស់អ្នកយ៉ាងច្បាស់ថា សារជាតិរបស់ព្រះជាម្ចាស់មិនប្រែប្រួលឡើយ ហើយដឹងទៀតថា និស្ស័យរបស់ទ្រង់នឹងបង្ហាញចេញនៅពេលវេលាខុសគ្នា និងនៅក្នុងបរិបទខុសគ្នា។ អ្នកប្រហែលជាគិតថា នេះមិនមែនជារឿងធំឡើយ ហើយអ្នកអាចប្រើសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ដើម្បីស្រមៃពីរបៀបដែលព្រះជាម្ចាស់គួរតែធ្វើរឿងផ្សេងៗ។ យ៉ាងណាមិញ វាមានពេលខ្លះដែលភាពផ្ទុយគ្នាទាំងស្រុងនៃទស្សនៈរបស់អ្នកអាចជាការពិត ហើយដោយប្រើប្រាស់សញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ដើម្បីព្យាយាមវាស់ស្ទង់ព្រះជាម្ចាស់ នោះអ្នកបានធ្វើឲ្យទ្រង់ខ្ញាល់រួចទៅហើយ។ នោះគឺដោយសារតែព្រះជាម្ចាស់មិនធ្វើការតាមរបៀបដែលអ្នកគិតថា ទ្រង់ត្រូវធ្វើនោះឡើយ ហើយទ្រង់ក៏មិនចាត់ទុករឿងនេះ ដូចអ្វីដែលអ្នកនិយាយថា ទ្រង់នឹងចាត់ទុកនោះដែរ។ ដូច្នេះ ខ្ញុំសូមរំឭកអ្នកឲ្យប្រុងប្រយ័ត្ន និងមានប្រាជ្ញានៅក្នុងរបៀបគ្រប់យ៉ាងដែលអ្នកធ្វើ ហើយរៀនពីរបៀបដើរតាមគោលការណ៍នៃការដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការទាំងអស់ ដែលជាការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់វិញ។ អ្នកត្រូវតែមានការយល់ដឹងឲ្យបានម៉ឺងម៉ាត់ទាក់ទងនឹងព្រះហឫទ័យ និងឥរិយាបថរបស់ព្រះជាម្ចាស់ អ្នកត្រូវតែរកមនុស្សដែលទទួលបានការបំភ្លឺ ដើម្បីប្រាប់រឿងនេះដល់អ្នក ហើយអ្នកត្រូវតែស្វែងរកទ្រង់យ៉ាងអស់ពីចិត្ត។ មិនត្រូវចាត់ទុកព្រះជាម្ចាស់នៃសេចក្តីជំនឿរបស់អ្នក ដូចជាអាយ៉ង ដោយវិនិច្ឆ័យទ្រង់តាមចិត្ត ទាញសេចក្តីសន្និដ្ឋានតាមអំពើចិត្តអំពីទ្រង់ ហើយមិនប្រព្រឹត្តចំពោះទ្រង់ ដោយការគោរពដែលទ្រង់សមទទួលនោះឡើយ។ ទោះបីព្រះជាម្ចាស់កំពុងតែនាំសេចក្តីសង្រ្គោះដល់អ្នក និងកំពុងតែកំណត់ពីលទ្ធផលរបស់អ្នកក៏ដោយ ក៏ទ្រង់អាចប្រទានដល់អ្នកនូវសេចក្តីមេត្តាករុណា សេចក្តីអត់ឱន ឬការជំនុំជម្រះ និងការវាយផ្ចាលបានដែរ ប៉ុន្តែ លើសពីនេះ ឥរិយាបថរបស់ទ្រង់ចំពោះអ្នកមិននៅដដែលឡើយ។ វាអាស្រ័យលើចិត្តគំនិតរបស់អ្នកដែលមានចំពោះទ្រង់ ក៏ដូចជាការយល់ដឹងរបស់អ្នកអំពីទ្រង់ដែរ។

ដកស្រង់ពី «របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឲ្យបានយល់ច្បាស់អំពីខ្លឹមសារនៃបញ្ញត្ដិរដ្ឋបាល និងឱ្យខិតខំប្រឹងប្រែងដើម្បីយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់។ បើមិនដូច្នោះទេ អ្នករាល់គ្នានឹងពិបាកក្នុងការរក្សាបបូរមាត់ឲ្យបិទជិតអណ្តាតរបស់អ្នករាល់គ្នានឹងគ្រលាស់ដោយសេរីជាមួយនឹងការនិយាយដោយបន្លឺសំឡេងខ្លាំងៗ ហើយអ្នករាល់គ្នានឹងបំពានចំពោះនិស្ស័យរបស់ព្រះជាម្ចាស់ដោយមិនដឹងខ្លួន ព្រមទាំងធ្លាក់ចូលទៅក្នុងភាពងងឹត បាត់បង់វត្តមាននៃព្រះវិញ្ញាណបរិសុទ្ធនិងពន្លឺផង។ ដោយសារតែអ្នករាល់គ្នា គ្មានគោលការណ៍នៅក្នុងសកម្មភាពរបស់ខ្លួន ដោយសារតែអ្នកធ្វើ និងនិយាយអ្វីដែលអ្នកមិនគួរធ្វើ អ្នកនឹងទទួលការដាក់ទោសវិញដោយសក្តិសម។ អ្នកគប្បីដឹងថា ទោះបីជាអ្នកគ្មានគោលការណ៍នៅក្នុងពាក្យសម្ដីនិងការប្រព្រឹត្ដិក៏ដោយ តែព្រះជាម្ចាស់មានគោលការណ៍ខ្ពស់នៅក្នុងកិច្ចការទាំងពីរយ៉ាងនេះ។ មូលហេតុដែលអ្នកទទួលការដាក់ទោសនេះ គឺដោយសារតែអ្នកបានល្មើសនឹងព្រះជាម្ចាស់ មិនមែនបុគ្គលណាម្នាក់ទេ។ ប្រសិនបើនៅក្នុងជីវិតរបស់អ្នកអ្នកប្រព្រឹត្ដអំពើល្មើសច្រើនប្រឆាំងនឹងនិស្ស័យរបស់ព្រះជាម្ចាស់ នោះអ្នកត្រូវបានចងភ្ជាប់ទៅក្នុងការក្លាយខ្លួនជាកូននៃនរក។ ចំពោះមនុស្ស វាអាចលេចឡើងថាអ្នកបានប្រព្រឹត្ដិអំពើមួយចំនួនតូចដែលខុសឆ្គងនឹងសេចក្ដីពិត និងគ្មានអ្វីលើសពីនេះទៀតទេ។ ថ្វីបើបែបនេះក៏ដោយ តើអ្នកដឹងទេថានៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់អ្នកបានក្លាយខ្លួនជាមនុស្សម្នាក់ដែលបានរួចពីអំពើបាបហើយ? ដោយសារតែអ្នកបានរំលោភបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ច្រើនជាងមួយដង ហើយលើសពីនេះទៅទៀតអ្នកមិនបានបង្ហាញពីសញ្ញានៃការសោកស្ដាយឡើយ ហេតុដូច្នេះ គ្មានអ្វីជាគ្រឿងពឹងអាស្រ័យផ្សេងសម្រាប់អ្នកឡើយ គឺមានតែត្រូវធ្លាក់ចូលទៅក្នុងឋាននរកដែលជាទីកន្លែងសម្រាប់ព្រះជាម្ចាស់ដាក់ទោសមនុស្សតែប៉ុណ្ណោះ។ មនុស្សមួយ ចំនួនតូចដែលដើរតាមព្រះជាម្ចាស់ បានប្រព្រឹត្ដអំពើមួយចំនួន ដែលរំលោភនឹងគោលការណ៍ ប៉ុន្តែ បន្ទាប់ពីបានដោះស្រាយ និងផ្តល់ការណែនាំដល់ពួកគេ ពួកគេបានរកឃើញបន្ដិចម្ដងៗនូវសេចក្ដីពុករលួយផ្ទាល់ខ្លួនរបស់ពួកគេ ហើយបន្ទាប់មកទៀត បានដើរលើផ្លូវត្រូវនៃភាពពិត ហើយពួកគេរក្សាបាននូវជំហររឹងមាំដូចសព្វថ្ងៃនេះ។ មនុស្សបែបនេះ គឺជាបុគ្គលដែលនឹងត្រូវបន្ដរស់នៅដល់ទីបញ្ចប់។ ទោះបីជាយ៉ាងនេះក៏ដោយ វាជាភាពស្មោះត្រង់ដែលខ្ញុំស្វែងរក។ ប្រសិនបើអ្នកជាមនុស្សស្មោះត្រង់ និងជាមនុស្សម្នាក់ដែលប្រព្រឹត្ដតាមគោលការណ៍ នោះអ្នកអាចក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់។ ប្រសិនបើនៅក្នុងសកម្មភាពរបស់អ្នក អ្នកមិនប្រាសចាកពីនិស្ស័យរបស់ព្រះជាម្ចាស់ទេ ហើយស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមានចិត្តគោរពចុះចូលចំពោះព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត នោះសេចក្ដីជំនឿរបស់អ្នកមានលក្ខណៈឈានដល់កម្រិតបទដ្ឋាន។ អ្នកណាដែលមិនគោរពព្រះជាម្ចាស់ និងមិនមានចិត្ត កោតខ្លាចដោយញាប់ញ័រទេនោះ គឺអាចនឹងរំលោភបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់។ មនុស្សជាច្រើនដែលបម្រើព្រះជាម្ចាស់ដោយអំណាចនៃចំណង់ចំណូលចិត្តរបស់ពួកគេ ប៉ុន្តែ ពួកគេមិនបានយល់ដឹងអំពីបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់នោះទេ ដូច្នេះនៅតែមានកម្រិតយល់ដឹងទាបអំពីអត្ថន័យនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដដែល។ ហេតុដូច្នេះ តាមរយៈចេតនាល្អរបស់ពួកគេ ពួកគេជាញឹកញាប់ធ្វើអ្វីៗដែលបង្កជាផលរំខានដល់ការរៀបចំរបស់ព្រះជាម្ចាស់ទៅវិញ។ ក្នុងករណីធ្ងន់ធ្ងរ ពួកគេត្រូវបានបណ្តេញចេញ មិនផ្ដល់ឱកាសជាថ្មីទៀតក្នុងការដើរតាមព្រះជាម្ចាស់ឡើយ ហើយត្រូវបានបោះចូលទៅក្នុងឋាននរកដែលទាំងអស់នេះជាប់ទាក់ទងនឹងដំណាក់នៃព្រះជាម្ចាស់នៅទីបញ្ចប់។ មនុស្សទាំងនេះធ្វើការនៅក្នុងដំណាក់នៃព្រះជាម្ចាស់ដោយកំលាំងចេតនាល្អនៃភាពល្ងង់ខ្លៅរបស់ពួកគេ ហើយបញ្ចប់ដោយការខឹងក្រោធនឹងនិស្ស័យរបស់ព្រះជាម្ចាស់។ មនុស្សនាំយករបៀបនៃការបម្រើជាសាមីជន និងជាម្ចាស់របស់ពួកគេទៅក្នុងដំណាក់នៃព្រះជាម្ចាស់ និងព្យាយាមដាក់ខ្លួនរបស់ពួកឲ្យសកម្មដោយការគិតឥតប្រយោជន៍ថា ចេតនាទាំងនោះអាចត្រូវបានអនុវត្តនៅទីនេះដោយងាយស្រួល គ្មានការខិតខំប្រឹងប្រែង។ ពួកគេមិនដែលនឹកស្រម៉ៃថាព្រះជាម្ចាស់ មិនមែនមាននិស្ស័យជាកូនចៀមទេ ប៉ុន្ដែ មាននិស្ស័យជាសត្វតោទៅវិញ។ ហេតុដូច្នេះ អ្នកដែលពាក់ព័ន្ធនឹងព្រះជាម្ចាស់ជាលើកដំបូង គឺមិនអាចធ្វើការទំនាក់ទំនងជាមួយព្រះអង្គបានទេព្រោះព្រះហឫទ័យព្រះជាម្ចាស់ មិនដូចនឹងចិត្ដមនុស្សទេ។ មានតែក្រោយពីអ្នកបានយល់អំពីសេចក្ដីពិតច្រើនឡើងៗ ទើបអ្នកអាចបន្ដការស្វែងយល់ អំពីព្រះជាម្ចាស់បាន។ ចំណេះដឹងនេះមិនត្រូវបានបង្កើតឡើងដោយពាក្យ និងគោលលទ្ធិទេ ប៉ុន្តែ អាចត្រូវបានប្រើជាកំណប់ទ្រព្យតាមរយៈមធ្យោបាយដែលអ្នកមានភាពជឿជាក់កាន់តែខ្លាំងចំពោះព្រះជាម្ចាស់ និងដោយភស្ដុតាងបង្ហាញថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នក។ ប្រសិនបើអ្នកខ្វះខាតភាពពិតនៃចំណេះដឹង និងមិនដឹងពីសេចក្ដីពិត នោះការបម្រើការងារដោយភាពងប់ងល់របស់អ្នកអាចនាំមកនូវភាពគួរឱ្យស្អប់ខ្ពើម និងការខ្ពើមរអើមដល់ព្រះជាម្ចាស់វិញ។

