៣. ធម្មជាតិ និងផលវិបាកនៃបញ្ហាទទួលស្គាល់តែព្រះជាម្ចាស់មួយមុខ ដោយមិនទទួលស្គាល់សេចក្ដីពិត

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពោលគឺអ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលអាចមើលឃើញ ឬមិនជឿលើកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ តែបែរជាថ្វាយបង្គំព្រះជាម្ចាស់នៅឯស្ថានសួគ៌ ដែលមើលពុំឃើញវិញ គឺជាមនុស្សម្នាក់ដែលមិនមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេឡើយ។ មនុស្សបែបនេះ គឺជាពួកបះបោរ ហើយទទឹងទាស់នឹងព្រះជាម្ចាស់។ ពួកគេខ្វះភាពជាមនុស្សនិងខ្វះហេតុផល ពោលគឺគ្មានសេចក្ដីពិតសោះ។ ជាងនេះទៅទៀត ចំពោះមនុស្សទាំងអស់នេះ កាលណាព្រះជាម្ចាស់កាន់តែអាចមើលឃើញ និងកាន់តែរូបី ពួកគេនឹងកាន់តែលែងជឿ ហើយពួកគេចាត់ទុកព្រះជាម្ចាស់ដែលមិនអាចមើលឃើញ និងអរូបី ជាព្រះដែលគួរទុកចិត្ត និងគួរត្រេកអរខ្លាំងបំផុត។ អ្វីដែលពួកគេស្វែងរក គឺមិនមែនជាសេចក្ដីពិតជាក់ស្ដែងនោះទេ ក៏មិនមែនជាខ្លឹមសារនៃជីវិតពិតប្រាកដដែរ ហើយរឹតតែមិនមែនជាព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះដែរ។ ផ្ទុយទៅវិញ ពួកគេស្វែងរកសេចក្ដីសប្បាយរីករាយ។ មិនចាំបាច់ឆ្ងល់នោះទេ អ្វីដែលពួកគេជឿ និងអ្វីដែលពួកគេស្វែងរក គឺជាអ្វីដែលអាចបំពេញតាមចំណង់ចិត្តផ្ទាល់ខ្លួនរបស់ពួកគេបាន។ ពួកគេជឿលើព្រះជាម្ចាស់ គឺគ្រាន់តែដើម្បីបំពេញចំណង់ចិត្តផ្ទាល់ខ្លួនរបស់ពួកគេឲ្យស្កប់ស្កល់តែប៉ុណ្ណោះ មិនមែនដើម្បីស្វែងរកសេចក្ដីពិតឡើយ។ តើមនុស្សបែបនេះ មិនមែនជាអ្នកប្រព្រឹត្តអាក្រក់ទេឬអី? ពួកគេទុកចិត្តលើខ្លួនឯងជាខ្លាំងហើយពួកគេមិនជឿថា ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ នឹងបំផ្លាញ «មនុស្សល្អ» ដូចជាពួកគេនេះទាល់តែសោះ។ ផ្ទុយទៅវិញ ពួកគេជឿថា ព្រះជាម្ចាស់នឹងអនុញ្ញាតឲ្យពួកគេបន្តរស់នៅ ហើយនឹងប្រទានរង្វាន់ដល់ពួកគេ ឲ្យបានស័ក្តិសមថែមទៀត ដ្បិតពួកគេបានធ្វើរឿងជាច្រើនថ្វាយព្រះជាម្ចាស់ និងបានបង្ហាញនូវ «ភាពស្មោះត្រង់» យ៉ាងច្រើនចំពោះទ្រង់។ ប្រសិនបើពួកគេត្រូវស្វែងរកព្រះជាម្ចាស់ដែលអាចមើលឃើញ នៅពេលណាដែលចំណង់ចិត្តរបស់ពួកគេមិនត្រូវបានបំពេញតាមពួកគេនឹងវាយបកមកព្រះជាម្ចាស់វិញ ឬចាប់ផ្ដើមខឹងសម្បារភ្លាមៗតែម្ដង។ ពួកគេបង្ហាញថា ខ្លួនឯងជាមនុស្សទុរយសថោកទាប ដែលព្យាយាមផ្គាប់តែចំណង់ចិត្តរបស់ខ្លួនឯងប៉ុណ្ណោះ។ ពួកគេមិនមែនជាមនុស្សដែលមានសេចក្ដីស្មោះត្រង់ក្នុងការព្យាយាមឲ្យបានសេចក្ដីពិតនោះឡើយ។ មនុស្សបែបនេះ គេហៅថា មនុស្សទុច្ចរិត ដែលដើរតាមព្រះគ្រីស្ទ។ អស់អ្នកណាដែលមិនស្វែងរកសេចក្ដីពិត គេមិនអាចជឿលើសេចក្ដីពិតបានឡើយ ហើយក៏មិនអាចសម្រេចបាននូវលទ្ធផលនាពេលអនាគតរបស់មនុស្សជាតិបានដែរ ដ្បិតពួកគេមិនជឿលើកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលអាចមើលឃើញឡើយ ហើយសេចក្ដីនេះរាប់បញ្ចូលទាំងការមិនជឿលើទិសដៅអនាគតរបស់មនុស្សជាតិដែរ។ ហេតុនេះ បើទោះបីជាពួកគេដើរតាមព្រះជាម្ចាស់ដែលអាចមើលឃើញក្ដី ក៏ពួកគេនៅតែបន្តប្រព្រឹត្តអំពើអាក្រក់ និងមិនបានស្វែងរកសេចក្ដីពិតសោះឡើយ ហើយពួកគេក៏មិនបានប្រតិបត្តិនូវសេចក្ដីពិតដែលខ្ញុំចង់បានដែរ។ ផ្ទុយទៅវិញ មនុស្សទាំងអស់នោះ ដែលមិនជឿថា ពួកគេនឹងត្រូវបំផ្លាញ នឹងក្លាយជាមនុស្សដែលនឹងត្រូវបំផ្លាញចោលវិញ។ ពួកគេគ្រប់គ្នាជឿថា ខ្លួនគេជាមនុស្សឈ្លាសវៃណាស់ ហើយពួកគេគិតថា ពួកគេនោះជាមនុស្សដែលប្រតិបត្តិតាមសេចក្ដីពិត។ ពួកគេចាត់ទុកការប្រព្រឹត្តអាក្រក់របស់ពួកគេជាសេចក្ដីពិតនិងអរសប្បាយនឹងអំពើនោះ។ មនុស្សទុច្ចរិតបែបនេះ គឺជាមនុស្សដែលជឿជាក់លើខ្លួនឯងខ្លាំងបំផុត។ ពួកគេចាត់ទុកសេចក្ដីពិតជាគោលលទ្ធិ និងចាត់ទុកទង្វើអាក្រក់របស់ពួកគេជាសេចក្ដីពិត ប៉ុន្តែចុងបញ្ចប់ទៅ ពួកគេបានត្រឹមតែច្រូតផលនៃទង្វើដែលពួកគេបានសាបព្រួសប៉ុណ្ណោះ។ នៅពេលណាដែលមនុស្សកាន់តែមានទំនុកចិត្តខ្លាំងលើខ្លួនឯង ហើយនៅពេលដែលពួកគេកាន់តែក្រអឺតក្រទមខ្លាំង ពួកគេនឹងកាន់តែមិនអាចទទួលបាននូវសេចក្ដីពិត។ នៅពេលណាដែលមនុស្ស កាន់តែជឿលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ នោះពួកគេនឹងកាន់តែប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែរ។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលនឹងត្រូវដាក់ទោស។ នៅមុនពេលដែលមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាក ទោះបីជាជំពូកបុគ្គលនីមួយៗត្រូវទទួលទោស ឬត្រូវទទួលរង្វាន់ នឹងត្រូវកំណត់លើលក្ខណៈថា តើពួកគេបានស្វែងរកសេចក្ដីពិតដែរឬអត់ ពួកគេស្គាល់ព្រះជាម្ចាស់ដែរឬអត់ ហើយពួកគេអាចចុះចូលចំពោះព្រះជាម្ចាស់ដែលអាចមើលឃើញដែរឬអត់។ អស់អ្នកណាដែលបានបម្រើដល់ព្រះជាម្ចាស់ដែលអាចមើលឃើញបាន ក៏ប៉ុន្តែមិនបានស្គាល់ទ្រង់ និងមិនបានចុះចូលនឹងទ្រង់ គឺខ្វះនូវសេចក្ដីពិត។ មនុស្សបែបនេះ គឺជាអ្នកប្រព្រឹត្តអំពើអាក្រក់ហើយអ្នកប្រព្រឹត្តអំពើអាក្រក់ ច្បាស់ជានឹងក្លាយជារបស់ដែលត្រូវដាក់ទោស។ បន្ថែមលើនេះ ពួកគេនឹងត្រូវដាក់ទោសស្របទៅតាមទង្វើទុច្ចរិតរបស់ពួកគេ។ ព្រះជាម្ចាស់ គឺសម្រាប់ឲ្យមនុស្សលោកជឿតាម ហើយទ្រង់ក៏មានតម្លៃឲ្យពួកគេស្ដាប់បង្គាប់តាមដែរ។ អស់អ្នកណាដែលត្រឹមតែមានសេចក្ដីជំនឿ ចំពោះព្រះជាម្ចាស់ដែលស្រពេចស្រពិល និងមិនអាចមើលឃើញ គឺជាអ្នកដែលពុំជឿលើព្រះជាម្ចាស់ និងមិនអាចចុះចូលនឹងព្រះជាម្ចាស់បានឡើយ។ ប្រសិនបើមនុស្សទាំងអស់នេះ នៅតែមិនអាចជឿលើព្រះជាម្ចាស់ដែលអាចមើលឃើញ ពេលដែលកិច្ចការ នៃការយកឈ្នះរបស់ទ្រង់បានបញ្ចប់ និងបន្តមិនស្ដាប់បង្គាប់ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែលអាចមើលឃើញនៅខាងសាច់ឈាម នោះមិនចាំបាច់ឆ្ងល់ទេ «មនុស្សដែលជឿលើព្រះជាម្ចាស់ដែលស្រពេចស្រពិល» នឹងក្លាយជារបស់ដែលត្រូវបំផ្លាញ។ ដូចគ្នាដែរ មនុស្សមួយចំនួនក្នុងចំណោមឯងរាល់គ្នា គឺជាមនុស្សដែលទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សត្រឹមតែបបូរមាត់ ប៉ុន្តែមិនអាចប្រតិបត្តិសេចក្ដីពិតនៃការចុះចូលនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបាន ចុងក្រោយនឹងក្លាយជារបស់ដែលត្រូវលុបបំបាត់ និងត្រូវបំផ្លាញចោល។ បន្ថែមលើនេះ នរណាម្នាក់ដែលទទួលស្គាល់ព្រះជាម្ចាស់ដែលអាចមើលឃើញ តាមបបូរមាត់របស់ពួកគេ ដោយទទួលទាន និងផឹកនូវសេចក្ដីពិតដែលទ្រង់បើកសម្ដែង ហើយក៏ស្វែងរកព្រះជាម្ចាស់ដ៏ស្រពិចស្រពិល និងមិនអាចមើលឃើញដែរនោះ នឹងអាចត្រូវបំផ្លាញចោលកាន់តែច្រើនទៅទៀតនាពេលអនាគត។ ក្នុងចំណោមមនុស្សទាំងអស់នេះ គ្មាននរណាម្នាក់នឹងអាចបន្តរស់នៅរហូតដល់ពេលសម្រាកដែលនឹងត្រូវចូលមកដល់ ក្រោយពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ឡើយ ហើយក៏គ្មាននរណាម្នាក់ស្រដៀងនឹងមនុស្សបែបនេះ ដែលអាចបន្តរស់នៅក្នុងពេលវេលានៃសេចក្ដីសម្រាកបានឡើយ។

ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សព្វថ្ងៃនេះ ខ្ញុំរស់នៅលើផែនដី ហើយខ្ញុំរស់នៅក្នុងចំណោមមនុស្សលោក។ មនុស្សស្គាល់កិច្ចការរបស់ខ្ញុំ និងចាំផ្ទៀងស្តាប់សូរសៀងរបស់ខ្ញុំ ហើយជាមួយគ្នានេះ ខ្ញុំក៏ប្រទានសេចក្តីពិតទាំងអស់ទៅដល់មនុស្សរាល់គ្នាដែលដើរតាមខ្ញុំ ដើម្បីពួកគេអាចទទួលបានជីវិតពីខ្ញុំ ហើយក៏ទទួលបានផ្លូវមួយដែលពួកគេអាចដើរបាន។ ដ្បិតខ្ញុំជាព្រះជាម្ចាស់ ជាព្រះប្រទានជីវិត។ អំឡុងពេលជាច្រើនឆ្នាំ ក្នុងការបំពេញកិច្ចការរបស់ខ្ញុំ មនុស្សបានទទួលក៏ច្រើន ហើយបោះបង់ចោលក៏ច្រើន ប៉ុន្តែខ្ញុំនៅតែនិយាយថា ពួកគេនៅមិនទាន់ជឿលើខ្ញុំដោយពិតប្រាកដឡើយ។ ដ្បិតមនុស្សលោកគ្រាន់តែទទួលស្គាល់ថា ខ្ញុំជាព្រះជាម្ចាស់ដោយមាត់របស់ពួកគេ ប៉ុន្តែពួកគេមិនយល់ស្របនឹងសេចក្តីពិតដែលខ្ញុំនិយាយនោះទេ ហើយជាងនេះទៅទៀត ពួកគេមិនអនុវត្តតាមសេចក្តីពិតដែលខ្ញុំបង្គាប់ពីពួកគេនោះឡើយ។ នោះមានន័យថា មនុស្សទទួលស្គាល់ត្រឹមថា មានព្រះ ប៉ុន្តែមិនទទួលស្គាល់ថាមានសេចក្តី ពិតនោះទេ។ មនុស្សទទួលស្គាល់ត្រឹមថាមានព្រះ ប៉ុន្តែមិនទទួលស្គាល់ថា មានជីវិតនោះទេ។ មនុស្សទទួលស្គាល់ត្រឹមព្រះនាមរបស់ព្រះ ប៉ុន្តែមិនទទួលស្គាល់លក្ខណៈរបស់ទ្រង់នោះទេ។ ខ្ញុំស្អប់ពួកគេ ដោយសារតែចិត្តងប់ងល់របស់ពួកគេ ដ្បិតពួកគេគ្រាន់តែប្រើពាក្យសម្តីពិរោះៗដើម្បីបោកប្រាស់ខ្ញុំប៉ុណ្ណោះ។ ពួកគេគ្មាននរណាម្នាក់ ថ្វាយបង្គំខ្ញុំដោយពិតប្រាកដនោះទេ។ ពាក្យសម្តីរបស់អ្នករាល់គ្នា មានបង្កប់ការល្បួងរបស់សត្វពស់ ហើយជាសម្ដីអួតខ្លាំងជាទីបំផុត ជាសេចក្តីប្រកាសដ៏ត្រឹមត្រូវដោយមហាទេវតា។ ជាងនេះទៅទៀត ទង្វើរបស់អ្នករាល់គ្នាត្រូវបានបំផ្លាញខ្ទេចខ្ទីដល់កម្រិតមួយយ៉ាងអាម៉ាស់។ ក្តីប្រាថ្នាច្រើនហួសប្រមាណ និងបំណងលោភលន់របស់អ្នករាល់គ្នាគឺទាស់ត្រចៀកខ្លាំងណាស់។ អ្នករាល់គ្នា បានក្លាយជាសត្វខ្មូត នៅក្នុងដំណាក់របស់ខ្ញុំ ជាវត្ថុដែលត្រូវបោះចោល ដោយសារសេចក្ដីសម្អប់។ ដ្បិតគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ស្រឡាញ់សេចក្តីពិតនោះទេ ផ្ទុយទៅវិញ អ្នកប្រាថ្នាចង់ទទួលបានព្រះពរ ចង់ឡើងឋានសួគ៌ ចង់មើលឃើញទិដ្ឋភាពដ៏អស្ចារ្យរបស់ព្រះគ្រីស្ទដែលទ្រង់សម្តែងឫទ្ធានុភាពរបស់ទ្រង់នៅលើផែនដីនេះ។ ប៉ុន្តែ តើអ្នករាល់គ្នាធ្លាប់គិតទេថា មនុស្សដូចជាអ្នករាល់គ្នា មនុស្សដែលខូចអាក្រក់យ៉ាងខ្លាំង ជាមនុស្សដែលមិនដឹងថាព្រះជាម្ចាស់ជាអ្វីផងនោះ ស័ក្ដិសមនឹងដើរតាមព្រះជាម្ចាស់ដូចម្តេចបាន? តើអ្នកអាចទៅឋានសួគ៌បាន ដូចម្ដេចទៅ? តើអ្នកស័ក្តិសមនឹងមើលឃើញទិដ្ឋភាពដ៏អស្ចារ្យ ជាទិដ្ឋភាពដ៏ល្អត្រចះត្រចង់ មិនដែលធ្លាប់មានពីមុនមកនោះ បានដោយរបៀបណា?

ដកស្រង់ពី «មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែជ្រើសរើសបានតិចណាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អាកប្បកិរិយាជាច្រើនឆ្នាំរបស់អ្នករាល់គ្នានៅចំពោះមុខខ្ញុំ បានផ្ដល់ឲ្យខ្ញុំនូវចម្លើយដែលមិនធ្លាប់មានពីមុនមក ហើយសំណួរចំពោះចម្លើយនេះគឺ៖ «តើមនុស្សមានឥរិយាបថបែបណា នៅចំពោះមុខសេចក្តីពិត និងព្រះដ៏ពិត?» ការប្រឹងប្រែង ដែលខ្ញុំបានបូជាចំពោះមនុស្ស គឺបញ្ជាក់ពីទម្ងន់នៃសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះមនុស្ស ហើយរាល់សកម្មភាពរបស់មនុស្សនៅចំពោះមុខខ្ញុំ បញ្ជាក់ពីទម្ងន់ នៃការស្អប់ខ្ពើមរបស់ពួកគេចំពោះសេចក្តីពិត ហើយទាស់ទទឹងនឹងខ្ញុំ។ គ្រប់ពេលវេលា ខ្ញុំបារម្ភពីអស់អ្នកដែលដើរតាមខ្ញុំ ប៉ុន្តែគ្មានពេលណាមួយដែលអ្នកដើរតាមខ្ញុំទាំងនោះអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំទេ ពួកគេមិនអាចទទួលយកសូម្បីតែការទូន្មានរបស់ខ្ញុំ។ នេះជារឿងដែលធ្វើឲ្យខ្ញុំក្រៀមក្រំបំផុត។ គ្មានអ្នកណាម្នាក់អាចយល់ពីខ្ញុំសោះ ហើយជាងនេះទៅទៀត ក៏គ្មានអ្នកណាម្នាក់អាចទទួលយកខ្ញុំ ទោះបីជាឥរិយាបថខ្ញុំស្មោះត្រង់ ហើយព្រះបន្ទូលខ្ញុំទន់ភ្លន់ក៏ដោយ។ គ្រប់គ្នាព្យាយាមធ្វើកិច្ចការដែលខ្ញុំបានប្រគល់ឲ្យ តាមគំនិតផ្ទាល់ខ្លួនរបស់គេ ពួកគេមិនស្វះស្វែងរកហឫទ័យរបស់ខ្ញុំឡើយ កុំថាឡើយសួរពីអ្វីដែលខ្ញុំទាមទារពីពួកគេ។ ពួកគេនៅតែអះអាងថា បម្រើខ្ញុំដោយស្មោះត្រង់ ខណៈដែលពួកគេបះបោរប្រឆាំងនឹងខ្ញុំគ្រប់ពេល។ មនុស្សជាច្រើនជឿថា សេចក្តីពិតដែលពួកគេមិនអាចទទួលយកឬដែលពួកគេមិនអាចអនុវត្តបាន គឺមិនមែនជាសេចក្តីពិតទេ។ ចំពោះមនុស្សបែបនេះសេចក្តីពិតរបស់ខ្ញុំ ក្លាយជារបស់ដែលត្រូវបានបដិសេធ និងបោះចោលទៅម្ខាង។ ក្នុងពេលជាមួយគ្នានោះ មនុស្សទទួលស្គាល់ខ្ញុំថាជាព្រះ ត្រឹមតែពាក្យសម្ដី ក៏ជឿថាខ្ញុំជាអ្នកក្រៅ ដែលមិនមែនជាសេចក្តីពិត មិនមែនជាផ្លូវ ឬមិនមែនជាជីវិតផងដែរ។ គ្មានអ្នកណាស្គាល់សេចក្តីពិតនេះទេ៖ ព្រះបន្ទូលរបស់ខ្ញុំគឺជាសេចក្តីពិត ដែលមិនប្រែប្រួលរហូត។ ខ្ញុំជាអ្នកផ្គត់ផ្គង់ជីវិតដល់មនុស្ស និងជាមគ្គុទេសក៍តែមួយគត់សម្រាប់មនុស្សជាតិ។ តម្លៃ និងអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំ មិនត្រូវបានកំណត់ត្រង់ថា មនុស្សលោកទទួលស្គាល់ ឬទទួលយក ឬក៏អត់នោះទេ ប៉ុន្តែខ្លឹមសារនៃព្រះបន្ទូលទេដែលជាអ្នកកំណត់ដោយខ្លួនឯង។ ទោះបីជាគ្មានមនុស្សណាម្នាក់នៅលើផែនដីនេះអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំបានក៏ដោយ ក៏គុណតម្លៃ និងជំនួយនៃព្រះបន្ទូលរបស់ខ្ញុំចំពោះមនុស្សលោក គឺមិនអាចគណនាបានទេ ចំពោះមនុស្សណាក៏ដោយ។ ហេតុដូច្នេះហើយ នៅពេលប្រឈមមុខជាមួយមនុស្សជាច្រើនដែលបះបោរប្រឆាំង ឆ្លើយបដិសេធ ឬមើលងាយយ៉ាងខ្លាំងចំពោះព្រះបន្ទូលរបស់ខ្ញុំ ជំហររបស់ខ្ញុំគឺមានតែ៖ ទុកឲ្យពេលវេលា និងហេតុការណ៍ធ្វើជាសាក្សីរបស់ខ្ញុំ ព្រមទាំងបង្ហាញថា ព្រះបន្ទូលរបស់ខ្ញុំគឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ទុកឲ្យពួកវាបង្ហាញថាអ្វីដែលខ្ញុំបានថ្លែងគឺសុទ្ធតែត្រឹមត្រូវ ជាព្រះបន្ទូលដែលដែលមនុស្សគួរប្រដាប់ឲ្យជាប់ខ្លួន ហើយជាងនេះទៅទៀត ជាអ្វីដែលមនុស្សគួរតែទទួលយក។ ខ្ញុំនឹងឲ្យអស់អ្នកដែលដើរតាមខ្ញុំដឹងពីហេតុការណ៍នេះ៖ អ្នកដែលមិនអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំបានពេញលេញ អ្នកដែលមិនអាចអនុវត្តតាមព្រះបន្ទូលរបស់ខ្ញុំ អ្នកដែលមិនអាចរកឃើញពីគោលបំណងនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ និងអ្នកដែលមិនអាចទទួលសេចក្ដីសង្គ្រោះ ដោយសារព្រះបន្ទូលរបស់ខ្ញុំ សុទ្ធតែជាអ្នកដែលត្រូវទទួលការផ្ដន្ទាទោសដោយព្រះបន្ទូលរបស់ខ្ញុំ ហើយជាងនេះទៅទៀត ពួកគេបានបាត់បង់សេចក្ដីសង្គ្រោះរបស់ខ្ញុំ ហើយដំបងរបស់ខ្ញុំក៏នឹងមិនដែលងាកចេញពីពួកគេដែរ។

ដកស្រង់ពី «អ្នករាល់គ្នា ត្រូវតែពិចារណា នូវទង្វើរបស់ខ្លួន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះជាម្ចាស់បានបំពេញកិច្ចការទាំងអស់នេះ ហើយមនុស្សបានទទួលបទពិសោធពីកិច្ចការនេះ និងបានធ្វើបន្ទាល់ គ្រប់ជំហានទាំងអស់នៃកិច្ចការរបស់ព្រះជាម្ចាស់ដោយផ្ទាល់ភ្នែករបស់ពួកគេ។ មិនថាពួកគេមើលកិច្ចការនោះដោយរបៀបណាទេ កិច្ចការដែលព្រះជាម្ចាស់បានបំពេញ និងព្រះបន្ទូលដែលទ្រង់បានថ្លែងមក គឺជាក់ប្រាកដណាស់ ហើយមនុស្សមិនត្រូវងឿងឆ្ងល់ឡើយ។ មិនថារូបរាងខាងសាច់ឈាមនេះសាមញ្ញនិងធម្មតាយ៉ាងណានោះទេ ឬមិនថាវាហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះមនុស្សយ៉ាងណានោះទេ ពួកគេនៅតែត្រូវទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតដដែល។ មនុស្សខ្លះនិយាយថា៖ «ដោយសារសាច់ឈាមរបស់ទ្រង់ មិនសូវអស្ចារ្យ និងសាមញ្ញពេក ដោយសារមនុស្សដែលទ្រង់ចាប់កំណើតមកនោះ គ្មានសមត្ថភាពជំរុញលើកទឹកចិត្តឲ្យពួកទូលបង្គំមានការស្ដាប់បង្គាប់ ឬការកោតសរសើរ និងមិនអាចមានប្រយោជន៍ធំដុំអ្វីដល់ពួកទូលបង្គំបាន ពួកទូលបង្គំគួរតែចាត់ទុកទ្រង់ជាមនុស្សធម្មតាម្នាក់»។ តើអ្នកគិតយ៉ាងណាចំពោះទស្សនៈបែបនេះ? មនុស្សខ្លះទៀតនិយាយថា៖ «ដោយសាររឿងមួយចំនួនដែលទ្រង់បានបំពេញ ធ្វើឲ្យយើងមិនជឿជាក់ ធ្វើឲ្យយើងមានសញ្ញាណផ្សេងៗ និងមិនអាចឲ្យយើងយល់បាន ហើយដោយសារទ្រង់បានមានព្រះបន្ទូលអំពីរឿងខ្លះដែលយើងមិនអាចទទួលយកបាន ទ្រង់មិនអាចតំណាងឲ្យព្រះជាម្ចាស់នៅស្ថានសួគ៌បាន ដូច្នេះហើយ យើងត្រូវប្រឆាំងនឹងទ្រង់ដល់ទីបញ្ចប់។ ប្រសិនបើទ្រង់ចង់ឲ្យពួកទូលបង្គំផ្សាយដំណឹងល្អ ពួកទូលបង្គំនឹងមិនផ្សាយទេ ប្រសិនបើទ្រង់ចង់ឲ្យពួកទូលបង្គំបំពេញភារកិច្ចរបស់ពួកទូលបង្គំ ពួកទូលបង្គំនឹងមិនធ្វើទេ ហើយប្រសិនបើទ្រង់ចង់ឲ្យពួកទូលបង្គំទទួលយកព្រះបន្ទូលរបស់ទ្រង់ជាជីវិតនិងសេចក្ដីពិត ពួកទូលបង្គំនឹងមិនទទួលយកឡើយ។ ពួកទូលបង្គំនឹងប្រឆាំងនឹងបុគ្គលដែលទ្រង់យោនយកកំណើតមកនោះរហូតដល់ទីបញ្ចប់។ ចាំមើល តើទ្រង់អាចធ្វើអ្វីពួកទូលបង្គំបាន»។ នៅក្នុងដួងចិត្តរបស់មនុស្សអស់ទាំងនេះ ដែលមិនទទួលយកសេចក្ដីពិតទាល់តែសោះនោះ មានហេតុផលមួយពាន់ មួយម៉ឺនហេតុផល ដើម្បីបដិសេធកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលជាសេចក្ដីពិត ដើម្បីបដិសេធសាច់ឈាមដែលយោនយកកំណើតជាមនុស្សរបស់ទ្រង់។ ប៉ុន្តែមានរឿងមួយដែលប្រហែលជាមិនទាន់ច្បាស់ចំពោះពួកគេនៅឡើយ៖ មិនថាពួកគេមានហេតុផលច្រើនប៉ុនណានោះទេ ប្រសិនបើពួកគេមិនទទួលយកសេចក្ដីពិតទាំងអស់នេះទេ ពួកគេនឹងមិនទទួលបានសេចក្ដីសង្គ្រោះឡើយ។ ប្រសិនបើឯងមិនទទួលយកបុគ្គលដែលអញចាប់កំណើតមក ឬកិច្ចការរបស់ព្រះជាម្ចាស់ និងមិនទទួលស្គាល់ព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ទេ នោះក៏មិនអីដែរ។ ប៉ុន្តែប្រសិនបើឯងមិនចាត់ទុកព្រះបន្ទូលទាំងនេះជាសេចក្ដីពិត និងអនុវត្តព្រះបន្ទូលទាំងនេះទេ អញប្រាប់ឯងដោយត្រង់ទៅចុះថា៖ ឯងនឹងមិនទទួលបានការសង្គ្រោះឡើយ ហើយឯងក៏នឹងមិនអាចឆ្លងកាត់ច្រកទ្វារនៃនគរស្ថានសួគ៌បានដែរ។ ប្រសិនបើឯងគេចវេសពីព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ គេចពីសេចក្ដីពិតទាំងអស់នេះ គេចពីបុគ្គលរូបនេះដែលបំពេញកិច្ចការ គេចពីព្រះគ្រីស្ទនេះ ដូច្នេះមិនថាឯងយល់ដឹងពីគោលលទ្ធិច្រើនប៉ុនណាទេ ឬមិនថាឯងបានបំពេញកិច្ចការច្រើនប៉ុនណាទេ ឯងនឹងមិនទទួលបានអ្វីទាំងអស់។ ឯងគ្រាន់តែជាចំណែកមួយនៃសំរាមតែប៉ុណ្ណោះ។ មិនថាឯងបំពេញកិច្ចរបស់ឯងនៅក្រោមបដារបស់អ្នកណានោះទេ មិនថាឯងជឿលើព្រះជាម្ចាស់នៅក្រោមឈ្មោះនរណានោះទេ ឯងមិនអាចទទួលបានការសង្គ្រោះឡើយ។ ហើយប្រសិនបើឯងមិនអាចទទួលបានការសង្រ្គោះទេ តើឯងអាចទទួលបានព្រះពរអ្វីខ្លះទៅ? មនុស្សខ្លះប្រជែងនឹងព្រះជាម្ចាស់នៅស្ថានសួគ៌ មនុស្សខ្លះប្រជែងនឹងព្រះជាម្ចាស់នៅលើផែនដី មនុស្សខ្លះទាស់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមនុស្សខ្លះទៀតទាស់នឹងសេចក្ដីពិត ប៉ុន្តែពួកគេមិនដែលទាស់នឹងវាសនារបស់ខ្លួនពួកគេឡើយ។ តើនេះមិនមែនជាការថោកទាបទេឬអី? មនុស្ស អាក្រក់ទាំងអស់នេះ គឺគួរឲ្យស្អប់ខ្ពើមជាខ្លាំង ពួកគេគ្រប់គ្នាសុទ្ធតែជាមនុស្សអាក្រក់។ ពួកគេគឺជាអ្នកមិនជឿ ជាពួកឱកាសនិយម ជាមនុស្សគ្មានការអៀនខ្មាស់ ហើយនេះគឺជាសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ។

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (VI)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

