៥. អ្វីជាបុគ្គលអាក្រក់ និងវិធីដែលមនុស្សអាក្រក់នានាអាចត្រូវបានសម្គាល់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

អស់អ្នកនៅក្នុងចំណោមបងប្អូនប្រុសស្រីដែលតែងតែបង្ហាញនូវភាពអវិជ្ជមានរបស់ខ្លួន គឺជាកញ្ជះរបស់សាតាំង ហើយពួកគេរំខានដល់ពួកជំនុំ។ មនុស្សបែបនេះ នឹងត្រូវបណ្តេញ និងលុបបំបាត់ចោលនៅថ្ងៃណាមួយជាមិនខាន។ នៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ប្រសិនបើមនុស្សមិនមានដួងចិត្តគោរពចំពោះព្រះជាម្ចាស់ ប្រសិនបើពួកគេមិនមានដួងចិត្តនៃការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់នោះទេ នោះពួកគេមិនត្រឹមតែមិនអាចធ្វើកិច្ចការណាមួយសម្រាប់ទ្រង់ប៉ុណ្ណោះទេ តែផ្ទុយទៅវិញ ពួកគេនឹងក្លាយជា អ្នកដែលរំខានដល់កិច្ចការរបស់ទ្រង់ ហើយជាអ្នកដែលបំពានលើទ្រង់។ ការជឿលើព្រះជាម្ចាស់ តែមិនស្តាប់បង្គាប់ ឬគោរពចំពោះទ្រង់ ហើយបែរជាទាស់ប្រឆាំងនឹងទ្រង់ទៅវិញ នោះគឺជាការបង្ខូចព្រះកិត្តិនាមយ៉ាងខ្លាំងចំពោះអ្នកជឿ។ ប្រសិនបើអ្នកជឿទាំងឡាយ គ្រាន់តែជាមនុស្សធម្មតា និងមិនចេះទប់ការនិយាយរបស់ខ្លួន ហើយប្រព្រឹត្ដដូចជាអ្នកមិនជឿ នោះពួកគេគឺអាក្រក់ជាងអ្នកមិនជឿទៅទៀត។ ពួកគេគឺជាអារក្សពីបុរាណ។ អស់អ្នកដែលបញ្ចេញសម្ដីពិសពុល និងរប៉ិលរប៉ូចនៅក្នុងក្រុមជំនុំ ជាអ្នកផ្សាយពាក្យចចាមអារាម បង្កជាភាពមិនចុះសម្រុងគ្នា និងបង្កជាបក្សពួកមនុស្សខូចក្នុងចំណោមបងប្អូនប្រុសស្រី គឺពួកគេគួរត្រូវបណ្តេញចេញពីក្រុមជំនុំ។ ប៉ុន្ដែដោយសារឥឡូវនេះជាយុគសម័យខុសពីមុននៃកិច្ចការរបស់ព្រះជាម្ចាស់ មនុស្សទាំងនេះត្រូវបានដាក់កម្រិត ដ្បិតពួកគេប្រឈមមុខនឹងការលុបបំបាត់យ៉ាងជាក់។ អស់អ្នកដែលត្រូវបានធ្វើឲ្យពុករលួយដោយសាតាំង គឺមាននិស្ស័យពុករលួយ។ អ្នកខ្លះមិនមានអ្វីក្រៅពីនិស្ស័យពុករលួយឡើយ ខណៈពេលដែលអ្នកខ្លះទៀតមានភាពខុសប្លែកគ្នា៖ ពួកគេមិនត្រឹមតែមាននិស្ស័យរបស់សាតាំងដែលពុករលួយប៉ុណ្ណោះទេ ប៉ុន្តែធម្មជាតិរបស់ពួកគេក៏មានលក្ខណៈព្យាបាទផងដែរ។ មិនត្រឹមតែពាក្យសម្ដី និងសកម្មភាពរបស់ពួកគេ បង្ហាញពីការពុករលួយ និងនិស្ស័យសាតាំងរបស់ពួកគេប៉ុណ្ណោះទេ លើសពីនេះទៅទៀត មនុស្សទាំងនេះជាអារក្សសាតាំងដ៏ពិតប្រាកដ។ អាកប្បកិរិយារបស់ពួកគេកាត់ផ្ដាច់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ វារារាំងដល់ការចូលរបស់បងប្អូនប្រុសស្រីទៅក្នុងជីវិត ហើយវាធ្វើឲ្យខូចខាតដល់ជីវិតធម្មតារបស់ពួកជំនុំ។ មិនយូរមិនឆាប់ ឆ្កែចចកដែលពាក់រោមចៀមទាំងនេះ នឹងត្រូវបានកំចាត់ចោល។ អាកប្បកិរិយាដែលឥតមេត្តា និងអាកប្បកិរិយាដែលបដិសេធ គួរត្រូវបានទទួលយកដោយកញ្ជះរបស់សាតាំងទាំងនេះ។ មានតែការធ្វើដូច្នេះទេ ទើបអាចឈរនៅខាងព្រះជាម្ចាស់បាន ហើយអស់អ្នកដែលខកខានមិនបានធ្វើដូចេ្នះ គឺនឹងផុងទៅយ៉ាងជ្រៅជាមួយសាតាំង។

ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

គេអាចថា នៅក្នុងរយៈពេលជាច្រើនឆ្នាំនៃសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់អ្នកមិនដែលដាក់បណ្ដាសានរណាម្នាក់ ឬក៏មិនបានប្រព្រឹត្ដអំពើអាក្រក់ឡើយ ប៉ុន្ដែនៅក្នុងទំនាក់ទំនងជាមួយព្រះគ្រីស្ទវិញ អ្នកមិនអាចនិយាយសេចក្ដីពិត មិនអាចបញ្ចេញនូវភាពស្មោះត្រង់ ឬស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះគ្រីស្ទឡើយ ក្នុងករណីនេះ ខ្ញុំសូមប្រាប់ថា អ្នករាល់គ្នាជាមនុស្សសាហាវ និងអាក្រក់បំផុតក្នុងលោក។ អ្នកអាចមានលក្ខណៈគួរឲ្យស្រឡាញ់ និងគោរពពីសាច់ញាតិ មិត្ដភក្ដិ ប្ដី ឬប្រពន្ធ កូនប្រុសស្រី និងឪពុកម្ដាយ ហើយមិនដែលយកចំណេញពីគ្នាឡើយ ប៉ុន្ដែ ប្រសិនបើអ្នកមិនអាចមានលក្ខណៈចុះសម្រុងនឹងព្រះគ្រីស្ទ ហើយប្រសិនបើអ្នកមិនអាចមានទំនាក់ទំនងល្អប្រសើរទៅវិញទៅមកជាមួយទ្រង់នោះទេ ហើយទោះបីជាអ្នកចំណាយគ្រប់យ៉ាងសម្រាប់អ្នកជិតខាង ឬអ្នកថែរក្សាឪពុកម្ដាយ និងសមាជិកក្នុងគ្រួសារអ្នកបានយ៉ាងល្អិតល្អន់ក្ដី ក៏ខ្ញុំនៅតែនិយាយថា អ្នកជាមនុស្សអាក្រក់ ហើយថែមទាំងជាមនុស្សដែលពោរពេញដោយអំពើពុតត្បុតយ៉ាងអាក្រក់ផង។

