៥. វិធីញែកស្រូវចេញពីស្រង៉ែ

ខគម្ពីរយោង៖

«ក្នុងរដូវចម្រូត ខ្ញុំនឹងនិយាយទៅកាន់អ្នកច្រូតថា ចូរប្រមូលស្រងែជាមុនសិន រួចចងស្រងែទាំងនោះជាដណ្ដាប់ដោយដុតវាចោល៖ តែចូរប្រមូលស្រូវដាក់ជង្រុករបស់ខ្ញុំវិញ» (ម៉ាថាយ ១៣:៣០)។

«ការច្រូតកាត់ជាគ្រាចុងបញ្ចប់នៃលោកីយ៍ ហើយអ្នកច្រូតគឺជាពួកទេវតា។ ដូចនេះ ស្រងែនឹងត្រូវប្រមូល រួចដុតចោលដោយភ្លើង នោះវាជាគ្រាចុងបញ្ចប់នៃលោកីយ៍នេះ។ កូនមនុស្សនឹងបញ្ជូនពួកទេវតារបស់ទ្រង់ ហើយពួកគេនឹងមកប្រមូលគ្រប់អ្វីៗដែលប្រមាថ និងអ្នកដែលបានប្រព្រឹត្តទុច្ចរិតចេញពីនគររបស់ទ្រង់។ ហើយនឹងត្រូវបោះវាពួកវាចូលក្នុងភ្នក់ភ្លើង៖ នឹងមានតែសេចក្ដីទួញសោក និងសង្កៀតធ្មេញ។ នោះពួកមនុស្សសុចរិតនឹងជះពន្លឺមកដូចព្រះអាទិត្យនៅក្នុងនគរនៃព្រះវរបិតារបស់ពួកគេ។ អ្នកដែលមានត្រចៀកស្ដាប់ ចូរស្ដាប់ចុះ» (ម៉ាថាយ ១៣:៣៩-៤៣)។

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នៅចុងបញ្ចប់នៃកិច្ចការបិទបញ្ចប់យុគសម័យរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដែលទ្រង់បើកសម្ដែងពីគ្រប់ការទាំងអស់ដែលមិនសុចរិត គឺដើម្បីធ្វើការជំនុំជម្រះមនុស្សទាំងអស់ជាសាធារណៈ និងដើម្បីប្រោសអ្នកដែលស្រឡាញ់ទ្រង់ដែលមានដួងចិត្តស្មោះឲ្យបានគ្រប់លក្ខណ៍។ មានតែនិស្ស័យបែបនេះទេដែលអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បាន។ គ្រាចុងក្រោយបានចូលមកដល់ហើយ។ របស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវញែកដាច់ពីគ្នាទៅតាមប្រភេទរបស់វា ហើយត្រូវបែងចែងទៅតាមប្រភេទខុសគ្នាផ្អែកតាមលក្ខណៈរបស់ពួកគេ។ នេះគឺជាពេលវេលាដែលព្រះជាម្ចាស់បើកសម្ដែងពីលទ្ធផលរបស់មនុស្ស និងវាសនារបស់ពួកគេ។ ប្រសិនបើមនុស្សមិនបានឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះទេ នោះនឹងគ្មានផ្លូវដែលអាចសម្ដែងឲ្យយល់ពីការមិនស្ដាប់បង្គាប់ និងសេចក្ដីទុច្ចរិតរបស់ពួកគេបានឡើយ។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះទើបលទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក អាចត្រូវបើកសម្ដែងឲ្យឃើញបាន។ នៅពេលដែលត្រូវវាយផ្ចាល និងជំនុំជម្រះ មនុស្សគ្រាន់តែបង្ហាញពីពណ៌ពិតប្រាកដរបស់គេប៉ុណ្ណោះ។ មនុស្សអាក្រក់ ត្រូវដាក់ជាមួយមនុស្សអាក្រក់ មនុស្សល្អត្រូវដាក់ជាមួយមនុស្សល្អ ហើយមនុស្សទាំងអស់ត្រូវញែកដាច់ចេញពីគ្នាទៅតាមប្រភេទរបស់ពួកគេ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះ លទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវបើកសម្ដែងឲ្យឃើញ ដើម្បីឲ្យមនុស្សអាក្រក់អាចត្រូវដាក់ទោស ហើយមនុស្សល្អអាចទទួលបានរង្វាន់ ហើយគ្រប់មនុស្សទាំងអស់សុទ្ធតែស្ថិតក្រោមអំណាចត្រួតត្រារបស់ព្រះជាម្ចាស់។ គ្រប់កិច្ចការទាំងអស់នេះ ត្រូវតែសម្រេចឲ្យបានតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយសុចរិត។ ដោយសារសេចក្ដីពុករលួយរបស់មនុស្សបានដល់កម្រិតកំពូល ហើយការមិនសម្ដាប់បង្គាប់របស់ពួកគេកាន់តែខ្លាំងឡើងៗ នោះមានតែនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ជានិស្ស័យមួយដែលបូកផ្សំជាគោលការណ៍នៃការវាយផ្ចាល និងការជំនុំជម្រះ និងជានិស្ស័យដែលត្រូវបើកបង្ហាញក្នុងអំឡុងគ្រាចុងក្រោយប៉ុណ្ណោះ ទើបអាចបំផ្លាស់បំប្រែ និងធ្វើឲ្យមនុស្សបានពេញខ្នាតទាំងស្រុង។ មានតែនិស្ស័យបែបនេះទេដែលអាចសម្ដែងឲ្យយល់ពីអំពើអាក្រក់ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរលើមនុស្សទុច្ចរិតទាំងអស់បាន។

ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សនឹងត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ទាំងស្រុង នៅក្នុងយុគសម័យនៃនគរព្រះ។ ក្រោយកិច្ចការនៃការយកឈ្នះ មនុស្សនឹងត្រូវទទួលការបន្សុទ្ធ និងទុក្ខវេទនា។ អស់អ្នកណាដែលអាចយកឈ្នះ និងឈរធ្វើទីបន្ទាល់ក្នុងអំឡុងពេលនៃទុក្ខវេទនានេះ គឺជាមនុស្សដែលនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍នៅទីចុងបញ្ចប់ ហើយពួកគេគឺជាអ្នកមានជ័យជម្នះ។ ក្នុងអំឡុងពេលនៃទុក្ខវេទនានេះ មនុស្សតម្រូវឲ្យទទួលយកការបន្សុទ្ធនេះ ហើយការបន្សុទ្ធនេះគឺជាហេតុការណ៍ចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់។ វាជាពេលចុងក្រោយដែលមនុស្សនឹងត្រូវបន្សុទ្ធ មុនពេលធ្វើការបូកសរុបកិច្ចការទាំងអស់នៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយអស់អ្នកណាដែលដើរតាមព្រះជាម្ចាស់ ត្រូវទទួលយកការសាកល្បង ចុងក្រោយនេះ ហើយពួកគេត្រូវទទួលយកការបន្សុទ្ធចុងក្រោយនេះ។ អស់អ្នកណាដែលត្រូវបានរុកគួនដោយទុក្ខវេទនា គឺគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការដឹកនាំរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែ អស់អ្នកដែលត្រូវបានព្រះជាម្ចាស់យកឈ្នះដោយពិតប្រាកដ ហើយពិតជាស្វែងរកព្រះជាម្ចាស់ នោះពួកគេនឹងឈររឹងមាំនៅចុងបញ្ចប់ ហើយពួកគេជាម្នាក់ដែលមានភាពជាមនុស្ស និងជាអ្នកដែលស្រឡាញ់ដល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ មិនថាព្រះជាម្ចាស់ធ្វើអ្វីនោះឡើយ មនុស្សដ៏មានជ័យទាំងនេះនឹងមិនបាត់និមិត្តឡើយ ហើយគេនឹងនៅតែអនុវត្តតាមសេចក្តីពិតដោយមិនបរាជ័យនៅក្នុងទីបន្ទាល់របស់ពួកគេនោះឡើយ។ ពួកគេជាម្នាក់ដែលនឹងងើបឡើងចេញពីទុក្ខវេទនាដ៏ធំនៅគ្រាចុងក្រោយ។ បើអ្នកដែលកេងចំណេញពីកាលៈទេសៈជ្រួលច្របល់ នៅតែអាចកេងចំណេញនាពេលសព្វថ្ងៃដដែល ដូច្នេះ គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខវេទនាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចគេចផុតពីការសាកល្បងចុងក្រោយឡើយ។ សម្រាប់មនុស្សដែលត្រូវបានយកឈ្នះ ទុក្ខវេទនាបែបនេះគឺជាការបន្សុទ្ធដ៏ធំបំផុតមួយ ប៉ុន្តែ សម្រាប់មនុស្សដែលកេងចំណេញពីកាលៈទេសៈជ្រួលច្របល់ វាជាកិច្ចការនៃលុបបំបាត់ចោលទាំងស្រុង។ មិនថាពួកគេត្រូវបានសាកល្បងបែបណាឡើយ ចិត្តភក្ដីភាពរបស់អស់អ្នកដែលមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេនៅតែមិនផ្លាស់ប្ដូរដដែល ប៉ុន្តែ សម្រាប់អស់អ្នកដែលមិនមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេវិញ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនមានប្រយោជន៍សម្រាប់សាច់ឈាមរបស់ពួកគេ នោះពួកគេប្រាកដជាផ្លាស់ប្ដូរទស្សនៈរបស់ពួកគេអំពីព្រះជាម្ចាស់ ហើយថែមទាំងឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់ទៀតផង។ មនុស្សបែបនេះ នឹងមិនឈររឹងមាំនៅក្នុងគ្រាចុងក្រោយឡើយ ដ្បិតពួកគេជាមនុស្សស្វែងរកតែព្រះពររបស់ព្រះជាម្ចាស់ ហើយគ្មានបំណងចង់លះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់និងថ្វាយខ្លួនទាំងស្រុងដល់ទ្រង់ឡើយ។ មនុស្សគ្មានតម្លៃបែបនេះនឹងត្រូវបណ្ដេញចេញទាំងអស់ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ហើយពួកគេមិនសក្តិសមនឹងឲ្យអាណិតឡើយ។ អស់អ្នកណាដែលគ្មានភាពជាមនុស្ស នឹងគ្មានសមត្ថភាពស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ នៅពេលដែលបរិយាកាសមានសុវត្ថិភាព និងសន្តិសុខល្អ ឬមានប្រយោជន៍ដល់ពួកគេ ពួកគេក៏ស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង ប៉ុន្តែ នៅពេលដែលការប៉ងប្រាថ្នារបស់គេត្រូវបានចរចា ឬជំទាស់នៅចុងបញ្ចប់ ភ្លាមៗនោះ ពួកគេក៏បះបោរ។ ទោះបីជានៅក្នុងពេលតែមួយយប់ក៏ដោយ ក៏ពួកគេអាចប្រែប្រួលពីមនុស្សម្នាក់ដែលញញឹមញញែម «ចិត្តល្អ» ទៅក្លាយជាឃាតកមុខអាក្រក់ និងកាចសាហាវម្នាក់ដែរ ដោយចាត់ទុកអ្នកមានគុណរបស់ពួកគេកាលពីអតីតកាល ជាខ្មាំងសត្រូវស្លាប់រស់របស់ពួកគេ តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ ប្រសិនបើពួកអារក្សទាំងនេះមិនត្រូវបានបណ្ដេញចេញទេ នោះពួកវានឹងសម្លាប់មនុស្សដោយគ្មានចិត្តអល់អែកនោះឡើយ ដូច្នេះ តើពួកវានឹងមិនក្លាយជាគ្រោះថ្នាក់កំបាំងមុខទេឬអី? កិច្ចការនៃការសង្រ្គោះមនុស្ស មិនត្រូវបានសម្រេច ក្រោយការសម្រេចនៃកិច្ចការយកឈ្នះនោះឡើយ។ ទោះបីជាកិច្ចការនៃការយកឈ្នះបានមកដល់ទីបញ្ចប់ក៏ដោយ ប៉ុន្តែ កិច្ចការបន្សុទ្ធមនុស្សឲ្យបរិសុទ្ធមិនទាន់បានចប់នៅឡើយទេ។ កិច្ចការបែបនេះនឹងត្រូវសម្រេចបាន លុះត្រាតែមនុស្សត្រូវបានញែកជាបរិសុទ្ធទាំងស្រុង លុះត្រាតែមនុស្សដែលបានចុះចូលចំពោះព្រះជាម្ចាស់យ៉ាងពិតប្រាកដ ត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ និងលុះត្រាតែមនុស្សក្លែងបន្លំ ដែលគ្មានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេទាំងនោះ ត្រូវបានកម្ចាត់ចោលឲ្យស្អាតសិន។ អស់អ្នកណាដែលមិនបំពេញតាមព្រះទ័យ របស់ព្រះជាម្ចាស់ នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ទ្រង់ នឹងត្រូវលុបបំបាត់ចោលទាំងស្រុង ហើយអស់អ្នកណាដែលត្រូវលុបបំបាត់ចោល គឺសុទ្ធតែមកពីអារក្ស។ នៅពេលដែលពួកគេគ្មានសមត្ថភាពបំពេញតាមព្រះទ័យព្រះជាម្ចាស់ ពួកគេបះបោរប្រឆាំងនឹងព្រះជាម្ចាស់ហើយទោះបីជាមនុស្សទាំងនេះដើរតាមព្រះជាម្ចាស់នាពេលសព្វថ្ងៃក៏ដោយ ក៏វាមិនបញ្ជាក់បានថា ពួកគេជាមនុស្សដែលនឹងបន្តដើរតាមទ្រង់រហូតដល់ចុងក្រោយនោះដែរ។ នៅក្នុងឃ្លាថា «អស់អ្នកដែលដើរតាមព្រះជាម្ចាស់ដល់ទីចុងបញ្ចប់នឹងទទួលបានសេចក្តីសង្រ្គោះ» អត្ថន័យនៃពាក្យថា «ដើរតាម» គឺជាការឈររឹងមាំនៅក្នុងពេលជួបទុក្ខវេទនា។ សព្វថ្ងៃនេះ មនុស្សជាច្រើនជឿថា ការដើរតាមព្រះជាម្ចាស់ គឺជារឿងងាយស្រួល ប៉ុន្តែ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ជិតមកដល់ទីបញ្ចប់នោះអ្នកនឹងដឹងអំពីអត្ថន័យដ៏ពិត នៃពាក្យថា «ដើរតាម» មិនខាន។ ដោយគ្រាន់តែអ្នកនៅតែអាចដើរតាមព្រះជាម្ចាស់នាពេលសព្វថ្ងៃ ក្រោយត្រូវបានទ្រង់យកឈ្នះ ការនេះមិនបញ្ជាក់បានថា អ្នកជាម្នាក់នៅក្នុងចំណោមមនុស្សដែលនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍នោះឡើយ។ អស់អ្នកណាដែលមិនអាចទ្រាំទ្រនឹងការសាកល្បង ជាអ្នកដែលគ្មានសមត្ថភាពមានជ័យជម្នះនៅក្នុងពេលជួបទុក្ខវេទនានាពេលចុងបញ្ចប់ គេនឹងគ្មានសមត្ថភាពឈររឹងមាំ ហើយគេនឹងមិនអាចដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់នោះឡើយ។ អស់អ្នកណាដែលដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ អាចឈរមាំនឹងការសាកល្បងនៃកិច្ចការរបស់ពួកគេ ខណៈមនុស្សដែលមិនដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ នឹងគ្មានសមត្ថភាពឈរមាំនឹងការសាកល្បងណាមួយរបស់ព្រះជាម្ចាស់ឡើយ។ មិនយូរមិនឆាប់ ពួកគេនឹងត្រូវបណ្ដេញចេញ ខណៈពេលដែលពួកអ្នកមានជ័យជម្នះនឹងបន្តនៅក្នុងនគរព្រះ។ មនុស្សម្នាក់ស្វែងរកព្រះជាម្ចាស់យ៉ាងពិតប្រាកដឬយ៉ាងណា គឺត្រូវកំណត់ដោយការសាកល្បងនៃកិច្ចការរបស់គេ ដែលជាការល្បងលរបស់ព្រះជាម្ចាស់ ហើយវាគ្មានទាក់ទងអ្វីជាមួយនឹងការសម្រេចចិត្តដែលមនុស្សធ្វើនោះឡើយ។ ព្រះជាម្ចាស់មិនបដិសេធបុគ្គលណាម្នាក់ដោយឥតហេតុផលឡើយ ហើយគ្រប់កិច្ចការដែលទ្រង់ធ្វើ អាចធ្វើឲ្យមនុស្សជឿជាក់ទាំងស្រុង។ ទ្រង់មិនធ្វើអ្វីមួយដែលមនុស្សមើលមិនឃើញ ឬធ្វើកិច្ចការណាមួយដែលមិនអាចធ្វើឲ្យមនុស្សជឿនោះទេ។ បើចង់ដឹងថា សេចក្តីជំនឿរបស់មនុស្សពិត ឬក្លែងក្លាយ គឺត្រូវបញ្ជាក់ដោយការពិត ហើយវាមិនអាចត្រូវបានសម្រេចចិត្តដោយមនុស្សឡើយ។ «ស្រូវមិនអាចធ្វើឲ្យក្លាយជាស្រងែបានឡើយ ហើយស្រងែក៏មិនអាចធ្វើឲ្យក្លាយជាស្រូវបានដែរ» នេះជាចំណុចមួយដែលគ្មានអ្វីគួរឲ្យសង្ស័យឡើយ។ អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ចុងបញ្ចប់ គេនឹងបន្តនៅក្នុងនគរព្រះ ហើយព្រះជាម្ចាស់នឹងមិនធ្វើបាបនរណាម្នាក់ដែលស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដឡើយ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ឥឡូវនេះ តើអ្នកដឹងអំពីហេតុផលដែលនាំឲ្យអ្នកជឿលើខ្ញុំ យ៉ាងពិតប្រាកដហើយឬនៅ? តើអ្នកដឹងអំពីគោលបំណង និងសារៈសំខាន់នៃកិច្ចការរបស់ខ្ញុំពិតប្រាកដហើយឬនៅ? តើអ្នកដឹងអំពីភារកិច្ចរបស់អ្នកពិតប្រាកដដែរឬទេ? តើអ្នកស្គាល់ទី បន្ទាល់របស់ខ្ញុំ ពិតប្រាកដដែរឬទេ? ប្រសិនបើអ្នកគ្រាន់តែជឿលើខ្ញុំ ប៉ុន្តែ គ្មាន សញ្ញាអំពីសិរីល្អ ឬបន្ទាល់របស់ខ្ញុំនៅក្នុងអ្នកទេ នោះខ្ញុំបានលុបបំបាត់ អ្នកចោលតាំងពីយូរណាស់មកហើយ។ សម្រាប់អស់អ្នកដែលចេះអស់ហើយ ពួកគេរឹតតែ ប្រៀបដូចជាបន្លាដ៏ច្រើននៅក្នុងព្រះនេត្រខ្ញុំ ពួកគេគ្មានអ្វីក្រៅតែជាឧបសគ្គរាំងផ្លូវរបស់ ខ្ញុំនិងនៅក្នុងដំណាក់របស់ខ្ញុំ ពួកគេជាស្រងែដែលត្រូវដករំលើងចោលចេញពីកិច្ចការរបស់ខ្ញុំ ព្រោះថា ពួក គេគ្មានប្រយោជន៍ និងគ្មានតម្លៃទាល់តែសោះ ហើយខ្ញុំបានស្អប់ខ្ពើមពួកគេយូរណាស់ មកហើយ។ ជារឿយៗ ព្រះពិរោធរបស់ខ្ញុំធ្លាក់ទៅលើអស់អ្នកណាដែលលែងមាន ទីបន្ទាល់ ហើយដំបងរបស់ខ្ញុំក៏នៅមិនឆ្ងាយពីពួកគេដែរ។ ខ្ញុំមានបំណងចង់ ប្រគល់ពួកគេទៅក្នុងដៃរបស់មេកំណាចជាយូរមកហើយ។ ពួកគេលែងមានព្រះពរ របស់ខ្ញុំហើយ។ នៅពេលដែលថ្ងៃនោះមកដល់ ទោសរបស់គេនឹងគួរឲ្យសោក សង្រេងជាងទោសរបស់ពួកស្ត្រីល្ងង់ខ្លៅទៅទៀត។ ថ្ងៃនេះ ខ្ញុំធ្វើកិច្ចការណាដែលជា ភារកិច្ចដែលខ្ញុំត្រូវធ្វើតែប៉ុណ្ណោះ។ ខ្ញុំនឹងចងស្រូវសាលីទាំងអស់ជាកណ្ដាប់ រួមជាមួយស្រងែទាំងនោះផងដែរ។ នេះជាកិច្ចការរបស់ខ្ញុំនៅថ្ងៃនេះ។ ស្រងែទាំងនោះ នឹងត្រូវដករលើងចោលទាំងអស់ នៅក្នុងគ្រា នៃការញែករបស់ខ្ញុំបន្ទាប់មក គ្រាប់ស្រូវនឹងត្រូវប្រមូលទុកនៅក្នុងឃ្លាំង ហើយស្រងែទាំងប៉ុន្មាន ដែលប្រមូលបាន នឹងត្រូវដុតចោល ឲ្យក្លាយជាផេះ។ កិច្ចការរបស់ខ្ញុំនៅថ្ងៃនេះ គឺគ្រាន់តែចងមនុស្សទាំងអស់ជាកណ្ដាប់ មានន័យថា ត្រូវច្បាំងយកជ័យលើពួកគេទាំងស្រុងសិន។ បន្ទាប់មក ខ្ញុំនឹង ចាប់ផ្ដើមដំណើរការនៃការញែក ដើម្បីបើកសម្ដែងពីគ្រាចុងបញ្ចប់របស់មនុស្សទាំងអស់។ ឥឡូវនេះ អ្នកគួរតែដឹងអំពីរបៀបដែលអ្នកគួរតែបំពេញព្រះទ័យខ្ញុំ និងរបៀបដែល អ្នកគួរតែរៀបចំផ្លូវឲ្យបានត្រឹមត្រូវ នៅក្នុងសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំហើ។

ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ដោយហេតុថាអ្នករាល់គ្នាត្រូវបានហៅថាជារាស្ត្ររបស់ខ្ញុំ នោះអ្នករាល់គ្នាគួរតែអាចលើកតម្កើងព្រះនាមរបស់ខ្ញុំបាន ពោលគឺ ត្រូវប្រកាន់ខ្ជាប់នូវទីបន្ទាល់នៅក្នុងកណ្ដាលសមុទ្រទុក្ខ។ ប្រសិនបើអ្នកណាម្នាក់ប៉ុនប៉ងបញ្ជោរខ្ញុំ និងលាក់បាំងការពិតពីខ្ញុំ ឬចូលរួមក្នុងការប្រព្រឹត្តបង្ខូចព្រះកិត្តិនាមពីក្រោយខ្នងខ្ញុំ មនុស្សបែបនេះនឹងត្រូវបានដេញចេញ និងយកចេញពីផ្ទះរបស់ខ្ញុំឲ្យទៅរង់ចាំខ្ញុំដោះស្រាយជាមួយពួកគេ។ អស់អ្នកដែលផិតក្បត់ និងគ្មានលក្ខណៈជាកូនខ្ញុំកាលពីមុន និងអ្នកដែលក្រោកឡើងជាថ្មីនៅថ្ងៃនេះដើម្បីវិនិច្ឆ័យខ្ញុំជាចំហ ពួកគេផងដែរក៏នឹងត្រូវដេញចេញពីផ្ទះរបស់ខ្ញុំ។ អស់អ្នកដែលជារាស្ត្ររបស់ខ្ញុំ ត្រូវតែបង្ហាញជានិច្ចនូវការចេះគិតគូរចំពោះបន្ទុករបស់ខ្ញុំ ព្រមទាំងប្រឹងប្រែងស្គាល់ព្រះបន្ទូលរបស់ខ្ញុំ។ មានតែមនុស្សដូចនេះទេ ទើបខ្ញុំនឹងបំភ្លឺពួកគេ ហើយពួកគេនឹងរស់នៅក្រោមការណែនាំ និងការបំភ្លឺរបស់ខ្ញុំ ដោយមិនជួបការវាយផ្ចាលសោះឡើយ។ អស់អ្នកដែលមិនបានបង្ហាញនូវការចេះគិតគូរចំពោះបន្ទុករបស់ខ្ញុំ ហើយផ្ដោតលើការធ្វើផែនការសម្រាប់អនាគតផ្ទាល់ខ្លួនពួកគេ (ពោលគឺ អស់អ្នកដែលមិនបានតម្រង់សកម្មភាពរបស់ពួកគេដើម្បីបំពេញបំណងព្រះហឫទ័យរបស់ខ្ញុំ ប៉ុន្តែបែរជាសម្លឹងរកអំណោយទៅវិញ) សត្វដូចអ្នកសុំទានទាំងនេះ ខ្ញុំបដិសេធមិនប្រើជាដាច់ខាត ព្រោះតាំងពីពេលពួកគេកើតមក ពួកគេគ្មានដឹងអ្វីបន្តិចសោះអំពីអត្ថន័យក្នុងការបង្ហាញនូវការចេះគិតគូរចំពោះបន្ទុករបស់ខ្ញុំ។ ពួកគេជាមនុស្សដែលខ្វះញាណធម្មតា មនុស្សបែបនេះរងផលប៉ះពាល់ពី «កង្វះអាហារូបត្ថម្ភ» ដល់ខួរក្បាល ហើយត្រូវការទៅផ្ទះរក «អាហាររូបត្ថម្ភ» បន្ថែមខ្លះទៀត។ ខ្ញុំមិនប្រើប្រាស់មនុស្សបែបនេះទេ។ ក្នុងចំណោមរាស្ត្ររបស់ខ្ញុំ មនុស្សគ្រប់គ្នានឹងត្រូវតម្រូវឲ្យចាត់ទុកការស្គាល់ខ្ញុំថាជាភារកិច្ចខានមិនបានដែលត្រូវធ្វើឲ្យគេឃើញរហូតដល់ទីបញ្ចប់ ឲ្យដូចការបរិភោគ ការស្លៀកពាក់ និងការដេក ដែលគ្រប់គ្នាមិនដែលភ្លេចមួយពេលណាសោះឡើយ ដើម្បីឲ្យនៅទីបញ្ចប់ ការស្គាល់ខ្ញុំនឹងក្លាយជាស៊ាំដូចជាការបរិភោគអីចឹងដែរ ដែលធ្វើបានដោយមិនបាច់ប្រឹង យ៉ាងស្ទាត់ជំនាញ។ ចំពោះព្រះបន្ទូលដែលខ្ញុំបញ្ចេញ អ្នករាល់គ្នាត្រូវតែទទួលយកដោយមានជំនឿបំផុត និងជ្រួតជ្រាបបានពេញលេញ ហើយវាអាចមិនមានសកម្មភាពពាក់កណ្ដាលទីបែបបង្គ្រប់កិច្ចនោះទេ។ អ្នកណាដែលមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ខ្ញុំ នឹងត្រូវបានចាត់ទុកថា រឹងទទឹងនឹងខ្ញុំដោយផ្ទាល់ រីឯអ្នកណាដែលមិនហូបព្រះបន្ទូលរបស់ខ្ញុំ ឬមិនប្រឹងប្រែងស្គាល់ព្រះបន្ទូលរបស់ខ្ញុំ នឹងត្រូវបានចាត់ទុកថា មិនយកចិត្តទុកដាក់ចំពោះខ្ញុំ ហើយនឹងត្រូវបោសចេញពីមាត់ទ្វារនៃដំណាក់របស់ខ្ញុំដោយផ្ទាល់។ ដូចដែលខ្ញុំបានមានព្រះបន្ទូលកាលពីមុនអ៊ីចឹង នេះដោយសារតែអ្វីដែលខ្ញុំចង់បានមិនមែនជាចំនួនមនុស្សដ៏ច្រើននោះទេ តែជាឧត្តមភាព។ ក្នុងចំណោមមនុស្សមួយរយនាក់ ប្រសិនបើមានតែមនុស្សម្នាក់គត់ដែលអាចស្គាល់ខ្ញុំតាមរយៈព្រះបន្ទូលរបស់ខ្ញុំបាន នោះខ្ញុំនឹងសព្វព្រះហឫទ័យគ្រវែងចោលអ្នកផ្សេងទាំងអស់ដើម្បីផ្ដោតលើការបំភ្លឺ និងការពន្យល់ដល់មនុស្សតែម្នាក់នេះគត់។ តាមរយៈនេះ អ្នករាល់គ្នាអាចឃើញថា វាមិនពិតទាំងស្រុងនោះទេដែលថា ចំនួនច្រើនតែអ្នកអាចបង្ហាញច្បាស់អំពីខ្ញុំ និងសម្ដែងអំពីខ្ញុំបាននោះ។ អ្វីដែលខ្ញុំចង់បានគឺស្រូវសាលី (ទោះបីជាវាអាចនឹងគ្មានសាច់គ្រាប់ពេញក៏ដោយ) មិនមែនស្រងែទេ (សូម្បីតែពេលវាមានសាច់គ្រាប់ពេញលេញគួរឲ្យកោតសរសើរក៏ដោយ)។ ចំណែកឯពួកអ្នកដែលមិនខ្វល់ពីការស្វះស្វែងរក តែផ្ទុយទៅវិញបែរជាប្រព្រឹត្តបែបខ្ជីខ្ជា ពួកគេគួរតែចាកចេញដោយខ្លួនអ្នក ព្រោះខ្ញុំមិនចង់ឃើញពួកគេទៀតនោះទេ ក្រែងលោពួកគេបន្តធ្វើឲ្យខូចកិត្តិនាមរបស់ខ្ញុំ។

ដកស្រង់ពី «ជំពូកទី ៥» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រហែលជាអ្នកធ្លាប់បានរងទុក្ខច្រើនគួរសមនៅក្នុងជីវិតរបស់អ្នក ប៉ុន្តែ អ្នកនៅតែមិនយល់អ្វីសោះអ្នកនៅតែកន្តើយនឹងរឿងគ្រប់យ៉ាងក្នុងជីវិត។ ទោះបីជាអ្នកធ្លាប់បានវាយផ្ចាល និងជំនុំជម្រះ ក៏អ្នកមិនធ្លាប់បានផ្លាស់ប្រែទាល់តែសោះ ហើយក្នុងជម្រៅចិត្តរបស់អ្នកគឺអ្នកមិនទទួលបានជីវិតឡើយ។ លុះពេលវេលាដែលត្រូវល្បងលកិច្ចការរបស់អ្នកមកដល់ អ្នកនឹងឆ្លងកាត់នូវការល្បងលដ៏សន្ធោសន្ធៅដូចអណ្ដាតភ្លើង និងទុក្ខវេទនាដែលខ្លាំងក្លាជាងមុនទៅទៀត។ អណ្ដាតភ្លើងនេះនឹងឆេះបន្សុសលក្ខណៈទាំងមូលរបស់អ្នក ឲ្យក្លាយទៅជាផេះផង់។ ពេលមនុស្សម្នាក់ដែលគ្មានជីវិត មនុស្សម្នាក់ដែលគ្មានមាសសុទ្ធក្នុងខ្លួនសូម្បីតែបន្តិច មនុស្សម្នាក់ដែលស្អិតជាប់នឹងនិស្ស័យពុករលួយដ៏ចាស់គំរិល និងមនុស្សម្នាក់ដែលសូម្បីត្រឹមធ្វើជាមនុស្សបន្ទាប់បន្សំក៏មិនអាចធ្វើបានល្អផងនោះ តើធ្វើយ៉ាងណាទើបមិនអាចឲ្យអ្នកត្រូវលុបបំបាត់ទៅបាន? តើកិច្ចការនៃការយកឈ្នះ មានប្រយោជន៍អ្វីខ្លះចំពោះមនុស្សដែលមានតម្លៃមិនបានមួយកាក់មួយសេន គឺមនុស្សម្នាក់ដែលគ្មានជីវិតផងនោះ? លុះវេលានោះមកដល់ សម័យកាលដែលអ្នករស់នៅ នឹងលំបាកជាងសម័យរបស់ណូអេ និងក្រុងសូដុមទៅទៀត! ពេលនោះការអធិដ្ឋាននឹងគ្មានប្រយោជន៍សម្រាប់អ្នកទៀតឡើយ។ តើធ្វើយ៉ាងណា ទើបអ្នកអាចត្រឡប់មកវិញនៅពេលក្រោយ ហើយចាប់ផ្ដើមប្រែចិត្តសាជាថ្មី នៅពេលដែលកិច្ចការនៃការសង្គ្រោះបានបញ្ចប់ទៅហើយនោះ? នៅពេលដែលកិច្ចការទាំងអស់នៃសេចក្ដីសង្គ្រោះ ត្រូវបានធ្វើរួច នោះនឹងគ្មានកិច្ចការនេះទៀតឡើយ។ កិច្ចការដែលនឹងត្រូវមាន គឺជាការចាប់ផ្ដើមកិច្ចការនៃការដាក់ទោសអស់អ្នកដែលជាមនុស្សអាក្រក់វិញ។ តើអ្នកមិនមែនជាគោលដៅនៃការដាក់ទោសដ៏ធ្ងន់ធ្ងរទេឬអី? ថ្ងៃនេះ ខ្ញុំកំពុងពន្យល់ប្រាប់អ្នកអំពីរឿងនេះយ៉ាងល្អិតល្អន់។ ប្រសិនបើអ្នកសម្រេចចិត្តថាមិនស្ដាប់ ប្រសិនបើអ្នកទើបតែចាប់ផ្ដើមមានអារម្មណ៍ស្ដាយក្រោយ និងចាប់ផ្ដើមជឿ នៅពេលដែលសេចក្ដីអន្តរាយធ្លាក់មកលើអ្នកនៅពេលក្រោយ តើវាមិនយឺតពេលទៅហើយទេឬអី? ខ្ញុំកំពុងផ្ដល់ឱកាសមួយឲ្យអ្នកបានប្រែចិត្តនៅថ្ងៃនេះ ប៉ុន្តែ អ្នកមិនព្រមធ្វើដូច្នេះសោះ។ តើអ្នកចង់នៅចាំដល់កាលណាទៀត? ចាំរហូតដល់ថ្ងៃដាក់ទោសមែនទេ? ថ្ងៃនេះ ខ្ញុំមិននឹកចាំអំពីសេចក្ដីរំលងរបស់អ្នក ពីអតីតកាលនោះទេ។ ខ្ញុំអត់ទោសឲ្យអ្នករាល់គ្នាម្ដងហើយម្ដងទៀត ទាំងបែរចេញពីចំណុចអវិជ្ជមានរបស់អ្នក ដើម្បីសម្លឹងមើលតែភាពវិជ្ជមានរបស់អ្នក ដ្បិតព្រះបន្ទូល និងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ គឺធ្វើឡើងដើម្បីសង្គ្រោះអ្នក ហើយខ្ញុំក៏គ្មានចេតនាអាក្រក់ចំពោះអ្នកដែរ។ ប៉ុន្តែ អ្នកបដិសេធមិនព្រមចូលសោះ អ្នកមិនអាចបែងចែកការល្អពីការអាក្រក់ ហើយមិនដឹងថាត្រូវឲ្យតម្លៃសេចក្ដីសប្បុរសយ៉ាងណាផង។ តើមនុស្សបែបនេះ មិនរង់ចាំតែការមកដល់នៃទណ្ឌកម្ម និងការដាក់ទោសដ៏សុចរិតទេឬទី?

ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុង អំពីកិច្ចការនៃការយកឈ្នះ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

បច្ចុប្បន្ននេះ អ្នកដែលស្វែងរក និងអ្នកដែលមិនស្វែងរក គឺជាមនុស្សពីរប្រភេទដែលខុសគ្នាស្រឡះ ហើយគោលដៅរបស់ពួកគេ ក៏ខុសគ្នាយ៉ាងខ្លាំងផងដែរ។ មនុស្សដែលស្វែងរកចំណេះដឹងអំពីសេចក្ដីពិត និងប្រតិបត្តិនូវសេចក្ដីពិត គឺមនុស្សដែលព្រះជាម្ចាស់នឹងប្រទានសេចក្ដីសង្គ្រោះដល់គេ។ អស់អ្នកណាដែលមិនដឹងអំពីផ្លូវពិត គឺសុទ្ធតែជាពួកអារក្ស និងជាពួកសត្រូវ។ ពួកគេជាកូនចៅនៃមហាទេវតា ហើយនឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ សូម្បីតែអស់អ្នកណាដែលជឿស៊ប់លើព្រះជាម្ចាស់ដែលស្រពិចស្រពិល តើពួកគេមិនមែនជាពួកអារក្សទេឬអី? មនុស្សដែលមានសតិសម្បជញ្ញៈល្អ ប៉ុន្តែពុំទទួលយកផ្លូវពិត គឺសុទ្ធតែពួកជាអារក្ស។ សារជាតិរបស់ពួកគេ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកណាដែលមិនទទួលយកផ្លូវត្រូវ គឺជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយទោះបីជាមនុស្សបែបនេះ ទទួលរងនូវទុក្ខលំបាកក្ដី ក៏ពួកគេនឹងនៅតែត្រូវបំផ្លាញចោលដដែល។ អស់អ្នកណាដែលមិនសុខចិត្តលះបង់លោកិយនេះ អស់អ្នកណាដែលមិនអាចអត់ទ្រាំបែកចេញពីឪពុកម្ដាយរបស់ពួកគេបាន និងអស់អ្នកណាដែលមិនអាចលះបង់នូវការសប្បាយរីករាយខាងសាច់ឈាមបាន គឺសុទ្ធតែជាមនុស្សរឹងចចេសនឹងព្រះជាម្ចាស់ ហើយអ្នកទាំងអស់នេះ នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ ជាងនេះទៅទៀត នរណាម្នាក់ដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺជាពួកអារក្ស ហើយនឹងត្រូវបំផ្លាញចោល។ អស់អ្នកណាដែលមានសេចក្ដីជំនឿ ប៉ុន្តែមិនបានប្រតិបត្តិតាមសេចក្ដីពិត អស់អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងអស់អ្នកណាដែលមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ក៏នឹងក្លាយទៅជារបស់ដែលត្រូវបំផ្លាញចោលផងដែរ។ អ្នកទាំងឡាយណាដែលនឹងត្រូវអនុញ្ញាតឲ្យបន្តរស់នៅ គឺសុទ្ធតែជាមនុស្សដែលបានឆ្លងកាត់នូវទុក្ខវេទនានៃការបន្សុទ្ធ និងប្រកាន់ខ្ជាប់នូវជំហរយ៉ាងរឹងមាំ។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលបានឆ្លងកាត់ការល្បងលយ៉ាងពិតប្រាកដ។ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ គឺជាសត្រូវ ពោលគឺ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស (មិនថា ពួកគេនៅក្នុង