២. ភាពខុសគ្នារវាងកិច្ចការរបស់អស់អ្នកដែលព្រះជាម្ចាស់ប្រើ និងកិច្ចការរបស់មេដឹកនាំសាសនា

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

គ្មាននរណាម្នាក់មានសមត្ថភាពរស់នៅដោយឯករាជ្យបាននោះឡើយ លើកលែងតែអស់អ្នកដែលត្រូវបានផ្តល់ទិសដៅ និងការដឹកនាំដ៏ពិសេសពីព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ដោយសារតែពួកគេតម្រូវឲ្យមកបម្រើព័ន្ធកិច្ច និងឃ្វាលអស់អ្នកដែលព្រះប្រើ។ ដូច្នេះ ក្នុងយុគសម័យនីមួយៗ ព្រះលើកមនុស្សផ្សេងៗដែលរួសរាន់ មមាញឹកឃ្វាលពួកជំនុំ ដើម្បីជាប្រយោជន៍កិច្ចការទ្រង់។ កិច្ចការរបស់ព្រះ ត្រូវធ្វើឡើងតាមរយៈមនុស្សដែលទ្រង់គាប់ព្រះ ហឫទ័យ និងសរសើរ ពោលគឺព្រះវិញ្ញាណបរិសុទ្ធត្រូវប្រើប្រាស់ឥរិយាបទខាងក្នុងរបស់ពួកគេ ដែលមានតម្លៃសមនឹងប្រើការ ដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើការ ហើយពួកគេនឹងត្រូវច្នៃតម្រូវឲ្យព្រះជាម្ចាស់ប្រើ តាមរយៈការកែប្រែឲ្យគ្រប់លក្ខណ៍ដោយព្រះវិញ្ញាណបរិសុទ្ធ។ ដោយសារមនុស្សគ្មានសមត្ថភាពយល់ដឹងសោះ បានជាគេត្រូវឃ្វាលដោយមនុស្សដែលព្រះប្រើពោលគឺវាដូចគ្នានឹងការដែលព្រះប្រើលោកម៉ូសេ ជាមនុស្សដែលទ្រង់យល់ថាសក្តិសមប្រើនៅពេលនោះ ហើយជាមនុស្សដែលទ្រង់ប្រើឲ្យធ្វើកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់កាលនោះ។ ក្នុងដំណាក់កាលនេះ ព្រះប្រើមនុស្ស ហើយក៏ទាញយកប្រយោជន៍ខ្លះពីចំណែករបស់គេដែលអាចប្រើការបាន ដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីធ្វើការ ហើយព្រះវិញ្ញាណបរិសុទ្ធក៏ដឹកនាំ និងកែប្រែនូវចំណែកសេសសល់ គឺជាចំណែកដែលមិនអាចប្រើការបាន ឲ្យបានគ្រប់លក្ខណ៍ព្រមគ្នាតែម្ដង។

កិច្ចការដែលត្រូវបានអនុវត្តដោយមនុស្សដែលព្រះជាម្ចាស់ប្រើ គឺធ្វើឡើងដើម្បីសហការជាមួយកិច្ចការរបស់ព្រះគ្រីស្ទ ឬព្រះវិញ្ញាណបរិសុទ្ធ។ ព្រះលើកមនុស្សនេះឡើង នៅក្នុងចំណោមមនុស្សដទៃទៀត គេនៅទីនោះ ដើម្បីដឹកនាំមនុស្សដែលព្រះបានជ្រើសរើស ហើយព្រះក៏លើកគេឡើង ដើម្បីធ្វើកិច្ចការទំនាក់ទំនងរបស់មនុស្ស។ ដោយមានមនុស្សដែលអាចធ្វើការទំនាក់ទំនងជាមួយមនុស្ស នៅជាមួយបែបនេះ នោះសេចក្ដីតម្រូវដែលព្រះជាម្ចាស់តម្រូវពីមនុស្សលោក និងកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធត្រូវធ្វើនៅក្នុងចំណោមមនុស្សលោក អាចនឹងសម្រេចបានកាន់តែច្រើន ដោយសារបុគ្គលម្នាក់នេះ។ និយាយមួយបែបទៀតគឺថា បំណងព្រះហឫទ័យរបស់ព្រះក្នុងការប្រើមនុស្ស គឺដើម្បីឲ្យមនុស្សដែលដើរតាមព្រះ អាចយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់កាន់តែប្រសើរ ហើយអាចសម្រេចបាននូវសេចក្ដីដែលទ្រង់តម្រូវបានកាន់តែច្រើន។ ដោយសារមនុស្សគ្មានសមត្ថភាពយល់ដឹងព្រះបន្ទូលព្រះ ឬបំណងព្រះហឫទ័យព្រះដោយផ្ទាល់ ទើបព្រះបានលើកមនុស្សម្នាក់ឡើងមកប្រើ ដើម្បីអនុវត្តកិច្ចការបែបនេះ។ មនុស្សដែលព្រះប្រើនេះ ក៏អាចហៅថាជាឧបករណ៍ដែលព្រះប្រើ សម្រាប់ដឹកនាំមនុស្សលោក គឺជាអ្នក «ប្រែសម្រួល» ដែលទំនាក់ ទំនងរវាងព្រះ និងមនុស្ស។ ដូច្នេះ មនុស្សប្រភេទនេះមិនដូចមនុស្សផ្សេងទៀតដែលធ្វើកិច្ចការក្នុងដំណាក់ព្រះ ឬដូចជាសាវ័កទ្រង់ឡើយ។ មនុស្សដូចជាពួកគាត់ គេអាចចាត់ទុកគាត់ជាអ្នកបម្រើព្រះ ប៉ុន្តែ នៅក្នុងខ្លឹមសារការងាររបស់គាត់ និងប្រវត្តិនៃការដែលព្រះប្រើគាត់ គឺគាត់ខុសពីអ្នកធ្វើកិច្ចការផ្សេង និងសាវ័កដទៃទៀតខ្លាំងណាស់។ ចំពោះខ្លឹមសារការងារ និងប្រវត្តិនៃការដែលព្រះប្រើប្រាស់គាត់ មនុស្សដែលព្រះប្រើ គឺទ្រង់ជាអ្នកលើកគាត់ឡើង ក៏បម្រុងគាត់ទុកសម្រាប់កិច្ចការរបស់ព្រះអង្គ ហើយគេទំនាក់ទំនងក្នុងកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់តែម្ដង។ គ្មាននរណាម្នាក់អាចធ្វើកិច្ចការរបស់គាត់ជំនួសគាត់បានឡើយ នេះគឺជាការទំនាក់ទំនងរបស់មនុស្សដែលសំខាន់ចំពោះកិច្ចការរបស់ព្រះ។ ជាមួយគ្នានេះ កិច្ចការដែលអនុវត្តដោយអ្នកបម្រើការ ឬសាវ័កដទៃៗទៀតគឺថា គ្រាន់តែជាការផ្ទេរ និងអនុវត្តចំណុចជាច្រើននៃការរៀបចំសម្រាប់ពួកជំនុំក្នុងសម័យកាលនីមួយៗ ពុំនោះទេកិច្ចការនោះ គ្រាន់តែជាកិច្ចការនៃការផ្ដល់ជីវិតយ៉ាងសាមញ្ញដើម្បីរក្សាជីវិតពួកជំនុំ។ អ្នកបម្រើការ និងពួកសាវ័កទាំងនេះមិនត្រូវបានចាក់ប្រេងតាំងដោយព្រះឡើយ រឹតតែមិនអាចហៅពួកគេថាជាមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើនោះឡើយ។ ពួកគេត្រូវបានជ្រើសរើសចេញពីក្នុងចំណោមពួកជំនុំ ហើយបន្ទាប់ពីពួកគេទទួលបានការអប់រំ និងបណ្តុះបណ្តាលក្នុងរយៈពេលណាមួយហើយ មនុស្សដែលសក្តិសមនឹងត្រូវរក្សាទុក រីឯមនុស្សដែលមិនសក្តិសម នឹងត្រូវបញ្ចូនត្រឡប់ទៅវិញ។ ដោយសារមនុស្សទាំងនេះត្រូវបានជ្រើសរើសចេញពីពួកជំនុំ អ្នកខ្លះបានបង្ហាញធាតុពិតរបស់ខ្លួន ក្រោយពីកា្លយជាអ្នកដឹកនាំ ហើយអ្នកខ្លះទៀតថែមទាំងបានធ្វើការអាក្រក់ៗជាច្រើន ហើយចុងក្រោយក៏ត្រូវបានបណ្តេញចេញ។ ម្យ៉ាងវិញទៀត មនុស្សដែលព្រះប្រើ គឺជាមនុស្សដែលព្រះរៀបចំ ហើយជាមនុស្សដែលមានគុណសម្បត្តិជាក់លាក់ និងមានភាពជាមនុស្ស។ គាត់ត្រូវបានរៀបចំ និងកែច្នៃឲ្យគ្រប់លក្ខណ៍ជាមុន ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយត្រូវបានដឹកនាំទាំងស្រុងដោយព្រះវិញ្ញាណបរិសុទ្ធ ជាពិសេស នៅពេលកិច្ចការរបស់គាត់មកដល់ គាត់ត្រូវបានដឹកនាំ និងបង្គាប់ដោយព្រះវិញ្ញាណបរិសុទ្ធ។ ជាលទ្ធផលនៃកិច្ចការនេះ នៅលើផ្លូវនៃការដឹកនាំរបស់មនុស្សដែលព្រះជ្រើសរើស គ្មានការងាករេបែរចេញឡើយ ដ្បិតព្រះជាម្ចាស់ ទ្រង់ពិតជាទទួលខុសត្រូវចំពោះកិច្ចការរបស់ទ្រង់ផ្ទាល់ ហើយព្រះអង្គធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់គ្រប់ពេលវេលា។

ពី «អំពីការដែលព្រះប្រើមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កិច្ចការនៅក្នុងគំនិតរបស់មនុស្ស ងាយស្រួល នឹងឲ្យមនុស្សសម្រេចបាន។ ឧទាហរណ៍ដូចជា គ្រូគង្វាល អ្នកដឹកនាំនៅក្នុងចង្កោមសាសនា សុទ្ធតែពឹងផ្អែកលើអំណោយទាន និងតួនាទីរបស់គេក្នុងការអនុវត្តកិច្ចការរបស់ខ្លួន។ មនុស្សដែលដើរតាមពួកគេយូរហើយនោះ គឺច្បាស់ជាត្រូវបណ្ដាលចិត្តដោយអំណោយទានរបស់ពួកគេ និងរងឥទ្ធិពលពីលក្ខណៈខ្លះរបស់គេមិនខាន។ ពួកគេផ្ដោតលើអំណោយទានសមត្ថភាព និងចំណេះដឹងរបស់មនុស្ស ហើយពួកគេយកចិត្តទុកដាក់ចំពោះ រឿងរ៉ាវដែលហួសវិស្ស័យធម្មជាតិ និងគោលលទ្ធិដែល ជ្រាលជ្រៅ មិនប្រាកដប្រជា (ពិតណាស់ គោលលទ្ធិ ជ្រាលជ្រៅទាំងអស់នេះ គឺសុទ្ធតែរកយល់មិនដល់)។ ពួកគេមិនផ្ដោតលើការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សទេ ផ្ទុយទៅវិញ គេផ្ដោតតែលើការបណ្ដុះបណ្ដាលមនុស្សឲ្យចេះអធិប្បាយ និងចេះធ្វើការ ដោយបង្កើនចំណេះដឹងនិងគោលលទ្ធិសាសនាដ៏សម្បូរបែបរបស់គេវិញ។ ពួកគេផ្ដោតទៅលើទំហំនិស្ស័យ ដែលត្រូវបានផ្លាស់ប្ដូររបស់មនុស្ស