ដកស្រង់ពី «សេចក្ដីដាស់តឿនទាំងបី» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើអ្នករាល់គ្នាមិនយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ នោះអ្នកមិនអាចធ្វើកិច្ចការដែលអ្នកគួរធ្វើថ្វាយទ្រង់បានឡើយ។ ប្រសិនបើអ្នករាល់គ្នា មិនស្គាល់លក្ខណៈសំខាន់របស់ព្រះជាម្ចាស់ នោះអ្នករាល់គ្នាមិនអាចគោរពប្រណិបតន៍ និងកោតខ្លាចទ្រង់បានឡើយ ផ្ទុយទៅវិញ គឺមានតែទង្វើធ្វើឲ្យតែបានរួចពីដៃដោយគ្មានការប្រុងប្រយ័ត្ន និងការកុហកបោកប្រាស់តែប៉ុណ្ណោះ ហើយលើសពីនេះ គឺមានតែការប្រមាថដែលគ្មានអ្វីអាចទូន្មានបាន។ ថ្វីបើការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ ហើយការស្គាល់លក្ខណៈសំខាន់របស់ព្រះជាម្ចាស់ ក៏មិនអាចមើលរំលងបានមែន ក៏គ្មាននរណាម្នាក់បានពិនិត្យពិច័យ ឬក៏ជជីកវែកញែកសេចក្ដីទាំងនេះ ឲ្យបានហ្មត់ចត់នោះដែរ។ អ្នករាល់គ្នាបានច្រានចោលបញ្ញត្តិគ្រប់គ្រងនានាដែលខ្ញុំបានដាក់ចេញយ៉ាងច្បាស់ណាស់។ ប្រសិនបើអ្នករាល់គ្នាមិនយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់នោះអ្នកក៏ងាយនឹងប្រព្រឹត្តទាស់នឹងនិស្ស័យរបស់ទ្រង់ដែរ។ ការប្រព្រឹត្តទាស់នឹងនិស្ស័យរបស់ព្រះជាម្ចាស់ គឺដូចគ្នានឹងការជម្រុញឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ទ្រង់មានសេចក្ដីក្រោធ ហើយក្នុងករណីនេះ ផលចុងក្រោយនៃទង្វើរបស់អ្នក គឺការបំពានបញ្ញត្តិគ្រប់គ្រងនោះហើយ។ ពេលនេះ អ្នកគប្បីទទួលស្គាល់ហើយថា កាលណាអ្នកស្គាល់លក្ខណៈសំខាន់របស់ព្រះជាម្ចាស់ នោះអ្នកក៏អាចយល់អំពីនិស្ស័យរបស់ទ្រង់បានដែរ ហើយកាលណាអ្នកយល់អំពីនិស្ស័យរបស់ទ្រង់ នោះអ្នកក៏នឹងបានយល់អំពីបញ្ញត្តិគ្រប់គ្រងនោះដែរ។ មិនចាំបាច់និយាយច្រើនទេ ខ្លឹមសារភាគច្រើននៅក្នុងបញ្ញត្តិគ្រប់គ្រងនោះ សុទ្ធតែនិយាយអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនមែនគ្រប់និស្ស័យទាំងអស់របស់ទ្រង់ សុទ្ធតែមាននៅក្នុងបញ្ញត្តិគ្រប់គ្រងនោះទេ ហើយអំណេះតទៅ អ្នករាល់គ្នាត្រូវបង្កើនការយល់ដឹងរបស់ខ្លួន ទាក់ទងនឹងនិស្ស័យរបស់ព្រះជាម្ចាស់ ឲ្យកាន់តែស៊ីជម្រៅជាងនេះ។

ដកស្រង់ពី «ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ក្រៃលែង» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

គ្រប់ប្រយោគដែលខ្ញុំបានថ្លែងប្រាប់ សុទ្ធតែបង្កប់ នូវនិស្ស័យរបស់ព្រះជា ម្ចាស់។ អ្នករាល់គ្នាគួរខំប្រឹងសញ្ជឹងគិត អំពីព្រះបន្ទូលរបស់ខ្ញុំដោយយកចិត្តទុកដាក់នោះអ្នករាល់គ្នានឹងទទួលផល ពីព្រះបន្ទូលនេះជាប្រាកដ។ លក្ខណៈសំខាន់របស់ព្រះជាម្ចាស់ ពិបាកនឹងយល់ណាស់ ប៉ុន្តែខ្ញុំជឿជាក់ថា យ៉ាងហោចណាស់អ្នករាល់គ្នានឹងបានដឹងខ្លះអំពីនិស្ស័យរបស់ព្រះជាម្ចាស់ដែរ។ ខ្ញុំសង្ឃឹមទៀតថា អ្នកនឹងបញ្ជាក់ឲ្យខ្ញុំឃើញ ហើយធ្វើកិច្ចការទាំងឡាយណា ដែលមិនបំពានដល់និស្ស័យរបស់ព្រះជាម្ចាស់។ ពេលនោះ ខ្ញុំនឹងរឹតតែមានទំនុកចិត្ត។ ឧទាហរណ៍ដូចជាឲ្យព្រះជាម្ចាស់គង់ក្នុងចិត្តអ្នករាល់គ្នាគ្រប់ពេលវេលា។ កាលណាអ្នកធ្វើអ្វីមួយ ចូរធ្វើការនោះឲ្យស្របទៅនឹងព្រះបន្ទូលរបស់ទ្រង់។ ចូរឈ្វេងយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងគ្រប់កិច្ចការទាំងអស់ ហើយរក្សាខ្លួនពីការប្រព្រឹត្តនូវទង្វើទាំងឡាយណាដែលនាំឲ្យគេមើលងាយ និងបង្អាប់ដល់ព្រះជាម្ចាស់។ អ្នកក៏រឹតតែពុំគួរដកព្រះជាម្ចាស់ចេញពីគំនិតរបស់អ្នក ដើម្បីបំពេញ អនាគតដែលនៅចន្លោះក្នុងចិត្តរបស់អ្នកដែរ។ ប្រសិនបើអ្នកធ្វើដូច្នេះ អ្នកមុខជាបំពាននិស្ស័យរបស់ព្រះជាម្ចាស់ហើយ។ ឧបមាថា អ្នកពុំដែលនិយាយប្រមាថ ឬរអ៊ូរទាំទាស់នឹងព្រះជាម្ចាស់សោះក្នុងមួយជីវិតរបស់អ្នកហើយឧបមាទៀតថា អ្នកអាចបោះបង់ទ្រព្យសម្បត្តិគ្រប់យ៉ាងដែលទ្រង់បានប្រទានមកឲ្យអ្នក ហើយអាចចុះចូលចំពោះព្រះបន្ទូលទាំងអស់របស់ទ្រង់ពេញមួយជីវិតរបស់អ្នក ពេលនោះ អ្នកនឹងបានចៀសផុតពីសេចក្ដីរំលងដែលប្រព្រឹត្តទាស់នឹងបញ្ញត្តិគ្រប់គ្រងនោះហើយ។ ឧទាហរណ៍ ប្រសិនបើអ្នកធ្លាប់និយាយថា «ហេតុអ្វីបានជាខ្ញុំ មិនគិតសោះថា ទ្រង់ជាព្រះជាម្ចាស់?» «ខ្ញុំគិតថា ព្រះបន្ទូលទាំងអស់នេះ គ្មានន័យអ្វីទេ គ្រាន់តែជាការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ» «ចំពោះគំនិតរបស់ខ្ញុំវិញ ខ្ញុំគិតថា មិនមែនគ្រប់យ៉ាងដែលព្រះជាម្ចាស់ទ្រង់ធ្វើ សុទ្ធតែត្រូវរហូតនោះទេ» «ភាពជាមនុស្សរបស់ព្រះជាម្ចាស់ មិនប្រសើរជាងខ្ញុំនោះទេ» «ព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្មានអ្វីគួរឲ្យជឿទេ» ឬក៏ធ្លាប់និយាយសម្ដីវិនិច្ឆ័យដទៃទៀត នោះខ្ញុំទូន្មានអ្នករាល់គ្នាឲ្យលន់តួ ហើយប្រែចិត្តពីអំពើបាបរបស់ខ្លួន ឲ្យបានរឿយៗជាងនេះ។ ពុំនុំទេអ្នកនឹងគ្មានឱកាសទទួលបានការអត់ទោសសោះ ដ្បិតអ្នកមិនមែនបំពានមនុស្សទេតែបំពានព្រះជាម្ចាស់ផ្ទាល់ព្រះអង្គវិញ។ អ្នកប្រហែលជាគិតថា អ្នកនិយាយវិនិច្ឆ័យមនុស្ស ប៉ុន្តែព្រះវិញ្ញាណនៃព្រះ ទ្រង់មិនមានព្រះតម្រិះដូច្នេះឡើយ។ ការដែលអ្នកប្រមាថសាច់ឈាមរបស់ទ្រង់ គឺស្មើនឹងប្រមាថដល់ទ្រង់ហើយ។ ដូច្នេះ អ្នកមិនបានបំពាននិស្ស័យរបស់ព្រះជាម្ចាស់ទេ មែនទេ? អ្នកត្រូវចងចាំថា គ្រប់កិច្ចការដែលបានធ្វើឡើងដោយព្រះវិញ្ញាណនៃព្រះ គឺត្រូវបានធ្វើឡើង ដើម្បីរក្សាការពារកិច្ចការរបស់ព្រះអង្គនៅក្នុងសាច់ឈាម និងដើម្បីឲ្យកិច្ចការនោះសម្រេចបានយ៉ាងប្រសើរ។ ប្រសិនបើអ្នកមិនអើពើចំពោះរឿងនេះ នោះខ្ញុំសូមមានបន្ទូលប្រាប់អ្នករាល់គ្នាឲ្យដឹងថា អ្នកជាមនុស្សដែលពុំអាចទទួលបានជោគជ័យ ក្នុងការជឿលើព្រះជាម្ចាស់ឡើយ។ ដោយព្រោះអ្នករាល់គ្នាបានជម្រុញសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ហេតុដូច្នេះហើយ ទ្រង់នឹងប្រើទណ្ឌកម្មដ៏សក្ដិសម មកបង្រៀនមេរៀនមួយដល់អ្នកវិញ។