ភក្ដីភាពរបស់អ្នករាល់គ្នា គឺមានតែលើបបូរមាត់ប៉ុណ្ណោះ រីឯចំណេះដឹងរបស់អ្នករាល់គ្នា ក៏គ្រាន់តែជាចំណេះដឹងផ្នែកបញ្ញា និងគំនិតតែប៉ុណ្ណោះ ការអនុវត្តកិច្ចការរបស់អ្នករាល់គ្នា គឺដើម្បីឲ្យបានទទួលព្រះពរពីស្ថានសួគ៌ប៉ុណ្ណោះ បើដូច្នេះតើអ្នករាល់គ្នាត្រូវមានជំនឿបែបណា? សូម្បីសព្វថ្ងៃ អ្នករាល់គ្នាក៏នៅតែខ្ទប់ត្រចៀកមិនព្រមស្ដាប់ព្រះបន្ទូលនៃសេចក្ដីពិត មួយម៉ាត់ណាឡើយ។ អ្នករាល់គ្នាមិនដឹងថាព្រះជាម្ចាស់ជាអ្វី មិនដឹងថាព្រះគ្រីស្ទជាអ្វី ក៏មិនដឹងពីរបៀបគោរពកោតខ្លាចព្រះយេហូវ៉ា មិនដឹងថាត្រូវចូលទៅក្នុងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណាហើយក៏មិនដឹងពីវិធីបែងចែកភាពខុសគ្នា រវាងកិច្ចការផ្ទាល់របស់ព្រះជាម្ចាស់ និងការបោកបញ្ឆោតរបស់មនុស្សផង។ អ្នកដឹងត្រឹមតែថ្កោលទោសព្រះបន្ទូលនៃសេចក្ដីពិត ដែលព្រះជាម្ចាស់សម្ដែងចេញមក ជាសេចក្ដីពិតដែលមិនត្រូវគំនិតផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ។ តើឯណាទៅការបន្ទាបខ្លួនរបស់អ្នក? តើឯណាទៅការស្ដាប់បង្គាប់របស់អ្នក? តើឯណាទៅភក្ដីភាពរបស់អ្នក? តើឯណាទៅសេចក្ដីប្រាថ្នាចង់ស្វែងរកសេចក្ដីពិតរបស់អ្នក? តើឯណាទៅការគោរពរបស់អ្នក ចំពោះព្រះជាម្ចាស់? ខ្ញុំប្រាប់អ្នករាល់គ្នាចុះ មនុស្សដែលជឿលើព្រះជាម្ចាស់ ដោយសារទីសម្គាល់ គឺច្បាស់ជាប្រភេទមនុស្សដែលនឹងត្រូវបំផ្លាញជាក់ជាពុំខាន។ អស់អ្នកដែលមិនអាចទទួល ព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានយាងត្រឡប់មកជាសាច់ឈាមវិញ គឺច្បាស់ជាពូជពង្សនរក ជាកូនចៅមហាទេវតា ជាប្រភេទមនុស្សដែលត្រូវវិនាសអស់កល្បជានិច្ច។ មនុស្សជាច្រើនអាចនឹងមិនខ្វាយខ្វល់ចំពោះព្រះបន្ទូលរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែចង់មានបន្ទូលប្រាប់អ្នកដើរតាមព្រះយេស៊ូវ ជាអ្នកដែលហៅខ្លួនឯងជាពួកបរិសុទ្ធថា កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាការលេចមកជាសាធារណៈរបស់ព្រះអាទិត្យ នៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក ប៉ុន្តែអ្នកតោងដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏ជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីទទួលទុក្ខទោសដែរ។ គ្រានោះនឹងក្លាយជាគ្រាចុងក្រោយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ជាគ្រាដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់នឹងត្រូវបញ្ចប់ទៅ មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាពេលដែលមានតែការបើកសម្ដែងអំពីសេចក្ដីពិតតែប៉ុណ្ណោះ។ អស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនស្វែងរកទីសម្គាល់ ហើយត្រូវបានបន្សុទ្ធ នឹងត្រូវត្រឡប់មកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ រួចត្រូវចូលទៅក្នុងការឱបក្រសោបពីសំណាក់ព្រះអាទិករ។ មានតែមនុស្សដែលមានះជឿថា «ព្រះយេស៊ូវដែលមិនយាងចុះមកដោយជិះលើពពកស ជាព្រះគ្រីស្ទក្លែងក្លាយ» ប៉ុណ្ណោះ ដែលនឹងត្រូវទទួលទោសអស់កល្បជានិច្ច ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលបង្ហាញទីសម្គាល់ តែមិនទទួលស្គាល់ព្រះយេស៊ូវដែលប្រកាសពីការជំនុំជម្រះដ៏ធ្ងន់ធ្ងរ និងបង្ហើបប្រាប់ពីផ្លូវពិតនៃជីវិត។ ដូច្នេះ គឺមានតែព្រះយេស៊ូវទេ ទើបអាចចាត់ការពួកគេបាន នៅពេលទ្រង់យាងត្រឡប់មកវិញដោយបើកចំហ នៅលើពពកស។ ពួកគេចចេសរឹងរូស មានភាពជឿជាក់លើខ្លួនឯង និងក្រអឺតក្រទមណាស់។ តើមនុស្សអាក្រក់បែបនេះ អាចនឹងទទួលរង្វាន់ពីព្រះយេស៊ូវដូចម្ដេចបាន? ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាសេចក្ដីសង្គ្រោះដ៏មហិមា ដល់អស់អ្នកណាដែលអាចទទួលយកសេចក្ដីពិតបាន ប៉ុន្តែការយាងត្រឡប់មកវិញរបស់ទ្រង់ គឺជាទីសម្គាល់នៃការដាក់ទោសដល់អស់អ្នកណាដែលមិនអាចទទួលយកសេចក្ដីពិតបាន។ អ្នករាល់គ្នាតោងជ្រើសរើសផ្លូវរបស់ខ្លួន និងមិនគប្បីប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ និងបដិសេធសេចក្ដីពិតឡើយ។ អ្នកមិនគួរធ្វើជាមនុស្សក្រអឺតក្រទម និងក្អេងក្អាងនោះឡើយ ប៉ុន្តែ ត្រូវធ្វើជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់តាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសង្វាត