១. អ្វីជាពួកទទឹងនឹងព្រះគ្រីស្ទ និងវីធីដែលពួកគេអាចត្រូវបានសម្គាល់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

តើអ្វីទៅជានិយមន័យរបស់ព្រះជាម្ចាស់អំពីពួកទទឹងនឹងព្រះគ្រីស្ទ? គឺជាអ្នកដែលទាស់ប្រឆាំងនឹងព្រះជាម្ចាស់។ នេះជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់! អ្នកដែលទាស់ប្រឆាំងនឹងព្រះជាម្ចាស់ អ្នកដែលស្អប់សេចក្ដីពិត អ្នកស្អប់ព្រះជាម្ចាស់ និងស្អប់ខ្ពើមអ្វីៗទាំងអស់ដែលមានលក្ខណៈវិជ្ជមានជាក់លាក់។ នេះមិនមែនជាមនុស្សសាមញ្ញដែលទន់ខ្សោយ ល្ងីល្ងើ និងយល់ខុសក្នុងគំនិត និងទស្សនៈរបស់ពួកគេនោះឡើយ ហើយក៏មិនមែនអ្នកដែលមានការយល់ដឹងបែបមិនទំនងដែលមិនស្របនឹងសេចក្ដីពិតនោះដែរ។ ពួកគេមិនមែនជាមនុស្សប្រភេទនោះទេ។ នេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទដែលជាសត្រូវរបស់ព្រះជាម្ចាស់។ តួនាទីរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាអ្នកដែលស្អប់អ្វីៗដែលជាភាពវិជ្ជមាន ស្អប់សេចក្តីពិតទាំងអស់ ហើយស្អប់គ្រប់ទាំងនិស្ស័យ និងសារជាតិទាំងអស់របស់ព្រះជាម្ចាស់។ តើព្រះជាម្ចាស់ប្រព្រឹត្តយ៉ាងណាចំពោះអ្នកដែលមានតួនាទីបែបនេះ? ព្រះជាម្ចាស់នឹងមិនជួយសង្រ្គោះពួកគេទេ! មនុស្សបែបនេះមើលងាយ ហើយស្អប់ខ្ពើមសេចក្ដីពិតក្នុងភាពជាធម្មជាតិរបស់ពួកគេ។ អ្វីដែលត្រូវបានលាតត្រដាងនៅទីនេះគឺអំពើអាក្រក់ អំពើឃោរឃៅ និងការស្អប់ខ្ពើមនៃសេចក្ដីពិត។ ទាំងនេះគឺជាការបើកសម្ដែង និងនិស្ស័យដ៏ធ្ងន់ធ្ងរបំផុតក្នុងចំណោមនិស្ស័យពុករលួយ ហើយវាជារឿងធម្មតា និងចាំបាច់បំផុតចំពោះសាតាំង។ នេះមិនមែនជាការបើកសម្ដែងឲ្យឃើញនូវនិស្ស័យពុករលួយដែលកើតមានចំពោះមនុស្សសាមញ្ញ និងមនុស្សពុករលួយនោះទេ ប៉ុន្តែវាជាកម្លាំងដែលទាស់ប្រឆាំងនឹងព្រះជាម្ចាស់។ ពួកគេអាចរំខាន និងគ្រប់គ្រងពួកជំនុំ ហើយពួកគេអាចបំផ្លាញ និងរំខានដល់កិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ តើនេះជារឿងធម្មតា ដែលមនុស្សពុករលួយធ្វើមែនទេ? ពិតជាមិនមែនទេ ហើយអ្នកមិនគួរមើលស្រាលវាទេ។ មនុស្សសាមញ្ញក៏អាចមាននិស្ស័យអាក្រក់ដែរ។ ពួកគេមួយចំនួនប្រព្រឹត្តដោយភាពអាត្មានិយម និងគួរឲ្យស្អប់ខ្ពើម ហើយមួយចំនួនទៀតគួរឲ្យរាប់រកដោយមិនអនុញ្ញាតិឲ្យអ្នកដទៃរុញច្រានពួកគេនោះឡើយ ហើយពួគគេគិតខ្លួនឯងថា «ប្រសិនបើមនុស្សមិនធ្វើឲ្យខ្ញុំអាក់អន់ចិត្ត ខ្ញុំក៏នឹងមិនធ្វើឲ្យពួកគេអាក់អន់ចិត្តដែរ»។ ប៉ុន្តែតើពួកទទឹងនឹងព្រះគ្រីស្ទខុសពីនេះយ៉ាងដូចម្តេច? និស្ស័យសំខាន់របស់ពួកគេគឺមិនមែនជាការក្រអឺតក្រទមទេ តែជាអំពើអាក្រក់ដ៏ពោរពេញ។ ហើយតើអំពើអាក្រក់នេះបើកសម្ដែងយ៉ាងដូចម្តេច? វាអាចត្រូវបានគេមើលឃើញតាមរយៈរបៀបចម្លែកនៃការធ្វើអ្វីៗ ដែលមនុស្សសាមញ្ញមានបញ្ញាខ្លះ ដែលមានចំណេះដឹងខ្លះ និងមានបទពិសោធន៍សង្គមខ្លះ ពិបាកក្នុងការរកឃើញ។ រឿងនេះបានឈានដល់អំពើអាក្រក់ ហើយវាមិនមែនជាការបោកបញ្ឆោតទេ។ ពួកគេអាចលេងល្បែងស្រមោល និងប្រើល្បិច ហើយលេងវាបាន «ល្អជាង» មនុស្សភាគច្រើនទៅទៀត។ មនុស្សសាមញ្ញភាគច្រើនមិនអាចប្រកួតប្រជែងជាមួយពួកគេទេ ហើយមិនអាចដោះស្រាយជាមួយពួកគេបានដែរ។ នេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ ហេតុអ្វីបានជាគេនិយាយថាមនុស្សសាមញ្ញមិនអាចដោះស្រាយជាមួយពួកគេបាន? វាដោយសារតែអំពើអាក្រក់របស់ពួកគេ គឺខ្លាំងពេក ដែលពួកគេមានអំណាចដ៏ធំធេងដើម្បីបញ្ឆោតមនុស្ស។ ហេតុអ្វីបានជាយើងចូលរួមក្នុងការបើកសម្ដែងទៅចំពោះពួកទទឺងនឹងព្រះគ្រីស្ទ? ពីព្រោះពួកពួកទទឹងនឹងព្រះគ្រីស្ទមានលទ្ធភាពបញ្ឆោតមនុស្សផងដែរ។ ពួកគេបោកបញ្ឆោតមនុស្សជាច្រើនក្នុងពេលតែមួយ ដូចជាគ្រោះកាចសាហាវ ដែលតាមរយៈការឆ្លងរបស់វា អាចបង្កអន្តរាយ និងសម្លាប់មនុស្សជាច្រើននៅពេលរីករាយដាលតែមួយពេល។ វាជាការឆ្លងខ្ពស់ និងឈានដល់ទំហំធំ ហើយអត្រាឆ្លង និងអត្រាមរណភាពរបស់វា គឺធំជាងជំងឺទូទៅ។ តើទាំងនេះមិនមែនជាផលវិបាកធ្ងន់ធ្ងរទេឬ?

ដកស្រង់ពី «ពួកគេធ្វើសកម្មភាពដោយលាក់លៀម ប្រព្រឹត្តបែបបុគ្គលនិយម និងផ្តាច់ការ មិនដែលប្រកបជាមួយមនុស្ស ហើយបង្ខំមនុស្សឲ្យស្ដាប់បង្គាប់» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

នៅពេលដែលព្រះជាម្ចាស់មិនទាន់ក្លាយសាច់ឈាមនៅឡើយ ខ្នាតរង្វាស់ថា តើមនុស្សម្នាក់ប្រឆាំងទាស់នឹងព្រះ ឬអត់នោះ គឺអាស្រ័យលើថា តើបុគ្គលនោះបានថ្វាយបង្គំ និងគោរពបូជាដល់ព្រះ ដ៏មើលមិនឃើញ ដែលគង់នៅស្ថានសួគ៌ដែរ ឬយ៉ាងណា។ លក្ខណៈនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់ ដែលបានកំណត់នៅគ្រា នោះ មិនមែនសុទ្ធតែជាក់ស្តែងទាំងអស់នោះទេ ដ្បិតមនុស្សមិនអាចមើលឃើញព្រះជាម្ចាស់នោះឡើយ ហើយពួកគេក៏មិនដឹងថា រូបអង្គរបស់ព្រះជាម្ចាស់ មានលក្ខណៈបែបណាដែរ ឬថា ទ្រង់បានធ្វើកិច្ចការ និងមានព្រះបន្ទូលអ្វីខ្លះដែរ។ មនុស្សគ្មានសញ្ញាណអ្វីសោះអំពីព្រះជាម្ចាស់ ហើយគេបានជឿលើព្រះដោយស្រពិចស្រពិល ព្រោះ ព្រះជាម្ចាស់មិនទាន់បានបង្ហាញខ្លួន ឲ្យមនុស្សបានឃើញនៅឡើយទេ។ ដូច្នេះ មិនថា មនុស្សបានជឿលើព្រះជាម្ចាស់ តាមការស្រមើស្រមៃរបស់ពួកគេ ឬយ៉ាងណានោះទេ ក៏ព្រះជាម្ចាស់មិនបានថ្កោលទោសមនុស្ស ឬទាមទារអ្វីច្រើនពេកពីមនុស្សនោះទេ ត្បិតមនុស្សមិនអាចមើលឃើញព្រះជាម្ចាស់បានឡើយ។ នៅពេលដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈាម និងមកបំពេញកិច្ចការក្នុងចំណោមមនុស្សផងទាំងពួង គ្រប់គ្នាមើលឃើញទ្រង់ និងស្តាប់ឮព្រះបន្ទូលរបស់ទ្រង់ ហើយគ្រប់គ្នាបានឃើញពីទង្វើដែលព្រះធ្វើ តាមរូបកាយខាងសាច់ឈាមរបស់ទ្រង់។ នៅពេលនេះ សញ្ញាណទាំងអស់របស់មនុស្សក៏រលាយបាត់។ ចំពោះអស់អ្នកណាដែលបានឃើញព្រះជាម្ចាស់ ដែលលេចមកជាសាច់ឈាម ពួកគេនឹងមិនត្រូវទទួលទោសទេ បើពួកគេព្រមស្តាប់បង្គាប់ទ្រង់ ចំណែកអស់អ្នកណាដែលមានចេតនាតតាំងជាមួយទ្រង់ នឹងត្រូវចាត់ទុកជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ មនុស្សបែបនេះ គឺជាពួកទទឹងនឹងព្រះគ្រីស្ទ ជាសត្រូវដែលមានចេតនាប្រឆាំងទាស់នឹងព្រះជាម្ចាស់។

ដកស្រង់ពី «មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្នកណាដែលមិនយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះ គឺជាអ្នកដែលប្រឆាំងទាស់នឹងទ្រង់ ហើយអ្នកដែលបានយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះ ប៉ុន្តែ នៅតែមិនខំប្រឹងផ្គាប់ព្រះហឫទ័យព្រះ អ្នកនោះកាន់តែត្រូវបានចាត់ទុកថាជាអ្នកប្រឆាំងនឹងព្រះ។ មានអ្នកដែលអានព្រះគម្ពីរនៅក្នុងព្រះវិហារធំៗ ហើយសូត្រព្រះគម្ពីរពេញមួយថ្ងៃ ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃ កិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាម្នាក់ អាចធ្វើតាមព្រះហឫទ័យរបស់ព្រះបានឡើយ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សអប្រិយ គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀនព្រះជាម្ចាស់។ ពួកគេប្រឆាំងទាស់នឹងព្រះដោយចេតនា ទាំងដែលពួកគេកំពុងកាន់ទង់របស់ព្រះជាម្ចាស់ ពួកគេនៅតែស៊ីសាច់ និងហុតឈាមមនុស្ស ខណៈដែលគេកំពុងប្រកាសអំពីជំនឿរបស់ខ្លួនចំពោះព្រះ។ មនុស្សទាំងអស់នេះសុទ្ធតែជាបិសាចដែលលេបត្របាក់ព្រលឹងមនុស្ស ជាវិញ្ញាណអាក្រក់ដែលមានចេតនា ដើរចូលក្នុងផ្លូវរបស់ អស់អ្នកណាដែលព្យាយាមដើរលើផ្លូវត្រូវ ហើយជាថ្មជំពប់ ដែលបង្អាក់ដល់អ្នកដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេអាចមាននូវ «អត្តភាពត្រឹមត្រូវ» ប៉ុន្តែ ធ្វើដូចម្ដេចឲ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្ស ឲ្យទាស់ ទទឹងនឹងព្រះជាម្ចាស់? តើធ្វើម្ដេចឲ្យអ្នកដែលដើរតាមពួកគេ ដឹងថា ពួកគេជាវិញ្ញាណអាក្រក់ដ៏មានជីវិត ដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្ស?

ដកស្រង់ពី «មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវដាក់សេចក្តីជំនឿរបស់អ្នក ក្នុងគ្រប់ព្រះបន្ទូលរបស់ព្រះ និងក្នុងគ្រប់កិច្ចការទាំងអស់របស់ទ្រង់។ មានន័យថា ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែស្ដាប់បង្គាប់ទ្រង់។ ប្រសិនបើអ្នកមិនអាចធ្វើបែបនេះបានទេ មិនថាអ្នកជឿ ឬក៏មិនជឿលើព្រះជាម្ចាស់នោះទេ គឺគ្មានបានការអ្វីនោះឡើយ។ ប្រសិនបើអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលស្ដាប់បង្គាប់ទ្រង់ ហើយមិនទទួលយកលក្ខណៈពេញលេញនៃព្រះបន្ទូលរបស់ទ្រង់ ហើយផ្ទុយទៅវិញបែរជាសុំឲ្យព្រះជាម្ចាស់ចុះចូលនឹងអ្នក និងធ្វើតាមគំនិតរបស់អ្នក ដូច្នេះ អ្នកជាមនុស្សបះបោរប្រឆាំងនឹងទ្រង់ខ្លាំងជាងគេបំផុត អ្នកជាមនុស្សមិនជឿលើព្រះជាម្ចាស់ទេ។ តើមនុស្សបែបនេះអាចស្ដាប់បង្គាប់ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ដែលមិនស្របទៅនឹងគំនិតរបស់មនុស្សដូចម្ដេចបាន? មនុស្សដែលមិនគោរព ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ដោយចេតនា អ្នកទាំងនោះហើយជាមនុស្សដែលបះបោរខ្លាំងជាងគេបំផុត។ ពួកគេជាសត្រូវរបស់ព្រះជាម្ចាស់ ជាពួកទទឹងនឹងព្រះគ្រីស្ទ។ ដួងចិត្តរបស់ពួកគេតែងប្រទូសទាស់នឹងកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ពួកគេមិនដែលមានទំនោរចិត្តចង់ចុះចូលឡើយ ហើយពួកគេក៏មិនធ្លាប់បានចុះចូលដោយអរសប្បាយ ឬក៏បន្ទាបខ្លួនពួកគេដែរ។ ពួកគេលើកតម្កើងពីខ្លួនឯងនៅចំពោះមុខអ្នកដទៃ និងមិនដែលចុះចូលនឹងនរណាម្នាក់ឡើយ។ នៅមុខព្រះជាម្ចាស់ ពួកគេចាត់ទុកខ្លួនឯងជាមនុស្សពូកែអធិប្បាយព្រះបន្ទូល និងជាមនុស្សដែលមានជំនាញជាងគេក្នុងការបំពេញកិច្ចការកែប្រែអ្នកដទៃ។ ពួកគេមិនដែលលះបង់ចោល «រតនសម្បត្តិ» ដែលពួកគេមាននោះទេ ប៉ុន្តែចាត់ទុកវាជាមរតកគ្រួសារសម្រាប់ថ្វាយបង្គំ សម្រាប់អធិប្បាយប្រាប់អ្នកដទៃ ហើយពួកគេប្រើវាដើម្បីប្រៀនប្រដៅដល់ពួកល្ងង់ខ្លៅ ដែលគោរពស្រឡាញ់របស់ទ្រព្យទាំងនោះទុកជាព្រះ។ ជាការពិត នៅក្នុងពួកជំនុំមានមនុស្សបែបនេះច្រើនណាស់។ អាចនិយាយបានថា ពួកគេជា «វីរជនដែលគ្មាននរណាអាចយកឈ្នះលើបាន» ដែលស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ពីមួយជំនាន់ទៅមួយជំនាន់។ ពួកគេយកការអធិប្បាយព្រះបន្ទូល (គោលលទ្ធិ) ទុកជាកាតព្វកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់ពួកគេ។ ពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់ ពួកគេចាប់ផ្ដើមអនុវត្តភារកិច្ច «ពិសិដ្ឋ និងមិនអាចបំពានបាន» យ៉ាងស្វាហាប់។ គ្មាននរណាម្នាក់ហ៊ានប៉ះពួកគេឡើយ។ គ្មានមនុស្សណាម្នាក់ហ៊ានស្ដីបន្ទោសពួកគេដោយបើកចំហឡើយ។ ពួកគេក្លាយជា «ស្ដេច» នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយធ្វើខ្លួនជា មនុស្សអាក្រក់ឃោរឃៅ នៅពេលពួកគេសង្កត់សង្កិនអ្នកដទៃពីមួយជំនាន់ទៅមួយជំនាន់។ ពួកវិញ្ញាណអាក្រក់ទាំងនេះចង់ពួតដៃគ្នា និងបំផ្លាញកិច្ចការរបស់ខ្ញុំ តើខ្ញុំអាចឲ្យពួកអារក្សមានជីវិតទាំងអស់នេះ កើតមាននៅចំពោះព្រះនេត្ររបស់ខ្ញុំដូចម្ដេចបាន? សូម្បីតែអស់អ្នកដែលស្ដាប់បង្គាប់តែពាក់កណ្ដាលក៏មិនអាចបន្តរហូតដល់ចុងបញ្ចប់បានដែរ ហើយស្ដេចផ្ដាច់ការដែលមិនមានការស្ដាប់បង្គាប់សូម្បីតែបន្តិចនៅក្នុងដួងចិត្តរបស់ពួកគេរឹតតែមិនអាចបន្តទៅដល់ចុងបញ្ចប់បាន! មនុស្សមិនងាយនឹងយល់ពីកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ សូម្បីតែមួយចំណែកតូចនៃកិច្ចការដែលចុងក្រោយធ្វើឲ្យពួកគេទៅជាគ្រប់លក្ខណ៍ ក៏មនុស្សមិនអាចទទួលយកបានដែរ ទោះបីជាគេប្រើអស់ទាំងកម្លាំងដែលពួកគេមានក៏ដោយ។ ដូច្នេះ តើកូនចៅនៃមហាទេវតាដែលព្យាយាមចង់បំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់នោះជាអ្វី? តើពួកគេមិនមានក្ដីសង្ឃឹមថាព្រះជាម្ចាស់នឹងទទួលយកសូម្បីតែបន្តិចឬ?

ដកស្រង់ពី «អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សូមមើលទៅកាន់ថ្នាក់ដឹកនាំនៃនិកាយនីមួយៗចុះ។ ពួកគេទាំងអស់គ្នាសុទ្ធតែក្អេងក្អាង និងរាប់ខ្លួនថាសុចរិត ហើយការបកស្រាយព្រះគម្ពីររបស់ពួកគេក៏ខ្វះនូវបរិបទ និងត្រូវបាននាំមុខដោយការស្រមើស្រមៃរបស់ពួកគេផងដែរ។ ពួកគេគ្រប់គ្នាពឹងអាងលើអំណោយទាន និងចំណេះដឹងជ្រៅជ្រះ ដើម្បីធ្វើកិច្ចការរបស់ខ្លួន។ បើពួកគេមិនចេះអធិប្បាយសោះ តើនឹងមានមនុស្សដើរតាមពួកគេដែរឬ? ហេតុដូចនេះ ពួកគេពិតជាមានចំណេះដឹងខ្លះ ហើយអាចអធិប្បាយគោលលទ្ធិបានខ្លះ ឬមួយពួកគេចេះពីរបៀបបញ្ចុះបញ្ចូលឲ្យមនុស្សជឿ និងចេះប្រើសិល្បៈបញ្ឆោតមួយចំនួន។ ពួកគេប្រើការទាំងនេះ ដើម្បីនាំមនុស្សមកកាន់ពួកគេ និងបញ្ឆោតពួកគេ។ មនុស្សទាំងនោះជឿលើព្រះជាម្ចាស់តែឈ្មោះប៉ុណ្ណោះ តែតាមពិតទៅ ពួកគេដើរតាមអ្នកដឹកនាំរបស់ពួកគេវិញទេ។ នៅពេលដែលពួកគេជួបមនុស្សម្នាក់ដែលកំពុងតែអធិប្បាយអំពីផ្លូវពិត អ្នកខ្លះនិយាយថា «យើងត្រូវតែពិគ្រោះជាមួយអ្នកដឹកនាំរបស់យើងអំពីសេចក្តីជំនឿរបស់យើង»។ មនុស្សម្នាក់គឺជាមធ្យោបាយនៃសេចក្តីជំនឿរបស់ពួកគេនៅក្នុងព្រះជាម្ចាស់ តើនេះមិនមែនជាបញ្ហាទេឬ? បើដូច្នេះ តើអ្នកដឹកនាំទាំងនោះបានក្លាយជាអ្វីទៅ? តើពួកគេមិនបានក្លាយជាពួកផារីស៊ី គង្វាលក្លែងក្លាយ ពួកទទឹងនឹងព្រះគ្រីស្ទ និងជាថ្មជំពប់ដួលចំពោះការទទួលយកផ្លូវដ៏ពិតរបស់មនុស្សទេឬ?

ដកស្រង់ពី «មានតែការប្រដេញតាមសេចក្ដីពិតទេ ទើបជាជំនឿពិត ចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មានមនុស្សមួយចំនួនដែលពិតជាព្រងើយកន្តើយមែនទែន នៅក្នុងអាកប្បកិរិយារបស់ពួកគេចំពោះការរៀបចំកិច្ចការពីខាងលើ។ ពួកគេគិតថា «អ្នកខាងលើបង្កើតការរៀបចំកិច្ចការ» «ហើយពួកយើងនៅខាងក្រោមនេះ កំពុងតែធ្វើកិច្ចការ។ អ្វីដែលត្រូវបាននិយាយមួយចំនួន និងកិច្ចការមួយចំនួនអាចត្រូវបានអនុវត្តដោយភាពបត់បែន។ ការទាំងនេះអាចត្រូវបានកែប្រែនៅពេលដែលពួកវាមកដល់ពួកយើង។ សរុបមក ខាងលើគ្រាន់តែនិយាយប៉ុណ្ណោះ ហើយពួកយើងគឺជាអ្នកដែលធ្វើកិច្ចការជាក់ស្ដែង។ ពួកយើងយល់ពីស្ថានភាពនៅក្នុងក្រុមជំនុំ ប៉ុន្តែខាងលើមិនយល់ទេ ដូច្នេះមនុស្ស និងកិច្ចការនៃក្រុមជំនុំដែលត្រូវបានប្រគល់មកពួកយើង គឺជារបស់ពួកយើង ដើម្បីធ្វើទៅតាមអ្វីដែលពួកយើងយល់ថាសក្ដិសម។ ពួកយើងអាចធ្វើតាមតែពួកយើងចូលចិត្ត ហើយគ្មាននរណាម្នាក់មានសិទ្ធិមកជ្រៀតជ្រែកទេ»។ ចំពោះមនុស្សបែបនេះ គោលការណ៍នៃការបម្រើព្រះជាម្ចាស់គឺដូច្នេះ៖ «ប្រសិនបើខ្ញុំគិតថាអ្វីមួយត្រឹមត្រូវ នោះខ្ញុំនឹងកត់ចំណាំវាទុក។ ប្រសិនបើខ្ញុំគិតថាអ្វីមួយមិនអាចទៅរួច នោះខ្ញុំបំភ្លេចវាចោល។ ខ្ញុំអាចជំទាស់នឹងអ្នក បើខ្ញុំចង់ជំទាស់ ឬប្រឆាំងនឹងអ្នក ហើយខ្ញុំមិនចាំបាច់អនុវត្ត ឬធ្វើអ្វីមួយដែលខ្ញុំមិនចង់ឡើយ។ ប្រសិនបើអ្វីមួយដែលអ្នកនិយាយ វាយប្រហារខ្ញុំថាមិនសមស្រប នោះខ្ញុំនឹងកែសម្រួលវាសម្រាប់អ្នក ហើយនៅពេលដែលខ្ញុំបានចម្រាញ់វារួចហើយ នោះខ្ញុំនឹងបញ្ជូនបន្ត។ គ្មានអ្វីដែលខ្ញុំមិនបានឯកភាព អាចយកទៅបោះពុម្ពបានទេ»។ គ្រប់ទីកន្លែងផ្សេងទៀត ពួកគេផ្សព្វផ្សាយការរៀបចំមកពីខាងលើនៅក្នុងទម្រង់ដើមរបស់ពួកវា ប៉ុន្តែបុគ្គលនេះផ្ញើសំណៅដែលបានកែសម្រួលនៃការរៀបចំកិច្ចការរបស់ពួកគេ ទៅកាន់មនុស្សនៅក្នុងតំបន់ដែលពួកគេដឹកនាំ។ បុគ្គលបែបនេះ តែងតែចង់ទុកព្រះជាម្ចាស់នៅដោយឡែក ហើយពិតជាចង់ឱ្យគ្រប់គ្នាដើរតាម និងជឿលើពួកគេខ្លាំងណាស់។ វិធីដែលពួកគេមើលឃើញគឺ ព្រះជាម្ចាស់មិនស្មើនឹងពួកគេទេនៅក្នុងចំនុចជាក់លាក់មួយចំនួន ពួកគេគួរតែជាព្រះជាម្ចាស់ដែរ ហើយគ្រប់គ្នាគួរជឿលើពួកគេ។ នេះគឺជាធម្មជាតិនៃអ្វីដែលពួកគេធ្វើ។ ប្រសិនបើអ្នករាល់គ្នាបានយល់អំពីបញ្ហានេះ តើអ្នកនឹងនៅតែយំឬទេ នៅពេលដែលបុគ្គលបែបនេះ ត្រូវបានដកចេញ និងត្រូវបានជំនួស? តើអ្នកនឹងនៅតែមានអារម្មណ៍អាណិតចំពោះពួកគេទេ? តើអ្នកនឹងនៅតែគិតថា «អ្វីដែលខាងលើធ្វើ គឺមិនសមហេតុផល និងមិនយុត្តិធម៌ ធ្វើដូចម្ដេចបានជាខាងលើបណ្ដេញចោលមនុស្សម្នាក់ដែលបានឈឺចាប់ជាច្រើនដូច្នេះទៅវិញ?» តើពួកគេបានឈឺចាប់ដើម្បីប្រយោជន៍នរណា? ពួកគេបានឈឺចាប់ដើម្បីតែប្រយោជន៍ឋានៈផ្ទាល់ខ្លួនរបស់ពួកគេ។ តើពួកគេកំពុងតែបម្រើព្រះជាម្ចាស់ឬទេ? តើពួកគេកំពុងតែបំពេញភារកិច្ចរបស់ពួកគេឬទេ? តើពួកគេមានភក្ដីភាព និងចុះចូលចំពោះព្រះជាម្ចាស់ឬទេ? ពួកគេគ្មានអ្វីក្រៅពីជាបាវបម្រើរបស់សាតាំងឡើយ ហើយកិច្ចការរបស់ពួកគេគឺជាការត្រួតត្រារបស់អារក្ស។ វាបំផ្លាញផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងរំខានកិច្ចការរបស់ទ្រង់។ តើនេះជាសេចក្ដីជំនឿប្រភេទណា? ពួកគេគ្មានអ្វីក្រៅពីអារក្ស ក្រៅពីពួកទទឹងនឹងព្រះគ្រីស្ទទេ!

ដកស្រង់ពី «តើអ្វីជាការប្រមាថព្រះជាម្ចាស់?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ពួកទទឹងនឹងព្រះគ្រីស្ទមានការទាស់ប្រឆាំងដោយបើកចំហចំពោះសេចក្ដីពិត និងចំពោះព្រះជាម្ចាស់។ ពួកគេប្រជែងជាមួយព្រះជាម្ចាស់ដើម្បីមនុស្សដែលត្រូវជ្រើសរើស ពួកគេប្រជែងជាមួយទ្រង់ដើម្បីឋានៈ និងដើម្បីបានដួងចិត្តមនុស្ស ហើយព្យាយាមធ្វើអ្វីៗគ្រប់បែបយ៉ាងថែមទៀតដើម្បីឈ្នះចិត្ដរបស់មនុស្ស ដោយបោកបញ្ឆោតពួកគេ និងបង្អាក់ពួកគេ។ សរុបសេចក្ដីមក អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ មិនថាជាការធ្វើដោយចំហ ឬដោយសំងាត់នោះទេ គឺទាស់ប្រឆាំងនឹងព្រះជាម្ចាស់ក្នុងលក្ខណៈធម្មជាតិរបស់ពួកគេ។ ហេតុអ្វីខ្ញុំនិយាថាវាទាស់ប្រឆាំងនឹងព្រះជាម្ចាស់? ដោយសារសូម្បីតែពួកគេដឹងច្បាស់ថានេះជាសេចក្ដីពិត ហើយដឹងច្បាស់ថានេះជាព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនៅតែរឹងទទឹងទាស់ប្រឆាំងដែរ។ ឧទាហរណ៍៖ នៅក្នុងពួកជំនុំខ្លះ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទបានបញ្ឆោតមនុស្សឲ្យមកខាងពួកគេ និងលួងលោមមនុស្សឲ្យទៅឆ្ងាយ ហើយបង្វែរមនុស្សឲ្យទៅតាមឆន្ទៈផ្ទាល់ខ្លួនពួកគេ ពេលនោះពួកគេនឹងដណ្ដើមយកសៀវភៅគ្រប់ប្រភេទ និងសម្ភារៈផ្សេងទៀតពីព្រះដំណាក់របស់ព្រះជាម្ចាស់ ទៅបង្កើតជាពួកជំនុំផ្ទាល់ខ្លួនដាច់ដោយឡែករបស់ពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានគោរពបូជា និងដើរតាមដោយមនុស្សទាំងនេះ ដោយមនុស្សទាំងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេយ៉ាងមាំទាំ។ ចំពោះការប្រព្រឹត្តិបែបនេះ ពួកគេកំពុងប្រជែងជាមួយព្រះជាម្ចាស់ដើម្បីបានអ្នកដែលត្រូវជ្រើសរើស។ តើនេះជាលក្ខណៈមួយក្នុងចំណោមលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទឬទេ ឬក៏មិនមែន? ការចាត់ថ្នាក់ពួកគេថាជាពួកទទឹងនឹងព្រះគ្រីស្ទដោយផ្អែកលើលក្ខណៈជាក់ស្តែងបែបនេះ ដែលឆ្ងាយពីការប្រព្រឹត្តិរឿងអយុត្តិធម៌ដាក់ពួកគេ គឺវាពិតជាសុក្រឹតពេកហើយ! ម៉្យាងទៀតមានពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនដែលបង្កើតនគរផ្ទាល់ខ្លួននៅក្នុងពួកជំនុំ បង្កើននូវអំណាច និងឥទ្ធិពលរបស់ពួកគេ ដកចេញអ្នកដែលមិនធ្វើតាម ដោយទុកតែអ្នកដែលដើរតាម និងស្ដាប់បង្គាប់ដោយចូលក្រុមពួកគេដើម្បីបង្កើតជាកម្លាំងឯករាជ្យ និងបង្វែរមនុស្សទៅតាមឆន្ទៈផ្ទាល់ខ្លួនរបស់ពួកគេ។ អ្វីក៏ដោយដែលជាការរៀបចំ ឬសេចក្ដីតម្រូវសម្រាប់ធ្វើកិច្ចការដែលមកពីខាងលើ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ ធ្វើសកម្មភាពដោយឯកឯងក្នុងការដឹកនាំមនុស្សដែលស្ថិតនៅក្រោមពួកគេ ដើម្បីទាស់ប្រឆាំងដោយបើកចំហទៅនឹងការរៀបចំកិច្ចការដែលមកពីខាងលើ។ ឧទាហរណ៍៖ សេចក្ដីតម្រូវនានាពីខាងលើគឺថា អ្នកដឹកនាំ និងអ្នកធ្វើកិច្ចការដែលមិនត្រូវនឹងកិច្ចការ អាចនឹងត្រូវផ្លាស់ប្ដូរពេលណាក៏បាន ប៉ុន្តែតាមការយល់ឃើញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ទោះបីអ្នកដឹកនាំ និងអ្នកធ្វើកិច្ចការទាំងនេះមិនត្រូវនឹងកិច្ចការក៏ដោយ តែដោយពួកគេត្រូវបានបណ្ដុះបណ្ដាលដោយពួកទទឹងនឹងព្រះគ្រីស្ទ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ពួកអ្នកទាំងនោះនឹងមិនត្រូវបានផ្លាស់ប្ដូរដូចដែលបានបង្គាប់ពីខាងលើនោះឡើយ លុះត្រាតែពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានដកចេញដោយខ្លួនឯងជាមុនដំបូងសិន។ តើពួកគេបានកាន់កាប់ ឬមិនបានកាន់កាប់លើពួកជំនុំនេះឬទេ? នៅពេលស្ថិតក្នុងដៃពួកគេ ការរៀបចំកិច្ចការនៃព្រះដំណាក់របស់ព្រះជាម្ចាស់នឹងមិនអាចធ្វើទៅបាន ហើយមិនអាចអនុវត្តបានទៀតឡើយ។ ការរៀបចំកិច្ចការត្រូវបានធ្វើឡើងជាយូរមកហើយ ហើយពួកជំនុំនីមួយៗបានបញ្ជូនរបាយការណ៍ស្ថានភាពស្តីពីការអនុវត្តរបស់ពួកគេ ដូចជាការលើកឡើងពីអ្នកដែលបានផ្លាស់ប្តូរ ឬដកចេញពីពួកគេដោយសារកាលៈទេសៈជាក់លាក់មួយចំនួន ប៉ុន្តែនៅក្នុងកន្លែងដែលពួកទទឹងនឹងព្រះគ្រីស្ទទទួលខុសត្រូវ មិនមានមនុស្សបែបនេះទេ គឺគ្មានភារកិច្ចណាមួយរបស់ពួកគេត្រូវបានផ្លាស់ប្តូរនោះឡើយ។ វាអាចទេដែលថាមិនមានមនុស្សណាម្នាក់សោះដែលមិនត្រូវនឹងកិច្ចការនៅក្នុងកន្លែងនោះទេ? វាថែមទាំងមានករណីដែលថាមនុស្សខ្លះមិនត្រូវនឹងកិច្ចការទេ ហើយពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានបង្គាប់ដោយផ្ទាល់ពីខាងលើដើម្បីផ្លាស់ប្ដូរអ្នកទាំងនោះ ប៉ុន្ដែបន្ទាប់ពីអស់រយៈពេលជាយូរ ក៏នៅតែគ្មានការឆ្លើយតបរបស់ពួកគេក្នុងការផ្លាស់ប្ដូរអ្នកទាំងនោះដែរ។ តើមានបញ្ហា ឬមិនមានបញ្ហាទេត្រង់ចំណុចនេះ? នេះគឺជាស្ថានភាពដែលពួកជំនុំបានធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ មានសេចក្ដីបង្គាប់ឲ្យអនុវត្តការរៀបចំកិច្ចការពីខាងលើ ប៉ុន្តែពេលសេចក្ដីបង្គាប់ទៅដល់ពួកទទឹងនឹងព្រះគ្រីស្ទ សេចក្ដីបង្គាប់នោះត្រូវបានបង្ខាំងទុក ហើយគ្មានពាក្យណាមួយបានទៅដល់អ្នកនៅថ្នាក់ក្រោមនោះទេ ដែលដូច្នេះហើយពួកគេបាត់គ្រប់ទាំងទំនាក់ទំនងទាំងអស់ជាមួយអ្នកខាងលើ ហើយអ្វីៗត្រូវបានគ្រប់គ្រងដោយពួកទទឹងនឹងព្រះគ្រីស្ទ។ តើធម្មជាតិរបស់ពួកគេជាអ្វី បានជាពួកគេធ្វើរឿងបែបនេះ? នេះជាករណីដែលបង្ហាញពីពួកទទឹងនឹងព្រះគ្រីស្ទ។

ដកស្រង់ពី «ពួកគេជាមនុស្សអាក្រក់ គួរឲ្យស្អប់ខ្ពើម និងបោកបញ្ឆោត (I)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

តើមនុស្សប្រភេទណាដែលបង្កើតនគរផ្ទាល់ខ្លួនរបស់គេ? (ពួកទទឹងនឹងព្រះគ្រីស្ទ)។ ហើយហេតុអ្វីបានជាមនុស្សបែបនេះត្រូវបានហៅថា «ពួកទទឹងនឹងព្រះគ្រីស្ទ» ទៅវិញ? ដំបូងបង្អស់ ពាក្យ «ទទឹង» មានន័យថា ប្រឈម និងជាសត្រូវ ហើយវាពាក់ព័ន្ធនឹងការប្រឈម និងជាសត្រូវចំពោះព្រះគ្រីស្ទ ចំពោះព្រះជាម្ចាស់ និងចំពោះសេចក្ដីពិត។ តើ «ប្រឈម និងជាសត្រូវ» មានន័យដូចម្ដេច? (មានជំហរនៅផ្ទុយគ្នា)។ (មានសេចក្ដីស្អប់)។ តើមនុស្សដែលស្អប់ព្រះជាម្ចាស់ ហើយអ្នកដែលនៅឈរផ្ទុយជាមួយទ្រង់ ទទួលយកសេចក្ដីពិតឬទេ? តើពួកគេអាចស្រឡាញ់សេចក្ដីពិតឬទេ? គេពិតជាមិនអាចទេ។ វិធីដំបូងបំផុតដែលពួកគេសម្ដែងចេញ គឺដើម្បីមិនស្រឡាញ់សេចក្ដីពិត។ ពេលណាក៏ដោយដែលនរណាម្នាក់និយាយសេចក្ដីពិត នោះពួកគេមិនសម្ដែងចេញអ្វីទាំងអស់ចំពោះមុខរបស់មនុស្សនោះ ប៉ុន្តែនៅក្នុងចិត្តរបស់ពួកគេ ពួកគេមិនទទួលយកសេចក្ដីពិតនោះទេ ហើយនៅក្នុងជម្រៅចិត្តរបស់គេ ពួកគេបដិសេធសេចក្ដីពិតនោះ។ នៅពេលបដិសេដសេចក្ដីពិតពាក់ព័ន្ធនឹងគ្រប់យ៉ាងដែលវិជ្ជមាន នោះសេចក្ដីពិតទាំងអស់នេះ ដូចជា៖ ការចុះចូលនឹងព្រះជាម្ចាស់ ការបំពេញកាតព្វកិច្ចរបស់ពួកគេយ៉ាងស្មោះត្រង់ ភាពជាមនុស្សស្មោះត្រង់ ការស្វែងរកសេចក្ដីពិតនៅក្នុងគ្រប់យ៉ាង ។ល។ តើពួកគេមានចំណង់ ឬសេចក្ដីស្រឡាញ់ក្នុងខ្លួនបន្តិចបន្តួចទេ? ទេ មិនមានសូម្បីតែបន្តិច។ ដូច្នេះហើយ ដោយសារពួកគេមានធម្មជាតិ សារជាតិប្រភេទនេះ ទើបពួកគេកំពុងតែមានជំហរផ្ទុយពី ព្រះជាម្ចាស់ និងសេចក្ដីពិតស្រាប់ទៅហើយ។ ដូច្នេះ ជៀសមិនផុតទេ ដែលមនុស្សប្រភេទនេះ មិនស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះសេចក្ដីពិត ឬរបស់ណាមួយដែលវិជ្ជមាន។ ឧទាហរណ៍ មនុស្សដែលមានតំណែងជាអ្នកដឹកនាំ ត្រូវតែអាចទទួលយកទស្សនៈយោបល់នានារបស់បងប្អូនប្រុសស្រីរបស់ពួកគេ ពួកគេត្រូវតែអាចបើកចិត្តគំនិតចំពោះបងប្អូនប្រុសស្រី ហើយទទួលយកការស្ដីបន្ទោសរបស់បងប្អូនប្រុសស្រី ហើយពួកគេមិនត្រូវចាប់អារម្មណ៍ទៅលើឋានៈនោះទេ។ តើទទឹងនឹងព្រះគ្រីស្ទនឹងគិតបែបណាចំពោះវិធីត្រឹមត្រូវនៃការអនុវត្តទាំងអស់នេះ? ប្រហែលជាគេនឹងនិយាយថា «ប្រសិនបើខ្ញុំស្ដាប់យោបល់របស់បងប្អូនប្រុសស្រី នោះតើខ្ញុំនៅតែជាអ្នកដឹកនាំឬ? ដូចនេះ តើខ្ញុំនឹងនៅតែមានឋានៈ និងកេរ្ដ៍ឈ្មោះឬទេ? តើខ្ញុំនឹងនៅតែអាចធ្វើឱ្យមនុស្សខ្លាចខ្ញុំឬទេ? ប្រសិនបើខ្ញុំមិនអាចធ្វើឱ្យមនុស្សខ្លាចខ្ញុំ ហើយប្រសិនបើខ្ញុំមិនមានកេរ្ដិ៍ឈ្មោះ នោះតើខ្ញុំនឹងធ្វើកិច្ចការអ្វី?» នេះគឺពិតជាប្រភេទនៃនិស្ស័យដែលពួកទទឹងនឹងព្រះគ្រីស្ទមាន។ គេមិនទទួលយកសេចក្ដីពិត ទោះបីតាមវិធីដ៏តូចបំផុតក៏ដោយ ហើយនៅពេលដែលវិធីសាស្ត្រអនុវត្តកាន់តែសមស្រប នោះគេកាន់តែបដិសេធវិធីសាស្ត្រនោះ។ គេមិនទទួលស្គាល់ថា វិធីសាស្ត្រអនុវត្តដ៏ត្រឹមត្រូវទាំងនេះ ជាវិធីនៃការអនុវត្តសេចក្ដីពិតនោះទេ។ តាមដែលគេជឿ តើសេចក្ដីពិតជាអ្វី? វាគឺជាអ្វីមួយដែលមនុស្សម្នាក់គួរតែប្រើប្រាស់ជាកណ្ដាប់ដៃដែក ទង្វើអាក្រក់ វិធីសាស្ត្រដ៏សាហាវ និងល្បិចកលងងឹតជានិច្ច នៅពេលដែលពួកគេដោះស្រាយជាមួយនរណាម្នាក់។ មនុស្សម្នាក់គួរតែមិនដែលប្រើប្រាស់សេចក្ដីពិត សេចក្ដីស្រឡាញ់ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ វិធីរបស់គេ គឺជាវិធីអាក្រក់។ នេះគឺជាធម្មជាតិ សារជាតិរបស់អស់អ្នកដែលទទឹងនឹងព្រះគ្រីស្ទ ហើយវាក៏ជាវិធីដែលពួកគេធ្វើអ្វីៗ ព្រមទាំងជាចំណុចរុញច្រាននៅពីក្រោយសកម្មភាពរបស់ពួកគេ និងជាប្រភពដែលមកពីសកម្មភាពរបស់ពួកគេដែរ។ នេះគឺជាអ្វីដែលជាបំណង និងចំណង់របស់ពួកគេ។ សារជាតិនៃបំណង និងចំណង់របស់ពួកគេ ដែលពួកគេតែងតែបើកសម្ដែង គឺពិតជាសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ ជាការខ្ពើមរអើមចំពោះសេចក្ដីពិត។ នេះគឺជាសារជាតិរបស់ពួកគេ។ ក្រោយមក តើការឈរផ្ទុយគ្នាចំពោះសេចក្ដីពិត និងចំពោះព្រះជាម្ចាស់មានន័យដូចម្ដេច? មានន័យថា ជាការស្អប់សេចក្ដីពិត និងអ្វីៗដែលវិជ្ជមាន។ ឧទាហរណ៍ ក្នុងនាមជាវត្ថុនៃការបង្កើត មនុស្សម្នាក់គួរតែបំពេញកាតព្វកិច្ចរបស់ភាវៈត្រូវបានបង្កើត។ មិនថាអ្វីដែលព្រះជាម្ចាស់អាចមានបន្ទូលនោះទេ មនុស្សគួរតែចុះចូល ដោយសារតែមនុស្សគឺជាវត្ថុនៃការបង្កើត។ ប៉ុន្តែ តើពួកទទឹងនឹងព្រះគ្រីស្ទគិតយ៉ាងដូចម្ដេច? «វាពិតណាស់ដែលថា ខ្ញុំគឺជាវត្ថុនៃការបង្កើត ប៉ុន្តែនៅដែលនិយាយអំពីការចុះចូល នោះវាអាស្រ័យលើស្ថានភាពប៉ុណ្ណោះ។ ដំបូងបំផុត វាត្រូវតែមានផលប្រយោជន៍ខ្លះសម្រាប់ខ្ញុំ។ មិនត្រូវឱ្យខ្ញុំខាតប្រយោជន៍នោះទេ ហើយខ្ញុំត្រូវតែយកផលប្រយោជន៍ផ្ទាល់ខ្លួនជាចម្បង។ ប្រសិនបើមានរង្វាន់ និងព្រះពរដ៏ធំធេងដែលអាចទទួលបាន ហើយអ្នកចង់ឱ្យខ្ញុំចុះចូល នោះមិនអីទេ ប៉ុន្តែបើគ្មានរង្វាន់ និងបើគ្មានគោលដៅផង នោះខ្ញុំមិនអាចចុះចូលបានទេ»។ នេះគឺជាវិធីដែលពួកទទឹងនឹងព្រះគ្រីស្ទមើលឃើញ។ ឧទាហរណ៍មួយទៀត ព្រះជាម្ចាស់អាចនឹងមានមនុស្សដែលស្មោះត្រង់ ប៉ុន្តែតើពួកទទឹងនឹងព្រះគ្រីស្ទគិតដូចម្ដេចអំពីរឿងនេះ? «មានតែមនុស្សល្ងង់ទេដែលស្មោះត្រង់នោះ។ មនុស្សឆ្លាតគឺមិនស្មោះត្រង់នោះទេ»។ តើការយល់ឃើញទាំងនេះជាមូលដ្ឋាននៃឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ក្នុងការមិនទទួលយកសេចក្ដីពិតឬ? សារជាតិរបស់វា គឺការស្អប់សេចក្ដីពិត។ នេះគឺពិតជាសារជាតិពួកទទឹងនឹងព្រះគ្រីស្ទ ហើយសារជាតិរបស់ពួកគេ កំណត់ពីប្រភេទនៃផ្លូវដែលពួកគេដើរ ហើយត្រឡប់មកវិញ ផ្លូវដែលពួកគេដើរកំណត់អ្វីដែលពួកគេនឹងធ្វើ ខណៈដែលកំពុងបំពេញកាតព្វកិច្ចប្រភេទនេះ។

ដកស្រង់ពី «ពួកគេព្យាយាមឱ្យមនុស្សគោរព» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

