១. អ្វីជាការរកោតខ្លាចព្រះជាម្ចាស់ និងការចៀសវាងសេចក្ដីអាក្រក់ ព្រមទាំងវិធីដែលការកោតខ្លាចព្រះជាម្ចាស់ និងការចៀសវាងសេចក្ដីអាក្រក់ ត្រូវបានបើកបង្ហាញ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

តើការកោតខ្លាចព្រះជាម្ចាស់គឺជាអ្វី? ហើយតើមនុស្ស អាចគេចពីសេចក្ដីអាក្រក់យ៉ាងដូចម្ដេច?

«ការកោតខ្លាចព្រះជាម្ចាស់» មិនមែនជាការភិតភ័យ និងរន្ធត់បែបអនាមិក ក៏មិនមែនជាការគេចចេញទៅឲ្យឆ្ងាយ ក៏មិនមែនជាការថ្វាយបង្គំរូបព្រះ ឬអបិយជំនឿនោះដែរ។ ផ្ទុយទៅវិញ វាគឺជាការស្ងើចសរសើរ ការគោរព ការជឿទុកចិត្ត ការយល់ដឹង ការយកចិត្តទុកដាក់ ការស្ដាប់បង្គាប់ ការញែកជាបរិសុទ្ធ ក្ដីស្រឡាញ់ ក៏ដូចជាការថ្វាយបង្គំ ការតបស្នង និងការចុះចូលឥតលក្ខខណ្ឌ ព្រមទាំងគ្មានការរអ៊ូរទាំ។ គ្មានចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ នោះមនុស្សក៏មិនមានការ ស្ងើចសរសើរ ការជឿទុកចិត្ត ការយល់ដឹង ការយកចិត្តទុក ដាក់ ឬការស្ដាប់បង្គាប់ដ៏ពិតប្រាកដដែរ មានតែការយល់ដឹង និងការគេចចេញគួរឲ្យខ្លាច មានតែការសង្ស័យ និងការគេចមុខប៉ុណ្ណោះ។ បើគ្មានចំណេះដឹងពិតអំពីព្រះជាម្ចាស់ មនុស្សនឹងគ្មានការញែកជាបរិសុទ្ធនិងការតបស្នងពិតប្រាកដឡើយ។ បើគ្មានចំណេះពិតអំពីព្រះជាម្ចាស់ មនុស្សនឹងគ្មានការថ្វាយបង្គំ និងការចុះចូលពិតប្រាកដឡើយ មានតែការថ្វាយបង្គំរូបព្រះ និងអបិយជំនឿដ៏ងងឹតងងុលប៉ុណ្ណោះ។ បើគ្មានចំណេះដឹងពិតអំពីព្រះជាម្ចាស់ មនុស្សមិនអាចប្រព្រឹត្តស្របទៅនឹងមាគ៌ារបស់ព្រះជាម្ចាស់ ឬកោតខ្លាចព្រះជាម្ចាស់ ឬគេចចេញពីសេចក្ដីអាក្រក់ឡើយ។ ផ្ទុយទៅវិញ គ្រប់សកម្មភាព និងអាកប្បកិរិយាដែលមនុស្សពាក់ព័ន្ធនឹងពោរពេញទៅដោយការបះបោរ និងការរឹងទទឹង ពេញដោយការចោទប្រកាន់ដោយមួលបង្កាច់ និងការវិនិច្ឆ័យ អគតិចំពោះទ្រង់ និងពេញដោយកិរិយាអាក្រក់ ដែលកំពុងតែដំណើរការផ្ទុយនឹងសេចក្ដីពិត និងអត្ថន័យពិតនៃព្រះបន្ទូល របស់ព្រះជាម្ចាស់។

នៅពេលដែលមនុស្សមានទំនុកចិត្តពិតលើព្រះជាម្ចាស់ ពួកគេនឹងដើរតាមព្រះជាម្ចាស់ ហើយពឹងអាងលើទ្រង់ពិតប្រាកដ មានតែទំនុកចិត្ត និងការពឹងអាងពិតប្រាកដលើព្រះជាម្ចាស់ទេ ទើបមនុស្សអាចមានការយល់ដឹង និងការជ្រួតជ្រាបដ៏ពិតប្រាកដ។ ការជ្រួតជ្រាបពីព្រះជាម្ចាស់ពិតប្រាកដ មកជាមួយនឹងការយកចិត្តទុកដាក់ចំពោះព្រះអង្គពិតប្រាកដ។ ទាល់តែមានការយកចិត្តទុកដាក់ពិតប្រាកដចំពោះព្រះជាម្ចាស់ ទើបមនុស្សអាចមានការស្ដាប់បង្គាប់ពិតប្រាកដ។ ទាល់តែមានការស្ដាប់បង្គាប់ពិតប្រាកដ ទើបមនុស្សអាចមានការញែក ជាបរិសុទ្ធពិត ប្រាកដ។ ទាល់តែមានការញែកជាបរិសុទ្ធពិតប្រាកដ ទើបមនុស្សអាចមានការតបស្នងឥតលក្ខខណ្ឌ និងគ្មានការរអ៊ូរទាំ។ ទាល់តែមានការជឿទុកចិត្ត និងការពឹងអាងពិតប្រាកដ មានការយល់ដឹង និងការយកចិត្តទុកដាក់ពិតប្រាកដ មានការស្ដាប់បង្គាប់ពិតប្រាកដ មានការញែកជាបរិសុទ្ធ និងមាន ការតបស្នងពិតប្រាកដ ទើបមនុស្សអាចចាប់ផ្ដើមស្គាល់ពិតប្រាកដនូវអត្តសញ្ញាណរបស់ព្រះអាទិករ។ ទាល់តែពួក គេចាប់ផ្ដើមស្គាល់ព្រះអាទិករពិតប្រាកដ ទើបមនុស្សអាចបង្កើតឲ្យមានការថ្វាយបង្គំ និងការចុះចូលពិតប្រាកដនៅក្នុងខ្លួនគេផ្ទាល់បាន។ ទាល់តែមនុស្សមានការថ្វាយបង្គំ និងការចុះចូលពិតប្រាកដចំពោះព្រះអាទិករ ទើបពួកគេពិតជាអាចលះបង់ផ្លូវអាក្រក់របស់គេ ពោលគឺគេចចេញពីសេចក្ដីអាក្រក់។

ការនេះបង្កើតនូវតំណើរការទាំងមូលនៃ «ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់» ហើយក៏ជាខ្លឹមសារនៃភាពពេញលេញនៃដំណើរការនៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ដែរ។ នេះជាផ្លូវដែលត្រូវតែឆ្លងកាត់ ដើម្បីទទួលបាននូវការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់។

ដកស្រង់ពី «ការស្គាល់ព្រះជាម្ចាស់ គឺជាផ្លូវឆ្ពោះទៅរកការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើផ្លូវប្រភេទណាយ៉ាងពិតប្រាកដ ដែលជាវិធីនៃការកោតខ្លាចព្រះជាម្ចាស់ និងការចៀសចេញពីសេចក្ដីអាក្រក់? វាពាក់ព័ន្ធនឹងការស្វែងរកដើម្បីចុះចូលចំពោះព្រះជាម្ចាស់ និងការចុះចូលចំពោះទ្រង់យ៉ាងពេញលេញ និងយ៉ាងពិតប្រាកដ។ វាពាក់ព័ន្ធនឹងការភ័យខ្លាច និងកោតខ្លាចចំពោះព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដោយគ្មានចំណែកណាមួយនៃការបោកបញ្ឆោត ការទាស់ទទឹង ឬការបះបោរឡើយ។ វាគឺជាភាពបរិសុទ្ធនៃចិត្ត ព្រមទាំងភក្ដីភាព និងការស្ដាប់បង្គាប់យ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់។ ភក្ដីភាព និងការស្ដាប់បង្គាប់នេះ ត្រូវតែមានលក្ខណៈដាច់ពីគេ មិនមែននៅជាប់ទាក់ទាមនឹងរឿងផ្សេងឡើយ។ វាមិនត្រឹមតែផ្អែកលើពេលវេលា ឬទីកន្លែង ឬអាយុរបស់មនុស្សម្នាក់ទេ។ នេះគឺជាវិធីនៃការកោតខ្លាចព្រះជាម្ចាស់ និងចៀសចេញពីសេក្ដីអាក្រក់។ ខណៈដែលដើរនៅលើផ្លូវនៃការស្វែងរកនេះ អ្នកនឹងស្គាល់ព្រះជាម្ចាស់ និងមានបទពិសោធន៍អំពីទង្វើរបស់ទ្រង់បន្ដិចម្ដងៗ។ អ្នកនឹងមានអារម្មណ៍អំពីការថែរក្សា និងការការពាររបស់ទ្រង់ និងដឹងអំពីសេចក្ដី ពិតនៃអត្ថិភាពរបស់ទ្រង់ ហើយមានអារម្មណ៍ដឹងអំពីអធិបតេយ្យភាពរបស់ទ្រង់។ មានតែដូច្នេះទេ ទើបទីបំផុត អ្នកនឹងពិតជាមានអារម្មណ៍អំពីវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងរបស់សព្វសារពើ ក៏ដូចជាដឹងពីវត្តមានរបស់ទ្រង់នៅក្បែរអ្នកដែរ។ មានតែដូច្នេះទេ ទើបអ្នកមានការយល់បែបនេះ។ ប្រសិនបើអ្នកមិនស្វែងរកវិធីប្រភេទនេះទេ នោះអ្នកនឹងមិនដែលទទួលបានចំណេះដឹងនៃអ្វីៗទាំងនេះឡើយ។

ដកស្រង់ពី «មនុស្សគឺជាអ្នកទទួលផលដ៏ធំបំផុតនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ទោះបីជាសារជាតិរបស់ព្រះជាម្ចាស់មានផ្ទុកសមាសធាតុនៃសេចក្តីស្រឡាញ់ ហើយទោះបីជាទ្រង់មានសេចក្តីមេត្តាករុណាចំពោះមនុស្សម្នាក់ៗក៏ដោយ ក៏មនុស្សបានមើលរំលង និងបំភ្លេចចោលការពិតដែលថា សារជាតិរបស់ទ្រង់ក៏មានសេចក្តីថ្លៃថ្នូរដែរ។ ការដែលទ្រង់មានសេចក្តីស្រឡាញ់ មិនមែនមានន័យថា មនុស្សអាចបំពានទ្រង់តាមទំនើងចិត្ត ដោយមិនបញ្ឆេះអារម្មណ៍របស់ទ្រង់ ឬធ្វើឲ្យទ្រង់មានប្រតិកម្មនោះឡើយ ហើយការដែលទ្រង់មានសេចក្តីមេត្តាករុណា ក៏មិនមែនមានន័យថា ទ្រង់គ្មានគោលការណ៍ទាក់ទងនឹងរបៀបដែលទ្រង់ប្រព្រឹត្តចំពោះមនុស្សនោះដែរ។ ព្រះជាម្ចាស់មានព្រះជន្មរស់ ហើយទ្រង់ពិតជាមានអត្ថិភាពមែន។ ទ្រង់មិនមែនជារូបអាយ៉ងដែលគេស្រមៃ ឬជាវត្ថុណាមួយនោះឡើយ។ ទាក់ទងនឹងការដែលទ្រង់មានព្រះជន្មមែន យើងគួរតែស្ដាប់ព្រះសូរសៀងនៃព្រះហឫទ័យរបស់ទ្រង់ដោយប្រុងប្រយ័ត្នគ្រប់ពេលវេលា យកចិត្តទុកដាក់ចំពោះឥរិយាបថរបស់ទ្រង់ ហើយព្យាយាមយល់អំពីអារម្មណ៍របស់ទ្រង់។ យើងមិនគួរប្រើការស្រមើស្រមៃរបស់មនុស្ស ដើម្បីកំណត់អត្ថន័យព្រះជាម្ចាស់ ឬមិនគួរបង្ខំឲ្យទ្រង់ធ្វើតាមគំនិត ឬបំណងប្រាថ្នារបស់មនុស្ស ដោយឲ្យព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សទៅតាមការស្រមើស្រមៃរបស់មនុស្សនោះឡើយ។ ប្រសិនបើអ្នកធ្វើបែបនេះ អ្នកកំពុងតែធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់ កំពុងតែល្បួងសេចក្ដីក្រោធរបស់ទ្រង់ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ទ្រង់ហើយ! ដូច្នេះ នៅពេលដែលអ្នករាល់គ្នាចាប់ផ្ដើមយល់អំពីភាពធ្ងន់ធ្ងរនៃរឿងនេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាម្នាក់ៗថា អ្នកគួរតែប្រុងប្រយ័ត្ន និងប្រព្រឹត្តដោយប្រាជ្ញាផងនៅក្នុងទង្វើរបស់អ្នក។ ចូរប្រុងប្រយ័ត្ន