មិនផ្ដោតទៅលើទំហំនៃការយល់ដឹងរបស់មនុស្សចំពោះសេចក្ដីពិតនោះឡើយ។ ពួកគេមិនយក ចិត្តគិតខ្វល់អំពីលក្ខណៈពិតរបស់មនុស្សហើយពួកគេរឹតតែមិនព្យាយាមស្គាល់ពីសភាពធម្មតា និងមិនធម្មតារបស់មនុស្សឡើយ។ ពួកគេមិនប្រឆាំងនឹងសញ្ញាណរបស់មនុស្សឡើយ ហើយក៏មិនបង្ហាញសញ្ញាណរបស់គេដែរ កាន់តែលុបបំបាត់ចំណុចខ្វះខាត ឬសេចក្ដីខូច អាក្រក់របស់មនុស្សដែរ។ មនុស្សភាគច្រើនដែលដើរតាមពួកគេ គេបម្រើដោយអំណោយទានហើយគ្រប់អ្វីដែលគេផ្សាយទៅ គឺសុទ្ធតែជាសញ្ញាណសាសនា និងទ្រឹស្ដីទេវសាស្ត្រ ដែលឆ្ងាយពីភាពជាក់ស្ដែង និងមិនផ្ដល់ឲ្យ មនុស្សមានជីវិតផង។ តាមពិត លក្ខណៈពិតនៃកិច្ចការរបស់ពួកគេគឺបណ្ដុះទេពកោសល្យ បណ្ដុះមនុស្សដែលគ្មានអ្វីសោះឲ្យក្លាយទៅជានិស្សិតសាលាព្រះគម្ពីរដែលមានទេពកោសល្យ ក្រោយមក ក៏បន្តទៅធ្វើកិច្ចការ រួចដឹកនាំ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សូមមើលទៅកាន់ថ្នាក់ដឹកនាំនៃនិកាយនីមួយៗចុះ។ ពួកគេទាំងអស់គ្នាសុទ្ធតែក្អេងក្អាង និងរាប់ខ្លួនថាសុចរិត ហើយការបកស្រាយព្រះគម្ពីររបស់ពួកគេក៏ខ្វះនូវបរិបទ និងត្រូវបាននាំមុខដោយការស្រមើស្រមៃរបស់ពួកគេផងដែរ។ ពួកគេគ្រប់គ្នាពឹងអាងលើអំណោយទាន និងចំណេះដឹងជ្រៅជ្រះ ដើម្បីធ្វើកិច្ចការរបស់ខ្លួន។ បើពួកគេមិនចេះអធិប្បាយសោះ តើនឹងមានមនុស្សដើរតាមពួកគេដែរឬ? ហេតុដូចនេះ ពួកគេពិតជាមានចំណេះដឹងខ្លះ ហើយអាចអធិប្បាយគោលលទ្ធិបានខ្លះ ឬមួយពួកគេចេះពីរបៀបបញ្ចុះបញ្ចូលឲ្យមនុស្សជឿ និងចេះប្រើសិល្បៈបញ្ឆោតមួយចំនួន។ ពួកគេប្រើការទាំងនេះ ដើម្បីនាំមនុស្សមកកាន់ពួកគេ និងបញ្ឆោតពួកគេ។ មនុស្សទាំងនោះជឿលើព្រះជាម្ចាស់តែឈ្មោះប៉ុណ្ណោះ តែតាមពិតទៅ ពួកគេដើរតាមអ្នកដឹកនាំរបស់ពួកគេវិញទេ។ នៅពេលដែលពួកគេជួបមនុស្សម្នាក់ដែលកំពុងតែអធិប្បាយអំពីផ្លូវពិត អ្នកខ្លះនិយាយថា «យើងត្រូវតែពិគ្រោះជាមួយអ្នកដឹកនាំរបស់យើងអំពីសេចក្តីជំនឿរបស់យើង»។ មនុស្សម្នាក់គឺជាមធ្យោបាយនៃសេចក្តីជំនឿរបស់ពួកគេនៅក្នុងព្រះជាម្ចាស់ តើនេះមិនមែនជាបញ្ហាទេឬ? បើដូច្នេះ តើអ្នកដឹកនាំទាំងនោះបានក្លាយជាអ្វីទៅ? តើពួកគេមិនបានក្លាយជាពួកផារីស៊ី គង្វាលក្លែងក្លាយ ពួកទទឹងនឹងព្រះគ្រីស្ទ និងជាថ្មជំពប់ដួលចំពោះការទទួលយកផ្លូវដ៏ពិតរបស់មនុស្សទេឬ?