ដកស្រង់ពី «មនុស្សដែលមិនចុះសម្រុងនឹងព្រះគ្រីស្ទ គឺជាសត្រូវព្រះជាម្ចាស់ប្រាកដណាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះជាម្ចាស់បានបំពេញកិច្ចការទាំងអស់នេះ ហើយមនុស្សបានទទួលបទពិសោធពីកិច្ចការនេះ និងបានធ្វើបន្ទាល់ គ្រប់ជំហានទាំងអស់នៃកិច្ចការរបស់ព្រះជាម្ចាស់ដោយផ្ទាល់ភ្នែករបស់ពួកគេ។ មិនថាពួកគេមើលកិច្ចការនោះដោយរបៀបណាទេ កិច្ចការដែលព្រះជាម្ចាស់បានបំពេញ និងព្រះបន្ទូលដែលទ្រង់បានថ្លែងមក គឺជាក់ប្រាកដណាស់ ហើយមនុស្សមិនត្រូវងឿងឆ្ងល់ឡើយ។ មិនថារូបរាងខាងសាច់ឈាមនេះសាមញ្ញនិងធម្មតាយ៉ាងណានោះទេ ឬមិនថាវាហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះមនុស្សយ៉ាងណានោះទេ ពួកគេនៅតែត្រូវទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតដដែល។ មនុស្សខ្លះនិយាយថា៖ «ដោយសារសាច់ឈាមរបស់ទ្រង់ មិនសូវអស្ចារ្យ និងសាមញ្ញពេក ដោយសារមនុស្សដែលទ្រង់ចាប់កំណើតមកនោះ គ្មានសមត្ថភាពជំរុញលើកទឹកចិត្តឲ្យពួកទូលបង្គំមានការស្ដាប់បង្គាប់ ឬការកោតសរសើរ និងមិនអាចមានប្រយោជន៍ធំដុំអ្វីដល់ពួកទូលបង្គំបាន ពួកទូលបង្គំគួរតែចាត់ទុកទ្រង់ជាមនុស្សធម្មតាម្នាក់»។ តើអ្នកគិតយ៉ាងណាចំពោះទស្សនៈបែបនេះ? មនុស្សខ្លះទៀតនិយាយថា៖ «ដោយសាររឿងមួយចំនួនដែលទ្រង់បានបំពេញ ធ្វើឲ្យយើងមិនជឿជាក់ ធ្វើឲ្យយើងមានសញ្ញាណផ្សេងៗ និងមិនអាចឲ្យយើងយល់បាន ហើយដោយសារទ្រង់បានមានព្រះបន្ទូលអំពីរឿងខ្លះដែលយើងមិនអាចទទួលយកបាន ទ្រង់មិនអាចតំណាងឲ្យព្រះជាម្ចាស់នៅស្ថានសួគ៌បាន ដូច្នេះហើយ យើងត្រូវប្រឆាំងនឹងទ្រង់ដល់ទីបញ្ចប់។ ប្រសិនបើទ្រង់ចង់ឲ្យពួកទូលបង្គំផ្សាយដំណឹងល្អ ពួកទូលបង្គំនឹងមិនផ្សាយទេ ប្រសិនបើទ្រង់ចង់ឲ្យពួកទូលបង្គំបំពេញភារកិច្ចរបស់ពួកទូលបង្គំ ពួកទូលបង្គំនឹងមិនធ្វើទេ ហើយប្រសិនបើទ្រង់ចង់ឲ្យពួកទូលបង្គំទទួលយកព្រះបន្ទូលរបស់ទ្រង់ជាជីវិតនិងសេចក្ដីពិត ពួកទូលបង្គំនឹងមិនទទួលយកឡើយ។ ពួកទូលបង្គំនឹងប្រឆាំងនឹងបុគ្គលដែលទ្រង់យោនយកកំណើតមកនោះរហូតដល់ទីបញ្ចប់។ ចាំមើល តើទ្រង់អាចធ្វើអ្វីពួកទូលបង្គំបាន»។ នៅក្នុងដួងចិត្តរបស់មនុស្សអស់ទាំងនេះ ដែលមិនទទួលយកសេចក្ដីពិតទាល់តែសោះនោះ មានហេតុផលមួយពាន់ មួយម៉ឺនហេតុផល ដើម្បីបដិសេធកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលជាសេចក្ដីពិត ដើម្បីបដិសេធសាច់ឈាមដែលយោនយកកំណើតជាមនុស្សរបស់ទ្រង់។ ប៉ុន្តែមានរឿងមួយដែលប្រហែលជាមិនទាន់ច្បាស់ចំពោះពួកគេនៅឡើយ៖ មិនថាពួកគេមានហេតុផលច្រើនប៉ុនណានោះទេ ប្រសិនបើពួកគេមិនទទួលយកសេចក្ដីពិតទាំងអស់នេះទេ ពួកគេនឹងមិនទទួលបានសេចក្ដីសង្គ្រោះឡើយ។ ប្រសិនបើឯងមិនទទួលយកបុគ្គលដែលអញចាប់កំណើតមក ឬកិច្ចការរបស់ព្រះជាម្ចាស់ និងមិនទទួលស្គាល់ព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ទេ នោះក៏មិនអីដែរ។ ប៉ុន្តែប្រសិនបើឯងមិនចាត់ទុកព្រះបន្ទូលទាំងនេះជាសេចក្ដីពិត និងអនុវត្តព្រះបន្ទូលទាំងនេះទេ អញប្រាប់ឯងដោយត្រង់ទៅចុះថា៖ ឯងនឹងមិនទទួលបានការសង្គ្រោះឡើយ ហើយឯងក៏នឹងមិនអាចឆ្លងកាត់ច្រកទ្វារនៃនគរស្ថានសួគ៌បានដែរ។ ប្រសិនបើឯងគេចវេសពីព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ គេចពីសេចក្ដីពិតទាំងអស់នេះ គេចពីបុគ្គលរូបនេះដែលបំពេញកិច្ចការ គេចពីព្រះគ្រីស្ទនេះ ដូច្នេះមិនថាឯងយល់ដឹងពីគោលលទ្ធិច្រើនប៉ុនណាទេ ឬមិនថាឯងបានបំពេញកិច្ចការច្រើនប៉ុនណាទេ ឯងនឹងមិនទទួលបានអ្វីទាំងអស់។ ឯងគ្រាន់តែជាចំណែកមួយនៃសំរាមតែប៉ុណ្ណោះ។ មិនថាឯងបំពេញកិច្ចរបស់ឯងនៅក្រោមបដារបស់អ្នកណានោះទេ មិនថាឯងជឿលើព្រះជាម្ចាស់នៅក្រោមឈ្មោះនរណានោះទេ ឯងមិនអាចទទួលបានការសង្គ្រោះឡើយ។ ហើយប្រសិនបើឯងមិនអាចទទួលបានការសង្រ្គោះទេ តើឯងអាចទទួលបានព្រះពរអ្វីខ្លះទៅ? មនុស្សខ្លះប្រជែងនឹងព្រះជាម្ចាស់នៅស្ថានសួគ៌ មនុស្សខ្លះប្រជែងនឹងព្រះជាម្ចាស់នៅលើផែនដី មនុស្សខ្លះទាស់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមនុស្សខ្លះទៀតទាស់នឹងសេចក្ដីពិត ប៉ុន្តែពួកគេមិនដែលទាស់នឹងវាសនារបស់ខ្លួនពួកគេឡើយ។ តើនេះមិនមែនជាការថោកទាបទេឬអី? មនុស្ស អាក្រក់ទាំងអស់នេះ គឺគួរឲ្យស្អប់ខ្ពើមជាខ្លាំង ពួកគេគ្រប់គ្នាសុទ្ធតែជាមនុស្សអាក្រក់។ ពួកគេគឺជាអ្នកមិនជឿ ជាពួកឱកាសនិយម ជាមនុស្សគ្មានការអៀនខ្មាស់ ហើយនេះគឺជាសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ។

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (VI)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