ឬនៅក្រៅកិច្ចការបម្រើទេ) គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើសាតាំងជានរណា តើអារក្សជានរណា ហើយតើសត្រូវរបស់ព្រះជាម្ចាស់ជានរណា ប្រសិនបើមិនមែនជាពួកតតាំងដែលមិនជឿលើព្រះជាម្ចាស់នោះ? តើពួកគេមិនមែនជាមនុស្សដែលរឹងទទឹងនឹងព្រះជាម្ចាស់ទេឬ អី? តើពួកគេមិនជាមនុស្សដែលអះអាងថា ខ្លួនមានសេចក្ដីជំនឿ តែខ្វះនូវសេចក្ដីពិតទេឬអី? តើពួកគេមិនមែនជាពួកដែលគ្រាន់តែព្យាយាមចង់បានព្រះពរ តែមិនអាចធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ទេឬអី? សព្វថ្ងៃនេះ ឯងនៅលាយឡំជាមួយនឹងពួកអារក្ស ទាំងមានសតិសម្បជញ្ញៈ និងសេចក្ដីស្រឡាញ់ចំពោះពួកវា ប៉ុន្តែ ក្នុងករណីនេះ តើឯងមិនកំពុងបន្ថែមសមានចិត្តចំពោះសាតាំងទេឬអី? តើឯងមិនមែនកំពុងសេពគប់នឹង ពួកអារក្សទេឬអី? ប្រសិនបើមនុស្សសម័យនេះ នៅតែមិនអាចបែងចែកភាពខុសគ្នា រវាងអ្វីល្អ និងអ្វីអាក្រក់ទេ ហើយបន្តធ្វើជាមនុស្សគួរឲ្យស្រឡាញ់ និងមានមេត្តាធម៌ទាំងងងឹតងងុល ដោយគ្មានបំណងចង់ឈ្វេងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬអាចដាក់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៅក្នុងចិត្តរបស់ខ្លួនដោយវិធីណាមួយបាន នោះចុងបញ្ចប់របស់ពួកគេរាល់គ្នានឹងកាន់អាក្រក់ទៅៗ។ អ្នកណាមួយដែលមិនជឿលើព្រះជាម្ចាស់ដែលសណ្ឋិតក្នុងសាច់ឈាម គឺជាសត្រូវរបស់ព្រះជាម្ចាស់។ ប្រសិនបើឯងអាចមានសតិសម្បជញ្ញៈ និងក្ដីស្រឡាញ់ចំពោះសត្រូវ តើឯងមិនមែនខ្វះស្មារតីនៃសេចក្ដីសុចរិតទេឬអី? ប្រសិនបើឯងចុះសម្រុងនឹងអស់អ្នកដែលខ្ញុំស្អប់ខ្ពើម និងអស់អ្នកដែលខ្ញុំមិនយល់ស្របនោះ ហើយនៅតែមានសេចក្ដីស្រឡាញ់ និងអារម្មណ៍ផ្ទាល់ខ្លួនដក់ជាប់ចំពោះពួកគេ ដូច្នេះ តើឯងមិនមែនជាមនុស្សរឹងចចេសទេឬអី? តើឯងមិនមែនកំពុងប្រឆាំងនឹងព្រះជាម្ចាស់ដោយចេតនាទេឬអី? តើមនុស្សបែបនេះ មានសេចក្ដីពិតដែរឬទេ? ប្រសិនបើមនុស្សដែលមានសតិសម្បជញ្ញៈចំពោះសត្រូវ មានសេចក្ដីស្រឡាញ់ចំពោះពួកអារក្ស និងមានសេចក្ដីសន្ដោសប្រណីចំពោះសាតាំង ដូច្នេះ តើពួកគេមិនមែនកំពុងតែរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ដោយចេតនាទេឬអី? អស់អ្នកណាដែលជឿតែលើព្រះយេស៊ូវគ្រីស្ទនិងមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក្នុងគ្រាចុងក្រោយ ក៏ដូចជាអស់អ្នកដែលអះអាងដោយបបូរមាត់ថា គេជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស តែប្រព្រឹត្តអំពើអាក្រក់ គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ ដោយមិនចាំបាច់និយាយដល់អ្នកណាដែលមិនបានជឿលើព្រះជាម្ចាស់ឡើយ។ មនុស្សអស់ទាំងនេះ នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ ក្បួនខ្នាតដែលមនុស្សលោកវិនិច្ឆ័យមនុស្សដទៃ គឺផ្អែកលើអាកប្បកិរិយារបស់ពួកគេ។ អស់អ្នកណាដែលប្រព្រឹត្តអំពើល្អគឺជាមនុស្សសុចរិត រីឯអស់អ្នកណាប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម គឺជាមនុស្សទុច្ចរិត។ ក្បួនខ្នាតដែលព្រះជាម្ចាស់ជំនុំជម្រះមនុស្សលោក គឺផ្អែកលើថា តើសារជាតិរបស់ពួកគេ ចុះចូលនឹងទ្រង់ដែរឬអត់។ នរណាម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់ គឺជាមនុស្សសុចរិត រីឯនរណាម្នាក់ដែលមិនចុះចូល គឺជាសត្រូវ និងជាមនុស្សទុច្ចរិត ទោះបីជាអាកប្បកិរិយារបស់មនុស្សម្នាក់នោះ ល្អ ឬអាក្រក់ ហើយទោះបីជាសម្ដីរបស់ពួកគេត្រឹមត្រូវ ឬមិនត្រូវឡើយ។ មនុស្សមួយចំនួនចង់ប្រើប្រាស់អំពើល្អ ដើម្បីទទួលបានគោលដៅល្អនាពេលអនាគត ហើយមនុស្សខ្លះទៀតចង់ប្រើប្រាស់សម្ដីល្អៗ ដើម្បីទទួលបានគោលដៅល្អមួយ។ មនុស្សគ្រប់គ្នាជឿទាំងខុសឆ្គងថា ព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្សក្រោយពីទ្រង់បានទតឃើញអាកប្បកិរិយារបស់ពួកគេឬក្រោយពីទ្រង់បានស្ដាប់ឮសម្ដីរបស់ពួកគេ។ ហេតុនេះ មនុស្សភាគច្រើនចង់ទាញយកផលចំណេញពីចំណុចនេះ ដើម្បីបោកបញ្ឆោតព្រះជាម្ចាស់ ឲ្យប្រទាននូវការអនុគ្រោះដល់ពួកគេបានមួយគ្រា។ នៅពេលអនាគត មនុស្សដែលនឹងនៅរស់រានក្នុងសភាពនៃការសម្រាក សុទ្ធតែនឹងត្រូវឆ្លងកាត់នូវគ្រារងទុក្ខវេទនា ហើយក៏នឹងត្រូវធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ផងដែរ។ ពួកគេនឹងក្លាយជាមនុស្សដែលបានបំពេញភារកិច្ចរបស់ខ្លួន និងជាអ្នកដែលបានចុះចូលនឹងព្រះជាម្ចាស់ ដោយចេតនាពិត។ អស់អ្នកណាដែលគ្រាន់តែចង់ប្រើឱកាសនេះ មកបម្រើដោយមានចេតនាគេចវេសពីការប្រតិបត្តិនូវសេចក្ដីពិត នឹងមិនត្រូវអនុញ្ញាតឲ្យបន្តរស់នៅទៀតឡើយ។ ព្រះជាម្ចាស់មានក្បួនខ្នាតសមស្រប សម្រាប់ការរៀបចំលទ្ធផលរបស់បុគ្គលម្នាក់ៗ។ ទ្រង់មិនមែនគ្រាន់តែសម្រេចព្រះទ័យ លើការទាំងអស់នេះ ស្របទៅតាមសម្ដី និងទង្វើ របស់មនុស្សម្នាក់ៗឡើយ ហើយទ្រង់ក៏មិនសម្រេចព្រះទ័យផ្អែកតាមទង្វើរបស់មនុស្សម្នាក់ក្នុងអំឡុងពេលតែមួយគ្រានោះដែរ។ ទ្រង់នឹងមិនអត់ឱនជាដាច់ខាតចំពោះទង្វើអាក្រក់របស់មនុស្សណាម្នាក់ ដោយសារតែពួកគេបានបម្រើដល់ទ្រង់កាលពីមុនមកឡើយ ហើយទ្រង់ក៏នឹងមិនលើកលែងដល់នរណាម្នាក់ឲ្យរួចផុតពីសេចក្ដីស្លាប់ ដោយសារការលះបង់របស់ពួកគេ ចំពោះព្រះជាម្ចាស់តែមួយគ្រានោះឡើយ។ គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខវេទនាសម្រាប់អំពើអាក្រក់របស់គេឡើយហើយគ្មាននរណាម្នាក់អាចគ្របបាំងអាកប្បកិរិយាអាក្រក់របស់ពួកគេ ហើយគេចចេញពីទុក្ខវេទនានៃសេចក្ដីអន្តរាយបានទេ។ ប្រសិនបើមនុស្សអាចបំពេញភារកិច្ចរបស់ពួកគេបានដោយពិតប្រាកដ នោះមានន័យថា ពួកគេស្មោះត្រង់ជានិច្ចចំពោះព្រះជាម្ចាស់ និងមិនព្យាយាមចង់បានរង្វាន់នោះទេ ទោះបីជាពួកគេទទួលបានព្រះពរឬទទួលសំណាងអាក្រក់ក៏ដោយ។ ប្រសិនបើមនុស្សស្មោះត្រង់ចំពោះព្រះជាម្ចាស់ នៅពេលដែលពួកគេឃើញព្រះពរ ប៉ុន្តែបាត់បង់ភាពស្មោះត្រង់របស់ពួកគេ នៅពេលដែលពួកគេមិនអាចមើលឃើញព្រះពរ ហើយនៅចុងបញ្ចប់ ប្រសិនបើពួកគេនៅតែមិនអាចធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ឬបំពេញភារកិច្ចដែលត្រូវបានប្រគល់ជូនពួកគេ នោះពួកគេនឹងនៅតែជារបស់ដែលត្រូវបំផ្លាញចោលដដែល ទោះបីជាពួកគេធ្លាប់បានបម្រើព្រះជាម្ចាស់ដោយស្មោះត្រង់កាលពីមុនមក ឬក៏អត់ក្ដី។ និយាយឲ្យខ្លីមនុស្សទុច្ចរិតមិនអាចរស់រាននៅបានរហូតអស់កល្បជានិច្ចឡើយ ហើយពួកគេក៏មិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដែរ។ មានតែមនុស្សសុចរិតប៉ុណ្ណោះ ទើបជាម្ចាស់នៃសេចក្ដីសម្រាក។ នៅពេលណាដែលមនុស្សជាតិស្ថិតនៅលើផ្លូវត្រូវ មនុស្សនឹងមានជីវិតជាមនុស្សលោកសាមញ្ញធម្មតា។ ពួកគេរាល់គ្នានឹងបំពេញភារកិច្ចរបស់ពួកគេរៀងៗខ្លួន ហើយមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់យ៉ាងក្រៃលែង។ ចុងក្រោយ ពួកគេនឹងបាត់បង់ចរិតរឹងចចេស និងនិស្ស័យពុករលួយ របស់ពួកគេ ហើយពួកគេនឹងរស់នៅសម្រាប់ព្រះជាម្ចាស់ និងដោយព្រោះព្រះជាម្ចាស់ ដោយគ្មានទាំងចរិតរឹងចចេស និងការចរិតរឹងទទឹងផង។ ពួកគេទាំងអស់នឹងអាចចុះចូលនឹងព្រះជាម្ចាស់ទាំងស្រុង។ នេះនឹងក្លាយជាជីវិតរបស់ព្រះជាម្ចាស់ និងមនុស្សជាតិ។ វានឹងក្លាយជាជីវិតនៃនគរស្ថានសួគ៌ ហើយវានឹងក្លាយជាជីវិតនៃសេចក្ដីសម្រាក។

ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៤. អ្វីជាការទទួលបានជីវិត ហើយអ្វីជាការមិនទទួលបានជីវិត

បន្ទាប់៖ ១. អ្វីជាសេចក្ដីពិត ហើយចំណេះដឹងខាងទេវវិទ្យា គឺជាសេចក្ដីពិតឬអត់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ប្រភពដើម និងការបង្កើតពួកជំនុំនៃព្រះដ៏មានគ្រប់ចេស្ដា

នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានសន្យានឹងអ្នក ដែលដើរតាមទ្រង់ថា «ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងទុកឲ្យអ្នក នោះខ្ញុំនឹងត្រឡប់មកវិញ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