មនុស្សមួយចំនួន មានការបើកបង្ហាញជាក់លាក់អំពីពួកទទឹងនឹងព្រះគ្រីស្ទ និងមានភស្ដុតាងជាក់លាក់នៃនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែពួកគេក៏ទទួលយក និងទទួលស្គាល់សេចក្ដីពិតដែរ ព្រមទាំងស្រឡាញ់សេចក្ដីពិតទៀតផង។ ពួកគេជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះបាន។ មានមនុស្សមួយចំនួន ទាស់ទទឹង និងស្អប់ខ្ពើមចំពោះសេចក្ដីពិតដោយធម្មជាតិជាសារជាតិរបស់ពួកគេ ដោយមិនគិតអំពីរូបរាងរបស់ពួកគេនោះទេ។ នៅពេលដែលអ្នកនិយាយពីសេចក្ដីពិត ឬបង្រៀនព្រះបន្ទូលទៅកាន់ពួកគេ នោះពួកគេមានចិត្តធុញទ្រាន់ និងជំទាស់៖ ពួកគេចាប់ផ្ដើមដេកលក់រលីវៗ ពួកដេកលក់ ហើយពួកគេធុញទ្រាន់ ព្រមទាំងមិនចាប់អារម្មណ៍នោះទេ សូម្បីតែនៅពេលដែលពួកគេពិតជាយល់ក៏ដោយ។ មើលពីខាងក្រៅ ពួកគេអាចមើលទៅដូចជាឧស្សាហ៍ព្យាយាម ប៉ុន្តែពួកគេវាស់ស្ទង់សេចក្ដីពិតដោយឥរិយាបថខុសគ្នា ឬដោយចំណេះដឹង និងទ្រឹស្ដីខ្លះៗ។ ប្រសិនបើវាបែបនេះមែន នោះមិនថាពួកគេបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណា ឬបានស្ដាប់ការទេសនាច្រើនប៉ុនណានោះទេ ក៏ទីបំផុតនឹងមិនដែលមានការផ្លាស់ប្ដូរបន្តិចនៅក្នុងឥរិយាបថរបស់ពួកគេ ដែលជាការស្វែងរកឋានៈ និងរបស់ខាងលោកីយ៍ អមិត្តភាពជាមួយព្រះជាម្ចាស់ និងការទាស់ទទឹងនឹងសេចក្ដីពិតដែរ។ នេះជារឿងធម្មតាសម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ។ ដូច្នេះហើយ នៅពេលដែលអ្នកនិយាយថា សកម្មភាពរបស់ពួកគេ គឺមានបំណងចង់ឱ្យមនុស្សគាំទ្រពួកគេ ហើយពួកគេសរសើរ និងធ្វើទីបន្ទាល់អំពីខ្លួនឯង ដើម្បីប្រជែងយកឋានៈរបស់ព្រះជាម្ចាស់ ដើម្បីបោកប្រាស់មនុស្ស ហើយថា សកម្មភាពរបស់ពួកគេគឺជាសកម្មភាពរបស់សាតាំង និងពួកទទឹងនឹងព្រះគ្រីស្ទ តើពួកគេទទួលយកការថ្កោលទោសបែបនេះឬទេ? ពួកគេមិនទទួលទេ។ ពួកគេគិត៖ «វាជារឿងត្រឹមត្រូវ និងសមរម្យសម្រាប់ខ្ញុំ ដើម្បីប្រព្រឹត្តតាមវិធីនេះ។ នេះគឺជាវិធីដែលខ្ញុំកំពុងធ្វើ។ អ្នកអាចថ្កោលទោស និងរិះគន់ខ្ញុំគ្រប់យ៉ាងដែលអ្នកចង់ ខ្ញុំនឹងមិនបោះបង់ចោលការស្វែងរកនេះ ចំណង់នេះ ឬបោះបង់ចោលវិធីក្នុងការធ្វើអ្វីៗនោះទេ»។ វាប្រាកដណាស់៖ ពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទ។ គ្មានអ្វីដែលអ្នកនិយាយអាចផ្លាស់ប្ដូរការយល់ឃើញរបស់ពួកគេបានទេ ហើយក៏មិនអាចផ្លាស់ប្ដូរចំណង់ និងបំណងប្រាថ្នារបស់ពួកគេបានដែរ។ បែបនេះ គឺជាធម្មជាតិសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទធម្មតាម្នាក់។ មិនថា ស្ថានភាពរបស់ពួកគេផ្លាស់ប្ដូរបែបណា ឬមនុស្ស បញ្ហា និងអ្វីៗនៅជុំវិញពួកគេផ្លាស់ប្ដូរបែបណានោះទេ ឬពេលវេលាផ្លាស់ប្ដូរបែបណា ហើយមិនថាទីសំគាល់ និងការអស្ចារ្យដែលព្រះជាម្ចាស់បានសម្ដែង មិនថាព្រះគុណដែលព្រះជាម្ចាស់ប្រទានដល់ពួកគេប៉ុនណា ហើយសូម្បីតែទ្រង់ដាក់ទោសពួកគេក៏ដោយ ក៏បំណងប្រាថ្នារបស់ពួកគេនឹងមិនដែលផ្លាស់ប្ដូរឡើយ។ វិធីនៃភាពជាមនុស្សរបស់ពួកគេ និងវិធីនៃការធ្វើអ្វីៗរបស់ពួកគេ នឹងមិនដែលផ្លាស់ប្ដូរឡើយ ហើយឥរិយាបថនៃការទាស់ទទឹងចំពោះសេចក្ដីពិតរបស់ពួកគេ ក៏នឹងមិនដែលផ្លាស់ប្ដូរដែរ។ នៅពេលដែលអ្នកដទៃ ចង្អុលប្រាប់ពីអ្វីដែលពួកគេកំពុងធ្វើគឺជាការសរសើរ និងការធ្វើបន្ទាល់អំពីខ្លួនឯង ហើយព្យាយាមបោកបញ្ឆោតមនុស្ស នោះពួកគេប្ដូរវិធីនៃការនិយាយរបស់ពួកគេ ទៅជាវិធីដែលអ្នកដទៃអាចរកមិនឃើញកំហុស និងដែលគ្មាននរណាម្នាក់អាចដឹង។ ពួកគេប្រើប្រាស់មធ្យោបាយកាន់តែប៉ិនប្រសប់ជាងមុនទៀតផង ដើម្បីបន្តការគ្រប់គ្រងរបស់ពួកគេ និងសម្រេចបានបំណងអាថ៌កំបាំងរបស់ពួកគេ។ នេះគឺជាអ្វីដែលត្រូវបានបង្ហាញនៅក្នុងពួកទទឹងនឹងព្រះគ្រីស្ទ ហើយវាត្រូវបានបង្កើតឡើងដោយសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ទោះបីជាព្រះជាម្ចាស់មានបន្ទូលប្រាប់ពួកគេ ថាពួកគេនឹងត្រូវដាក់ទោស ថាទីបញ្ចប់របស់ពួកគេបានមកដល់ ថាពួកគេត្រូវបានដាក់បណ្ដាសា និងផ្តន្ទាទោសក៏ដោយ តើនេះអាចផ្លាស់ប្ដូរសារជាតិរបស់ពួកគេបានទេ? តើវាអាចផ្លាស់ប្ដូរឥរិយាបថរបស់ពួកគេចំពោះសេចក្ដីពិតបានទេ? តើវាអាចផ្លាស់ប្ដូរសេចក្ដីស្រឡាញ់ចង់បានឋានៈ លាភសក្ការៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេបានទេ? វាមិនអាចផ្លាស់ប្ដូរទេ។ ការផ្លាស់ប្ដូរមនុស្សដែលត្រូវបានពុករលួយដោយសាតាំង ទៅជាមនុស្សដែលមានភាពជាមនុស្សធម្មតា ដែលថ្វាយបង្គំព្រះជាម្ចាស់ គឺជាកិច្ចការរបស់ព្រះជាម្ចាស់។ វាអាចសម្រេចបាន។ ប៉ុន្តែ តើទៅរួចទេដើម្បីផ្លាស់ប្ដូរបីសាច មនុស្សដែលគ្របស្បែកមនុស្ស តែសារជាតិរបស់ពួកគេអាក្រក់ ជាមនុស្សដែលថ្វាយបង្គំសាតាំងនៅក្នុងជំរុំរបស់សាតាំង ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ ទៅជាមនុស្សសាមញ្ញនោះ? នោះនឹងមិនអាចទៅរួចនោះទេ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការប្រភេទនេះទេ។ មនុស្សទាំងនេះ មិនត្រូវបានរាប់បញ្ចូលក្នុងចំណោមអស់អ្នកដែលជាម្ចាស់សង្គ្រោះនោះទេ។ ដូចនេះ តើព្រះជាម្ចាស់ផ្ដល់និយមន័យមនុស្សបែបនេះយ៉ាងដូចម្ដេច? ពួកគេជាកម្មសិទ្ធិរបស់សាតាំង។ ពួកគេមិនមែនជាកម្មវត្ថុនៃការជ្រើសរើស ឬការសង្គ្រោះរបស់ព្រះជាម្ចាស់នោះទេ។ ព្រះជាម្ចាស់មិនចង់សង្គ្រោះមនុស្សបែបនេះទេ។ មិនថាពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់យូរប៉ុនណា មិនថាពួកគេបានឈឺចាប់ប៉ុនណា ឬមិនថាពួកគេសម្រេចបានលទ្ធផលអ្វីនោះទេ ក៏បំណងរបស់ពួកគេមិនផ្លាស់ប្ដូរដែរ។ ពួកគេនឹងមិនបោះបង់ចោលចំណង់ ឬបំណងប្រាថ្នារបស់ពួកគេឡើយ តិចណាស់ដែលពួកគេនឹងបោះបង់ចំណង់ និងតណ្ហារបស់ពួកគេក្នុងការប្រកួតដណ្ដើមឋានៈ និងមនុស្សជាមួយព្រះជាម្ចាស់។ មនុស្សបែបនេះ គឺកំពុងរស់នៅជាពួកទទឹងនឹងព្រះគ្រីស្ទ។

ដកស្រង់ពី «ពួកគេលើកសរសើរ និងធ្វើទីបន្ទាល់ចំពោះខ្លួនឯង» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

អស់អ្នកដែលទទឹងនឹងព្រះគ្រីស្ទទាំងអស់ គួរតែស្លាប់ជាជាងកែប្រែចិត្ត។ ពួកគេប្ដេជ្ញាថានឹងទាស់ទទឹងនឹងព្រះជាម្ចាស់រហូតដល់ស្លាប់ ហើយប្រយុទ្ធរហូតដល់ទីបំផុត។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេសញ្ជឹងគិត ពួកគេទទួលស្គាល់ថា មានព្រះជាម្ចាស់មួយអង្គ ដែលទ្រង់បានបង្កើតមនុស្ស ហើយថា ទ្រង់អាចសង្គ្រោះមនុស្សជាតិបាន ធម្មជាតិរបស់ពួកគេធ្វើឱ្យពួកគេមិនអាចផ្លាស់ប្ដូរមាគ៌ាដែលពួកគេបានជ្រើសរើសបានទេ ហើយពួកគេមិនអាចផ្លាស់ប្ដូរការពិតនៃការទាស់ទទឹងរបស់ពួកគេចំពោះព្រះជាម្ចាស់បានឡើយ។ ដូច្នេះ សារជាតិនៃអាកប្បកិរិយារបស់អ្នកដែលទទឹងនឹងព្រះគ្រីស្ទ គឺដើម្បីប្រើប្រាស់ជានិច្ចនូវមធ្យោបាយ និងវិធីសាស្ត្រដើម្បីសម្រេចគោលដៅរបស់ពួកគេ ក្នុងការទទួលបានឋានៈ ក្នុងការយកឈ្នះមនុស្ស និងធ្វើឱ្យមនុស្សដើរតាម និងគោរពពួកគេ។ វាអាចទៅរួច ដែលនៅក្នុងជម្រៅចិត្តរបស់អ្នកដែលទទឹងនឹងព្រះគ្រីស្ទ ពួកគេមិនប្រកួតដណ្ដើមមនុស្សជាមួយព្រះជាម្ចាស់ដោយចេតនានោះទេ ប៉ុន្តែរឿងមួយដែលច្បាស់គឺ៖ ទោះបីនៅពេលដែលពួកគេប្រកួតដណ្ដើមមនុស្សជាមួយព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនៅតែចង់បានឋានៈ និងអំណាចក្នុងចំណោមមនុស្សដែរ។ ទោះបីជាពេលដែលពួកគេដឹងថា ពួកគេកំពុងតែប្រកួតដណ្ដើមឋានៈជាមួយព្រះជាម្ចាស់ ហើយប្រគល់ខ្លួនក៏ដោយ ក៏ពួកគេនៅតែប្រើប្រាស់វិធីសាស្ត្រផ្សេង ដើម្បីទទួលបានឋានៈក្នុងចំណោមមនុស្ស ហើយថាវាមានសុពលភាពដែរ។ សរុបមក ទោះបីជាគ្រប់យ៉ាង ដែលអ្នកទទឹងនឹងព្រះគ្រីស្ទ ហាក់ដូចជាមានការបំពេញភារកិច្ចរបស់ពួកគេដ៏ស្មោះត្រង់ ហើយពួកគេហាក់ដូចជាអ្នកដើតាមដ៏ពិតរបស់ព្រះជាម្ចាស់ក៏ដោយ ក៏មហិច្ឆតារបស់ពួកគេក្នុងការគ្រប់គ្រងមនុស្ស និងដើម្បីទទួលបានឋានៈ ព្រមទាំងអំណាចក្នុងចំណោមមនុស្ស នឹងមិនដែលផ្លាស់ប្ដូរទេ។ មិនថាអ្វីដែលព្រះជាម្ចាស់មានបន្ទូល ឬធ្វើ ហើយមិនថាអ្វីដែលទ្រង់ស្នើសុំពីមនុស្សនោះទេ គឺពួកគេមិនធ្វើអ្វីដែលពួកគេគួរធ្វើ ឬបំពេញភារកិច្ចរបស់ពួកគេ តាមវិធីដែលផ្ដល់ផលប្រយោជន៍ដល់ព្រះបន្ទូល និងតម្រូវការរបស់ទ្រង់នោះឡើយ ឬពួកគេមិនបោះបង់ចោលការស្វះស្វែងរកអំណាច និងឋានៈរបស់ពួកគេ ដែលជាលទ្ធផលនៃការយល់ដឹងពីព្រះសូរសៀង និងសេចក្ដីពិតរបស់ទ្រង់នោះទេ។ ពេញមួយជីវិត មហិច្ឆតារបស់ពួកគេស្រូបយកអស់ពីពួកគេ គ្រប់គ្រង និងដឹកនាំអាកប្បកិរិយា ព្រមទាំងគំនិតរបស់ពួកគេ ហើយកំណត់មាគ៌ាដែលពួកគេដើរ។ នេះគឺជាសេចក្ដីបំព្រួញរបស់អ្នកទទឹងនឹងព្រះគ្រីស្ទ។ តើអ្វីដែលត្រូវបានសង្កត់ធ្ងន់នៅទីនេះ? មនុស្សមួយចំនួនសួរថា «តើអ្នកទទឹងនឹងព្រះគ្រីស្ទមិនមែនអស់អ្នកដែលប្រកួតដណ្ដើមមនុស្សជាមួយព្រះជាម្ចាស់ ហើយមិនទទួលស្គាល់ទ្រង់ទេឬ?» ពួកគេអាចទទួលស្គាល់ព្រះជាម្ចាស់ ពួកគេអាចទទួលស្គាល់យ៉ាងពិតប្រាកដ និងជឿថាមានវត្តមានរបស់ទ្រង់ ហើយពួកគេអាចចង់ដើរតាមទ្រង់ និងស្វែងរកសេចក្ដីពិត ប៉ុន្តែរឿងមួយដែលនឹងមិនដែលផ្លាស់ប្ដូរគឺ៖ ពួកគេនឹងមិនដែលបោះបង់ចោលមហិច្ឆតាចំពោះអំណាច និងឋានៈឡើយ ហើយពួកគេក៏នឹងមិនបោះបង់ចោលការស្វែងរករបស់ទាំងអស់នោះដែរ ដោយផ្អែកទៅលើបរិស្ថានរបស់ពួកគេ ឬឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះពួកគេ។ ទាំងនេះគឺជាចរិតលក្ខណៈរបស់អ្នកទទឹងនឹងព្រះគ្រីស្ទ។ មិនថាមនុស្សបានឈឺចាប់ច្រើនប៉ុណ្ណា មិនថាពួកគេបានយល់អំពីសេចក្ដីពិតបានប៉ុណ្ណា មិនថាពួកគេបានចូលទៅក្នុងធាតុពិតនៃសេចក្ដីពិតច្រើនប៉ុណ្ណា ហើយមិនថាពួកគេមានចំណេះដឹងអំពីព្រះជាម្ចាស់ច្រើនប៉ុណ្ណានោះទេ ក្រៅពីបាតុភូត និងការបើកបង្ហាញខាងក្រៅទាំងនេះ គឺពួកគេនឹងមិនដែលប្រគល់ ឬបោះបង់ចោលមហិច្ឆតារបស់ពួកគេ និងការស្វែងរកអំណាច ព្រមទាំងឋានៈរបស់ពួកគេនោះទេ ហើយនេះកំណត់យ៉ាងច្បាស់អំពីសារជាតិនៃធម្មជាតិរបស់ពួកគេ។ គ្មានភាពត្រឹមត្រូវសូម្បីតែបន្តិចសោះ ដែលព្រះជម្ចាស់ហៅមនុស្សបែបនេះ ថាជាអ្នកទទឹងនឹងព្រះគ្រីស្ទ។ វាត្រូវបានកំណត់ដោយសារជាតិនៃធម្មជាតិពិតរបស់ពួកគេ។ មនុស្សខ្លះ ប្រហែលជាធ្លាប់ជឿថា អ្នកទទឺងនឹងព្រះគ្រីស្ទគឺជាអ្នកដែលព្យាយាមប្រកួតដណ្ដើមមនុស្សជាមួយព្រះជាម្ចាស់។ ទោះបីជាយ៉ាងណាក៏ដោយ ពេលខ្លះ អ្នកទទឹងនឹងព្រះគ្រីស្ទ មិនចាំបាច់ទាល់តែប្រកួតដណ្ដើមជាមួយទ្រង់នោះទេ។ ពួកគេគ្រាន់តែជាមនុស្សដែលចំណេះដឹង ការយល់ដឹង និងតម្រូវការសម្រាប់ឋានៈ និងអំណាចរបស់ពួកគេ មិនដូចនឹងមនុស្សសាមញ្ញប៉ុណ្ណោះ។ មនុស្សសាមញ្ញអាចអួតខ្លួនហួស។ ពួកគេអាចព្យាយាមចង់បានការសរសើរពីអ្នកដទៃ និងឱ្យអ្នកដទៃបង្ហាញការចាប់អារម្មណ៍ទៅលើពួកគេ ហើយពួកគេអាចព្យាយាមដើម្បីប្រកួតដណ្ដើមតំណែងដ៏ល្អ។ នេះគឺជាចំណង់តណ្ហារបស់មនុស្សសាមញ្ញ។ នៅពេលដែលមនុស្សសាមញ្ញត្រូវបានផ្លាស់ចេញពីអ្នកដឹកនាំ ដោយបាត់បង់តំណែងរបស់ពួកគេ នោះពួកគេធូរចិត្ត។ ដោយការផ្លាស់ប្ដូរនៅក្នុងបរិស្ថានរបស់ពួកគេ ការលូតលាស់ខ្លះៗនៅក្នុងកម្ពស់របស់ពួកគេ ការទទួលបានខ្លះៗនូវច្រកចូលទៅកាន់សេចក្ដីពិត ឬការទទួលបានការយល់ដឹងកាន់តែជ្រាលជ្រៅអំពីសេចក្ដីពិត នោះមហិច្ឆតារបស់មនុស្សសាមញ្ញក៏ស្ងប់ស្ងាត់បន្តិចម្ដងៗ។ ការផ្លាស់ប្ដូរមួយកើតឡើងនៅលើមាគ៌ាដែលពួកគេដើរ និងក្នុងទិសដៅដែលពួកគេធ្វើដំណើរ ហើយការស្វែងរកឋានៈ និងអំណាចរបស់ពួកគេក៏សាបរលាបទៅ។ ចំណង់របស់ពួកគេក៏កាន់តែតិចទៅៗដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកទទឹងនឹងព្រះគ្រីស្ទគឺខុសគ្នា៖ ពួកគេអាចនឹងមិនបោះបង់ចោលការស្វែងរកឋានៈ និងអំណាចរបស់ពួកគេឡើយ។ នៅពេលមានឱកាស នៅក្នុងបរិយាកាសណាមួយ ហើយមិនថាមនុស្សប្រភេទណាដែលនៅជុំវិញពួកគេ ហើយមិនថាអ្នកទាំងនោះចាស់ប៉ុណ្ណានោះទេ គឺមហិច្ឆតារបស់ពួកគេនឹងមិនដែលផ្លាស់ប្ដូរឡើយ។ តើមានអ្វីដែលបង្ហាញថា មហិច្ឆតារបស់ពួកគេនឹងមិនដែលផ្លាស់ប្ដូរនោះ? ឧបមាថា ពួកគេគឺជាថ្នាក់ដឹកនាំរបស់ក្រុមជំនុំ៖ ពួកគេនឹងចង់គ្រប់គ្រងមនុស្សគ្រប់គ្នានៅក្នុងក្រុមជំនុំ។ ក្រោយមក ពួកគេអាចទៅកាន់ក្រុមជំនុំផ្សេងទៀត ជាកន្លែងដែលពួកគេមិនមែនជាថ្នាក់ដឹកនាំ ប៉ុន្តែពួកគេនៅតែទទូចចង់បានឋានៈនោះ។ កន្លែងណាដែលមនុស្សបែបនេះទៅ នោះពួកគេចង់កាន់កាប់អំណាច។ តើចិត្តរបស់ពួកគេមិនប៉ោងដោយសារមហិច្ឆតាទេឬ? អ្វីដែលពួកគេបង្ហាញ គឺហួសពីការពិតនៃភាពជាមនុស្សសាមញ្ញ។ តើមានអ្វីមួយមិនចម្លែកអំពីរឿងនេះ? តើអ្វីជារឿងចម្លែកអំពីវា? អ្វីដែលពួកគេបង្ហាញ គឺមិនមែនជាអ្វីដែលគួរតែត្រូវបានបង្ហាញដោយភាពជាមនុស្សសាមញ្ញនោះទេ។ តើពួកគេបង្ហាញអ្វី? តើអ្វីដែលបណ្ដាលឱ្យពួកគេបង្ហាញ? វាបណ្ដាលមកពីធម្មជាតិរបស់ពួកគេ។ ពួកគេគឺជាវិញ្ញាណអាក្រក់។ នេះមិនដូចសេចក្ដីពុករលួយធម្មតានោះទេ គឺមានភាពខុសគ្នា។ អ្នកទទឺងនឹងព្រះគ្រីស្ទ នឹងមិនឈប់ដោយគ្មានអ្វីសោះ នៅក្នុងការស្វែងរកឋានៈ និងអំណាចរបស់ពួកគេនោះទេ។ ពួកគេនឹងត្រូវបានការស្វែងរកធ្វើឱ្យស្លុង។ នេះគឺជាសារជាតិនៃធម្មជាតិរបស់ពួកគេ។ វាគឺជារូបរាងដើមរបស់ពួកគេ ហើយជាមុខមាត់ពិតរបស់ពួកគេ។ ពួកគេមិនគ្រាន់តែប្រកួតប្រជែងជាមួយព្រះជាមា្ចស់ដើម្បីឋានៈនោះទេ ប៉ុន្តែពួកគេក៏ប្រកួតប្រជែងជាមួយមនុស្សដើម្បីឋានៈដែរ។ មិនថាអ្នកដទៃកំពុងតែចង់ ឬព្រមព្រៀងក៏អត់ ក៏អ្នកទទឹងនឹងព្រះគ្រីស្ទ ព្យាយាមយ៉ាងសកម្មដើម្បីគ្រប់គ្រងមនុស្ស និងថ្នាក់ដឹកនាំរបស់មនុស្ស ដោយមិនខ្វល់ពីបំណងរបស់មនុស្សនោះឡើយ។ កន្លែងណាក៏ដោយដែលមនុស្សទៅ គឺអ្នកទទឹងនឹងព្រះគ្រីស្ទចង់ទទួលបន្ទុក ហើយនិយាយពាក្យចុងក្រោយ។ តើនេះគឺជាធម្មជាតិរបស់ពួកគេឬ? តើមនុស្សចង់ស្ដាប់អ្នកទទឹងនឹងព្រះគ្រីស្ទឬ? តើមនុស្សជ្រើសរើសអ្នកទទឹងនឹងព្រះគ្រីស្ទឬ? តើមនុស្សជ្រើសតាំងអ្នកទទឹងនឹងព្រះគ្រីស្ទឬ? តើមនុស្សយល់ព្រមជាមួយអ្នកទទឹងនឹងព្រះគ្រីស្ទឱ្យនិយាយពាក្យចុងក្រោយឬទេ? គ្មាននរណាចង់ឱ្យមនុស្សទាំងនេះនិយាយពាក្យចុងក្រោយនោះទេ ហើយគ្មាននរណាម្នាក់ស្ដាប់ពួកគេទេ ប៉ុន្តែពួកគេនៅតែព្យាយាមចង់បានពាក្យសម្ដីចុងក្រោយ។ តើនេះជាបញ្ហាឬ? ពួកគេគ្មានភាពអាម៉ាស់ និងមិនរអៀសខ្លួនទាល់តែសោះ។ នៅពេលដែលមនុស្សបែបនោះជាថ្នាក់ដឹកនាំ នោះពួកគេគឺជាអ្នកទទឹងនឹងព្រះគ្រីស្ទ។ នៅពេលដែលពួកគេមិនមែនជាថ្នាក់ដឹកនាំ នោះពួកគេក៏ជាអ្នកទទឹងនឹងព្រះគ្រីស្ទដែរ។

ដកស្រង់ពី «ពួកគេពង្វក់ ទាញចូល គំរាមកំហែង និងគ្រប់គ្រងមនុស្ស» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

ការដែលពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់ខ្លាំងចំពោះឋានៈ និងកិត្តិនាមរបស់ពួកគេ គឺហួសពីអ្វីដែលមនុស្សធម្មតាស្រឡាញ់ ហើយគឺជាអ្វីដែលមាននៅក្នុងនិស្ស័យ និងសារជាតិរបស់ពួកគេ។ វាមិនមែនជាចំណាប់អារម្មណ៍បណ្តោះអាសន្ន ឬជាឥទ្ធិពលនៃមជ្ឈដ្ឋានជុំវិញរបស់ពួកគេដែលនឹងបាត់ទៅវិញភ្លាមៗនោះឡើយ។ វាជាអ្វីមួយនៅក្នុងជីវិតរបស់ពួកគេ ឆ្អឹងរបស់ពួកគេ ហើយដែលវាជាសារជាតិរបស់ពួកគេ។ នេះអាចនិយាយបានថា អ្វីគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ ការពិចារណាដំបូងរបស់ពួកគេ គឺឋានៈនិងកិត្តិនាមរបស់ពួកគេ គឺគ្មានអ្វីផ្សេងទៀតទេ។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ឋានៈនិងកិត្តិនាម គឺជាជីវិត និងជាគោលដៅពេញមួយជីវិតរបស់ពួកគេ។ គ្រប់អ្វីដែលពួកគេធ្វើ ការពិចារណាដំបូងរបស់ពួកគេគឺ៖ «តើនឹងមានអ្វីកើតឡើងចំពោះឋានៈរបស់ខ្ញុំ? និងចំពោះកិត្តិនាមរបស់ខ្ញុំ? តើការធ្វើបែបនេះនឹងផ្តល់ឲ្យខ្ញុំនូវកិត្តិនាមទេ? តើវានឹងលើកកម្ពស់ឋានៈរបស់ខ្ញុំនៅក្នុងគំនិតរបស់មនុស្សឬទេ?» នោះគឺជារឿងដំបូងដែលពួកគេគិត ដែលជាភស្ដុតាងគ្រប់គ្រាន់បញ្ជាក់ថាពួកគេមាននិស្ស័យនិងសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេនឹងមិនខិតខំទេបើមិនបានដូច្នោះ។ អាចនិយាយបានថា ចំពោះពួកទទឹងនឹងព្រះគ្រីស្ទ ឋានៈនិងកិត្តិនាមមិនមែនជាសេចក្ដីតម្រូវបន្ថែមខ្លះនោះទេ រឹតតែមិនមែនជាអ្វីមួយចាំបាច់ ដែលពួកគេអាចធ្វើបានដោយគ្មានរបស់ទាំងនេះឡើយ។ របស់ទាំងនេះជាផ្នែកមួយនៃធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ របស់ទាំងនេះនៅក្នុងឆ្អឹងរបស់ពួកគេ នៅក្នុងឈាមរបស់ពួកគេ របស់ទាំងនេះមានពីកំណើតនៅក្នុងខ្លួនពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនមែនមិនខ្វល់ថាតើពួកគេមានឋានៈ និងកិត្តិនាមនោះទេ។ នេះមិនមែនជាឥរិយាបថរបស់ពួកគេទេ។ អ៊ីចឹង តើពួកគេមានឥរិយាបថយ៉ាងណា? ឋានៈ និងកិត្តិនាមមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ទៅនឹងសភាពប្រចាំថ្ងៃរបស់ពួកគេ ទៅនឹងអ្វីដែលពួកគេខិតខំធ្វើប្រចាំថ្ងៃ។ ដូច្នេះហើយសម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ឋានៈនិងកិត្តិនាមគឺជាជីវិតរបស់ពួកគេ។ មិនថាពួកគេរស់នៅយ៉ាងណាក៏ដោយ មិនថាពួកគេរស់នៅក្នុងមជ្ឈដ្ឋានជុំវិញបែបណាក៏ដោយ មិនថាពួកគេធ្វើកិច្ចការអ្វីក៏ដោយ មិនថាពួកគេខិតខំ អ្វីដែលជាគោលដៅរបស់ពួកគេ អ្វីដែលជាទិសដៅរបស់ពួកគេក៏ដោយ ក៏ឋានៈនិងកិត្តិនាមគឺជាគោលបំណងដែលពួកគេដេញតាម គោលដៅដែលពួកគេដេញតាមដែលពួកគេមិនអាចបោះបង់ចោលពីដួងចិត្តរបស់ពួកគេបានឡើយ។ នេះគឺជាមុខមាត់ពិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងជាសារជាតិរបស់ពួកគេ។ អ្នកអាចដាក់ពួកគេនៅក្នុងព្រៃចំណាស់ដ៏សែនជ្រៅមួយនៅលើភ្នំ ក៏ពួកគេនៅតែមិនបោះបង់ឋានៈនិងកិត្តិនាមចោលឡើយ។ អ្នកអាចដាក់ពួកគេក្នុងចំណោមក្រុមមនុស្សសាមញ្ញ ហើយអ្វីដែលពួកគេគិត គឺនៅតែជាឋានៈនិងកិត្តិនាមដដែល។ ដូច្នេះហើយនៅពេលពួកគេទទួលបានសេចក្តីជំនឿ ពួកគេឃើញពីឋានៈនិងកិត្តិនាមរបស់ពួកគេផ្ទាល់ដែលដូចគ្នាទៅនឹងការដេញតាមសេចក្តីជំនឿលើព្រះជាម្ចាស់។ ដែលអាចនិយាយបានថា នៅពេលពួកគេដើរលើមាគ៌ានៃជំនឿលើព្រះជាម្ចាស់ ពួកគេក៏ដេញតាមឋានៈ និងកិត្តិនាមរបស់ពួកគេផ្ទាល់ខ្លួនដែរ។ វាអាចនិយាយបានថា នៅក្នុងចិត្តរបស់ពួកគេជឿថា ជំនឿលើព្រះជាម្ចាស់ និងការដេញតាមសេចក្ដីពិត គឺជាការដេញតាមឋានៈនិងកិត្តិនាមនោះហើយ។ ការដេញតាមឋានៈនិងកិត្តិនាមក៏ជាការដេញតាមសេចក្ដីពិតដែរ ហើយដើម្បីទទួលបានឋានៈនិងកិត្តិនាម គឺជាការដេញតាមសេចក្ដីពិតនិងជីវិត។ នៅលើមាគ៌ានៃសេចក្តីជំនឿលើព្រះជាម្ចាស់ ប្រសិនបើពួកគេមានអារម្មណ៍ថាពួកគេមិនទទួលបានឋានៈខ្ពស់ ប្រសិនបើគ្មាននរណាម្នាក់គោរព ឬស្ញើចសរសើរទៅកាន់ពួកគេ ប្រសិនបើពួកគេមិនត្រូវបានលើកតម្កើងក្នុងចំណោមអ្នកដទៃ និងគ្មានអំណាចពិតប្រាកដ នោះពួកគេនឹងបាក់ទឹកចិត្តខ្លាំង ហើយជឿថាមិនមានសារៈសំខាន់ ឬមិនមានតម្លៃទេចំពោះការជឿលើព្រះជាម្ចាស់នោះឡើយ។ «តើរបៀបដែលខ្ញុំជឿ ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងខ្ញុំទេឬ? តើខ្ញុំមិនទទួលបានជីវិតទេឬ?» ក្នុងគំនិតរបស់ពួកគេ ពួកគេតែងតែគិតអំពីរឿងទាំងនេះ។ ពួកគេរៀបចំផែនការពីរបៀបដែលពួកគេអាចទទួលបានឋានៈនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ឬពីមជ្ឈដ្ឋានជុំវិញដែលពួកគេកំពុងរស់នៅ តើពួកគេអាចទទួលបានកេរ្ដិ៍ឈ្មោះខ្ពង់ខ្ពស់ និងមានសិទ្ធិអំណាចក្នុងកម្រិតណាមួយ របៀបដែលពួកគេអាចធ្វើឲ្យមនុស្សស្តាប់ពួកគេ ហើយលើកសរសើរពួកគេនៅពេលពួកគេនិយាយ របៀបដែលពួកគេអាចឲ្យអ្នកដទៃធ្វើដូចដែលពួកគេនិយាយ របៀបដែលពួកគេអាចមានមតិជាឯកតោភាគីលើរឿងអ្វីៗ និងពោលអះអាងពីវត្តមានរបស់ពួកគេនៅក្នុងក្រុម។ នេះគឺជាអ្វីដែលពួកគេច្រើនតែគិតនៅក្នុងគំនិតរបស់ពួកគេ។ នេះគឺជាអ្វីដែលមនុស្សបែបនេះខិតខំធ្វើ។ ហេតុអ្វីបានជាពួកគេតែងតែគិតអំពីរឿងបែបនេះ? បន្ទាប់ពីបានស្តាប់ឮសេចក្ដីពិត បន្ទាប់ពីបានស្តាប់ការអធិប្បាយព្រះបន្ទូល បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើពួកគេពិតជាមិនយល់រឿងទាំងអស់នេះទេឬ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្តីពិត ពិតជាមិនអាចផ្លាស់ប្តូរសញ្ញាណ គំនិត និងយោបល់របស់ពួកគេបានទេឬ? នេះគឺជាបញ្ហានៃធម្មជាតិ និងសារជាតិរបស់មនុស្ស។

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (III)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

តើអ្វីជាបាវចនារបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនថាពួកគេជាក្រុមអ្វីក៏ដោយ? «ខ្ញុំត្រូវតែប្រកួតប្រជែង! ប្រកួតប្រជែង! ប្រកួតប្រជែង! ខ្ញុំត្រូវតែប្រកួតប្រជែងដើម្បីឲ្យបានខ្ពស់បំផុត និងខ្លាំងពូកែបំផុត»។ នេះគឺជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅគ្រប់ទីកន្លែងដែលពួកគេទៅ ពួកគេប្រកួតប្រជែង និងព្យាយាមសម្រេចគោលបំណងរបស់ពួកគេ។ ពួកគេជាកញ្ជះរបស់សាតាំង ហើយពួកគេរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ និស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺមានដូចតទៅនេះ៖ ពួកគេប្រកួតប្រជែងនឹងអ្នកណាដែលបង្ហាញថាខ្លួនមានឧត្តមភាពក្នុងការងារអាជីពរបស់ពួកគេ អ្នកណាដែលជឿលើព្រះជាម្ចាស់ជាយូរមកហើយ អ្នកណាដែលមានជំនាញពិសេសមួយចំនួន អ្នកណាដែលផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រុសស្រីនៅក្នុងច្រកចូលទៅកាន់ជីវិតរបស់ពួកគេ អ្នកណាដែលត្រូវបានគេគោរពសរសើរខ្លាំង អ្នកណាដែលពូកែនិយាយក្នុងចំណោមបងប្អូនប្រុសស្រី អ្នកណាមានរឿងវិជ្ជមានច្រើនជាង។ សរុបមក រាល់ពេលដែលពួកទទឹងនឹងព្រះគ្រីស្ទស្ថិតក្នុងចំណោមក្រុមមនុស្ស នេះគឺជាអ្វីដែលពួកគេតែងតែធ្វើ។ ពួកគេប្រកួតប្រជែងដើម្បីឋានៈ ប្រកួតប្រជែងដើម្បីទទួលបានកេរ្ដិ៍ឈ្មោះខ្ពង់ខ្ពស់ ប្រកួតប្រជែងដើម្បីបានអំណាចសម្រេចចិត្តលើបញ្ហា និងអំណាចធំបំផុតក្នុងការសម្រេចចិត្តនៅក្នុងក្រុម ដែលនៅពេលពួកគេទទួលបានវា ធ្វើឲ្យពួកគេសប្បាយរីករាយ។ ប៉ុន្តែតើពួកគេធ្វើកិច្ចការជាក់លាក់ណាមួយ បន្ទាប់ពីទទួលបានរឿងទាំងនេះទេ? (ទេ)។ ពួកគេមិនប្រកួតប្រជែងសម្រាប់រឿងទាំងនេះដើម្បីធ្វើកិច្ចការជាក់លាក់នោះទេ។ គោលបំណងរបស់ពួកគេគឺដើម្បីរុញឲ្យមនុស្សគ្រប់គ្នាធ្លាក់ចុះ៖ «តើអ្នកណាទៅអំពល់អីថាអ្នកត្រូវបានគេជឿជាក់ឬអត់នោះ? បើនិយាយពីដើមទុន ខ្ញុំមានច្រើនជាងគេ។ បើនិយាយពីសុន្ទរកថា ខ្ញុំជាមនុស្សប្រសប់និយាយ។ បើនិយាយពីជំនាញខាងការងារអាជីពវិញ គឹខ្ញុំពូកែបំផុតហើយ»។ ពួកគេប្រកួតប្រជែងគ្រប់បែបយ៉ាង។ នៅពេលបងប្អូនប្រុសស្រីជ្រើសរើសពួកគេឲ្យធ្វើជាអ្នកត្រួតពីលើ ពួកគេប្រកួតប្រជែងជាមួយដៃគូរបស់ពួកគេដើម្បីទទួលបានការសម្រេចចិត្ត ដើម្បីបានអំណាចក្នុងការសម្រេចចិត្ត។ ប្រសិនបើក្រុមជំនុំឲ្យពួកគេទទួលបន្ទុកលើកិច្ចការមួយចំនួន ពួកគេចង់បានអំណាចក្នុងការសម្រេចចិត្ត ទៅលើរបៀបដែលត្រូវអនុវត្តលើកិច្ចការ និងតតាំងចំពោះអ្វីដែលពួកគេនិយាយ ចំពោះគំនិតរបស់ពួកគេ និងចំពោះការសម្រេចចិត្តរបស់ពួកគេ ដើម្បីឲ្យគេទទួលយក ហើយប្រែក្លាយទៅជាការពិត។ ប្រសិនបើបងប្អូនប្រុសស្រីទទួលយកការស្នើសុំរបស់អ្នកផ្សេង នោះគឺមិនអាចធ្វើទៅបានឡើយ។ ប្រសិនបើអ្នកមិនធ្វើដូចដែលពួកគេបាននិយាយ ពួកគេនឹងបង្ហាញថាអ្នកណាជាចៅហ្វាយ ដើម្បីឲ្យអ្នកមានអារម្មណ៍ថាអ្នកមិនអាចធ្វើបានបើគ្មានពួកគេ ហើយដើម្បីឲ្យអ្នកដឹងអំពីផលវិបាកប្រសិនបើអ្នកមិនធ្វើដូចដែលពួកគេបាននិយាយ។ នោះហើយជារបៀបនៃការក្រអឺតក្រទម គួរឲ្យស្អប់ខ្ពើមនិងមិនសមហេតុផល ដែលជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ អ្វីគ្រប់យ៉ាងដែលបង្ហាញចេញនៅក្នុងពួកគេគឺកង្វះខាតទាំងស្រុងនៃភាពជាមនុស្ស ហើយលើសពីនេះទៀតគឺកង្វះនៃការញាណដឹង។ អ្វីគ្រប់យ៉ាងនៅក្នុងអាកប្បកិរិយារបស់ពួកគេបង្ហាញពីការកង្វះខាតទាំងស្រុងនៃសភាពក្នុងសកម្មភាពរបស់ពួកគេ។ ពួកគេនឹងមិនទទួលយកនូវអ្វីដែលអ្នកបាននិយាយឡើយ មិនថាពាក្យសម្តីរបស់អ្នកត្រឹមត្រូវប៉ុនណាទេ ពួកគេនឹងមិនស្តាប់តាមឡើយ ហើយអ្នកនឹងទាល់គំនិតតែម្ដង។ គោលការណ៍តែមួយគត់ដែលពួកគេអាចទទួលយកបានគឺ មិនថាពួកគេស្ថិតក្នុងក្រុមណាទេ ប្រសិនបើពួកគេអាចទទួលបានឋានៈនិងកិត្តិនាមដែលពួកគេចង់បាន នោះដួងចិត្តរបស់ពួកគេលែងអំពល់ទុក្ខទៀតហើយ៖ ពួកគេជឿជាក់ថា នេះគឺជាតម្លៃនៃជីវិតរស់នៅរបស់ពួកគេ។ មិនថាពួកគេស្ថិតក្នុងក្រុមមនុស្សអ្វីក៏ដោយ ពួកគេត្រូវបង្ហាញដល់មនុស្សអំពី «ពន្លឺ» និង «ភាពកក់ក្តៅ» ដែលពួកគេផ្តល់ឲ្យ ទេពកោសល្យពិសេសរបស់ពួកគេ និងលក្ខណៈពិសេសរបស់ពួកគេ។ ហើយដោយសារតែពួកគេជឿថាពួកគេគឺពិសេស ពួកគេគិតថាពួកគេថាគួរតែត្រូវបានគេប្រព្រឹត្តចំពោះខ្លួនល្អជាងអ្នកដទៃ ដែលពួកគេគួរតែទទួលបានការគាំទ្រ និងការកោតសរសើរពីមនុស្ស ដែលថាមនុស្សគួរតែគោរពកោតសរសើរពួកគេ ថ្វាយបង្គំពួកគេ។ ពួកគេគិតថាអ្វីៗទាំងអស់នេះគឺជារបស់ពួកគេ។ តើមនុស្សបែបនេះមិនមែនជាមនុស្សមានបញ្ហាច្រើនទេឬ? វិចារណញ្ញាណនឹងបញ្ជាក់ប្រាប់ថា នៅពេលមានរឿងកើតឡើង មនុស្សគួរតែស្តាប់អ្នកណាដែលត្រឹមត្រូវ ថាពាក្យរបស់អ្នកណាដែលផ្ដល់ផលប្រយោជន៍ដល់ដំណាក់របស់ព្រះជាម្ចាស់ គឺគួរតែស្ដាប់បង្គាប់តាម ថាមនុស្សគួរតែយកនូវគំនិតរបស់អ្នកណាដែលស្របតាមគោលការណ៍ដែលជាសេចក្តីពិត។ ប៉ុន្តែប្រសិនបើការដឹងជាទូទៅនេះសម្រេចបាន មនុស្សអាចនឹងមិនទទួលយកគំនិតរបស់ពួកគេ ហើយដូច្នេះតើពួកគេធ្វើអ្វី? ពួកគេភ័យស្លន់ស្លោ ហើយព្យាយាមការពារខ្លួន និងបង្ហាញថាគំនិតនិងសំណូមពររបស់ពួកគេត្រឹមត្រូវ ធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីបញ្ចុះបញ្ចូលអ្នកដទៃ ធ្វើឲ្យបងប្អូនប្រុសស្រីស្តាប់ពួកគេនិងធ្វើតាមសំណូមពររបស់ពួកគេ។ ពួកគេមិនពិចារណាថាតើសំណូមពររបស់ពួកគេនឹងជះឥទ្ធិពលដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់យ៉ាងម៉េចនោះទេប្រសិនបើវាត្រូវបានគេទទួលយក។ នោះមិនស្ថិតនៅក្នុងវិសាលភាពនៃការពិចារណារបស់ពួកគេទេ។ ពួកគេគិតត្រឹមតែថា «តើខ្ញុំអាចបង្ហាញទឹកមុខរបស់ខ្ញុំយ៉ាងដូចម្ដេចទៅ ប្រសិនបើការស្នើសុំរបស់ខ្ញុំមិនត្រូវបានគេមិនទទួលយកនៅពេលនេះ? ដូច្នេះខ្ញុំត្រូវតែប្រកួតប្រជែង គឺប្រកួតប្រជែងដើម្បីឲ្យការស្នើសុំរបស់ខ្ញុំត្រូវបានទទួលយក»។ នោះគឺជាអ្វីដែលពួកគេគិត និងធ្វើគ្រប់ពេលវេលា ហើយនេះគឺជានិស្ស័យយ៉ាងច្បាស់របស់ពួកទទឹងនឹងព្រះគ្រីស្ទ។

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (III)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

លក្ខណៈមួយដែលច្បាស់បំផុតនៃសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺថាពួកគេដូចជាពួកផ្ដាច់ការដែលកំពុងគ្រប់គ្រងតាមភាពផ្តាច់ការរបស់ខ្លួន៖ ពួកគេមិនស្តាប់នរណាឡើយ ពួកគេមើលងាយមនុស្សគ្រប់គ្នា និងអ្វីដែលអ្នកផ្សេងទៀតនិយាយ អ្វីដែលអ្នកដទៃទៀតធ្វើ ការយល់ដឹងដែលពួកគេមាន ទស្សនៈរបស់ពួកគេ និងភាពខ្លាំងរបស់ពួកគេ។ នៅក្នុងក្រសែភ្នែករបស់ពួកគេ ការទាំងនោះគឺអន់ជាងពួកគេ។ សម្រាប់ពួកគេគឺគ្មាននរណាម្នាក់សមនឹងចូលរួមក្នុងអ្វីដែលពួកគេចង់ធ្វើនោះទេ ហើយក៏មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឲ្យពួកគេពិគ្រោះយោបល់ ឬផ្តល់យោបល់ដែរ។ នោះគឺជាប្រភេទនៃពួកទទឹងនឹងព្រះគ្រីស្ទ។ មនុស្សខ្លះនិយាយថានេះគឺជាភាពនៃមនុស្សដែលអន់ខ្សោយ។ តើវាជារឿងធម្មតាសម្រាប់មនុស្សដែលអន់ខ្សោយយ៉ាងដូចម្តេច? នេះគឺជានិស្ស័យទាំងស្រុងរបស់សាតាំង។ និស្ស័យប្រភេទនេះគឺពិតជាសាហាវបំផុត។ ហេតុអ្វីខ្ញុំនិយាយថានិស្ស័យរបស់ពួកគេគឺសាហាវបំផុត? ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ រួមទាំងផលប្រយោជន៍របស់ពួកជំនុំទាំងអស់ជារបស់ពួកគេ ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេដែលគួរតែពួកគេគ្រប់គ្រងទាំងស្រុង ដោយគ្មាននរណាម្នាក់ជ្រៀតជ្រែកបានឡើយ។ ដូច្នេះរឿងតែមួយគត់ដែលពួកគេគិតនៅពេលធ្វើកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ គឺសម្រាប់ជាផលប្រយោជន៍ផ្ទាល់ខ្លួន ឋានៈ និងកិត្យានុភាពផ្ទាល់ខ្លួនរបស់ពួកគេ។ នៅក្នុងក្រសែភ្នែករបស់ពួកគេ ពួកគេបដិសេធអ្នកណាម្នាក់ដែលអាចជាការគំរាមកំហែងដល់ឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេ។ ពួកគេគាបសង្កត់ និងបណ្ដេញពួកគេចេញ។ ពួកគេថែមទាំងមិនបញ្ចូល និងគាបសង្កត់មនុស្សដែលមានប្រយោជន៍ ហើយដែលសមនឹងបំពេញនូវភារកិច្ចពិសេសណាមួយឡើយ។ ពួកគេមិនយកចិត្ដទុកដាក់សូម្បីតែបន្ដិចចំពោះកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទេ ហើយក៏មិនគិតពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើនរណាម្នាក់អាចជាការគំរាមកំហែងដល់ឋានៈរបស់ពួកគេ មិនចុះចូលនឹងពួកគេ មិនផ្តល់គំនិតឲ្យពួកគេទេ នោះពួកគេនឹងដកមនុស្សទាំងនេះចេញ ហើយទុកមនុស្សទាំងនេះនៅឆ្ងាយដោយឡែក។ ពួកគេមិនអនុញ្ញាតឲ្យមនុស្សទាំងនេះសហការជាមួយពួកគេ ហើយជាពិសេសពួកគេមិនអនុញ្ញាតឲ្យមនុស្សទាំងនេះដើរតួនាទីសំខាន់ណាមួយ ឬធ្វើកិច្ចការសំខាន់ណាមួយដែលស្ថិតនៅក្នុងវិសាលភាពនៃអំណាចរបស់ពួកគេឡើយ។ មិនថាគុណធម៌នៃការប្រព្រឹត្តរបស់មនុស្សទាំងនេះសមនឹងទទួលយ៉ាងណា ឬក៏មនុស្សទាំងនេះបានធ្វើកិច្ចការយ៉ាងអស្ចារ្យសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទគ្របបាំងជិត បន្ដុះបង្អាប់ មិនឲ្យការទាំងនេះលេចចេញនៅចំពោះមុខបងប្អូនប្រុសស្រី ហើយទុកឲ្យមនុស្សទាំងនេះនៅក្នុងទីងងឹត។ លើសពីនេះទៅទៀត ពួកទទឹងនឹងព្រះគ្រីស្ទតែងតែលើកឡើងនូវភាពបរាជ័យ និងសេចក្ដីពុករលួយរបស់មនុស្សទាំងនេះនៅចំពោះមុខបងប្អូនប្រុសស្រី ហើយពួកគេនិយាយថាមនុស្សទាំងនេះជាមនុស្សក្រអឺតក្រទម ថាពួកគេបង្កឲ្យមានជម្លោះដល់អ្នកដទៃ និងធ្វើឲ្យមានបញ្ហាផ្សេងៗ ថាពួកគេត្រូវទទួលខុសត្រូវចំពោះការលក់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ថាពួកគេជួយអ្នកខាងក្រៅជំនួសឲ្យការជួយដល់ដំណាក់របស់ព្រះជាម្ចាស់ ថាពួកគេមិនអើពើជាដើម។ ពួកគេរកលេសគ្រប់បែបយ៉ាងដែលពួកគេអាចធ្វើបានដើម្បីដក និងបង្ក្រាបមនុស្សទាំងនេះ។ តាមពិតមនុស្សខ្លះក្នុងចំណោមមនុស្សទាំងនេះមានជំនាញពិសេស ហើយមនុស្សខ្លះគ្រាន់តែមានកំហុសបន្តិចបន្តួចប៉ុណ្ណោះ។ និយាយជារួម ពួកគេស័ក្តិសមក្នុងការបំពេញភារកិច្ច ពួកគេគោរពតាមគោលការណ៍នៃការបំពេញភារកិច្ច។ ប៉ុន្តែនៅក្នុងក្រសែភ្នែករបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេគិតថា «គ្មានផ្លូវទេដែលខ្ញុំអាចទទួលយកបានចំពោះការនេះ។ អ្នកចង់មានតួនាទីនៅក្នុងដែនរបស់ខ្ញុំ ដើម្បីប្រកួតប្រជែងជាមួយខ្ញុំ។ វាមិនអាចទៅរួចទេ កុំសូម្បីតែគិតឲ្យសោះ។ អ្នកមានសមត្ថភាពច្រើនជាងខ្ញុំ និយាយបានច្បាស់ជាងខ្ញុំ មានការអប់រំខ្ពស់ជាងខ្ញុំ ហើយមានប្រជាប្រិយភាពជាងខ្ញុំ។ តើខ្ញុំនឹងធ្វើអ្វីប្រសិនបើអ្នកបានយកតំណែងរបស់ខ្ញុំ? អ្នកចង់ឲ្យខ្ញុំធ្វើការជាមួយអ្នកមែនទេ? កុំសូម្បីតែគិតពីការនេះឲ្យសោះ!» តើពួកគេកំពុងគិតពីប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឬទេ? អត់ទេ។ អ្វីដែលពួកគេកំពុងគិត គឺវិធីដើម្បីរក្សាឋានៈរបស់ពួកគេផ្ទាល់ខ្លួន ដូច្នេះពួកគេនឹងធ្វើប៉ះពាល់ដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ជាជាងប្រើប្រាស់មនុស្សទាំងនេះ។ នេះគឺជាការដកចេញ។ លើសពីនេះទៅទៀត ពួកគេបណ្ដុះបណ្ដាលមនុស្សល្ងង់ខ្លៅដែលមិនប៉ិនប្រសព្វ មនុស្សដែលគ្មានសមត្ថភាពដែលងាយស្រួលក្នុងការបញ្ជាធ្វើនេះធ្វើនោះ មិនរឹងរូស និងមិនអើពើដឹង ជាមនុស្សដែលខ្វះការយល់ដឹងទូលំទូលាយ ពួកគេមិនគិតពីខ្លួនឯង និងអ្នកដែលមិនយល់ពីសេចក្ដីពិត។ ទាំងនេះគឺជាមនុស្សដែលពួកគេបណ្ដុះបណ្ដាលប៉ុណ្ណោះ។ អ្នកមិនជឿពោលពាក្យថា៖ «ខ្ញុំសុខចិត្តដឹកសេះរបស់មនុស្សដ៏ពិត ហើយកាន់ខ្សែញាក់សេះជំនួសគាត់ ជាជាងធ្វើជាបុព្វបុរសរបស់មនុស្សឥតបានការ»។ ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទ គឺផ្ទុយគ្នាស្រឡះ៖ ពួកគេនឹងធ្វើជាបុព្វបុរសរបស់មនុស្សឥតបានការទាំងនេះ។ តើនេះមិនមែនជាការបើកសម្ដែងពីអសមត្ថភាពទេឬ? ឧទាហរណ៍ ពួកគេលើកឡើងពីនរណាម្នាក់ដែលមិនក្រអឺតក្រទម ហើយអាចចូលរួមជួយ។ នៅពេលដែលអ្នកសួរពួកគេថាតើមនុស្សម្នាក់នេះយល់ពីសេចក្តីពិតបែបណា នោះពួកគេនិយាយថា «ពួកគេយល់ពីសេចក្ដីពិតដែលអាចទទួលយកបាន ពួកគេមានគុណសម្បត្តិតិចតួច»។ តាមពិតមនុស្សម្នាក់ដែលពួកគេបានលើកឡើង គឺលាក់ខ្លួននៅពេលពួកគេជួបនឹងបញ្ហាតូចមួយ ពួកគេមិនមានសេចក្ដីជំនឿទេ។ ក្នុងចំណោមមនុស្សបែបនេះ មានអ្នកដែលមិនយល់ពីសេចក្ដីពិត អ្នកដែលមិនយល់ពីរឿងរ៉ាងខាងវិញ្ញាណ អ្នកដែលតែងតែត្អូញត្អែរផ្ទាល់ខ្លួន និងអ្នកដែលតែងតែធ្វើខុស។ ពួកគេជាក្រុមមនុស្សល្ងីល្ងើ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាបុព្វបុរសរបស់ពួកគេ ហើយមនុស្សទាំងនេះគឺជាអ្នកដែលពួកគេសាបព្រោះ។ មនុស្សទាំងនេះគឺជាមនុស្សដែលពួកទទឹងនឹងព្រះគ្រីស្ទទទួលខុសត្រូវក្នុងការសាបព្រោះនៅពេលពួកគេក្លាយជា «អ្នកដឹកនាំ» នៅក្នុងដំណាក់ព្រះជាម្ចាស់ ហើយជាលទ្ធផល តើកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់មិនត្រូវពន្យារពេលទេឬ? ពួកគេមិនរាប់រកនឹងមនុស្សដែលមានលក្ខណៈប្រសើរតិចតួច អ្នកដែលអាចយល់ពីសេចក្ដីពិតបន្តិចបន្តួច អ្នកដែលដេញតាមសេចក្ដីពិត អ្នកដែលអនុវត្តសេចក្ដីពិតខ្លះ ហើយអ្នកដែលអាចអនុវត្តកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់បាន។ ហេតុអ្វីបានជាដូច្នេះ? មនុស្សប្រភេទនេះនឹងមិនក្លាយជាទាសកររបស់គេ និងជាអ្នកដើរតាមគេឡើយ ពួកគេនឹងមិនប្រើមនុស្សទាំងនេះឡើយ ដូច្នេះហើយពួកគេសាបព្រោះក្រុមមនុស្សដែលចោលម្សៀត អៀនប្រៀន អវិជ្ជា ល្ងីល្ងើ យឺតយ៉ាវ និងអ្នកដែលមិនមានគំនិតផ្ទាល់ខ្លួន។ នេះគឺជាប្រភេទសម្រាមដែលពួកគេបណ្ដុះបណ្ដាល។ តើការប្រព្រឹត្ដបែបនេះមានប្រយោជន៍ដល់កិច្ចការនៃដំណាក់ព្រះជាម្ចាស់ឬទេ? ទេ។ តើពួកគេបានគិតអំពីរឿងនេះទេ? តើពួកគេកំពុងគិតអំពីអ្វី? «ខ្ញុំកំពុងរកមើលអ្នកណាដែលខ្ញុំអាចធ្វើការជាមួយ និងមានទំនាក់ទំនងជាមួយ អ្នកណាដែលខ្ញុំមានអារម្មណ៍ថាសំខាន់ និងអាចលើកយកគោលសំខាន់ៗអំពីតម្លៃរបស់ខ្ញុំ»។ ក្រុមរបស់ពួកគេ គឺជាក្រុមពួកល្ងីល្ងើ ដែលមិនយល់ពីរឿងរ៉ាវខាងវិញ្ញាណ។ គ្មានពួកគេណាម្នាក់ស្វែងរកសេចក្ដីពិតនៅពេលពួកគេជួបប្រទះបញ្ហានោះឡើយ គ្មានពួកគេណាម្នាក់យល់ពីសេចក្ដីពិត គ្មានពួកគេណាម្នាក់ដោះស្រាយរឿងរ៉ាវស្របតាមគោលការណ៍ដែលជាសេចក្តីពិតឡើយ។ ទោះយ៉ាងណាក៏ដោយមានរឿងមួយដែលពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្តអំពីពួកគេ៖ នៅពេលមនុស្សបែបនេះជួបប្រទះបញ្ហាពួកគេស្វែងរកពួកទទឹងនឹងព្រះគ្រីស្ទ ហើយធ្វើអ្វីដែលពួកគេនិយាយ។ នេះគឺជាគោលការណ៍ដែលពួកទទឹងនឹងព្រះគ្រីស្ទរកមនុស្សដើម្បីធ្វើការជាមួយ។ ពួកគេរកឃើញក្រុមមនុស្សល្ងីល្ងើដែលជាគំនរសម្រាមដើម្បីធ្វើកិច្ចការ និងបំពេញចិត្តពួកគេ ហើយនៅទីបំផុត កិច្ចការខ្លះនៃដំណាក់របស់ព្រះជាម្ចាស់ត្រូវបានរៀបចំឡើង។ ផលប្រយោជន៍របស់ពួកជំនុំ និងល្បឿននៃកិច្ចការត្រូវបានប៉ះពាល់ ប៉ុន្តែមនុស្សទាំងនេះមិនដឹងពីរឿងនោះទេ ហើយថែមទាំងនិយាយថា «នេះមិនត្រឹមតែជាការទទួលខុសត្រូវរបស់ខ្ញុំប៉ុណ្ណោះទេ»។ ប្រសិនបើមនុស្សគ្រប់គ្នានិយាយថានេះមិនមែនជាទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់ពួកគេទេ ដូច្នេះតើវាជាការទទួលខុសត្រូវរបស់អ្នកណា? ប្រសិនបើមិនមាននរណាម្នាក់ទទួលខុសត្រូវនៅពេលមានបញ្ហាកើតឡើង តើជាការចាំបាច់ទេដែលពួកគេត្រូវស្តាប់ការអធិប្បាយព្រះបន្ទូលពេញមួយឆ្នាំកន្លងមកនេះ? ការពិតគឺនៅចំពីមុខរបស់ពួកគេហើយ ប៉ុន្តែពួកគេនៅតែមិនទទួលស្គាល់ការទាំងនោះ។ តើពួកគេទាំងនេះជាមនុស្សប្រភេទណា? ការពិតនេះបង្ហាញឲ្យឃើញថាមនុស្សដែលពួកទទឹងនឹងព្រះគ្រីស្ទជ្រើសរើស គឺជាមនុស្សមិនល្អទេ។ ពួកគេមិនទទួលយកសេចក្ដីពិតទេ។ ពួកទទឹងនឹងព្រះគ្រីស្ទពិតជាចង់សហការជាមួយមនុស្សល្ងីល្ងើ សេចក្តីចោលម្សៀតដែលគួរឲ្យស្អប់ខ្ពើម និងមនុស្សឥតបានការដែលមិនទទួលយក ឬស្រឡាញ់សេចក្តីពិត។ ពួកគេចងអ្នកទាំងនេះជាប់ បញ្ចុះបញ្ចូលផ្ទាល់ជាមួយមនុស្សទាំងនេះ រហូតដល់មនុស្សទាំងនេះត្រូវរ៉ូវគ្នា មានភាពស្និទ្ធស្នាល និងស៊ីសង្វាក់គ្នា។ តើនេះជាអ្វី? តើនេះមិនមែនជាពួកអន្ធពាលទទឹងនឹងព្រះគ្រីស្ទទេឬ? នៅពេលដែលអ្នកជំនួស «បុព្វបុរស» របស់ពួកគេ នោះកូនចៅស្មោះត្រង់របស់ពួកគេក៏ជំទាស់ ពួកគេនឹងធ្វើការវិនិច្ឆ័យ ហើយនិយាយថាថ្នាក់លើមិនយុត្តិធម៌ទេ ហើយរួមគ្នាការពារពួកគេ។ តើពួកទទឹងនឹងព្រះគ្រីស្ទគ្រាន់តែជាមនុស្សអាក្រក់មួយចំនួនទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន គឺជាមនុស្សឥតប្រយោជន៍ដោយគ្មានទេពកោសល្យគួរឲ្យកត់សម្គាល់ទេ ប៉ុន្តែមានរឿងមួយអំពីពួកគេ គឺពួកគេពេញចិត្តជាពិសេសទៅលើឋានៈ។ កុំគិតឲ្យសោះថាមនុស្សដែលគ្មានទេពកោសល្យ និងមិនមានការអប់រំ ពួកគេមិនស្រឡាញ់ឋានៈនោះឡើយ។ គិតអ៊ីចឹងគឺខុសហើយ នេះបង្ហាញថាអ្នកមិនបានយល់ជាក់ច្បាស់ពីសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទទេ។ អ្នកដែលជាពួកទទឹងនឹងព្រះគ្រីស្ទ ចូលចិត្តឋានៈ។ ដោយហេតុថាពួកទទឹងនឹងព្រះគ្រីស្ទមិនអាចធ្វើការជាមួយអ្នកណាម្នាក់បាន ចុះហេតុដូចម្ដេចបានជាពួកគេមានសមត្ថភាពបណ្ដុះបណ្ដាលក្រុមមនុស្សឥតបានការ និងមនុស្សពូកែយកចិត្ដដូចេ្នះ? តើពួកគេចង់ធ្វើការជាមួយមនុស្សបែបនេះទេ? ប្រសិនបើពួកគេពិតជាអាចធ្វើការជាមួយមនុស្សទាំងនេះមែន នោះពាក្យទាំងនោះនឹងមិនពិតទេ។ ពួកគេមិនអាចធ្វើការជាមួយនរណាម្នាក់បានទេ ហើយថា «នរណាម្នាក់» ក៏រួមបញ្ចូលមនុស្សដែលពួកគេសាបព្រោះដែរ។ ដូច្នេះតើពួកគេធ្វើអ្វីខ្លះក្នុងការបណ្ដុះបណ្ដាលមនុស្សទាំងនេះ? ពួកគេបណ្ដុះបណ្ដាលក្រុមមនុស្សដែលងាយក្នុងការបញ្ជា និងចាត់ចែង ជាអ្នកដែលមិនអាចគិតសម្រាប់ខ្លួនឯង ជាអ្នកដែលធ្វើអ្វីតាមដែលគេប្រាប់ ជាអ្នកដែលធ្វើការជាមួយពួកគេដើម្បីការពារឋានៈរបស់ពួកគេ។ ការការពារឋានៈរបស់ពួកគេដោយមិនបានជួយធ្វើអ្វី គឺមានការពិបាកតិចតួច មានការតឹងតែងតិចតួច ដូច្នេះហើយទើបពួកគេបណ្ដុះបណ្ដាលក្រុមមនុស្សបែបនេះ។ ជាក្រុមមួយដែលនៅក្នុងក្រសែភ្នែកពួកគេ អាចចាត់ទុកថាជាមនុស្ស «ខាងឯវិញ្ញាណ» ដែលស៊ូទ្រាំដោយរីករាយនឹងការលំបាក ហើយអាចការពារ «ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់»។ ពួកគេម្នាក់ៗបំពេញកិច្ចការផ្សេងៗគ្នាជាច្រើន ហើយពួកគេទៅចូលកាន់ពួកទទឹងនឹងព្រះគ្រីស្ទដើម្បីសួរសំណួរ ឬពិគ្រោះយោបល់រាល់ពេលពួកគេជួបនូវបញ្ហា។ ពួកគេគិតថានេះជាអត្ថន័យនៃការធ្វើការជាមួយមនុស្ស។ ប៉ុន្តែតើវាអ៊ីចឹងមែនទេ? ពួកគេស្វែងរកមនុស្សមួយក្រុមដើម្បីបង្គាប់បញ្ជា ដើម្បីបំពេញកិច្ចការរបស់ពួកគេឲ្យបានសម្រេច ដើម្បីពង្រឹងឋានៈរបស់ពួកគេ។ នេះមិនមែនជាការសហការទេ តែជាការធ្វើប្រតិបត្តិការផ្ទាល់ខ្លួនរបស់ពួកគេ។

ដកស្រង់ពី «ពួកគេនឹងឲ្យអ្នកដទៃស្តាប់បង្គាប់តែពួកគេ មិនមែនសេចក្តីពិត ឬព្រះជាម្ចាស់ទេ (I)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

ពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តបែបបុគ្គលនិយម និងផ្តាច់ការ មិនដែលប្រកបជាមួយមនុស្ស ហើយបង្ខំមនុស្សឲ្យស្ដាប់បង្គាប់ពួកគេ។ ទាំងនេះគឺជាប្រភេទឥរិយាបថជាក់លាក់មួយ ដែលជាសំណុំនៃឥរិយាបថដែលមានលក្ខណៈធម្មជាតិដូចគ្នា។ វាអាចនិយាយបានថា មិនថាពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីក៏ដោយ មិនថាការសម្រេចចិត្តអ្វី ឬការរៀបចំអ្វីក៏ដោយ ពួកគេមិនដែលប្រកបជាមួយអ្នកដទៃ មិនដែលឈានដល់ការព្រមព្រៀងជាមួយអ្នកដទៃ ហើយមិនដែលស្វែងរកគោលការណ៍សម្រាប់កិច្ចការ និងការអនុវត្តឡើយ។ លើសពីនេះទៀត ពួកគេមិនបានបំភ្លឺមនុស្សអំពីមូលហេតុដែលពួកគេធ្វើបែបនេះទេ។ មនុស្សស្ថិតក្នុងភាពស្រពេចស្រពិល ប៉ុន្តែត្រូវតែធ្វើទៅតាមអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយ។ ប្រសិនបើអ្នកណាម្នាក់សួរសំណួរ ពួកទទឹងនឹងព្រះគ្រីស្ទមិនមានបំណងចង់ប្រកប ឬពន្យល់ទេ តែរក្សាការគ្រប់គ្រងទាំងស្រុងនៅក្នុងសភាពជាក់លាក់មួយ ហើយតើសភាពនោះជាអ្វី? នៅក្នុងសភាពនេះ គ្មាននរណាម្នាក់មានសិទ្ធិទទួលបានចំណេះដឹងឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទធ្វើតាមអ្វីដែលពួកគេពេញចិត្ត ហើយអ្វីដែលពួកគេជឿថាត្រឹមត្រូវ ត្រូវតែអនុវត្តឲ្យបានពេញលេញ ដោយគ្មាននរណាម្នាក់មានសិទ្ធិសួរសំណួរ ឬដឹងនោះទេ ហើយថែមទាំងមិនធ្វើការជាដៃគូជាមួយពួកគេទៀតផង។ មនុស្សអាចធ្វើបានទៅតាមអ្វីដែលពួកគេប្រាប់។ តើអ្វីទៅជាទស្សនៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទលើរឿងនេះ? «ចាប់តាំងពីអ្នកបានជ្រើសរើសខ្ញុំធ្វើជាមេដឹកនាំមក អ្នករាល់គ្នានឹងស្ថិតក្នុងបន្ទុករបស់ខ្ញុំ ហើយអ្នកត្រូវតែធ្វើដូចដែលខ្ញុំបាននិយាយប្រាប់! ប្រសិនបើអ្នករាល់គ្នានឹងមិនធ្វើដូចដែលខ្ញុំបាននិយាយប្រាប់ នោះសូមកុំជ្រើសរើសខ្ញុំអី។ ប្រសិនបើអ្នកជ្រើសរើសខ្ញុំ នោះអ្នកត្រូវតែធ្វើដូចដែលខ្ញុំនិយាយប្រាប់! មានតែខ្ញុំម្នាក់គត់ដែលមានសិទ្ធិសម្រេចអំពីអ្វីដែលយើងត្រូវធ្វើ»។ ដូច្នេះនៅក្នុងក្រសែភ្នែករបស់ពួកគេ តើទំនាក់ទំនងរវាងពួកគេ និងអ្នកដើរតាមនៅថ្នាក់ក្រោមពួកគេគឺជាអ្វី? ពួកគេគឺជាអ្នកដែលចេញបញ្ជា ហើយជាអ្នកដែលនៅថ្នាក់ក្រោមពួកគេមិនអាចវិភាគថាតើត្រូវឬខុសទេ ហើយក៏មិនអាចបន្ទោស វែកញែក ចោទសួរ ឬសង្ស័យពួកគេ ក៏មិនអាចសាកសួរអ្វីបានទាំងអស់។ ការទាំងអស់នេះមិនត្រូវបានអនុញ្ញាតឡើយ។ នៅពេលណាដែលពួកទទឹងនឹងព្រះគ្រីស្ទដាក់ចេញនូវផែនការ សេចក្តីថ្លែងការ ឬរបៀបនៃការធ្វើអ្វីៗថ្មី អ្នកគ្រប់គ្នាត្រូវតែទះដៃជាការយល់ស្រប។ មិនអាចមានសំណួរឡើយ។ តើមិនមានអ្វីម៉្យាងដែលមានការបង្ខិតបង្ខំទេនៅក្នុងការនេះ? តើវិធីនេះជាវិធីសាស្ត្រអ្វី? ជាការប្រព្រឹត្តិបែបបុគ្គលនិយម និងផ្តាច់ការ។ តើនេះជាប្រភេទនិស្ស័យអ្វី? (ភាពកាចសាហាវ)។ ពីការយល់ឃើញពីអត្ថន័យខាងក្រៅនៃឃ្លាថា «ការប្រព្រឹត្តិបែបបុគ្គលនិយម និងផ្តាច់ការ» គឺ «ការប្រព្រឹត្តិបែបបែបបុគ្គលនិយម» មានន័យថាពាក្យរបស់ពួកគេនិយាយចេញមក ហើយ «ផ្តាច់ការ» មានន័យថាបន្ទាប់ពីពួកគេបានធ្វើការជំនុំជម្រះ និងធ្វើការសម្រេចចិត្តដោយឯកឯងហើយ គ្រប់គ្នាត្រូវតែអនុវត្តតាមការសម្រេច ហើយគ្មាននរណាផ្សេងទៀតត្រូវបានអនុញ្ញាតឲ្យមានមតិ ឬគំនិតផ្សេងឡើយ ឬសូម្បីតែសួរសំណួរក៏មិនបានដែរ។ ពួកគេប្រព្រឹត្តបែបបុគ្គលនិយម និងផ្តាច់ការ មានន័យថានៅពេលពួកគេជួបប្រទះបញ្ហាអ្វីមួយ ពួកគេគិតសើរៗ ហើយសម្រេចចិត្តធ្វើតែម្ដង។ ពួកគេធ្វើការសម្រេចចិត្តបែបនេះតែម្នាក់ឯង បែបឯកជន ដោយមិនគិតពីនរណាផ្សេងឡើយ។ គ្មាននរណាម្នាក់សូម្បីតែដៃគូរបស់ពួកគេ ឬអ្នកដឹកនាំដែលជាថ្នាក់លើពួកគេ ក៏មិនអាចនិយាយប្រាប់ឲ្យពួកគេធ្វើអ្វីមួយឡើយ។ នោះហើយជាអត្ថន័យនៃឃ្លាដែលថា «ការប្រព្រឹត្តិបែបបុគ្គលនិយម និងផ្តាច់ការ»។ ហើយតើអ្វីដែលជាគោលការណ៍ និងវិធីសាស្រ្តយូរអង្វែងដែលមនុស្សបែបនេះធ្វើ? នៅពេលដែលពួកគេជួបប្រទះនូវបញ្ហា ពួកគេចាប់ផ្តើមពិចារណានៅក្នុងគំនិតរបស់ពួកគេ ពួកគេគិតវាតាមវិធីនេះ និងវាស្ថិតនៅក្នុងខួរក្បាលរបស់ពួកគេ ប៉ុន្តែអ្វីដែលពួកគេកំពុងគិត គ្មាននរណាម្នាក់ដឹងឡើយ។ ហើយហេតុអ្វីបានជាគ្មាននរណាម្នាក់ដឹង? ពីព្រោះតែពួកគេមិនបាននិយាយអ្វីទាំងអស់។ មនុស្សមួយចំនួនអះអាងថា មកពីពួកគេមិនចូលចិត្តនិយាយ។ តើអ៊ីចឹងមែនទេ? នេះមិនមែនជាបញ្ហានៃចរិតលក្ខណៈទេ។ ពួកគេមិននិយាយអ្វីទាំងអស់ដោយសារតែពួកគេមិនមានបំណងប្រាប់អ្នក។ ពួកគេចង់ធ្វើតែម្នាក់ឯង។ ពួកគេគណនាដោយខ្លួនឯងនូវអ្វីដែលពួកគេគួរធ្វើ។ តើពួកគេកំពុងគណនាអ្វី? ការនេះពាក់ព័ន្ធនឹងផលប្រយោជន៍ ឋានៈ កិត្តិនាម និងកេរ្តិ៍ឈ្មោះរបស់ពួកគេ។ ពួកគេគណនារឿងទាំងអស់នេះ ហើយនិយាយទៅកាន់ខ្លួនឯងថា «តើខ្ញុំអាចរកវិធីដើម្បីធានានូវឋានៈរបស់ខ្ញុំបានយ៉ាងដូចម្តេចដើម្បីបញ្ឈប់អ្នកដែលនៅថ្នាក់ក្រោមខ្ញុំមិនឲ្យមើលឃើញអ្វីដែលជាភាពពិតរបស់ខ្ញុំ ហើយសំខាន់បំផុតគឺដើម្បីលាក់កំបាំងពីថ្នាក់លើ? នេះមិនមែនជាកិច្ចការងាយស្រួលនោះទេ។ ប្រសិនបើខ្ញុំជួបប្រទះនូវបញ្ហា ហើយធ្វើការប្រកបជាមួយបងប្អូនប្រុសស្រីនៅថ្នាក់ក្រោមខ្ញុំដោយមិនបានគិតល្អិតល្អន់នោះទេ គ្រប់គ្នានឹងឃើញអ្វីដែលជាភាពពិតរបស់ខ្ញុំ ហើយបន្ទាប់ពីពួកគេឃើញហើយ អាចមានអ្នកដែលនឹងនិយាយរឿងរ៉ាវអំពីខ្ញុំ ហើយរាយការណ៍ទៅថ្នាក់លើដែលអាចបណ្តេញខ្ញុំចេញ ហើយក្នុងករណីនេះខ្ញុំនឹងមិនអាចរក្សានូវឋានៈរបស់ខ្ញុំបានឡើយ។ តើមានអ្វីលើសពីនេះទៀត ប្រសិនបើខ្ញុំប្រកបជាទៀងទាត់ជាមួយអ្នកដទៃ តើទេពកោសល្យដ៏តិចតួចរបស់ខ្ញុំនឹងមិនត្រូវបានគ្រប់គ្នាមើលឃើញទេឬអី? អ៊ីចឹងតើមនុស្សនឹងមិនមើលងាយខ្ញុំទេឬអី?» តើអ្នករាល់គ្នាអាចនិយាយបានទេថាវាជារឿងល្អ ឬអាក្រក់ ប្រសិនបើមនុស្សពិតជាបានឃើញអ្វីដែលភាពពិតរបស់ពួកគេមែន? ជាការពិត ចំពោះអ្នកដែលស្វះស្វែងរកសេចក្ដីពិត អ្នកដែលស្មោះត្រង់ នោះការបាក់មុខមាត់ ឬការខូចកេរ្តិ៍ឈ្មោះបន្ដិចបន្ដួច មានមនុស្សមើលឃើញភាពពិតរបស់ខ្លួន គឺគ្មានន័យសោះឡើយចំពោះពួកគេ។ ពួកគេហាក់ដូចជាមិនមានអារម្មណ៍គិតអំពីរឿងទាំងនេះ ហើយក៏មិនមានការយល់ដឹងច្រើនអំពីទាំងនេះដែរ។ ពួកគេមិនចាត់ទុករឿងទាំងនោះថាជាសំខាន់ឡើយ។ ទន្ទឹមនឹងនេះដែរ ពួកទទឹងនឹងព្រះគ្រីស្ទគឺផ្ទុយស្រឡះ។ ពួកគេមិនស្វះស្វែងរកសេចក្ដីពិត ហើយពួកគេចាត់ទុកឋានៈរបស់ពួកគេ និងទស្សនៈ ហើយនិងអាកប្បកិរិយារបស់អ្នកដទៃទៀតចំពោះពួកគេថាជាការសំខាន់ជាងជីវិតផ្ទាល់ខ្លួនរបស់ពួកគេទៅទៀត។ ប្រសិនបើពួកគេត្រូវបានគេឲ្យមាស ហើយប្តូរមកវិញដោយឲ្យពួកគេត្រូវនិយាយសេចក្ដីពិត និយាយពីស្ថានភាពជាក់ស្តែង រឿងរ៉ាវនៅខាងក្នុង តើពួកគេនឹងទទួលយកការផ្តល់ឲ្យនេះដែរឬទេ? ប្រសិនបើឲ្យមាសតែបន្ដិចបន្ដួច ពួកគេនឹងគិតថាវាមិនសមនឹងទទួលទេ។ ពួកគេនឹងមិនព្រមយកទេ ហើយពួកគេនឹងនៅបន្តបិទបាំងខ្លួនឯងដោយការធ្វើពុតថា «យើងជឿលើព្រះជាម្ចាស់ គឺមិនស្រឡាញ់ប្រាក់ទេ ដោយយើងស្រឡាញ់នូវសេចក្តីពិត»។ ប្រសិនបើមានគេឲ្យពួកគេនូវចំនួនមាសច្រើន ពួកគេអាចនិយាយនូវរឿងរ៉ាវមួយចំនួនដែលជាភាពពិតដោយប្រញាប់ប្រញាល់ដើម្បីទទួលបានប្រាក់ដោយការបន្លំ បន្ទាប់មកបន្តដំណើរទៅតាមធម្មតា ដោយមិនមានផ្លាស់ប្រែបន្តិចឡើយ។ នេះគឺជាអ្វីដែលមានន័យថា «ខ្លាដំបងមិនអាចផ្លាស់ប្រែនូវស្នាមអុជៗរបស់វាបានទេ»។

ដកស្រង់ពី «ពួកគេធ្វើសកម្មភាពដោយលាក់លៀម ប្រព្រឹត្តបែបបុគ្គលនិយម និងផ្តាច់ការ មិនដែលប្រកបជាមួយមនុស្ស ហើយបង្ខំមនុស្សឲ្យស្ដាប់បង្គាប់» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

ពួកទទឹងនឹងព្រះគ្រីស្ទមាននិស្ស័យដូចមហាទេវតាដែរ។ មហាទេវតាបាននិយាយថា «ផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើត្រូវបានបង្កើតមកដោយខ្ញុំ ហើយមនុស្សជាតិក៏ស្ថិតនៅក្រោមការត្រួតត្រារបស់ខ្ញុំដែរ»។ ដូច្នេះហើយបានជាវាបង្ខូច និងធ្វើឱ្យមនុស្សជាតិទៅជាពុករលួយតាមអំពើចិត្តរបស់វានោះ។ ដរាបណាពួកទទឹងនឹងព្រះគ្រីស្ទឡើងកាន់អំណាច ពួកវានឹងនិយាយថា «អ្នករាល់គ្នាត្រូវតែជឿ និងដើរតាមខ្ញុំ។ ខ្ញុំកាន់អំណាច ខ្ញុំជាអ្នកអារកាត់ ដូច្នេះ ចូរមកឯខ្ញុំ នៅពេលដែលមានរឿងអ្វីកើតឡើង ហើយយកលុយពួកជំនុំមកឱ្យខ្ញុំ»។ អ្នកផ្សេងទៀតនិយាយថា «ហេតុអ្វីបានជាយើងគួរតែឱ្យលុយដល់អ្នក?» «គឺដោយសារតែខ្ញុំជាអ្នកដឹកនាំ ខ្ញុំមានអំណាចចាត់ចែងកិច្ចការទាំងនេះ ហើយក៏ស្រេចតែលើខ្ញុំដែរក្នុងការមើលខុសត្រូវលើអ្វីៗគ្រប់យ៉ាងនោះ!» ដូច្នេះ ពួកគេមើលខុសត្រូវលើអ្វីៗគ្រប់យ៉ាង។ ពួកគេមិនខ្វល់ថាតើបងប្អូនប្រុសស្រីគ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់បរិភោគ និងផឹកទេ ឬថាតើពួកគេខ្វះសេចក្តីអធិប្បាយ ឬសៀវភៅឡើយ។ យ៉ាងណាមិញ ពួកគេខ្វល់តែអំពីថានរណាជាអ្នកកាន់លុយ លុយនោះមានចំនួនប៉ុន្មាន និងខ្វល់ពីរបៀបប្រើប្រាស់លុយនោះប៉ុណ្ណោះ។ បើស្ថានលើចោទសួរពីស្ថានភាពហិរញ្ញវត្ថុនៃពួកជំនុំ ពួកគេនឹងមិនគ្រាន់តែមិនប្រគល់លុយរបស់ពួកជំនុំវិញប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងមិនអនុញ្ញាតឱ្យស្ថានលើដឹងអំពីសេចក្តីពិតដែរ។ ហេតុអ្វីបានជាពួកគេលាក់បាំងសេចក្តីពិតពីស្ថានលើដូច្នេះ? ព្រោះពួកគេចង់កិបកេងលុយ និងចង់ត្រួតត្រា។ តើនេះជាហេតុផលឬ? ពួកទទឹងនឹងព្រះគ្រីស្ទចាប់អារម្មណ៍ខ្លាំងទៅលើតែទ្រព្យសម្បត្តិ លុយកាក់ និងឋានៈបុណ្យសក្ដិប៉ុណ្ណោះ ហើយច្បាស់ណាស់ ពួកគេមិនដូចមាត់ដែលពួកគេនិយាយថា «ឥឡូវ ខ្ញុំជឿលើព្រះជាម្ចាស់ហើយ។ ខ្ញុំឈប់ដេញតាមអ្វីៗខាងលោកីយ៍ ហើយក៏ឈប់ស្រើបស្រាលតាមលុយកាក់ទៀតដែរ»។ ពួកគេមិនសាមញ្ញដូចជាអ្វីដែលពួកគេសម្ដែងឡើយ។ ហេតុអ្វីបានជាពួកគេធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីដេញតាម និងការពារឋានៈបុណ្យសក្ដិដូច្នេះ? នោះគឺដោយសារតែពួកគេចង់មាន ឬត្រួតត្រា និងគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដែលកើតចេញពីឋានៈបុណ្យសក្ដិនោះ។ ពួកគេជាពូជនៃមហាទេវតាយ៉ាងប្រាកដ ហើយពួកគេរស់នៅតាមនាមរបស់គេ ដែលមានធម្មជាតិ និងសារជាតិរបស់មហាទេវតា។ អស់អ្នកណាដែលដេញតាមឋានៈបុណ្យសក្ដិ ហើយផ្តោតទៅលើទ្រព្យសម្បត្តិ និងលុយកាក់ ប្រាកដជាមានបញ្ហាមួយនៅក្នុងនិស្ស័យរបស់ពួកគេហើយ។ នេះមិនគ្រាន់តែជាករណីនៃការមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទនោះទេ ដូច្នេះ តើវាជាអ្វីទៅ? ជាបឋម បើពួកគេត្រូវបានអនុញ្ញាតឱ្យកាន់តួនាទីមួយ នោះពួកគេនឹងមិនបណ្ដោយឱ្យអ្នកដទៃជ្រៀតជ្រែកការងារនោះឡើយ។ លើសពីនេះ កាលណាពួកគេជាអ្នកត្រួតត្រាលើកិច្ចការណាមួយហើយ ពួកគេនឹងស្វែងរកផ្លូវ ដើម្បីបង្ហាញ ការពារ និងលើកតម្កើងខ្លួនឡើង ធ្វើឱ្យខ្លួនលេចធ្លោពីបណ្ដាជន និងត្រដែតឡើងខ្ពស់បំផុត ដោយខំក្ដាប់យ៉ាងជាប់ ហើយប្រឹងតយុទ្ធសម្រាប់ឋានៈបុណ្យសក្ដិនោះ។ ជាងនេះទៅទៀត ដោយផ្ចង់លើទ្រព្យសម្បត្តិ កែវភ្នែកដ៏សម្លក់សម្លឹងរបស់ពួកគេប្រែក្លាយជាលោភលន់ ហើយគំនិតរបស់ពួកគេផ្តោតទៅលើតែការងារ ដោយរិះគិត និងប្រើគ្រប់វិធី ដើម្បីបានលុយ។ ទាំងនេះគឺជាសញ្ញាអំពីពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេមិនចាប់អារម្មណ៍លើការលើកឡើងណាមួយអំពីការប្រាស្រ័យទាក់ទងសេចក្តីពិត ឬលើការសួរនាំអំពីសភាពរបស់បងប្អូនប្រុសស្រី ឬរសួរសុខទុក្ខថាប៉ុន្មាននាក់មានអារម្មណ៍ទន់ខ្សោយ ឬអវិជ្ជមាន ឬថាតើគ្រប់គ្នាកំពុងតែបំពេញភារកិច្ចរបស់ខ្លួនបានល្អឬអត់ឡើយ។ ប៉ុន្តែ ពេលនិយាយដល់រឿងលុយកាក់ និយាយដល់ថានរណាអាចបរិច្ចាគ និយាយដល់ចំនួនលុយ និយាយដល់កន្លែងទុកដាក់លុយកាក់ ទាំងនេះគឺជារឿងដែលពួកគេខ្វល់ខ្វាយបំផុត។ នេះហើយជាសញ្ញា និងគ្រឿងសម្គាល់អំពីពួកទទឹងនឹងព្រះគ្រីស្ទនោះ។

ដកស្រង់ពី «ពួកគេនឹងឲ្យអ្នកដទៃស្តាប់បង្គាប់តែពួកគេ មិនមែនសេចក្តីពិត ឬព្រះជាម្ចាស់ទេ (II)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

សេចក្ដីអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទមានលក្ខណៈសំខាន់មួយ។ ខ្ញុំនឹងប្រាប់អ្នករាល់គ្នានូវអាថ៌កំបាំងពីរបៀបស្វែងយល់ពីវា។ អាថ៌កំបាំងនោះគឺថា ទីមួយ មិនថានៅក្នុងសុន្ទរកថា ឬសកម្មភាពរបស់ពួកគេក្ដី អ្នកមិនអាចយល់អំពីពួកគេនោះឡើយ។ អ្នកមិនអាចមើលដឹងពីជម្រៅចិត្តពួកគេបានទេ។ នៅពេលពួកគេនិយាយទៅកាន់អ្នក ភ្នែករបស់ពួកគេតែងតែក្រឡាប់ចុះក្រឡាប់ឡើង ហើយអ្នកមិនអាចស្មានដឹងទេថាពួកគេកំពុងតែគិត និងចង់ធ្វើអ្វីទេ។ សូម្បីតែពេលដែលពួកគេបង្ហាញចេញនូវ «ភាពស្មោះស្ម័គ្រ» និង «ស្មោះត្រង់» ក៏ដោយ ក៏អ្នកនៅតែមិនអាចស្មានដឹងពីពួកគេបានដែរ។ អ្នកមានអារម្មណ៍ពិសេសមួយនៅក្នុងដួងចិត្តរបស់អ្នក ជាញាណដែលដឹងថាមានការគិតយ៉ាងល្អិតល្អន់នៅក្នុងគំនិតរបស់ពួកគេ ដែលជាជម្រៅមួយដែលមិនអាចយល់បាន។ ពួកគេហាក់ដូចជាមានភាពលាក់បាំង និងចម្លែក។ នេះគឺជាលក្ខណៈទីមួយ ហើយលក្ខណៈមួយនេះ គឺជាលក្ខណៈនៃសេចក្ដីអាក្រក់។ លក្ខណៈទី២ នៃសេចក្ដីអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺពួកគេនិយាយ និងប្រព្រឹត្ដតាមរបៀបដែលធ្វើឲ្យពិបាកយល់ខ្លាំង។ តើយើងអាចឃើញភាពដែលពិបាកយល់នេះនៅឯណា? យើងអាចមើលឃើញតាមរយៈតថភាពដែលពួកគេមានជំនាញពិសេសក្នុងការយល់បាននូវចិត្តគំនិតរបស់អ្នកដទៃ ពាក្យរបស់ពួកគេស្តាប់ទៅគួរជាទីពេញចិត្ត និងត្រឹមត្រូវ។ ពួកគេបរិយាយទ្រឹស្តីដ៏ស៊ីជម្រៅ ហើយនិយាយនូវអ្វីៗដែលត្រឹមត្រូវ អ្វីៗដែលអ្នកដទៃអាចទទួលយកបានពីទស្សនៈនៃការរំជួលចិត្ត មនសិការនិងហេតុផល ហើយនិងមនោគមវិជ្ជា។ ប៉ុន្តែមានរឿងមួយដែលអ្នកគួរដឹង៖ គ្រប់ទាំងអ្វីៗដែលពួកគេនិយាយដែលស្ដាប់ទៅគួរជាទីពេញចិត្ត ពួកគេផ្ទាល់ខ្លួនមិនដែលឲ្យតម្លៃចំពោះការទាំងនោះឡើយ។ ឧបមាថា ជាឧទាហរណ៍ ពួកគេប្រាប់អ្នកពីរបៀបធ្វើជាមនុស្សទៀងត្រង់ របៀបអធិស្ឋាននៅពេលអ្នកប្រឈមមុខនឹងបញ្ហាអ្វីមួយ ឬរបៀបនៃការអនុញ្ញាតឲ្យព្រះជាម្ចាស់ទទួលខុសត្រូវគ្រប់គ្រងជីវិតរបស់អ្នក។ សូមមើលតែអ្វីដែលពួកគេធ្វើនៅពេលពួកគេជាម្នាក់ដែលប្រឈមនឹងបញ្ហាទៅបានហើយ។ ពួកគេពឹងផ្អែកលើគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ការគិតរបស់ពួកគេផ្ទាល់ខ្លួន ហើយពួកគេពឹងផ្អែកលើសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេ ដោយការគិតយ៉ាងលំបាកដើម្បីដោះស្រាយបញ្ហា ដោយការធ្វើនេះធ្វើនោះជាដើម។ ពួកគេព្យាយាមគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធ្វើឲ្យអ្នកដទៃទៀតបម្រើដល់ពួកគេ ដើម្បីជួយមើលកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេ។ អ្វីដែលពួកគេមិនធ្វើនោះគឺ ការអធិស្ឋានទៅកាន់ព្រះជាម្ចាស់។ ពួកគេបានត្រឹមតែនិយាយឲ្យរួចពីមាត់អំពីរបៀបដែលមនុស្សគួរទទួល ហើយចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ប៉ុន្តែនៅពេលប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ រឿងដំបូងដែលពួកគេធ្វើ គឺស្វែងរកច្រកចេញ។ ពួកគេមិនទទួលយកការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ទេ។ អ្វីដែលមនុស្សមើលឃើញគឺថា សកម្មភាពរបស់ពួកគេមិនចុះចូលឡើយ តែបែរជាគេព្យាយាមរកច្រកចេញដោយខ្លួនឯងប៉ុណ្ណោះ។ នេះគឺជាផ្នែកនៃសេចក្ដីអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលលាក់កំបាំងនូវទិដ្ឋភាពនៃការភាន់គំនិតរបស់ពួកគេ។ នៅក្នុងកិច្ចការរបស់ពួកគេ ពេលខ្លះពួកគេធ្វើការរហូតដល់យប់ជ្រៅ ឬទាំងមិនបរិភោគអាហារ និងគេងផង ប៉ុន្តែនៅពេលពួកគេប្រឈមមុខនឹងការរៀបចំដែលបានធ្វើឡើងដោយព្រះដំណាក់នៃព្រះជាម្ចាស់ ពួកគេមិនបំពេញតាម ឬយកវាមកអនុវត្ត ហើយពួកគេមិនទទួលយកសេចក្តីពិតទេ។ ឥរិយាបថមួយទៀតដែលពួកគេបើកសម្ដែង គឺនៅពេលបងប្អូនប្រុសស្រីបញ្ចេញមតិដែលពួកគេមិនយល់ស្របជាមួយ ពួកគេបដិសេធចំពោះមតិនោះដោយភាពមិនច្បាស់លាស់ ដោយការនិយាយចុះឡើងៗ។ វាធ្វើឲ្យអ្នកមានអារម្មណ៍ថា ពួកគេកំពុងយកគំនិតរបស់អ្នកមកគិតគូរខ្លាំងណាស់។ ពួកគេចែករំលែកការប្រកប ហើយពិភាក្សាអំពីវាជាមួយមនុស្សគ្រប់គ្នា ប៉ុន្តែនៅពេលដែលអ្វីគ្រប់យ៉ាងត្រូវបាននិយាយ និងធ្វើរួចរាល់ អ្នកនៅតែត្រូវធ្វើដូចដែលពួកគេបាននិយាយដដែល។ ពួកគេនឹងធ្វើអ្វីក៏ដោយ ឲ្យតែបដិសេធទៅនឹងគំនិតរបស់អ្នកដទៃ ដើម្បីឲ្យអ្នកដទៃដើរតាមពួកគេ ហើយធ្វើតាមអ្វីដែលពួកគេបាននិយាយ។ តើនេះជាការដែលកំពុងតែស្វែងរកនូវគោលការណ៍នៃសេចក្ដីពិតឬទេ? តើគោលការណ៍អ្វីដែលពួកគេកំពុងតែយកមកអនុវត្ត? វាគឺដើម្បីធ្វើឲ្យមនុស្សគ្រប់គ្នាស្តាប់ ហើយចុះចូលនឹងពួកគេ ហើយការស្តាប់អ្នកដទៃអាចមិនល្អដូចការស្តាប់ពួកគេនោះទេ ដោយថាគំនិតរបស់ពួកគេគឺល្អបំផុត ខ្ពង់ខ្ពស់ជាងគេបំផុត ហើយពួកគេផ្ទាល់គឺជាសេចក្ដីពិត ហើយអ្វីដែលពួកគេនិយាយគឺពិតជាត្រឹមត្រូវខ្លាំងណាស់។ តើនេះមិនមែនជាការអាក្រក់ទេឬ? លក្ខណៈទីបីនៃសេចក្ដីអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទគឺថា នៅពេលណាដែលពួកគេធ្វើបន្ទាល់អំពីខ្លួនឯង ដោយពួកគេធ្វើបន្ទាល់ពីគុណធម៌របស់ខ្លួន ពីតម្លៃដែលពួកគេបានបង់ និងអ្វីៗមួយចំនួនដែលពួកគេធ្វើបានយ៉ាងល្អនៅខាងក្រៅ ដែលមនុស្សគ្រប់គ្នាអាចមើលឃើញ ឬអ្វីៗមួយចំនួនដែលអាចនាំមកនូវអត្ថប្រយោជន៍ខ្លះៗដល់ពួកគេ។ រាល់ពេលដែលពួកគេនិយាយរឿងទាំងនេះចប់ ពួកគេបញ្ចប់ដោយនិយាយអ្វីមួយដែលជាក់លាក់ខាងវិញ្ញាណ ដូចជា «អរគុណដល់ព្រះជាម្ចាស់។ ការទាំងអស់នេះសម្រេចបានដោយសារទ្រង់» ដែលធ្វើឲ្យអ្នកឃើញថា ពួកគេមានសមត្ថភាពខ្លាំងណាស់ ដោយនៅតែអាចធ្វើជាបន្ទាល់ដល់ព្រះជាម្ចាស់បាន ដែលតាមពិតទៅ ពួកគេគ្រាន់តែធ្វើបន្ទាល់អំពីខ្លួនឯង ហើយឲ្យព្រះជាម្ចាស់ធ្វើជាលេខយោងប៉ុណ្ណោះ។ ពួកគេមិនដែលធ្វើបន្ទាល់ដល់ព្រះជាម្ចាស់សូម្បីតែបន្ដិច តែពួកគេបានប្រើឱកាសនេះដើម្បីធ្វើជាបន្ទាល់ដល់ខ្លួនគេផ្ទាល់ដោយឯកឯង។ តើនេះមិនមែនជាល្បិចកិច្ចកលរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? តើនេះមិនមែនជាសេចក្ដីអាក្រក់ទេឬ? ជាមួយនឹងលក្ខណៈទាំងបីនេះជាមូលដ្ឋាន ពួកទទឹងនឹងព្រះគ្រីស្ទអាចត្រូវបានគេដឹងបានយ៉ាងងាយ។