ដកស្រង់ពី «ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ក្រៃលែង» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សដែលជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដ តែងតែមានទ្រង់នៅក្នុងដួងចិត្តរបស់ខ្លួនជានិច្ច ហើយពួកគេតែងតែផ្ទុកនៅក្នុងខ្លួនគេនូវដួងចិត្តដែលគោរពដល់ព្រះជាម្ចាស់ និងដួងចិត្តដែលស្រឡាញ់ដល់ព្រះជាម្ចាស់។ អស់អ្នកដែលជឿលើព្រះជាម្ចាស់ គប្បីធ្វើអ្វីៗដោយប្រយ័ត្នប្រយែង និងដោយប្រុងប្រយ័ត្ន ហើយគ្រប់អ្វីដែលពួកគេធ្វើ គប្បីស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយអាចផ្គាប់ព្រះហឫទ័យរបស់ទ្រង់បាន។ ពួកគេមិនគប្បីរឹងចចេស និងធ្វើអ្វីដែលពួកគេពេញចិត្ត ដែលមិនសមនឹងបែបបទរបស់ពួកបរិសុទ្ធឡើយ។ មនុស្សមិនត្រូវប្រព្រឹត្តអ្វីដែលមិនសមរម្យ លើកព្រះនាមព្រះជាម្ចាស់គ្រប់ទីកន្លែងដោយភាពក្រអឺតក្រទម និងបោកប្រាស់គ្រប់ទីកន្លែងនោះឡើយ។ នេះគឺជាប្រភេទនៃការប្រព្រឹត្ដិដែលបះបោរខ្លាំងបំផុត។ គ្រួសារមានច្បាប់ទម្លាប់របស់ខ្លួន ហើយប្រជាជាតិនានាមានច្បាប់របស់ខ្លួន ហើយតើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មិនមានច្បាប់ទម្លាប់ច្រើនជាងនេះទេឬអី? តើបទដ្ឋានទាំងនោះមិនតឹងរ៉ឹងជាងនេះទេឬអី? តើមិនមានបញ្ញត្ដិរដ្ឋបាលច្រើនជាងនេះទេឬអី? មនុស្សមានសេរីភាពធ្វើអ្វីដែលពួកគេចង់ធ្វើ ប៉ុន្តែបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់មិនអាចធ្វើការផ្លាស់ប្តូរតាមតែចិត្តនោះឡើយ។ ព្រះជាម្ចាស់គឺជាព្រះដែលមិនអត់ឱនចំពោះការប្រព្រឹត្តិខុសរបស់មនុស្សឡើយ ទ្រង់គឺជាព្រះជាម្ចាស់ដែលប្រហារជីវិតមនុស្ស។ តើមនុស្សពិតជាមិនបានដឹងពីរឿងនេះហើយទេឬ?

ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅគ្រប់យុគសម័យទាំងអស់ ក្នុងពេលដែលកំពុងធ្វើការនៅក្នុងចំណោមមនុស្ស ព្រះជាម្ចាស់ប្រទានព្រះបន្ទូលខ្លះដល់ពួកគេ និងមានបន្ទូលប្រាប់ពួកគេអំពីសេចក្តីពិតមួយចំនួន។ សេចក្តីពិតទាំងនេះបម្រើជាផ្លូវដែលមនុស្សគួរតែប្រកាន់ខ្ជាប់ ជាផ្លូវដែលពួកគេគួរតែដើរតាម ជាផ្លូវដែលជួយឲ្យពួកគេកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ព្រមទាំងជាផ្លូវដែលមនុស្សគួរតែយកមកអនុវត្ត និងប្រកាន់ខ្ជាប់នៅក្នុងជីវិតរបស់គេ និងនៅលើដំណើរផ្លូវនៃជីវិតរបស់គេផង។ គឺដោយសារតែហេតុផលទាំងនេះហើយបានជាព្រះជាម្ចាស់បង្ហាញព្រះសូរសៀងទាំងនេះទៅកាន់មនុស្ស។ មនុស្សគួរតែប្រកាន់ខ្ជាប់ព្រះបន្ទូលដែលចេញពីព្រះជាម្ចាស់ទាំងនេះ ហើយការប្រកាន់ខ្ជាប់ចំពោះព្រះបន្ទូលទាំងនេះ គឺជាការទទួលបានជីវិត។ ប្រសិនបើមនុស្សមិនប្រកាន់ខ្ជាប់តាមព្រះបន្ទូលទាំងនេះ មិនអនុវត្តតាម និងមិនរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់គេទេ នោះបុគ្គលនេះមិនមែនកំពុងអនុវត្តតាមសេចក្តីពិតឡើយ។ លើសពីនេះទៅទៀត ប្រសិនបើមនុស្សមិនអនុវត្តតាមសេចក្តីពិតទេ នោះពួកគេមិនមែនកំពុងតែកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ឡើយ ហើយពួកគេក៏មិនបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ មនុស្សដែលគ្មានសមត្ថភាពបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនអាចទទួលបានការសរសើរពីទ្រង់ឡើយ ហើយមនុស្សបែបនេះក៏គ្មានលទ្ធផលអ្វីនោះដែរ។

ដកស្រង់ពី «របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្នកត្រូវតែមកចំពោះព្រះភ័ក្រព្រះជាម្ចាស់ជារឿយៗ ត្រូវហូប និងផឹក ព្រមទាំងសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយទទួលយកការប្រៀនប្រដៅ និងការដឹកនាំរបស់ទ្រង់ចំពោះអ្នក។ អ្នកត្រូវតែអាចចុះចូលចំពោះបរិស្ថាន មនុស្ស អ្វីៗ និងបញ្ហាទាំងអស់ ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នក ហើយនៅពេលដែលពាក់ព័ន្ធនឹងបញ្ហានានាដែលអ្នកមិនអាចយល់បាន នោះអ្នកត្រូវតែអធិស្ឋានជាញឹកញាប់ ខណៈពេលដែលកំពុងស្វែងរកសេចក្ដីពិត។ មានតែតាមរយៈការយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ទើបអ្នកអាចស្វែងរកផ្លូវឆ្ពោះទៅមុខបាន។ អ្នកត្រូវតែគោរពព្រះជាម្ចាស់ ហើយធ្វើយ៉ាងប្រុងប្រយ័ត្ននូវអ្វីដែលអ្នកគួរធ្វើ។ អ្នកត្រូវតែមានសន្តិភាពនៅចំពោះព្រះភ័ក្រព្រះជាម្ចាស់ជារឿយៗ ហើយមិនត្រូវប្រព្រឹត្តខុសសីលធម៌ឡើយ។ យ៉ាងហោចណាស់ នៅពេលដែលអ្វីមួយកើតឡើងចំពោះអ្នក នោះប្រតិកម្មដំបូងរបស់អ្នក គួរតែជាការធ្វើឱ្យខ្លួនស្ងប់ ហើយបន្ទាប់មកអធិស្ឋានទៅរកព្រះជាម្ចាស់ភ្លាមៗ។ តាមរយៈការអធិស្ឋាន ការរង់ចាំ និងការស្វែងរក នោះអ្នកនឹងទទួលបានការយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺជាឥរិយាបថមួយដែលបង្ហាញពីការគោរពចំពោះព្រះជាម្ចាស់ តើមិនមែនដូច្នេះឬ? គិតឱ្យជ្រៅ ប្រសិនបើអ្នកគោរពព្រះជាម្ចាស់ ហើយចុះចូលចំពោះព្រះជាម្ចាស់ និងអាចមានភាពស្ងប់ស្ងាត់នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ ព្រមទាំងអាចយល់បំណងព្រះហឫទ័យរបស់ទ្រង់ នោះតាមរយៈការសហការ និងការអនុវត្តតាមវិធីនេះ អ្នកអាចត្រូវបានការពារ។ អ្នកនឹងមិនជួបប្រទះសេចក្ដីល្បួង ឬធ្វើអ្វីៗដែលរំខានកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នកក៏នឹងមិនទៅឆ្ងាយ ដើម្បីបង្កឱ្យមានការស្អប់ខ្ពើមរបស់ព្រះជាម្ចាស់ឡើយ។ ជាមួយនឹងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ អ្នកនឹងខ្លាចមិនហ៊ានប្រមាថមើលងាយព្រះជាម្ចាស់ឡើយ។ ពេលដែលអ្នកប្រឈមមុខនឹងសេចក្ដីល្បួង នោះអ្នកនឹងរស់នៅ នៅចំពោះទ្រង់ ដោយញាប់ញ័រដោយការភ័យខ្លាចជាខ្លាំង ហើយសង្ឃឹមថា នៅក្នុងគ្រប់អ្វីៗ អ្នកនឹងអាចចុះចូលចំពោះទ្រង់ ហើយធ្វើឱ្យទ្រង់សព្វព្រះហឫទ័យ។ មានតែតាមរយៈការអនុវត្តដូចនេះ ដោយការរស់នៅក្នុងសភាពបែបនេះជារឿយៗ និងការមានសន្ដិភាពនៅចំពោះព្រះភ័ក្រ្ដព្រះជាម្ចាស់ជារឿយៗប៉ុណ្ណោះ ទើបអ្នកនឹងអាចនៅឆ្ងាយពីសេចក្ដីល្បួង និងសេចក្ដីអាក្រក់ ដោយមិនចាំបាច់សូម្បីតែគិតអំពីវាផង។

