៣. អ្វីជាលក្ខខណ្ឌដែលអ្នកស៊ីឈ្នួលត្រូវបំពេញ ដើម្បីក្លាយជារាស្ត្ររបស់ព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នៅពេលមនុស្សចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេពុំយល់ពីសេចក្ដីពិត ប៉ុន្តែមានការសង្ឃឹមជាច្រើន ឬមានការតាំងចិត្តសហការ នោះតួនាទីដែលពួកគេអាចធ្វើបានក្នុងអំឡុងពេលនេះ អាចបានត្រឹមតែជាអ្នកស៊ីឈ្នួលប៉ុណ្ណោះ។ ជាការពិតណាស់ «ការស៊ីឈ្នួល» ស្ដាប់ទៅដូចជាពាក្យមិនសូវពីរោះទេ។ ក្នុងន័យមួយបែបទៀត វាមានន័យថា មនុស្សបម្រើការ និងពុះពារដើម្បីកិច្ចការនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ មានន័យថា ពួកគេខិតខំប្រឹងប្រែងដើម្បីកិច្ចការនេះ។ ពួកគេពុំជ្រួតជ្រាប ឬយល់ដឹងអ្វីឡើយ ប៉ុន្តែមានជំនាញ និងទេពកោសល្យខ្លះៗ ហើយអាចរៀនសូត្រ និងផ្ទេរអ្វីដែលអ្នកដទៃនិយាយ ព្រមទាំងបំពេញកិច្ចការខ្លះៗនៃកិច្ចការទូទៅបាន ប៉ុន្តែនៅពេលនិយាយដល់ទិដ្ឋភាពនៃកិច្ចការជាក់លាក់នៃការសង្គ្រោះ និងការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់ ក៏ដូចជាទិដ្ឋភាពជាច្រើននៃកិច្ចការដែលពាក់ព័ន្ធនឹងសេចក្ដីពិត ពួកគេពុំអាចបញ្ចេញការខំប្រឹងប្រែង ឬការសហការបានឡើយ។ ពួកគេគ្រាន់តែបញ្ចេញការខំប្រឹងប្រែងបន្តិចបន្តួច និងនិយាយរឿងខ្លះ នៅពេលបំពេញកិច្ចការទូទៅមួយចំនួន ព្រមទាំងធ្វើកិច្ចការដែលពាក់ព័ន្ធនឹងសេវាខាងក្រៅប៉ុណ្ណោះ។ ប្រសិនបើនេះគឺជាសារជាតិនៃភារកិច្ចរបស់មនុស្ស ឬសារជាតិនៃតួនាទីដែលពួកគេត្រូវធ្វើ និងជាកិច្ចការដែលពួកគេធ្វើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះពួកគេនឹងពិបាកទម្លាក់ចោលនូវងារជា «អ្នកស៊ីឈ្នួល» នេះណាស់។ តើហេតុអ្វីបានជាពួកគេពិបាកនឹងទម្លាក់វាចោល? តើនេះមិនមែនពាក់ព័ន្ធនឹងនិយមន័យដែលព្រះជាម្ចាស់កំណត់សម្រាប់ងារនេះទេឬអី? វាងាយស្រួលណាស់សម្រាប់មនុស្សក្នុងការខំប្រឹងធ្វើអ្វីមួយ និងធ្វើអ្វីតាមសមត្ថភាព អំណោយទាន និងប្រាជ្ញាផ្ទាល់របស់ពួកគេ។ ក៏ប៉ុន្តែ ការរស់នៅតាមសេចក្ដីពិត ការចូលទៅក្នុងតថភាពនៃសេចក្ដីពិត ការធ្វើទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា។ ការងារនេះត្រូវការពេលវេលា ត្រូវការឱ្យមានមនុស្សដឹកនាំ ត្រូវការឱ្យមានការបំភ្លឺពីព្រះជាម្ចាស់ និងត្រូវការការប្រៀនប្រដៅរបស់ព្រះជាម្ចាស់។ បន្ថែមលើនេះ កិច្ចការទាំងនេះត្រូវការឱ្យមានព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីការជំនុំជម្រះ និងការវាយផ្ចាល។ ហេតុនេះ ក្នុងអំឡុងពេលដែលត្រូវការដើម្បីទៅដល់គោលដៅនេះ អ្វីដែលមនុស្សភាគច្រើនអាចធ្វើបាន និងអាចផ្ដល់ឱ្យបាន គឺនៅមានកម្រិតត្រឹមតែជាកិច្ចការមួយក្ដាប់តូចប៉ុណ្ណោះ។ ការបំពេញតួនាទីជាវត្ថុសម្រាប់ឱ្យព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ ការមានអំណោយទានមួយចំនួន និងការអាចប្រើប្រាស់បានខ្លះៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ការគិតអំពីផ្លូវដែលមនុស្សធម្មតាគិត និងការអាចចាប់យក ហើយអនុវត្តកិច្ចការណាដែលប្រទានទៅឱ្យអ្នកធ្វើ ការត្រូវបានបំពាក់បំប៉នដោយមានជំនាញជាក់លាក់ និងការអាចធ្វើការតាមកម្លាំងចំពោះកិច្ចការទាំងឡាយណាដែលអ្នកត្រូវដាក់ឱ្យធ្វើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយសំខាន់ជាងនេះ គឺការមានសង្ឃឹមក្នុងការស្ដាប់តាម និងចុះចូល។ នៅពេលបម្រើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងនៅពេលបញ្ចេញការខិតខំដើម្បីកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមានការបដិសេធសូម្បីតែបន្តិចមិនព្រមស្ដាប់តាម និងចុះចូល នោះអ្នកនឹងមិនអាចរត់គេច ឬបង្កបញ្ហាបានឡើយ។ ផ្ទុយទៅវិញ អ្នកបែរជាខំយ៉ាងណាដើម្បីហាមឃាត់ខ្លួនឯង ធ្វើអាក្រក់ឱ្យបានតិច និងធ្វើល្អឱ្យបានច្រើន។ តើនេះគឺជាសភាព និងស្ថានភាពរបស់មនុស្សភាគច្រើនមែនទេ? ជាការពិតណាស់ ក្នុងចំណោមអ្នករាល់គ្នាទាំងអស់ មានមនុស្សតិចតួចប៉ុណ្ណោះដែលបានឆ្លងផុតស្ថានភាពបែបនេះ។ ដូច្នេះតើមនុស្សមួយចំនួនតូចនោះមានអ្វីក្នុងខ្លួន? ពួកគេបានយល់ពីសេចក្ដីពិត ពួកគេមានតថភាពនៃសេចក្ដីពិត ហើយនៅពេលជួបប្រទះបញ្ហា ពួកគេអាចអធិស្ឋាន និងស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន ព្រមទាំងប្រព្រឹត្ដស្របតាមគោលការណ៍នៃសេចក្ដីពិត។ ការសង្ឃឹមរបស់ពួកគេក្នុងការស្ដាប់តាម និងចុះចូល គឺលែងកំណត់ត្រឹមតែជាការតាំងចិត្តដើម្បីធ្វើបែបនេះទៀតហើយ។ ពួកគេក៏មានសមត្ថភាពក្នុងការបង្កើតគំនិតផ្ដួចផ្ដើមដើម្បីអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើទៅតាមសេចក្ដីតម្រូវរបស់ទ្រង់ដែរ។ នៅពេលជួបប្រទះបញ្ហាអ្វីមួយ ពួកគេមានការគោរពចំពោះព្រះជាម្ចាស់ ពួកគេមិននិយាយ ឬធ្វើអ្វីដោយប្រញាប់ប្រញាល់នោះទេ ប៉ុន្តែពួកគេប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់។ ជាពិសេសនៅពេលដែលពួកគេជួបប្រទះការលួសកាត់ និងការដោះស្រាយជាមួយតាមរបៀបមួយដែលពួកគេមិនយល់ស្របដោយផ្ទាល់ ពួកគេនៅតែអាចឃាត់ឃាំងមិនដាក់ការជំនុំជម្រះលើព្រះជាម្ចាស់ ហើយការទទឹងទាស់ក៏មិនកើតមានចំពោះពួកគេដែរ។ នៅក្នុងជម្រៅដួងចិត្តដ៏សែនជ្រៅរបស់ពួកគេ ពួកគេបង្កប់នូវការទទួលយកដ៏ពិតប្រាកដ នៅពេលនិយាយដល់អត្តសញ្ញាណ ឋានៈ និងសារជាតិរបស់ព្រះជាម្ចាស់។ តើមានភាពខុសគ្នារវាងមនុស្សទាំងអស់នេះ និងអ្នកស៊ីឈ្នួលដែរឬទេ? (មាន)។ តើមានភាពខុសគ្នាអ្វីខ្លះ? ដំបូងបង្អស់ ពួកគេយល់ដឹងអំពីសេចក្ដីពិត។ ទីពីរ ពួកគេអាចអនុវត្តសេចក្ដីពិតបានខ្លះៗ។ ទីបី ពួកគេមានចំណេះដឹងខ្លះៗអំពីព្រះជាម្ចាស់។ ទីបួន ការស្ដាប់តាម និងការចុះចូលរបស់ពួកគេ មិនគ្រាន់តែជាការសង្ឃឹមទៀតនោះទេ ប៉ុន្តែបានបំផ្លាស់បំប្រែទៅជាប្រភេទនៃអាកប្បកិរិយាជាក់ស្ដែង ពោលគឺ ពួកគេបានសម្រេចការចុះចូលយ៉ាងពិតប្រាកដ។ និងទីប្រាំ ហើយក៏ជាភាពខុសគ្នាខ្លាំង ក៏ដូចជាមានតម្លៃជាងគេផងដែរនោះ គឺពួកគេបង្កើតបាននូវការគោរពចំពោះព្រះជាម្ចាស់។ មនុស្សដែលមានចំណុចទាំងអស់នេះ អាចនិយាយបានថា បានគេចផុតពីងារជា «អ្នកស៊ីឈ្នួល» រួចហើយ។ នៅពេលពិនិត្យមើលពីទិដ្ឋភាពផ្សេងៗនៃការចូលរបស់ពួកគេ ក៏ដូចជាអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត និងទំហំនៃចំណេះដឹងរបស់ពួកគេចំពោះព្រះជាម្ចាស់ មនុស្សទាំងអស់នេះ លែងគ្រាន់តែធ្វើការបម្រើដល់ផ្នែកណាមួយនៃកិច្ចការនៅដំណាក់របស់ព្រះជាម្ចាស់ទៀតហើយ និងបានបញ្ចប់ការសិក្សាហួសពីការដែលគ្រាន់តែត្រូវបានត្រាស់ហៅឱ្យបំពេញកិច្ចការធម្មតាហើយ។ ពោលគឺ មនុស្សទាំងអស់នេះមិនបានមកដើម្បីទទួលបានរង្វាន់នោះទេ និងមិនមែនត្រូវជ្រើសតាំងគ្រាន់តែដើម្បីធ្វើការបណ្ដោះអាសន្នតាមលក្ខណៈបែបសាកល្បងការងារក្រោមការឃ្លាំមើលថាតើពួកគេអាចធ្វើការបានក្នុងរយៈពេលយូរឬអត់នោះទេ។ ហេតុនេះ មនុស្សទាំងអស់នេះបានកាត់ផ្ដាច់ងារដែលគេហៅថាជា «អ្នកស៊ីឈ្នួល» នេះចេញហើយ។

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (IX)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

នៅមុនពេលការយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីពិត និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងនៅមុនពេលបង្កើតបានការគោរចំពោះព្រះជាម្ចាស់សូម្បីតែមួយចំណិតក្ដី តួនាទីដែលមនុស្សម្នាក់នោះធ្វើ អាចបានត្រឹមតែជាអ្នកស៊ីឈ្នួលប៉ុណ្ណោះ និងគ្មានអ្វីលើសពីនេះឡើយ។ ពោលគឺ អ្នកគឺជាមនុស្សតែមួយ មិនថាអ្នកចង់ធ្វើជាមនុស្សតែមួយឬអត់ក៏ដោយ។ អ្នកមិនអាចគេចចេញពីការហៅនេះបានទេ។ មនុស្សខ្លះនិយាយថា៖ «ប៉ុន្តែខ្ញុំបានជឿលើព្រះជាម្ចាស់ពេញមួយជីវិតខ្ញុំហើយ។ ចាប់តាំងពីខ្ញុំបានជឿលើព្រះយេស៊ូវមក