មានលក្ខណៈសំខាន់មួយទៀតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលជាការបើកសម្ដែងមួយដ៏សំខាន់អំពីនិស្ស័យ និងសារជាតិអាក្រក់របស់ពួកគេផងដែរ។ មិនថាពួកគេឮការអធិប្បាយ និងការប្រកប ឬចូលរួមក្នុងការជួបជុំ មិនថាបងប្អូនប្រុសស្រីដទៃទៀតធ្វើការប្រកបដោយការចេះដឹងរបស់ខ្លួន អំពីការទទួលយកការជំនុំជម្រះ ការវាយផ្ចាល ការដោះស្រាយ និងការលួសកាត់ លើការបំពេញភារកិច្ចយ៉ាងត្រឹមត្រូវ ដោយការឈរនៅក្នុងជំហរមួយដែលសមនឹងភាពជាសភាវៈដែលត្រូវបានបង្កើតឡើង ហើយចង់បានព្រះពរដែលពួកគេចង់បានជាយូរមកហើយ តើអ្វីជាឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះការនេះ? មិនថាអ្នកដទៃប្រកបគ្នាយ៉ាងដូចម្ដេច ឬមនុស្សប៉ុន្មាននាក់ចូលរួមការប្រកបគ្នាជាមួយពួកគេក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលផ្លាស់ប្តូរបំណងដើម្បីដេញតាមឋានៈ និងព្រះពរឡើយ។ នេះជាមូលហេតុដែលរាល់ពេលពួកគេធ្វើកិច្ចការក្នុងរយៈពេលជាក់លាក់មួយ ពួកគេបានបំពេញនូវអ្វីដែលពួកគេបានធ្វើ អ្វីដែលពួកគេបានចូលរួមចំណែកដល់ដំណាក់របស់ព្រះជាម្ចាស់ និងអ្វីដែលពួកគេបានដោះស្រាយសម្រាប់បងប្អូនប្រុសស្រី។ ពួកគេតែងតែធ្វើការគិតគូរពិចារណាដោយលួចលាក់ ដោយធ្វើអ្វីៗនៅក្នុងចិត្ដពួកគេ ហើយជជែកតវ៉ាជាមួយព្រះជាម្ចាស់។ ហេតុអ្វីពួកគេជជែកតវ៉ាចំពោះរឿងរ៉ាវទាំងនេះ? គឺដោយសារតែនៅក្នុងជម្រៅនៃដួងចិត្តរបស់ពួកគេ គោលបំណងក្នុងការដេញតាមរបស់ពួកគេ និងជំនឿរបស់ពួកគេដែលមានតាំងពីដំបូង គឺតែងតែប្រដេញតាមព្រះពរជានិច្ច។ មិនថាពួកគេស្តាប់ការអធិប្បាយបានប៉ុន្មានឆ្នាំក៏ដោយ ឬព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពួកគេហូប និងផឹកបានប៉ុនណាក៏ដោយ ក៏ពួកគេនឹងមិនបោះបង់ចោលនូវបំណងប្រាថ្នា និងចំណង់ចិត្តរបស់ពួកគេក្នុងការទទួលបានព្រះពរឡើយ។ ប្រសិនបើអ្នកស្នើសុំឲ្យពួកគេក្លាយជាមនុស្សដែលមានការទទួលខុសត្រូវលើភារកិច្ច និងទទួលយកការគ្រប់គ្រង និងការរៀបចំរបស់ព្រះជាម្ចាស់ គឺពួកគេនិយាយថា «នោះមិនមែនជាមាគ៌ាត្រឹមត្រូវទេ វាមិនមែនជាអ្វីដែលខ្ញុំគួរតែដេញតាមនោះទេ។ អ្វីដែលខ្ញុំគួរដេញតាម គឺនៅពេលដែលខ្ញុំបានតយុទ្ធ នៅពេលដែលខ្ញុំបានខិតខំប្រឹងប្រែងទៅតាមការតម្រូវ ហើយបានជួបការលំបាកនៅពេលដែលខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងស្របតាមបទដ្ឋានរបស់ព្រះជាម្ចាស់ តើរង្វាន់អ្វីដែលព្រះជាម្ចាស់នឹងផ្តល់ឲ្យខ្ញុំ? តើខ្ញុំនឹងក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានរក្សាទុកទេ? តើខ្ញុំនឹងមានមុខតំណែងបែបណានៅក្នុងនគររបស់ព្រះជាម្ចាស់? តើគោលដៅចុងក្រោយរបស់ខ្ញុំនឹងទៅជាយ៉ាងណា?» មិនថាអ្នកធ្វើការប្រកបយ៉ាងដូចម្ដេចក៏ដោយ អ្នកមិនអាចបោះបង់ចោលបំណងចិត្ត និងការចង់បានដែលពួកគេមាននោះឡើយ។ ពួកគេមានលក្ខណៈដូចគ្នានឹងសាវ័កប៉ុលដែរ។ តើមាននិស្ស័យសាហាវឃោរឃៅប្រភេទណាមួយដែលមាននៅក្នុងសេចក្ដីអាក្រក់ប្រភេទនេះទេ?

ដកស្រង់ពី «ពួកគេជាមនុស្សអាក្រក់ គួរឲ្យស្អប់ខ្ពើម និងបោកបញ្ឆោត (II)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

ឥរិយាបថដែលពួកទទឹងនឹងព្រះគ្រីស្ទបានចម្លងយកដើម្បីដោះស្រាយ និងលួសកាត់ គឺការបដិសេធដាច់អហង្ការមិនទទួលយក ឬចុះចូល។ មិនថាពួកគេបានធ្វើទុក្ខទោសដល់បងប្អូនប្រុសស្រី និងដំណាក់របស់ព្រះជាម្ចាស់យ៉ាងណាក៏ដោយ ក៏ពួកគេមិនមានអារម្មណ៍ស្ដាយក្រោយបន្ដិចសោះឡើយ ឬថាពួកគេជំពាក់អ្វីដែរ។ តាមទស្សនៈនេះ តើពួកទទឹងនឹងព្រះគ្រីស្ទមានលក្ខណៈជាមនុស្សដែរទេ? (ទេ)។ ពួកគេបានធ្វើទុក្ខទោសដល់អាយុជីវិតបងប្អូនប្រុសស្រី និងគ្រប់ទិដ្ឋភាពនៃផលប្រយោជន៍ចំពោះដំណាក់របស់ព្រះជាម្ចាស់។ អ្នកណាក៏អាចមើលឃើញដែរ ហើយអ្នកដែលបានឃើញនឹងនិយាយថាវាអ៊ីចឹង។ តែពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយក ឬទទួលស្គាល់ការពិតនេះទេ ពួកគេរឹងចចេសដោយជឿលើគំនិតរបស់ពួកគេ ហើយមិនទទួលស្គាល់ថាពួកគេមានកំហុសក្នុងរឿងនេះទេថាពួកគេត្រូវទទួលខុសត្រូវឡើយ។ តើនេះមិនមែនជាការបង្ហាញថាពួកគេស្អប់ខ្ពើមសេចក្ដីពិតខ្លាំងទេឬ? ការនេះគឺជាការស្អប់ខ្ពើមខ្លាំងរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះសេចក្ដីពិត ដូចជាវិធីដែលពួកគេប្រព្រឹត្តចំពោះរឿងទាំងនេះដែរ។ តើនេះជាការមិនគិតគូរយ៉ាងច្បាស់លាស់ដល់ប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ដល់ក្រុមជំនុំ ដល់បងប្អូនប្រុសស្រីទេឬ? ប្រសិនបើពួកគេទទួលស្គាល់ថាពួកគេបានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រុសស្រី និងដំណាក់របស់ព្រះជាម្ចាស់ នោះពួកគេនឹងត្រូវទទួលការទទួលខុសត្រូវ ហើយនៅពេលដំណាលគ្នា ឋានៈនិងកិត្តិនាមរបស់ពួកគេនឹងត្រូវបានសម្របសម្រួលយ៉ាងប្រិតប្រៀន។ ដូច្នេះពួកគេបដិសេធយ៉ាងម៉ឺងម៉ាត់មិនទទួលស្គាល់នោះទេ។ ពួកគេមិនអាចទទួលយកបានជាដាច់ខាត ហើយទោះបីពួកគេព្រមទទួលស្គាល់រឿងនេះនៅក្នុងដួងចិត្តរបស់ពួកគេក៏ដោយ ក៏ពួកគេនៅតែមិនធ្វើដូច្នោះបង្ហាញចេញមកក្រៅដែរ។ ជារួម បើទោះការបដិសេធរបស់ពួកគេមិនសូវសូញសាញឬអត់ក៏ដោយ ក្នុងន័យមួយ រឿងទាំងនេះបង្ហាញយ៉ាងច្បាស់ពីសារជាតិនៃការស្អប់ខ្ពើម និងការទាស់ប្រឆាំងរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះសេចក្ដីពិត។ ក្នុងន័យមួយមួយទៀត ពួកគេបង្ហាញថាតើពួកទទឹងនឹងព្រះគ្រីស្ទទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនច្រើនប៉ុនណា នៅពេលមានអាកប្បកិរិយាមើលងាយ និងបដិសេធការទទួលខុសត្រូវចំពោះផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាម្ចាស់ និងក្រុមជំនុំ។ ពួកគេគ្មានភាពជាមនុស្សទេ។ តើការគេចចេញពីទំនួលខុសត្រូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទបើកបង្ហាញអំពីរឿងទាំងនេះឬទេ? (មែន)។ ក្នុងន័យមួយ ការគេចចេញពីការទទួលខុសត្រូវជាសញ្ញានៃអាកប្បកិរិយានៃការទាស់ប្រឆាំងរបស់ពួកគេចំពោះសេចក្ដីពិត។ ក្នុងន័យមួយទៀត វាបើកសម្ដែងពីកង្វះខាតនៃភាពជាមនុស្សរបស់ពួកគេ។ មិនថាផលប្រយោជន៏របស់អ្នកដទៃត្រូវបានខូចដោយសារពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេមិនមានអារម្មណ៍ស្ដីបន្ទោសខ្លួនឯង ហើយក៏មិនដែលអំពល់ទុក្ខពីរឿងនេះដែរ។ តើនេះជាសត្តនិករប្រភេទណា? បើគ្រាន់តែពួកគេសុខចិត្តទទួលខ្លះៗដោយនិយាយថា «ខ្ញុំមានចំណែកពាក់ព័ន្ធនឹងរឿងនេះដែរ ប៉ុន្តែវាមិនមែនជាកំហុសរបស់ខ្ញុំទាំងអស់ទេ»។ បើដូច្នេះ យើងនៅតែអាចចាត់ទុកពួកគេថាមានភាពជាមនុស្ស មានមនសិការខ្លះ មានគុណតម្លៃជាក់លាក់ក្នុងកម្រិតមូលដ្ឋានដែរ។ ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទ មិនមានសូម្បីតែចំនួនបន្ដិចបន្ដួចនៃភាពជាមនុស្ស។ ដូច្នេះតើអ្នកនឹងនិយាយថាពួកគេជាអ្វី? (អារក្ស)។ សារជាតិរបស់មនុស្សបែបនេះគឺអារក្ស។ ពួកគេមិនបានឃើញពីការធ្វើទុក្ខទោសយ៉ាងខ្លាំងដែលពួកគេបានធ្វើប៉ះពាល់ដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់នោះទេ ពួកគេក៏មិនមានការអំពល់នៅក្នុងដួងចិត្តរបស់ពួកគេសូម្បីតែបន្ដិចឡើយ ហើយពួកគេក៏មិនបន្ទោសខ្លួនឯងដែរ រឹតតែមិនមានអារម្មណ៍ថាជាប់ជំពាក់នរណាឡើយ។ តើពួកគេជាមនុស្សដែរឬទេ? នេះពិតជាមិនមែនជាអ្វីដែលគួរតែត្រូវបានមើលឃើញនៅក្នុងមនុស្សសាមញ្ញនោះទេ។ នេះគឺជាអារក្ស។ ទោះបីជាអ្នកមិនបានស្នើសុំឲ្យពួកគេទទួលយកការទទួលខុសត្រូវចំពោះអ្វីដែលពួកគេបានធ្វើក៏ដោយ ប៉ុន្តែស្នើសុំត្រឹមឲ្យពួកគេទទួលស្គាល់នូវកំហុសរបស់ពួកគេប៉ុណ្ណោះ ក៏ពួកគេនៅតែមិនអាចធ្វើបានដែរ ពួកគេនៅតែមិនអាចទទួលស្គាល់រឿងនេះទេ។ ពួកគេគិតថា «ប្រសិនបើខ្ញុំទទួលយករឿងនេះ តើនេះមិនដូចជាខ្ញុំនិយាយថាខ្ញុំខុសទេឬអី? ខ្ញុំអាចជាមនុស្សដែលធ្វើខុសទេ? ខ្ញុំនឹងនៅតែត្រឹមត្រូវ និងអស្ចារ្យជានិច្ច។ ការដែលសួរថាខ្ញុំទទួលស្គាល់កំហុសឬអត់ នោះតើមិនមែនជាការដែលធ្វើឲ្យខូចដល់បុគ្គលិកលក្ខណៈរបស់ខ្ញុំទេឬអី? ខ្ញុំមិនដែលធ្វើអ្វីខុសទេ។ ទោះបីបញ្ហានេះអាចមានអ្វីទាក់ទងនឹងខ្ញុំក៏ដោយ ក៏ខ្ញុំមិនមែនជាអ្នកបង្កឲ្យមានបញ្ហា ហើយខ្ញុំក៏មិនទទួលខុសត្រូវទាំងស្រុងចំពោះបញ្ហានេះដែរ។ ចូរទៅរកបុគ្គលដែលអ្នកចង់បានទៅ ប៉ុន្តែកុំមករកខ្ញុំអី។ ទោះជាករណីណាក៏ដោយ ខ្ញុំមិនអាចទទួលខុសត្រូវលើបញ្ហានេះបានទេ ខ្ញុំមិនអាចទទួលនូវកំហុសនេះបានទេ»។ ពួកគេមិនអាចទទួលស្គាល់ទេ ប្រសិនបើអ្នកស្នើសុំឲ្យពួកគេទទួលស្គាល់កំហុសរបស់ពួកគេដោយគ្រាន់តែប្រើពាក្យសំដីនោះ។ វាដូចជាការទាមទារឲ្យពួកគេស្លាប់អ៊ីចឹង ដែលហាក់បីដូចជាពួកគេនឹងត្រូវគេថ្កោលទោស និងទៅឋាននរក ហើយត្រូវបោះចូលទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រអ៊ីចឹង ប្រសិនបើពួកគេលន់តួកំហុសរបស់ពួកគេ។ សរុបសេចក្ដីមក មិនថាមនុស្សឯទៀតនិយាយ ឬប្រកបយ៉ាងណាទេ ទោះបីពួកទទឹងនឹងព្រះគ្រីស្ទរក្សាខ្លួនឯងឲ្យនៅស្ងៀមស្ងាត់ ហើយមិនឈ្លោះប្រកែកខាងក្រៅក៏ដោយ ក៏នៅជម្រៅនៃដួងចិត្តពួកគេកំពុងប្រកួតប្រជែង មិនយល់ស្រប រឹងទទឹង។ តើពួកគេរឹងទទឹងដល់កម្រិតណា? មានពួកទទឹងនឹងព្រះគ្រីស្ទខ្លះដែលត្រូវបានគេដោះស្រាយជាមួយតាំងពី១០ឆ្នាំមុនពីព្រោះពួកគេបានធ្វើអ្វីមួយខុស។ មួយទសវត្សរ៍ក្រោយមក នៅពេលដែលយករឿងនេះមកលើកឡើង ពួកគេនៅតែមិនលន់តួថាវាជាកំហុសរបស់ពួកគេ ឬទទួលថាជាការខុសត្រូវរបស់ខ្លួនដែរ។ ម្ភៃឆ្នាំក្រោយមក នៅពេលដែលរឿងនេះត្រូវបានលើកមកម្តងទៀត ពួកគេនៅតែព្យាយាមការពារខ្លួនឯងដដែល។ សាមសិបឆ្នាំក្រោយមក នៅពេលដែលរឿងនេះត្រូវបានលើកឡើងម្ដងទៀត ពួកគេនៅតែមិនងាកចេញពីផ្លូវរបស់ពួកគេដែរ ពួកគេនៅបន្តព្យាយាមដោះសារ និងបង្ហាញថាខ្លួនឯងត្រឹមត្រូវដើម្បីការពារខ្លួនឯង។ បន្ទាប់ពីអស់រយៈពេលសាមសិបឆ្នាំមក ពួកគេនៅតែមិនមករកព្រះជាម្ចាស់ដើម្បីអធិស្ឋានអំពីបញ្ហានេះ ដើម្បីទទួលយកការពិតនេះ ទទួលស្គាល់កំហុសរបស់ពួកគេដែរ។ ពួកគេនៅតែមិនស្វែងរកសេចក្ដីពិតដើម្បីអនុវត្ត និងគោលការណ៍ដែលគួរតែត្រូវដើរតាមនៅក្នុងបញ្ហានេះទេ។ យ៉ាងណាម៉ិញ ពួកគេនៅតែមានអារម្មណ៍អាក់អន់ចិត្ត៖ ពួកគេមានអារម្មណ៍ថាពួកគេត្រូវបានចោទថាបានធ្វើខុសពីសំណាក់បងប្អូនប្រុសស្រី ហើយថាព្រះជាម្ចាស់មិនយល់ពីពួកគេទេ។ ពួកគេគិតថាដំណាក់របស់ព្រះជាម្ចាស់គួរអាណិតអាសូរដល់ពួកគេ ដែលមានរឿងរ៉ាវលំបាកៗកើតឡើងដល់ពួកគេ មានការប៉ុនប៉ងបង្កបញ្ហាដល់ពួកគេ ធ្វើឲ្យពួកគេក្លាយជាអ្នករងថ្មបាក់ពីអ្នកដទៃ។ តើមនុស្សបែបនេះអាចផ្លាស់ប្តូរបានទេ? ដួងចិត្តរបស់ពួកគេពោរពេញទៅដោយភាពជំទាស់ ភាពរឹងទទឹង និងភាពប្រឆាំងនឹងអ្វីដែលវិជ្ជមាន។ ពួកគេជឿថាការដែលអ្នកដទៃដោះស្រាយ និងលួសកាត់ពួកគេចំពោះរឿងនេះ គឺជាការវាយប្រហារទៅលើបុគ្គលិកលក្ខណៈរបស់ពួកគេ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិនាមរបស់ពួកគេ និងធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់ឋានៈរបស់ពួកគេ។ ពួកគេមិនដែលចូលមកាន់ព្រះជាម្ចាស់ដោយលើកយកបញ្ហានេះដើម្បីអធិស្ឋាន និងស្វែងរក ឬដើម្បីទទួលស្គាល់កំហុសរបស់ពួកគេទេ ហើយក៏មិនដែលមានឥរិយាបថនៃការប្រែចិត្ត និងការទទួលស្គាល់កំហុសរបស់ពួកគេ ឬក៏ចូលមកចំពោះព្រះជាម្ចាស់ដើម្បីទទួលយកការពិតនេះដែរ។ បើសិនពួកគេចូលមកកាន់ព្រះជាម្ចាស់ដើម្បីអធិស្ឋានអំពីបញ្ហានេះ នោះពួកគេនឹងធ្វើបែបនេះដែលប្រឆាំងនឹងឆន្ទៈរបស់ពួកគេ និងដោយភាពទុក្ខសោក ដែលពួកគេនឹងបង្ហាញដល់ព្រះជាម្ចាស់ដើម្បីឲ្យទ្រង់នឹងកែតម្រង់ពួកគេឲ្យមករកផ្លូវត្រូវ។ ពួកគេចង់អោយព្រះជាម្ចាស់ជួយពន្យល់ពីស្ថានភាពដែលបានកើតឡើង ដើម្បីជំនុំជម្រះថាតើអ្នកណាត្រូវ ហើយអ្នកណាខុស។ លើសពីនេះទៅទៀតដោយសារតែបញ្ហានេះ ពួកគេថែមទាំងសង្ស័យ ឬបដិសេធសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ទៀតផង។ ពួកគេសង្ស័យ និងបដិសេធការពិតដែលថាសេចក្តីពិត និងព្រះជាម្ចាស់សោយរាជ្យខ្ពស់បំផុតនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងនៅក្នុងក្រុមជំនុំ។ នេះគឺជាលទ្ធផលចុងក្រោយនៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានដោះស្រាយ និងលួសកាត់។ ពួកគេពិតជាមិនទទួលយកសេចក្ដីពិតទេ។

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (III)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