និងមានប្រាជ្ញានៅក្នុងការនិយាយស្ដីរបស់អ្នក ហើយទាក់ទងនឹងរបៀបដែលអ្នកប្រព្រឹត្តចំពោះព្រះជាម្ចាស់វិញ បើអ្នកមានការប្រុងប្រយ័ត្ន និងមានប្រាជ្ញាកាន់តែច្រើន នោះវាកាន់តែប្រសើរ! នៅពេលដែលអ្នកមិនយល់អំពីឥរិយាបថរបស់ព្រះជាម្ចាស់ ចូររៀនចេះទប់មាត់កុំនិយាយពាក្យសម្ដីផ្ដេសផ្ដាស ត្រូវចេះប្រុងប្រយ័ត្នជាមួយទង្វើរបស់អ្នក ហើយមិនត្រូវនិយាយទទឹងទិសនោះឡើយ។ កាន់តែសំខាន់ទៀតនោះគឺ មិនត្រូវឆាប់ធ្វើសេចក្តីសន្និដ្ឋានតាមអំពើចិត្តឡើយ។ ផ្ទុយទៅវិញ អ្នកគួរតែរង់ចាំ និងស្វែងរក ព្រោះទង្វើទាំងនេះក៏ជាការស្ដែងចេញអំពីការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ដែរ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកអាចសម្រេចការនេះបាន ហើយបើអ្នកមានឥរិយាបថបែបនេះទៀត នោះព្រះជាម្ចាស់នឹងមិនស្ដីបន្ទោសអ្នកចំពោះភាពល្ងង់ខ្លៅ ភាពល្ងីល្ងើ និងកង្វះការយល់ដឹងរបស់អ្នកអំពីហេតុផលដែលនៅពីក្រោយនោះឡើយ។ ផ្ទុយទៅវិញ ដោយសារតែអ្នកមានឥរិយាបថខ្លាចបំពានព្រះជាម្ចាស់ គោរពចំពោះបំណងព្រះហឫទ័យរបស់ទ្រង់ និងព្រមស្ដាប់បង្គាប់តាមទ្រង់ នោះព្រះជាម្ចាស់នឹងនឹកចាំពីអ្នក ដឹកនាំ និងបំភ្លឺអ្នក ឬអត់ឱនចំពោះភាពក្មេងខ្ចី និងភាពល្ងង់ខ្លៅរបស់អ្នកមិនខាន។ ផ្ទុយទៅវិញ បើឥរិយាបថរបស់អ្នកចំពោះទ្រង់ជាការមិនគោរព ការវិនិច្ឆ័យទ្រង់ តាមចិត្តដែលអ្នកចង់ ឬចេះតែស្មាន និងកំណត់អត្ថន័យតាមទំនើងចិត្តចំពោះព្រះតម្រិះរបស់ទ្រង់ នោះព្រះជាម្ចាស់នឹងថ្កោលទោសអ្នក ប្រៀនប្រដៅអ្នក ហើយថែមទាំងដាក់ទោសអ្នកទៀតផង ឬក៏ទ្រង់អាចនឹងមានបន្ទូលផ្ដល់យោបល់ដល់អ្នក។ ប្រហែលជាការផ្ដល់យោបល់នេះនឹងបញ្ចូលនៅក្នុងលទ្ធផលរបស់អ្នក។ ដូច្នេះហើយ បានជាខ្ញុំចង់បញ្ជាក់ម្ដងទៀតថា៖ អ្នករាល់គ្នាម្នាក់ៗគួរតែប្រុងប្រយ័ត្ន និងមានប្រាជ្ញាអំពីអ្វីៗគ្រប់យ៉ាងដែលចេញមកពីព្រះជាម្ចាស់។ មិនត្រូវនិយាយផ្ដេសផ្ដាស ហើយក៏មិនត្រូវធ្វេសប្រហែសនៅក្នុងទង្វើរបស់អ្នកដែរ។ មុនពេលដែលអ្នកនិយាយអ្វីមួយ អ្នកគួរគិតសិនថា៖ តើទង្វើរបស់ខ្ញុំនឹងធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់ឬទេ? ដោយធ្វើបែបនេះ តើខ្ញុំកំពុងតែគោរពស្រឡាញ់ព្រះជាម្ចាស់ឬទេ? ទោះបីនៅក្នុងរឿងដ៏សាមញ្ញក៏ដោយ ក៏អ្នកគួរតែព្យាយាមស្វែងយល់អំពីសំណួរទាំងនេះ ហើយចំណាយពេលពិចារណាអំពីសំណួរទាំងនេះបន្ថែមទៀតដែរ។ ប្រសិនបើអ្នកអាចអនុវត្តបានយ៉ាងពិតប្រាកដស្របតាមគោលការណ៍ទាំងនេះនៅគ្រប់ទិដ្ឋភាព នៅគ្រប់កិច្ចការ គ្រប់ពេលវេលា ហើយមានឥរិយាបថបែបនេះ ជាពិសេស នៅពេលដែលអ្នកមិនយល់អំពីអ្វីមួយ នោះព្រះជាម្ចាស់នឹងតែងតែដឹកនាំអ្នក និងប្រទានដល់អ្នកនូវផ្លូវមួយក្នុងការដើរតាមមិនខាន។ ទោះបីជាមនុស្សខំប្រឹងសម្ដែងបែបណាក៏ដោយ ក៏ព្រះជាម្ចាស់ទតឃើញពួកគេយ៉ាងច្បាស់ និងយ៉ាងស្រួល ហើយទ្រង់នឹងប្រទាននូវការវាយតម្លៃដ៏សុក្រឹត្យ និងត្រឹមត្រូវចំពោះការសម្ដែងរបស់អ្នក។

ដកស្រង់ពី «របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលសេចក្ដីពិតមានឥទ្ធិពលខ្លាំងនៅក្នុងដួងចិត្តរបស់អ្នក ហើយបានក្លាយជាជីវិតរបស់អ្នក ដូច្នេះ នៅពេលអ្នកឃើញអ្វីដែលមិនល្អ អវិជ្ជមាន ឬអាក្រក់ ដួងចិត្តរបស់អ្នកមានប្រតិកម្មតបខុសគ្នាទាំងស្រុង។ ដំបូង អ្នកមានអារម្មណ៍ស្ដាយក្រោយ និងមានអារម្មណ៍មិនស្រួលក្នុងចិត្ត ហើយបន្ទាប់ពីមានអារម្មណ៍បែបនេះទៅ គឺ៖ «ខ្ញុំមិនអាចគ្រាន់តែជជែកលេងឥតបានការ និងបិទភ្នែកចោលនោះទេ។ ខ្ញុំត្រូវក្រោកឈរ និងនិយាយវាចេញមក ខ្ញុំត្រូវក្រោកឈរឡើង និងត្រូវមានទំនួលខុសត្រូវ»។ បន្ទាប់មក អ្នកអាចក្រោកឈរ និងបញ្ឈប់ទង្វើអាក្រក់ទាំងនេះបាន ទម្លាយនូវអំពើអាក្រក់ទាំងនេះ ខិតខំការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងការពារមិនឲ្យកិច្ចការរបស់ព្រះជាម្ចាស់ត្រូវរងការរំខានឡើយ។ អ្នកមិនត្រឹមតែមានសេចក្ដីក្លាហាននិងការតាំងចិត្ត និងអាចយល់ដឹងពីបញ្ហាបានទាំងស្រុងនោះទេ ប៉ុន្តែអ្នកក៏នឹងអាចបំពេញទំនួលខុសត្រូវដែលអ្នកគប្បីត្រូវបំពេញសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់ និងដើម្បីជាប្រយោជន៍ដល់ដំណាក់របស់ទ្រង់់ផងដែរ ហេតុនេះអ្នកនឹងអាចបំពេញភារកិច្ចរបស់អ្នកបាន។ តើភារកិច្ចនេះនឹងត្រូវបំពេញដោយរបៀបណា? ភារកិច្ចនេះ នឹងត្រូវបំពេញតាមរយៈឥទ្ធិពលនៃសេចក្ដីពិតដែលមានលើអ្នក និងនៅពេលវាក្លាយជាជីវិតរបស់អ្នក។ តាមរយៈបែបនេះ នៅពេលអ្នកបានបំពេញភារកិច្ចរបស់អ្នករួចហើយ អ្នកនឹងមិនសួរថាតើព្រះជាម្ចាស់អាចប្រទានរង្វាន់ដល់អ្នកឬអត់នោះទេ ថាតើទ្រង់បានទតឃើញទង្វើរបស់អ្នកឬអត់ទេ ឬថាតើទ្រង់ទទួលយកអ្នកឬអត់នោះទេ។ ផ្ទុយទៅវិញ អ្នកនឹងជឿថា វាជាទំនួលខុសត្រូវរបស់អ្នក អ្នកគប្បីត្រូវធ្វើវា។ ហេតុនេះ តើអ្នកនឹងមិនរស់នៅដោយមានសតិសម្បជញ្ញៈ ដោយហេតុផល ក្នុងភាពជាមនុស្ស ដោយសុចរិតនិងសេចក្ដីថ្លៃថ្នូរទេឬអី? ទង្វើ និងអាកប្បកិរិយារបស់អ្នក នឹងក្លាយជា «ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីអំពើអាក្រក់» ដែលព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូល។ អ្នកនឹងបំពេញតាមខ្លឹមសារនៃព្រះបន្ទូលទាំងនេះ និងរស់នៅក្នុងភាពពិតនៃព្រះបន្ទូលទាំងនេះ។ នៅពេលសេចក្ដីពិតក្លាយជាជីវិតរបស់មនុស្សម្នាក់ហើយ នោះពួកគេអាចរស់នៅតាមភាពពិតនេះបាន។

ដកស្រង់ពី «មានតែអស់អ្នកដែលអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ដែលជាអ្នកកោតខ្លាចព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

យ៉ូបជាមនុស្សគ្រប់លក្ខណ៍ គាត់កោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ហើយគាត់មានទ្រព្យសម្បត្តិច្រើនសន្ធឹក និងមានឋានៈគួរឲ្យគោរពផង។ ចំពោះមនុស្សធម្មតា ដែលកំពុងរស់នៅក្នុងបរិយាកាសបែបនេះ ហើយស្ថិតនៅក្នុងសភាពបែបនេះ របបអាហាររបស់លោកយ៉ូប គុណភាពនៃជីវិត និងកត្តាផ្សេងទៀតនៅក្នុងជីវិតផ្ទាល់ខ្លួន របស់លោក នឹងក្លាយជាចំណុចផ្ដោតដែលមនុស្សភាគច្រើនយកចិត្តទុកដាក់ ដូច្នេះ យើនត្រូវបន្តអានបទគម្ពីរដែលចែងថា «ហើយកូនប្រុសទាំងអស់របស់គាត់ក៏ចេញទៅ ហើយជប់លៀងតាមផ្ទះរបស់គេ តាមវេនមួយថ្ងៃម្នាក់ រួចក៏ចាត់ឲ្យគេទៅហៅប្អូនស្រីទាំងបីរបស់គេ មកស៊ីផឹកជាមួយគេផង។ លុះក្រោយមក កាលពិធីជប់លៀងរបស់គេបញ្ចប់ទៅ យ៉ូបក៏ចាត់គេទៅ ហើយញែកគេជាបរិសុទ្ធ រួចក្រោកពីព្រលឹម និងថ្វាយតង្វាយដុតតាមចំនួនកូនទាំងអស់៖ ដ្បិតយ៉ូបនិយាយថា កូនខ្ញុំប្រហែលជាបានប្រព្រឹត្តបាប ហើយដាក់បណ្ដាសាព្រះជាម្ចាស់ក្នុងចិត្តរបស់គេ។ យ៉ូបក៏ប្រព្រឹត្តបែបនេះជាបន្តបន្ទាប់» (យ៉ូប ១:៤-៥)។ ... ត្រង់កន្លែងដែលរៀបរាប់ពីការជប់លៀងរបស់កូនប្រុសកូនស្រីរបស់លោកយ៉ូប ពុំមាននិយាយអំពីលោកយ៉ូបនោះទេ គ្រាន់តែនិយាយថាកូនប្រុសកូនស្រីរបស់លោកយ៉ូប រមែងផឹកស៊ីជាមួយគ្នា។ អាចនិយាយម្យ៉ាងទៀតបានថា លោកមិនជប់លៀងទេ ហើយគាត់ក៏មិនបានចូលរួមជាមួយកូនប្រុសកូនស្រីរបស់លោកក្នុងការផឹកស៊ីយ៉ាងខ្ជះខ្ជាយដូច្នេះដែរ។ ទោះបីជាលោកយ៉ូបមានទ្រព្យសម្បត្តិហូរហៀរ និងមានអ្នកបម្រើច្រើនយ៉ាងណា ក៏ជីវិតរបស់លោកយ៉ូបពុំមែនជាជីវិតខ្ជះខ្ជាយនោះឡើយ។ លោកមិនចាញ់បញ្ឆោតបរិយាកាសរស់នៅដ៏ល្អលើសគេនេះឡើយ ហើយគាត់ក៏មិនចម្អែតខ្លួនហួសហេតុ ជាមួយនឹងភាពសប្បាយរីករាយនៃ សាច់ឈាម ឬភ្លេចថ្វាយតង្វាយដុត ហើយជីវិតបែបនេះកាន់តែមិនធ្វើឲ្យលោកគេចចេញពីព្រះជាម្ចាស់បន្តិចម្ដងៗ នៅក្នុងចិត្តរបស់លោកដែរ។ ជាក់ស្ដែង លោកយ៉ូបគឺជាមនុស្សមានវិន័យ ក្នុងរបៀបរបបរស់នៅរបស់លោក មិនមែនជាមនុស្សលោភលន់ ឬជាមនុស្សដែលត្រេកត្រអាលដោយសារតែព្រះពរដែលព្រះជាម្ចាស់ប្រទានមកឲ្យលោក ហើយលោកក៏មិនបានផ្ដោតសំខាន់លើគុណភាពនៃជីវិតដែរ។ ផ្ទុយទៅវិញ លោកជាមនុស្សដាក់ខ្លួន និងជាមនុស្សរមទម លោកមិនបណ្ដោយតាមភាពក្អេងក្អាង ហើយលោកតែងប្រុង និងប្រយ័ត្នចំពោះព្រះជាម្ចាស់រហូត។ លោកតែងតែគិតអំពីព្រះគុណ និងព្រះពររបស់ព្រះជាម្ចាស់ ហើយកោតខ្លាចព្រះជាម្ចាស់ជាបន្តបន្ទាប់។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់លោកយ៉ូប លោកតែងតែភ្ញាក់ពីព្រហាម ដើម្បីថ្វាយតង្វាយដុតសម្រាប់កូនប្រុស និងកូនស្រីរបស់លោក។ ក្នុងន័យមួយវិញទៀត លោកយ៉ូបមិនត្រឹមតែកោតខ្លាចព្រះជាម្ចាស់តែខ្លួនលោកប៉ុណ្ណោះទេ តែលោកសង្ឃឹមថា កូនៗរបស់លោកក៏មុខជាកោតខ្លាចព្រះជាម្ចាស់ និងមិនប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ដូចគាត់ដែរ។ សម្បត្តិរូបវន្តរបស់លោកយ៉ូប ពុំមានឋានៈអ្វី នៅក្នុងចិត្តរបស់លោកទេ វាក៏មិនជំនួសតំណែងដែលគ្រងដោយព្រះជាម្ចាស់ដែរ។ សកម្មភាពប្រចាំថ្ងៃរបស់លោកយ៉ូបសុទ្ធតែពាក់ព័ន្ធនឹងការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ មិនថា ដើម្បីខ្លួនលោកផ្ទាល់ ឬដើម្បីកូនៗរបស់លោកនោះឡើយ។ ការកោតខ្លាចរបស់លោក ចំពោះព្រះយេហូវ៉ាដ៏ជាព្រះ មិនមែនមាននៅតែត្រឹមបបូរមាត់របស់លោកឡើយ ប៉ុន្តែក៏ជាអ្វីម្យ៉ាងដែលលោកយកទៅអនុវត្ត ហើយសញ្ជឹងគិតក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតប្រចាំថ្ងៃរបស់លោកដែរ។ ចរិតពិតជាក់ស្ដែងរបស់លោកយ៉ូបនេះ ក៏បង្ហាញឲ្យយើងឃើញថា លោកគឺជាមនុស្សស្មោះត្រង់ ហើយជាមនុស្សដែលមានសារជាតិស្រឡាញ់សេចក្ដីយុត្តិធម៌ និងអ្វីៗដែលវិជ្ជមាន។ ដែលលោកយ៉ូបតែងតែចាត់គេឲ្យទៅ ហើយសម្អាតកូនប្រុសកូនស្រីរបស់គាត់ឲ្យបានបរិសុទ្ធ គឺមានន័យថា លោកមិនបានសរសើរ ឬយល់ស្របនឹងអាកប្បកិរិយាកូនៗរបស់គាត់ឡើយ ផ្ទុយទៅ វិញ នៅក្នុងចិត្តរបស់លោក លោកតប់ប្រមល់នឹងអាកប្បកិរិយារបស់ពួកគេ ហើយថ្កោល ទោសពួកគេផង។ លោកបានសន្និដ្ឋានថា អាកប្បកិរិយាកូនប្រុស និងកូនស្រីរបស់លោក មិនគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ាដ៏ជាព្រះនោះទេ ដូច្នេះហើយទើបលោកអំពាវនាវចូលទៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះ ហើយលន់តួបាបរបស់ពួកគេ។ ទង្វើរបស់លោកយ៉ូបបង្ហាញឲ្យយើងឃើញចរិតមួយទៀតនៃភាពជាមនុស្សរបស់លោក ជាចរិតមួយដែលបង្ហាញថាលោកមិនដើរជាមួយនឹងអស់អ្នកដែលតែងតែប្រព្រឹត្តអំពើបាប ហើយប្រព្រឹត្តល្មើសនឹងព្រះជាម្ចាស់ តែគេចចេញ ហើយចៀសឆ្ងាយពីពួកគេវិញ។ ទោះបីមនុស្សទាំងនោះគឺជាកូនប្រុស និងកូនស្រីរបស់លោកក៏ដោយ ក៏លោកមិនបោះបង់គោលការណ៍នៃកិរិយាផ្ទាល់ខ្លួនរបស់លោក ដោយសារពួកគេជាកូនចៅរបស់លោកផ្ទាល់នោះឡើយ លោកក៏មិនទំយើរអំពើបាបរបស់ពួកគេ ដោយសារតែមនោសញ្ចេតនាផ្ទាល់ខ្លួនរបស់លោកដែរ។ ផ្ទុយទៅវិញ លោកជំរុញពួកគេឲ្យលន់តួបាប និងទទួលបាននូវការលើកលែងរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ហើយលោកបានដាស់តឿនពួកគេមិនឲ្យបោះបង់ព្រះជាម្ចាស់ ដើម្បីប្រយោជន៍នៃភាពរីករាយដ៏ល្មោភរបស់ពួកគេនោះទេ។ គោលការណ៍នៃរបៀបដែលលោកយ៉ូបប្រព្រឹត្តចំពោះអ្នកដទៃ មិនអាចកាត់ផ្ដាច់ពីគោលការណ៍នៃការកោតខ្លាចរបស់លោកចំពោះព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់។ លោកស្រឡាញ់ពេញចិត្តចំពោះសេចក្ដីដែលព្រះជាម្ចាស់ទទួលយក ហើយស្អប់សេចក្ដីដែលព្រះជាម្ចាស់បដិសេធ។ លោកស្រឡាញ់មនុស្សដែលកោតខ្លាចព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ ហើយស្អប់មនុស្សដែលប្រព្រឹត្តសេចក្ដីអាក្រក់ ឬប្រព្រឹត្តអំពើបាបទាស់នឹងព្រះជាម្ចាស់។ សេចក្ដីស្រឡាញ់ និងសេចក្ដីសម្អប់បែបនេះត្រូវបានបង្ហាញនៅក្នុងជីវិតប្រចាំថ្ងៃរបស់លោក