និងខ្នះខ្នែងរកសេចក្ដីពិត។ គឺទាល់តែបែបនេះ ទើបអ្នកនឹងទទួលបានប្រយោជន៍។ ខ្ញុំសូមទូន្មានអ្នករាល់គ្នាឲ្យដើរតាមផ្លូវនៃសេចក្តីជំនឿក្នុងព្រះជាម្ចាស់ដោយយកចិត្តទុកដាក់។ ចូរកុំប្រញាប់សន្មតពេក ហើយសូមកុំឲ្យជំនឿដែលអ្នកមានចំពោះព្រះជាម្ចាស់ ក្លាយជាជំនឿមួយគ្រាៗ ហើយខ្វះការពិចារណានោះឡើយ។ អ្នករាល់គ្នាតោងដឹងថា យ៉ាងហោចណាស់អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ គួរតែបន្ទាបខ្លួន និងចេះគោរពកោតខ្លាចដល់ព្រះជាម្ចាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត តែបដិសេធមិនទទួលយកសេចក្ដីពិតនេះ គឺល្ងីល្ងើ និងល្ងង់ខ្លៅណាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត ប៉ុន្តែគេបែរជាប្រញាប់សន្មតដោយធ្វេសប្រហែស ឬច្រានសេចក្ដីពិតនោះចោល គេគឺជាមនុស្សដែលរងទុក្ខដោយភាពក្រអឺតក្រទម។ គ្មាននរណាម្នាក់ដែលជឿព្រះយេស៊ូវ មានសិទ្ធិជេរប្រមាថ ឬមួយក៏ថ្កោលទោសអ្នកដទៃឡើយ។ អ្នករាល់គ្នាគប្បីធ្វើជាមនុស្សដែលមានការយល់ដឹង ហើយទទួលយកនូវសេចក្ដីពិត។ ប្រហែលជាការដែលបានស្ដាប់ឮអំពីផ្លូវនៃសេចក្ដីពិត និងការដែលបានអានព្រះបន្ទូលនៃជីវិតនេះហើយ បានជាអ្នកជឿថា ក្នុងចំណោមពាក្យសម្ដី១ម៉ឺនម៉ាត់នេះ គឺមានតែ១ម៉ាត់គត់ដែលស្របទៅនឹងជំនឿរបស់អ្នក ហើយស្របទៅនឹងព្រះគម្ពីរ ដូច្នេះ អ្នកគួរបន្តស្វែងរកផ្លូវនៃសេចក្ដីពិត និងព្រះបន្ទូលនៃជីវិត នៅក្នុងពាក្យសម្ដី១ម៉ឺនម៉ាត់នេះចុះ។ ខ្ញុំក៏នៅតែទូន្មានឲ្យអ្នកចេះបន្ទាបខ្លួន កុំឲ្យជឿជាក់ខ្លួនឯងជ្រុលពេក និងមិនត្រូវតម្កើងខ្លួនឯងឲ្យខ្ពស់ពេកដែរ។ អ្នកនឹងទទួលបាននូវពន្លឺ កាន់តែត្រចះត្រចង់ថែមទៀត តាមរយៈដួងចិត្តដ៏តូចទាបដែលប្រកាន់ខ្ជាប់ការគោរពកោតខ្លាចព្រះជាម្ចាស់។ ប្រសិនបើអ្នកពិនិត្យពិច័យនូវពាក្យសម្ដីទាំងនេះដោយយកចិត្តទុកដាក់ រួចថ្លឹងថ្លែងពិចារណាពាក្យសម្ដីទាំងនេះម្ដងហើយម្ដងទៀត នោះអ្នកនឹងដឹងថា តើពាក្យសម្ដីទាំងនោះ គឺជាសេចក្ដីពិត ឬក៏មិនមែន និងដឹងថា ពាក្យសម្ដីទាំងនោះ គឺជាជីវិត ឬក៏មិនមែន។ ប្រហែលជាអ្នកខ្លះគ្រាន់តែបានអានពីរបីប្រយោគ រួចក៏ថ្កោលទោសព្រះបន្ទូលទាំងនេះទាំងងងឹតងងុលដោយនិយាយថា «នេះគ្មានអ្វីផ្សេងក្រៅពីការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធទេ» ឬនិយាយថា «នេះគឺជាព្រះគ្រីស្ទក្លែងក្លាយ ដែលបោកបញ្ឆោតមនុស្សតែប៉ុណ្ណោះ»។ អស់អ្នកដែលនិយាយដូច្នេះ ជាមនុស្សដែលខ្វាក់ភ្នែក ដោយសារតែភាពល្ងង់ខ្លៅ! អ្នកយល់ដឹងពីកិច្ចការ និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់តិចតួចណាស់ ហើយខ្ញុំសុំទូន្មានឲ្យអ្នករាល់គ្នា ចាប់ផ្ដើមសាជាថ្មីពីចំណុចសូន្យវិញ! អ្នករាល់គ្នាមិនត្រូវច្រានចោលព្រះបន្ទូលដែលព្រះជាម្ចាស់បង្ហាញប្រាប់ ទាំងងងឹតងងុល ដោយសារការបង្ហាញខ្លួនរបស់ព្រះគ្រីស្ទក្លែងក្លាយនៅគ្រាចុងក្រោយនោះទេ ហើយអ្នកក៏មិនត្រូវធ្វើជាមនុស្សដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ ដោយសារខ្លាចរអារការបោកបញ្ឆោតនោះដែរ។ តើនេះវាមិនគួរឲ្យអាណិតពេកទេឬអី? បន្ទាប់ពីពិនិត្យពិច័យល្អិតល្អន់ហើយ ប្រសិនបើអ្នកនៅតែជឿថា ព្រះបន្ទូលទាំងនេះ វាមិនមែនជាសេចក្ដីពិត មិនមែនជាផ្លូវ និងមិនមែនជាការបើកសម្ដែងពីព្រះជាម្ចាស់ទេ នៅទីបំផុតអ្នកនឹងត្រូវទទួលទោស ហើយអ្នកនឹងមិនទទួលបានព្រះពរនោះឡើយ។ ប្រសិនបើអ្នកមិនអាចទទួលសេចក្ដីពិតដែលថ្លែងដោយត្រង់ៗ និងច្បាស់លាស់បែបនេះបានទេតើអ្នកស័ក្តិសមនឹងទទួលសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ដែរឬអី? តើអ្នកមិនមែនជាមនុស្សដែលមិនទទួលបានព្រះពរគ្រប់គ្រាន់ នឹងអាចចូលទៅចំពោះបល្ល័ង្កនៃព្រះទេឬអី?

ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណ របស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អស់អ្នកណាដែលចង់បានជីវិត ដោយមិនពឹងលើសេចក្ដីពិតដែលព្រះគ្រីស្ទមានបន្ទូលប្រាប់ គេជាមនុស្សដែលគួរឲ្យអស់សំណើចបំផុតនៅលើផែនដី ហើយមនុស្សដែលមិនទទួលមាគ៌ាជីវិតដែលព្រះគ្រីស្ទយកមកប្រទានឲ្យ គឺជាមនុស្សដែលវង្វេងក្នុងភាពស្រមើស្រមៃរបស់ខ្លួនហើយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា មនុស្សដែលមិនទទួលព្រះគ្រីស្ទនៅគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់រហូតអស់កល្បជា និច្ច។ ព្រះគ្រីស្ទ គឺជាច្រកទ្វារចូលទៅកាន់នគរព្រះនៅគ្រាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចទៅក្បែរព្រះអង្គបានឡើយ។ ប្រសិនបើមិនមែនដោយសារព្រះគ្រីស្ទ នោះគ្មាននរណាម្នាក់ ដែលត្រូវបានព្រះជាម្ចាស់ ប្រោសឱ្យបានគ្រប់លក្ខណ៍នោះឡើយ។ អ្នកជឿលើព្រះជាម្ចាស់ ហេតុនេះហើយ អ្នកក៏ត្រូវតែទទួលយកព្រះបន្ទូលទ្រង់ ហើយស្ដាប់តាមមាគ៌ារបស់ទ្រង់ផងដែរ។ អ្នកមិនអាចគិតតែពីការទទួលបានព្រះពរ ខណៈដែលអ្នកមិនអាចទទួលយកសេចក្ដីពិត ហើយមិនអាចទទួលយកការប្រទានជីវិតនោះឡើយ។ ព្រះគ្រីស្ទយាងមកនៅគ្រាចុងក្រោយ ដើម្បីឲ្យអស់អ្នកដែលជឿដល់ទ្រង់ពិត អាចទទួលបានជីវិត។ កិច្ចការរបស់ទ្រង់ គឺដើម្បីបញ្ចប់យុគសម័យចាស់ រួចចូលទៅក្នុងយុគសម័យថ្មី ហើយកិច្ចការរបស់ទ្រង់ គឺជាផ្លូវមួយដែលមនុស្សចូលទៅក្នុងយុគសម័យថ្មីត្រូវដើរ។ ប្រសិនបើអ្នកមិនអាចទទួលស្គាល់ទ្រង់ តែអាចថ្កោលទោស ប្រមាថ ឬបៀតបៀនទ្រង់ នោះអ្នកនឹងត្រូវដុតបញ្ឆេះរហូតអស់កល្បជានិច្ច ហើយនឹងមិនអាចចូលទៅក្នុងនគរព្រះបានឡើយ។ ត្បិតព្រះគ្រីស្ទផ្ទាល់ ទ្រង់ជាការសម្ដែងឲ្យស្គាល់ព្រះវិញ្ញាណបរិសុទ្ធ និងជាការសម្ដែងឲ្យស្គាល់ព្រះជាម្ចាស់ ហើយទ្រង់ជាព្រះមួយ អង្គដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឲ្យធ្វើកិច្ចការរបស់ទ្រង់ នៅលើផែនដី។ ហើយហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា ប្រសិនបើអ្នកមិនអាចទទួលកិច្ចការទាំងអស់ដែលព្រះគ្រីស្ទទ្រង់ធ្វើនៅគ្រាចុងក្រោយទេ នោះអ្នករាល់គ្នាប្រមាថព្រះវិញ្ញាណបរិសុទ្ធហើយ។ ទុក្ខមហាវេទនាដែលមនុស្សប្រមាថព្រះវិញ្ញាណបរិសុទ្ធត្រូវទទួល គឺជាភស្ដុតាងបញ្ជាក់ដល់មនុស្សទាំងអស់។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាទៀតចុះថា ប្រសិនបើអ្នកតតាំងនឹងព្រះគ្រីស្ទ នៅគ្រាចុងក្រោយ ហើយប្រសិនបើអ្នកបដិសេធព្រះគ្រីស្ទនៅគ្រាចុងក្រោយ នោះគ្មាននរណាមកទ្រាំរងលទ្ធផលជំនួសអ្នករាល់គ្នាទៀតឡើយ។ ជាងនេះទៅទៀត ចាប់ពីថ្ងៃនេះទៅ អ្នកនឹងគ្មានឱកាសទទួលបានការទទួលយកពីព្រះជាម្ចាស់ឡើយ បើទោះបីជាអ្នកព្យាយាមរំដោះខ្លួនយ៉ាងណាក៏ដោយ អ្នកនឹងមើលមិនឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតឡើយ។ ដ្បិតអ្វីដែលអ្នកតតាំងជាមួយនោះ មិនមែនជាមនុស្សទេ អ្វីដែលអ្នកបដិសេធនោះ ក៏មិនមែនជាសភាវៈទន់ខ្សោយនោះដែរ ប៉ុន្តែជាព្រះគ្រីស្ទវិញ។ តើអ្នកដឹងទេថា លទ្ធផលនៃទង្វើនេះគឺជាអ្វី? កំហុសដែលអ្នកនឹងប្រព្រឹត្តឡើងមកនេះ មិនមែនជាកំហុសតូចតាចទេ តែជាទោសដ៏សាហាវដែលប្រព្រឹត្តដោយចេតនាវិញ។ ដូច្នេះហើយ ខ្ញុំទូន្មានអ្នករាល់គ្នា កុំឲ្យសំញែងកំហឹងចំពោះសេចក្ដីពិតឲ្យសោះ ក៏មិនត្រូវធ្វើការទិតៀនដោយធ្វេសប្រហែសនោះដែរ ដ្បិតមានតែសេចក្ដីពិតទេ ទើបអាចនាំយកជីវិតមកឲ្យអ្នកបាន ហើយក៏គ្មានអ្វីអាចឲ្យអ្នកបានកើតជាថ្មី ហើយមើលឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតបានដែរ មានតែសេចក្ដីពិតប៉ុណ្ណោះ។

ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ២. ព្រះគ្រីស្ទគឺជាបុត្ររបស់ព្រះជាម្ចាស់ ឬជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ

បន្ទាប់៖ ១. ភាពខុសគ្នាជាមូលដ្ឋានរវាងកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកពិតជាអាចស្វាគមន៍ព្រះអម្ចាស់ ដោយសម្លឹងមើលទៅលើមេឃបានទេ?

By Jin Cheng, South Korea អ្នកជឿច្រើនណាស់កំពុងរង់ចាំព្រះអម្ចាស់យេស៊ូវយាងមកនៅលើពពក ដើម្បីឲ្យត្រូវបានយកទៅក្នុងនគរព្រះ​មុនមហន្តរាយ។...

ការ​សម្លឹង​មើល​ការ​លេចមក​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់

យើង​គោរព​តាម​​​ក្រឹត្យ​វិន័យ និង​បញ្ញត្តិ​នានា​នៅ ក្នុង​ព្រះ​គម្ពីរ រីក​រាយ​ចំពោះ​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ...

ការស្គាល់អំពីសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក្នុងជីវិត

By Xinxin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