ដកស្រង់ពី «មានតែការប្រដេញតាមសេចក្ដីពិតទេ ទើបជាជំនឿពិត ចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ប្រសិនបើអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលស្ដាប់បង្គាប់ទ្រង់ ហើយមិនទទួលយកលក្ខណៈពេញលេញនៃព្រះបន្ទូលរបស់ទ្រង់ ហើយផ្ទុយទៅវិញបែរជាសុំឲ្យព្រះជាម្ចាស់ចុះចូលនឹងអ្នក និងធ្វើតាមគំនិតរបស់អ្នក ដូច្នេះ អ្នកជាមនុស្សបះបោរប្រឆាំងនឹងទ្រង់ខ្លាំងជាងគេបំផុត អ្នកជាមនុស្សមិនជឿលើព្រះជាម្ចាស់ទេ។ តើមនុស្សបែបនេះអាចស្ដាប់បង្គាប់ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ដែលមិនស្របទៅនឹងគំនិតរបស់មនុស្សដូចម្ដេចបាន? មនុស្សដែលមិនគោរព ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ដោយចេតនា អ្នកទាំងនោះហើយជាមនុស្សដែលបះបោរខ្លាំងជាងគេបំផុត។ ពួកគេជាសត្រូវរបស់ព្រះជាម្ចាស់ ជាពួកទទឹងនឹងព្រះគ្រីស្ទ។ ដួងចិត្តរបស់ពួកគេតែងប្រទូសទាស់នឹងកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ពួកគេមិនដែលមានទំនោរចិត្តចង់ចុះចូលឡើយ ហើយពួកគេក៏មិនធ្លាប់បានចុះចូលដោយអរសប្បាយ ឬក៏បន្ទាបខ្លួនពួកគេដែរ។ ពួកគេលើកតម្កើងពីខ្លួនឯងនៅចំពោះមុខអ្នកដទៃ និងមិនដែលចុះចូលនឹងនរណាម្នាក់ឡើយ។ នៅមុខព្រះជាម្ចាស់ ពួកគេចាត់ទុកខ្លួនឯងជាមនុស្សពូកែអធិប្បាយព្រះបន្ទូល និងជាមនុស្សដែលមានជំនាញជាងគេក្នុងការបំពេញកិច្ចការកែប្រែអ្នកដទៃ។ ពួកគេមិនដែលលះបង់ចោល «រតនសម្បត្តិ» ដែលពួកគេមាននោះទេ ប៉ុន្តែចាត់ទុកវាជាមរតកគ្រួសារសម្រាប់ថ្វាយបង្គំ សម្រាប់អធិប្បាយប្រាប់អ្នកដទៃ ហើយពួកគេប្រើវាដើម្បីប្រៀនប្រដៅដល់ពួកល្ងង់ខ្លៅ ដែលគោរពស្រឡាញ់របស់ទ្រព្យទាំងនោះទុកជាព្រះ។ ជាការពិត នៅក្នុងពួកជំនុំមានមនុស្សបែបនេះច្រើនណាស់។ អាចនិយាយបានថា ពួកគេជា «វីរជនដែលគ្មាននរណាអាចយកឈ្នះលើបាន» ដែលស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ពីមួយជំនាន់ទៅមួយជំនាន់។ ពួកគេយកការអធិប្បាយព្រះបន្ទូល (គោលលទ្ធិ) ទុកជាកាតព្វកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់ពួកគេ។ ពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់ ពួកគេចាប់ផ្ដើមអនុវត្តភារកិច្ច «ពិសិដ្ឋ និងមិនអាចបំពានបាន» យ៉ាងស្វាហាប់។ គ្មាននរណាម្នាក់ហ៊ានប៉ះពួកគេឡើយ។ គ្មានមនុស្សណាម្នាក់ហ៊ានស្ដីបន្ទោសពួកគេដោយបើកចំហឡើយ។ ពួកគេក្លាយជា «ស្ដេច» នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយធ្វើខ្លួនជា មនុស្សអាក្រក់ឃោរឃៅ នៅពេលពួកគេសង្កត់សង្កិនអ្នកដទៃពីមួយជំនាន់ទៅមួយជំនាន់។ ពួកវិញ្ញាណអាក្រក់ទាំងនេះចង់ពួតដៃគ្នា និងបំផ្លាញកិច្ចការរបស់ខ្ញុំ តើខ្ញុំអាចឲ្យពួកអារក្សមានជីវិតទាំងអស់នេះ កើតមាននៅចំពោះព្រះនេត្ររបស់ខ្ញុំដូចម្ដេចបាន?