ហើយភាពទៀងត្រង់ដ៏ពិតជាក់ស្ដែងរបស់លោក ក៏ត្រូវបានទតឃើញដោយព្រះនេត្ររបស់ព្រះជាម្ចាស់ដែរ។ តាមធម្មតា នេះក៏ជាការបង្ហាញចេញ និងសម្រេចបាននូវភាពជាមនុស្សពិតប្រាកដរបស់លោកយ៉ូប នៅក្នុងសម្ពន្ធភាពរបស់លោកជាមួយនឹងមនុស្សដទៃនៅក្នុងជីវិតប្រចាំថ្ងៃរបស់លោក គឺជាមេរៀនដែលយើងត្រូវតែរៀនសូត្រ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ក្រោយពេលព្រះជាម្ចាស់មានបន្ទូលទៅកាន់សាតាំងរួចថា «មើល៎ គ្រប់យ៉ាងដែលគាត់មាន ស្ថិតក្នុងអំណាចរបស់ឯងហើយ។ លើកលែងតែខ្លួនគាត់ប៉ុណ្ណោះដែលឯងមិនត្រូវលូកដៃទៅប៉ះឡើយ» សាតាំងក៏ចាកចេញទៅ ក្រោយមកមិនយូរប៉ុន្មាន លោកយ៉ូបក៏ធ្លាក់ក្នុងការវាយប្រហារដ៏សាហាវមួយរំពេច៖ ដំបូង ហ្វូងគោ និងហ្វូងលារបស់លោកត្រូវគេប្លន់ ហើយអ្នកបម្រើខ្លះរបស់លោក ត្រូវគេសម្លាប់ បន្ទាប់មក ហ្វូងចៀម និងអ្នកបម្រើខ្លះទៀតក៏ត្រូវឆេះដោយសារភ្លើង ក្រោយមកទៀត ហ្វូងអូដ្ឋរបស់លោកក៏ត្រូវគេប្លន់ ហើយអ្នកបម្រើជាច្រើនទៀតក៏ត្រូវគេសម្លាប់ដែរ ជាចុងក្រោយជីវិតកូនប្រុស និងកូនស្រី ក៏ត្រូវដកហូតទៀត។ ការវាយប្រហារជាបន្តបន្ទាប់នេះ គឺជាទណ្ឌកម្មដែលលោកយ៉ូបទទួលរង ក្នុងការល្បួងលើកទីមួយ។ នៅក្នុងការវាយប្រហារនេះ សាតាំងសំដៅតែលើទ្រព្យសម្បត្តិ និងកូនៗរបស់លោកយ៉ូបតែប៉ុណ្ណោះ និងពុំបានធ្វើទុក្ខទោសដល់លោកយ៉ូប ដូចដែលព្រះជាម្ចាស់បានបង្គាប់មកមែន។ ដូច្នេះ លោកយ៉ូបក៏ផ្លាស់ប្ដូរមួយរំពេច ពីមនុស្សម្នាក់ដែលមានទ្រព្យសម្បត្តិយ៉ាងសន្ធឹក ទៅជាមនុស្សម្នាក់ដែលគ្មានអ្វីសោះ។ គ្មាននរណាអាចទ្រាំទ្រនឹងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលដល់ម្ល៉ឹង ឬមួយអាចប្រតិកម្មចំពោះរឿងនេះ ឲ្យបានត្រឹមត្រូវនោះឡើយ ប៉ុន្តែលោកយ៉ូបបានបង្ហាញពីឥរិយាបថដ៏អស្ចារ្យរបស់លោក។ បទគម្ពីរផ្ដល់នូវដំណើររឿងដូចតទៅ៖ «នោះយ៉ូបក៏ក្រោកឡើង រួចហែកអាវ និងកោរសក់របស់ខ្លួន ហើយលុតក្រាបដល់ដី ថ្វាយបង្គំ»។ នេះគឺជាប្រតិកម្មដំបូងរបស់លោកយ៉ូប បន្ទាប់ពីបានឮថា គាត់បានបាត់បង់កូនៗ និងទ្រព្យសម្បត្តិទាំងអស់របស់គាត់។ សំខាន់ជាងគេ គាត់ហាក់បីដូចជាមិនភ្ញាក់ផ្អើល ឬភ័យស្លន់ស្លោទេ គាត់រឹតតែមិនបញ្ចេញកំហឹង ឬសេចក្ដីសម្អប់។ បន្ទាប់មក អ្នកក៏បានឃើញថា នៅក្នុងចិត្តរបស់គាត់ គាត់បានទទួលស្គាល់ស្រេចហើយថា មហន្តរាយទាំងអស់នេះមិនមែនជារឿងចៃដន្យ ឬកើតមកពីដៃមនុស្សទេ វារឹតតែមិនមែនជាការមកដល់នៃការដាក់ទោស ឬក៏ជាទណ្ឌកម្មនោះដែរ។ ផ្ទុយទៅវិញ ការល្បងលរបស់ព្រះយេហូវ៉ាបានធ្លាក់មកលើគាត់ គឺព្រះយេហូវ៉ាដែលចង់ដកយកទ្រព្យសម្បត្តិ និងកូនៗរបស់គាត់។ ពេលនោះ លោកយ៉ូបមានអារម្មណ៍នឹងធឹង និងត្រិះរិះច្បាស់លាស់ណាស់។ ភាពជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់របស់គាត់ បានធ្វើឲ្យគាត់អាចធ្វើការវិនិច្ឆ័យ និងការសម្រេចចិត្តដ៏សុក្រឹត្យ ត្រឹមត្រូវទៅតាមហេតុផល និងតាមធម្មតាចំពោះមហន្តរាយ ហើយជាលទ្ធផល គាត់ក៏បញ្ចេញកិរិយាយ៉ាងនឹងធឹងខុសពីធម្មតា៖ «នោះយ៉ូបក៏ក្រោកឡើង រួចហែកអាវ និងកោរសក់របស់ខ្លួន ហើយលុតក្រាបដល់ដី ថ្វាយបង្គំ»។ «ហែកអាវរបស់គាត់» មានន័យថា គាត់មិនស្លៀកពាក់ ហើយគ្មានអ្វីទាំងអស់ «កោរសក់របស់ខ្លួន» មានន័យថា គាត់បានត្រឡប់ទៅចំពោះព្រះជាម្ចាស់ ដូចជាទារកដែលទើបនឹងកើត «លុតក្រាបដល់ដី ថ្វាយបង្គំ» មានន័យថា គាត់បានមកក្នុងលោកិយនេះដោយអាក្រាត ហើយថ្ងៃនេះគាត់ក៏នៅតែគ្មានអ្វីដដែល គាត់ក៏បានត្រឡប់ទៅឯព្រះជាម្ចាស់វិញ ដូចជាទារកទើបនឹងកើត។ ឥរិយាបថរបស់លោកយ៉ូប ចំពោះគ្រប់យ៉ាងដែលធ្លាក់មកលើគាត់ មិនអាចសម្រេចបានដោយសត្តនិករណាមួយដែលព្រះជាម្ចាស់បានបង្កើតមកនោះឡើយ។ សេចក្ដីជំនឿរបស់គាត់ចំពោះព្រះយេហូវ៉ា លើសពីពិភពនៃជំនឿ ព្រោះនេះគឺជាការកោតខ្លាចដែលគាត់មានចំពោះព្រះជាម្ចាស់ ជាការស្ដាប់បង្គាប់ដែលគាត់មានចំពោះព្រះជាម្ចាស់ គាត់មិនត្រឹមតែអាចអរព្រះគុណព្រះជាម្ចាស់ ចំពោះការប្រទានដល់គាត់ប៉ុណ្ណោះទេ តែគាត់ក៏អាចអរព្រះគុណព្រះជាម្ចាស់ចំពោះការដកយកពីគាត់វិញដែរ។ ជាងនេះទៀត គាត់អាចទទួលស្គាល់ដោយខ្លួនឯងថា គាត់ត្រូវសងដល់ព្រះជាម្ចាស់វិញនូវគ្រប់យ៉ាងដែលគាត់ជំពាក់ បូករួមទាំងជីវិតរបស់គាត់ផង។

ការកោតខ្លាច និងការស្ដាប់បង្គាប់ដែលលោកយ៉ូបមានចំពោះព្រះជាម្ចាស់ គឺជាគំរូមួយសម្រាប់មនុស្សជាតិ ហើយភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់គាត់ គឺជាចំណុចខ្ពស់បំផុតដែលមនុស្សគួរតែយកឲ្យបាន។ ទោះបីជាគាត់មើលមិនឃើញព្រះជាម្ចាស់ ក៏គាត់ទទួលស្គាល់ថា ព្រះជាម្ចាស់ពិតជាមានមែន ហើយដោយសារតែការទទួលស្គាល់នេះ គាត់ក៏កោតខ្លាចព្រះ ហើយដោយសារការកោតខ្លាចព្រះជាម្ចាស់របស់គាត់ គាត់ក៏អាចស្ដាប់បង្គាប់ព្រះជាម្ចាស់។ លោកបានឲ្យព្រះជាម្ចាស់ដកយកអ្វីគ្រប់យ៉ាងដែលគាត់មាន តាមតែព្រះហឫទ័យទ្រង់ តែគាត់មិនត្អូញត្អែរឡើយ គាត់ក្រាបចុះចំពោះព្រះជាម្ចាស់ ហើយទូលប្រាប់ព្រះអង្គថា នៅវេលានេះ ទោះបីជាព្រះជាម្ចាស់យកទាំងសាច់ឈាមរបស់គាត់ ក៏គាត់រីករាយនឹងឲ្យទ្រង់ធ្វើដូច្នេះ ដោយមិនត្អូញត្អែរដែរ។ ចរិយាមារយាទទាំងអស់របស់គាត់ គឺមកពីភាពជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់របស់គាត់។ មានន័យថា ដោយសារភាពឥតទោស ភាពស្មោះត្រង់ និងភាពសប្បុរសរបស់លោក លោកយ៉ូបឥតរង្គើក្នុងការដែលគាត់ទទួលស្គាល់ និងការដែលគាត់ដឹងពីអត្ថិភាពរបស់ព្រះជាម្ចាស់ឡើយ ហើយនៅលើគ្រឹះនេះ លោកបានបង្គាប់ខ្លួនឯង និងការកំណត់បទដ្ឋាននៃការគិត ការប្រព្រឹត្ត ចរិតមារយាទ និងគោលការណ៍នៃការប្រព្រឹត្តរបស់គាត់នៅចំពោះព្រះជាម្ចាស់ ស្របទៅនឹងការដែលព្រះជាម្ចាស់ដឹកនាំគាត់ និងទង្វើរបស់ព្រះជាម្ចាស់ដែលគាត់បានឃើញ ក្នុងគ្រប់កិច្ចការទាំងអស់។ លុះយូរទៅ បទពិសោធន៍របស់គាត់បានធ្វើឲ្យមានការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់យ៉ាងពិត និងជាក់ស្ដែងនៅក្នុងគាត់។ នេះគឺជាប្រភពនៃសច្ចភាពដែលលោកយ៉ូបប្រកាន់ខ្ជាប់។ លោកយ៉ូបមានភាពជាមនុស្សស្មោះត្រង់ ឥតទោស និងសប្បុរស ហើយលោកក៏មានបទពិសោធន៍ពិតពីការកោតខ្លាចព្រះជាម្ចាស់ ការស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ក៏ដូចជាចំណេះដឹងដែលថា «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ»។ ដោយសារតែចរិយានេះហើយ ទើបគាត់ឈរមាំនៅក្នុងទីបន្ទាល់របស់គាត់ក្នុងការវាយប្រហារដ៏សាហាវពីសាតាំងសាតាំងបាន ហើយដោយសារតែចរិយាទាំងនេះ ទើបគាត់អាចធ្វើមិនឲ្យព្រះជាម្ចាស់ខកព្រះទ័យ ហើយអាចផ្ដល់នូវចម្លើយដែលគាប់ដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅពេលដែលការល្បងលរបស់ព្រះជាម្ចាស់បានមកដល់គាត់។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលប្រពន្ធរបស់លោកទូន្មានលោកឲ្យប្រមាថព្រះជាម្ចាស់ រួចស្លាប់ទៅ ន័យរបស់នាងគឺ៖ «ព្រះជាម្ចាស់របស់អ្នកប្រព្រឹត្តនឹងអ្នកយ៉ាងនេះ ម្ដេចក៏មិនប្រមាថទ្រង់ទៅ? នៅរស់ទៀតធ្វើអី? ព្រះជាម្ចាស់របស់អ្នកអយុត្តិធម៌ចំពោះអ្នកណាស់ តែអ្នកក៏នៅតែពោលថា 'សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា'។ ម្ដេចក៏ទ្រង់នាំសេចក្ដីអន្តរាយដល់អ្នក ទាំងដែលអ្នកថ្វាយព្រះពរព្រះនាមទ្រង់យ៉ាងដូច្នេះ? ចូររួសរាន់ឡើង រួចបោះបង់ចោលព្រះនាមរបស់ព្រះជាម្ចាស់ ហើយឈប់ដើរតាមទ្រង់ទៀតទៅ។ នោះសេចក្ដីវេទនារបស់អ្នកនឹងត្រូវបញ្ចប់»។ នៅវេលានេះ មានទីបន្ទាល់មួយដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឃើញនៅក្នុងយ៉ូប ត្រូវបានបង្កើតឡើង។ ពុំមានមនុស្សធម្មតាណាម្នាក់អាចធ្វើទីបន្ទាល់នេះបានឡើយ ហើយយើងក៏មិនធ្លាប់បានអានពីទីបន្ទាល់នេះ នៅក្នុងរឿងណាផ្សេងក្នុងព្រះគម្ពីរដែរ តែព្រះជាម្ចាស់បានទតឃើញទីបន្ទាល់នេះ មុនពេលដែលយ៉ូបនិយាយពាក្យនេះយូរមកហើយ។ ព្រះជាម្ចាស់គ្រាន់តែចង់ប្រើឱកាសនេះដើម្បីអនុញ្ញាតឲ្យយ៉ូបបញ្ជាក់ឲ្យមនុស្សគ្រប់គ្នាឃើញថា ព្រះជាម្ចាស់ ត្រឹមត្រូវប៉ុណ្ណោះ។ បន្ទាប់ពីបានប្រឈមនឹងពាក្យណែនាំរបស់ប្រពន្ធលោករួច យ៉ូបមិនត្រឹមតែមិនបោះបង់ចោលសច្ចភាពរបស់គាត់ ឬមិនបោះបង់ព្រះជាម្ចាស់នោះឡើយ គាត់ថែមទាំងនិយាយទៅប្រពន្ធគាត់ថា៖ «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» តើពាក្យនេះមានអត្ថន័យធ្ងន់ណាស់មែនទេ? ត្រង់នេះ មានតែការពិតមួយគត់ដែល អាចបញ្ជាក់ពីទម្ងន់អត្ថន័យនៃពាក្យនេះ។ ទម្ងន់អត្ថន័យនៃពាក្យនេះគឺ សេចក្ដីទាំងនេះ ត្រូវបានព្រះជាម្ចាស់សរសើរនៅក្នុងព្រះហឫទ័យរបស់ទ្រង់ សេចក្ដីទាំងនេះ គឺជាអ្វីដែលព្រះជាម្ចាស់ចង់បានសេចក្ដីទាំងនេះ គឺជាអ្វីដែលព្រះជាម្ចាស់ចង់សណ្ដាប់ ហើយសេចក្ដីទាំងនេះ គឺជាលទ្ធផលដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឃើញ ពាក្យទាំងនេះក៏ជាសារជាតិនៃទីបន្ទាល់របស់យ៉ូបដែរ។ ក្នុងន័យនេះ ភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់របស់យ៉ូប គឺត្រូវបានបញ្ជាក់ឲ្យដឹង។ តម្លៃរបស់យ៉ូប បង្កប់ក្នុងរបៀបដែលគាត់នៅតែពោលពាក្យបែបនេះបាន ក្នុងគ្រាដែលគាត់ត្រូវល្បួង និងសូម្បីតែក្នុងគ្រាដែលរាងកាយទាំងមូលរបស់គាត់គ្របដណ្ដប់ដោយដំបៅពងខ្ទុះ នៅពេលដែលគាត់ស៊ូទ្រាំនឹងទណ្ឌកម្មដ៏លំបាកបំផុត និងនៅពេលដែលប្រពន្ធ និងសម្លាញ់របស់គាត់ទូន្មានគាត់។ ម្យ៉ាងទៀតគឺ ក្នុងចិត្តរបស់គាត់ គាត់ជឿថា ទោះបីជាសេចក្ដីល្បួងនោះជាអ្វីក៏ដោយ ទោះបីជាសេចក្ដីវេទនា ឬទណ្ឌកម្មនោះធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ទោះបីជាសេចក្ដីស្លាប់នឹងត្រូវធ្លាក់លើគាត់ក៏ដោយ ក៏គាត់មិនបោះបង់ព្រះជាម្ចាស់ ឬបែរចេញពីផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ដែរ។ ដូច្នេះ អ្នកឃើញថា ព្រះជាម្ចាស់នៅតែមានតំណែងសំខាន់បំផុតក្នុងចិត្តរបស់គាត់ និងមើលឃើញថា ក្នុងចិត្តរបស់គាត់ គឺមានតែព្រះជាម្ចាស់មួយអង្គគត់។ គឺមកពីហេតុនេះហើយ ទើបយើងបានអានការពណ៌នាអំពីលោកនៅក្នុងបទគម្ពីរថា៖ ទង្វើនេះមិនបានធ្វើឲ្យយ៉ូបប្រព្រឹត្តបាបដោយបបូរមាត់របស់គាត់ឡើយ។ លោកមិនត្រឹមតែមិនប្រព្រឹត្តបាបដោយបបូរមាត់របស់លោកទេ ប៉ុន្តែក្នុងចិត្តរបស់លោក លោកក៏មិនបានត្អូញត្អែរពីព្រះជាម្ចាស់ដែរ។ លោកមិនបាននិយាយពាក្យមិនពីរោះអំពីព្រះជាម្ចាស់ លោកក៏មិនបានប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ដែរ។ លោកមិនត្រឹមតែថ្វាយព្រះពរដល់ព្រះនាមរបស់ព្រះជាម្ចាស់នៅនឹងមាត់របស់លោកប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ថ្វាយព្រះពរដល់ព្រះនាមរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់លោកដែរ ទាំងមាត់ និងចិត្តរបស់លោក គឺតែមួយ។ នេះគឺជាយ៉ូបពិតប្រាកដ ដែលព្រះជាម្ចាស់ទតឃើញ ហើយនេះក៏ជាហេតុផលដ៏ជាក់លាក់មួយដែលព្រះជាម្ចាស់ឲ្យតម្លៃយ៉ូប។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៥. អ្វីជាបុគ្គលអាក្រក់ និងវិធីដែលមនុស្សអាក្រក់នានាអាចត្រូវបានសម្គាល់

បន្ទាប់៖ ២. អ្វីជាទំនាក់ទំនងរវាងការកោតខ្លាចព្រះជាម្ចាស់ និងការចៀសវាងសេចក្ដីអាក្រក់ ហើយត្រូវបានសង្គ្រោះ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការស្គាល់អំពីសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក្នុងជីវិត

By Xinxin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