ដកស្រង់ពី «មានតែតាមរយៈការរស់នៅចំពោះព្រះភ័ក្រព្រះជាម្ចាស់យ៉ាងជាប់លាប់ប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចដើរលើមាគ៌ាទៅកាន់សេចក្ដីសង្គ្រោះបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ការដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់មិនមែនជាការកាន់តាមក្បួនច្បាប់បែបលំៗនោះឡើយ ផ្ទុយទៅវិញ វាមានន័យថា នៅពេលដែលអ្នកជួបបញ្ហាមួយ ជាដំបូង អ្នកមើលទៅកាន់បញ្ហានោះ ថាជាស្ថានភាពមួយដែលត្រូវបានរៀបចំ ដោយព្រះជាម្ចាស់ ជាទំនួលខុសត្រូវមួយដែលទ្រង់បានប្រទានដល់អ្នក ឬជាកិច្ចការមួយដែលទ្រង់បានផ្ទុកផ្ដាក់ដល់អ្នកឬយ៉ាងណា។ នៅពេលដែលជួបបញ្ហានេះ អ្នកគួរតែមើលឃើញវាថាជាការល្បងលមួយដែលព្រះជាម្ចាស់បានកំណត់ទុកសម្រាប់អ្នក។ នៅពេលដែលអ្នកជួបបញ្ហានេះ អ្នកត្រូវតែមានបទដ្ឋានមួយនៅក្នុងដួងចិត្តរបស់អ្នក ហើយអ្នកត្រូវតែគិតថា រឿងនេះមកពីព្រះជាម្ចាស់។ អ្នកត្រូវតែគិតអំពីវិធីដោះស្រាយជាមួយវានៅក្នុងរបៀបមួយដែលអ្នកអាចបំពេញតាមទំនួលខុសត្រូវរបស់អ្នកផង ព្រមទាំងបន្តមានស្វាមីភក្ដិចំពោះព្រះជាម្ចាស់ផង ហើយក៏ត្រូវគិតអំពីរបៀបធ្វើវា ដោយមិនធ្វើឲ្យទ្រង់ខ្ញាល់ ឬបំពានលើនិស្ស័យរបស់ទ្រង់ដែរ។ ... ដើម្បីដើរតាមមាគ៌ារបស់ព្រះជាម្ចាស់បាន យើងមិនអាចបោះបង់ចោលអ្វីមួយដែលកើតឡើងចំពោះយើង ឬជុំវិញយើង រួមទាំងរឿងតូចៗនោះឡើយ។ ទោះបីយើងគិតថា យើងគួរតែយកចិត្តទុកដាក់ចំពោះរឿងនេះឬក៏អត់ កិច្ចការណាក៏ដោយដែលយើងកំពុងតែជួប យើងមិនត្រូវបណ្ដែតបណ្ដោយនោះឡើយ។ អ្វីៗទាំងអស់ដែលកើតឡើង គួរតែត្រូវបានចាត់ទុកជាការល្បងលដែលព្រះជាម្ចាស់បានប្រទានដល់យើង។ តើអ្នកគិតដូចម្ដេចដែរអំពីទស្សនៈនេះ? ប្រសិនបើអ្នកមានឥរិយាបថបែបនេះ នោះវាបញ្ជាក់អំពីការពិតថា៖ នៅក្នុងជម្រៅចិត្ត អ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ហើយអ្នកព្រមគេចចេញពីសេចក្ដីអាក្រក់។ ប្រសិនបើអ្នកមានបំណងដែលចង់បំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្វីដែលអ្នកយកទៅអនុវត្ត នឹងមិនឃ្លាតចាកពីការបំពេញតាមបទដ្ឋាននៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់នោះឡើយ។

ជារឿយៗ មានមនុស្សដែលជឿថា កិច្ចការដែលមនុស្សមិនសូវជាយកចិត្តទុកដាក់ និងមិនសូវជាលើកឡើង គឺជាកិច្ចការកំប៉ិកកំប៉ុកដែលគ្មានទាក់ទងអ្វីជាមួយនឹងការអនុវត្តតាមសេចក្តីពិតឡើយ។ នៅពេលដែលជួបជាមួយបញ្ហាបែបនេះ មនុស្សទាំងនេះមិនគិតច្រើនឡើយ ហើយបន្ទាប់មក ពួកគេបណ្ដោយឲ្យវារសាត់បាត់ទៅ។ យ៉ាងណាមិញ នៅក្នុងការពិតជាក់ស្ដែង រឿងនេះគឺជាមេរៀនមួយដែលអ្នកគួរតែរៀនសូត្រ ជាមេរៀនអំពីរបៀបកោតខ្លាចព្រះជាម្ចាស់ និងរបៀបគេចចេញពីសេចក្ដីអាក្រក់។ លើសពីនេះទៅទៀត អ្វីដែលអ្នកគួរតែខ្វល់ខ្វាយកាន់តែខ្លាំងនោះ គឺជាការដឹងអំពីអ្វីដែលព្រះជាម្ចាស់កំពុងតែធ្វើ នៅពេលដែលរឿងនេះកើតមានចំពោះអ្នក។ ព្រះជាម្ចាស់គង់នៅជិតអ្នក សង្កេតមើលគ្រប់ទាំងពាក្យសម្ដី និងទង្វើរបស់អ្នក ហើយទតមើលអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ និងការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងគំនិតរបស់អ្នក។ នេះហើយជាកិច្ចការរបស់ព្រះជាម្ចាស់។ អ្នកខ្លះសួរថា «បើនេះជាសេចក្តីពិត ចុះហេតុអ្វីបានជាខ្ញុំមិនមានអារម្មណ៍អំពីវាដូច្នេះ?» អ្នកមិនមានអារម្មណ៍អំពីវា ដោយសារតែអ្នកមិនបានប្រកាន់ខ្ជាប់តាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ដែលជាផ្លូវដ៏សំខាន់របស់អ្នក។ ដូច្នេះហើយបានជាអ្នកមិនមានអារម្មណ៍អំពីកិច្ចការដ៏ល្អិតល្អន់ដែលព្រះជាម្ចាស់ធ្វើនៅក្នុងមនុស្ស ដែលស្ដែងចេញស្របតាមគំនិត និងសកម្មភាពផ្សេងៗរបស់មនុស្ស។ អ្នកពិតជាភ្លេចច្រើនមែន! តើអ្វីទៅជាកិច្ចការធំ? តើអ្វីទៅជាកិច្ចការតូច? កិច្ចការដែលពាក់ព័ន្ធនឹងការដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់ មិនអាចបែងចែកជាកិច្ចការធំ ឬកិច្ចការតូចឡើយ ប៉ុន្តែ តើអ្នករាល់គ្នាអាចទទួលយកការនេះដែរឬទេ? (យើងអាចទទួលយកវាបាន)។ ទាក់ទងនឹងកិច្ចការប្រចាំថ្ងៃវិញ មានកិច្ចការខ្លះដែលមនុស្សចាត់ទុកជាកិច្ចការធំ និងសំខាន់ខ្លាំង ហើយកិច្ចការខ្លះទៀតដែលគេចាត់ទុកជាកិច្ចការកំប៉ិកកំប៉ុក។ ជារឿយៗ មនុស្សមើលឃើញកិច្ចការធំទាំងនេះ ជាកិច្ចការសំខាន់ ហើយគេចាត់ទុកកិច្ចការទាំងនោះ ជាកិច្ចការដែលព្រះជាម្ចាស់បានបញ្ជូនមក។ ទោះបីជាយ៉ាងណា នៅពេលដែលកិច្ចការធំទាំងនេះកើតឡើង ដោយសារតែឋានៈក្មេងខ្ចីរបស់មនុស្ស និងដោយសារតែគុណសម្បត្តិទន់ខ្សោយរបស់គេ ជារឿយៗ មនុស្សមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ គេមិនអាចទទួលបានការបើកសម្ដែងណាមួយ ព្រមទាំងមិនអាចទទួលបានចំណេះដឹងជាក់ស្ដែងណាមួយដែលមានតម្លៃឡើយ។ ទាក់ទងនឹងកិច្ចការតូចៗវិញ មនុស្សចូលចិត្តមើលរំលង ហើយឲ្យកន្លងផុតទៅស្ងាត់ៗបន្តិចម្ដងៗ។ បើបែបនេះ មនុស្សបានបាត់បង់ឱកាសជាច្រើនក្នុងការទទួលបានការពិនិត្យនៅចំពោះព្រះជាម្ចាស់ និងដើម្បីឲ្យទ្រង់ល្បងលហើយ។ តើវាមានន័យដូចម្ដេចទៅ បើអ្នកតែងតែមើលរំលងមនុស្ស ព្រឹត្តិការណ៍ វត្ថុ និងស្ថានភាពដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់អ្នកនោះ? វាមានន័យថា រាល់ថ្ងៃ និងសូម្បីតែរាល់វិនាទីផង អ្នកកំពុងតែបដិសេធការប្រោសឲ្យគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ចំពោះអ្នក ក៏ដូចជាការដឹកនាំរបស់ទ្រង់ហើយ។ គ្រប់ពេលដែលព្រះជាម្ចាស់រៀបចំស្ថានភាពមួយសម្រាប់អ្នក នោះទ្រង់នឹងទតមើលនៅទីលាក់កំបាំង សម្លឹងមើលដួងចិត្តរបស់អ្នក សង្កេតមើលគំនិត និងការសញ្ជឹងគិតរបស់អ្នក ទតមើលពីរបៀបដែលអ្នកគិត និងរង់ចាំមើលរបៀបដែលអ្នកនឹងប្រព្រឹត្ត។ ប្រសិនបើអ្នកជាមនុស្សធ្វេសប្រហែស ជាម្នាក់ដែលមិនហ្មត់ចត់នឹងផ្លូវរបស់ព្រះជាម្ចាស់ នឹងព្រះបន្ទូល ឬសេចក្តីពិតរបស់ទ្រង់ នោះអ្នកនឹងមិនគិតគូរ ឬយកចិត្តទុកដាក់ចំពោះកិច្ចការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សម្រេច ឬសេចក្ដីតម្រូវដែលទ្រង់រំពឹងឲ្យអ្នកបំពេញ នៅពេលដែលទ្រង់រៀបចំបរិយាកាសជាក់លាក់មួយសម្រាប់អ្នកនោះឡើយ។ អ្នកនឹងមិនដឹងអំពីរបៀបដែលមនុស្ស ព្រឹត្តិការណ៍ និងវត្ថុដែលអ្នកជួបនោះ មានទំនាក់ទំនងនឹងសេចក្តីពិត ឬព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ក្រោយពេលដែលអ្នកជួបជាមួយកាលៈទេសៈ និងការល្បងលដដែលៗបែបនេះ ហើយព្រះជាម្ចាស់មិនបានទតឃើញលទ្ធផលណាមួយនៅក្នុងអ្នក តើទ្រង់នឹងចាត់ការដោយរបៀបណាទៅ? ក្រោយពេលជួបការល្បងលដដែលៗ អ្នកមិនបានពង្រីកព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នកឡើយ ហើយអ្នកក៏មិនបានមើលឃើញកាលៈទេសៈដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នក ទុកជាការល្បងល និងវិញ្ញាសាមកពីព្រះជាម្ចាស់នោះដែរ។ ផ្ទុយទៅវិញ អ្នកបានបដិសេធឱកាសដែលព្រះជាម្ចាស់បានប្រទានដល់អ្នកដដែលៗ ដោយបណ្ដែតបណ្ដោយឲ្យវារសាត់បាត់ទៅម្ដងហើយម្ដងទៀត។ តើនេះមិនមែនជាការមិនស្ដាប់បង្គាប់បំផុតដែលមនុស្សបង្ហាញចេញទេឬ? (វាពិតមែនហើយ)។ តើព្រះជាម្ចាស់នឹងមានព្រះទ័យឈឺចាប់ ដោយសារតែការមិនស្ដាប់បង្គាប់នេះដែរឬទេ? (ទ្រង់នឹងឈឺចាប់)។ ព្រះជាម្ចាស់នឹងមិនឈឺចាប់ឡើយ! នៅពេលដែលឮខ្ញុំនិយាយបែបនេះ អ្នករាល់គ្នាប្រហែលជាមានអារម្មណ៍រន្ធត់ចិត្តម្ដងទៀត។ អ្នកប្រហែលជាគិតថា៖ «តើវាមិនបានថ្លែងពីខាងលើថា ព្រះជាម្ចាស់តែងតែមានព្រះទ័យឈឺចាប់ទេឬ? ដូច្នេះ តើព្រះជាម្ចាស់នឹងមិនឈឺចាប់ទេឬ? អ៊ីចឹង តើទ្រង់ឈឺចាប់នៅពេលណាទៅ?» ជារួមមក ព្រះជាម្ចាស់នឹងមិនឈឺចាប់នៅក្នុងស្ថានភាពបែបនេះឡើយ។ បើដូច្នេះ តើព្រះជាម្ចាស់មានចិត្តគំនិតបែបណាទៅចំពោះឥរិយាបថដែលបានពណ៌នាខាងលើ? នៅពេលដែលមនុស្សបដិសេធការល្បងល និងវិញ្ញាសាដែលព្រះជាម្ចាស់បញ្ជូនមកពួកគេ ហើយនៅពេលដែលពួកគេគេចវេះពីការល្បងលទាំងនោះ ព្រះជាម្ចាស់មានឥរិយាបថតែមួយប៉ុណ្ណោះចំពោះមនុស្សបែបនេះ។ តើវាជាចិត្តគំនិតអ្វីទៅ? ព្រះជាម្ចាស់ច្រានចោលមនុស្សប្រភេទនេះចេញពីជម្រៅនៃព្រះហឫទ័យរបស់ទ្រង់។ សម្រាប់ពាក្យថា «ច្រានចោល» មានអត្ថន័យពីរយ៉ាង។ តើខ្ញុំគួរតែពន្យល់ពាក្យនេះចេញពីទស្សនៈរបស់ខ្ញុំដោយរបៀបណាទៅ? នៅក្នុងជម្រៅចិត្ត ពាក្យថា «ច្រានចោល» មានបង្កប់ន័យអំពីការខ្ពើមរអើម និងការស្អប់។ ចុះអត្ថន័យមួយទៀតរបស់វាជាអ្វីទៅ? នោះជាផ្នែកមួយដែលសំដៅលើការបោះបង់ចោលអ្វីមួយ។ អ្នករាល់គ្នាដឹងអំពីអត្ថន័យនៃពាក្យថា «បោះបង់ចោល» ហើយមែនទេ? សរុបមក ពាក្យថា «ច្រានចោល» គឺជាពាក្យមួយដែលតំណាងឲ្យប្រតិកម្ម និងឥរិយាបថចុងក្រោយរបស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្សទាំងឡាយដែលកំពុងតែប្រព្រឹត្តនៅក្នុងរបៀបបែបនេះ។ វាជាការស្អប់យ៉ាងខ្លាំងចំពោះពួកគេ និងជាការខ្ពើមរអើមផង ហើយជាលទ្ធផល វាបង្កើតឲ្យមានការសម្រេចចិត្តបោះបង់ពួកគេចោល។ នេះគឺជាការសម្រេចព្រះទ័យចុងក្រោយរបស់ព្រះជាម្ចាស់ចំពោះមនុស្សដែលមិនដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់ និងមិនដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។