គឺមានពេលជាច្រើនទសវត្សរ៍មកហើយ។ តើខ្ញុំនៅតែជាអ្នកស៊ីឈ្នួលបែបនេះទៀតមែនទេ?» តើអ្នកគិតយ៉ាងដូចម្ដេចចំពោះសំណួរនេះ? តើអ្នកកំពុងសួរនរណា? អ្នកត្រូវសួរខ្លួនឯងនូវសំណួរនេះ៖ តើអ្នកយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយឬនៅ? តើបច្ចុប្បន្ននេះ អ្នកគ្រាន់តែប្រឹងប្រែងខ្លះ ឬតើអ្នកកំពុងអនុវត្តសេចក្ដីពិត? តើអ្នកធ្លាប់បានបោះជំហាននៅលើមាគ៌ាទៅកាន់ការស្វែងរក និងស្វែងយល់អំពីសេចក្ដីពិតហើយឬនៅ? តើអ្នកបានចូលទៅក្នុងតថភាពនៃសេចក្ដីពិតហើយឬនៅ? តើអ្នកគោរពព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នកដែរឬទេ? ប្រសិនបើអ្នកមានលក្ខណសម្បត្តិទាំងអស់នេះ អាចឈរបានរឹងមាំនៅពេលជួបប្រទះនឹងការល្បងល និងអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីអំពើអាក្រក់បាន នោះពិតណាស់ អ្នកលែងជាអ្នកស៊ីឈ្នួលទៀតហើយ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកគ្មានលក្ខណសម្បត្តិទាំងអស់នេះទេ នោះមិនចាំបាច់ឆ្ងល់ទេ អ្នកនៅតែជាអ្នកស៊ីឈ្នួលដដែល។ រឿងនេះមិនអាចគេចវេះបានទេ ហើយវាក៏មិនអាចគេចផុតដែរ។ មនុស្សខ្លះនិយាយថា៖ «ខ្ញុំបានជឿលើព្រះជាម្ចាស់ជាងសាមសិបឆ្នាំមកហើយ។ ខ្ញុំបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកដើរតាមទ្រង់ ចាប់តាំងពីពេលដែលទ្រង់បានយាងមកបំពេញកិច្ចការជាសាច់ឈាមដែលយោនយកកំណើតជាមនុស្ស និងបានថ្លែងព្រះបន្ទូលលើកដំបូងមកម្ល៉េះ។ ខ្ញុំគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេដែលជួបប្រទះកិច្ចការរបស់ព្រះជាម្ចាស់ ហើយក៏ស្ថិតក្នុងចំណោមមនុស្សដំបូងគេដែលស្ដាប់ឮព្រះជាម្ចាស់ថ្លែងព្រះបន្ទូលរបស់ទ្រង់ដោយផ្ទាល់ដែរ។ ប៉ុន្មានឆ្នាំមកនេះ ខ្ញុំនៅតែដើរតាមព្រះជាម្ចាស់ និងជឿលើព្រះជាម្ចាស់ដដែល។ ឆ្លងតាមការធ្វើទុកបុកម្នេញទាំងអស់ដែលខ្ញុំបានឆ្លងកាត់ ឆ្លងតាមការចាប់ខ្លួនខ្ញុំជាច្រើនលើកច្រើនសា និងរាល់គ្រោះថ្នាក់ទាំងអស់ដែលខ្ញុំបានជួបប្រទះ ព្រះជាម្ចាស់តែងតែការពារខ្ញុំ និងបានដឹកនាំខ្ញុំទៅកាន់ត្រើយម្ខាងទៀត។ ទ្រង់មិនដែលបោះបង់ខ្ញុំចោលឡើយ។ ពេលនេះ ខ្ញុំក៏នៅបន្តធ្វើកិច្ចការរបស់ខ្ញុំដដែល ហើយស្ថានភាពរបស់ខ្ញុំប្រសើរឡើងបន្តិចម្ដងៗ សេចក្ដីជំនឿរបស់ខ្ញុំបន្តរីកធំធាត់ ហើយខ្ញុំគ្មានការងឿងឆ្ងល់អំពីព្រះជាម្ចាស់បន្តិចសោះឡើយ។ តើខ្ញុំនៅតែជាអ្នកស៊ីឈ្នួលដដែលមែនទេ?» តើអ្នកកំពុងសួរនរណា? តើអ្នកមិនគិតថាអ្នកកំពុងសួរមនុស្សខុសទេឬអី? នេះមិនមែនជាសំណួរដែលអ្នកគប្បីសួរនោះទេ។ ប្រសិនបើអ្នកគឺជាអ្នកជឿអស់ជាច្រើនឆ្នាំមែន ពេលនេះអ្នកគួរតែមានគំនិតច្បាស់លាស់ថាតើអ្នកជានរណាឱ្យប្រាកដ។ ដោយសារអ្នកបានជឿអស់ពេលជាច្រើនឆ្នាំមកហើយនេះ តើអ្នកអាចមិនដឹងបានយ៉ាងដូចម្ដេចថាតើអ្នកនៅតែជាអ្នកស៊ីឈ្នួលដដែលទៀតឬអត់នោះ? តើហេតុអ្វីបានជាអ្នកមិនសួរថាតើអ្នកមានតថភាពនៃសេចក្ដីពិតដែរឬអត់? តើអ្នកមានការគោរពចំពោះព្រះជាម្ចាស់ដែរឬទេ? តើអ្នកបានបង្ហាញភស្តុតាងថាបានគេចចេញពីសេចក្ដីអាក្រក់ហើយឬនៅ? ព្រះជាម្ចាស់បានបំពេញកិច្ចការជាច្រើនឆ្នាំ និងបានថ្លែងព្រះបន្ទូលជាច្រើន។ តើអ្នកបានទទួលអ្វីខ្លះ? តើអ្នកបានចូលទៅក្នុងច្រើនប៉ុនណា? តើអ្នកបានទទួលយកការលួសកាត់ និងការដោះស្រាយរបស់ព្រះជាម្ចាស់ជាមួយអ្នក និងការល្បងល ព្រមទាំងការបន្សុទ្ធដែលទ្រង់បានដាក់ឱ្យអ្នកឆ្លងកាត់ច្រើនប៉ុនណា? នៅពេលទទួលយកចំណុចទាំងអស់នេះ តើអ្នកបានឈរធ្វើទីបន្ទាល់ដែរឬទេ? តើអ្នកអាចធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់បានទេ? ប្រសិនបើអ្នកត្រូវទទួលការជំនុំជម្រះដូចដែលយ៉ូបបានឆ្លងកាត់ដែរ តើអ្នកនឹងបដិសេធព្រះជាម្ចាស់ដែរឬទេ? មែនហើយ តើអ្នកមានសេចក្ដីជំនឿលើព្រះជាម្ចាស់ច្រើនប៉ុនណា? តើសេចក្ដីជំនឿរបស់អ្នកគ្រាន់តែជាការជឿ ឬតើវាគឺជាសេចក្ដីជំនឿដ៏ពិតប្រាកដ? ចូរសួរខ្លួនឯងនូវសំណួរទាំងអស់នេះ។ ប្រសិនបើអ្នកមិនទាំងដឹងចម្លើយសម្រាប់សំណួរទាំងអស់នេះផង នោះអ្នកវង្វេងស្មារតីហើយ។ ខ្ញុំគិតថា អ្នកគ្រាន់តែជាមនុស្សម្នាក់ដែលត្រាប់តាមពាក្យសម្ដីនិងទង្វើរបស់អ្នកដទៃដូចជាសត្វសេកប៉ុណ្ណោះ និងគ្មានតម្លៃសូម្បីតែត្រូវហៅថាអ្នកស៊ីឈ្នួល។