បច្ចុប្បន្ននេះ មនុស្សនៅតែមិនអាចដោះលែង អ្វីគ្រប់យ៉ាង ខាងសាច់ឈាមបានដដែល។ ពួកគេមិនអាចលះបង់ ការសប្បាយខាងសាច់ឈាម ខាងលោកិយប្រាក់កាស ឬនិស្ស័យពុករលួយរបស់ពួកគេបានឡើយ។ មនុស្សភាគច្រើនបន្តការព្យាយាមឲ្យបានរបស់ពួកគេក្នុងលក្ខណៈច្បោលៗមិនប្រាកដប្រជា។ តាមពិតមនុស្សទាំងអស់នេះ មិនបានយកព្រះជាម្ចាស់ដាក់ក្នុងចិត្តរបស់ពួកគេឡើយ ហើយពួកគេថែមទាំងមិនកោតខ្លាចព្រះជាម្ចាស់ទៀតផង។ ពួកគេគ្មានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេឡើយ ហេតុដូច្នេះ ពួកគេមិនអាចយល់ពីអ្វីដែលព្រះជាម្ចាស់ធ្វើឡើយពួកគេកាន់តែគ្មានសមត្ថភាពជឿលើព្រះបន្ទូលដែលទ្រង់មានព្រះសូរសៀងមកថែមទៀតហើយ។ មនុស្សបែបនេះ ជាប់ជំពាក់ខាងសាច់ឈាមយ៉ាងក្រាស់ក្រែល។ ពួកគេត្រូវបានធ្វើឲ្យពុករលួយដល់ឆ្អឹង និងគ្មានសេចក្ដីពិតអ្វីបន្តិចសោះ។ លើសពីនេះពួកគេមិនជឿថា ព្រះជាម្ចាស់អាចត្រឡប់មកជាសាច់ឈាមបានឡើយ។ អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពោលគឺអ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលអាចមើលឃើញ ឬមិនជឿលើកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ តែបែរជាថ្វាយបង្គំព្រះជាម្ចាស់នៅឯស្ថានសួគ៌ ដែលមើលពុំឃើញវិញ គឺជាមនុស្សម្នាក់ដែលមិនមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេឡើយ។ មនុស្សបែបនេះ គឺជាពួកបះបោរ ហើយទទឹងទាស់នឹងព្រះជាម្ចាស់។ ពួកគេខ្វះភាពជាមនុស្សនិងខ្វះហេតុផល ពោលគឺគ្មានសេចក្ដីពិតសោះ។ ជាងនេះទៅទៀត ចំពោះមនុស្សទាំងអស់នេះ កាលណាព្រះជាម្ចាស់កាន់តែអាចមើលឃើញ និងកាន់តែរូបី ពួកគេនឹងកាន់តែលែងជឿ ហើយពួកគេចាត់ទុកព្រះជាម្ចាស់ដែលមិនអាចមើលឃើញ និងអរូបី ជាព្រះដែលគួរទុកចិត្ត និងគួរត្រេកអរខ្លាំងបំផុត។ អ្វីដែលពួកគេស្វែងរក គឺមិនមែនជាសេចក្ដីពិតជាក់ស្ដែងនោះទេ ក៏មិនមែនជាខ្លឹមសារនៃជីវិតពិតប្រាកដដែរ ហើយរឹតតែមិនមែនជាព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះដែរ។ ផ្ទុយទៅវិញ ពួកគេស្វែងរកសេចក្ដីសប្បាយរីករាយ។ មិនចាំបាច់ឆ្ងល់នោះទេ អ្វីដែលពួកគេជឿ និងអ្វីដែលពួកគេស្វែងរក គឺជាអ្វីដែលអាចបំពេញតាមចំណង់ចិត្តផ្ទាល់ខ្លួនរបស់ពួកគេបាន។ ពួកគេជឿលើព្រះជាម្ចាស់ គឺគ្រាន់តែដើម្បីបំពេញចំណង់ចិត្តផ្ទាល់ខ្លួនរបស់ពួកគេឲ្យស្កប់ស្កល់តែប៉ុណ្ណោះ មិនមែនដើម្បីស្វែងរកសេចក្ដីពិតឡើយ។ តើមនុស្សបែបនេះ មិនមែនជាអ្នកប្រព្រឹត្តអាក្រក់ទេឬអី? ពួកគេទុកចិត្តលើខ្លួនឯងជាខ្លាំងហើយពួកគេមិនជឿថា ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ នឹងបំផ្លាញ «មនុស្សល្អ» ដូចជាពួកគេនេះទាល់តែសោះ។ ផ្ទុយទៅវិញ ពួកគេជឿថា ព្រះជាម្ចាស់នឹងអនុញ្ញាតឲ្យពួកគេបន្តរស់នៅ ហើយនឹងប្រទានរង្វាន់ដល់ពួកគេ ឲ្យបានស័ក្តិសមថែមទៀត ដ្បិតពួកគេបានធ្វើរឿងជាច្រើនថ្វាយព្រះជាម្ចាស់ និងបានបង្ហាញនូវ «ភាពស្មោះត្រង់» យ៉ាងច្រើនចំពោះទ្រង់។ ប្រសិនបើពួកគេត្រូវស្វែងរកព្រះជាម្ចាស់ដែលអាចមើលឃើញ នៅពេលណាដែលចំណង់ចិត្តរបស់ពួកគេមិនត្រូវបានបំពេញតាមពួកគេនឹងវាយបកមកព្រះជាម្ចាស់វិញ ឬចាប់ផ្ដើមខឹងសម្បារភ្លាមៗតែម្ដង។ ពួកគេបង្ហាញថា ខ្លួនឯងជាមនុស្សទុរយសថោកទាប ដែលព្យាយាមផ្គាប់តែចំណង់ចិត្តរបស់ខ្លួនឯងប៉ុណ្ណោះ។ ពួកគេមិនមែនជាមនុស្សដែលមានសេចក្ដីស្មោះត្រង់ក្នុងការព្យាយាមឲ្យបានសេចក្ដីពិតនោះឡើយ។ មនុស្សបែបនេះ គេហៅថា មនុស្សទុច្ចរិត ដែលដើរតាមព្រះគ្រីស្ទ។ អស់អ្នកណាដែលមិនស្វែងរកសេចក្ដីពិត គេមិនអាចជឿលើសេចក្ដីពិតបានឡើយ ហើយក៏មិនអាចសម្រេចបាននូវលទ្ធផលនាពេលអនាគតរបស់មនុស្សជាតិបានដែរ ដ្បិតពួកគេមិនជឿលើកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលអាចមើលឃើញឡើយ ហើយសេចក្ដីនេះរាប់បញ្ចូលទាំងការមិនជឿលើទិសដៅអនាគតរបស់មនុស្សជាតិដែរ។ ហេតុនេះ បើទោះបីជាពួកគេដើរតាមព្រះជាម្ចាស់ដែលអាចមើលឃើញក្ដី ក៏ពួកគេនៅតែបន្តប្រព្រឹត្តអំពើអាក្រក់ និងមិនបានស្វែងរកសេចក្ដីពិតសោះឡើយ ហើយពួកគេក៏មិនបានប្រតិបត្តិនូវសេចក្ដីពិតដែលខ្ញុំចង់បានដែរ។ ផ្ទុយទៅវិញ មនុស្សទាំងអស់នោះ ដែលមិនជឿថា ពួកគេនឹងត្រូវបំផ្លាញ នឹងក្លាយជាមនុស្សដែលនឹងត្រូវបំផ្លាញចោលវិញ។ ពួកគេគ្រប់គ្នាជឿថា ខ្លួនគេជាមនុស្សឈ្លាសវៃណាស់ ហើយពួកគេគិតថា ពួកគេនោះជាមនុស្សដែលប្រតិបត្តិតាមសេចក្ដីពិត។ ពួកគេចាត់ទុកការប្រព្រឹត្តអាក្រក់របស់ពួកគេជាសេចក្ដីពិតនិងអរសប្បាយនឹងអំពើនោះ។ មនុស្សទុច្ចរិតបែបនេះ គឺជាមនុស្សដែលជឿជាក់លើខ្លួនឯងខ្លាំងបំផុត។ ពួកគេចាត់ទុកសេចក្ដីពិតជាគោលលទ្ធិ និងចាត់ទុកទង្វើអាក្រក់របស់ពួកគេជាសេចក្ដីពិត ប៉ុន្តែចុងបញ្ចប់ទៅ ពួកគេបានត្រឹមតែច្រូតផលនៃទង្វើដែលពួកគេបានសាបព្រួសប៉ុណ្ណោះ។ នៅពេលណាដែលមនុស្សកាន់តែមានទំនុកចិត្តខ្លាំងលើខ្លួនឯង ហើយនៅពេលដែលពួកគេកាន់តែក្រអឺតក្រទមខ្លាំង ពួកគេនឹងកាន់តែមិនអាចទទួលបាននូវសេចក្ដីពិត។ នៅពេលណាដែលមនុស្ស កាន់តែជឿលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ នោះពួកគេនឹងកាន់តែប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែរ។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលនឹងត្រូវដាក់ទោស។

ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សទុច្ចរិតស្រឡាញ់អ្វីដែលអាក្រក់ សាហាវ និងឃោឃៅ។ ពួកគេស្រឡាញ់អ្វីទាំងអស់នេះ ដែលសុទ្ធតែពាក់ព័ន្ធនឹងរឿងអាក្រក់ៗ។ នៅពេលនិយាយអំពីរឿងល្អៗ នៅពេលដែលគេប្រាប់ពួកគេអំពីអ្វីមួយដែលជាប្រយោជន៍ដល់មនុស្ស ដែលមកអំពីព្រះជាម្ចាស់ ពួកគេមិនចូលចិត្តអ្វីដែលពួកគេស្ដាប់ឮទេ និងមិនបានចាប់អារម្មណ៍សោះឡើយ។ ក្នុងលក្ខណៈបែបនេះ គ្មានផ្លូវណាដែលពួកគេអាចត្រូវបានសង្គ្រោះនោះទេ។ មិនថាគេនិយាយល្អបែបណាអំពីសេចក្ដីពិត មិនថាផ្លូវនេះត្រឹមត្រូវប៉ុនណានោះទេ ការចាប់អារម្មណ៍របស់ពួកគេ មិនអាចដាស់ឱ្យគេភ្ញាក់បានឡើយ ប៉ុន្តែនៅពេលនិយាយពីការស៊ី ការផឹក ការសប្បាយក្នុងរឿងកាមគុណ ល្បែងស៊ីសង ការលួចប្លន់ ពួកគេត្រេកអរណាស់។ នេះគឺជានិស្ស័យអាក្រក់ និងកាចសាហាវមួយ នៅក្នុងដួងចិត្តរបស់ពួកគេគ្មានសេចក្ដីល្អទេ ដូច្នេះហើយ ពួកគេមិនអាចស្រឡាញ់អ្វីៗដែលវិជ្ជមាននោះទេ។ នៅក្នុងដួងចិត្តរបស់ពួកគេ តើគេចាត់ទុករឿងវិជ្ជមានបែបណា? ដោយការមើលស្រាល។ ពួកគេស្អប់អ្វីៗដែលវិជ្ជមាន ហើយនឹងសើចចំអកដាក់វា។ នៅពេលនិយាយពីការមានភាពស្មោះត្រង់ ពួកគេគិតក្នុងចិត្តថា៖ «មនុស្សស្មោះត្រង់គ្មានបានអ្វីក្រៅតែពីការឈឺចាប់ទេ។ ខ្ញុំនឹងមិនធ្វើជាមនុស្សស្មោះត្រង់ឡើយ។ អ្នកឯងឆ្កួតហើយដែលធ្វើជាមនុស្សស្មោះត្រង់នោះ មើលចុះ តើអ្នកឯងលំបាកប៉ុនណាដើម្បីបំពេញភារកិច្ចរបស់ខ្លួននោះ។ អ្នកមិនធ្លាប់គិតចង់ទុកផ្លូវក្រោយឱ្យខ្លួនឯងទេ អ្នកមិនធ្លាប់គិតពីសុខភាពខ្លួនឯងទេ។ តើនរណានឹងមើលថែអ្នកនៅពេលសុខភាពរបស់អ្នកធ្លាក់ទ្រុឌទ្រោមទៅ? ខ្ញុំមិនអាចឱ្យសុខភាពខ្លួនឯងធ្លាក់ទ្រុឌទ្រោមទៅនោះទេ»។ អ្នកខ្លះនិយាយថា៖ «យើងត្រូវទុកផ្លូវឱ្យខ្លួនឯង។ យើងមិនអាចពុះពារធ្វើការធ្ងន់ទាំងងងឹតងងុលដោយបែកញើសជោគថ្ងាសនោះទេ។ យើងត្រូវរៀបចំផ្លូវក្រោយមួយ ដូច្នេះ យើងគ្រាន់តែខំប្រឹងប្រែងបន្តិចបន្ដួចទៅបានហើយ»។ នៅពេលនិយាយត្រូវតាមចិត្តគំនិតរបស់ពួកគេ ពួកគេសប្បាយចិត្ត ប៉ុន្តែការនិយាយពីការស្ដាប់បង្គាប់ទាំងស្រុង ពីការលះបង់ខ្លួនឯងដោយស្មោះត្រង់ និងពីការបំពេញភារកិច្ចរបស់មនុស្សម្នាក់ៗ ធ្វើឱ្យពួកគេជិនឆ្អន់ណាស់ ពួកគេមានអារម្មណ៍ស្អប់ខ្ពើមចំពោះរឿងនេះ ហើយដូចជានិយាយឱ្យមនុស្សថ្លង់ស្ដាប់អ៊ីចឹង។ តើមនុស្សបែបនេះ មិនមែនកាចសាហាវទេឬអី? នៅក្នុងដួងចិត្តរបស់ពួកគេគ្មានអ្វីក្រៅពីភាពកាចសាហាវនោះទេ។ នៅពេលនិយាយពីសេចក្ដីពិត និងការអនុវត្តសេចក្ដីពិត ប្រសិនបើប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ ពួកគេប្រែជាស្អប់ ពួកគេមិនចង់ឮវានោះទេ។ «ពេញមួយថ្ងៃ អ្នកឯងនិយាយតែអំពីសេចក្ដីពិត គោលការណ៍នៃការអនុវត្ត និងការធ្វើខ្លួនឱ្យស្មោះត្រង់។ តើការធ្វើជាមនុស្សស្មោះត្រង់ បានស៊ីទេ? តើការស្មោះត្រង់អាចរកប្រាក់បានទេ? ខ្ញុំអាចរកផលចំណេញបានពីការភូតកុហក»។ តើនេះជាក្បួនហេតុផលអ្វីទៅ? នេះគឺជា «ក្បួនហេតុផលរបស់ចោរប្លន់នៅតាមផ្លូវទេតើ»។ តើនិស្ស័យបែបនេះមិនកាចសាហាវទេឬអី? តើដួងចិត្តរបស់់មនុស្សបែបនេះល្អដែរឬទេ? (អត់ទេ)។ មនុស្សបែបនេះមិនអាចទទួលបានសេចក្ដីពិតទេ។ ហេតុនេះ នៅក្នុងការថ្វាយខ្លួន ការចំណាយ និងការបោះបង់ចោលបន្ដិចបន្ដួចរបស់ពួកគេ គឺមានគោលបំណងណាមួយ។ ពួកគេបានគិតថ្លឹងថ្លែងថា៖ ពួកគេនឹងថ្វាយមួយចំណែក រួចទទួលបានដប់ចំណែកត្រឡប់មកវិញ។ មានតែការធ្វើបែបនេះប៉ុណ្ណោះដែលមានតម្លៃចំពោះពួកគេ។ តើនេះជានិស្ស័យបែបណា? វាគឺជាសេចក្ដីទុច្ចរិត និងជាសេចក្ដីកាចសាហាវ។

ដកស្រង់ពី «មានតែពេលដែលអ្នកស្គាល់ខ្លួនឯងប៉ុណ្ណោះ ដែលអ្នកអាចស្វែងរកសេចក្ដីពិតបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ទិដ្ឋភាពសំខាន់មួយនៃនិស្ស័យរបស់មនុស្សទុច្ចរិត គឺការព្យាបាទ។ អត្តចរិតរបស់មនុស្សទុច្ចរិតចំពោះអ្នកដាស់តឿន ឬអ្នកក្រឿនរំឭកដែលមានបំណងល្អ ឬទោះនៅពេលកាលៈទេសៈដែលមនុស្សចង្អុលបង្ហាញពីចំណុចខ្វះខាតរបស់ពួកគេក្ដី ក៏គេមិនសូវដឹងគុណគេ មិនទទួលយកការណែនាំដោយការបន្ទាបខ្លួនដែរ ប៉ុន្តែ អត្តចរិតរបស់ពួកគេជាការប្រទូសទាស់ និងការស្អប់ខ្ពើម។ វាអាចនាំឱ្យកើតមាននូវការចងគំនុំគំកួនទៀតផង។ មានមនុស្សខ្លះដែលដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទដោយនិយាយថា៖ «អ្នកបានអួតអាងដដែលៗអំពីខ្លួនឯងនៅពេលកំពុងបំពេញភារកិច្ចរបស់អ្នកនៅពេលនេះ អ្នកបានធ្វើឱ្យភារកិច្ចរបស់អ្នកមានភាពរញ៉េរញ៉ៃទាំងស្រុង។ តើអ្នកមិនបានធ្វើឱ្យព្រះជាម្ចាស់មិនសប្បាយព្រះទ័យទេឬអី? ក្នុងអំឡុងពេលដែលអ្នកត្រូវបំពេញភារកិច្ចរបស់អ្នក អ្នកបែរជាបញ្ចេញអាកប្បកិរិយាមិនល្អ និងបដិសេធមិនធ្វើតាមគោលការណ៍។ តើហេតុអ្វីបានជាអ្នកមិនស្វែងរកសេចក្ដីពិត? តើហេតុអ្វីបានជាអ្នកមិនធ្វើតាមគោលការណ៍? តើហេតុអ្វីបានជាអ្នកមិនអើពើនឹងបងប្អូនប្រុសស្រីនៅពេលពួកគេប្រកបគ្នាជាមួយនឹងអ្នក? តើហេតុអ្វីបានអ្នកបន្តធ្វើអ្វីតាមចិត្តដូច្នេះ?» សំណួរថា «ហេតុអ្វី» ទាំងអស់នេះ ពាក្យធម្មតាសុទ្ធសាធទាំងអស់នេះ ពាក្យដែលបើកសម្ដែងពីសារជាតិរបស់ពួកគេ ធ្វើឱ្យពួកគេមិនសប្បាយចិត្តទេ។ ដូច្នេះ ពួកគេគិតក្នុងចិត្តថា «ហេតុអ្វី? គឺគ្មាន 'ហេតុអ្វី' ទេ។ ខ្ញុំធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំចង់ធ្វើ! តើអ្នកឯងជានរណាដែលត្រូវដោះស្រាយជាមួយខ្ញុំ?» បើទោះបីជាពួកគេមិននិយាយវាចេញមកដោយឮៗក្ដី តែនៅក្នុងដួងចិត្តរបស់ពួកគេ កើតមានការក្រោធខឹងដោយការចងគំនុំ និងកំហឹងអរិភាព។ ហើយតើការក្រោធខឹងនេះនាំឱ្យកើតមានអ្វីខ្លះ? «តើមានអ្វីដែលផ្ដល់សិទ្ធិដល់អ្នកឱ្យមកដោះស្រាយជាមួយខ្ញុំ? តើមានមូលដ្ឋានអ្វីដែលអ្នកនិយាយថា ខ្ញុំមានអាកប្បកិរិយាអាក្រក់នោះ? ដូច្នេះ បើទោះថាខ្ញុំមានអាកប្បកិរិយាអាក្រក់មែនទៅចុះ តើអ្នកឯងអាចធ្វើអ្វីបាន? នៅក្នុងជីវិតរបស់ខ្ញុំ គ្មាននរណាម្នាក់ហ៊ាននិយាយបែបនេះដាក់ខ្ញុំឡើយ! មានតែខ្ញុំទេដែលមានសិទ្ធិនិយាយពាក្យទាំងអស់នេះទៅកាន់មនុស្សដទៃ។ មនុស្សដទៃគ្មានសិទ្ធិអីនិយាយពាក្យទាំងនេះដាក់ខ្ញុំឡើយ។ បុគ្គលដែលអាចបង្រៀនមេរៀនដល់ខ្ញុំ ដែលជាមនុស្សមានតម្លៃនឹងបង្រៀនមេរៀនដល់ខ្ញុំ មិនទាន់កើតនៅឡើយទេ! ហើយបើដូច្នេះ តើឯងចង់មកសាកល្បងបង្រៀនខ្ញុំឬអី?» ហេតុនេះ ក៏កើតមានការប្រទូសទាស់។ ហើយនៅពេលកើតមានការប្រទូសទាស់ ដោយគិតពីនិស្ស័យអាក្រក់នៃពួកទទឹងនឹងព្រះគ្រីស្ទ តើពួកគេនឹងអរសប្បាយដែលត្រូវឱ្យវាចប់ត្រឹមនេះដែរឬទេ? មិនមែនជាដាច់ខាត។ បន្ទាប់មកទៀត ពួកគេនឹងចាប់ផ្ដើមគិតគូរល្អិតល្អន់ក្នុងចិត្តពួកគេថា៖ «តើបុគ្គលដែលដោះស្រាយជាមួយខ្ញុំនេះ មានអំណាចអ្វីនៅក្នុងក្រុមជំនុំ? ប្រសិនបើខ្ញុំសងសឹកនឹងពួកគេ តើមនុស្សគ្រប់គ្នានឹងកាន់ជើងពួកគេដែរឬទេ? ប្រសិនបើខ្ញុំព្យាយាមសងសឹកនឹងពួកគេ តើក្រុមជំនុំនឹងដាក់ទោសខ្ញុំដោយសារការសងសឹកនេះដែរឬទេ? ខ្ញុំយល់ហើយ។ ខ្ញុំនឹងមិនដាក់ការសងសឹករបស់ខ្ញុំលើមនុស្សរបស់ពួកគេទេ ខ្ញុំនឹងមិនធ្វើអ្វីឱ្យគេដឹងជាដាច់ខាត ខ្ញុំនឹងស៊ើបមើលថាតើពួកគេមានឈ្មោះអ្វី ផ្ទះនៅឯណា រស់នៅជាមួយនរណា។ ខ្ញុំត្រូវតែសងសឹកពួកគេ ខ្ញុំមិនអាចអត់ឱនឱ្យបានទេ។ តើខ្ញុំអាចអត់ទ្រាំនឹងការប្រព្រឹត្តអាក្រក់បែបនេះបានយ៉ាងដូចម្ដេចទៅ? ខ្ញុំមិនជឿលើព្រះជាម្ចាស់ ដើម្បីឱ្យគេធ្វើបាបខ្ញុំនោះទេ ដើម្បីឱ្យនរណាដែលចង់រិះគន់ មករិះគន់ខ្ញុំនោះទេ។ ខ្ញុំមកដើម្បីទទួលបានព្រះពរ ដើម្បីចូលទៅក្នុងនគរស្ថានសួគ៌។ មនុស្សរស់នៅដោយសារអំណាចនៃកិត្តិយសរបស់ពួកគេ និងត្រូវមានសេចក្ដីក្លាហានតស៊ូដើម្បីសេចក្ដីថ្លៃថ្នូររបស់ពួកគេ។ ប្រសិនបើអ្នករករឿងខ្ញុំ ប្រសិនបើអ្នកចាត់ទុកខ្ញុំថាគ្មានបានការ ខ្ញុំនឹងត្រូវធ្វើឱ្យអ្នករងទុក្ខពីទង្វើរបស់អ្នកដោយប្រាកដ។ យើងទាំងពីរអាចសាកមើលបានថានរណាខ្លាំងជាងនរណា នរណាអាចយកឈ្នះនរណាបាន!» ពាក្យសាមញ្ញៗពីរបីម៉ាត់អំពីសេចក្ដីពិត និងភាពស្មោះត្រង់ នឹងអាចធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទខឹង បង្កការប្រទូសទាស់បែកផ្សែង មានការអន់ចិត្តជាខ្លាំង និងធ្វើឱ្យពួកគេប្រឹងប្រែងខ្លាំងឡើងៗដើម្បីសងសឹកជាមួយបុគ្គលនោះ។ ជាធម្មតា ពួកគេមិនគ្រាន់តែជ្រើសរើសមនុស្សប្រភេទណាមួយដើម្បីសងសឹកនោះទេ ប៉ុន្តែ អាចស្អប់នរណាក៏ដោយដែលគំរាមកំហែងដល់ពួកគេ ដែលអាចមើលពួកគេធ្លុះ ដែលយល់ពីសេចក្ដីពិត និងអាចបើកសម្ដែងនូវសារជាតិរបស់ពួកគេ និងអាចដោះស្រាយ និងលួសកាត់ពួកគេបាន ជាមនុស្សដែលមានសេចក្ដីសុចរិតក្នុងការនិយាយពីការពិត និងអាចបើកសម្ដែងឱ្យឃើញថាពួកគេជាមនុស្សបែបណាពិតប្រាកដ។ ក៏មានមនុស្សដែលនិយាយថា៖ «នរណាក៏ដោយដែលដោះស្រាយជាមួយខ្ញុំ នោះខ្ញុំនឹងមិនប្រណីឱ្យគេឡើយ។ នរណាដែលដោះស្រាយ និងលួសកាត់ខ្ញុំ ដែលលួចចំណែកនៃព្រះពររបស់ខ្ញុំ និងបោះខ្ញុំចេញពីក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះខ្ញុំនឹងមិនទុកឱ្យគេបានសុខឡើយ។ នេះហើយគឺសារជាតិរបស់ខ្ញុំនៅក្នុងពិភពលោកិយនេះ៖ គ្មាននរណាម្នាក់ហ៊ានធ្វើឱ្យខ្ញុំខឹងទេ មនុស្សដែលហ៊ានធ្វើឱ្យខ្ញុំខឹង មិនទាន់កើតនៅឡើយទេ!» នេះគឺជាប្រភេទសម្ដីប្រមាថដែលពួកគេនិយាយចេញមក នៅពេលពួកគេត្រូវគេលួសកាត់ និងដោះស្រាយជាមួយ។ នៅពេលពួកគេនិយាយប្រមាថ មិនមែនដើម្បីបំភ័យអ្នកដទៃ ឬដើម្បីនិយាយរិះគន់ដើម្បីការពារខ្លួនពួកគេទេ។ វាគឺជាផែនការដែលពួកគេចង់ធ្វើយ៉ាងពិតប្រាកដ។ ដូច្នេះហើយ មានក្រុមអ្នកដឹកនាំ និងកម្មករមួយចំនួន នៅពេលដែលពួកគេជួបមនុស្សបែបនេះ ពួកគេមិនហ៊ានទៅជិត ឬធ្វើឱ្យពួកគេខឹងនោះទេ។ ផ្ទុយទៅវិញ ពួកគេតែងការពារមនុស្សទាំងអស់នេះ ដែលធ្វើឱ្យពួកនេះរឹងត្អឹងប្រកាន់តាមផ្លូវរបស់ពួកគេ និងមានៈចង់បង្អាក់ និងរំខានដល់ក្រុមជំនុំ ហើយចុងក្រោយ គឺដើម្បីបានគ្រប់គ្រងលើបងប្អូនប្រុសស្រី។ នេះហើយគឺមូលហេតុដែលកើតមានសេចក្ដីអន្តរាយនោះ។ នៅពេលបងប្អូនប្រុសស្រីបានបើកសម្ដែងឱ្យឃើញ និងរាយការណ៍ពីល្បិចស្នៀតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេគេខ្លះក៏ហ៊ានធ្វើរហូតដល់សងសឹកនឹងអ្នកទាំងនោះនៅពេលដឹងរឿងនេះ ដោយបញ្ជូនពួកគេទៅនាគដ៏ធំមានសម្បុរក្រហម ទៅរដ្ឋាភិបាលទៀតផង។ តើនេះមិនមែនជាការព្យាបាទទេឬអី? (គឺជាការព្យាបាទ)។

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (VIII)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