ដកស្រង់ពី «របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើមានចំណុចសំខាន់អ្វីដែលមនុស្សម្នាក់គប្បីយល់ដឹងនៅពេលស្វែងរកច្រកចូលទៅក្នុងជីវិត? គ្រប់ការទាំងអស់ដែលមាននៅក្នុងព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងមក មិនថាក្នុងប្រធានបទអ្វីទេ មនុស្សម្នាក់ៗគប្បីត្រង់ត្រាប់អ្វីដែលទ្រង់តម្រូវពីមនុស្ស និងក្បួនខ្នាតសម្រាប់ពួកគេ និងស្វែងរកផ្លូវដើម្បីអនុវត្តតាមព្រះបន្ទូលទាំងនោះ។ ចូរវាស់ស្ទង់ការប្រព្រឹត្ត និងទស្សនៈរបស់អ្នកនៅក្នុងជីវិត ជាមួយនឹងព្រះបន្ទូលទាំងនោះ ក៏ដូចជានៅគ្រប់ទិដ្ឋភាពនៃសភាពនិងការសម្ដែងចេញរបស់អ្នកផងដែរ។ អ្វីដែលសំខាន់ជាងនេះ ត្រូវវាស់ស្ទង់ខ្លួនឯងជាមួយនឹងចំណុចទាំងនេះដើម្បីកំណត់ថាអ្វីដែលអ្នកគប្បីធ្វើ ថាតើត្រូវគាប់ព្រះហឫទ័យព្រះជាម្ចាស់ដោយរបៀបណានៅក្នុងពេលបំពេញភារកិច្ចរបស់អ្នក និងថាតើអ្នកអាចធ្វើដូចម្ដេចដើម្បីឲ្យត្រូវទៅតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បានទាំងស្រុង។ ធ្វើជាមនុស្សដែលមានតថភាពនៃសេចក្ដីពិត។ កុំធ្វើជាមនុស្សដែលគ្រាន់តែមានពាក្យសម្ដី និងគោលលទ្ធិ ហើយនិងទ្រឹស្ដីសាសនា។ កុំក្លែងបន្លំភាពជាវិញ្ញាណ។ កុំធ្វើជាមនុស្សខាងវិញ្ញាណក្លែងក្លាយ។ អ្នកត្រូវផ្ដោតសំខាន់លើការអនុវត្ត និងលើការប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមូលដ្ឋានសម្រាប់ការវាយតម្លៃសភាពរបស់អ្នក និងដើម្បីឆ្លុះបញ្ចាំងពីវា ហើយបន្ទាប់មក ផ្លាស់ប្ដូរទស្សនៈនិងអត្តចរិតដែលអ្នកប្រព្រឹត្តនៅគ្រប់ស្ថានការណ៍ទាំងអស់។ ចុងក្រោយ អ្នកនឹងអាចគោរពកោតខ្លាចព្រះជាម្ចាស់នៅគ្រប់ស្ថានការណ៍ទាំងអស់បាន ហើយអ្នកនឹងលែងធ្វើអ្វីភ្លាមៗ តាមគំនិតរបស់អ្នក តាមចំណង់របស់អ្នក ឬរស់នៅក្នុងនិស្ស័យពុករលួយទៀតហើយ។ ផ្ទុយទៅវិញ គ្រប់ទាំងសកម្មភាពនិងពាក្យសម្ដីរបស់អ្នក នឹងត្រូវផ្អែកតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងផ្អែកលើសេចក្ដីពិត។ ដូច្នេះ អ្នកនឹងបង្កើតបានដួងចិត្តដែលគោរពកោតខ្លាចចំពោះព្រះជាម្ចាស់ជាបន្តបន្ទាប់។ ដួងចិត្តដែលគោរពកោតខ្លាចចំពោះព្រះជាម្ចាស់ កើតឡើងនៅពេលដែលមនុស្សម្នាក់កំពុងស្វែងរកសេចក្ដីពិត។ វាមិនមែនកើតចេញពីការអត់ធ្មត់នោះទេ។ ការអត់ធ្មត់ទាំងអស់ នាំឲ្យកើតបានជាអាកប្បកិរិយាក្នុងប្រភេទណាមួយ។ វាមិនមែនជាការដាក់កម្រិតតែសំបកក្រៅនោះទេ។ ការគោរពកោតខ្លាចពិតប្រាកដចំពោះព្រះជាម្ចាស់ បានមកក្នុងអំឡុងពេលដែលមនុស្សម្នាក់ជឿលើព្រះជាម្ចាស់ បានពីការយល់ដឹងសេចក្ដីពិត ការអនុវត្តតាមសេចក្ដីពិត ដោយបង្កើនការកាត់បន្ថយនូវនិស្ស័យពុករលួយរបស់មនុស្សណាម្នាក់ជាបន្តបន្ទប់ និងការកែលម្អសភាពរបស់មនុស្សម្នាក់ ដើម្បីឲ្យមនុស្សម្នាក់នោះអាចមកចំពោះព្រះជាម្ចាស់បានញឹកញាប់។ នេះគឺជាដំណើរដែលនាំឲ្យកើតមាននូវការគោរពកោតខ្លាចដ៏ពិតប្រាកដ។ ពេលដែលវេលានោះមកដល់ អ្នកនឹងដឹងថា អ្វីជាការគោរពកោតខ្លាចព្រះជាម្ចាស់ ហើយអ្នកនឹងមានអារម្មណ៍ដឹងពីខាងក្នុងចិត្តអំពីប្រភេទអត្តចរិត និងប្រភេទនៃសភាពដែលមនុស្សម្នាក់មាន និងប្រភេទនិស្ស័យដែលមនុស្សមាននៅក្នុងខ្លួន នៅមុនពេលដែលពួកគេមានការគោរពកោតខ្លាចដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់ និងបង្ហាញនូវការគោរពកោតខ្លាចចំពោះព្រះជាម្ចាស់។