មិនថាស្ថានភាពរបស់ពួកគេបែបណានោះទេ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែមានអារម្មណ៍ថា បុគ្គលសាមញ្ញ ដែលជាការយោនយកកំណើតជាសាច់ឈាមរបស់ព្រះជាម្ចាស់នេះ គឺលើសពួកគេ ជាឧបសគ្គចំពោះការស្គាល់ព្រះជាម្ចាស់របស់ពួកគេ។ ពួកគេគិតក្នុងចិត្តថា «នៅពេលដែលមនុស្សមានទំនាក់ទំនងជាមួយព្រះគ្រីស្ទ ទ្រង់បង្ហាញឱ្យយើងឃើញថា យើងមិនសំខាន់ និងពុករលួយជាខ្លាំងបើប្រៀបធៀបជាមួយទ្រង់។ នៅពេលដែលយើងមិនមានទំនាក់ទំនងជាមួយព្រះគ្រីស្ទ នោះយើងបរិសុទ្ធណាស់ ប៉ុន្តែនៅពេលដែលយើងមានទំនាក់ទំនងជាមួយព្រះគ្រីស្ទ យើងមានអារម្មណ៍ថាខ្លួនឯងខ្វះខាតច្រើនណាស់។ មុនពេលជួបព្រះគ្រីស្ទ យើងយល់យ៉ាងល្អអំពីអ្វីៗច្រើន ហើយកម្ពស់របស់យើងអស្ចារ្យ។ ព្រះគ្រីស្ទនេះ ពិតជាបង្កបញ្ហាច្រើនមែន»។ ដូច្នេះ តើពួកគេជឿថា វាជារឿងល្អបំផុតដោយគ្រាន់តែអានព្រះបន្ទូលដែលលេចមកនៅក្នុងសាច់ឈាម តាមតែអាចធ្វើទៅបាន នៅពេលដែលពួកគេមានពេលវេលានៅក្នុងដៃរបស់ពួកគេ។ មិនថាពួកគេប្រើប្រាស់មធ្យោបាយណាមួយ ឬអ្វីជាស្ថានភាពរបស់ពួកគេនោះទេ ការបើកបង្ហាញដ៏ចម្បងរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺថា ពួកគេព្យាយាមបដិសេធតថភាពនៃការយោនយកកំណើតរបស់ព្រះជាម្ចាស់ ហើយបដិសេធតថភាពដែលព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ព្រះគ្រីស្ទ ជាសេចក្ដីពិត។ វាហាក់ដូចជាការបដិសេធសារជាតិរបស់ព្រះជាម្ចាស់ដែលយោនយកកំណើត និងតថភាពដែលថា ព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះគ្រីស្ទជាសេចក្ដីពិត ផ្ដល់ឱ្យពួកគេនូវសេចក្ដីសង្ឃឹមនៃការសង្គ្រោះអ៊ីចឹង។ នៅក្នុងធម្មជាតិពីកំណើតរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទ និងការយោនយកកំណើតជាសាច់ឈាមរបស់ព្រះជាម្ចាស់ គឺមិនអាចប្រៀបធៀបទាល់តែសោះ ទៅនឹងភ្លើងនិងទឹក ហើយមិនអាចនឹងផ្សះផ្សាបានទេ។ អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះជឿគឺ «ដរាបដែលព្រះគ្រីស្ទបន្តមានវត្តមាន នោះនឹងមិនមានសេចក្ដីសង្ឃឹមដែលថ្ងៃរបស់ខ្ញុំនឹងមកដល់ឡើយ ហើយខ្ញុំនឹងមានគ្រោះថ្នាក់ដោយនឹងត្រូវបានថ្កោលទោស និងលុបបំបាត់ ហើត្រូវបានបំផ្លាញ និងដាក់ទោស។ ប៉ុន្តែ ដរាបណាដែលព្រះគ្រីស្ទនេះមិនបញ្ចេញព្រះសូរសៀង ឬធ្វើកិច្ចការរបស់ទ្រង់ ហើយមនុស្សមិនលើកសរសើរទ្រង់ ដែលអាចដល់ចំណុចមួយនៃការបំភ្លេចទ្រង់ ហើយលែងគិតពីទ្រង់ នោះនឹងមានឱកាសសម្រាប់ខ្ញុំ»។ ធម្មជាតិ និងសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺថា ពួកគេមិនអាចជួយអ្វីបានក្រៅពីស្អប់ខ្ពើមព្រះគ្រីស្ទឡើយ។ ពួកគេប្រៀបធៀបខ្លួនឯងជាមួយព្រះគ្រីស្ទ តាមទំហំនៃទេពកោសល្បរបស់ពួកគេ និងកម្រិតនៃជំនាញរបស់ពួកគេ ហើយប្រណាំងប្រជែងជាមួយទ្រង់ ដើម្បីឱ្យឃើញថា ពាក្យរបស់នរណាមានអំណាចជាង ហើយនរណាមានសមត្ថភាពជាង។ ដោយការធ្វើអ្វីៗដូចនឹងព្រះគ្រីស្ទ ពួកគេព្យាយាមបង្ហាញមនុស្សថា ទោះបីជាដូចនឹងមនុស្សក៏ដោយ ក៏ព្រះគ្រីស្ទមិនមានទេពកោសល្យ ឬមានការរៀនសូត្រអំពីមនុស្សសាមញ្ញដែរ។ នៅក្នុងគ្រប់ទិដ្ឋភាព ពួកទទឹងនឹងព្រះគ្រីស្ទប្រជែងនឹងព្រះគ្រីស្ទ ហើយប្រកួតជាមួយទ្រង់។ នៅក្នុងគ្រប់ទិដ្ឋភាព គេព្យាយាមបដិសេធតថភាពដែលថា ព្រះគ្រីស្ទគឺជាព្រះជាម្ចាស់ ជាការរួបរួមនៃវិញ្ញាណរបស់ព្រះជាម្ចាស់ និងជាការយោនយកកំណើតរបស់សេចក្ដីពិត។ នៅក្នុងគ្រប់ទិដ្ឋភាព ពួកគេប្រើខួរក្បាលគិតយ៉ាងខ្លាំងដើម្បីរកវិធីបញ្ឈប់ព្រះគ្រីស្ទពីការកាន់កាប់បងប្អូនប្រុសស្រី ដើម្បីការពារព្រះបន្ទូលរបស់ទ្រង់មិនឱ្យកើតផលផ្លែនៅក្នុងចំណោមពួកគេ ហើយជាងនេះទៅទៀត ដើម្បីការពារមិនឱ្យអ្វីៗដែលព្រះគ្រីស្ទធ្វើ ព្រះបន្ទូលដែលទ្រង់មានបន្ទូល និងតម្រូវការដែលទ្រង់ធ្វើចំពោះមនុស្ស ព្រមទាំងការរំពឹងទុកដែលទ្រង់មានពីពួកគេ សម្រេចបានក្នុងចំណោមពួកគេនោះទេ។ វាហាក់ដូចជា ជាមួយនឹងវត្តមានរបស់ព្រះគ្រីស្ទ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ កំពុងតែត្រូវបានបោះចោល ហើយនឹងក្លាយជាមនុស្សដែលមិនបានបម្រុងទុក នៅក្នុងក្រុមជំនុំ ជាមនុស្សដែលត្រូវបានថ្កោលទោស ត្រូវបានបោះបង់ចោល និងត្រូវបានដាក់នៅទីកន្លែងងងឹត។ ចេញពីការបើកបង្ហាញគ្រប់ប្រភេទ យើងអាចឃើញថា ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាសារជាតិ ជាខ្មាំងសត្រូវចំពោះព្រះគ្រីស្ទមែនទែន បានជាពួកគេមិនអាចផ្សះផ្សាបាន។ ពួកទទឹងនឹងព្រះគ្រីស្ទ កើតមកមានចំណង់ក្នុងការបំបែកខ្លួនពីព្រះគ្រីស្ទ ហើយឈរប្រឆាំងនឹងទ្រង់ ដើម្បីវាយផ្ដួលព្រះគ្រីស្ទ និងដើម្បីវាយប្រហារទ្រង់ឱ្យដួល ដើម្បីធ្វើឱ្យកិច្ចការដែលព្រះគ្រីស្ទបានធ្វើលែងមានតទៅទៀត មិនអាចទប់បាន និងមិនអាចបង្កើតផលផ្លែបាននៅក្នុងចំណោមរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ មិនថាព្រះគ្រីស្ទកំពុងធ្វើអ្វីនោះទេ ហើយមិនថាទីណាដែលទ្រង់កំពុងធ្វើការនោះទេ ពួកគេចង់ឃើញវាត្រូវបានបំផ្លាញ និងគ្មានផ្លែផ្កា។ ប៉ុន្តែនៅពេលដែលរបស់ទាំងអស់នេះមិនទៅតាមអ្វីដែលពួកគេប្រាថ្នា នោះមានភាពងងឹត និងការបាក់ទឹកចិត្តនៅក្នុងបេះដូងរបស់ពួកគេ។ ពួកគេមានអារម្មណ៍ថា នេះគឺជាពេលងងឹត ហើយថ្ងៃរបស់ពួកគេនឹងមិនដែលមកឡើយ។ ពួកគេមានអារម្មណ៍ថា ពួកគេត្រូវបានបោះចោល។ តើការបើកបង្ហាញទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ បង្ហាញថា សារជាតិប្រឆាំង និងសារជាតិសត្រូវរបស់ពួកគេចំពោះព្រះជាម្ចាស់គឺជាអ្វីមួយដែលអាចទទួលបានទេ? (ទេ)។ នៅក្នុងករណីនេះ វាគឺជាធម្មជាតិ។ ដូច្នេះហើយ វាជារឿងដែលមិនអាចទៅរួចនោះទេសម្រាប់មនុស្សដែលជាពួកទទឹងនឹងព្រះគ្រីស្ទ ក្នុងការទទួលយកសេចក្ដីពិត ដើម្បីអត់ទ្រាំនឹងព្រះគ្រីស្ទនោះ។ បើមើលពីខាងក្រៅ ពួកគេហាក់ដូចជាមិនបាននិយាយ ឬធ្វើអ្វីមួយនោះទេ ហើយពួកគេក៏មិនអាចធ្វើអ្វីមួយដ៏តូច ហើយមិនអាចសងចំពោះឥរិយាបថដែលបន្ទាបខ្លួនបានដែរ។ ប៉ុន្តែ នៅពេលដែលពួកគេមានឱកាស នៅពេលដែលពេលវេលាមកដល់ នោះសេណារីយ៉ូនៃភាពមិនអាចប្រៀបផ្ទឹមជាចម្បងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ជាមួយព្រះគ្រីស្ទ នឹងចាប់ផ្ដើមលេចចេញមក ហើយតថភាពនៃសង្គ្រាមរបស់ពួកទទឹងនឹងព្រះគ្រីស្ទប្រឆាំងនឹងព្រះគ្រីស្ទ និងការបែកបាក់របស់ពួកគេជាមួយព្រះជាម្ចាស់នឹងបង្ហាញឱ្យឃើញច្បាស់ក្រឡែត។ អ្វីៗទាំងអស់នេះ បានកើតឡើងកាលពីមុន នៅកន្លែងដែលមានពួកទទឹងនឹងព្រះគ្រីស្ទ ហើយមានចំនួនច្រើនអំឡុងពេលឆ្នាំនៃកិច្ចការគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ទាំងនេះ។ មនុស្សជាច្រើនបានមានបទពិសោធន៍ផ្ទាល់។

ដកស្រង់ពី «ពួកគេស្អប់ខ្ពើមសេចក្ដីពិត បំពានយ៉ាងប្រត្យក្សលើគោលការណ៍ទាំងនេះ និងមិនយកចិត្តទុកដាក់លើការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (IV)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

ពួកទទឹងនឹងព្រះគ្រីស្ទនោះ បដិសេធលក្ខណៈពិសេសតែមួយគត់របស់ព្រះជាម្ចាស់ សំខាន់គឺដោយសារពួកគេចង់ធ្វើជាព្រះជាម្ចាស់ដែរ។ ពាក្យរបស់ប៉ុល គឺគាប់ចិត្តរបស់ពួកគេជាពិសេស៖ «ដ្បិតខ្ញុំរស់នៅគឺជាព្រះគ្រីស្ទ ដ្បិតខ្ញុំរស់នៅគឺជាព្រះជាម្ចាស់ ជាមួយជីវិតរបស់ព្រះជាម្ចាស់ ខ្ញុំគឺជាព្រះជាម្ចាស់»។ ពួកគេជឿថា ប្រសិនបើទស្សនៈនេះជាការពិតមែន ពួកគេមានក្ដីសង្ឃឹមក្លាយជាព្រះជាម្ចាស់ សោយរាជ្យជាស្ដេច និងមានអំណាចគ្រប់គ្រងលើមនុស្ស។ ប្រសិនបើមិនពិតទេ ដូច្នេះ ក្ដីសង្ឃឹមសោយរាជ្យជាស្ដេច និងធ្វើជាព្រះជាម្ចាស់របស់ពួកគេ ត្រូវបំផ្លាញជាផេះផង់អស់។ សរុបមក សាតាំងតែងតែចង់ស្មើមុខស្មើមាត់ជាមួយព្រះជាម្ចាស់ ហើយពួកទទឹងនឹងព្រះគ្រីស្ទក៏ដូចគ្នាដែរ៖ ពួកគេក៏មានសារជាតិនេះដែរ។ ឧទាហរណ៍ នៅក្នុងចំណោមអស់អ្នកដែលដើរតាមព្រះជាម្ចាស់ មានមនុស្សដែលសរសើរតម្កើង និងធ្វើទីបន្ទាល់ពីទ្រង់ជារៀងមក ធ្វើបន្ទាល់ពីកិច្ចការរបស់ទ្រង់ និងឥទ្ធិពលដែលការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលរបស់ទ្រង់មានមកលើមនុស្ស។ ពួកគេសរសើរតម្កើងរាល់កិច្ចការទាំងអស់ដែលព្រះជាម្ចាស់ទ្រង់បំពេញដើម្បីសង្គ្រោះមនុស្ស ហើយពួកគេក៏សរសើរតម្កើងតម្លៃដែលព្រះជាម្ចាស់បានលះបង់ដែរ។ តើពួកទទឹងនឹងព្រះគ្រីស្ទក៏ចង់អរសប្បាយនឹងគ្រប់ការទាំងអស់នេះដែរ ឬពួកគេមិនចង់ទេ? ពួកគេចង់ឲ្យមានការជ្រោមជ្រែង ការបញ្ជោរ ការលើកតម្កើង សូម្បីតែការសើរតម្កើងពីមនុស្សក្ដី។ ហើយតើពួកគេនឹកឃើញគំនិតគួរឲ្យខ្មាស់អៀនអ្វីខ្លះទៀត? ពួកគេចង់ឲ្យមនុស្សជឿលើពួកគេ ពឹងផ្អែកលើពួកគេនៅគ្រប់សព្វសារពើទាំងអស់។ មនុស្សពឹងផ្អែកលើព្រះជាម្ចាស់ វាមិនអីនោះទេ ប៉ុន្តែ ប្រសិនបើក្នុងពេលតែមួយដែលពួកគេពឹងផ្អែកលើព្រះជាម្ចាស់ ពួកគេក៏ពឹងផ្អែកលើពួកទទឹងនឹងព្រះគ្រីស្ទកាន់តែច្បាស់ កាន់តែពិតប្រាកដថែមទៀត នោះពួកទទឹងនឹងព្រះគ្រីស្ទ នឹងកាន់តែសប្បាយចិត្តថែមទៀតមិនខាន។ នៅក្នុងពេលតែមួយដែលអ្នកសរសើរតម្កើងព្រះជាម្ចាស់ និងរាប់នូវព្រះគុណដែលព្រះជាម្ចាស់បានប្រទានឲ្យអ្នក ហើយអ្នកក៏រាប់នូវជោគជ័យដែលគួរឲ្យរង្វាន់របស់ពួកទទឹងនឹងព្រះគ្រីស្ទដែរ ហើយច្រៀងសរសើរតម្កើងពួកគេនៅក្នុងចំណោមបងប្អូនប្រុសស្រីរបស់អ្នក ដោយផ្សាយនូវអ្វីដែលពួកគេធ្វើទៅគ្រប់ទីកន្លែង ដូច្នេះ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេនឹងពេញចិត្តយ៉ាងក្រៃលែង ហើយពួកគេនឹងមានអារម្មណ៍អរសប្បាយ។ ហេតុនេះ បើនិយាយពីទស្សនៈនៃធម្មជាតិ និងសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ នៅពេលអ្នកនិយាយថា ព្រះជាម្ចាស់មានសិទ្ធិអំណាច ថាទ្រង់សុចរិត និងថាទ្រង់អាចសង្គ្រោះមនុស្សបាន នៅពេលអ្នកនិយាយថា ព្រះជាម្ចាស់មានសារជាតិបែបនេះ ថាមានតែទ្រង់ទេដែលអាចបំពេញកិច្ចការនេះបាន ហើយគ្មាននរណាម្នាក់អាចជំនួសទ្រង់បាន ឬតំណាងទ្រង់ក្នុងការបំពេញកិច្ចការទាំងនេះ ហើយក៏គ្មាននរណាម្នាក់ដែលមានសារជាតិនេះ និងអាចធ្វើរឿងទាំងនេះបាននោះ៖ នៅពេលអ្នកនិយាយបែបនេះ ពួកទទឹងនឹងព្រះគ្រីស្ទ នៅក្នុងដួងចិត្តរបស់ពួកគេ ពុំទទួលយកសម្ដីទាំងនេះទេ និងបដិសេធមិនទទួលស្គាល់សម្ដីទាំងនេះឡើយ។ តើហេតុអ្វីបានជាពួកគេមិនទទួលស្គាល់សម្ដីអស់ទាំងនេះ? ដោយសារតែពួកគេមានមហិច្ចតាច្រើន។ នេះគ្រាន់តែជាជ្រុងម្ខាងនៃបញ្ហានេះប៉ុណ្ណោះ។ ជ្រុងម្ខាងទៀតគឺថា ពួកគេពុំជឿ ហើយពួកគេក៏ពុំទទួលស្គាល់សាច់ឈាមដែលយកកំណើតជាមនុស្ស ថាជាព្រះជាម្ចាស់ដែរ។ នៅពេលនរណាម្នាក់និយាយថា ព្រះជាម្ចាស់មានលក្ខណៈពិសេសតែមួយគត់ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលសុចរិត នោះនៅក្នុងដួងចិត្តពួកគេ មិនទទួលយកការនេះឡើយ ហើយនឹងរឹងត្អឹងពីខាងក្នុងចិត្តមក ដោយនិយាយថា៖ «មិនត្រឹមត្រូវទេ ខ្ញុំក៏សុចរិតដែរ!» នៅពេលអ្នកនិយាយថា មានតែព្រះជាម្ចាសទេដែលបរិសុទ្ធ ពួកគេនឹងនិយាយថា៖ «មិនត្រឹមត្រូវទេ ខ្ញុំក៏បរិសុទ្ធដែរ!» ប៉ុលជាឧទាហរណ៍ស្រាប់៖ នៅពេលមនុស្សផ្សាយព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដោយនិយាយថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានលះបង់ព្រះលោហិតដ៏មានតម្លៃរបស់ទ្រង់ដើម្បីមនុស្សជាតិ ថាទ្រង់បានធ្វើជាដង្វាយលោះអំពើបាប និងបានសង្គ្រោះមនុស្សជាតិ និងបានប្រោសលោះមនុស្សជាតិទាំងអស់ឲ្យរួចពីអំពើបាប តើប៉ុលមានអារម្មណ៍បែបណានៅពេលឮរឿងនេះ? តើគាត់បានទទួលស្គាល់ថា គ្រប់កិច្ចការទាំងអស់នេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ដែរឬទេ? តើគាត់បានទទួលស្គាល់ថា មនុស្សម្នាក់ដែលអាចធ្វើគ្រប់កិច្ចការទាំងអស់នេះបាន គឺជាព្រះគ្រីស្ទ និងគាត់ទទួលស្គាល់ថាមានតែព្រះគ្រីស្ទមួយអង្គប៉ុណ្ណោះដែលអាចបំពេញកិច្ចការទាំងអស់នេះដែរឬទេ? ហើយតើគាត់បានទទួលស្គាល់ថា មានតែមនុស្សម្នាក់ដែលអាចធ្វើគ្រប់កិច្ចការទាំងអស់នេះបានទេ ដែលអាចតំណាងព្រះជាម្ចាស់ ដែរឬទេ? គាត់មិនបានទទួលស្គាល់បែបនេះទេ។ គាត់និយាយថា៖ «ប្រសិនបើព្រះយេស៊ូវអាចត្រូវគេឆ្កាង ដូច្នេះ មនុស្សក៏អាចត្រូវគេឆ្កាងដែរ! ប្រសិនបើទ្រង់អាចលះបង់ព្រះលោហិតដ៏មានតម្លៃរបស់ទ្រង់បាន ដូច្នេះមនុស្សក៏អាចធ្វើបានដែរ! បន្ថែមលើនេះ ខ្ញុំក៏អាចបង្រៀនពីផ្លូវនោះបានដែរ ហើយខ្ញុំក៏មានចំណេះដឹងច្រើនជាងទ្រង់ដែរ ហើយខ្ញុំក៏អាចអត់ទ្រាំនឹងទុក្ខលំបាកបានដែរ! បើសិនអ្នកនិយាយថាទ្រង់គឺជាព្រះគ្រីស្ទ ដូច្នេះ តើខ្ញុំមិនគួរត្រូវគេហៅថាជាព្រះគ្រីស្ទដែរទេឬអី? ប្រសិនបើអ្នកសរសើរព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ដូច្នេះ តើខ្ញុំមិនគួរមានឈ្មោះបរិសុទ្ធដែរទេឬអី? ប្រសិនបើទ្រង់ស័ក្តិសមនឹងហៅថាជាព្រះគ្រីស្ទមែន ប្រសិនបើទ្រង់អាចតំណាងព្រះជាម្ចាស់បានមែន ហើយប្រសិនបើទ្រង់ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ដូច្នេះ តើពួកយើងមិនអាចដូចទ្រង់បានដែរទេឬអី? ពួកយើងដែលអាចរងទុក្ខលំបាក និងជួបប្រទះរឿងអាក្រក់ ហើយពួកយើងដែលអាចពុះពារ និងធ្វើការសម្រាប់ព្រះជាម្ចាស់បាន តើយើងមិនអាចក្លាយជាព្រះគ្រីស្ទបានទេឬអី? តើយើងក៏មិនអាចត្រូវព្រះជាម្ចាស់សរសើរតម្កើង និងហៅថាជាព្រះគ្រីស្ទដែរទេឬអី? តើមានអ្វីខុសគ្នានឹងព្រះគ្រីស្ទទៅ?» សរុបមក ពួកគេមិនអាចយល់បានពីលក្ខណៈពិសេសតែមួយគត់របស់ព្រះជាម្ចាស់បានទេ ហើយនៅក្នុងការវិភាគវែកញែកចុងក្រោយរបស់ពួកគេ ពួកគេមិនអាចយល់បានថាតើលក្ខណៈពិសេសតែមួយគត់របស់ព្រះជាម្ចាស់ជាអ្វីឡើយ។ ពួកគេជឿថា ការធ្វើជាព្រះគ្រីស្ទ ឬការធ្វើជាព្រះជាម្ចាស់ គឺជារឿងដែលមនុស្សអាចធ្វើបានទៅតាមអំណាចនៃទេពកោសល្យ និងសមត្ថភាព គឺដូចជាមនុស្សម្នាក់ដែលមានកន្លែងល្អដោយញើសឈាម និងការពុះពារដែរ។ អ្នកមិនគួរត្រូវហៅថាព្រះគ្រីស្ទ ដោយសារមានសារជាតិរបស់ព្រះគ្រីស្ទទេ។ វាកើតមានចំពោះមនុស្សម្នាក់ដោយសារញើស ឈាម និងការពុះពាររបស់គេ និងមកអំពីសមត្ថភាពរបស់គេផ្ទាល់។ នរណាក៏ដោយដែលមានទេពកោសល្យ គឺជាមនុស្សដែលត្រូវក្លាយជាមនុស្សសំខាន់ជាងគេបំផុត និងសម្រេចការចុងក្រោយគេបំផុត។ នេះគឺជាក្បួនហេតុផលរបស់ពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទ មិនទទួលស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជាសេចក្ដីពិតឡើយ។ សារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់ ដែលមានថ្លែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺពួកគេមិនអាចយល់បានទេ។ ពួកគេជាមនុស្សធម្មតា ក្មេងខ្ចី គ្មានតម្រុយ ដូច្នេះ ការនិយាយរបស់ពួកគេ មានទៅដោយពាក្យរបស់មនុស្សក្មេងខ្ចីទាំងស្រុង ជាពាក្យដែលគ្មានការយល់ដឹងខាងវិញ្ញាណទេ។ ប្រសិនបើពួកគេបានធ្វើការជាច្រើនឆ្នាំមកហើយ ពួកគេគិតថា ពួកគេអាចមានសមត្ថភាពរងទុក្ខលំបាក និងលះបង់បាន ថាពួកគេអាចបំប៉ោងការពិតបាន នៅពេលកំពុងប្រៀនប្រដៅ ថាពួកគេបានរៀនពីរបៀបធ្វើជាមនុស្សលាក់ពុត និងអាចបោកប្រាស់អ្នកដទៃ និងទទួលបានការយល់ព្រមពីមនុស្សខ្លះបាន។ ដូច្នេះហើយ ពួកគេជឿថា ពួកគេក៏អាចក្លាយជាព្រះគ្រីស្ទ អាចក្លាយជាព្រះជាម្ចាស់បានដោយឯកឯងដែរ។

ដកស្រង់ពី «ពួកគេស្អប់ខ្ពើមសេចក្ដីពិត បំពានយ៉ាងប្រត្យក្សលើគោលការណ៍ទាំងនេះ និងមិនយកចិត្តទុកដាក់លើការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (I)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

ខាង​ដើម៖ ៥. មូលហេតុដែលព្រះជាម្ចាស់មិនសង្គ្រោះអ្នកដែលមានកិច្ចការរបស់វិញ្ញាណអាក្រក់នៅក្នុងពួកគេ ឬអ្នកដែលអារក្សកាន់កាប់

បន្ទាប់៖ ២. អ្វីជាមេដឹកនាំក្លែងក្លាយ ឬអ្នកគង្វាលក្លែងក្លាយ និងវិធីដែលពួកគេអាចត្រូវបានសម្គាល់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការថ្វាយចិត្ត

By Zheng Xin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «គោលបំណងចម្បងនៃកិច្ចការដែព្រះជាម្ចាស់ធ្វើនៅជំនាន់នេះគឺ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