តើអ្នកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ត្រូវគ្នាយ៉ាងដូចម្ដេច? ជាទូទៅ ពួកគេសើច និងកំប្លែងលេង។ ពួកគេបញ្ជោរ និងផ្គាប់ផ្គុនគ្នាទៅវិញទៅមក។ មនុស្សអាក្រក់ទៅប្រមូលផ្ដុំនៅកន្លែងណាដែលមានអ្នកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេតែងតែនៅជាមួយគ្នា ដូចជារុយហើរតាមក្លិនសំអុយអ៊ីចឹង។ គ្មានកិច្ចការណាមួយធំដុំ ត្រូវបានសម្រេចនោះទេ នៅពេលដែលពួកគេនៅជាមួយគ្នា។ ពួកគេគ្រាន់តែនិយាយដើមអំពីអ្នកណាមាត់អាក្រក់ ឬអ្នកណាស្ដីបន្ទោសថ្នាក់ដឹកនាំ ឬប្រសិនបើពួកគេឃើញមនុស្សធ្វើឱ្យគេមិនសប្បាយចិត្ត នោះពួកគេនឹងគិតរកវិធីដើម្បីច្របាច់ពួកគេឱ្យចេញ។ គ្រប់យ៉ាងដែលពួកគេនិយាយ គឺជាវិធីដើម្បីធ្វើឱ្យអ្នកដទៃលំបាក។ ពួកគេក៏ពិភាក្សាគ្នាពីវិធីដើម្បីតតាំងនឹងខាងលើ រកវិធីដើម្បីដឹងជាមុនថា នរណាម្នាក់មានផែនការរាយការណ៍បញ្ហាជាមួយពួកគេ និងពិភាក្សាអំពីអ្វីដែលពួកគេត្រូវធ្វើនៅពេលដែលពួកគេដឹង។ បែបនេះ គឺជាបញ្ហាដែលក្រុមមនុស្សអាក្រក់និយាយ។ នៅពេលដែលនៅជាមួយគ្នា ពួកគេមិនដែលប្រកកបគ្នាអំពី ថាតើបងប្អូនប្រុសស្រីរូបណាអាចខ្សោយ ឬអវិជ្ជមាន ខ្វះជំនឿនៅក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ ឬត្រូវបានចាញ់បោកដោយសារអ្វីមួយនោះទេ ហើយពួកគេមិនដែលប្រកបគ្នាអំពីវិធីដ៏ល្អបំផុតដើម្បីជួយ និងគាំទ្របងប្អូនប្រុសស្រីទាំងនោះដែរ។ ពួកគេក៏មិនដែលធ្លាប់ប្រកបគ្នាអំពីផ្នែកណាដែលក្រុមជំនុំគួរធ្វើឱ្យកាន់តែប្រសើរ ឬមធ្យោបាយ និងវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហាទាំងនោះដែរ។ ពួកគេមិននិយាយអំពីបញ្ហាបែបនោះទេ។ ពួកគេគ្រាន់តែនិយាយដើមអំពីអ្នកណាដែលមិនសប្បាយចិត្តជាមួយពួកគេ អ្នកណាដែលជាការគម្រាមកំហែងដល់ឋានៈរបស់ពួកគេ អ្នកណានឹងរាយការណ៍បញ្ហាជាមួយពួកគេ ហើយអ្នកណាមានទំនាក់ទំនងជាមួយខាងលើប៉ុណ្ណោះ។ បន្ទាប់ពីពិភាក្សាអំពីអ្វីមួយ អ្នកទទឹងនឹងព្រះគ្រីស្ទចេញទៅ ហើយយករឿងនោះទៅនិយាយលេងសើចជុំវិញក្រុមជំនុំ ហើយការជ្រៀតជ្រែករបស់ពួកគេ ទាញឱ្យក្រុមជំនុំក្រឡាប់ចាក់។ ក្រោយមក ម្នាក់ៗត្រូវបានបោះទៅក្នុងភាពតក់ស្លុត ហើយទីបំផុត បងប្អូនប្រុសស្រីក៏ចាប់ផ្ដើមមានមន្ទិលសង្ស័យ និងច្រណែនគ្នា ធ្វើឱ្យបែកបាក់គ្នា និងបើកកកាយពីគ្នាទៅវិញទៅមក នោះទើបសម្រេចបានបំណងរបស់អ្នកទទឹងនឹងព្រះគ្រីស្ទ។ នេះគឺជាវិធីដែលអ្នកទទឹងនឹងព្រះគ្រីស្ទដឹកនាំក្រុមជំនុំ។ ប្រសិនបើមនុស្សអាក្រក់ធ្វើដូចអ្វីដែលពួកគេនិយាយ នោះអ្នកទទឹងនឹងព្រះគ្រីស្ទការពារពួកគេ។ ប្រសិនបើមនុស្សអាក្រក់មិនធ្វើដូចដែលពួកគេនិយាយ នោះមនុស្សអាក្រក់គឺជាមនុស្សដំបូងដែលត្រូវដោះស្រាយ។ ប្រសិនបើមនុស្សអាក្រក់ទាំងនោះ ដើរតាមអ្នកទទឹងនឹងព្រះគ្រីស្ទ ហើយអាចទទួលបានការងារ និងចុះចូលបាន នោះអ្នកទទឹងនឹងព្រះគ្រីស្ទនឹងប្រែក្លាយមនុស្សអាក្រក់ទាំងនោះទៅជាអ្នកសមគំនិត និងអ្នកចាក់រុក ដើម្បីអនុវត្តសកម្មភាពអាក្រក់ឱ្យពួកគេ។ ពួកគេនឹងដាំមនុស្សអាក្រក់នោះនៅក្នុងចំណោមបងប្អូនប្រុសស្រី ដើម្បីរកឱ្យឃើញអ្នកដែលបាននិយាយអាក្រក់ពីពួកគេនៅពីក្រោយខ្នង ដើម្បីរកឱ្យឃើញអ្នកដែលរអ៊ូរទាំនឹងពួកគេ រកឱ្យឃើញអ្នកដែលមានការយល់ដឹងខ្លះៗអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ រកឱ្យឃើញនរណាដែលចង់បង្ហាញភាពដឹងរឿងពួកគេ និងដឹងអំពីអ្វីៗជាក់លាក់ ដែលអាចបង្ហាញឱ្យឃើញថា ពួកគេជានរណាយ៉ាងពិតប្រាកដ រកឱ្យឃើញនរណាជាអ្នកនៅក្រោមដែលរាយការណ៍ឱ្យពួកគេ និងរកឱ្យឃើញនរណាដែលតែងតែចង់មានទំនាក់ទំនងជាមួយខាងលើជារឿយៗ។ ពួកគេផ្ដោតក្រសែភ្នែករបស់ពួកគេជាពិសេស ទៅលើរឿងទាំងអស់នេះ ហើយក្រោយមក នៅពេលដែលពួកគេនៅជាមួយគ្នា ពួកគេពិភាក្សាអំពីវិធានការវាយបក ដោយពិភាក្សាទុកជាមុនអំពីនរណាដែលពួកគេអាចបញ្ចេញ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយបន្ទាប់មកធ្វើឱ្យការពិភាក្សានោះហាក់ដូចជាផ្លូវការអ៊ីចឹង តាមរយៈការដាក់ឱ្យបោះឆ្នោតលើការពិភាក្សានោះ។ ទាំងនេះគឺជាអ្វីៗដែលអ្នកទទឹងនឹងព្រះគ្រីស្ទធ្វើ។ នេះគឺជាវិធីដែលពួកគេដឹកនាំព្រះវិហារ។ កន្លែងណាដែលមានអ្នកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ នោះបរិយាកាសកន្លែងនោះច្របូកច្របល់រាលដាលពេញក្រុមជំនុំ។ នេះហៅថា ភាវៈអាក្រក់ទទួលបន្ទុក។ តើមានអ្វីល្អអាចចេញពីការទទួលបន្ទុករបស់ភាវៈអាក្រក់ឬទេ? វាអាចត្រឹមតែនាំមកនូវគ្រោះភ័យដល់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។

ដកស្រង់ពី «ពួកគេពង្វក់ ទាញចូល គំរាមកំហែង និងគ្រប់គ្រងមនុស្ស» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