ដកស្រង់ពី «មានតែអស់អ្នកដែលអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ដែលជាអ្នកកោតខ្លាចព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មិនថាអ្នកកំពុងបំពេញភារកិច្ចរបស់អ្នក ប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ឬដោះស្រាយនឹងរឿងជាក់លាក់មួយចំនួនដែលកំពុងកើតឡើងជាមួយអ្នកឬអត់នោះទេ អ្នកត្រូវតែមានឥរិយាបថនៃការស្វែងរក និងការស្ដាប់បង្គាប់។ ជាមួយនឹងឥរិយាបថបែបនេះ គេអាចនិយាយបានថា អ្នកមានដួងចិត្តដែលគោរពព្រះជាម្ចាស់ ហើយអាចស្វែងរក និងស្ដាប់បង្គាប់តាមសេចក្ដីពិតបាន។ នេះគឺជាមាគ៌ាទៅកាន់ការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ប្រសិនបើអ្នកខ្វះឥរិយាបថនៃការស្វែងរក និងការស្ដាប់បង្គាប់ ហើយផ្ទុយទៅវិញបែរជាមានឥរិយាបថប្រឆាំងទាស់ទាំងចចេសរឹងរូស និងប្រកាន់តាមខ្លួនឯង ដោយបដិសេធ និងស្អប់ខ្ពើមចំពោះសេចក្ដីពិត នោះអ្នកនឹងប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើនដោយឯកឯងមិនខាន។ អ្នកនឹងមិនអាចកែប្រែវាបាននោះទេ! ប្រសិនបើមនុស្សមិនដែលស្វែងរកសេចក្ដីពិតទេ នោះលទ្ធផលចុងក្រោយ មិនថាពួកគេមានបទពិសោធន៍ច្រើនប៉ុនណា មិនថាពួកគេស្ថិតក្នុងស្ថានការណ៍ច្រើនប៉ុនណា មិនថាពួកគេបានឆ្លងកាត់មេរៀនដែលព្រះជាម្ចាស់បានចាត់ចែងសម្រាប់ពួកគេច្រើនប៉ុនណាទេ ពួកគេនឹងនៅតែមិនអាចយល់ពីសេចក្ដីពិតបានដដែល ហើយចុងក្រោយ នឹងនៅតែមិនអាចចូលទៅក្នុងធាតុពិតនៃសេចក្ដីពិតបានដដែល។ ប្រសិនបើមនុស្សមិនអាចចូលទៅក្នុងសេចក្ដីពិតបានទេ ពួកគេនឹងមិនអាចដើរតាមផ្លូវរបស់ព្រះជាម្ចាស់បានឡើយ ហើយប្រសិនបើពួកគេមិនអាចដើរតាមផ្លូវរបស់ព្រះជាម្ចាស់បានទេ ចុងក្រោយ ពួកគេនឹងមិនអាចកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បានឡើយ។ មនុស្សនៅតែបន្តចង់ជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ពួកគេ។ តើរឿងរ៉ាវសាមញ្ញបែបនេះមែនទេ? មិនមែនជាដាច់ខាត។ រឿងទាំងអស់នេះពិតជាសំខាន់ខ្លាំងណាស់នៅក្នុងជីវិតរបស់មនុស្ស! វាមិនងាយស្រួលក្នុងការបំពេញភារកិច្ចឱ្យបានល្អ គាប់ព្រះហឫទ័យព្រះជាម្ចាស់ និងសម្រេចបាននូវការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់នៅក្នុងសេចក្ដីជំនឿរបស់ពួកគេ។ ក៏ប៉ុន្តែ អ្នករាល់គ្នាទើបតែបានដំណឹងអំពីគោលការណ៍អនុវត្ត៖ ប្រសិនបើអ្នកមានឥរិយាបថនៃការស្វែងរក និងការស្ដាប់បង្គាប់ នៅពេលមានអ្វីមួយកើតឡើងមកលើអ្នក ឥរិយាបថនេះនឹងការពារអ្នក។ គោលដៅចុងក្រោយ គឺមិនមែនដើម្បីឱ្យអ្នកទទួលបានការការពារនោះទេ ប៉ុន្តែដើម្បីឱ្យអ្នកមានការយល់ដឹងអំពីសេចក្ដីពិត និងអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបាន។ ប្រសិនបើអ្នកមានឥរិយាបថបែបនេះនៅគ្រប់ការដែលអ្នកជួបប្រទះ អ្នកនឹងលែងមានអារម្មណ៍ថា ការបំពេញភារកិច្ចរបស់អ្នក និងការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺជាពាក្យឥតបានការ និងជាគំនិតរាក់កំភែលទៀតហើយ។ វានឹងលែងមានអារម្មណ៍ថាមានបន្ទុកធ្ងន់ទៀតហើយ។ ផ្ទុយទៅវិញ នៅមុនពេលដែលអ្នកដឹងរឿងនេះ អ្នកនឹងបានយល់អំពីសេចក្ដីពិតមួយចំនួនមិនខាន។ ប្រសិនបើអ្នកនៅតែជួបប្រទះរឿងបែបនេះទៀត អ្នកប្រាកដជានឹងទទួលបានរង្វាន់មិនខាន។ មិនថាអ្នកជានរណា មិនថាអ្នកចាស់ប៉ុនណា មិនថាអ្នកបានជឿលើព្រះជាម្ចាស់ច្រើនឆ្នាំប៉ុនណា មិនថាអ្នកមានការអប់រំប៉ុនណា ឬអ្នកមានភារកិច្ចអ្វីនោះទេ វាគ្មានបញ្ហាអ្វីឡើយ។ ឱ្យតែអ្នកមានឥរិយាបថបែបនេះ ឱ្យតែអ្នកជួបប្រទះនឹងផ្លូវបែបនេះ នោះចុងក្រោយ អ្នកនឹងប្រាកដជាយល់អំពីសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតមិនខាន។ ក៏ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើអ្នកពុំមានឥរិយាបថនៃការស្វែងរក និងការស្ដាប់បង្គាប់នៅគ្រប់រឿងដែលកើតមានចំពោះអ្នកទេ នោះអ្នកនឹងមិនអាចយល់ពីសេចក្ដីពិតបានទេ ហើយអ្នកក៏នឹងមិនអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានដែរ។

