៣. វិធីដែលមនុស្សអាចទទួលស្គាល់សេចក្ដីពិត និងអ្នកដែលអាចសម្ដែងចេញសេចក្ដីពិតយ៉ាងពិតប្រាកដ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ព្រះជាម្ចាស់ផ្ទាល់គឺជាជីវិត ជាសេចក្ដីពិត ហើយជីវិតនិងសេចក្ដីពិតរបស់ទ្រង់មានវត្តមានព្រមគ្នា។ មនុស្សដែលពុំមានសមត្ថភាពនឹងទទួលសេចក្ដីពិត ក៏មិនទទួលបានជីវិតដែរ។ ប្រសិនបើគ្មានការដឹកនាំ ការជ្រោមជ្រែង និងការប្រទាននូវសេចក្ដីពិតទេ នោះអ្នកនឹងទទួលបានតែត្រឹមតែន័យពាក្យ សេចក្ដីបង្រៀន ហើយចុងក្រោយគឺសេចក្ដីស្លាប់តែប៉ុណ្ណោះ។ ជីវិតរបស់ព្រះជាម្ចាស់ មានវត្តមានជានិរន្តន៍ ហើយសេចក្ដីពិត និងជីវិតរបស់ទ្រង់ មានវត្តមានព្រមគ្នា។ ប្រសិនបើអ្នកមិនអាចរកឃើញប្រភពនៃសេចក្ដីពិតទេ នោះអ្នកក៏មិនទទួលបានការចិញ្ចឹមជីវិតដែរ ប្រសិនបើអ្នកមិនអាចទទួលបានការចិញ្ចឹមជីវិតទេ នោះអ្នកក៏ច្បាស់ជាគ្មានសេចក្ដីពិតដែរ ហើយគ្មានអ្វីក្រៅតែពីការស្រមើស្រមៃ និងការយល់ដឹងលំៗប៉ុណ្ណោះ ហើយរូបកាយទាំងមូលរបស់អ្នកគ្មានអ្វីទាំងអស់ ក្រៅតែពីសាច់ឈាម គឺជាសាច់ឈាមដ៏អសោចរបស់អ្នកតែប៉ុណ្ណោះ។ ចូរដឹងថា ពាក្យពេចន៍ក្នុងសៀវភៅ មិនរាប់ជាជីវិតទេ កំណត់ត្រាប្រវត្តិសាស្ត្រ ក៏មិនអាចចាត់ទុកជាសេចក្ដីពិតដែរ ហើយបញ្ញត្តិពីបុរាណ ក៏មិនអាចដើរតួជាសេចក្ដីអធិប្បាយអំពីព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងនាពេលបច្ចុប្បន្ននេះ ដែរ។ មានតែព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងពេលព្រះអង្គយាងមកផែនដី ហើយរស់នៅក្នុងចំណោមមនុស្សលោកប៉ុណ្ណោះ ទើបជាសេចក្ដីពិត ជាជីវិត ជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយជាវិធីអនុវត្តកិច្ចការ បច្ចុប្បន្នរបស់ទ្រង់។

ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សេចក្តីពិតគឺជាសុភាសិតពិតជាងគេបំផុតនៃជីវិត និងជាសុភាសិតដែលខ្ពស់ជាងគេបំផុតក្នុងចំណោមមនុស្សជាតិទាំងអស់។ ដោយសារវាជាសេចក្ដីតម្រូវដែលព្រះជាម្ចាស់បង្កើតមនុស្សមក និងជាកិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ ហេតុនេះ កិច្ចការនេះហៅថា «សុភាសិតនៃជីវិត»។ វាមិនមែនជាសុភាសិតមួយដែលបង្កើតចេញពីអ្វីមួយឡើយ វាមិនមែនជាសម្រង់សម្ដី ពីបុគ្គលដ៏អស្ចារ្យណាមួយនោះទេ។ ផ្ទុយទៅវិញ វាគឺជាព្រះសូរសៀងរបស់ម្ចាស់នៃស្ថានសួគ៌ ផែនដីនិងគ្រប់សព្វសារពើទាំងអស់មកលើមនុស្សជាតិ។ វាមិនមែនជាពាក្យបង្កើតចេញពីមនុស្សជាតិនោះទេ ប៉ុន្តែជាជីវិតផ្ទាល់របស់ព្រះជាម្ចាស់។ ហេតុនេះហើយ គេហៅវាថា «សុភាសិតនៃជីវិតដែលខ្ពស់ជាងគេបំផុត»។

ដកស្រង់ពី «មានតែអស់អ្នកណាដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សេចក្ដីពិតចេញមកពីពិភពរបស់មនុស្ស ប៉ុន្តែសេចក្ដីពិតក្នុងចំណោមមនុស្សគឺត្រូវផ្ទេរបន្តដោយព្រះគ្រីស្ទ។ សេចក្ដីពិតចេញមកពីព្រះគ្រីស្ទ ពោលគឺមកអំពី ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយមនុស្សមិនអាចធ្វើកិច្ចការនេះបាននោះឡើយ។ ក៏ប៉ុន្តែ ព្រះគ្រីស្ទប្រទានត្រឹមតែសេចក្ដីពិតប៉ុណ្ណោះ។ ទ្រង់មិនយាងមកដើម្បីសម្រេចថាតើមនុស្សនឹងត្រូវជោគជ័យនៅក្នុងការស្វែងរកសេចក្ដីពិតរបស់គេឡើយ។ ហេតុនេះ ជោគជ័យឬបរាជ័យ នៅក្នុងសេចក្ដីពិត គឺសុទ្ធតែស្ថិតនៅលើការស្វែងរក មនុស្សទាំងអស់។ ជោគជ័យ ឬបរាជ័យរបស់មនុស្សនៅក្នុងសេចក្ដីពិត ក៏មិនមានអ្វីពាក់ព័ន្ធនឹងព្រះគ្រីស្ទដែរ តែផ្ទុយទៅវិញ ត្រូវកំណត់ដោយការស្វែងរករបស់គេ។ គោលដៅរបស់មនុស្ស និងជោគជ័យ ឬបរាជ័យរបស់គេ មិនអាចប្រមូលដាក់លើព្រះសិរសារបស់ព្រះជាម្ចាស់ដើម្បីធ្វើឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទទួលបន្ទុក លើបញ្ហានេះឡើយ ពីព្រោះនេះមិនមែនជាបញ្ហាមួយសម្រាប់ព្រះជាម្ចាស់ផ្ទាល់ ព្រះអង្គឡើយ ប៉ុន្តែគឺជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងភារកិច្ចដែលសត្តនិកររបស់ព្រះជាម្ចាស់គប្បីត្រូវបំពេញ។

ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សេចក្តីពិតមិនមែនជាការធ្វើតាមរូបមន្តទេ ហើយវាក៏មិនមែនជាក្រឹត្យវិន័យដែរ។ វាមិនមែនជាអ្វីមួយដែលស្លាប់ឡើយ ប៉ុន្តែ វាជាជីវិត វាជាអ្វីមួយដែលមានជីវិត ហើយវាជាក្បួនច្បាប់មួយដែលមនុស្សត្រូវដើរតាមនៅក្នុងជីវិត និងជាក្បួនច្បាប់ដែលមនុស្សត្រូវមាននៅក្នុងជីវិត។ នេះជាអ្វីមួយដែលអ្នកត្រូវតែយល់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន តាមរយៈបទពិសោធន៍របស់អ្នក។ មិនថាអ្នកបានមកដល់ដំណាក់កាលណានៅក្នុងបទពិសោធន៍របស់អ្នកឡើយ គឺអ្នកមិនអាចដាច់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្តីពិតបានឡើយ ហើយអ្វីដែលអ្នកយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងអ្វីដែលអ្នកដឹងអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់នោះ គឺត្រូវបានស្ដែងចេញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដូច្នេះ វាត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងសេចក្តីពិត។ និស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺជាសេចក្តីពិតដោយផ្ទាល់។ សេចក្តីពិតជាការសម្ដែងចេញដ៏ពិតអំពីនិស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ វាធ្វើឱ្យកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ មានភាពរឹងមាំច្បាស់លាស់ ហើយវាបង្កើតចេញជាប្រយោគដ៏ច្បាស់មួយអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ វាប្រាប់អ្នកកាន់តែចំៗអំពីអ្វីដែលព្រះជាម្ចាស់ចូលចិត្ត អ្វីដែលទ្រង់មិនចូលចិត្ត អ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ឱ្យអ្នកធ្វើ និងអ្វីដែលទ្រង់មិនចង់ឱ្យអ្នកធ្វើ មនុស្សណាខ្លះដែលទ្រង់ស្អប់ ហើយមនុស្សណាខ្លះដែលទ្រង់សព្វព្រះទ័យ។ នៅពីក្រោយសេចក្តីពិតដែលព្រះជាម្ចាស់សម្ដែងចេញ មនុស្សអាចមើលឃើញពីភាពរីករាយ ព្រះពិរោធ ទុក្ខព្រួយ និងសេចក្តីសុខរបស់ទ្រង់ ព្រមទាំងសារជាតិរបស់ទ្រង់ដែរ ដ្បិតនេះគឺជាការបើកសម្ដែងអំពីនិស្ស័យរបស់ទ្រង់។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សេចក្ដីពិតគឺជាភាពពិតជាក់ស្ដែងនៃអ្វីៗដែលវិជ្ជមាន។ វាអាចជាជីវិតមនុស្ស និងទិសដៅដែលគេធ្វើដំណើរ។ វាអាចដឹកនាំមនុស្សម្នាក់ឲ្យបោះចោលនិស្ស័យពុករលួយរបស់ពួកគេ ដើម្បីមកកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ដើម្បីក្លាយជាម្នាក់ដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ និងជាភាវៈដែលមានសមត្ថភាព ជាម្នាក់ដែលព្រះជាម្ចាស់ស្រលាញ់ និងជាអ្នកដែលធ្វើឲ្យទ្រង់គាប់ព្រះទ័យ។ បើនិយាយពីតម្លៃដ៏វិសេសរបស់វា តើអាកប្បកិរិយាអ្វីខ្លះ និងការយល់ឃើញអ្វីខ្លះដែលមនុស្សម្នាក់គួរតែមានទាក់ទងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត? វាមានលក្ខណៈច្បាស់លាស់ណាស់៖ សម្រាប់អស់អ្នកដែលជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដ និងមានដួងចិត្តគោរពចំពោះទ្រង់ នោះព្រះបន្ទូលរបស់ទ្រង់គឺជាសរសៃឈាមនៃអាយុជីវិតរបស់ពួកគេ។ មនុស្សគួរតែស្វែងរកកំណប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយត្រូវហូប និងផឹកព្រះបន្ទូលទាំងនោះ ព្រមទាំងរីករាយនឹងព្រះន្ទូលទាំងនោះ ហើយទទួលយកព្រះបន្ទូលទាំងនោះជាជីវិតរបស់ខ្លួន ធ្វើជាទិសដៅដែលគេរៀបចំផ្លូវរបស់ខ្លួន ដ្បិតនោះជាជំនួយ និងការផ្គត់ផ្គង់ស្រាប់របស់គេ។ មនុស្សគួរតែរស់នៅ អនុវត្ត និងដកបទពិសោធន៍ស្របតាមការចែងទុក និងសេចក្ដីតម្រូវនៃសេចក្ដីពិត ព្រមទាំងគួរចុះចូលចំពោះការទាមទារពីគេចំពោះពាក្យដែលចែងមួយឃ្លាៗ និងសេចក្ដីតម្រូវនីមួយៗដែលសេចក្ដីពិតបានផ្ដល់ឲ្យគេ ជាជាងការដាក់កំណត់វាចំពោះការសិក្សា ការវិភាគ ការរំពឹងទុក និងការសង្ស័យ។ ដ្បិតសេចក្ដីពិតគឺជាជំនួយដែលមានស្រាប់សម្រាប់មនុស្ស ជាការផ្គត់ផ្គង់ដែលមានស្រាប់សម្រាប់គេ ហើយអាចជាជីវិតរបស់គេ នោះមនុស្សគួរតែប្រព្រឹត្តិចំពោះសេចក្ដីពិតទុកដូចជារបស់ដ៏មានតម្លៃបំផុត ដ្បិតគេត្រូវតែពឹងផ្អែកលើសេចក្ដីពិតដើម្បីរស់នៅ ដើម្បីផ្គាប់តាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ដោយកោតខ្លាចទ្រង់ ហើយគេចេញពីសេចក្ដីអាក្រក់ ព្រមទាំងរកឲ្យឃើញមាគ៌ាក្នុងជីវិតប្រចាំថ្ងៃរបស់គេដើម្បីអនុវត្ត ដោយយល់ដឹងពីគោលការណ៍នៃការអនុវត្ត និងការសម្រេចឱ្យបាននូវការចុះចូលចំពោះព្រះជាម្ចាស់។ មនុស្សក៏ត្រូវតែពឹងផ្អែកលើសេចក្ដីពិតដើម្បីបោះចោលនូវនិស្ស័យពុករលួយរបស់គេ ដើម្បីក្លាយជាម្នាក់ដែលត្រូវបានសង្គ្រោះ និងជាភាវៈដែលត្រូវបានបង្កើតមកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ដកស្រង់ពី «ពួកគេស្អប់ខ្ពើមសេចក្ដីពិត បំពានយ៉ាងប្រត្យក្សលើគោលការណ៍ទាំងនេះ និងមិនយកចិត្តទុកដាក់លើការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (VII)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមាននូវសេចក្ដីពិត ហើយទ្រង់ជាប្រភពនៃសេចក្ដីពិត។ គ្រប់រឿងវិជ្ជមាននីមួយៗ និងគ្រប់សេចក្ដីពិតនីមួយៗសុទ្ធតែមកពីព្រះជាម្ចាស់។ ទ្រង់អាចដាក់ការវិនិច្ឆ័យលើភាពត្រឹមត្រូវ និងភាពមិនត្រឹមត្រូវនៃគ្រប់អ្វីទាំងអស់ និងគ្រប់ព្រឹត្តិការណ៍ទាំងអស់។ ទ្រង់អាចដាក់ការវិនិច្ឆ័យលើអ្វីដែលបានកើតឡើង អ្វីដែលកំពុងកើតឡើង និងរឿងរ៉ាវនៅថ្ងៃខាងមុខដែលមនុស្សមិនទាន់បានដឹង។ ទ្រង់ជាចៅក្រមតែមួយរូបដែលអាចដាក់ការវិនិច្ឆ័យទៅលើសេចក្ដីត្រឹមត្រូវ និងសេចក្ដីមិនត្រឹមត្រូវនៃអ្វីៗទាំងអស់ ហើយការនេះមានន័យថាភាពត្រឹមត្រូវ និងភាពមិនត្រឹមត្រូវនៃអ្វីៗទាំងអស់អាចត្រូវបានវិនិច្ឆ័យដោយព្រះអង្គតែមួយប៉ុណ្ណោះ។ ទ្រង់ជ្រាបនូវច្បាប់សម្រាប់អ្វីគ្រប់យ៉ាង។ នេះគឺជាការតាំងតំណាងឲ្យសេចក្ដីពិត ដែលមានន័យថាទ្រង់ផ្ទាល់ព្រះអង្គមាននូវសារជាតិនៃសេចក្ដីពិត។ ប្រសិនបើមនុស្សយល់ដឹងពីសេចក្ដីពិត និងទទួលបានការប្រោសឲ្យគ្រប់លក្ខណ៍ តើពេលនោះគេនឹងមានអ្វីទាក់ទងជាមួយនឹងការតាំងតំណាងនៃសេចក្ដីពិតដែរឬទេ? នៅពេលមនុស្សត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ គេមាននូវការវិនិច្ឆ័យដែលសុក្រឹត្យអំពីអ្វីទាំងអស់ដែលព្រះជាម្ចាស់ធ្វើនៅពេលនេះ និងអ្វីៗដែលទ្រង់តម្រូវ ហើយគេមាននូវរបៀបសុក្រឹត្យមួយដើម្បីអនុវត្ត។ មនុស្សក៏យល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្គាល់អ្វីដែលត្រឹមត្រូវចេញពីអ្វីដែលមិនត្រឹមត្រូវដែរ។ ប៉ុន្តែមានអ្វីៗមួយចំនួនដែលមនុស្សមិនអាចទៅដល់បាន ជាអ្វីដែលគេអាចដឹងនៅក្រោយពេលដែលព្រះជាម្ចាស់បានមានបន្ទូលប្រាប់ការទាំងនោះដល់គេប៉ុណ្ណោះ មនុស្សមិនអាចដឹងពីអ្វីដែលមិនទាន់បានស្គាល់ឡើយ គឺអ្វីដែលព្រះមិនទាន់បានប្រាប់ដល់គេ ហើយមនុស្សមិនអាចធ្វើការទស្សន៍ទាយទុកជាមុនឡើយ។ លើសពីនេះទៅទៀត ទោះបីជាមនុស្សបានទទួលនូវសេចក្ដីពិតពីព្រះជាម្ចាស់ និងមាននូវភាពពិតជាក់ស្ដែងអំពីសេចក្ដីពិត និងស្គាល់ពីសារជាតិនៃសេចក្ដីពិតជាច្រើន ហើយមាននូវសមត្ថភាពអាចប្រាប់បានថាអ្វីត្រឹមត្រូវចេញពីអ្វីដែលមិនត្រឹមត្រូវក៏ដោយ ក៏គេនឹងមិនអាចមានសមត្ថភាពគ្រប់គ្រង និងត្រួតត្រាគ្រប់អ្វីៗបានឡើយ។ នេះហើយគឺជាភាពខុសគ្នា។ សត្តនិករដែលត្រូវបានបង្កើតឡើង អាចទទួលបានសេចក្ដីពិតតែពីប្រភពនៃសេចក្ដីពិតប៉ុណ្ណោះ។ តើពួកគេអាចទទួលបានសេចក្ដីពិតពីមនុស្សដែរឬទេ? តើមនុស្សជាសេចក្ដីពិតឬ? តើមនុស្សអាចផ្តល់នូវសេចក្ដីពិតដែរឬទេ? គេមិនអាចទេ នេះហើយជាភាពខុសគ្នា។ អ្នកអាចបានត្រឹមតែទទួលសេចក្ដីពិតប៉ុណ្ណោះ មិនអាចផ្ដល់វាបានទេ តើអ្នកអាចត្រូវបានហៅថាជាអ្នកតំណាងនៃសេចក្ដីពិតទេ? តើអ្វីជាសារជាតិពិតប្រាកដនៃតំណាងនៃសេចក្ដីពិត? វាជាប្រភពដែលផ្គត់ផ្គង់សេចក្ដីពិត និងជាប្រភពនៃការត្រួតត្រា និងមានអធិបតេយ្យភាពលើគ្រប់របស់ទាំងអស់ ហើយវាក៏ជាបទដ្ឋាន និងជាច្បាប់ ដែលអ្វីៗទាំងអស់ និងគ្រប់ព្រឹត្តិការណ៍ទាំងអស់ត្រូវបានវិនិច្ឆ័យផងដែរ។ នេះហើយគឺជាអ្នកតំណាងនៃសេចក្ដីពិត។

ដកស្រង់ពី «ពួកគេនឹងឲ្យអ្នកដទៃស្តាប់បង្គាប់តែពួកគេ មិនមែនសេចក្តីពិត ឬព្រះជាម្ចាស់ទេ (III)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាបន្ទូលព្រះ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត។ ព្រះបន្ទូលទាំងនោះជាគ្រឹះ និងជាច្បាប់ដែលមនុស្សជាតិគួរតែមាន ហើយអ្វីដែលគេហៅថាជាគោលទ្ធិដែលមានកើតចេញពីមនុស្សត្រូវបានព្រះជាម្ចាស់ថ្កោលទោស។ គោលលទ្ធិទាំងនោះមិនត្រូវតាមការអនុម័តរបស់ទ្រង់ឡើយ ហើយចំណុចទាំងនោះរឹតតែមិនត្រូវនឹងលក្ខណៈដើម ឬមូលដ្ឋាននៃព្រះសូរសៀងរបស់ទ្រង់។ ព្រះជាម្ចាស់បើកបង្ហាញនិស្ស័យ និងសារជាតិរបស់ទ្រង់តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។ គ្រប់ទាំងព្រះបន្ទូលដែលត្រូវបាននាំយកមកដោយការបើកបង្ហាញរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ដ្បិតព្រះអង្គមាននូវសារជាតិរបស់ព្រះជាម្ចាស់ ហើយទ្រង់គឺជាភាពជាក់ស្ដែងនៃរឿងវិជ្ជមានទាំងអស់។ ការពិតដែលថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិត គឺមិនដែលផ្លាស់ប្ដូរឡើយ មិនថាមនុស្សដ៏ពុករលួយទាំងនេះបានដាក់វានៅត្រង់ណា ឬមិនថាពួកគេឲ្យនិយមន័យបែបណា ឬមិនថាពួកគេមានទស្សនៈបែបណា ឬយល់បែបណានោះទេ។ មិនថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបាននិយាយបានប៉ុន្មាននោះទេ ហើយមិនថាមនុស្សជាតិដែលពុករលួយ និងពេញដោយបាបនេះថ្កោលទោស និងបដិសេធព្រះបន្ទូលទាំងនោះយ៉ាងណានោះទេ ក៏នៅតែមានការពិតដែលមិនអាចផ្លាស់ប្ដូរបានឡើយ៖ ទោះបីជាស្ថិតក្នុងកាលៈទេសៈទាំងនេះក៏ដោយ ក៏វប្បធម៌ និងប្រពៃណីបែបនេះដែលមនុស្សជាតិឲ្យតម្លៃ មិនអាចក្លាយជាសេចក្ដីពិតបានទេ។ នេះគឺមិនអាចផ្លាស់ប្ដូរបានទេ។ វប្បធម៌បែបប្រពៃណី និងរបៀបនៃអត្ថិភាពរបស់មនុស្សជាតិ នឹងមិនក្លាយជាសេចក្ដីពិតដោយសារតែការផ្លាស់ប្ដូរ ឬការឆ្លងកាត់ពេលវេលាឡើយ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏មិនក្លាយជាពាក្យរបស់មនុស្សដោយសារតែការថ្កោលទោស និងភាពបំភ្លេចចោលរបស់មនុស្សជាតិដែរ។ សារជាតិនេះនឹងមិនដែលផ្លាស់ប្ដូរឡើយ។ សេចក្ដីពិតគឺតែងតែជាសេចក្ដីពិត។ តើនៅត្រង់ចំណុចនេះមានការពិតអ្វីទៅ? អស់ទាំងពាក្យនិយាយដែលត្រូវបានសង្ខេបឡើងដោយមនុស្សជាតិ កើតចេញពីសាតាំង ដែលពាក្យទាំងនោះជាការស្រមៃ និងជាសញ្ញាណរបស់មនុស្ស ថែមទាំងកើតចេញពីមនុស្សដែលឆាប់ឆេវឆាវ ហើយគ្មានអ្វីទាក់ទិននឹងរឿងវិជ្ជមានឡើយ។ ផ្ទុយទៅវិញ ព្រះបន្ទូលរបស់់ព្រះជាម្ចាស់ គឺជាការបើកបង្ហាញពីសារជាតិ និងឋានៈរបស់ព្រះជាម្ចាស់។ តើព្រះអង្គបើកបង្ហាញព្រះបន្ទូលទាំងនេះសម្រាប់មូលហេតុអ្វីដែរ? ហេតុអ្វីបានជាខ្ញុំពោលថាទាំងនេះជាសេចក្ដីពិត? មូលហេតុនោះគឺថា ព្រះជាម្ចាស់គ្រប់គ្រងលើគ្រប់ទាំងច្បាប់ គោលការណ៍ ឫសគល់ សារជាតិ ភាពពិតជាក់ស្ដែង និងអាថ៌កំបាំងនៃការទាំងអស់ ហើយទាំងអស់នេះស្ថិតក្នុងព្រះហស្តរបស់ទ្រង់ ហើយព្រះជាម្ចាស់តែអង្គឯងប៉ុណ្ណោះដែលជ្រាបពីលក្ខណៈដើមរបស់គេ និងអ្វីដែលជាឫសគល់ពិតប្រាកដរបស់ពួកគេ។ ដូចនេះ មានតែនិយមន័យនៃគ្រប់អ្វីៗដែលបានរៀបរាប់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលមានភាពសុក្រឹត្យបំផុត ហើយសេចក្ដីតម្រូវសម្រាប់មនុស្សជាតិដែលមានក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាបទដ្ឋានតែមួយសម្រាប់មនុស្សជាតិ ជាលក្ខណៈវិនិច្ឆ័យដែលមនុស្សគួរមាន។ ទោះជាយ៉ាងណាក៏ដោយ ក្នុងន័យម្យ៉ាង ច្បាប់ដែលមនុស្សជាតិមានជីវិតរស់រាន គឺចេញមកពីការបំពានលើតថភាពនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើទាំងអស់ ហើយក្នុងន័យម្យ៉ាងទៀត គឺចេញមកពីការបំពានលើតថភាពនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើច្បាប់នៃរបស់សព្វសារពើទាំងអស់។ វាចេញមកពីការស្រមើស្រមៃ និងសញ្ញាណរបស់មនុស្ស ហើយក៏ចេញមកពីសាតាំងដែរ។ តើសាតាំងដើរតួជាអ្វី? ទីមួយ សាតាំងបន្លំខ្លួនធ្វើជាសេចក្ដីពិត ហើយទីពីរ វាបំផ្លាញ រំខាន និងជាន់ឈ្លីលើគោលការណ៍ ព្រមទាំងច្បាប់នៃការបង្កើតរបស់សព្វសារពើទាំងអស់របស់ព្រះជាម្ចាស់។ ដូច្នេះ អ្វីៗដែលចេញមកពីសាតាំង ត្រូវគ្នាទាំងស្រុងទៅនឹងសារជាតិរបស់វា និងពោរពេញទៅដោយចេតនាអាក្រក់របស់សាតាំង សេចក្ដីល្បួង និងការក្លែងបន្លំ ក៏ដូចជាមហិច្ឆតាគ្មានទីបញ្ចប់របស់សាតាំងដែរ។ ទាំងអស់នេះនឹងមិនក្លាយជាសេចក្ដីពិតឡើយ មិនខ្វល់ថាមនុស្សជាតិដ៏ពុករលួយ អាចយល់ដឹងពីវាឬអត់ មិនខ្វល់ថាមនុស្សជាតិដ៏ពុករលួយ ទទួលយកវាក្នុងកម្រិតណា ហើយមិនខ្វល់ថាយុគសម័យដែលមនុស្សជាតិដ៏ពុករលួយលើកសរសើរពីវាស្ថិតនៅយូរប៉ុនណា និងមិនខ្វល់ថាមនុស្សច្រើនប៉ុនណាលើកសរសើរ ថ្វាយបង្គំ និងអធិប្បាយពីវានោះទេ។ ទាំងនេះនឹងមិនក្លាយជាសេចក្ដីពិតឡើយ ហើយវានឹងនៅតែជារឿងអវិជ្ជមានដដែល ដ្បិតសារជាតិ ដើមកំណើត និងឫសគល់របស់វាគឺសាតាំង ដែលជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ ហើយជាខ្មាំងនឹងសេចក្ដីពិត។ នៅពេលដែលគ្មានសេចក្ដីពិតដែលផ្ទុយពីវា នោះវាប្រហែលជាធ្វើពុតជាល្អ និងវិជ្ជមាន ប៉ុន្ដែ នៅពេលដែលសេចក្ដីពិតត្រូវបានប្រើ ដើម្បីបំបែក និងលាតត្រដាងពីវា នោះវាមិនមែនគ្មានភាពងាយរងគ្រោះទេ។ វាមិនអាចឈរមាំបានឡើយ ហើយវាជាអ្វី ដែលត្រូវកាត់ទោស ត្រូវលាតត្រដាង និងបោះចោលទៅម្ខាងជាបន្ទាន់។ សេចក្ដីពិតដែលព្រះជាម្ចាស់សម្ដែង គឺស្របគ្នាបេះបិទទៅនឹងសេចក្ដីត្រូវការនៃភាពជាមនុស្សធម្មតារបស់មនុស្សជាតិ ដែលព្រះជាម្ចាស់បានបង្កើតមក រីឯអ្វីដែលសាតាំងផ្ដល់ឱ្យមនុស្សវិញ គឺការបំពានយ៉ាងជាក់ច្បាស់ទៅលើសេចក្ដីត្រូវការទាំងនោះ។ វាធ្វើឱ្យមនុស្សធម្មតាទៅជាមនុស្សមិនធម្មតា ជាមនុស្សហួសហេតុ ជាមនុស្សមានចិត្តចង្អៀតចង្អល់ ជាមនុស្សក្រអឺតក្រទម ជាមនុស្សល្ងីល្ងើ ជាមនុស្សអាក្រក់ ជាមនុស្សពិបាក ជាមនុស្សកាចសាហាវ ហើយលើសពីនេះទៅទៀតនោះគឺជាមនុស្សក្អេងក្អាង ដែលមិនអាចអត់ទ្រាំបាន។ នៅចំណុចជាក់លាក់ មនុស្សនោះក្លាយទៅជាមនុស្សដែលវង្វេងស្វារតី លែងស្គាល់ថាខ្លួនឯងជានរណាតទៅទៀត។ ពួកគេបដិសេធមិនធ្វើជាមនុស្សធម្មតាទេ ប៉ុន្ដែត្រូវតែធ្វើជាមនុស្សដែលមិនធម្មតា។ ពួកគេបដិសេធមិនធ្វើជាមនុស្សសាមញ្ញទេ ប៉ុន្តែផ្ទុយទៅវិញ ទទូចចង់ធ្វើជាមនុស្សដែលឧត្តុង្គឧត្តម ដូច្នេះហើយបានជាភាពជាមនុស្សរបស់មនុស្សត្រូវខូច ហើយសភាវគតិរបស់ពួកគេត្រូវខូច។ សេចក្ដីពិតធ្វើឱ្យមនុស្សអាចរស់នៅដោយសភាវគតិ ស្របទៅតាមគោលការណ៍ និងច្បាប់នៃភាពជាមនុស្សធម្មតា និងគោលការណ៍ទាំងអស់ដែលព្រះជាម្ចាស់បានកំណត់ រីឯអ្វីដែលគេហៅថាពាក្យស្លោក និងច្បាប់របស់សាតាំងទាំងអស់នេះ គឺសុទ្ធតែជាអ្វីដែលបណ្ដាលឱ្យមនុស្សបំពានទៅលើសភាវគតិរបស់ខ្លួន ហើយព្យាយាមគេចចេញពីច្បាប់ដែលព្រះជាម្ចាស់បានដាក់ចេញ និងបានកំណត់ ហើយថែមទាំងបោះបង់ចោលមាគ៌ានៃភាពជាមនុស្សធម្មតាទៀតផង ដោយធ្វើនូវរឿងរ៉ាវហួសហេតុ ដែលមនុស្សមានភាពជាមនុស្សធម្មតាមិនគួរធ្វើ និងជាអ្វីដែលពួកគេមិនគួរគិត។

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (I)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

សេចក្ដីពិតគឺជាជីវិតរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ វាតំណាងឲ្យនិស្ស័យរបស់ទ្រង់ សារជាតិរបស់ទ្រង់ និងអ្វីគ្រប់យ៉ាងរបស់ទ្រង់។ ប្រសិនបើអ្នកពោលថា ការមាននូវបទពិសោធន៍បន្តិចបន្តួចមានន័យថាជាការមាននូវសេចក្ដីពិតនោះ អ៊ីចឹងតើអ្នកអាចតំណាងឱ្យនិស្ស័យរបស់ព្រះជាម្ចាស់បានដែរឬទេ? អ្នកអាចមាននូវបទពិសោធន៍ ឬពន្លឺមួយចំនួនដែលទាក់ទិននឹងលក្ខណៈជាក់លាក់មួយ ឬមួយចំណែកនៃសេចក្ដីពិត ប៉ុន្តែអ្នកមិនអាចផ្តល់ឱ្យអ្នកដទៃដោយសេចក្ដីពិតដែលអ្នកមាននេះបានរហូតនោះទេ ដូចនេះ ពន្លឺដែលអ្នកទទួលបានគឺមិនមែនជាសេចក្ដីពិតទេ។ វាគ្រាន់តែជាចំណុចជាក់លាក់មួយដែលមនុស្សអាចឈោងចាប់បានប៉ុណ្ណោះ។ វាគ្រាន់តែជាបទពិសោធន៍ជាក់លាក់មួយ និងជាការយល់ដឹងជាក់លាក់មួយដែលបុគ្គលម្នាក់គួរមានប៉ុណ្ណោះ៖ ជាបទពិសោធន៍ជាក់ស្ដែង និងចំណេះដឹងស្ដីពីសេចក្ដីពិត។ ពន្លឺ ការបំភ្លឺ និងការយល់ដឹងតាមបទពិសោធន៍នេះមិនអាចជំនួសឲ្យសេចក្ដីពិតបានទេ។ ទោះបីជាមនុស្សទាំងអស់មានបទពិសោធន៍ពេញលេញអំពីសេចក្ដីពិតនេះក្ដី និងបានបង្ហូរបញ្ចូលគ្នានូវការយល់ដឹងតាមបទពិសោធន៍របស់ពួកគេក្ដី ក៏វានៅតែមិនអាចជំនួសសេចក្ដីពិតមួយនោះបានឡើយ។ ដូចដែលបានរៀបរាប់ពីមុនមក «ខ្ញុំបានសង្ខេបចំណុចនេះមកយ៉ាងខ្លីសម្រាប់ពិភពលោករបស់មនុស្ស៖ ក្នុងចំណោមមនុស្ស គ្មាននរណាម្នាក់ដែលស្រលាញ់ខ្ញុំទេ»។ នេះគឺជាប្រយោគនៃសេក្ដីពិត។ វាជាសារជាតិពិតនៃជីវិត។ នេះជារឿងដែលមានអត្ថន័យជ្រាលជ្រៅបំផុត។ នេះជាការបើកបង្ហាញពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ អ្នកអាចបន្តដកបទពិសោធន៍ពីការនេះទៀត ហើយប្រសិនបើអ្នកមានបទពិសោធន៍អស់ពេលបីឆ្នាំ អ្នកនឹងមាននូវការយល់ដឹងសើរៗពីវា។ ប្រសិនបើអ្នកមានបទពិសោធន៍រយៈពេលប្រាំពីរឆ្នាំ ឬប្រាំបីឆ្នាំ អ្នកនឹងនឹងទទួលបានការយល់ដឹងកាន់តែច្រើនថែមទៀត ប៉ុន្តែការយល់ដឹងណាមួយដែលអ្នកទទួលបាននោះ នឹងមិនអាចជំនួសសេចក្ដីពិតមួយប្រយោគឡើយ។ ក្រោយពីមានបទពិសោធន៍ពីវាអស់ពេលពីរបីឆ្នាំ បុគ្គលម្នាក់ទៀតអាចទទួលបានការយល់ដឹងបន្តិចបន្តួច ហើយបន្ទាប់មកក៏មានការយល់ដឹងជ្រាលជ្រៅជាងមុនបន្តិចក្រោយពេលមានបទពិសោធន៍អស់ដប់ឆ្នាំ ហើយក៏មានការយល់ដឹងបន្ថែមទៀតក្រោយពេលមានបទពិសោធន៍ពីវាពេញមួយជីវិត ប៉ុន្តែ ប្រសិនបើទាំងទ្វេបញ្ចូលនូវអ្វីដែលអ្នកបានយល់ មិនថាមានការយល់ដឹងច្រើនប៉ុនណា មានបទពិសោធន៍ច្រើនប៉ុនណា មានការចេះដឹងច្រើនប៉ុនណា មានពន្លឺច្រើនប៉ុនណា ឬអ្នកទាំងពីរមាននូវគំរូច្រើនប៉ុនណានោះទេ ទាំងអស់នេះមិនអាចជំនួសឱ្យសេចក្ដីពិតមួយប្រយោគនោះបានទេ។ ម្យ៉ាងទៀត ជីវិតរបស់មនុស្សនឹងនៅតែជាជីវិតមនុស្សដដែល ហើយមិនថាការយល់ដឹងរបស់អ្នកអាចស្របតាមសេចក្ដីពិត ដែលជាចេតនារបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវរបស់ទ្រង់យ៉ាងណាក្ដី វានឹងមិនអាចក្លាយជារឿងជំនួសឱ្យសេចក្ដីពិតបានឡើយ។ ការពោលថាមនុស្សបានទទួលនូវសេចក្ដីពិតមានន័យថាពួកគេមានភាពជាក់ស្ដែងមួយចំនួន ដែលពួកគេទទួលបានការយល់ដឹងមួយចំនួនអំពីសេចក្ដីពិត ពួកគេបានទទួលបានច្រកចូលខ្លះៗទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមាននូវបទពិសោធន៍ពិតមួយចំនួន ហើយពួកគេកំពុងស្ថិតលើដំណើរត្រឹមត្រូវនៅក្នុងសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ គ្រាន់តែព្រះបន្ទូលមួយឃ្លារបស់ព្រះជាម្ចាស់ គឺគ្រប់គ្រាន់ឲ្យមនុស្សម្នាក់មានបទពិសោធន៍ពេញមួយឆាកជីវិតរបស់គេហើយ។ ទោះបីជាមនុស្សត្រូវមានបទពិសោធន៍ពីវាអស់បីបួនសហសវត្សរ៍ក្ដី ក៏ពួកគេនៅតែមិនអាចមានបទពិសោធន៍ទាំងស្រុង និងពេញលេញអំពីសេចក្ដីពិតមួយបានឡើយ។ ប្រសិនបើមនុស្សគ្រាន់តែមានការយល់ដឹងពីព្រះបន្ទូលសើៗពីខាងក្រៅ តែគេបានអះអាងថាទទួលបានសេចក្ដីពិត តើនោះមិនមែនជាការមិនពេញលេញ និងគ្រាន់តែនិយាយឥតខ្លឹមសារទេឬ?

ដកស្រង់ពី «តើអ្នកដឹងប្រាកដថា សេចក្ដីពិជាអ្វីទេ?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ព្រះបន្ទូលរបស់ខ្ញុំគឺជាសេចក្តីពិត ដែលមិនប្រែប្រួលរហូត។ ខ្ញុំជាអ្នកផ្គត់ផ្គង់ជីវិតដល់មនុស្ស និងជាមគ្គុទេសក៍តែមួយគត់សម្រាប់មនុស្សជាតិ។ តម្លៃ និងអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំ មិនត្រូវបានកំណត់ត្រង់ថា មនុស្សលោកទទួលស្គាល់ ឬទទួលយក ឬក៏អត់នោះទេ ប៉ុន្តែខ្លឹមសារនៃព្រះបន្ទូលទេដែលជាអ្នកកំណត់ដោយខ្លួនឯង។ ទោះបីជាគ្មានមនុស្សណាម្នាក់នៅលើផែនដីនេះអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំបានក៏ដោយ ក៏គុណតម្លៃ និងជំនួយនៃព្រះបន្ទូលរបស់ខ្ញុំចំពោះមនុស្សលោក គឺមិនអាចគណនាបានទេ ចំពោះមនុស្សណាក៏ដោយ។ ហេតុដូច្នេះហើយ នៅពេលប្រឈមមុខជាមួយមនុស្សជាច្រើនដែលបះបោរប្រឆាំង ឆ្លើយបដិសេធ ឬមើលងាយយ៉ាងខ្លាំងចំពោះព្រះបន្ទូលរបស់ខ្ញុំ ជំហររបស់ខ្ញុំគឺមានតែ៖ ទុកឲ្យពេលវេលា និងហេតុការណ៍ធ្វើជាសាក្សីរបស់ខ្ញុំ ព្រមទាំងបង្ហាញថា ព្រះបន្ទូលរបស់ខ្ញុំគឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ទុកឲ្យពួកវាបង្ហាញថាអ្វីដែលខ្ញុំបានថ្លែងគឺសុទ្ធតែត្រឹមត្រូវ ជាព្រះបន្ទូលដែលដែលមនុស្សគួរប្រដាប់ឲ្យជាប់ខ្លួន ហើយជាងនេះទៅទៀត ជាអ្វីដែលមនុស្សគួរតែទទួលយក។ ខ្ញុំនឹងឲ្យអស់អ្នកដែលដើរតាមខ្ញុំដឹងពីហេតុការណ៍នេះ៖ អ្នកដែលមិនអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំបានពេញលេញ អ្នកដែលមិនអាចអនុវត្តតាមព្រះបន្ទូលរបស់ខ្ញុំ អ្នកដែលមិនអាចរកឃើញពីគោលបំណងនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ និងអ្នកដែលមិនអាចទទួលសេចក្ដីសង្គ្រោះ ដោយសារព្រះបន្ទូលរបស់ខ្ញុំ សុទ្ធតែជាអ្នកដែលត្រូវទទួលការផ្ដន្ទាទោសដោយព្រះបន្ទូលរបស់ខ្ញុំ ហើយជាងនេះទៅទៀត ពួកគេបានបាត់បង់សេចក្ដីសង្គ្រោះរបស់ខ្ញុំ ហើយដំបងរបស់ខ្ញុំក៏នឹងមិនដែលងាកចេញពីពួកគេដែរ។

ដកស្រង់ពី «អ្នករាល់គ្នា ត្រូវតែពិចារណា នូវទង្វើរបស់ខ្លួន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅសម័យនេះ ព្រះជាម្ចាស់មិនយាងមកធ្វើកិច្ចការ ក្នុងរូបកាយខាងព្រលឹង វិញ្ញាណទេ ប៉ុន្ដែគឺក្នុងរូបកាយដ៏សាមញ្ញមួយវិញ។ លើសពីនេះទៅទៀត វាមិនត្រឹមតែជារូបកាយរបស់ព្រះជាម្ចាស់ដែលមកយកនិស្ស័យជាមនុស្សជាលើកទីពីរប៉ុណ្ណោះទេតែក៏ជារូបកាយដែលព្រះជាម្ចាស់ត្រលប់មកកាន់សាច់ឈាមវិញដែរ។ អ្នកមិនអាចមើលឃើញអ្វីៗដែលធ្វើឲ្យទ្រង់លេចធ្លោជាងអ្នកដទៃទេ ប៉ុន្ដែអ្នកអាចទទួលបានពីទ្រង់នូវសេចក្ដីពិតដែលមិនធ្លាប់ឮពីមុនមក។ រូបកាយសាច់ឈាមដ៏សំខាន់នេះ តំណាងអស់ទាំងព្រះបន្ទូលនៃសេចក្ដីពិត ដែលមកពីព្រះជាម្ចាស់ ក៏អនុវត្តកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ឲ្យមនុស្សបានយល់ទៀតផង។ តើអ្នកមិនប្រាថ្នាចង់ឃើញព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់យល់ពីព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់ឃើញគោលដៅរបស់មនុស្សលោកជាខ្លាំងទេឬអី? ទ្រង់នឹងប្រាប់អ្នកអំពីអាថ៌កំបាំងទាំងអស់នេះ ជាអាថ៌កំបាំងដែលគ្មានមនុស្សណាអាចប្រាប់អ្នកបានឡើយ ហើយទ្រង់ក៏នឹងប្រាប់អ្នកអំពីសេចក្ដីពិត ដែលអ្នកមិនយល់ដែរ។ ទ្រង់ជាក្លោងទ្វាររបស់អ្នក សម្រាប់ចូលទៅក្នុងនគរស្ថានសួគ៌ និងជាមគ្គុទេសន៍របស់អ្នកសម្រាប់ចូលទៅក្នុងយុគសម័យថ្មី។ រូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះផ្ទុកនូវអាថ៌កំបាំងជាច្រើនដែលមិនអាចយល់បាន។ ទង្វើរបស់ទ្រង់អាចនឹងពិបាកយល់សម្រាប់អ្នក ប៉ុន្ដែគោលដៅទាំងមូលនៃកិច្ចការដែលទ្រង់ធ្វើ ល្មមគ្រប់គ្រាន់នឹងឲ្យអ្នកមើលឃើញថា ទ្រង់មិនមែនជារូបកាយសាច់ឈាមធម្មតាមួយដូចដែលមនុស្សជឿនោះទេ។ ដ្បិតទ្រង់តំណាងឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការថែរក្សាដែលព្រះជាម្ចាស់បានបង្ហាញចំពោះមនុស្សលោក នៅគ្រាចុងក្រោយ។ ទោះបីជាអ្នកមិនអាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ដែលហាក់ដូចជាអង្រួនឲ្យផ្ទៃមេឃ និងផែនដីរញ្ជួយ ឬក៏មើលឃើញព្រះនេត្ររបស់ទ្រង់ ដែលដូចជាអណ្ដាតភ្លើងឆេះសន្ធោរសន្ធៅហើយទោះបីជាអ្នកមិនអាចមានអារម្មណ៍ដឹងពីការដាក់វិន័យដោយដំបងដែករបស់ទ្រង់ក៏ដោយ ក៏អ្នកអាចស្ដាប់ឮពីព្រះបន្ទូលរបស់ទ្រង់ថា ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ហើយដឹងថា ព្រះជាម្ចាស់កំពុងបង្ហាញព្រះហឫទ័យក្ដួលអាណិតចំពោះមនុស្សលោកដែរ។ អ្នកអាចមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយលើសពីនេះទៀត អ្នកក៏អាចដឹងពីការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ សម្រាប់មនុស្សលោកទាំងអស់ដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺដើម្បីឲ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌កំពុងរស់នៅជាមួយមនុស្សលោកលើផែនដី និងដើម្បីជួយឲ្យមនុស្សអាចស្គាល់ស្ដាប់បង្គាប់ គោរព និងស្រលាញ់ព្រះជាម្ចាស់។ នេះហើយជាមូលហេតុដែលទ្រង់បានយាងត្រលប់មកយកនិស្ស័យសាច់ឈាមជាលើកទីពីរ។ ទោះបីជាអ្វីដែលមនុស្សមើលឃើញសព្វថ្ងៃនេះ គឺជាព្រះមួយអង្គ ដែលមានលក្ខណៈដូចមនុស្ស ជាព្រះដែលមានច្រមុះមួយ និងភ្នែកពីរ និងជាព្រះមួយអង្គដែលមិនគួរឲ្យកត់សម្គាល់ក៏ដោយក៏នៅទីបញ្ចប់ ព្រះជាម្ចាស់នឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញថា ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃ និងផែនដីនឹងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនឹងប្រែជាស្រអាប់ ផែនដីនឹងធ្លាក់ទៅក្នុងភាពវឹកវរ ហើយមនុស្សជាតិទាំងអស់នឹងរស់នៅក្នុងភាពទុរ្ភិក្ស និងគ្រោះកាចនានាផង។ ទ្រង់នឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញថា ប្រសិនព្រះជាម្ចាស់មិនបានយកនិស្ស័យជាមនុស្សមកជួយសង្គ្រោះអ្នករាល់គ្នានៅគ្រាចុងក្រោយទេ នោះព្រះជាម្ចាស់ ច្បាស់ជាបំផ្លាញមនុស្សលោកទាំងអស់ ទៅក្នុងស្ថាននរកជាយូរមកហើយ។ ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ នោះអ្នករាល់គ្នានឹងក្លាយទៅជាមនុស្សមានបាបយ៉ាងធំហើយក្លាយទៅជាសាកសពជារៀងរហូតដែរ។ អ្នករាល់គ្នាគួរតែដឹងថា ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ មនុស្សលោកទាំងអស់នឹងជួបនូវគ្រោះមហន្ដរាយមួយដែលចៀសមិនរួច និងរឹតតែឃើញថា មិនអាចគេចផុតពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរដែលព្រះជាម្ចាស់ដាក់ចំពោះមនុស្សលោកនៅគ្រាចុងក្រោយដែរ។ ប្រសិនបើរូបកាយសាច់ឈាមធម្មតានេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងស្ថិតនៅក្នុងសភាពមួយដែលអ្នករាល់គ្នាអង្វរសុំជីវិត ដែលមិនអាចរស់នៅបាន និងអធិស្ឋានសុំសេចក្ដីស្លាប់ ដែលមិនអាចស្លាប់បាន ហើយប្រសិនបើរូបកាយសាច់ឈាមនេះមិនបានកើតមកទេនោះអ្នករាល់គ្នានឹងមិនអាចទទួលបានសេចក្ដីពិត និងមិនអាចចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់នៅថ្ងៃនេះបានឡើយ ប៉ុន្ដែផ្ទុយទៅវិញ អ្នកនឹងត្រូវព្រះជាម្ចាស់ដាក់ទណ្ឌកម្មដោយព្រោះអំពើបាបដ៏ធ្ងន់ធ្ងររបស់អ្នក។ តើអ្នករាល់គ្នាបានដឹងទេថា ប្រសិនបើព្រះជាម្ចាស់មិនបានត្រលប់មកយក និស្ស័យជាមនុស្សទេ នោះគ្មានអ្នកណាម្នាក់មានឱកាសទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយប្រសិនបើមិនមែនដោយសារការមកដល់នៃរូបកាយសាច់ឈាមនេះទេ នោះព្រះជាម្ចាស់ច្បាស់ជាបញ្ចប់យុគសម័យចាស់ជាយូរមកហើយ? ដូច្នេះ តើអ្នករាល់គ្នានៅតែអាចបដិសេធចំពោះការមកយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់បានដែរឬអី? ដោយព្រោះអ្នករាល់គ្នាអាចទាញយកអត្ថប្រយោជន៍ជាច្រើន ចេញពីមនុស្សធម្មតាម្នាក់នេះ តើហេតុអ្វីបានជាអ្នករាល់គ្នាមិនទទួលយកទ្រង់ដោយរីករាយ?

ដកស្រង់ពី «តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការអស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ២. តើទីសម្គាល់ និងការអស្ចារ្យអាចសង្គ្រោះមនុស្សជាតិបានទេ

បន្ទាប់៖ ៤. អ្វីជាការដើរតាមព្រះជាម្ចាស់ និងអ្វីជាការដើរតាមមនុស្ស

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