គ្រប់ក្រុមជំនុំទាំងអស់សុទ្ធតែមានមនុស្សដែលបង្កបញ្ហាដល់ក្រុមជំនុំ ឬជ្រៀតជ្រែកក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេទាំងអស់ជាសាតាំងដែលបានបន្លំខ្លួនជ្រៀតចូលក្នុងដំណាក់របស់ព្រះជាម្ចាស់។ មនុស្សបែបនេះពូកែសំដែងណាស់៖ ពួកគេមកនៅចំពោះខ្ញុំដោយការគោរពដ៏ខ្ពង់ខ្ពស់ ដោយឱនក្រាបថ្វាយបង្គំ រស់នៅដូចឆ្កែអង្គែស៊ី និងលះបង់ «អ្វីៗទាំងអស់» របស់ពួកគេ ដើម្បីសម្រេចគោលបំណងផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែនៅចំពោះមុខបងប្អូនប្រុសស្រី ពួកគេបង្ហាញផ្នែកអាក្រក់របស់ពួកគេ។ នៅពេលពួកគេឃើញមនុស្សដែលអនុវត្តនូវសេចក្ដីពិត ពួកគេវាយវាយប្រហារមនុស្សទាំងនោះ ហើយដាក់មនុស្សទាំងនោះមួយឡែក។ នៅពេលដែលពួកគេឃើញមនុស្សដែលអស្ចារ្យជាងខ្លួន ពួកគេបញ្ចើចបញ្ចើ និងលែបខាយចំពោះមនុស្សទាំងនោះ។ ពួកគេធ្វើអ្វីតាមចិត្តនៅក្នុងក្រុមជំនុំ។ អាចនិយាយបានថា «មនុស្សរករឿងគេក្នុងក្រុមជំនុំ» បែបនេះ និង «មនុស្សចាំតែធ្វើតាមគេប្រាប់» បែបនេះ មាននៅក្នុងក្រុមជំនុំភាគច្រើន។ ពួកគេដើរចុះឡើងជាមួយគ្នា ព្រិចភ្នែក និងឲ្យសញ្ញាសម្ងាត់គ្នាទៅវិញទៅមក ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេអនុវត្តនូវសេចក្ដីពិតទេ។ អ្នកណាដែលពិសពុលខ្លាំងជាងគេ គឺជា «មេអារក្ស» ហើយអ្នកណាមានកិត្យានុភាពខ្ពស់បំផុតនឹងដឹកនាំពួកគេ ដោយលើកទង់របស់គេខ្ពស់ឡើង។ មនុស្សទាំងនេះទាស់ទែងគ្នានៅក្នុងក្រុមជំនុំ ដោយផ្សាយពីភាពអវិជ្ជមានរបស់ពួកគេ បង្ហាញពីការស្លាប់ ធ្វើអ្វីតាមដែលពួកគេពេញចិត្ត និយាយតាមដែលពួកគេពេញចិត្ត ហើយគ្មាននរណាម្នាក់ហ៊ានបញ្ឈប់ពួកគេទេ។ ពួកគេពោរពេញទៅដោយនិស្ស័យរបស់សាតាំង។ មិនយូរប៉ុន្មានពួកគេបណ្តាលឲ្យមានការរំខានជាងខ្យល់នៃសេចក្តីស្លាប់ចូលក្រុមជំនុំទៅទៀត។ អស់អ្នកដែលនៅក្នុងក្រុមជំនុំដែលអនុវត្តនូវសេចក្តីពិត ត្រូវបានបណ្តេញចេញ មិនអាចធ្វើអ្វីបានទាំងអស់ ខណៈអ្នកដែលរំខានដល់ពួកជំនុំ ហើយលាតត្រដាងពីសេចក្ដីស្លាប់ដោយភាពក្រេវក្រោធ ហើយមានច្រើនទៀត បែរជាមានមនុស្សភាគច្រើនដើរតាមពួកគេទៅវិញ។ ជាការពិត ពួកជំនុំបែបនេះគ្រប់គ្រងដោយសាតាំង ហើយអារក្សគឺជាស្តេចរបស់ពួកគេ។ ប្រសិនបើពួកជំនុំមិនក្រោកឡើង ហើយបដិសេធនឹងមេអារក្សនោះទេ នោះពួកគេមិនយូរមិនឆាប់នឹងត្រូវវិនាសអន្តរាយដែរ។ ចាប់ពីពេលនេះទៅ ចំណាត់ការត្រូវធ្វើឡើងទាស់ប្រឆាំងនឹងពួកជំនុំបែបនេះ។ ប្រសិនបើអស់អ្នកដែលមានសមត្ថភាព តែមិនអនុវត្តស្វែងរកនូវសេចក្ដីពិតបន្តិចបន្តួចនោះទេ ពេលនោះពួកជំនុំនោះនឹងត្រូវបណ្តេញចេញ។ ប្រសិនបើពួកជំនុំមិនមាននរណាម្នាក់ដែលមានឆន្ទៈអនុវត្តនូវសេចក្តីពិត ហើយគ្មាននរណាម្នាក់ដែលអាចធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់បានទេ នោះពួកជំនុំនោះគប្បីនៅដាច់ឆ្ងាយពីគេទាំងស្រុង ហើយទំនាក់ទំនងរបស់ពួកជំនុំនោះជាមួយពួកជំនុំផ្សេងទៀត ត្រូវតែកាត់ផ្តាច់។ នេះគេហៅថា «ការបញ្ចុះសព»។ នេះជាអត្ថន័យនៃការបណ្ដេញអារក្សចេញ។ ប្រសិនបើពួកជំនុំមួយមានក្រុមមនុស្សរករឿងគេច្រើន ហើយពួកគេត្រូវបានដើរតាមដោយ «ពួកពលបរិវារ» ដែលខ្វះនូវយោបល់ទាំងស្រុង ហើយប្រសិនបើពួកជំនុំដែលសូម្បីតែបន្ទាប់ពីបានឃើញនូវសេចក្ដីពិតហើយ នៅតែមិនអាចបដិសេធបានចំពោះការចងភ្ជាប់ និងឧបាយកលនៃក្រុមមនុស្សដែលរករឿងទាំងនេះបានទេ នោះមនុស្សល្ងីល្ងើទាំងអស់នោះ នឹងត្រូវលុបបំបាត់នៅទីបំផុត។ ពួកពលបរិវារទាំងនេះប្រហែលជាមិនបានធ្វើអ្វីមួយដែលអាក្រក់នោះទេ ប៉ុន្តែពួកគេកាន់តែមានភាពបោកបញ្ឆោត កាន់តែវង្វេង ហើយមនុស្សគ្រប់រូបដែលបែបនេះនឹងត្រូវលុបបំបាត់។ មិនមាននរណាម្នាក់ឡើយដែលនឹងនៅសល់! អស់អ្នកដែលជាកម្មសិទ្ធិរបស់សាតាំងនឹងត្រូវត្រឡប់ទៅសាតាំងវិញ រីឯអស់អ្នកដែលជារបស់ព្រះជាម្ចាស់ ប្រាកដជាស្វែងរកនូវសេចក្តីពិត។ ការនេះគឺសម្រេចដោយធម្មជាតិរបស់ពួកគេ។ អស់អ្នកដែលដើរតាមសាតាំងទាំងអស់នឹងត្រូវវិនាស! គ្មានការអាណិតអាសូរណា នឹងត្រូវបានបង្ហាញដល់មនុស្សបែបនេះឡើយ។ ចូរឲ្យអ្នកដែលស្វែងរកសេចក្តីពិតនឹងត្រូវបានប្រទានឲ្យ ហើយចូរឲ្យពួកគេអាចរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តដែលស្កប់របស់ពួកគេ។ ព្រះជាម្ចាស់ទ្រង់សុចរិត។ ទ្រង់នឹងមិនបង្ហាញការសព្វព្រះទ័យដោយលំអៀងចំពោះនរណាម្នាក់ឡើយ។ ប្រសិនបើអ្នកជាអារក្ស នោះអ្នកមិនអាចអនុវត្តនូវសេចក្ដីពិតបានឡើយ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលស្វែងរកសេចក្ដីពិត នោះវាប្រាកដច្បាស់ថា អ្នកនឹងមិនត្រូវបានចាប់ជាឈ្លើយដោយសាតាំងឡើយ។ ការនេះគឺហួសពីការសង្ស័យទាំងអស់។

ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សដែលមិនខិតខំប្រឹងប្រែងដើម្បីមានការលូតលាស់ តែងតែប្រាថ្នាឲ្យអ្នកដទៃមានភាពអវិជ្ជមាន និងសោះអង្គើយដូចខ្លួនឯងជានិច្ច។ អ្នកដែលមិនអនុវត្តនូវសេចក្តីពិត គឺច្រណែននឹងអ្នកដែលអនុវត្ត ហើយតែងតែព្យាយាមបោកបញ្ឆោតដល់អស់អ្នកដែលល្ងីល្ងើ និងខ្វះនូវយោបល់។ អ្វីៗដែលមនុស្សទាំងនេះធ្វើឲ្យកើតមាន អាចបណ្តាលឲ្យអ្នកទន់ខ្សោយ ធ្លាក់ចុះ លូតលាស់នូវភាពមិនធម្មតា និងពោរពេញទៅដោយភាពងងឹត។ វាធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយស្រឡាញ់សាច់ឈាម និងបណ្ដោយខ្លួនឯង។ មនុស្សដែលមិនស្រឡាញ់សេចក្ដីពិត ហើយតែងតែគោរពចំពោះព្រះជាម្ចាស់ គឺគ្មានការដឹងខ្លួនដោយខ្លួនឯង ហើយនិស្ស័យរបស់មនុស្សបែបនេះ បានទាក់ទាញអ្នកដទៃឲ្យប្រព្រឹត្ដអំពើបាប និងប្រឆាំងនឹងព្រះជាម្ចាស់។ ពួកគេមិនអនុវត្តនូវសេចក្ដីពិត ហើយក៏មិនអនុញ្ញាតឲ្យអ្នកដទៃអនុវត្តនូវសេចក្ដីពិតដែរ។ ពួកគេស្រឡាញ់អំពើបាប ហើយមិនស្អប់ខ្ពើមនឹងខ្លួនឯងទេ។ ពួកគេមិនស្គាល់ពីខ្លួនឯង ហើយពួកគេបញ្ឈប់អ្នកដទៃមិនឲ្យស្គាល់ពីខ្លួនឯងផងដែរ។ ពួកគេក៏បញ្ឈប់អ្នកដទៃពីការចង់បានសេចក្ដីពិតដែរ។ អ្នកដែលពួកគេបោកបញ្ឆោត មិនអាចមើលឃើញពន្លឺបានទេ។ ពួកគេធ្លាក់ក្នុងភាពងងឹត មិនដឹងខ្លួនឯង ពួកគេមិនច្បាស់អំពីសេចក្ដីពិត ហើយកាន់តែឃ្លាតឆ្ងាយទៅៗពីព្រះជាម្ចាស់។ ពួកគេមិនអនុវត្តនូវសេចក្ដីពិត ហើយពួកគេបញ្ឈប់អ្នកដទៃមិនឲ្យអនុវត្តនូវសេចក្តីពិត ដោយនាំមនុស្សល្ងីល្ងើទាំងនោះមករកពួកគេ។ ជាជាងការនិយាយថាពួកគេជឿលើព្រះជាម្ចាស់ វាជាការប្រសើរជាងក្នុងការនិយាយថា ពួកគេជឿលើបុព្វបុរសរបស់ពួកគេ ឬថាអ្វីដែលពួកគេជឿ គឺជារូបព្រះនៅក្នុងដួងចិត្តរបស់ពួកគេ។ វាជាការល្អបំផុតសម្រាប់មនុស្សទាំងនោះដែលអះអាងថាដើរតាមព្រះជាម្ចាស់ដើម្បីបើកភ្នែកពួកគេ ហើយមើលឲ្យបានជាក់ដើម្បីឃើញច្បាស់ថានរណាដែលពួកគេគួរជឿ៖ តើពិតជាព្រះជាម្ចាស់ ឬសាតាំង ដែលអ្នកជឿ? ប្រសិនបើអ្នកដឹងថាអ្វីដែលអ្នកជឿមិនមែនជាព្រះជាម្ចាស់ទេ តែជារូបព្រះផ្ទាល់ខ្លួនរបស់អ្នក នោះវាជាការល្អបំផុតប្រសិនបើអ្នកមិនបានអះអាងថាជាអ្នកជឿ។ ប្រសិនបើអ្នកពិតជាមិនដឹងថាអ្នកជឿលើអ្នកណាទេ ដូច្នេះជាថ្មីម្តងទៀត វាជាការល្អបំផុតប្រសិនបើអ្នកមិនបានអះអាងថាជាអ្នកជឿ។ ការនិយាយអ៊ីចឹងគឺជាការប្រមាថ! គ្មាននរណាម្នាក់បង្ខំអ្នកឲ្យជឿលើព្រះជាម្ចាស់នោះទេ។ កុំនិយាយថាអ្នករាល់គ្នាជឿលើខ្ញុំឡើយ។ ខ្ញុំមានព្រះបន្ទូលបែបនេះគ្រប់គ្រាន់ហើយ ហើយខ្ញុំមិនចង់ឮវាម្តងទៀតទេ ពីព្រោះអ្វីដែលអ្នករាល់គ្នាជឿ គឺរូបព្រះនៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា និងពួកអ្នកដែលរករឿងនៅក្នុងពួកជំនុំរបស់អ្នករាល់គ្នា។ អស់អ្នកដែលគ្រវីក្បាលនៅពេលពួកគេឮពីសេចក្តីពិត ដែលញញឹមពេលដែលពួកគេឮអំពីការជជែកពីសេចក្ដីស្លាប់ គឺជាអ្នកដែលកើតចេញពីសាតាំង ហើយពួកគេគឺជាអ្នកដែលនឹងត្រូវលុបបំបាត់។ មនុស្សជាច្រើននៅក្នុងពួកជំនុំគ្មានយោបល់ទេ។ នៅពេលមានអ្វីដែលបោកបញ្ឆោតកើតឡើង ពួកគេស្រាប់តែឈរនៅខាងសាតាំង។ ពួកគេថែមទាំងអាក់អន់ចិត្តចំពោះការដែលត្រូវហៅថាជាកញ្ជះរបស់សាតាំង។ ទោះបីជាមនុស្សអាចនិយាយថាពួកគេគ្មានយោបល់ ពួកគេតែងតែឈរនៅម្ខាងដោយគ្មានសេចក្ដីពិត ពួកគេមិនដែលឈរនៅម្ខាងនៃសេចក្តីពិតនៅចំពេលដែលសំខាន់នោះទេ ពួកគេមិនដែលក្រោកឈរ និងប្រកែកតវ៉ាចំពោះសេចក្ដីពិតឡើយ។ តើពួកគេពិតជាខ្វះនូវយោបល់មែនទេ? ហេតុអ្វីបានជាពួកគេស្រាប់តែយកខាងសាតាំង? ហេតុអ្វីបានជាពួកគេមិនដែលនិយាយពាក្យមួយម៉ាត់ដែលសមរម្យ និងសមហេតុផល ក្នុងការគាំទ្រសេចក្តីពិត? តើស្ថានភាពនេះកើតឡើងយ៉ាងពិតប្រាកដ ដោយសារតែការភាន់ច្រលំមួយពេលរបស់ពួកគេឬទេ? មនុស្សដែលមានយោបល់កាន់តែតិច នោះពួកគេកាន់តែមិនអាចឈរនៅខាងសេចក្តីពិតបាន។ តើនេះបង្ហាញពីអ្វី? តើវាមិនបង្ហាញថាមនុស្សដែលគ្មានយោបល់ គឺស្រលាញ់ការអាក្រក់ទេឬ? តើវាមិនបានបង្ហាញថាពួកគេជាមនុស្សដ៏ស្មោះត្រង់របស់សាតាំងទេឬ? ហេតុអ្វីពួកគេអាចឈរនៅខាងសាតាំង ហើយនិយាយភាសារបស់វា? រាល់ពាក្យសម្តី និងការប្រព្រឹត្តិរបស់ពួកគេ ការបង្ហាញចេញនៅលើផ្ទៃមុខរបស់ពួកគេ គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ពួកគេមិនមែនជាអ្នកដែលស្រឡាញ់សេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកគេគឺជាមនុស្សដែលស្អប់សេចក្ដីពិត។ ការដែលពួកគេអាចឈរនៅខាងសាតាំង គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាសាតាំងពិតជាស្រឡាញ់អារក្សតូចៗទាំងនេះ ដែលបានលះបង់ជីវិតរបស់ពួកគេដើម្បីជាប្រយោជន៍ដល់សាតាំង។ តើហេតុការណ៍ទាំងអស់នេះមិនច្បាស់ពេញលេញទេឬអី? ប្រសិនបើអ្នកពិតជាមនុស្សដែលស្រឡាញ់សេចក្តីពិត ហេតុអ្វីបានជាអ្នកមិនយកចិត្តទុកដាក់ចំពោះអ្នកដែលអនុវត្តនូវសេចក្តីពិត ហើយហេតុអ្វីបានជាអ្នកធ្វើតាមអ្នកដែលមិនអនុវត្តសេចក្ដីពិតភ្លាមៗដូច្នេះ? តើនេះជាបញ្ហាប្រភេទអ្វី? ខ្ញុំមិនខ្វល់ថាអ្នកមានយោបល់ឬអត់។ ខ្ញុំមិនខ្វល់ថាអ្នកបានបង់ថ្លៃប៉ុន្មាននោះទេ។ ខ្ញុំមិនខ្វល់ថាតើកងកម្លាំងរបស់អ្នកធំប៉ុនណា ហើយខ្ញុំមិនខ្វល់ថាអ្នកគឺជាមនុស្សដែលរករឿងគេក្នុងពួកជំនុំ ឬជាអ្នកដឹកនាំដែលកាន់ទង់នោះទេ។ ប្រសិនបើកងកម្លាំងរបស់អ្នកគឺអស្ចារ្យ នោះគ្រាន់តែជាជំនួយពីកម្លាំងរបស់សាតាំងប៉ុណ្ណោះ។ ប្រសិនបើកិត្យានុភាពរបស់អ្នកខ្ពស់ ដូច្នេះនោះគឺគ្រាន់តែដោយសារតែមានមនុស្សជាច្រើននៅជុំវិញខ្លួនអ្នកដែលមិនអនុវត្តនូវសេចក្ដីពិតប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនត្រូវបានបណ្តេញចេញទេ នោះគឺដោយសារតែពេលនេះមិនមែនជាពេលវេលាសម្រាប់កិច្ចការនៃការបណ្តេញចេញ។ ផ្ទុយទៅវិញវាដល់ពេលកិច្ចការដែលត្រូវលុបបំបាត់ហើយ។ មិនមានការប្រញាប់ក្នុងការបណ្តេញអ្នកឥឡូវនេះទេ។ ខ្ញុំគ្រាន់តែរង់ចាំថ្ងៃដែលខ្ញុំនឹងដាក់ទោសអ្នកបន្ទាប់ពីអ្នកត្រូវបានលុបបំបាត់។ អស់អ្នកណាដែលមិនអនុវត្តនូវសេចក្ដីពិត នឹងត្រូវលុបបំបាត់!

ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៤. អ្វីជាអ្នកមិនជឿ និងវិធីដែលពួកគេបើកបង្ហាញ

បន្ទាប់៖ ១. អ្វីជាការរកោតខ្លាចព្រះជាម្ចាស់ និងការចៀសវាងសេចក្ដីអាក្រក់ ព្រមទាំងវិធីដែលការកោតខ្លាចព្រះជាម្ចាស់ និងការចៀសវាងសេចក្ដីអាក្រក់ ត្រូវបានបើកបង្ហាញ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់តែមួយ

នៅពេលដែលមនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយ ព្រះជាម្ចាស់បានចាប់ផ្ដើមផែនការគ្រប់គ្រងរបស់ទ្រង់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សជាតិ។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