ដកស្រង់ពី ការប្រកបរបស់ព្រះជាម្ចាស់

លោកយ៉ូបមិនធ្លាប់បានឃើញព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់ ក៏មិនធ្លាប់បានឮព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់ដែរ ហើយកាន់តែមិនធ្លាប់ឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ដោយខ្លួនអ្នកឡើយ តែការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ និងទីបន្ទាល់របស់គាត់ក្នុងគ្រាដែលគាត់ត្រូវល្បងល ត្រូវបានមនុស្សគ្រប់ៗគ្នាឃើញផ្ទាល់នឹងភ្នែក ហើយសេចក្ដីទាំងនេះក៏ត្រូវបានព្រះជាម្ចាស់ស្រឡាញ់ សព្វព្រះទ័យ និងសរសើរ ហើយមនុស្សក៏ច្រណែន កោតសរសើរ ហើយលើសពីនេះ គេថែមទាំងច្រៀងសរសើរទៀតផង។ គ្មានអ្វីធំធេង ឬអស្ចារ្យនៅក្នុងជីវិតរបស់គាត់ឡើយ៖ គាត់បានរស់នៅក្នុងជីវិតធម្មតាមួយ ដូចជាមនុស្សសាមញ្ញម្នាក់ ដោយចេញទៅធ្វើការតាំងពី ព្រលឹម រួចត្រឡប់មកផ្ទះសម្រាកវិញនៅពេលព្រលប់។ ភាពខុសគ្នានោះគឺ ក្នុងរយៈពេលប៉ុន្មានទសវត្សនៅក្នុងជីវិតរបស់គាត់ដែលគ្មានអ្វីគួរឲ្យកត់សម្គាល់នោះ គាត់បានយល់ច្បាស់អំពីផ្លូវរបស់ព្រះជាម្ចាស់ ហើយបានទទួលស្គាល់ និងយល់ពីព្រះចេស្ដា ព្រមទាំងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ដ្បិតគ្មានបុគ្គលណាម្នាក់ធ្លាប់ធ្វើបានបែបនេះឡើយ។ លោកមិនឆ្លាតជាងមនុស្សទូទៅនោះទេ ជីវិតរបស់លោកក៏គ្មានការតាំងចិត្តពិសេស ហើយជាងនេះទៀត គាត់ក៏គ្មានជំនាញពិសេស ដែលគេមើលមិនឃើញអ្វីនោះដែរ។ ទោះបីជាអ្វីដែលគាត់មាន គឺជាបុគ្គលិកលក្ខណៈមួយដែលស្មោះត្រង់ មានចិត្តមេត្តា ហើយទៀងត្រង់ ជាបុគ្គលិកលក្ខណៈដែលស្រឡាញ់ភាពត្រឹមត្រូវ ភាពសុចរិត និងសេចក្ដីដែលវិជ្ជមាន ក៏មនុស្សធម្មតាភាគច្រើនគ្មានបុគ្គលិកលក្ខណៈទាំងនេះទេ។ គាត់បែងចែកដាច់រវាងសេចក្ដីស្រឡាញ់ និងសេចក្ដីសម្អប់ ហើយមានស្មារតីស្រឡាញ់សេចក្ដីយុត្តិធម៌ និងនៅតែរក្សាគោលជំហរយ៉ាងមាំ ហើយតស៊ូ និងបានយកចិត្តទុកដាក់ផ្ចិតផ្ចង់ចំពោះសេចក្ដីពិស្ដារក្នុងការគិតរបស់គាត់។ ដូច្នេះ ក្នុងគ្រាដែលគាត់រស់ជាមនុស្សសាមញ្ញនៅលើផែនដី គាត់បានឃើញការអស្ចារ្យជាច្រើនដែលព្រះជាម្ចាស់បានធ្វើ ហើយគាត់បានឃើញភាពមហិមា ភាពបរិសុទ្ធ និងសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ គាត់ក៏បានឃើញក្ដីបារម្ភ ភាពមេត្តារុណា និងការការពារសម្រាប់មនុស្ស ហើយលោកក៏បានឃើញព្រះកិត្តិនាម និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុតដែរ។ ហេតុផលទីមួយដែលលោកយ៉ូបអាចទទួលបានសេចក្ដីដែលលើសពីមនុស្សធម្មតា មកពីលោកមានចិត្តបរិសុទ្ធ ហើយចិត្តរបស់គាត់គឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ និងត្រូវបានដឹកនាំដោយព្រះអាទិករ។ ហេតុផលទីពីរ គឺការដេញតាមរបស់គាត់៖ ការដេញតាមរបស់គាត់ទៅលើភាពឥតទាស់ និងភាពគ្រប់លក្ខណ៍ និងការធ្វើជាមនុស្សម្នាក់ដែលអនុលោមតាមឆន្ទៈនៃស្ថានសួគ៌ ជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យ ហើយជាមនុស្សដែលគេចចេញពីសេចក្ដីអាក្រក់។ លោកយ៉ូបមាន និងព្យាយាមឲ្យបានសេចក្ដីទាំងនេះ ខណៈដែលលោកពុំអាចមើលឃើញព្រះជាម្ចាស់ ឬស្ដាប់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទោះបីលោកមិនធ្លាប់មើលឃើញព្រះជាម្ចាស់ ក៏លោកបានចាប់ផ្ដើមស្គាល់អំពីមធ្យោបាយដែលព្រះជាម្ចាស់ប្រើសម្រាប់គ្រប់គ្រងរបស់សព្វសារពើទាំងអស់ ហើយលោកយល់អំពីព្រះប្រាជ្ញាញាណដែលព្រះជាម្ចាស់ធ្វើកិច្ចការនេះដែរ។ ទោះបីជាលោកមិនធ្លាប់បានឮព្រះបន្ទូលព្រះជាម្ចាស់ ក៏លោកយ៉ូបដឹងថា កិច្ចការនៃការផ្ដល់រង្វាន់ឲ្យមនុស្ស និងការដកយកពីមនុស្សវិញ គឺសុទ្ធតែមកពីព្រះជាម្ចាស់ដែរ។ ទោះបីជាអាយុកាលនៃជីវិតរបស់គាត់មិនខុសពីមនុស្ស ក៏លោកមិនអនុញ្ញាតឲ្យភាពសាមញ្ញនៃជីវិតរបស់គាត់ ប៉ះពាល់ដល់ចំណេះដឹងរបស់គាត់ចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ ឬប៉ះពាល់ដល់ការដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់របស់លោកបានឡើយ។ នៅក្នុងក្រសែភ្នែករបស់គាត់ ក្រឹត្យក្រមនៃរបស់សព្វសារពើ ពោរពេញទៅដោយស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ហើយអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ អាចត្រូវបានគេមើឃើញនៅក្នុងផ្នែកណាមួយនៃជីវិតរបស់មនុស្ស។ លោកមិនធ្លាប់មើលឃើញព្រះជាម្ចាស់ទេ ប៉ុន្តែ លោកអាចដឹងថា ស្នាព្រះហស្តរបស់ព្រះជាម្ចាស់មាននៅគ្រប់ទីកន្លែង ហើយក្នុងគ្រាដែលលោករស់នៅក្នុងជីវិតសាមញ្ញលើផែនដីនេះ លោក អាចមើលឃើញ និងទទួលស្គាល់ស្នាព្រះហស្តដ៏អស្ចារ្យ និងមហិមារបស់ព្រះជាម្ចាស់ ក្នុងគ្រប់ជ្រុងជ្រោយនៃជីវិតរបស់លោក ហើយគាត់ក៏អាចមើលឃើញការចាត់ចែងដ៏ មហិមារបស់ព្រះជាម្ចាស់ដែរ។ សេចក្ដីលាក់កំបាំង និងភាពស្ងប់ស្ងាត់របស់ព្រះជាម្ចាស់ មិនបានរាំងស្ទះដល់ការដែលលោកយ៉ូបទទួលស្គាល់ស្នាព្រះហស្តរបស់ព្រះជាម្ចាស់ទេ ហើយសេចក្ដីទាំងនេះក៏មិនប៉ះពាល់ដល់ការដែលគាត់ដឹងឮអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើដែរ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ ជីវិតរបស់លោកជាការទទួលស្គាល់នូវអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ដែលត្រូវលាក់កំបាំងក្នុងរបស់សព្វសារពើ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់លោក លោក ក៏បានឮ និងយល់អំពីព្រះសូរសៀងនៃព្រះហឫទ័យ និងព្រះបន្ទូលរបស់របស់ព្រះជាម្ចាស់ ដែលស្ងប់ស្ងាត់នៅក្នុងរបស់សព្វសារពើ តែក៏សម្ដែងព្រះសូរសៀងនៃព្រះហឫទ័យរបស់ទ្រង់ និងព្រះបន្ទូលរបស់ទ្រង់ តាមរយៈការគ្រប់គ្រងលើក្រឹត្យក្រមនៃរបស់សព្វសារពើដែរ។ ពេលនោះអ្នកឃើញហើយថា ប្រសិនបើមនុស្សមានភាពជាមនុស្ស និងការដេញតាមដូចលោកយ៉ូប នោះពួកគេអាចទទួលបាននូវការទទួលស្គាល់ និងចំណេះដឹងដូចលោកយ៉ូប ហើយអាចទទួលបានការយល់ដឹង និងចំណេះដឹងអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ លើរបស់សព្វសារពើទាំងអស់ដូចលោកយ៉ូបដែរ។ ព្រះជាម្ចាស់មិនបានលេចមកឯលោកយ៉ូប ឬមានបន្ទូលមកលោកទេ ប៉ុន្តែ លោកយ៉ូបមិនអាចធ្វើជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ ហើយកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់នោះឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា ស្នាព្រះហស្តរបស់ព្រះជាម្ចាស់នៅក្នុងរបស់សព្វសារពើ គឺគ្រប់គ្រាន់សម្រាប់ឲ្យមនុស្សដឹងពីអត្ថិភាព ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដោយមិនបាច់ឲ្យព្រះជាម្ចាស់លេចមកឲ្យឃើញ ឬមានបន្ទូលមកគេនោះឡើយ ហើយព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ល្មមនឹងធ្វើឲ្យមនុស្សដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ដែរ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កាលណាមនុស្សមានបទពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ ចំណេះដឹងទីមួយដែលគេមានចំពោះព្រះអង្គ គឺទ្រង់ជាព្រះដែលយល់មិនបានឈ្លាសវៃ និងអស្ចារ្យ ហើយពួកគេកោតខ្លាចទ្រង់ទាំងមិនដឹងខ្លួន ហើយដឹងអំពីអាថ៌កំបាំងនៃកិច្ចការដែលទ្រង់ធ្វើ ជាកិច្ចការដែលហួសពីការយល់ដឹងនៃគំនិតរបស់មនុស្ស។ មនុស្សចង់ត្រឹមអាចបំពេញសេចក្ដីតម្រូវរបស់ទ្រង់ ចង់ផ្គាប់តាមព្រះទ័យចង់បានរបស់ទ្រង់ ពួកគេមិនចង់ឲ្យលើសព្រះអង្គឡើយ ដ្បិតកិច្ចការដែលមនុស្សធ្វើ ហើសពីការគិត និងការស្រមើស្រមៃរបស់មនុស្សហើយក៏ពុំមានមនុស្សណាអាចធ្វើជំនួសទ្រង់បានដែរ។ សូម្បីមនុស្សខ្លួនឯង ក៏មិនស្គាល់សេចក្ដីកម្សោយរបស់ខ្លួនផង ប៉ុន្តែព្រះបានបង្កើតផ្លូវថ្មីមួយ ហើយមានយាងមកនាំមនុស្សទៅក្នុងពិភពមួយថ្មី និងស្រស់ស្អាតជាងមុន ដូច្នេះមនុស្សជាតិបានបង្កើតនូវវឌ្ឍនភាពថ្មី ហើយមានការចាប់ផ្ដើមមួយថ្មីផងដែរ។ អ្វីដែលមនុស្សគិតចំពោះព្រះជាម្ចាស់គឺមិនមែនជាការសរសើរទេ ម្យ៉ាងទៀត វាក៏មិនមែនត្រឹមតែជាការ សរសើរដែរ។ បទពិសោធន៍ដ៏ស៊ីជម្រៅបំផុតរបស់គេ គឺ ការស្ញប់ស្ញែង និងសេចក្ដីស្រឡាញ់។ អារម្មណ៍ដែលគេ មានគឺ ព្រះជាម្ចាស់ពិតជាអស្ចារ្យខ្លាំងណាស់។ ទ្រង់ធ្វើកិច្ចការដែលមនុស្សមិនអាចធ្វើបាន ហើយមានបន្ទូលនូវសេចក្ដីដែលមនុស្សមិនអាចនិយាយបាន។ មនុស្សដែលបានស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ តែងតែមានអារម្មណ៍ដែលពុំអាចបរិយាយបាន។ មនុស្សដែលមានបទពិសោធន៍ស៊ីជម្រៅគួរសម អាចយល់អំពីក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេអាចមានដឹងពីលក្ខណៈគួរឲ្យស្រឡាញ់របស់ទ្រង់បានថា កិច្ចការរបស់ទ្រង់វាងវៃ និងអស្ចារ្យណាស់ ហើយមានព្រះចេស្ដាដ៏ឥតព្រំដែន កើតឡើង ក្នុងកិច្ចការរបស់ទ្រង់ដែរ។ នេះមិនមែនជាភាពភ័យខ្លាច ឬសេចក្ដីស្រឡាញ់ និងការគោរពមួយគ្រាៗនោះដែរ តែជាញាណយល់ដឹងដ៏ស៊ីជម្រៅអំពីសេចក្ដីមេត្តាករុណាដែលព្រះជាម្ចាស់មានចំពោះមនុស្សលោក និងព្រះទ័យអធ្យាស្រ័យរបស់ព្រះអង្គ។ យ៉ាងណាមិញ មនុស្សដែលមានបទពិសោធន៍នូវការវាយផ្ចាល និងការជំនុំជម្រះ ដឹងពីតេជានុភាពរបស់ទ្រង់ និងដឹងថាទ្រង់មិនអធ្យាស្រ័យសេចក្ដីល្មើសនោះឡើយ។ សូម្បីតែមនុស្សដែលបានស្គាល់នូវកិច្ចការជាច្រើនរបស់ព្រះអង្គក៏មិនអាចយល់ពីព្រះអង្គដែរ។ មនុស្សទាំងអស់ដែលគោរព កោតខ្លាចព្រះអង្គពិតប្រាកដ ដឹងថាកិច្ចការរបស់ទ្រង់មិនស្របនឹងសញ្ញាណរបស់មនុស្សទេ គឺតែងតែទាស់នឹងសញ្ញាណរបស់គេវិញ។ ទ្រង់មិនត្រូវការឲ្យមនុស្សសរសើរទ្រង់ ឬបង្ហាញពីការចុះចូលចំពោះព្រះអង្គទាំងស្រុងដែរ ផ្ទុយទៅវិញ ពួកគេគប្បីមាននូវការកោតខ្លាច និងការចុះចូលពិតប្រាកដ។ មនុស្សណាដែលមានបទពិសោធន៍ពិត មានអារម្មណ៍កោតខ្លាចព្រះអង្គ ខ្លាំងជាងការសរសើតម្កើងទ្រង់ នៅក្នុងកិច្ចការជាច្រើនរបស់ព្រះអង្គ។ មនុស្សធ្លាប់ឃើញនិស្ស័យរបស់ទ្រង់ ដោយសារកិច្ចការនាំការវាយផ្ចាល និងការជំនុជម្រះរបស់ទ្រង់ ដូច្នេះហើយ ពួក គេគោរពកោតខ្លាចទ្រង់ក្នុងចិត្តរបស់គេ។ ព្រះជាម្ចាស់ គឺជាព្រះសម្រាប់ឲ្យមនុស្សកោតខ្លាច និងស្ដាប់បង្គាប់ ដ្បិតលក្ខណៈ និងនិស្ស័យរបស់ទ្រង់ មិនដូចនឹងមនុស្សដែលត្រូវបានបង្កើតមកឡើយ ហើយខ្ពង់ខ្ពស់ជាងអ្វីៗដែលត្រូវបានបង្កើតមកដែរ។ ព្រះជាម្ចាស់មានវត្តមានគង់នៅដោយអង្គអ្នក និងអស់កល្បជានិច្ច ទ្រង់ពុំមែនជាសភាវៈដែលត្រូវបានបង្កើតមកឡើយ ហើយមានតែព្រះជាម្ចាស់ទេ ដែលស័ក្ដិសមទទួលនូវការគោរពកោតខ្លាច និងស្ដាប់បង្គាប់។ មនុស្សមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំពោះសេចក្ដីនេះទេ។ ដូច្នេះ អស់អ្នកដែលបានស្គាល់កិច្ចការរបស់ទ្រង់ ហើយស្គាល់ទ្រង់ពិត ពួកគេមានចិត្ត គោរពកោតខ្លាចចំពោះទ្រង់។ យ៉ាងណាមិញ អស់អ្នក ដែលមិនបោះបង់ចោលសញ្ញាណដែលមានចំពោះព្រះអង្គ គឺអស់អ្នកដែលមិនរាប់ព្រះអង្គថាជាព្រះ គេពុំមានការគោរពកោតខ្លាចចំពោះព្រះអង្គឡើយ ហើយទោះបីជាពួកគេដើរតាមទ្រង់ ក៏ពួកគេមិនមែនត្រូវបានយកឈ្នះដែរ ពួកគេជាមនុស្សរឹងចចេសពីកំណើតមក។ កិច្ចការ ដែលទ្រង់ចង់សម្រេចឲ្យបានតាមរយៈកិច្ចការនេះ គឺដើម្បីឲ្យមនុស្សគ្រប់ៗគ្នាដែលត្រូវបានបង្កើតមក មានដួងចិត្តគោរពកោតខ្លាចព្រះអាទិករ ថ្វាយបង្គំទ្រង់ និងចុះចូលចំពោះអំណាចគ្រប់គ្រងរបស់ទ្រង់ ដោយគ្មាន លក្ខខណ្ឌ។ នេះគឺជាលទ្ធផលចុងក្រោយដែលកិច្ចការរបស់ព្រះអង្គ ចង់សម្រេចឲ្យបាន។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

«ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់» និងការស្គាល់ព្រះជាម្ចាស់ ត្រូវបានផ្សារភ្ជាប់គ្នាឥតដាច់ដោយតំណជាច្រើន ហើយការផ្សារភ្ជាប់រវាងសេចក្ដីទាំងនេះ បញ្ជាក់ចេញមកយ៉ាងច្បាស់ ដោយមិនបាច់ពន្យល់។ ប្រសិនបើមនុស្សម្នាក់ចង់ទទួលបានការគេចចេញពីសេចក្ដីអាក្រក់ ដំបូងគេត្រូវមានការកោតខ្លាចពិតចំពោះព្រះជាម្ចាស់ ប្រសិនបើគេចង់ទទួលបានការកោតខ្លាចពិតចំពោះព្រះជាម្ចាស់ ដំបូងគេត្រូវតែមានចំណេះដឹងពិតអំពីព្រះជាម្ចាស់ ប្រសិនបើគេចង់ទទួលបានចំណេះដឹងពិតអំពីព្រះជាម្ចាស់ ដំបូងគេត្រូវឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឆ្លងកាត់ការវាយផ្ចាលនិងការជំនុំជម្រះរបស់ទ្រង់ ប្រសិនបើមនុស្សចង់ឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដំបូងគេត្រូវប្រឈមនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយមុខទល់នឹងមុខ ប្រឈមនឹងព្រះជាម្ចាស់ដោយមុខទល់នឹងមុខ និងទូលសុំព្រះជាម្ចាស់ឲ្យប្រទានឱកាសឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងគ្រប់សណ្ឋាន គ្រប់ប្រភេទនៃបរិយាកាសទាក់ទងនឹងមនុស្ស ព្រឹត្តិការណ៍ និងវត្ថុបំណង ហើយប្រសិនបើគេចង់ប្រឈមជាមួយព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់ដោយមុខទល់នឹងមុខ ដំបូងគេត្រូវមានចិត្តសាមញ្ញ និងស្មោះត្រង់ មានការត្រៀមខ្លួនទទួលសេចក្ដីពិត និងមានឆន្ទៈក្នុងការទ្រាំទ្រទុក្ខលំបាក មានការតាំងចិត្ត និងភាពក្លាហានក្នុងការគេចចេញពីសេចក្ដីអាក្រក់ និងមានមហិច្ឆតាចង់ក្លាយជាមនុស្ស ដែលត្រូវបានបង្កើត ពិតប្រាកដ...។ តាមវិធីនេះ ឯងនឹងចូលទៅកៀកព្រះជាម្ចាស់ ដោយឆ្ពោះទៅមុខមួយជំហានម្ដងៗ ដួងចិត្តរបស់ឯងនឹងរឹតតែស្អាតបរិសុទ្ធ ហើយជីវិត និង គុណតម្លៃនៃការរស់រានរបស់ឯង នឹងកាន់តែមានន័យ ហើយកាន់តែធំភ្លឺថ្លាឡើង ជាមួយនឹងចំណេះដឹងរបស់ឯង អំពីព្រះជាម្ចាស់។ លុះដល់ថ្ងៃមួយ ឯងនឹងដឹងថា ព្រះ អាទិករលែងជាប្រស្នាទៀតហើយ ដឹងថាព្រះអាទិករមិនធ្លាប់លាក់បំពួនពីឯងឡើយ ដឹងថាព្រះអាទិករមិនធ្លាប់លាក់ព្រះភក្ត្រពីឯង ដឹងថាព្រះអាទិករនៅមិនឆ្ងាយពីឯង ដឹងថាព្រះអាទិករលែងជាព្រះដែលឯងចង់បានជាដរាប ក្នុងគំនិតរបស់ឯងទៀតហើយ ប៉ុន្តែ ជាព្រះដែលឯងមិនអាចឈោងដល់ដោយអារម្មណ៍របស់ឯង ដឹងថា ទ្រង់ពិតជា និងប្រាកដជាកំពុងឈរការពារឯងពីខាងឆ្វេង ដល់ខាងស្ដាំឯង ទាំងផ្គត់ផ្គង់ជីវិតឯង ហើយគ្រប់គ្រងជោគវាសនារបស់ឯងផង។ ទ្រង់មិនមែននៅជើងមេឃសន្លឹម ក៏មិនបានលាក់បំពួនអង្គទ្រង់យ៉ាងខ្ពស់នៅក្នុងពពកដែរ។ ទ្រង់នៅក្បែរឯងបង្កើយ ទ្រង់ជាអ្វីៗ គ្រប់យ៉ាងដែលឯងមាន ហើយទ្រង់ជារបស់តែមួយគត់ដែលឯងមាន។ ព្រះជាម្ចាស់បែបនេះ អនុញ្ញាតឲ្យឯងស្រឡាញ់ទ្រង់ ចេញពីចិត្ត ប្រតោងទ្រង់ឲ្យជាប់ ប្រទាញទ្រង់ឲ្យកៀក ស្ងើចសរសើរទ្រង់ ខ្លាចបាត់បង់ទ្រង់ ហើយមិនព្រមបោះបង់ទ្រង់តទៅទៀត លែងរឹងចចេសនឹងទ្រង់ ឬលែងគេចពីទ្រង់ ឬនៅឆ្ងាយពីទ្រង់។ គ្រប់យ៉ាងដែលឯងចង់បានគឺយកចិត្តទុកដាក់នឹងទ្រង់តបស្នងគ្រប់យ៉ាងដែលទ្រង់ប្រទានឲ្យឯង ហើយ ចុះចូលនឹងអំណាចគ្រប់គ្រងរបស់ទ្រង់។ ឯងលែងបដិសេធមិនឲ្យទ្រង់ដឹងនាំ មិនឲ្យទ្រង់ផ្គត់ផ្គង់ មិនឲ្យទ្រង់ការពារ និងមិនឲ្យទ្រង់ថែរក្សា លែងបដិសេធនូវអ្វីដែលទ្រង់បង្គាប់ និងបញ្ជាឲ្យឯងធ្វើទៀត ហើយ។ គ្រប់យ៉ាងដែលឯងចង់បានគឺដើរតាមទ្រង់ ដើរក្បែរទ្រង់ គ្រប់យ៉ាងដែលឯងចង់បានគឺទទួលទ្រង់ធ្វើជាជីវិតតែមួយគត់របស់ឯង ទទួលទ្រង់ធ្វើជាព្រះអម្ចាស់តែមួយគត់របស់ឯង និងជាព្រះជាម្ចាស់តែមួយគត់របស់ឯង។

ដកស្រង់ពី «ការស្គាល់ព្រះជាម្ចាស់ គឺជាផ្លូវឆ្ពោះទៅរកការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ២. អ្វីជាទំនាក់ទំនងរវាងការកោតខ្លាចព្រះជាម្ចាស់ និងការចៀសវាងសេចក្ដីអាក្រក់ ហើយត្រូវបានសង្គ្រោះ

បន្ទាប់៖ ១. អ្វីជាការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់ និងអ្វីជាការបើកបង្ហាញជាក់លាក់នៃការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការថ្វាយចិត្ត

By Zheng Xin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «គោលបំណងចម្បងនៃកិច្ចការដែព្រះជាម្ចាស់ធ្វើនៅជំនាន់នេះគឺ...

តើអ្នកពិតជាអាចស្វាគមន៍ព្រះអម្ចាស់ ដោយសម្លឹងមើលទៅលើមេឃបានទេ?

By Jin Cheng, South Korea អ្នកជឿច្រើនណាស់កំពុងរង់ចាំព្រះអម្ចាស់យេស៊ូវយាងមកនៅលើពពក ដើម្បីឲ្យត្រូវបានយកទៅក្នុងនគរព្រះ​មុនមហន្តរាយ។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