ដកស្រង់ពី «អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើមនុស្សជាច្រើនមិនប្រឆាំងទាស់នឹងព្រះជាម្ចាស់និងបង្អាក់ដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយសារតែគេមិនស្គាល់កិច្ចការដែលាមានបម្រែបម្រួល និងខុសប្លែកពីគ្នារបស់ព្រះជាម្ចាស់ ហើយ លើសពីនេះទៀត ដោយសារពួកគេមានតែចំណេះដឹង និងគោលលទ្ធិតិចតួច យកមកវាស់ស្ទង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? យ៉ាងណាមិញ បទពិសោធន៍មនុស្សបែបនេះជាបទពិសោធន៍ រាក់កំផែល ពួកគេក្រអឺតក្រទម និងមានសន្ដានបណ្ដែតបណ្ដោយហើយពួកគេមិនឲ្យតម្លៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយជាងនេះទៅទៀត ពួកគេប្រើការជជែកវែកញែកដ៏ចាស់គំរិលរាក់កំផែលរបស់គេមក «អះអាង» ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេក៏ធ្វើពុតជាសម្ដែង ហើយជឿស្លុងលើការរៀនសូត្រនិងចំណេះវិជ្ជាជ្រៅជ្រះរបស់គេ ហើយជឿថា ពួកគេអាចធ្វើដំណើរជុំវិញពិភពលោកបាន។ តើមនុស្សបែបនេះ មិនមែនជាមនុស្សដែលត្រូវព្រះវិញ្ញាណបរិសុទ្ធស្អប់ និងបដិសេធ ហើយពួកគេមិនត្រូវលុបបំបាត់ក្នុងយុគសម័យថ្មីទេឬអី? តើអ្នកទាំងនោះមិនមែនជាមនុស្សដែលចូលមកចំពោះព្រះជាម្ចាស់ ហើយប្រឆាំងទាស់នឹងទ្រង់ទាំងបើកចំហរ ជាមនុស្សក្រអឺតក្រទម និងខ្វះព័ត៌មាន ក៏ជាមនុស្សដែលគ្រាន់តែខិតខំបង្អួតថា ពួកគេចំណានយ៉ាងណាទេឬអី? ពួកគេព្យាយាមចូលទៅក្នុង «មជ្ឈដ្ឋានអប់រំ» របស់លោកិយ ដោយប្រើចំណេះដឹងដ៏តិចតួចរបស់គេ ហើយជាមួយគោលលទ្ធិរាក់កំផែលដែលគេយកទៅបង្រៀនមនុស្ស ពួកគេព្យាយាមបង្វែរកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធហើយព្យាយាមធ្វើឲ្យកិច្ចការនោះ នៅវិលវល់ជុំវិញដំណើរនៃតម្រិះរបស់គេ។ ពួកគេមើលឃើញមិនច្បាស់យ៉ាងណា ពួកគេព្យាយាមមើលកិច្ចការរយៈពេល៦.០០០ឆ្នាំរបស់ព្រះជាម្ចាស់ឲ្យឃើញអស់ ត្រឹមតែមួយកន្ទុយភ្នែកយ៉ាងនោះដែរ។ ពួកមនុស្សទាំងនោះ ពុំមានញាណសតិដែលសមនឹងលើកយកមកនិយាយឡើយ! តាមការពិតមនុស្សដែលស្គាល់ព្រះជាម្ចាស់រឹតតែខ្លាំង គេរឹតតែយឺតក្នុងការវិនិច្ឆ័យកិច្ចការរបស់ព្រះជាម្ចាស់។ ជាងនេះទៀត ពួកគេនិយាយតែពីចំណេះដឹងដ៏តិចតួច ទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ប៉ុន្តែពួកគេមិនរួសរាន់ក្នុងការវិនិច្ឆ័យរបស់គេនោះទេ។ មនុស្សដែលស្គាល់ព្រះជាម្ចាស់កាន់តែតិច ពួកគេកាន់តែក្រអឺតក្រទម និងកាន់តែជឿជាក់លើខ្លួនឯង ហើយពួកគេរឹតតែប្រកាសអំពីអត្តភាពរបស់ព្រះជាម្ចាស់ដោយមិនសំចៃ ប៉ុន្តែពួកគេនិយាយតែពីទ្រឹស្ដី និងមិនផ្ដល់ភ័ស្តុតាងជាក់ស្ដែង សោះ។ មនុស្សបែបនេះ គឺជាមនុស្សពុំមានតម្លៃអ្វីទាំងអស់។ អ្នកដែលចាត់ទុកកិច្ចការ ព្រះ វិញ្ញាណបរិសុទ្ធថាជាការកម្សាន្ដ គឺជាមនុស្សល្ងីល្ងើ! មនុស្សដែលមិនប្រយ័ត្ន ពេលគេជួបប្រទះកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជា មនុស្សនិយាយមិនចេះគិត ប្រញាប់វិនិច្ឆ័យ បដិសេធភាពត្រឹមត្រូវនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធតាមទំនើងចិត្ត ហើយថែមទាំង មើលងាយ និងប្រមាថកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទៀតផង តើមនុស្សឈ្លើយបែបនេះមិនមែនជាមនុស្សល្ងង់មិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ជាងនេះទៅទៀត តើពួកគេមិនមែនជាមនុស្សក្រអឺតក្រទមខ្លាំង ជាមនុស្សដែលមានអំណួត និងមិនអាចគ្រប់គ្រងបានតាំងពីកំណើតទេឬអី? បើទោះបីថ្ងៃមួយមកដល់ នៅពេលដែលមនុស្សបែបនេះទទួលយកកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ព្រះជាម្ចាស់នៅតែមិនអធ្យាស្រ័យឲ្យពួកគេដែរ។ ពួកគេមិនត្រឹមតែមើលងាយអស់អ្នកដែលធ្វើការថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ប្រមាថព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ។ មនុស្សក្លាហានជ្រុលបែបនេះ នឹងមិនត្រូវបានអត់ទោសឲ្យឡើយ ទោះបីក្នុងយុគសម័យនេះ ឬយុគសម័យដែលនឹងត្រូវមកដល់ក្ដី ហើយពួកគេនឹងត្រូវវិនាសនៅឯស្ថាននរក! មនុស្សឈ្លើយ ហើយទន់ខ្សោយដូចជាពួកគេ កំពុងធ្វើពុតជាជឿលើព្រះជាម្ចាស់ ហើយកាលណាមនុស្សកាន់តែមានចរិតបែបនេះ ពួកគេក៏កាន់តែងាយប្រព្រឹត្តល្មើសបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ទៀតផង។ តើមនុស្សក្រអឺតក្រទមដែលជាមនុស្សមិនចេះប្រយ័ត្នមាត់ពីកំណើត និងមនុស្សដែលមិនស្ដាប់បង្គាប់នរណាសោះសុទ្ធតែដើរលើផ្លូវនេះឬ? តើពួកគេមិនមែនប្រឆាំងទាស់នឹងព្រះជាម្ចាស់ ជាព្រះដែលថ្មីជានិច្ច និងមិនចេះចាស់ពីមួយថ្ងៃទៅមួយថ្ងៃទេឬអី?

ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ១. ភាពខុសគ្នាជាមូលដ្ឋានរវាងកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស

បន្ទាប់៖ ១. វិធីដែលអាចសម្គាល់ព្រះគ្រីស្ទក្លែងក្លាយ និងសញ្ញាសម្គាល់របស់ពួកគេ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ប្រភពដើម និងការបង្កើតពួកជំនុំនៃព្រះដ៏មានគ្រប់ចេស្ដា

នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានសន្យានឹងអ្នក ដែលដើរតាមទ្រង់ថា «ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងទុកឲ្យអ្នក នោះខ្ញុំនឹងត្រឡប់មកវិញ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