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (IX)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

ដើម្បីធ្វើអ្វីមួយដោយមិនប៉ះពាល់ដល់ការផ្លាស់ប្ដូរខាងឯនិស្ស័យ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ឬក៏គោលការណ៍សេចក្ដីពិតតាមរបៀបណាមួយ៖ នេះហើយគឺជាការធ្វើការបម្រើ។ តើបច្ចុប្បន្ននេះ អ្នករាល់គ្នាស្ថិតនៅកម្រិតណា? ពេលវេលាភាគច្រើន គឺអ្នកកំពុងធ្វើការបម្រើ ហើយម្ដងម្កាលមានការបំពេញភារកិច្ចរបស់ខ្លួនជាក់ស្ដែងបន្ដិចបន្ដួច ប៉ុន្ដែពេលវេលាបែបនោះគឺកម្រណាស់។ ការដេញតាមសេចក្ដីពិត មានន័យថាជាការដោះស្រាយបញ្ហានេះ។ វាមានន័យថា ជាការព្យាយាមធ្វើឱ្យការបំពេញភារកិច្ចរបស់ខ្លួនក្លាយទៅជាផ្នែកមួយដែលកើនឡើងជាលំដាប់ និងធ្វើឱ្យការធ្វើការបម្រើថមថយចុះ ដើម្បីធ្វើឱ្យផ្នែកដែលបានលះបង់សម្រាប់ការធ្វើការបម្រើនោះ ក្លាយទៅជាផ្នែកដែលបានលះបង់ទាំងស្រុងដើម្បីការបំពេញភារកិច្ចបន្ដិចម្ដងៗ។ ដូច្នេះ តើអ្វីជាភាពខុសគ្នារវាងការធ្វើការបម្រើ និងការបំពេញភារកិច្ចរបស់ខ្លួន? ការធ្វើការបម្រើមានន័យថាអ្នកធ្វើអ្វីក៏ដោយដែលអ្នកចង់ធ្វើ ដោយយ៉ាងហោចណាស់ អ្វីដែលអ្នកធ្វើនោះមិនប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់។ ដរាបណាគ្មាននរណាម្នាក់ស៊ើបអង្កេតសកម្មភាពរបស់អ្នក ហើយដរាបណាអ្វីដែលអ្នកធ្វើអាចធ្វើទៅបាន នោះគឺល្អគ្រប់គ្រាន់ហើយ។ អ្នកមិនយកខ្លួនឯងទៅខ្វល់ខ្វាយនឹងការផ្លាស់ប្ដូរនិស្ស័យ ការធ្វើអ្វីៗស្របតាមគោលការណ៍សេចក្ដីពិត ការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងរឹតតែមិនខ្វល់ពីរបៀបចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ឬរបៀបបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងថ្វាយវាទៅដល់ព្រះជាម្ចាស់នោះទេ។ អ្នកមិនយកចិត្តទុកដាក់ទៅលើរឿងទាំងអស់នេះទេ ហើយនេះឯងគឺជាអ្វីដែលគេហៅថាការធ្វើការស៊ីឈ្នួល។ ការធ្វើការស៊ីឈ្នួលគឺជាការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់អ្នក និងធ្វើការងារតាំងពីព្រឹករហូតដល់យប់ ហាក់ដូចជាអ្នកគឺជាទាសករម្នាក់អ៊ីចឹង។ ប្រសិនបើអ្នកសួរមនុស្សប្រភេទនេះថា «ក្នុងរយៈពេលដ៏ល្វីងជូរចត់ទាំងប៉ុន្មានឆ្នាំនេះ ដែលអ្នកបានដាក់ខ្លួនអ្នកចូលទៅធ្វើកិច្ចការដ៏លំបាក តើទាំងអស់នេះធ្វើដើម្បីអ្វីទៅ?» នោះពួកគេនឹងឆ្លើយតបថា «ហេតុអ្វី គឺដើម្បីឱ្យខ្ញុំអាចទទួលបានព្រះពរ»។ ប្រសិនបើអ្នកសួរពួកគេថា តើក្នុងរយៈពេលប៉ុន្មានឆ្នាំដែលពួកគេជឿលើព្រះជាម្ចាស់នេះ និស្ស័យរបស់ពួកគេមានការផ្លាស់ប្ដូរខ្លះឬអត់ តើពួកគេបានដឹងច្បាស់អំពីអត្ថិភាពរបស់ព្រះជាម្ចាស់ឬអត់ តើពួកគេមានការយល់ដឹង ឬក៏បទពិសោធន៍ពិតប្រាកដក្នុងកម្រិតណាមួយ អំពីការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករឬអត់ នោះចម្លើយចំពោះសំណួរទាំងអស់នេះនឹងស្ថិតនៅក្នុងប្រភេទ «ទេ» ហើយពួកគេមិនអាចនិយាយអំពីចំណុចណាមួយក្នុងចំណោមចំណុចទាំងអស់នេះបានទេ។ នៅពេលដែលគ្មានការរីកចម្រើន ឬវឌ្ឍនភាពនៅក្នុងសូចនាករដែលទាក់ទងទៅនឹងការផ្លាស់ប្ដូរខាងឯនិស្ស័យទេ បុគ្គលម្នាក់នោះគ្រាន់តែធ្វើការបម្រើឥតឈប់ឈរប៉ុណ្ណោះ។ ឧបមាថា បុគ្គលម្នាក់ធ្វើការបម្រើអស់រយៈពេលជាច្រើនឆ្នាំ ហើយចាប់ផ្ដើមយល់ថាពួកគេមាននិស្ស័យពុករលួយមួយដោយមិនដឹងខ្លួន ថាពួកគេបះបោរទាស់នឹងព្រះជាម្ចាស់ជារឿយៗ ថាពួកគេរអ៊ូរទាំជារឿយៗ ថាពួកគេមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ជារឿយៗ ថាពួកគេបានពុករលួយយ៉ាងខ្លាំង ហើយថាទោះបីជាព្រះជាម្ចាស់មានបន្ទូលប្រាប់ឱ្យពួកគេចុះចូលចំពោះទ្រង់យ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចធ្វើបានដែរ។ ពួកគេព្យាយាមដាក់កម្រិតលើខ្លួនឯង ប៉ុន្ដែនេះគ្មានប្រយោជន៍ទេ ហើយពួកគេក៏មិនដាក់បណ្ដាសាខ្លួនឯង ឬក៏ស្បថនោះដែរ។ នៅទីបំផុត ពួកគេរកឃើញថា៖ «មនុស្សពិតជាមាននិស្ស័យមួយដែលពុករលួយ ហើយនោះគឺជាមូលហេតុដែលគេអាចបះបោរទាស់នឹងព្រះជាម្ចាស់។ នៅពេលដែលមានរឿងអ្វីមួយកើតឡើង មនុស្សតែងតែមានបំណងចិត្តផ្ទាល់ខ្លួន ហើយពួកគេតែងតែស្រាវជ្រាវរកការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។ ទោះបីជាពួកគេមានឆន្ទៈខំប្រឹងប្រែងដោយខ្លួនឯងក៏ដោយ ក៏នៅពេលដែលមានអ្វីមួយទាក់ទងជាមួយនិស្ស័យរបស់ពួកគេ និងមហិច្ឆតាព្រៃ ហើយបំណងចិត្ត និងចេតនា ព្រមទាំងបំណងប្រាថ្នារបស់ពួកគេ នោះពួកគេមិនអាចបោះបង់វាចោល ឬបណ្ដោយឱ្យវាទៅនោះឡើយ។ ពួកគេតែងតែចង់ធ្វើអ្វីៗតាមរបៀបមួយដែលបំពេញចិត្តខ្លួនឯង។ នេះហើយជាខ្ញុំ ហើយខ្ញុំពិតជាអាចគ្រប់គ្រងបាន! តើអាចធ្វើអ្វីបាន?» ប្រសិនបើពួកគេបានចាប់ផ្ដើមពិចារណាអំពីរឿងទាំងអស់នេះ នោះពួកគេមានការយល់ដឹងខ្លះៗអំពីផ្លូវរបស់មនុស្សហើយ។ ប្រសិនបើនៅពេលណាមួយ មនុស្សដែលចូលរួមនៅក្នុងការធ្វើការស៊ីឈ្នួលអាចទទួលយកកិច្ចការពិតប្រាកដ អាចផ្ដោតគំនិតរបស់ពួកគេទៅលើការផ្លាស់ប្ដូរនិស្ស័យ មានការយល់ថា តាមពិតពួកគេក៏មាននិស្ស័យពុករលួយដែរ ថាពួកគេក៏ក្រអឺតក្រទម និងមិនអាចចុះចូលចំពោះព្រះជាម្ចាស់ដែរ ហើយថាវានឹងមិនធ្វើបន្ដទៀតតាមរបៀបនេះទេ។ នៅពេលដែលពេលវេលាមកដល់ ដែលពួកគេអាចគិតអំពីរឿងរ៉ាវទាំងអស់នេះ នោះពួកគេនឹងចាប់ផ្ដើមបែរខ្លួនរបស់ពួកគេត្រឡប់មកវិញ ហើយមានសង្ឃឹមថានិស្ស័យរបស់ពួកគេអាចនឹងផ្លាស់ប្ដូរ ហើយថាពួកគេអាចនឹងទទួលបានសេចក្ដីសង្គ្រោះ។ ឧបមាថា អ្នកណាម្នាក់មិនដែលគិតអំពីរឿងរ៉ាវទាំងអស់នេះទេ ហើយអ្វីដែលពួកគេដឹងនោះគឺរបៀបធ្វើការ ដោយគិតថាការបញ្ចប់កិច្ចការនៅក្នុងដៃរបស់ពួកគេគឺជាអ្វីដែលត្រូវបានតម្រូវដើម្បីបញ្ចប់បញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ហើយថានៅពេលដែលពួកគេបានបញ្ចប់ការប្រឹងប្រែងខ្លួនឯងហើយនោះ ពួកគេនឹងបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងត្រឹមត្រូវហើយ ដោយមិនដែលគិតអំពីអ្វីដែលជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ អំពីអ្វីដែលជាសេចក្ដីពិត ឬអំពីការដែលថាពួកគេអាចត្រូវបានរាប់ថាជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ឬអត់នោះទេ ពួកគេមិនដែលពិចារណាអំពីរឿងរ៉ាវទាំងអស់នេះទេ។ តើមនុស្សម្នាក់ដែលបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបនេះអាចទទួលបានសេចក្ដីសង្គ្រោះឬទេ? ចម្លើយគឺ មិនអាចទេ។ ពួកគេមិនបានបោះជើងលើផ្លូវទៅកាន់ការទទួលបានសេចក្ដីសង្គ្រោះ ឬក៏ទៅលើផ្លូវត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនបានបង្កើតទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ដែរ ប៉ុន្ដែពួកគេនៅតែខំប្រឹងប្រែង និងចូលរួមនៅក្នុងការធ្វើការបម្រើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ មនុស្សប្រភេទនេះធ្វើការបម្រើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ថែរក្សា និងការពារពួកគេ ប៉ុន្ដែទ្រង់មិនមានផែនការដើម្បីសង្គ្រោះពួកគេទេ ហើយទ្រង់ក៏មិនដោះស្រាយជាមួយពួកគេ និងលោះកាត់ពួកគេដែរ ក៏មិនជំនុំជម្រះ និងវាយផ្ចាលពួកគេ ហើយក៏មិនដាក់ពួកគេនៅក្រោមការល្បងល ឬការបន្សុទ្ធឡើយ។ ទ្រង់គ្រាន់តែអនុញ្ញាតឱ្យពួកគេទទួលបានព្រះពរខ្លះៗនៅក្នុងជីវិតនេះប៉ុណ្ណោះ និងគ្មានអ្វីផ្សេងទៀតឡើយ។ ប្រសិនបើពេលវេលាមកដល់ ដែលមនុស្សទាំងនេះចេះឆ្លុះបញ្ជាំងពីរឿងរ៉ាវទាំងអស់នេះ ហើយយល់សេចក្ដីអធិប្បាយដែលពួកគេស្ដាប់ឮ នោះពួកគេនឹងដឹង៖ «ដូច្នេះ នេះគឺជាអ្វីដែលជាការជឿលើព្រះជាម្ចាស់។ អ៊ីចឹង ខ្ញុំត្រូវតែព្យាយាមដើម្បីទទួលបានសេចក្ដីសង្គ្រោះ។ ប្រសិនបើខ្ញុំមិនព្យាយាមទេ ហើយបែរជាយល់ព្រមនឹងការធ្វើការបម្រើវិញ នោះគ្មានអ្វីពាក់ព័ន្ធនឹងជំនឿលើព្រះជាម្ចាស់ឡើយ»។ បន្ទាប់មក ពួកគេពិចារណាថា៖ «តើទិដ្ឋភាពអ្វីខ្លះនៃនិស្ស័យពុករលួយដែលខ្ញុំមាន? តើនិស្ស័យពុករលួយនេះ គឺជាអ្វីឱ្យប្រាកដទៅ? មិនថាយ៉ាងណានោះទេ ជាដំបូង ខ្ញុំត្រូវតែចុះចូលចំពោះព្រះជាម្ចាស់!» ចំណុចទាំងអស់នេះទាក់ទងទៅនឹងសេចក្ដីពិត និងការផ្លាស់ប្ដូរនិស្ស័យ ហើយមានសេចក្ដីសង្ឃឹមសម្រាប់ពួកគេ។

ដកស្រង់ពី «មានតែតាមរយៈការស្វែងរកគោលការណ៍សេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចបំពញភារកិច្ចរបស់ពួកគេបានល្អប្រសើរ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ប្រសិនបើអ្នកអាចក្លាយជាអ្នកស៊ីឈ្នួលដ៏ស្មោះត្រង់ ដែលអាចបម្រើរហូតដល់ទីបញ្ចប់ ហើយអាចបំពេញបេសកកម្មដែលព្រះជាម្ចាស់បានប្រទានឲ្យអ្នក នោះអ្នកនឹងរស់នៅក្នុងជីវិតដែលមានតម្លៃ។ ប្រសិនបើអ្នកអាចធ្វើបែបនេះ នោះអ្នកនឹងអាចស្ថិតនៅបាន។ ប្រសិនបើអ្នកប្រឹងប្រែងព្យាយាមបន្តិចទៀត ប្រសិនបើអ្នកព្យាយាមឲ្យខ្លាំងខ្លាបន្តិចថែមទៀត អ្នកអាចបង្កើតកិច្ចខិតខំប្រឹងប្រែងទ្វេដងដើម្បីស្គាល់ព្រះជាម្ចាស់ អ្នកអាចនិយាយបានបន្តិចបន្តួចអំពីការស្គាល់ព្រះជាម្ចាស់ អ្នកអាចនាំយកទីបន្ទាល់ថ្វាយទ្រង់ ហើយជាងនេះទៅទៀត ប្រសិនបើអ្នកអាចយល់អ្វីមួយនៃបំណងព្រះហឫទ័យរបស់ទ្រង់ អាចសហការនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងអាចក្លាយជាអ្វីក៏ដោយដែលយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្នក ក្នុងនាមជាអ្នកស៊ីឈ្នួល នឹងមានបទពិសោធន៍នៃការផ្លាស់ប្តូរដោយសំណាង។ តើការផ្លាស់ប្តូរដោយសំណាងនេះគឺជាអ្វី? អ្នកនឹងលែងត្រឹមតែអាចស្ថិតនៅតទៅទៀតហើយ។ ដោយផ្អែកលើការប្រព្រឹត្តរបស់អ្នក ព្រមទាំងបំណងប្រាថ្នា និងការតាមរកផ្ទាល់ខ្លួនរបស់អ្នក នោះព្រះជាម្ចាស់នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ក្នុងចំណោមរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ នេះគឺជាការផ្លាស់ប្តូររបស់អ្នកដោយសំណាង។ ចំពោះអ្នកស៊ីឈ្នួល តើអ្វីជារបស់ល្អបំផុត? គឺពួកគេក្លាយជាមនុស្សដែលព្រះជាម្ចាស់រើសតាំង។ ប្រសិនបើពួកគេធ្វើបែបនេះ មានន័យថា ពួកគេនឹងលែងយកកំណើតសាជាថ្មីជាសត្វដូចទៅនឹងអ្នកមិនជឿតទៅទៀតហើយ។ តើនោះល្អទេ? ល្អ ហើយវាក៏ជាដំណឹងល្អផងដែរ៖ មានន័យថា អ្នកស៊ីឈ្នួលអាចកែតម្រូវបាន។ វាមិនអាស្រ័យលើថា សម្រាប់អ្នកស៊ីឈ្នួល នៅពេលដែលព្រះជាម្ចាស់បានកំណត់ឲ្យពួកគេបម្រើ ពួកគេនឹងធ្វើដូច្នោះជារៀងរហូតនោះទេ។ មិនចាំបាច់ទាល់តែបែបនោះទេ។ ព្រះជាម្ចាស់នឹងដោះស្រាយពួកគេ ហើយឆ្លើយតបចំពោះពួកគេ តាមវិធីដែលសមស្របទៅនឹងការប្រព្រឹត្តជាបុគ្គលរបស់មនុស្សនេះ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ X» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ ប្រសិនបើមនុស្សម្នាក់បានគេចផុតពីងារជា «អ្នកស៊ីឈ្នួល» កាត់ផ្ដាច់ការហៅឈ្មោះនេះ និងគេចចេញពីស្ថានភាពនេះបាន នេះគឺជារឿងដែលត្រូវអរសប្បាយ មែនទេ? តើនេះមានន័យដូចម្តេច? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ វាមានន័យថា មនុស្សនេះលែងជាមនុស្សធម្មតា ឬអ្នកមិនជឿទៀតហើយ។ ពេលនេះ ពួកគេគឺជាសមាជិកម្នាក់នៃដំណាក់ និងនគររបស់ព្រះជាម្ចាស់។ សមាជិកម្នាក់នៃដំណាក់ និងនគររបស់ព្រះជាម្ចាស់ តើងារនេះបានមកពីណា? តើមនុស្សទទួលបានងារនេះដោយរបៀបណា? វាមកអំពីការលះបង់តម្លៃ ហើយតាមរយៈការយល់ដឹងអំពីសេចក្ដីពិត អ្នកបានស្វែងរកសេចក្ដីពិត និងបានឈានដល់កម្រិតនៃការផ្លាស់ប្ដូរជាក់លាក់នៅក្នុងនិស្ស័យរបស់អ្នក។ ពេលនេះ អ្នកអាចចុះចូលចំពោះព្រះជាម្ចាស់ និងគោរពទ្រង់ ហើយអ្នកបានក្លាយជាសមាជិកម្នាក់នៃដំណាក់របស់ទ្រង់។ ដូចយ៉ូប និងពេត្រុសដែរ អ្នកលែងត្រូវឆ្លងកាត់ការធ្វើទុក្ខបុកម្នេញ និងសេចក្ដីពុករលួយរបស់សាតាំងទៀតហើយ។ អ្នកអាចរស់នៅដោយមានសេរីភាពនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងនៅក្នុងនគររបស់ទ្រង់ ហើយអ្នកលែងត្រូវការតតាំងជាមួយនិស្ស័យពុករលួយរបស់អ្នកទៀតហើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកគឺជាវត្ថុដែលបង្កើតមកយ៉ាងពិតប្រាកដ និងជាមនុស្សពិតប្រាកដ។ នេះមានន័យថា ថ្ងៃដែលមនុស្សត្រូវសាតាំងធ្វើឱ្យពុករលួយ ត្រូវរងទុក្ខវេទនា គឺជិតចប់ទៅវិញទាំងស្រុងហើយ។ ពេលនេះគឺជាពេលសុខសាន្ត អរសប្បាយ និងមានក្ដីសុខ ដែលមនុស្សម្នាក់អាចរស់នៅក្នុងពន្លឺនៃទឹកព្រះភ័ក្ដ្ររបស់ព្រះអាទិករ និងអាចរួមរស់ជាមួយព្រះជាម្ចាស់បាន។ នេះគឺជាអ្វីដែលត្រូវអរសប្បាយ មែនទេ? (មែនហើយ)។ ក៏ប៉ុន្តែ មនុស្សដទៃទៀត ចុងក្រោយ នៅតែមិនទាន់បានលះបង់ការហៅថា «អ្នកស៊ីឈ្នួល» បានដដែល ហើយនៅគ្រានោះ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានបញ្ចប់ ពួកគេនៅតែមិនអាចគេចផុតពីងារជា «អ្នកស៊ីឈ្នួល» ដដែល ជា «ភួងជ័យ» ដែលពួកគេពាក់នៅលើក្បាលរបស់ពួកគេ។ តើនេះមានន័យដូចម្តេច? វាមានន័យថា ពួកគេនឹងនៅតែជាមនុស្សធម្មតាដដែល។ វាមានន័យថា ក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេនឹងនៅតែជាអ្នកមិនជឿដដែល។ តើហេតុអ្វីវាមានន័យពីរយ៉ាងនេះ? មូលហេតុគឺស្ថិតនៅលើការពិតដែលថា មនុស្សទាំងអស់នោះពុំអនុវត្តសេចក្ដីពិត មិនបានផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ និងមិនអាចចុះចូលនឹងព្រះជាម្ចាស់បាន ព្រមទាំងមិនអាចគោរពទ្រង់។ ជាលទ្ធផល ពួកគេនឹងគ្មានចំណែកណាដែលត្រូវធ្វើនៅក្នុងដំណាក់ និងនគររបស់ព្រះជាម្ចាស់នោះទេ។ ការដែលគ្មានចំណែកនៅទីនោះ តើពួកគេរស់នៅទីណា? ពួកគេនឹងរស់នៅខាងក្រៅនគររបស់ព្រះជាម្ចាស់។ មនុស្សបែបនេះ នឹងបន្តត្រូវគេហៅថា «អ្នកស៊ីឈ្នួល» ដដែល ដែលមានន័យថាពួកគេនឹងមិនត្រូវព្រះជាម្ចាស់ទតឃើញថាជាអ្នកដើរតាមទ្រង់ឡើយ ហើយពួកគេមិនបានក្លាយជាមនុស្សនៃដំណាក់របស់ទ្រង់ឡើយ។ វាក៏មានន័យផងដែរថា ពួកគេមិនអាចក្លាយជាអ្នកដើរតាមព្រះជាម្ចាស់បាននោះទេ ហើយទ្រង់មិនទទួលស្គាល់ពួកគេឡើយ។ ជាថ្មីម្ដងទៀត ពួកគេមិនអាចទទួលបានព្រះពរ និងព្រះគុណរបស់ទ្រង់ឡើយ។ ជាការពិតណាស់ វាក៏មានថា ពួកគេនឹងលែងមានឱកាសក្នុងការបានរួមរស់ជាមួយទ្រង់ដោយព្រះពរល្អៗនៃនគររបស់ព្រជាម្ចាស់ ឬទទួលបានភាពសុខសាន្ត និងសេចក្ដីអរសប្បាយទៀតឡើយ។ ឱកាសបែបនេះនឹងកន្លងទៅផុត។ ដូច្នេះ ចំពោះពួកគេ តើនេះនឹងក្លាយជាពេលអរសប្បាយដែលត្រូវសាទរ ឬជាពេលដ៏សោកសង្រេង? វានឹងក្លាយជាពេលដ៏សោកសង្រេងមួយ។ មិនថាពួកគេនឹងត្រូវគេប្រព្រឹត្តដាក់ដោយបែបណានៅក្រៅដំណាក់ និងនគររបស់ព្រះជាម្ចាស់ នៅពេលកំពុងមានងារជា «អ្នកស៊ីឈ្នួល» នោះទេ នោះគឺជាអ្វីដែលកើតមាននៅពេលក្រោយទៀត ហើយយើងនឹងមិននិយាយអំពីវានៅពេលនេះឡើយ។ សរុបមក វិធីដែលពួកគេនឹងត្រូវគេប្រព្រឹត្តដាក់ នឹងមានភាពខុសគ្នាយ៉ាងខ្លាំងអំពីរបៀបដែលគេនឹងប្រព្រឹត្តដាក់មនុស្សនៅក្នុងនគរព្រះជាម្ចាស់។ វានឹងខុសគ្នាបើនិយាយពីស្ថានភាព និងការប្រព្រឹត្តដែលពួកគេនឹងទទួលបាន និងនៅគ្រប់ទិដ្ឋភាពដទៃផ្សេងទៀតទាំងអស់។ ការពិតដែលមនុស្សទាំងនេះមិនបានទទួលសេចក្ដីពិត ឬសម្រេចនូវការផ្លាស់ប្ដូរនិស្ស័យនៅក្នុងពេលដែលព្រះជាម្ចាស់បានបំពេញកិច្ចការ និងនាំមកនូវសេចក្ដីសង្គ្រោះចំពោះមនុស្ស តើនេះមិនមែនធ្វើឱ្យពួកគេគួរឱ្យអាណិតទេឬ? ពួកគេគួរឱ្យអាណិតខ្លាំងណាស់! ចំណុចទាំងអស់នេះគឺជាអ្វីដែលបាននិយាយអំពីងារជា «អ្នកស៊ីឈ្នួល»។ មនុស្សខ្លះបាននិយាយថា៖ «នៅពេលណាដែលទ្រង់បានមានព្រះបន្ទូលអំពី 'អ្នកស៊ីឈ្នួល' ទូលបង្គំមានអារម្មណ៍ទទឺងទាស់។ នេះគឺជាអាកប្បកិរិយាតែមួយគត់ដែលទូលបង្គំមាន។ ប្រសិនបើទ្រង់ធ្វើឱ្យទូលបង្គំធ្វើជាអ្នកស៊ីឈ្នួល ទូលបង្គំនឹងមិនអាចធ្វើបានឡើយ ហើយទូលបង្គំនឹងមិនសប្បាយចិត្តទេ។ ប្រសិនបើទ្រង់មានបន្ទូលថាទូលបង្គំមិនមែនជាអ្នកស៊ីឈ្នួលទេ និងហៅទូលបង្គំថាជារាស្រ្តរបស់ព្រះជាម្ចាស់វិញ នោះបើទោះបីទូលបង្គំជាមនុស្សអន់ជាងគេក៏ដោយ ក៏ទូលបង្គំសប្បាយចិត្តដែរ។ ទូលបង្គំនឹងមិនអីនោះទេ ឱ្យតែទ្រង់មិនហៅទូលបង្គំថាជាអ្នកស៊ីឈ្នួល។ ក្នុងជីវិតរបស់ទូលបង្គំទាំងមូល នេះគឺជាការស្វែងរកតែមួយគត់ដែលទូលបង្គំធ្លាប់មាន ហើយក៏ជារឿងល្អតែមួយគត់ដែរ។ អ្វីគ្រប់យ៉ាងដែលទូលបង្គំទន្ទឹងរង់ចាំ គឺការចេញផុតពីងារជា 'អ្នកស៊ីឈ្នួល'។ នេះមិនមែនជាការស្នើសុំអ្វីច្រើននោះទេ»។ តើអ្នកគិតបែបណាចំពោះមនុស្សបែបនេះ? តើនេះជាអាកប្បកិរិយារបស់មនុស្សម្នាក់ដែលស្វែងរកសេចក្ដីពិតដែរឬទេ? (មិនមែនទេ)។ តើនេះជាអាកប្បកិរិយាប្រភេទណាទៅ? តើវាជាអាកប្បកិរិយាមិនល្អមែនទេ? (មែនហើយ)។ អ្នកមិនចាំបាច់ខំប្រឹងឱ្យខ្លាំងក្លាដើម្បីគេចផុតពីងារជា «អ្នកស៊ីឈ្នួល» នោះទេ ដោយសារងារនេះ ត្រូវដាក់ឱ្យអ្នកទៅតាមកម្រិតដែលអ្នកបានរីកចម្រើនធំធាត់នៅក្នុងជីវិតរបស់អ្នកទាំងមូល។ អ្នកមិនអាចសម្រេចចិត្តបែបនេះឱ្យខ្លួនឯងទៅតាមអ្វីដែលអ្នកចង់បាននោះទេ។ វាមិនអាស្រ័យទៅតាមអ្វីដែលមនុស្សម្នាក់ចង់បាននោះទេ ប៉ុន្តែស្ថិតនៅមាគ៌ាមួយណាដែលមនុស្សដើរ និងថាតើមនុស្សនោះបានសម្រេចការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេហើយឬនៅ។ ប្រសិនបើគោលដៅរបស់អ្នកគ្រាន់តែដើម្បីស្វែងរកឱ្យបានរួចខ្លួនពីងារជា «អ្នកស៊ីឈ្នួល» ដូច្នេះ អ្នកនឹងមិនអាចបំបាត់ងារនេះបានទេ។ ខ្ញុំនឹងប្រាប់អ្នកអំពីសេចក្ដីពិតចុះ៖ អ្នកនឹងមានងារនេះនៅពេញមួយជីវិតរបស់អ្នក។ ប្រសិនបើអ្នកផ្ដោតលើការស្វែងរកសេចក្ដីពិតវិញ និងអាចសម្រេចការផ្លាស់ប្ដូរនិស្ស័យបាន នោះងារនេះនឹងត្រូវបាត់ទៅវិញបន្ដិចម្ដងៗ។ ហេតុនេះ ការពិនិត្យមើលវាទៅតាមចំណុចទាំងពីរនេះ តើព្រះជាម្ចាស់បង្ខំដាក់ងារជា «អ្នកស៊ីឈ្នួល» នេះលើមនុស្សមែនទេ? មិនមែនជាដាច់ខាត! ព្រះជាម្ចាស់មិនបានបង្ខិតបង្ខំមនុស្សសូម្បីតែបន្តិច ហើយវាក៏មិនមែនជាពាក្យកំណត់ ឬពាក្យសម្រាប់ហៅ ឬកំណត់ងារបែបណានោះដែរ។ វាផ្អែកតាមកម្រិតដែលមនុស្សបានរីកចម្រើនធំធាត់នៅក្នុងជីវិតតាមរយៈដំណើរនៃការរីកចម្រើនធំធាត់ក្នុងជីវិតរបស់ពួកគេ។ ក៏ប៉ុន្តែជីវិតរបស់អ្នករីកចម្រើនបានឆ្ងាយប៉ុនណា ហើយនិស្ស័យរបស់អ្នកបានផ្លាស់ប្ដូរច្រើនប៉ុនណា គឺជាកម្រិតច្រើនប៉ុណ្ណោះដែលអ្នកបានកាត់ងារជា «អ្នកស៊ីឈ្នួល» ចេញ។ ប្រសិនបើថ្ងៃមួយ អ្នកទៅដល់កន្លែងមួយដែលអ្នកអាចគោរពព្រះព្រះជាម្ចាស់បាន និងចុះចូលនឹងទ្រង់ នោះអ្នកនឹងលែងពាក់ងារនោះទៀតហើយ បើទោះបីជាអ្នកចង់ក៏ដោយ។ នេះគឺអាស្រ័យទៅលើការស្វែងរករបស់មនុស្សម្នាក់ អាស្រ័យលើអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត និងអាស្រ័យលើមាគ៌ាដែលពួកគេដើរ។

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (IX)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

ខាង​ដើម៖ ២. មូលហេតុដែលអ្នកបោះបង់ចោលគ្រប់យ៉ាង និងបានលះបង់សម្រាប់ព្រះជាម្ចាស់ ក្លាយជាអ្នកស៊ីឈ្នួល

បន្ទាប់៖ ៤. អ្វីជាការទទួលបានជីវិត ហើយអ្វីជាការមិនទទួលបានជីវិត

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការស្គាល់អំពីសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក្នុងជីវិត

By Xinxin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះជាម្ចាស់...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